ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

វិភាគអន្តរជាតិ៖ នៅឆ្នាំ២០១៨អាចនឹងមានសង្គ្រាមមួយទៀតផ្ទុះឡើងរវាងអុីស្រាអែលនឹងក្រុមហេសបូឡាហ៍

សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាពិបាកក្នុងការរកទីបញ្ចប់ឃើញ ក្នុងពេលដែលឆ្នាំ២០១៧ជិតឆ្លងផុតទៅហើយ។ នៅឆ្នាំ ២០១៧នេះ ក្រៅពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី សង្គ្រាមវាយប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋ អាចនឹងមានសង្គ្រាមមួយទៀតកើតឡើងរវាងអីុស្រាអែលនឹងក្រុមហេសបូឡាហ៍នៅប៉ាឡេស្ទីន។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះគឺ សង្គ្រាមនាពេលនេះមិនចាប់ផ្តើមឡើងដោយអាមេរិកដូចកាលពីមុនឡើយ ដោយអាមេ រិកទុកឲ្យប្រទេសជាសម្ពន្ធមិត្តធ្វើសង្គ្រាម វិញម្តងខ្លួនជាអ្នកនៅពីក្រោយខ្នងជួយផ្តល់ទាំងថវិកានិងសព្វាវុធ ដូចសង្គ្រាមវាយ ប្រហារក្រុមIS ជាដើម។ ... Read More »

រុស្ស៊ីនឹងធ្វើអ្វី បើស៊ីរីត្រូវការប្រាក់ជាងត្រូវការកាំភ្លើង?

នៅពេលនេះសំឡេងផ្ទុះអាវុធនៅលើទឹកដីស៊ីរី បានស្ងប់ស្ងាត់បន្តិចម្តងៗ ក្រោយសង្គ្រាមស៊ីវិលអូសបន្លាយជាង៦ឆ្នាំកន្លងមក។ នៅពេលនេះស៊ីរីបានគិតគូរដល់សន្តិភាព ស្ថិរភាពប្រទេសជាតិ មិនត្រូវការកាំភ្លើងទៀតឡើយ គឺត្រូវការតែប្រាក់ប៉ុណ្ណោះ ដើម្បីកសាងប្រទេសជាតិ។ តើប្រទេសណាដែលមានប្រាក់ច្រើន អាចជួយដល់ស៊ីរីក្នុងការអភិវឌ្ឍ? អាមេរិក ឬរុស្ស៊ី? អ្នកឯកទេសវិភាគបានលើកឡើងថា ប្រទេសទាំង២ខាងលើ បើខ្វះអាវុធធ្វើសង្គ្រាមអាចជួយបាន ... Read More »

បើរងការវាយប្រហារដោយកាំជ្រួចមីស៊ីលបរមាណូ ទីក្រុងវ៉ាស៊ីនតោនអាមេរិកក៏គ្មានអ្នកណានៅរស់ដែរ

តាមលទ្ធផលស្រាវជ្រាវមួយដែលបានផ្សព្វផ្សាយ នៅលើទស្សនាវដ្តី National Interest អាមេរិកបានឲ្យដឹងថា បើរងការវាយប្រហារដោយមីស៊ីលបរមាណូនោះ ទីក្រុងវ៉ាស៊ីនតោន នឹងមិនមានអ្នកណាម្នាក់នៅរស់ឡើយ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះ ការផ្សាយរបស់ទស្សនាវដ្តីខាងលើកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានសាកល្បងមីស៊ីល ដែលមានសមត្ថភាពបំផុត អាចវាយប្រហារនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក។ ក្រុមអ្នកវិភាគបានវាយតម្លៃថា ... Read More »

វិភាគអន្តរជាតិ៖ កិច្ចពិភាក្សាស្តីពីសន្តិភាពស៊ីរីដែលធ្វើឡើងនៅទីក្រុងហ្សឺណែវនឹងអូសបន្លាយរហូតដល់ខែធ្នូ

កិច្ចពិភាក្សាស្តីពីសន្តិភាពនៅក្នុងប្រទេសស៊ីរីនឹង ត្រូវអូសបន្លាយរហូតដល់ទៅថ្ងៃទី១៥ខែធ្នូ ដោយសារតែភាគីនៅក្នុងកិច្ចពិភាក្សា មិនចុះសម្រុងនឹងគ្នា ។ ក្រុមប្រឆាំង ស៊ីរី បានទាមទារឲ្យលោកអាល់អាសាដចុះចេញពីតំណែង ចំណែភាគីរដ្ឋាភិបាល ស៊ីរីវិញ បដិសេធ ។ ស្ថានភាពនៅក្នុងប្រទេសស៊ីរី ពិបាក ក្នុងការស្វែងរកសន្តិភាព ... Read More »

ហេតុអ្វីបានជារុស្ស៊ី និងចិនមិនអនុញ្ញាតឲ្យអាមេរិកប្រើកម្លាំងយោធាលើកូរ៉េខាងជើង?

ខុសពីប្រទេសដទៃទៀតនៅលើពិភព លោក រុស្ស៊ីនិងចិន មានព្រំដែនជាប់កូរ៉េ ខាងជើង បើមានសង្គ្រាមកើតឡើងនោះ ពលរដ្ឋកូរ៉េខាងជើង ច្បាស់ជារត់ភៀសខ្លួនទៅកាន់រុស្ស៊ីនិងចិនច្រើនជាងគេបំផុត បង្កឲ្យមានវិបត្តិដល់ប្រទេសទាំងពីរ ។ ចិននិងរុស្ស៊ីជាប្រទេសមហាអំណាច បរមាណូ បើប្រទេសទាំង២ មិននៅស្ងៀម អាមេរិក ... Read More »

តំបន់ហ្កាហ្សានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន

ក្រុមហាម៉ាស់ គឺជាក្រុមដែលគ្រប់គ្រងតំបន់កាហ្សាហើយតែងតែប៉ះទង្គិច ដោយអាវុធជាមួយអីុស្រាអែលជាបន្តបន្ទាប់ ពេលនេះក្រុមហាម៉ាស់នៅហ្កាហ្សា និង ក្រុម ហ្វាតាបានសម្រេច ប្រគល់តំបន់នេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រោងរបស់ប៉ាឡេស្ទីន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តេនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចលនាប៉ាឡេស្ទីនទាំង២ហាក់បាន សម្តែងចេញនូវរឿងរ៉ាវចម្រូងចម្រាស និង ... Read More »

ចិននឹងដកនិស្សិតទាំងអស់ពីកូរ៉េខាងជើងទៅប្រទេសខ្លួនវិញ

ចិនបានបញ្ជាក់ថា ការប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងនៅឧបទ្វីប កូរ៉េ ដោយអាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា ហើយចិន នឹងដកនិស្សិតទាំងអស់ចេញពីកូរ៉េខាងជើង ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។ សារព័ត៌មានចិនបានផ្សាយថា មន្ត្រី អប់រំចិនកាលពីថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថាចិននឹងដកនិស្សិតទាំងអស់ចេញពីកូរ៉េ ខាងជើង និងបញ្ចប់កម្មវិធីដោះដូរនិស្សិត ដែលមានរយៈពេលជាង២០ឆ្នាំកន្លងមក ... Read More »

ព្រះចៅអធិរាជប្រទេសជប៉ុនកំណត់ថ្ងៃលាលែងពីរាជបល្ល័ង្ក

គណៈកម្មការពិសេសដឹកនាំដោយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១ ខែធ្នូ បានប្រកាសថា ព្រះ ចៅអធិរាជ Akihito នឹងលាលែងពីរាជ បល្ល័ង្កនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ... Read More »

Man City បន្តនាំមុខ៨ពិន្ទុដាច់ក្រោយយកឈ្នះ Southampton ២-១

ក្រុមមេឃខៀវ Man City បានបន្តឈ្នះគូប្រកួតសម្រាប់សប្តាហ៍ទី១៤ ដោយបន្តឈរកំពូលតារាងមាន៤០ពិន្ទុ និងឈ្នះដាច់៨ពិន្ទុពីក្រុមលេខ២ Man United នៅក្របខ័ណ្ឌលីកកំពូលអង់គ្លេស ព្រមទាំងមានគ្រាប់បាល់ចំណេញរហូតដល់៣៥គ្រាប់។ ខ្សែបម្រើ Raheem Sterling បានរកគ្រាប់បាល់ឈ្នះដ៏មិននឹកស្មានដល់នៅនាទីទី៩៦(នាទីបន្ថែម) ខណៈដែលក្រុម ... Read More »

Buffon ជាប់ជាកីឡាករល្អបំផុតនៅក្របខ័ណ្ឌអុីតាលី SerieA

Gianluigi Buffon កីឡាករអ្នកចាំទីចាស់វស្សារបស់ក្រុមសេះបង្កង់ Juventus បានជាប់ជាកីឡាករឆ្នើមល្អបំផុត (Best Player Award) ដែលពិធីនៃការប្រគល់ពាននៅ ក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីប្រកបដោយកិត្តិយសនេះបានធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី និងជាទីកន្លែងដែលមានឈ្មោះថា Megawatt Court ... Read More »

អតីតខ្សែបម្រើ Ze Roberto ប្រាកសចូលនិវត្តន៍ក្នុងវ័យ៤៣ឆ្នាំ

ក្រោយបញ្ចប់ការប្រកួតរវាងក្រុមចុងក្រោយបង្អស់គឺក្រុម Palmeira នៅជាមួយក្រុម Botafogo នៅក្របខ័ណ្ឌកំពូលប្រេស៊ីលនាស្រុកកំណើតដែល Ze Roberto កំពុងប្រកប អាជីពនៅទីនោះកីឡាកររូបនេះបានប្រកាសចូលនិវត្តន៍ក្នុងវ័យ៤៣ឆ្នាំ។ កីឡាករចាស់វស្សា Ze Roberto អតីតខ្សែបម្រើស្លាបឆ្វេងដ៏មានបទពិសោធន៍ ធ្លាប់លេងឲ្យក្រុម Real ... Read More »

វិភាគអន្តរជាតិ៖ តើអាមេរិកខ្លាចកូរ៉េខាងជើងឬកូរ៉េខាងជើងខ្លាចអាមេរិក?

នៅពេលនេះអាមេរិកបានភ្លឺភ្នែកហើយ នៅពេលដែលកូរ៉េខាងជើង មិនរាថយ ចំពោះកម្មវិធីបរមាណូរបស់ខ្លួន បើទោះ បីអាមេរិកដាក់ទណ្ឌកម្មឬ ក៏គំរាមកំហែង ដោយធ្វើសមយុទ្ធ នាវាផ្ទុកយន្តហោះ៣គ្រឿងព្រមគ្នាក្តី។ ការខិតខំរបស់អាមេរិក ទាំងប៉ុន្មាន ដើម្បីបញ្ចប់កម្មវិធីអាវុធបរមាណូរបស់ទីក្រុងព្យុងយ៉ាងគឺគ្មានផលនោះឡើយ។ ភាពជោគជ័យរបស់កូរ៉េខាងជើង គឺ ជាការបរាជ័យរបស់អាមេរិក ... Read More »

ហ្វុីលីពីនបន្តវាយប្រហារទៅលើក្រុមឧទ្ទាមកម្ចាត់ឲ្យអស់ពីប្រទេស

បន្ទាប់ពីទួលបានជ័យជម្នះ កម្ចាត់ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី និងសម្លាប់មេដឹក នាំក្រុមម៉ូតេ ហ្វុីលីពីនបន្ទវាយប្រហារទៅលើក្រុមភេរវកម្មផ្សេងទៀត នៅក្នុងប្រទេស នេះ គឺក្រុម Maoist ដោយបានសម្លាប់ខ្មាន់កាំភ្លើងក្រុមនេះជាច្រើននាក់។ គេហទំព័រ Channel News Asia បាន ... Read More »

ប្រទេសមហាអំណាចជុំវិញពិភពលោកប្រតិកម្មក្រោយប្រទេសកូរ៉េខាងជើងសាកល្បងកាំជ្រួចមីស៊ីល Hwangsong-15

ក្រោយពេលកូរ៉េខាងជើង បានសាក ល្បងកាំជ្រួចមីស៊ីល ឆ្លងទ្វីបICBM កាល ពីថ្ងៃទី២៩ ខែវិច្ឆិកា ប្រទេសមហាអំណាចនៅជុំវិញពិភពលោកមានប្រតិកម្មយ៉ាងខ្លាំងទៅលើសកម្មភាព ទាំងនោះ ពិសេសគឺ អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ដែលជា ប្រទេសជាប់ពាក់ព័ន្ធ ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ ... Read More »

ករណីបាត់នាវាមុជទឹករបស់អាហ្សង់ទីនសាច់ញាតិនាវិកប្តឹងឡើងតុលាការ

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា សាច់ញាតិ នាវិកនៅក្នុងនាវាមុជទឹក ARA San Juan របស់កម្លាំងទាហានជើងទឹកអាហ្សង់ទីនដែលបាត់ខ្លួននោះ បានចាប់ផ្តើមប្តឹងទៅ តុលាការក្រោយរយៈពេល១៤ថ្ងៃហើយរកមិនទាន់ឃើញទៀត។ មេធាវី Luis Tagliapietra ដែលជាឪពុក របស់វរសេនីយ៍ឯក ... Read More »

រថភ្លើងធ្លាក់ផ្លូវនៅអេស្បា៉ញរបួសរាប់សិបនាក់

ហេតុការណ៍គ្រោះថ្នាក់រថភ្លើងដ៏កម្រ មួយបានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញដោយរថភ្លើងបានធ្លាក់កង់ចេញពីផ្លូវបណ្តាលឲ្យក្រឡាប់ជាច្រើនទូរថភ្លើង ហើយអ្នក ដំណើរជាច្រើននាក់បានរងរបួស។ មក ទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពី អ្នកស្លាប់នោះឡើយ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០និង១០នាទីព្រឹក រវាង រថភ្លើងនៅស្ថានីយ El Sorbito នឹងនៅ ... Read More »

អ្នកទោសឧក្រិដ្ឋកម្មសង្គ្រាមផឹកថ្នាំពុលសម្លាប់ខ្លួននៅក្នុងសវនាការ

អ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ជនជាតិក្រូអាតដើមកំណើតប៊ូស្នៀ លោក Slobadan Praljakបានផឹកថ្នាំពុលធ្វើអត្តឃាតនៅក្នុងបន្ទប់សវនាការរតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហុល្លង់។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៣០ ខែវិច្ឆិកា តុលាការបានច្រានចោលបណ្តឹងតវារបស់លោក Praljak ដោយបន្តរក្សាសាលក្រមដាក់ទោសជាប់ពន្ធនាគារ២០ឆ្នាំ នៅក្នុងសវនាការផ្សាយផ្ទាល់តាមទូរទស្សន៍។ តាមមន្ត្រីនៅក្នុងសវនាការបានបញ្ជាក់ថា ... Read More »

វិភាគអន្តរជាតិ៖ តើសង្គ្រាមរវាងសហរដ្ឋអាមេរិកនឹងប្រទេសកូរ៉េខាងជើងមិនអាចបញ្ចៀសបានមែនឬ?

ក្តីសង្ឃឹមផ្សះផ្សាទំនាក់ទំនង រវាង កូរ៉េទាំងពីរ ក្រោយពីកូរ៉េខាងជើងស្ងប់ ស្ងាត់ ត្រូវបានរលាយខ្សុល មួយរំពេច ក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលដែលមានសមត្ថភាពខ្ពស់ អាចវាយប្រហារនៅលើគោលដៅក្នុងទឹកដីអាមេរិក។ ការសាកល្បងថ្មីនេះបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងពិតជាមាន ការរីកចម្រើន មានសមត្ថភាព បន្តកម្មវិធី ... Read More »

បញ្ជីគោលដៅចំនួន១៥ស្ថិតនៅក្នុងការវាយប្រហាររបស់កាំជ្រួចមីស៊ីលប្រទេសកូរ៉េខាងជើង

វិមានប្រធានាធិបតីអាមេរិក និងកូរ៉េ ខាងត្បូង ព្រមទាំងទីក្រុងធំៗនៅក្នុងប្រទេសទាំងពីរគឺជាគោលដៅវាយប្រហាររបស់ មីស៊ីលបរមាណូកូរ៉េខាងជើង។ សារព័ត៌មាន The Korea Harald បាន ផ្សាយថា បញ្ជីគោលដៅខាងលើគឺជាការ ព្យាកររបស់គណៈកម្មាធិការអឺរ៉ុប ECFR ។ ... Read More »

ប្រទេសកូរ៉េខាងត្បូងធ្វើសមយុទ្ធមីស៊ីលតបតនឹងការបាញ់កាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង

គណៈបញ្ជាការកងទ័ព អាមេរិក-កូរ៉េ ខាងត្បូង JCS បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា បាន ចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការបាញ់មីស៊ីលពិតៗ ។ សមយុទ្ធធ្វើឡើងក្រោយប៉ុន្មានម៉ោងដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីវេលាម៉ោង៣និង១៧នាទីទៀបភ្លឺព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា។ តាមតួលេខរបស់ JCS ... Read More »

សេដ្ឋកិច្ចកោះបាលីរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបញ្ហានៃការផ្ទុះភ្នំភ្លើង

កោះបាលីប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលមានអ្នកទេសចរបរទេសរាប់លាន នាក់ក្នុងមួយឆ្នាំៗ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែការផ្ទុះភ្នំភ្លើងប៉ុន្មានថ្ងៃកន្លងមកនេះ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋ ​​ ប្រមាណជាង១សែននាក់នៅជុំវិញភ្នំភ្លើងត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ការផ្ទុះភ្នំភ្លើងបានធ្វើឲ្យអាកាសចរណ៍ដ៏សំខាន់នៅលើកោះបាលីត្រូវបិទទ្វារ បណ្តាលឲ្យអ្នកដំណើរជាង៥មឺុននាក់ត្រូវជាប់គាំងនៅទីនោះ។ ក្រុមហ៊ុនអាកាស ចរណ៍ និងហាងលក់ទំនិញផ្សេងៗ រងផល ប៉ះពាល់យ៉ាងខ្លាំង ... Read More »

មេទ័ពចិនធ្វើអត្តឃាតដោយភ័យខ្លាចនឹងការស៊ើបអង្កេតពីបទពុករលួយ

សារព័ត៌មាន South China morning Post បានដកស្រង់ប្រភពព័ត៌មានពីទីបញ្ជាការកងទ័ពនៅទីក្រុងក្វាងចូវ បានឲ្យ ដឹងថា លោក Zhang Yang អាយុ៦៦ឆ្នាំ បានចង.កធ្វើអត្តឃាត នៅក្នុងផ្ទះរបស់ លោក ... Read More »

រាជ្យបុត្រសាឌីអារ៉ាប៊ីបង់ប្រាក់ជាង១ពាន់លានដុល្លារដើម្បីរួចផុតទោសពុករលួយ

ការចរចាមានតម្លៃជាង១ពាន់លានដុល្លារបានជួយដល់ព្រះរាជ្យបុត្រ សាឌីអារ៉ាប៊ី Miteb Bin Abdullah រួចផុតពីទោសពុករលួយ។ សារព័ត៌មានរ៉យទ័របានបានដកស្រងសម្តីមន្ត្រីសាឌីអារ៉ាប៊ីបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អតីតរដ្ឋមន្ត្រីកម្លាំងការពារជាតិ រាជ្យបុត្រ Miteb Bin Abdullah ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

ក្រោយស្ងប់ស្ងាត់ជាងពីរខែ កូរ៉េខាងជើងបន្តបាញ់មីស៊ីលបង្កភ្ញាក់ផ្អើលជាថ្មី

ការបាញ់មីស៊ីលសាកល្បងជាថ្មីក្រោយពេលស្ងប់ស្ងាត់ជាងពីរខែដោយកូរ៉េខាងជើង បានជ្រើសរើសពេលវេលាដ៏ល្អបំផុត គឺនៅវេលាម៉ោង៣និង១៧នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ជាពេលវេលាដែល មនុស្សទាំងអស់កំពុងតែដេកលង់លក់យ៉ាងស្ងប់ស្ងាត់ ហើយអ្នកតាមដាន់របស់អាមេរិក កូរ៉េខាងត្បូង ក៏មានការធ្វេសប្រហែសក្នុងពេលនេះដែរ។ ការបាញ់កាំជ្រួចមីស៊ីលជាថ្មី ដោយកាំជ្រួចមីស៊ីលហោះខ្ពស់បំផុត មិនធ្លាប់មានជាសញ្ញាមួយបង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវប្រព័ន្ធមីស៊ីលឆ្លងទ្វីប ... Read More »

វិភាគអន្តរជាតិ៖ ក្រោយបញ្ចប់សង្គ្រាមស៊ីវិលការដោះស្រាយវិបត្តិផ្ទៃក្នុងគឺជារឿងសំខាន់

វត្តមានរបស់ប្រធានាធិបតីស៊ីរី នៅក្នុងការដឹកនាំប្រទេសដដែលបានធ្វើឲ្យបក្សប្រឆាំង មិនពេញចិត្តនៅក្នុងការចរចាសន្តិភាពខាងមុខនៅទីក្រុងហ្សឺណែវ ប្រទេស បែលហ្សុិក ដោយក្រុមប្រឆាំងនឹងស្នើឲ្យ ដកតំណែងប្រធានាធិបតីអាល់អាសាដ។ ក្រុមប្រឆាំងស៊ីរី ក៏ដូចជាក្រុមជនជាតិ ឃើដ ព្រមទាំងរដ្ឋាភិបាលប្រទេសលោកខាងលិច មិនអនុញ្ញាតឲ្យប្រធានាធិបតីស៊ីរីបន្តកាន់តំណែងប្រធានាធិបតីក្នុងប្រទេសនេះទៀតឡើយ។ កន្លងមកថ្មីៗ ប្រមុខគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខស៊ីរីលោក Nasr ... Read More »

ប្រទេសចិនកំពុងតែបោះជំហានចូលទៅកាន់អឺរ៉ុបកណ្តាលចំណាយប្រាក់យ៉ាងច្រើននៅទីនោះ

ចិនពិតជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើន ជាងគេនៅលើពិភពលោក ដោយពេលនេះចិនបានចំណាយប្រាក់ជាច្រើន ក្នុងការជួយដល់ប្រទេសជុំវិញពិភពលោក តាំងពីតំបន់អាស៊ី អាហ្វ្រិក ហើយ ពេលនេះគឺអឺរ៉ុបវិញម្តង ដែលជាតំបន់ ប្រទេសអ្នកមានក៏ត្រូវការជំនួយពីចិននោះដែរ។ នៅក្នុងឱកាសជួបប្រជុំរវាងចិន នឹង ក្រុមប្រទេសនៅតំបន់អឺរ៉ុបខាងកើត អឺរ៉ុប ... Read More »

នាវាមុជទឹកប្រើប្រាស់ប្រព័ន្ធបំបាំងកាយជាកាំបិតមុខពីរ

ក្រុមស្វែងរក នាវាមុជទឹក អាហ្សង់ទីន ដែលបានបាត់ខ្លួន ជាង១០ថ្ងៃកន្លងមក កំពុងតែប្រជែងនឹងពេលវេលា ក្នុងការ ជួយសង្គ្រោះនាវិក៤៤នាក់ នៅក្នុងនាវា មុជទឹកខាងលើ។ កម្លាំងទាហានអាហ្សង់ទីនបានបញ្ជាក់ថាមានការផ្ទុះនៅក្នុងនាវា មុនពេលបាត់ខ្លួនកាលពីថ្ងៃទី១៥ខែវិច្ឆិកា ហើយនាវានៅល្អទាំងមូលមុនពេលលិចចូលបាតសមុទ្រ។ អុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើត្រូវអស់តាំងពីសប្តាហ៍កន្លងមក។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ... Read More »

សម្តេចប៉ាប ហ្វ្រង់សុីស បំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

សារព័ត៌មាន AP បានផ្សាយថា ព្រះ រាជទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់សុីសទៅកាន់ប្រទេសមីយ៉ាន់ម៉ាកើតឡើងចំពេលដែល មានការប៉ះទង្គិចគ្នា ជាទ្រង់ទ្រាយធំ រវាងក្រុមឧទ្ទាម នឹងទាហានរដ្ឋាភិបាលនៅ រដ្ឋរ៉ាឃីន បណ្តាលឲ្យពលរដ្ឋជាង ៦សែន នាក់ ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ... Read More »

Lionel Messiនឹងលេងជាមួយនឹងក្លិបBarcelonaដល់អាយុ៣៤ឆ្នាំ

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi នឹងបន្តលេងបាល់ទាត់ឲ្យក្លិបBarcelona រហូតដល់អាយុ៣៤ឆ្នាំបន្ទាប់ពីគាត់តកុងត្រាថ្មីដល់ឆ្នាំ២០២១។ ប​ច្ចុប្បន្នLionel Messi មានវ័យ៣០ឆ្នាំ ហើយការ​បន្ត​កុងត្រា​ខាង​លើ​មាន​ន័យ​ស្មើ​គ្នា​នឹង​ការ​បញ្ចប់​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​យក្ស​របស់​អេស្ប៉ាញBarcelona​តែម្តង។ កីឡាករ​សញ្ជាតិអាហ្សង់ទីនរូបនេះ ​នឹង​ទទួល​បាន​ប្រាក់​៥០​ម៉ឺន​ផោន(ជាង​៦៦​ម៉ឺន​ដុល្លារ)​ក្នុង​មួយ​សប្ដាហ៍។​ ចំនួន​មាន​ន័យ​ថា គេ​មាន​ចំណូល​ប្រចាំ​អាទិត្យ​ច្រើន​ជាង​គូ​ប្រជែង Cristiano Ronaldo ... Read More »

អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំងដោយសារភ្នំភ្លើងនៅបាលីផ្ទុះ

អ្នកទេសចរណ៍យ៉ាងហោចណាស់៥៩ពាន់នាក់ កំពុងជាប់គាំងនៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដែលភ្នុំភ្លើងកំពុងតែផ្ទុះខ្លាំងបំផុត។ សារព័ត៌មាន Jakarta Post កាលពីថ្ងៃទី២៨ ខែវិច្ឆិកាបានផ្សាយថា មន្ត្រីគ្រប់គ្រោងគ្រោះអាសន្ន ឥណ្ឌូនេស៊ីបានបង្កើនកម្រិតប្រកាសអាសន្នក្នុងពេលដែលភ្នំភ្លើង Agung នៅលើកោះបាលី ក្នុងរម្មណីយដ្ឋានដ៏ល្បី ផ្ទុះយ៉ាងខ្លាំង ហើយបានបង្កើនការជម្លៀសដល់ពលរដ្ឋទៅកាន់តំនប់មានសុវត្ថិភាព។ ... Read More »