ក្រុម Paris St-Germain បានបរាជ័យជាលើកដំបូងក្នុងថ្ងៃបើករដូវកាលLigue 1 របស់ពួកគេដែលជាការបរាជ័យគួរឱ្យភ្ញាក់ផ្អើលពេលប៉ះជាមួយក្រុម Lens កាលពីរាត្រីម្សិលមិញ។ ការប្រកួតនេះស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីក្រុមជើងឯករងក្របខ័ណ្ឌ Champions League PSG មានកីឡាករចំនួន៧នាក់ក្នុងនោះមានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ... Read More »
ព័ត៌មានអន្តរជាតិ
ដោយសារ COVID-19 បានធ្វើឲ្យករណីអត្តឃាតនៅប្រទេសថៃ កើនឡើងដល់២២ភាគរយបើធៀបនឹងឆ្នាំមុន
អន្តរជាតិ៖ បើតាមមន្ត្រីសុខាភិបាលថៃ អះអាងថា៖ ករណីចំនួនអ្នកធ្វើអត្តឃាតនៅប្រទេសថៃ បើគិតត្រឹមពាក់កណ្តាលឆ្នាំនេះ បានកើនដល់២២ភាគរយធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដោយសារ COVID-19 ដែលនេះជារឿងដែលគួរឲ្យបារម្ភ។ យោងតាមនាយកដ្ឋានសុខភាពផ្លូវចិត្តថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ដែលជាទិវាពិភពលោកបង្ការការធ្វើអត្តឃាត បានបង្ហាញពីការកើនឡើងនៃតួលេខអ្នកធ្វើអត្តឃាតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ។ ជាក់ស្តែងទិន្ន័យនេះ ... Read More »
ថ្ងៃដែលអាមេរិក មិនអាចបំភ្លេចបាន ១១កញ្ញាឆ្នាំ២០០១
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ពលរដ្ឋទីក្រុងញូវយ៉ករស់នៅនិងបំពេញការងារជាធម្មតាដូចរាល់ថ្ងៃដោយមិនបានគិតថានឹងមានរឿងអាក្រក់អ្វីកើតឡើងឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១១ខែកញ្ញានោះបានក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិក ហើយបានជំរុញឲ្យអាមេរិកត្រូវធ្វើសង្គ្រាមអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ រយៈពេល១៩ឆ្នាំមកហើយ ពលរដ្ឋអាមេរិកក៏ដូចជាពិភពលោក ទាំងមូលបានឃើញទិដ្ឋភាពដ៏រន្ធត់បំផុតក្នុងឆាកជីវិត ពីអគារភ្លោះពាណិជ្ជកម្ម ត្រូវយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ដែលក្រុមភេរវកម្មប្លន់បុកចំអគារទាំងពីរនោះ។ នៅវេលាម៉ោង៨និង៤៦នាទី ថ្ងៃទី១១ខែកញ្ញា ... Read More »
ក្រុមហ៊ុនអឺរ៉ុប អះអាងថា៖ បរិយាកាសជំនួញនៅចិន ជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងទៅនឹងរឿងនយោបាយ
អន្តរជាតិ៖ បណ្តាក្រុមហ៊ុនអឺរ៉ុប នៅប្រទេសចិន បានលើកឡើងអំពីបរិយាកាសជំនួញនៅចិន គឺជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងទៅនឹងរឿងនយោបាយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនអឺរ៉ុប ក៏បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើង ចំពោះការសកម្មភាពរឹតត្បិតពីសំណាក់ចិន ខណៈពេលដែលទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបនៅបន្តតានតឹង។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំចិន បានលើកឡើងពីបញ្ហា ក៏ដូចជាសេចក្តីបារម្ភរបស់ក្រុមហ៊ុនអឺរ៉ុបចំនួន១,៧០០។ ក្រុមហ៊ុនអឺរ៉ុបទាំងនោះ បានលើកឡើងពីការរឹតត្បិតក្នុងការធ្វើដំណើរនៅពេលផ្ទុះជំងឺឆ្លង ... Read More »
ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលថៃ៖ នៅសប្តាហ៍ក្រោយនេះ និងប្រមូលមនុស្សមួយសែននាក់ ដើម្បីដើរជាក្បួនទៅកាន់វិមានរដ្ឋាភិបាល
អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលថៃ បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការធ្វើបាតុកម្មមួយយប់ និងប្រមូលមនុស្សឲ្យបានមួយសែននាក់ ដើម្បីដើរជាក្បួនទៅកាន់វិមានរដ្ឋាភិបាល នៅសប្តាហ៍ក្រោយនេះ។ ការអះអាងបែបនេះ គឺជាការដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ឲ្យចុះចេញពីតំណែង។ បើតាមសម្តីរបស់មេដឹកនាំនៃរណសិរ្សបង្រួបបង្រួមប្រចាំសាកលវិទ្យាល័យThammasat ... Read More »
ក្របខ័ណ្ឌអុីតាលី Serie A បង្ហាញផែនការសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូលថ្មី
ក្របខ័ណ្ឌបាល់ទាត់លីគកំពូលអុីតាលី Serie A បានប្រកាសពីផែនការបង្កើតក្រុមហ៊ុនថ្មីមួយដែលនឹងស្វែងរកវិនិយោគិន និងត្រួតពិនិត្យការលក់សិទ្ធិផ្សាយតាមទូរទស្សន៍របស់លីគ។ លីគបានប្រាប់អ្នកយកព័ត៌មានថា សិទ្ធិប្រព័ន្ធផ្សព្វផ្សាយសម្រាប់លីក៣រដូវកាលចុងក្រោយនេះបាននាំមកនូវទឹកប្រាក់ចំនួន១,៣១ពាន់លានអឺរ៉ូ (១,៥៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមក្រុមហ៊ុនស្ថិតិ Statista ។ ប៉ុន្តែវាជាចំណុចនៃការឈ្លោះប្រកែកគ្នាក្នុងឆ្នាំនេះដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩រាលដាលពេញពិភពលោកបានបង្ខំឱ្យការប្រកួតត្រូវផ្អាកអស់រយៈពេលជាង៣ខែ។ ក្របខ័ណ្ឌ Serie A ... Read More »
អតីតគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Menezes ត្រូវបានតែងតាំងឲ្យដឹកនាំក្រុម Bahia
ក្លិប Bahia របស់ប្រទេសប្រេស៊ីលបានប្រកាសថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Mano Menezes ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Bahia ជាផ្លូវការហើយ។ បុរសវ័យ៥៨ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល១៥ខែបន្ទាប់ពីការបណ្តេញលោក Roger Machado ចេញកាលពីសប្តាហ៍មុន។ លោក Guilherme ... Read More »
UEFA ប្រកាសកាលបរិច្ឆេទការចាប់ឆ្នោតវគ្គជម្រុះក្របខ័ណ្ឌ Champions League និង Europa League
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសកាលបរិច្ឆេទ និងទីតាំងសម្រាប់ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ក្របខ័ណ្ឌ Champions League និង Europa League។ ការចាប់រង្វាន់និងការប្រគល់រង្វាន់ឆ្នាំ២០១៩-២០២០ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធនៅទីក្រុង Nyon ប្រទេសស្វ៊ីសនៅថ្ងៃទី១ ខែតុលា។ ក្រុម ... Read More »
រដ្ឋធានីតូក្យូរបស់ជប៉ុន បន្ធូបន្ថយការប្រកាសអាសន្នពីការឆ្លងកូវីដ-១៩
ទីក្រុងតូក្យូប្រទេសជប៉ុន បានសម្រេច បន្ថយការប្រកាសអាសន្នមួយកម្រិតពាក់ព័ន្ធការឆ្លងកូវីដ-១៩ ក្រោយរក្សាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតរយៈពេល២ខែកន្លងមក។ សារព័ត៌មានTTXVN បានផ្សាយថា នៅថ្ងៃទី១០ខែកញ្ញា មន្ត្រីជប៉ុន បានសម្រេចបន្ថយការរឹតត្បិតស្របទៅតាមក្រុមប្រឹក្សាសុខាភិបាល បានវាយតម្លៃពីស្ថានភាពកូវីដ-១៩ ។ អភិបាលទីក្រុងតូក្យូលោក Yuriko Koike បានប្រកាសថា ... Read More »
កម្លាំងទាហានចិនរាប់ពាន់នាក់ធ្វើសមយុទ្ធលោតឆត្រយោងនៅជិតព្រំដែនជាប់ឥណ្ឌាក្នុងពេលកំពុងតានតឹងដាក់គ្នា
កម្លាំងទាហានឆត្រយោងចិនរាប់ពាន់នាក់ និងកម្លាំងទាហានពិសេស បានធ្វើសមយុទ្ធនៅជិតព្រំដែនជាប់តំបន់ដែលមានវិវាទជាមួយឥណ្ឌា ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល ប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ។ បណ្តាញទូរទស្សន៍ជាតិចិន(CCTV) បានផ្សាយថា កងពលពិសេស មកពីទីបញ្ជាការប្រចាំទីបេ និងកម្លាំងឆត្រយោងបាននាំគ្នាធ្វើសមយុទ្ធលោតឆត្រក្នុងកម្ពស់ ៤ពាន់ម៉ែត្រ ។ ទីតាំងដែល ... Read More »
បារាំងមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតក្នុងមួយថ្ងៃ ចាប់តាំងពីលុបច្បាប់គ្រាមានអាសន្ន
អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញាបារាំងមានករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅជិត ៨៦០០នាក់ ក្នុងនោះមានអ្នកជំងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក៏កើនឡើងផងដែរ។ នេះជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលបារាំងលុបច្បាប់គ្រាមានអាសន្ន។ មន្ត្រីសុខាភិបាលបារាំងបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា នៅទូទាំងប្រទេសមានករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងដល់ទៅ ៨៥៧៧នាក់ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការឆ្លងកូវីដ-១៩មក។ ក្នុងរយៈពេល២៤ម៉ោងនោះបារាំងបានរកឃើញតំបន់ឆ្លងកូវីដ-១៩ ដល់ទៅ៧១កន្លែង ។ ... Read More »
អាជីវករលក់គ្រឿងស្រវឹងប្រទេសថៃ ដាក់ញត្តិទៅកាន់សភាថៃ ដើម្បីតវ៉ាប្រឆាំងបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ
អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីដើមសប្តាហ៍នេះ បានប្រកាសពីបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ ក្រោយមើលឃើញពីសន្ទុះនៃការបញ្ជាទិញតាមអនឡាញ ខណៈចំណាត់ការបិទប្រទេសនៅតែបន្ដដាក់។រដ្ឋាភិបាលថៃអះអាងថា ការផ្សព្វផ្សាយតាមអនឡាញ គឺនាំក្មេងៗមិនទាន់គ្រប់អាយុចេះផឹកស្រា។ ជាក់ស្តែងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០នេះ អាជីវករលក់គ្រឿងស្រវឹងនៅប្រទេសថៃ បានដាក់ញត្តិមួយទៅកាន់សភាថៃដើម្បីតវ៉ាប្រឆាំងបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ។ ពួកគេអះអាងថា ... Read More »
ពិតជាស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់មែន! កូនស្រីតារាសម្ដែងថៃ Por នៅក្មេងក៏ពិតមែន តែអាចសន្សំលុយខ្លួនឯងបានច្រើន
អន្តរជាតិ៖ ដូចពាក្យចាស់ពោលថា ស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់មែន កាលពីពេលថ្មីៗនេះ ភរិយាតារាសម្ដែងថៃ Por Thridsadee Sahawong បានបង្ហោះរូបភាពកូនស្រីជាច្រើនសន្លឹក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរពីកុមារី Mali ដែលនាងអាចសន្សំលុយបានយ៉ាងច្រើនទាំងលុយបាត និងលុយកាក់។ បើទោះបីម្ដាយឲ្យលុយចាយជាប្រចាំថ្ងៃយ៉ាងណាក៏ដោយ តែក្មេងស្រីរូបនេះមានចិត្តសន្សំលុយ ... Read More »
ដើរតាមអាមេរិក រដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសយ៉ាងខ្លាំងដល់ទិកតុក
បណ្តាញកម្សាន្តសង្គម វីដេអូទិកតុកTikTok មានភាពល្បីល្បាញនៅលើពិភពលោក ត្រូវរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្ម ហើយហាមប្រាមដំណើរការនៅលើទឹកដីអាមេរិក លើកលែងតែបណ្តាញទិកតុកត្រូវលក់ឲ្យពលរដ្ឋអាមេរិកនោះ។ នៅពេលនេះអូស្ត្រាលីបានដើរតាមគម្រោងរបស់អាមេរិក ដោយបានថ្កោលទោសយ៉ាងខ្លាំងដល់ បណ្តាញវីដេអូកម្សាន្តទិកតុក ក្រោយពេលទុកឲ្យឃ្លីបវីដេអូស្តីពីបុរសជនជាតិអាមេរិកម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាតដោយប្រើកាំភ្លើងខ្លី។ ក្រោយការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាល និងពលរដ្ឋអូស្ត្រាលីមក ក្រុមហ៊ុនទិកតុកបានចេញមកបកស្រាយ ហើយបានលុបឃ្លីបវីដេអូខាងលើ ។ ... Read More »
គ្រាន់តែត្រីនាំសំណាងស្លាប់ ប្រធានាធិបតីប្រទេសហ្សំប៊ី ចូលរួមកាន់ទុក្ខជាមួយប្រជាជនទូទាំងប្រទេស
អន្តរជាតិ៖ ការស្លាប់របស់ត្រីនាំសំណាងមួយក្បាលដែលរស់នៅក្នុងស្រះមួយក្នុងបរិវេណសកលវិទ្យាល័យ Copperbelt University (CBU) នៃប្រទេសហ្សំប៊ី អស់រយៈពេលជាង ២០ ឆ្នាំមកហើយនោះ បានក្លាយជារឿងមួយគួរឲ្យចាប់អារម្មណ៍ ព្រោះសូម្បីតែប្រធានាធិបតីប្រទេសហ្សំប៊ីលោកEdgar Lungu ក៏បានចូលរួមកាន់ទុក្ខចំពោះការបាត់បង់ត្រីមួយក្បាលនេះផងដែរ។ ជាក់ស្តែងនៅដើមសប្តាហ៍ខែកញ្ញា ឆ្នាំ២០២០នេះ ... Read More »
ខណៈអ្នកជំនាញខ្លះសង្ស័យពីប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV ក្រុមហ៊ុនចិន CanSino ចេញមុខការពារវ៉ាក់សាំង COVID-19 របស់ខ្លួន
អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានក្រុមអ្នកជំនាញមួយចំនួន បានបង្ហាញការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino ដែលត្រូវបានអភិវឌ្ឍឡើង ដោយឈរលើមូលដ្នាននៃវីរុសគ្រុនផ្ដាសាយទូទៅ។ ដោយក្រុមអ្នកជំនាញទាំងនេះយល់ឃើញថា៖វ៉ាក់សាំងមួយនេះ ដែលផ្អែកលើវីរុសគ្រុនផ្ដាសាយទូទៅ អាចនឹងមានប្រសិទ្ធភាព មានព្រំដែនកំណត់ ហើយមិនតែប៉ុណ្ណោះអង់ទីករដែលមានស្រាប់ប្រឆាំងនឹងវីរុសគ្រុនផ្ដាសាយទូទៅ ក៏អាចនឹងបំផ្លាញវ៉ាក់សាំងAd5-nCoV ... Read More »
ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ! ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់
អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌាបានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសខ្លួនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៩៥,៧៣៥នាក់ ដែលប្រការនេះមិនត្រឹមតែជាការបំបែកកំណត់ត្រាថ្មីនោះឡើយ តែថែមទាំងបានធ្វើឲ្យចំនួនករណីឆ្លងសរុប កើនដល់ជាង ៤.៤៦លានករណីផងដែរ។ ... Read More »
រដ្ឋមន្ត្រីការបរទេសចិន៖ អាមេរិកគឺជាអ្នកជម្រុញ ឲ្យមានសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង
អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក វ៉ាង យី(Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងលូកលាន់ដោយផ្ទាល់ ... Read More »
ប្រធានាធិបតីវេណេហ្ស៊ុុយអេឡា ចង់ចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ឲ្យតំណាងរាស្ត្រទាំងអស់
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមានគម្រោងឲ្យតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ទិញមកពីប្រទេសរុស្ស៊ី ។ ប្រធានាធិបតីវេណេហ្ស៊ុុយអេឡា បានឲ្យដឹងថា លោកបានស្នើចាក់វ៉ាក់សំាងទៅក្រុមតំណាងរាស្ត្រមុនគេ គឺមុនការបោះឆ្នោតនៅថ្ងៃទី៦ ខែធ្នូ ដើម្បីធានាសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់មិនឆ្លងកូវីដ-១៩។ ប្រធានាធិបតីម៉ាឌូរ៉ូបានបញ្ជាក់ថា «ខ្ញុំស្នើតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សំងបង្ការរបស់រុស្ស៊ី ពិសេសគឺបេក្ខភាពតំណាងរាស្ត្រទាំង១៤.៤០០នាក់ដែលឈរឈ្មោះបោះឆ្នោត ... Read More »
តុលាការតួកគី! កាត់ទោសបុរសជាជនជាតិអ៊ូបេគីស្ថាន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបាញ់វាយប្រហារទៅលើក្លិបរាត្រីមួយបណ្តាលឲ្យមនុស្ស ៣៩នាក់ស្លាប់
អន្តរជាតិ៖ ក្នុងសវនាការកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះតុលាការតួកគី បានសម្រេចកាត់ទោសជនដៃដល់ម្នាក់ ឈ្មោះAbdulkadir Masharipov ដែលជាជនជាតិអ៊ូបេគីស្ថាន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបាញ់វាយប្រហារដោយកាំភ្លើងទៅលើក្លិបរាត្រីមួយនៅភាគខាងជើងនៃទីក្រុងអ៊ីស្តង់ប៊ុលដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ស្លាប់កាលពីឆ្នាំ២០១៧។ ដោយរយៈពេលជាប់ពន្ធនាគារមួយជីវិតនេះ ស្មើនឹងការជាប់គុក៤០ជីវិត។ ចំពោះការកាត់ទោសនេះធ្វើឡើង ... Read More »
នៅឆ្នាំ២០៥០ខាងមុខនេះ! មនុស្សច្រើនជាង១ពាន់លាននាក់នឹងត្រូវបម្លាស់ទី
អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Institute for Economics and Peace (IEP) ដែលចេញផ្សាយនៅថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា មនុស្សច្រើនជាង១ពាន់លាននាក់ នឹងត្រូវបម្លាស់ទីនៅឆ្នាំ២០៥០ ។ ដោយសារតែកំណើនប្រជាជនយ៉ាងឆាប់រហ័សកង្វះខាតទឹកនិងអាហារ ... Read More »
អាមេរិកលុបទិដ្ឋាការនិស្សិតចិនជាង១០០០នាក់
អន្តរជាតិ៖ អាមេរិកបានលុបទិដ្ឋាការ(វីសា)ដល់ក្រុមនិស្សិតចិនជាង១ពាន់នាក់។ នេះជាសកម្មភាពថ្មីបំផុតរបស់អាមេរិកទៅលើក្រុមនិស្សិតចិន ។ កាលពីថ្ងៃទី២៩ខែឧសភាកន្លងមក លោកត្រាំ បានប្រកាសផ្អាកមិនឱ្យក្រុមនិស្សិតចិនមកសិស្សានៅអាមេរិក ដោយចោទថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា«គិតមកដល់ថ្ងៃទី៨ខែកញ្ញា ក្រសួងការបរទេសបានលុបវីសានិស្សិតចិនជាង១ពាន់នាក់ហើយ។ ក្រុមនិស្សិតដែលលុបវីសា គឺស្ថិតនៅក្នុងសេចក្តីប្រកាសលេខ10043 ដូច្នេះនិស្សិតទាំងនោះមិនត្រូវបានផ្តល់ជូនវីសាឡើយ»។ កន្លងមក រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក ... Read More »
អ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង រកឃើញវិជ្ជមាន COVID-19
អន្តរជាតិ៖ លោក Christian Prudhomme ដែលអ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង ត្រូវបានគេរកឃើញថាមានវិជ្ជមាននៃវីរ៉ុស COVID-19 ប៉ុន្តែគ្រប់អ្នកជិះកង់ទាំងអស់មានភាពអវិជ្ជមាន ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានអះអាងប្រាប់សារព័ត៌មាន ... Read More »
UEFA ព្រមានពីការខាតបង់ធុនធ្ងន់សម្រាប់ក្លិបនីមួយៗដោយសារវិបត្តិកូវីដ-១៩
ប្រធានសមាគមក្លិបអឺរ៉ុបលោក Andrea Agnelli បានព្រមានថាបាល់ទាត់នៅតែស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដោយព្យាករណ៍ថានឹងមានការខូចខាតផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ-១៩នៅប៉ុន្មានឆ្នាំខាងមុខនេះ។ លោក Agnelli បានបន្តថា ប្រាក់បំណាច់ដែលបានជំពាក់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម សម្រាប់ព្រឹត្តិការណ៍ Champions League និង Europa League មានចំនួនសរុប៥៧៥លានផោន ... Read More »
ក្លិបបិសាចក្រហម Manchester United បំបែកភាពជាប់គាំងក្នុងកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើស្លាប Jadon Sancho របស់ក្លិប Dortmund
ក្រុមបិសាចក្រហម Manchester United កំពុងមានភាពប្រសើរឡើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេស Jadon Sancho ពីក្លិប Borussia Dortmund របស់អាល្លឺម៉ង់។ ក្លិបនេះបានឈានដល់ចំណុចកំពូលដោយយល់ព្រមកិច្ចព្រមព្រៀងលើប្រាក់ឈ្នួលនិងថ្លៃឈ្នួលភ្នាក់ងារនានាជុំវិញការផ្លាស់ប្តូរណាមួយដែលអាចកើតឡើងសម្រាប់គោលដៅចម្បងរបស់ពួកគេ។ ប៉ុន្តែនៅតែមិនទាន់មានការធានាពីកិច្ចព្រមព្រៀងរវាងក្លិបមុនពេលផ្ទេរដោយផុតកំណត់នៅថ្ងៃទី៥ ខែតុលា។ ប្រភពពីក្លិប Dortmund ... Read More »
ការប្រកួតជម្រុះ World Cup តំបន់អាមេរិកកណ្តាលត្រូវពន្យារពេល
វគ្គជម្រុះជុំទី១នៃការប្រកួតជម្រុះ FIFA World Cup សម្រាប់ប្រទេសនៅតំបន់អាមេរិកខាងជើង, អាមេរិកកណ្តាល ត្រូវបានពន្យារពេលគឺត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយវិញដោយសារតំបន់ទាំងនេះនៅតែមានស្ថានភាពមិនធូរស្រាលពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់តំបន់អាមេរិកកណ្តាល (CONCACAF) បានប្រកាសថា ការប្រកួតវគ្គជម្រុះដែលនឹងចាប់ផ្តើមនៅខែតុលា ប៉ុន្តែត្រូវបានលើកពេលឲ្យចាប់ផ្តើមនៅខែមីនា ឆ្នាំក្រោយវិញ។ ... Read More »
ថៃ ៖ ការកែប្រែច្បាប់រដ្ឋធម្មនុញ្ញនឹងធ្វើឲ្យខាតបង់ប្រាក់យ៉ាងតិច៣២០លានដុល្លារ
ប្រទេសថៃ៖ នៅថ្ងៃទី៨ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា ប្រាក់ចំណាយសម្រាប់កែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០១៧ គឺត្រូវចំណាយយ៉ាងតិច ១០ពាន់លានបាត(ស្មើនឹង៣២០លានដុល្លារអាមេរិក)។ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាបញ្ជាក់ទៀតថា ក្នុងពេលដែលជំងឺកូវីដ-១៩ រាលដាលខ្លាំងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដូច្នេះការបោះឆ្នោតប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញថ្មីនឹងត្រូវចំណាយប្រាក់ជាច្រើន ដោយសារតែទីតាំងបោះឆ្នោតមិនអនុញ្ញាតឲ្យមានមនុស្សច្រើនលើសពី៦០០នាក់។ មន្ត្រីថៃ ... Read More »
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១
អន្តរជាតិ៖ សារព័ត៌មាន Foxnews នៅថ្ងៃទី ៩ ខែកញ្ញាបានផ្សាយថា ដោយសារតែលោកត្រាំជួយដល់ ប្រទេសអុីស្រាអែលនិងប្រទេសអារ៉ាប់រួម (UAE) ឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះហើយទើបប្រធានាធិបតីរូបនេះត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព។ លោក Christian Tybring-Gjedde ប្រធានគណៈប្រតិភូប្រទេសន័រវេស នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូបានស្នើផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់ប្រធានាធិបតីដូណាល់ ត្រាំ ... Read More »
អនុប្រធានាធិបតីអាហ្វហ្គានីស្ថានរួចផុតពីក្តីស្លាប់ដោយការវាយប្រហារគ្រាប់បែក
អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា មានករណីវាយប្រហារដ៏រន្ធត់មួយបានកើតឡើងនៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត។ ការវាយប្រហារខាងលើគឺសំដៅទៅលើក្បួនរថយន្តរបស់អនុប្រធានាធិបតី Amrullah Saleh ប៉ុន្តែជាភព្វសំណាង លោកបានរួចផុតពីក្តីស្លាប់ដោយរងរបួសស្រាលតែប៉ុណ្ណោះ។ អ្នកនាំពាក្យអនុប្រធានាធិបតីបានឲ្យដឹងថា គ្រាប់បែកបានបង្កៃនៅក្បែរផ្លូវហើយបានផ្ទុះឡើងពេលក្បួនរថយន្តដឹកអនុប្រធានាធិបតីមកដល់។ លោកRazwan Murad អ្នកនាំពាក្យអនុប្រធានាធិបតីបានលើកឡើងថា ... Read More »
កាំជ្រួចមីស៊ីលអុីរ៉ង់អាចវាយប្រហារចំគោលដៅនៅចម្ងាយ១ពាន់គីឡូម៉ែត្រ
អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអុីរ៉ង់ លោក Amir Hatami បានប្រកាសថា កាំជ្រួចមីស៊ីលរបស់ប្រទេសនេះ អាចវាយប្រហារចំគោលដៅរបស់សត្រូវនៅចម្ងាយដល់ទៅជាង១ពាន់គីឡូម៉ែត្រ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិ Hatami បានបញ្ជាក់ថាកាំជ្រួចមីស៊ីលរបស់កម្លាំងទាហានជើងទឹកប្រទេសនេះ អាចវាយប្រហារចំគោលដៅនៅចម្ងាយជាង១ពាន់គីឡូម៉ែត្រ។ ចំណែកកាំជ្រួចមីស៊ីលដែលបាញ់ចេញពីដីគោកអាចវាយប្រហារចំគោលដៅ នៅចម្ងាយដល់ទៅ១៤០០ គីឡូម៉ែត្រ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច