អន្តរជាតិ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នាឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា អ្នកទទួលបន្ទុកកិច្ចការសុខភាពជុំវិញពិភពលោក មិនត្រូវផ្តោតការងារសំខាន់ត្រឹមតែការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ប៉ុណ្ណោះនោះទេ តែក៏ត្រូវគ្រប់គ្រងឲ្យបានពីកត្តាជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅផងដែរ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រី ... Read More »
ព័ត៌មានអន្តរជាតិ
នាឱកាសបុណ្យជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ បង្ហាញក្តីរំពឹងថា ចិន នឹងផ្លាស់ប្តូរគោលជំហរ និងឥរិយាបថតឹងរឹងជាមួយនឹងតៃវ៉ាន់
អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញក្តីរំពឹងតាមរយៈសុន្ទរកថាប្រចាំឆ្នាំនាឱកាសបុណ្យជាតិ នៅថ្ងៃ១០តុលាឆ្នាំ២០២០ ថា៖ រដ្ឋាភិបាលចិន នឹងផ្លាស់ប្តូរគោលជំហរ និងឥរិយាបថតឹងរឹងជាមួយនឹងតៃវ៉ាន់ ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ផង។ សម្រាប់តៃវ៉ាន់ ភាពតានតឹងរវាងច្រកភាគីទាំងពីរក៏ដូចជានៅក្នុងតំបន់ ... Read More »
ឥណ្ឌា-ចិន ចាប់ផ្តើមបន្តកិច្ចពិភាក្សាមន្ត្រីយោធាជាន់ខ្ពស់ ស្តីពីវិវាទព្រំដែន
កិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១២ខែតុលា ក្នុងតំបន់Chushul ស្ថិតនៅក្នុងទឹកដីឥណ្ឌា ។ នេះជាកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី៧ហើយ ស្តីពីវិបត្តិតាមបណ្តោយព្រំដែន។ សារព័ត៌មាន PTI បានដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា កិច្ចពិភាក្សា នឹងត្រូវធ្វើឡើង ក្នុងតំបន់ភាគខាងកើត ... Read More »
រថភ្លើងបុករថយន្តក្រុងដឹកពលរដ្ឋទៅវត្តធ្វើបុណ្យកឋិន ស្លាប់និងរបួស ជិត៥០នាក់
ប្រទេសថៃ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ១៧នាក់ស្លាប់ និង ២៩នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុង នាព្រឹកថ្ងៃទី១១ខែតុលា ស្ថិតនៅតំបន់ Bang Toey ស្រុក Muangខេត្ត Chachoengsaoប្រទេសថៃ ។ លោក Prathueng ... Read More »
ការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ក្នុងតំបន់អឺរ៉ុប
ប៉ុន្មានថ្ងៃចុងក្រោយនេះមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាថ្មីក្នុងតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស បារាំង ពិសេសគឺប្រទេសរុស្ស៊ី ដែលជាប្រទេសទទួលបានជោគជ័យមុនគេបង្អស់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នៅពេលនេះចំនួនអ្នកឆ្លងក្នុង១ថ្ងៃមានដល់ទៅ ១៣,៦៣៤ករណី និងស្លាប់ ១៤៩នាក់បន្ថែមទៀត។ ការឆ្លងកើនឡើងខ្ពស់នោះនឹងជំរុញឲ្យរុស្ស៊ីប្រើប្រាស់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ ឲ្យបានឆាប់បំផុត។ កន្លងមក ... Read More »
កូរ៉េខាងត្បូងកោះប្រជុំជាបន្ទាន់ក្រោយសាររបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងឱកាសនៃទិវាបង្កើតបក្ស
នៅថ្ងៃទី១១ ខែតុលា ការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំជាបន្ទាន់ គណៈកម្មការសន្តិសុខជាតិ(NSC) ដើម្បីពិភាក្សា ស្តីពីព័ត៌មានដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែង ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នាឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ កិច្ចប្រជុំក្រោមការដឹកនាំរបស់លោក Suh ... Read More »
ជប៉ុន នឹងផ្ដល់កម្ចី២៣៦លានដុល្លារ ទៅឲ្យរដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីជួយស្ដារសេដ្ឋកិច្ច ដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ-១៩
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានថ្លែងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ ក្រោយកិច្ចពិភាក្សាជាមួយសមភាគីម៉ុងហ្គោលីលោក Nyamtseren Enkhtaivan ជប៉ុន ក៏បានសម្រេចនឹងផ្ដល់កម្ចីបន្ទាន់ជាសាច់ប្រាក់រហូតដល់២៣៦លានដុល្លារទៅឲ្យរដ្ឋាភិបាលម៉ុងហ្គោលីដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះក្នុងការស្ដារសេដ្ឋកិច្ចដែលរងគ្រោះធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកលកូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ ថ្លែងក្នុងសន្និសីទព័ត៌មានតាមអនឡាញក្រោយជំនួបក្នុងទីក្រុង ... Read More »
បេក្ខភាពចូ បៃឌិនប្រកាសថានឹងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុនបញ្ចប់ការប្រឈមមុខបើលោកជាប់ឆ្នោត
អន្តរជាតិ៖លោក Brian McKeon ទីប្រឹក្សា ទទួលបន្ទុកកិច្ចការបរទេសរបស់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកចូបៃឌិន បានលើកឡើងថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នោះ លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីរំសាយកម្មវិធីអាវុធបរមាណូ ... Read More »
ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United បានចាកចេញពីការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jadon Sancho អាយុ២០ឆ្នាំបន្ទាប់ពីពួកគេបានបញ្ចប់ការផ្ទេរនេះនឹងត្រូវចំណាយជិត ... Read More »
កម្មវិធីរត់ម៉ារ៉ាតុងឆ្នាំ២០២១នៅតូក្យូត្រូវបានពន្យារពេលពីខែមីនាដល់ខែតុលា
អ្នករៀបចំកម្មវិធីបានប្រកាសនៅចុងសប្តាហ៍នេះថា ការរត់ម៉ារ៉ាតុងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២១ ត្រូវបានពន្យារពេលចាប់ពីថ្ងៃទី៧ ខែមីនាដល់ថ្ងៃទី១៧ ខែតុលា។ ព្រឹត្តិការណ៍នេះត្រូវបានគេប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាម៉ារ៉ាតុងតូក្យូដែលជាផ្នែកមួយនៃការរត់ម៉ារ៉ាតុងអន្តរជាតិចំនួន៦ រួមជាមួយការប្រារព្ធនៅបូស្តុន, ប៊ែកឡាំង, ទីក្រុងឈីកាហ្គោ, ញូវយ៉ក និងទីក្រុងឡុងនឹងមានការប្រកួតប្រជែងទ្រង់ទ្រាយធំជាមួយគ្នា។ ការរត់ប្រណាំងនៅឆ្នាំនេះដែលដំបូងត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៣៨.០០០ នាក់ត្រូវបានលុបចោលពីការចូលរួមពីសាធារណជនទូទៅដោយសារជំងឺកូវីដ-១៩ ... Read More »
Rashford ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់កុមារបន្ទាប់ពីទទួលបានពានរង្វាន់ MBE
ខ្សែប្រយុទ្ធ Marcus Rashford បានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានកុមារនៅចក្រភពអង់គ្លេសបន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះទទួលបានពានរង្វាន់ MBE ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីកិត្តិយសនៃពិធីខួបកំណើតរបស់ម្ចាស់ក្សត្រីឆ្នាំ២០២០ សម្រាប់សេវាកម្មដល់កុមារដែលងាយរងគ្រោះនៅក្នុងចក្រភពអង់គ្លេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ Rashford បានបញ្ចុះបញ្ចូលរដ្ឋាភិបាលដោយជោគជ័យដើម្បីបន្តគោលនយោបាយរបស់ខ្លួនក្នុងការផ្តល់អាហារតាមសាលាឥតគិតថ្លៃសម្រាប់កុមារដែលខ្វះខាតចូលទៅក្នុងខែរដូវក្តៅ ។ កីឡាករវ័យ២២ឆ្នាំរូបនេះក៏បានសហការជាមួយ ... Read More »
ដូណាល់ត្រាំ៖ ចិនត្រូវតែទទួលខុសត្រូវដែលទុកឲ្យកូវីដ-១៩ឆ្លងរាលដាលជុំវិញពិភពលោក
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កំពុងពិចារណាទៅលើវិធានការបង្ខំឲ្យចិនត្រូវតែទទួលខុសត្រូវ ដែលទុកឲ្យកូវីដ-១៩ឆ្លងរាលដាលនៅលើពិភពលោក។ ការប្រកាសខាងលើ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់នៅក្នុងបទសម្ភាសន៍របស់កម្មវិធី “Larry O’Connor Show” កាលពីថ្ងៃទី ៩ខែតុលា ។ ... Read More »
សាររបស់មេដឹកនាំ គីម ជុងអ៊ុន ទៅកាន់ពលរដ្ឋក្នុងទិវា៧៥ឆ្នាំថ្ងៃបង្កើតបក្ស
ការទន្ទឹងរង់ចាំ ទាំងរូបភាព និង សារសំខាន់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្ស ពេលនេះ បានបង្ហាញជាសាធារណៈហើយ។ ពិធីដង្ហែក្បួនបានធ្វើឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី១០ ខែតុលា ហើយត្រូវបានផ្សព្វផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងជើង។ មេដឹកនាំ កូរ៉េខាងជើង ... Read More »
ម៉ាឡេស៊ីចាប់ខ្លួនអ្នកនេសាទចិន៦០នាក់ និងកប៉ាល់នេសាទ ៦គ្រឿង
កម្លាំងការពារដែនសមុទ្រម៉ាឡេស៊ីបានប្រកាសឲ្យដឹងនៅថ្ងៃទី១០ ខែតុលាថា បានចាប់ខ្លួនអ្នកនេសាទជនជាតិចិន៦០នាក់ និងកប៉ាល់នេសាទ៦គ្រឿងដែលចូលក្នុងដែនសមុទ្រម៉ាឡេស៊ីខុសច្បាប់។ នាយកដ្ឋានគ្រប់គ្រងដែនសមុទ្រ ម៉ាឡេស៊ី (MMEA) បានឲ្យដឹងថា មានពលរដ្ឋ៦០នាក់និងកប៉ាល់៦គ្រឿង ត្រូវកម្លាំងទាហានការពារដែនសមុទ្រប្រទេសនេះចាប់ខ្លួននៅតំបន់សមុទ្រ ភាគខាងត្បូង រដ្ឋ Johor កាលពីថ្ងៃទី៩ខែតុលា។ លោក ... Read More »
កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា តាំងពីព្រឹកម៉ោង៤ ថ្ងៃទី១០ខែតុលា
មកទល់ពេលនេះមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយណាមួយផ្សាយពាក់ព័ន្ធនឹងសកម្មភាពដង្ហែក្បួនព្យុហយាត្រទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ក្នុងឱកាសខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ អគ្គមេបញ្ជាការកម្លាំងទាហានចម្រុះ កូរ៉េខាងត្បូង (JSC) បានបញ្ជាក់ថា កូរ៉េខាងជើងដូចជាបានដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ តាំងពីព្រឹកម៉ោង៤ទៀបភ្លឺថ្ងៃទី ១០ខែតុលា។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា «មានសញ្ញាជាច្រើនបង្ហាញឲ្យឃើញថា ការដង្ហែក្បួនព្យុហយាត្រាទ្រង់ទា្រយធំដោយមានអាវុធទំនើបៗជាច្រើន បានធ្វើឡើងនៅទីលាន ... Read More »
លោកត្រាំ៖ ខ្ញុំឈប់ប្រើប្រាស់ថ្នាំ ព្យាបាលជំងឺកូវីដ-១៩ហើយ
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានFox News កាលពីយប់ថ្ងៃទី៩ ខែតុលា (ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានធ្វើតេស្តកូវីដ-១៩ជាថ្មី ដោយមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ជាមួយគ្នានោះលោកបញ្ចាក់ថា លោកបានឈប់ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយ។ លោកត្រាំបានបញ្ជាក់ថា «ខ្ញុំទទួលបានការធ្វើតេស្តជាថ្មី ... Read More »
ចិន ប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO)
អន្តរជាតិ៖ នៅថ្ងៃសុក្រទី ៩ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានប្រកាសថា៖ ខ្លួនចូលរួមជាផ្លូវការក្នុងកម្មវិធីចែកវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក (WHO) ហើយចិន ក៏ប្រកាសផ្ដល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលវ៉ាក់សាំងផងដែរ។ មិនតែប៉ុណ្ណោះចិននឹងក្លាយជាមានសេដ្ឋកិច្ចធំជាងគេដែលចូលក្នុងកម្មវិធីដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយសមភាព និងមានតម្លៃសមរម្យមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ... Read More »
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ថា៖ ព្រះមហាក្សត្រថៃមិនអាចបំពេញរាជកិច្ច និងកិច្ចការនយោបាយក្នុងទឹកដីអាល្លឺម៉ង់ឡើយ
អន្តរជាតិ៖ ខណៈដែលស្ថានការណ៍នយោបាយថៃ កំពុងតែជួបបាតុកម្មពីសំណាក់និស្សិត និងក្រុមប្រជាធិបតេយ្យនិយមដែលទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍ ពុំសូវមានព្រះរាជវត្តមានក្នុងប្រទេសឡើយ។ ជាញឹកញយ ទ្រង់ទៅសម្រាកព្រះកាយនៅនិវេសនដ្ឋានទឹកដីអាល្លឺម៉ង់ជាមួយបុត្រាសំណព្វ។ នៅថ្ងៃទី៧ ខែតុលាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថាព្រះមហាក្សត្រថៃមិនអាចបំពេញរាជកិច្ច និងកិច្ចការនយោបាយក្នុងទឹកដីអាល្លឺម៉ង់ឡើយ។ ... Read More »
រយៈពេល៣ថ្ងៃជាប់គ្នា៖ ក្រុមបាតុកម្មនៅក្នុងទីក្រុងហ្សាការតា នាំគ្នាប្រឆាំងនឹងច្បាប់បង្កើតការងារថ្មីរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី
អន្តរជាតិ៖ ក្រុមបាតុកម្មនៅក្នុងទីក្រុងហ្សាការតារាប់ពាន់នាក់បានចេញមកប្រឆាំងនឹងច្បាប់បង្កើតការងារថ្មីរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នាហើយ បើគិតត្រឹមថ្ងៃទី៨ ខែតុលាថ្មីៗនេះ ស្របពេលវិធានការរឹតត្បិត និងបង្ការ COVID-19 កំពុងអនុវត្តនៅក្នុងទីក្រុង។ មិនតែប៉ុណ្ណោះ ច្បាប់នេះ បង្កការមិនពេញចិត្តខ្លាំងពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី ព្រោះកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករនិយោជិកដែលត្រូវទទួលបានពីការងារ។ បន្ទាប់ពីក្រុមសកម្មជនចំនួន១៥ នៅថ្ងៃទី៥ ... Read More »
Manchester City ស្ថិតក្នុងជំហរនាំយកកីឡាករ Lionel Messi នៅរដូវក្តៅឆ្នាំក្រោយប្រសិនបើមានឱកាសកើតឡើង
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឱ្យក្រុម Barcelona ភ្ញាក់ផ្អើលកាលពីខែសីហានៅពេលដែលគាត់បានស្នើសុំចាកចេញពីក្លិបដោយជូនដំណឹងដល់ ក្លិបកំពូលៗផ្សេងទៀតអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះ។ នៅទីបំផុតកីឡាករវ័យ៣៣ឆ្នាំរូបនេះបានយល់ស្របនៅក្លិបចាស់នេះរហូតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃការរំពឹងទុក និងការជជែកគ្នាយ៉ាងខ្លាំងជាមួយក្លិប ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនសប្បាយចិត្តចំពោះស្ថានភាពនេះទេ។ ក្លិប Man City គឺជាអ្នកដែលចាប់អារម្មណ៍ដោយចង់នាំយកខ្សែប្រយុទ្ធរូបនេះមកលេងនៅរដូវកាលក្រោយ។ ខណៈដែលកីឡាករជើងចាស់រូបនេះមិនសមនឹងទម្រង់លេងធម្មតារបស់កីឡាករដែលត្រូវបានគេដាក់គោលដៅនៅឯក្លិបនោះ ប្រធានក្លិបបានបញ្ជាក់ថា ... Read More »
ការប្រកួតក្របខ័ណ្ឌ AFC Champions League ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ការប្រកួតពានរង្វាន់តំបន់អាស៊ី AFC Champions League នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតារបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយសមាគមបាល់ទាត់ប្រទេសកាតារ (QFA) ។ គណៈគ្រប់គ្រងបាល់ទាត់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថាការប្រកួតវគ្គជម្រុះតំបន់អាស៊ីបូព៌ានៃពានរង្វាន់ AFC Champions League ... Read More »
Ibrahimovic ស្ថិតក្នុងភាពស្រពេចស្រពិលក្នុងជំនួប Milan Derbyបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី
ខ្សែប្រយុទ្ធ Zlatan Ibrahimovic មើលទៅទំនងជាខកខានការប្រកួតក្រុមខ្លាំងទាំង២គឺ Milan Derby ដែលជាការជួបគ្នារវាង AC Milan និង Inter Milan នៅខែនេះបន្ទាប់ពីក្លិបរបស់គាត់ AC Milan បានប្រកាសថា ... Read More »
Stefanos Tsitsipas និង Diego Schwartzman មានបំណងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Novak Djokovic និង Rafael Nadal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open
កីឡាករ Stefanos Tsitsipas នឹងព្យាយាមធ្វើឲ្យបានល្អជាងគូប្រកួតរបស់គាត់នៅពេលដែលគាត់ត្រូវទទួលរាប់រងសំខាន់មួយគឺប៉ះកីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះនៅ Roland Garros ។ កីឡាករសញ្ជាតិក្រិច វ័យ២២ឆ្នាំ ... Read More »
រុស្ស៊ី៖ អាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងឈប់បាញ់គ្នាតាំងពីពាក់កណ្តាលយប់ថ្ងៃទី១០ខែតុលា
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថាប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងគ្នាឈប់បាញ់ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី១០ខែតុលាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ អគារជាច្រើនបានរងការបំផ្លាញក្នុងសង្គ្រាមរវាងកម្លាំងទាហាន Armenia និងAzerbaijanក្នុងទីក្រុង Stepanakert ក្នុងតំបន់Nagorny-Karabakh ដែលមានវិវាទ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei ... Read More »
ថៃ ចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 មួយចំនួនអង់គ្លេស ចិន និងរុស្ស៊ី ដើម្បីអាចទទួលបានវ៉ាក់សាំងឲ្យកាន់តែលឿន
អន្តរជាតិ៖ បើតាមការអះអាងពីលោក Nakorn Premsri អគ្គនាយកវិទ្យាស្ថានវ៉ាក់សាំងជាតិថៃ បានប្រាប់កាសែតថៃបាងកកប៉ុស្តិ៍ថា៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលថៃ កំពុងតែចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងCOVID-19 មួយចំនួននៅអង់គ្លេស ចិននិងរុស្ស៊ី ដើម្បីអាចទទួលបានវ៉ាក់សាំងឲ្យកាន់តែលឿនតាមតែអាចធ្វើទៅបាន។ លោក ... Read More »
ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅមានករណីឆ្លងកូវីដ-១៩ កើនឡើង
បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមគេហទំព័រ Worldometer គិតមកដល់វេលាម៉ោង២០ ថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៣៦,៨២៤,១៥១នាក់ ស្លាប់១,០៦៧,៩៤៥នាក់ និងជាសះស្បើយ២៧,៧០៦,២៦៤នាក់ផងដែរ។ ដោយឡែកនៅក្នុងតំបន់អាស៊ាន មានប្រទេសជាច្រើនមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ឡើយ ឬមានឆ្លងដែរតែតិចតួច ក្នុងនោះមាន ... Read More »
ចិនហៅអាមេរិកថា«ចោរសមុទ្រសម័យទំនើប»ដោយគំរាមកាត់បន្ថយ WeChat Pay និង Alipay
ក្រោយទទួលបានព័ត៌មានថា អាមេរិកកំពុងតែត្រួតពិនិត្យលើវិធានការទៅលើមូលដ្ឋាននៃការទូទាត់រហ័សតាមអនឡាញរបស់ចិន ដែលទីក្រុងប៉េកាំងចាត់ទុកថាជាសកម្មភាពប្រើអំណាចនិងជា«ចោរសមុទ្រសម័យទំនើប»។ នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ៩ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបានដាក់គំនាប គំរាមកំហែងដល់បណ្តាក្រុមហ៊ុនចិន ដូចជាហួវៃ , TikTok, WeChat ដោយមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីHua Chunying ... Read More »
ជ្រូកជាង១ពាន់ក្បាល ត្រូវបានសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង រកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មីក្នុងកសិដ្ឋានមួយ
អន្តរជាតិ៖ យ៉ាងតិចណាស់សត្វជ្រូក១៥០០ក្បាល ត្រូវបានអាជ្ញាធរបង្ខំចិត្តសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង រកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មីក្នុងកសិដ្ឋានមួយក្នុងខេត្ត Gangwon ភាគឦសាននៃកូរ៉េខាងត្បូង នៅថ្ងៃទី៨ ខែតុលា។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ក្រសួងកសិកម្មកូរ៉េខាងត្បូង បានអះអាងថា នេះជាករណីដំបូងនៃជំងឺនេះក្នុងឆ្នាំ២០២០ ខណៈដែលជ្រូកងាប់៣ក្បាល ... Read More »
🏆ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២០ រកឃើញម្ចាស់ហើយ!
អន្តរជាតិ៖ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ បានរកឃើញម្ចាស់ហើយ ហើយម្ចាស់ពាននោះមិនមែនជាប្រធានាធិបតី រុស្ស៊ី លោកពូទីន និងក៏មិនមែនលោកត្រាំ ប្រធានាធិបតីអាមេរិកនោះដែរ … គឺមិនមានបុគ្គលណាមួយទទួលបានពាននេះឡើយ គឺបានទៅលើកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំជួយដល់ពលរដ្ឋ ជាច្រើនរងគ្រោះដោយសារសង្គ្រាម នៅជុំវិញពិភពលោក។ សារព័ត៌មានរ៉យទ័រ ... Read More »
ក្តីសង្ឃឹមសម្រាប់សន្តិភាពរវាង Armenia និង Azerbaijan ក្រោយយល់ព្រមពិភាក្សានៅទីក្រុងមូស្គូ
សារព័ត៌មានរុស្ស៊ីRIA បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា ប្រទេសដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នាគឺ Armenia និង Azerbaijan បានព្រមព្រៀងឲ្យរដ្ឋមន្ត្រីការបទេសប្រទេសទាំងពីរទៅពិភាក្សាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅតំបន់ Nagorno-Karabakh ។ កិច្ចពិភាក្សានេះស្ថិតក្រោមការដឹកនាំរបស់រុស្ស៊ី ។ តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថាប្រទេស ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច