កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធសញ្ជាតិអុីរ៉ង់ Mehdi Taremi ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩-២០២០ ដែលកីឡាកររូបនេះកំពុងលេងនៅក្លិប Rio Ave ក្នុងលីគកំពូលព័រទុយហ្គាល់ PrimeiraLiga។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទនេះ។ កីឡាករ Taremi វ័យ២៨ឆ្នាំបានចូលរួមជាមួយក្រុម Rio Ave ... Read More »
ព័ត៌មានអន្តរជាតិ
Hamilton ឈ្នះជើងឯកប្រណាំងរថយន្ត Grand Prix នៅអង់គ្លេស
កីឡាអន្តរជាតិ៖ កីឡាករ Lewis Hamilton បានទទួលជ័យជម្នះក្នុងការប្រណាំងរថយន្ត Grand Prix ជាលើកទី៧របស់ចក្រភពអង់គ្លេសដែលបើកបររថយន្តឲ្យក្រុម Mercedes របស់គាត់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។ ក្នុងការបញ្ចប់ការប្រណាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលគាត់បានគ្រប់គ្រងជាម្ចាស់ជើងឯកពិភពលោកចំនួន៦ដងរួចមកហើយ បានយកឈ្នះគូប្រកួតដណ្តើមជើងឯកជើងឯកពិភពលោក Formula 1។ ការឈ្នះជើងឯករបស់កីឡាករ Hamilton ... Read More »
ម្ចាស់ជើងឯកអូឡាំពិករត់ចម្ងាយ៤០០ម៉ែត្រVan Niekerk រកឃើញផ្ទុកជំងឺកូវីដ-១៩
កីឡាអន្តរជាតិ៖ អ្នកកាន់កំណត់ត្រាពិភពលោករត់ចម្ងាយ៤០០ម៉ែត្រលោក Wayde van Niekerk បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩នៅប្រទេសអុីតាលី។ បុរសសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ១០០ម៉ែត្រ និង៤០០ម៉ែត្រនៅក្នុងព្រឹត្តិការណ៍ Trieste Meet នៅក្នុងប្រទេសអុីតាលីដែលវានឹងក្លាយជាការប្រកួតដំបូងរបស់គាត់នៅក្រៅទឹកដីកំណើតរបស់គាត់ចាប់តាំងពីឆ្នាំ២០១៧ ។ Van Niekerk បានស្ថិតនៅដាច់ដោយឡែកពីគ្នាចាប់តាំងពីថ្ងៃទី១៩ ខែកក្កដានៅពេលដែលគាត់បានចុះចតនៅប្រទេសអុីតាលីតាមជើងហោះហើរពិសេសដែលមានមនុស្សតែ៧នាក់នៅលើយន្តហោះ។ ... Read More »
រដ្ឋាភិបាលអាមេរិក ចំណាយប្រាក់ ជាង២ពាន់លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩
អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិក បានសម្រេចចំណាយប្រាក់២,១ពាន់លានដុល្លារ ដើម្បី ជួយដល់សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានឆាប់បំផុត ក្នុងនោះមានការកផលិតវ៉ាក់សាំងនេះ១០០លានដូស ក្នុងដំណាក់កាលដំបូង។ សកម្មភាពខាងលើរបស់អាមេរិក កើតឡើងក្រោយពេលរុស្ស៊ីបានប្រកាស ថានឹងអនុម័ត វ៉ាក់សាំងប្រឆាំងកូវីដនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ហើយនិងចាក់ថ្នាំបង្កាដល់ពលរដ្ឋទាំងអស់ នៅខែតុលាឆ្នាំ២០២០។ ... Read More »
វាយប្រហារដោយគ្រាប់បែកនៅ កាម៉េរ៉ូន ស្លាប់និងរបួស២១នាក់
អន្តរជាតិ៖ នៅថ្ងៃ ទី២ ខែសីហា ខ្មាន់កាំភ្លើង ក្រុម បូកូហារ៉ាម (Boko Haram)បានវាយប្រហារដោយ គ្រាប់បែក នៅភាគខាងជើង ប្រទេស កាម៉េរ៉ូន(Cameroon) បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និង៨នាក់រងរបួស ។ ... Read More »
ពលរដ្ឋអាល្លឺម៉ង់ ធ្វើបាតុកម្មប្រឆាំង យុទ្ធនាការទប់ស្កាត់កូវីដ-១៩ ធ្វើឲ្យបាត់បង់សេរីភាព
អន្តរជាតិ៖ សារព័ត៌មាន RT នៅថ្ងៃទី២ខែសីហា បានផ្សាយថា ពលរដ្ឋអាល្លឺម៉ង់ រាប់ពាន់នាក់បាន ប្រមូលផ្តុំគ្នានៅ រដ្ឋធានីប៊ែកឡាំង ប្រឆាំងវិធានការរិតបន្តឹងទប់ស្កាត់ ការឆ្លងកូវីដ-១៩ ដោយចាត់ទុកថាវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅ និងបាត់បង់សេរីភាព។ កម្លាំងប៉ូលិសទីក្រុងប៊ែកឡាំង បានប្រកាសថា ... Read More »
ប្រជាជនវៀតណាម២នាក់ទៀតហើយបានស្លាប់ សរុបអ្នកស្លាប់កើនឡើង៥នាក់
វៀតណាម៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរប្រទេសវៀតណាម បានប្រកាសថា មានករណីស្លាប់ចំនួន ២ករណីបន្ថែមទៀត ដោយសារ COVID-19 ដោយករណីស្លាប់នេះ សរុបឡើងដល់៥ករណី រីឯចំនួនអ្នកឆ្លងកើនឡើងដល់៥៩០ករណី ។ យោងតាមរាយការណ៍របស់អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ថា ... Read More »
អ្នកគាំទ្ររបស់ប្រធានាធិបតីប្រេស៊ីល ត្រូវបានគេចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត
អន្តរជាតិ៖ ក្រុមហ៊ុនហ្វេសប៊ុក បានអនុវត្តតាមបទបញ្ជារបស់តុលាការកំពូលរបស់ប្រទេសប្រេស៊ីលទាំងបង្ខំ ដើម្បីរារាំងគណនីរបស់សម្ព័ន្ធមិត្តកំពូលៗជាច្រើន របស់ប្រធានាធិបតីស្ដាំនិយម លោក Jair Bolsonaro។ ហើយក្រុមនេះត្រូវបានចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប្រឆាំងនឹងចៅក្រម។ សូមជម្រាបថា អ្នកគាំទ្ររបស់លោក Jair Bolsonaro ត្រូវបានគេចោទប្រកាន់ ... Read More »
អ្នកមានមិនអំនួត បង្ហាញពីភាពសាមញ្ញ ឱ្យអ្នកវិនិយោគទុនគិតមិនដល់
អាមេរិក៖ បុរសជនជាតិឥណ្ឌាម្នាក់បានដើរចូលទៅក្នុងធនាគារមួយក្នុងទីក្រុងញូវយ៉ក។ គាត់បានប្រាប់បុគ្គលិកធនាគារថា គាត់ត្រូវទៅអឺរ៉ុប ២ សប្តាហ៍ហើយត្រូវការខ្ចីលុយ ៥ពាន់ដុល្លារ។ ភ្នាក់ងារធនាគារបានប្រាប់បុរសនោះថា ធនាគារតម្រូវអោយគាត់មានរបស់បញ្ចាំ ដើម្បីអាចខ្ចីលុយបាន។ ដូច្នេះគាត់ក៏បានហុចឯកសារពាក់ព័ន្ធ ព្រមទាំងសោរឡាន Ferrari តម្លៃ ៧៥០ពាន់ដុល្លារ ... Read More »
ក្មេងប្រុសម្នាក់ក្រោយពីបាត់ខ្លួនប៉ុន្មានថ្ងៃ ពេលរកឃើញក្លាយជាចំណីក្រពើបាត់ទៅហើយ
អន្តរជាតិ៖ ក្រពើទន្លេមួយក្បាល ដែលមានប្រវែង៤,៥ ម៉ែត្រ ត្រូវបានអាជ្ញាធរម៉ាឡេស៉ីសហការគ្នាដាក់អន្ទាក់ចាប់វា ក្រោយសង្ស័យថាវាបានសុីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាRicky anak Ganya អាយុ១៤ឆ្នាំនៅពេលដែលក្មេងប្រុសរូបនេះកំពុងតែរើសខ្ចងខ្ចៅនៅក្នុងទន្លេនោះ។ អាជ្ញាធរម៉ាឡេស៉ី បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់គ្រួសារនៃសពជុំវិញការបាត់ខ្លួនរបស់សមាជិកក្រុមគ្រួសាររបស់គាត់រួចមក នាយកដ្ឋានសត្វព្រៃបានដាក់អន្ទាក់ដោយយកសត្វមាន់ធ្វើជាធ្នាក់នៅកន្លែងដែលមានចម្ងាយឆ្ងាយពីកន្លែងកើតហេតុ៣គីឡូម៉ែត្រ រហូតដល់ថ្ងៃ ៣១ ... Read More »
អាជ្ញាធរម៉ាឡេសុី ប្រើធម៌ក្ដៅដោយចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់
អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរប្រទេសម៉ាឡេសុី បានប្រកាសកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះតទៅ ចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលចេញដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។ អាជ្ញាធរម៉ាឡេស៉ី បន្តថា ជាក់ស្ដែងនាវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រថ្ងៃទី១ ខែសីហា អាជ្ញាធរតំបន់ បានស្ទាក់ចាប់ពលរដ្ឋមួយក្រុម មានគ្នីគ្នាចំនួន២០នាក់ ... Read More »
រដ្ឋវិចទ័ររៀ ប្រទេសអូស្ត្រាលី ប្រកាសស្តីពី “ស្ថានភាពគ្រោះមហន្តរាយ” បង្កឡើងដោយកូវីដ-១៩
អន្តរជាតិ៖អភិបាលរដ្ឋវិចទ័ររៀ ប្រទេសអូស្ត្រាលីលោក Daniel Andrews នៅថ្ងៃទី២ ខែសីហា បានប្រកាសពី “ស្ថានភាពគ្រោះមហន្តរាយ” នៅក្នុងរដ្ឋនេះ។ ទន្ទឹមនឹងនោះ ក៏បានឡើងគម្រោងបិទរដ្ឋទាំងមូលដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ អូស្ត្រាលី បានបញ្ជូនក្រុមគ្រូពេទ្យជាបន្ទាប់ទៅកាន់រដ្ឋវិចទ័ររៀក្រោយមានករណីឆ្លងរាលដាលច្រើន។ គិតចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២ ខែសីហា ... Read More »
ប្រេស៊ីល រកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ជាង៤៥,០០០នាក់ថែមទៀត ខណៈជាង ១,០០០នាក់ទើបតែស្លាប់
ប្រេសុីល ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានអោយដឹងថា រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ អ្នកជំងឺ COVID-19 ចំនួន១,០៨៨នាក់បានបាត់បង់ជីវិត ... Read More »
ប្រជាជនវៀតណាមជាង១លាននាក់ នៅទីក្រុងដាណាង ត្រៀមធ្វើតេស្តរក COVID-19
វៀតណាម ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានអោយដឹងថា អាជ្ញាធរកំពុងត្រៀមធ្វើតេស្តទៅលើប្រជាជនទាំង ១.១លាននាក់នៃទីក្រុងដាណាង (Danang) ដែលបានក្លាយជាចំណុចកណ្តាលថ្មីនៃការផ្ទុះរាលដាលជំងឺនេះ របស់ប្រទេសវៀតណាម បន្ទាប់ពីក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ ... Read More »
ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងសុវត្ថិភាពអ្នកប្រើប្រាស់ Apple សម្រេចលុបកម្មវិធី និងហ្គេមជាច្រើនចេញពី Store ក្នុងប្រទេសចិន
អាមេរិក ៖ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ធ្វើអោយក្រុមហ៊ុន Apple បានលុបចោលនូវកម្មវិធី និងហ្គេមជាច្រើនចេញពី App Store របស់ប្រទេសចិន។ កម្មវិធីទូរស័ព្ទប្រមាណ ២៩៨០០ ត្រូវបានលុបចេញពី Store ... Read More »
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន រំសាយបុគ្គលិកជិត៣ពាន់នាក់
អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឡាទីនបានសម្រេចរំសាយបុគ្គលិកដល់ទៅ១ភាគ៣ដើម្បីទប់ស្កាត់ផលប៉ះពាល់ បញ្ជៀសការខាតបង់កាន់តែច្រើន ព្រោះតែកូវីដ-១៩ កើនឡើងកាន់តែខ្លាំង។ ក្រុមអាកាសចរណ៍ធំបំផុតរបស់អាមេរិកឡាទីន គឺក្រុមហ៊ុនសម្ព័ន្ធ Chile-Brazil ដែលមានឈ្មោះថា Latam នៅថ្ងៃទី២ ខែសីហានេះ បានសម្រេចរំសាយបុគ្គលិកដល់ទៅ២.៧០០នាក់ ដើម្បីកាត់បន្ថយការខាតបង់ដោយសារតែកូវីដ-១៩។ ក្រុមហ៊ុនអាកាសចរណ៍ Latam ... Read More »
យន្តហោះ និងរថយន្តបុកគ្នា នៅអាកាសយានដ្ឋានទីក្រុងមូស្គូ
អន្តរជាតិ៖ យន្តហោះមួយគ្រឿងប្រភេទAirbus A321 និងរថយន្តដឹកដឹកប្រេងបានបុកគ្នានៅអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងមូស្គូនាថ្ងៃទី១ខែសីហា។ យន្តហោះAirbus A321របស់ក្រុមហ៊ុនអាកាសចរណ៍Aeroflot បានបុកទៅលើរថយន្តដឹកប្រេង ធ្វើឲ្យខូចខាតទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងបួសនោះឡើយ។ រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។ ការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានការឆាបឆេះនោះឡើយ។ នៅពេលប៉ះទង្គិចគ្នា នោះអ្នកដំណើរមិនទាន់ឡើងយន្តហោះនៅឡើយទេ។ ... Read More »
សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ
កីឡាអន្តរជាតិ៖ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីផ្សាយដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែបម្រើ James Ward-Prowse វ័យ២៥ឆ្នាំរបស់ក្លិប Southampton បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៥ ។ ២-ក្លិប ... Read More »
Arsenal លើកពាន FA Cup ជាលើកទី១៤ ក្រោយឈ្នះChelsea ២-១
កីឡាអន្តរជាតិ៖ ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ដែលធ្វើឲ្យក្រុមមួយនេះឈ្នះ ពាន FA Cup ច្រើនជាងក្លិបណាៗទាំងអស់នៅអង់គ្លេស។ ... Read More »
Napoli ទិញបានកីឡាករ Victor Osimhen ពីក្លិប Lille
កីឡាអន្តរជាតិ៖ស្របពេលដែល Napoli ផ្តោតសំខាន់លើការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយ Barcelona ក្លិបអ៊ីតាលីមួយនេះបានប្រកាសជាផ្លូវការពីការចុះហត្ថលេខាទិញបានខ្សែប្រយុទ្ធ Victor Osimhen ពីក្លិប Lille ក្នុងតម្លៃប្រមាណជាង៥០លានផោន។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះបានមកដល់ប Lille ... Read More »
មេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលមានអាយុទើបតែ ១៧ឆ្នាំ ត្រូវប៉ូលិសអាមេរិកឃាត់ខ្លួនហើយ
អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ពួកគេបានឃាត់ខ្លួនក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ដែលជាមេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលរួមមានទាំង បេក្ខភាពប្រធានាធិបតីគឺលោកJoe Biden អតីតប្រធានាធិបតី ... Read More »
រថពាសដែកបើកបរក្នុងទឹកអាមេរិកលិច ទាហានម្នាក់ស្លាប់ ៨នាក់បាត់ខ្លួនពេលហ្វឹកហាត់
អន្តរជាតិ៖ រថពាសដែកបើកបរក្នុងទឹកប្រភេទAAV-7A1 របស់កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិកបានលិចក្នុងពេលហ្វឹកហាត់ វាយឡើងគោកនៅតំបន់សមុទ្ររដ្ឋ កាលីហ្វ័រនីញ៉ា។ក្នុងពេលហ្វឹកហាត់ កម្លាំងទាហានជើងទឹកវាយឡើងគោកអាមេរិក បានជួបគ្រោះថ្នាក់បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង៨នាក់បាត់ខ្លួន។ រថពាសដែក វាយលុកប្រភេទ AAV-7A1បើកបរក្នុងទឹកដឹកទាហាន១៦នាក់បានលិចពេលចូលរួមហ្វឹកហាត់នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា នៅថ្ងៃទី៣១ខែកក្កដា។ ទាហានជើងទឹកវាយឡើងគោក៧នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និងម្នាក់ស្លាប់។ ជាមួយគ្នានេះក៏មានទាហានជើងទឹកម្នាក់ និងទាហានជើងទឹកវាយឡើងគោក៧នាក់បាត់ខ្លួន។ ... Read More »
រុស្ស៊ីសាកល្បងរួចរាល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយនឹងដាក់បង្ការទូទៅដល់ពលរដ្ឋនៅខែតុលាឆ្នាំ២០២០
អន្តរជាតិ៖ រុស្ស៊ីបានឡើងគម្រោងចាក់ថ្នាំបង្ការឆ្លងកូវីដ-១៩ ដល់ពលរដ្ឋទាំងអស់ នៅខែតុលាក្រោយការសាកល្បងជោគជ័យ។ សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko ដែលបានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya នៅទីក្រុងមូស្គូ បាន បញ្ចប់ការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ... Read More »
កាណាដាបញ្ជាក់ថា «រាជិនីហួវៃ»និយាយកុហកចាំបាច់ត្រូវតែបញ្ជូនទៅអាមេរិក
អន្តរជាតិ៖តាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌កាណាដាបានបង្ហាញឲ្យឃើញថា សាក្សីបានបញ្ជាក់ថាលោកស្រី ម៉េង វ៉ាន់ជូ អតីតអគ្គនាយកហិរញ្ញវត្ថុ ហួវៃនិងជាកូនស្រីស្ថាបនិកក្រុមហ៊ុនហួវៃ បាននិយាយកុហកពីទំនាក់ទំនងរវាងក្រុមហ៊ុននេះនឹងប្រទេសអុីរ៉ង់។ តាមសារព័ត៌មានCBC បានផ្សាយថា ឯកសាររបស់ក្រសួងយុត្តិធម៌ កាណាដា នឹងត្រូវប្រើប្រាស់នៅក្នុងការបើកសវនាការនាខែមេសា ឆ្នាំ២០២១ ស្តីពីការនាំខ្លួនលោកស្រី ... Read More »
ពលរដ្ឋវៀតណាមម្នាក់ទៀត បានស្លាប់ដោយសារ COVID-19 សរុបឡើងដល់៣នាក់ហើយ
អន្តរជាតិ៖ នៅថ្ងៃទី១ ខែសីហានេះ ប្រទេសវៀតណាម បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 មួយនាក់ទៀតនៅក្រុងដាណាង។ដែលចំនួនអ្នកស្លាប់កើនឡើងសរុប ៣នាក់ ខណៈករណីឆ្លងមានចំនួន៥៥៨ករណី។ តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាម បានចេញផ្សាយមុននេះបន្តិច និយាយថឋ ស្ត្រីជនជាតិវៀតណាម វ័យ៦៨ ឆ្នាំ ... Read More »
ប្រទេសឥណ្ឌា បន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង
អន្តរជាតិ៖ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ បានរាយការណ៍ថា៖ ប្រទេសឥណ្ឌាបន្តរកឃើញចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ... Read More »
ក្រុមគ្រូពេទ្យហ្វុីលីពីនជាង១លាននាក់នាំគ្នាអំពាវនាវឲ្យបិទទ្វារប្រទេសជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
អន្តរជាតិ៖ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាហ្វុីលីពីនប្រមាណ១លាននាក់បានស្នើដល់ប្រធានាធិបតី Rodrigo Duterte ឲ្យបិទទ្វារប្រទេសជាថ្មី។ ក្រុមគ្រូពេទ្យបានប្រកាសថា មិនអាចយកឈ្នះក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩បានឡើយ ប្រសិនបើមិនមានការទប់ស្កាត់ឱ្យបានខ្លាំងក្លានោះ។ នេះជាការអំពាវនាវទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ក្នុងការទប់ស្កាត់កូវីដ-១៩។ មានគ្រូពេទ្យ៨០ក្រុម តំណាងឲ្យ ... Read More »
តើវាជារឿងលេងសើចមែនទេ ! ខណៈប្រធានាធិបតីហ្វីលីពីន ណែនាំឲ្យប្រជាជនខ្លួន “យកសាំងលាងសម្អាតម៉ាស”
អន្តរជាតិ៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដាម្សិលមិញនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនបានប្រកាសឲ្យប្រជាជនរបស់ខ្លួន ប្រើប្រាស់សាំងដើម្បីសម្លាប់មេរោគនៅលើម៉ាស ។ មិនតែប៉ុណ្ណោះលោកបានសង្កត់ធ្ងន់ថា “ដំបូន្មាននេះមិនមែនជារឿងលេងសើចនោះទេ“។ប៉ុន្តែបើតាមអ្នកជំនាញឯកទេសផ្នែកវេជ្ជសាស្ត្រជាច្រើនរូប បានចេញមុខព្រមានថា ... Read More »
ប្រធានាធិបតីអាមេរិកលោកត្រាំ ព្រមានបិទកម្មវិធី TikTokចិនមិនឲ្យដំណើរការនៅសហរដ្ឋអាមេរិក
អន្តរជាតិ៖ ខណៈដែលស្ថានការណ៍សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងតែមានភាពតានតឹងជាមួយគ្នា កាន់តែធ្ងន់ធ្ងរឡើងៗ ។ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមានផែនការបិទបណ្ដាញទំនាក់ទំនងសង្គមចិន TikTok មិនឱ្យដំណើរការនៅក្នុងសហរដ្ឋអាមេរិកតទៅទៀតនោះទេ ។ បើតាមសារព័ត៌មាន The ... Read More »
អង្គការជនជាតិវីហ្គ័រពិភពលោក ស្នើសុំឲ្យគណៈកម្មកាអូឡាំពិកអន្តរជាតិ (IOC) បញ្ឈប់ចិនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២២ ខាងមុននេះ
អន្តរជាតិ៖ បន្ទាប់ពីអង្គការជនជាតិវីហ្គ័រពិភពលោក បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានរំលោភសិទ្ធិ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនវីហ្គ័រនៅស៊ីនជាំងនោះ ។ ស្រាប់តែថ្មីៗនេះ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ អង្គការតំណាងជនជាតិភាគតិចមូស្លីមវីហ្គ័រ បានស្នើគណៈកម្មកាអូឡាំពិកអន្តរជាតិ (IOC) ពិចារណាជាថ្មី ជុំវិញក្នុងការផ្ដល់សិទ្ធិឲ្យក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច