ចៅក្រមអាមេរិកមួយរូបបានបញ្ជាក់ថា ច្បាប់ហាមប្រាមដល់បណ្តាញសង្គមកម្សាន្ត ទិកតុករបស់ចិននៅលើទឹកដីអាមេរិកគឺជារឿងខុសច្បាប់។ ចៅក្រមក្នុងទីក្រុង វ៉ាស៊ីនតោនលោកCarl Nichols កាលពីថ្ងៃទី២៨ ខែកញ្ញា បាន បញ្ជាក់ថា លោកត្រាំអាចបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្រោយពេលលោកបានហាមប្រាមក្រុមហុនទិកតុក។ ចៅក្រម Carl Nichols ... Read More »
ព័ត៌មានអន្តរជាតិ
សកលវិទ្យាល័យជាង ៣០ នៅចក្រភពអង់គ្លេស៖ រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ខណៈនិស្សិតរាប់ពាន់នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ
អន្តរជាតិ៖ បើយោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៅទូទាំងចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា៖ចាប់តាំងពីការចាប់ផ្តើមឆមាសថ្មីនៅដើមខែនេះករណីឆ្លងជំងឺ COVID-19 នៅតាមសាកលវិទ្យាល័យជាង ៣០កន្លែង ក្នុងចំណោមសកលវិទ្យាល័យទាំងអស់១៣០ នៅចក្រភពអង់គ្លេស មានករណីឆ្លង COVID-19 រហូតមកទល់ពេលនេះ។ របាយការណ៍ក្នុងស្រុក ... Read More »
នូវែលហ្សេឡង់នឹងបោះឆ្នោតសភានៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០
បច្ចុប្បន្នបណ្តាតំណាងរាស្ត្រនូវែលហ្សេឡង់បានខិតខំប្រកួតប្រជែងស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតសភាដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ខាងមុខ។ ពេលនេះគណបក្សកាន់អំណាចរបស់លោកស្រីJacinda Adern និងគណបក្សប្រឆាំងរបស់លោកស្រី Judith Collins មានប្រៀប នៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតនោះ។ ក្នុងចំណោមគណបក្សនាំមុខទាំងពីរ ខាងលើ គឺគណបក្សកាន់អំណាចទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋដោយសារតែទទួលបានជោគជ័យនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩។ ទំនុកចិត្តរបស់ពលរដ្ឋនូវែលហ្សេឡង់បានផ្តល់ទៅឲ្យនាយករដ្ឋមន្ត្រី Jacinda Adern ។ ... Read More »
នៅឆ្នាំ២០៣០ខាងមុខនេះ! លោក បូរីស ចនសុន សន្យាបង្កើនទំហំដីអភិរក្សឲ្យដល់៣០ភាគរយនៃផ្ទៃដីសរុបចក្រភពអង់គ្លេស
អន្តរជាតិ៖ យោងតាមសារព័ត៌មាន BBC នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបូរីស ចនសុន បានសន្យាបង្កើនទំហំដីអភិរក្សឲ្យដល់៣០ភាគរយនៃផ្ទៃដីសរុបរបស់ចក្រភពអង់គ្លេស ហើយលោក ចនសុន នឹងចូលរួមជាមួយមេដឹកនាំចំនួនប្រទេស ក្នុងយុទ្ធនាការបញ្ចៀសការបាត់បង់នៅក្នុងពិភពលោកធម្មជាតិនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ។ ដើម្បីអនុវត្តតាមការប្ដេជ្ញាចិត្តដែលមានគោលដៅគាំទ្រដល់ការងើបឡើងនៃធម្មជាតិ តំបន់ជនបទរបស់ប្រទេសអង់គ្លេសចំនួនបួនសែននាក់ហិកតា នឹងត្រូវដាក់ឲ្យក្រោមការការពារ ស្របពេលដែលទំហំដីអភិរក្សនៅផ្នែកផ្សេងទៀតនៅចក្រភពអង់គ្លេស ... Read More »
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ថា៖ សហភាពអឺរ៉ុប ជាអ្នកជួយតៃវ៉ាន់ក្នុងការទាមទារប្រើឈ្មោះស្ថិតក្រោមការគ្រប់គ្រងរបស់ចិន
អន្តរជាតិ៖ បន្ទាប់ពីអង្គការអភិបាលក្រុងដើម្បីអាកាសធាតុ និងថាមពល(Global Covenant of Mayors for Climate and Energy ) ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ក្រោយអង្គការនេះបានចុះបញ្ជីទីក្រុងរបស់តៃវ៉ាន់ចំនួន៦ ជាទីក្រុងរបស់ចិន។ នៅថ្ងៃទី២៨ ... Read More »
កុងតឺន័រផ្ទុកសំរាមពុល២៦០តោន មកពីចក្រភពអង់គ្លេស ត្រូវមន្រ្តីគយរបស់ស្រីលង្កា បញ្ជូនទៅវិញ
អន្តរជាតិ៖ បើតាមមន្រី្តគយរបស់ប្រទេសស្រីលង្កា បាននិយាយនៅថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២០ថា កុងតឺន័រជាច្រើនទូដែលមានផ្ទុកសំរាមមានសារធាតុពុលរបស់ចក្រភពអង់គ្លេស ត្រូវបានដឹកនាំមកកាន់ស្រីលង្កា ដោយរំលោភបំពានលើច្បាប់អន្តរជាតិដែលគ្រប់គ្រងលើការដឹកជញ្ជូនទំនិញមានគ្រោះថ្នាក់នោះ ត្រូវបានដឹកបញ្ជូនទៅវិញ ។ មន្ត្រីគយរបស់ប្រទេសស្រីលង្កា បានប្រាប់ទីភ្នាក់ព័ត៌មាន AEP ថា កុងតឺន័រចំនួន ... Read More »
ក្រោយតារាជប៉ុនល្បីៗមួយចំនួន បានធ្វើអត្តឃាតជាបន្តបន្ទាប់ក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលជប៉ុន ទទូចឲ្យសាធារណជនស្វះស្វែងជំនួយតាមរយៈសេវាកម្មនានារបស់រដ្ឋាភិបាល
អន្តរជាតិ៖ បន្ទាប់ពីករណីស្លាប់របស់តារាសម្តែង Yuko Takeuchi ដែលស្គាល់ថា «Miss Sherlock» បានធ្វើឲ្យប្រជាជាតិជប៉ុនទាំងមូលភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំង។ មិនតែប៉ុណ្ណោះនៅមុនករណីស្លាប់របស់តារាភាពយន្តរូបនេះ ក៏មានតារាជប៉ុនល្បីៗមួយចំនួនបានធ្វើអត្តឃាតជាបន្តបន្ទាប់ក្នុងឆ្នាំ២០២០នេះផងដែរ។ ទាក់ទិននឹងបញ្ហានេះ បានធ្វើឲ្យរដ្ឋាភិបាលជប៉ុន មានការព្រួយបារម្ភខ្លាំងក៏បានទទូចឲ្យពលរដ្ឋស្វះស្វែងរកជំនួយ ប្រសិនបើពួកគេពិបាកដោះស្រាយបញ្ហាដែលជួបប្រទះក្នុងជីវិត។ ជាក់ស្តែង ... Read More »
Azerbaijan និង Armenia រងការខូចខាតយ៉ាងខ្លាំង ក្រោយពីរថ្ងៃវាយប្រហារគ្នា
អន្តរជាតិ៖សង្គ្រាមរវាងប្រទេស Azerbaijan នឹង Armenia បានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែកញ្ញា បណ្តាលឲ្យប្រទេសទាំងពីររងការខូចខាតយ៉ាងខ្លាំង។ ការខាតបង់ទាំងទ្រព្យសម្បតិនិងអាយុជីវិត ភាគច្រើនគឺប្រទេស Azerbaijan ។ តាមតួលេខគិតមកដល់យប់ថ្ងៃទី២៨ ខែកញ្ញា ការខាតបង់នៅក្នុងប្រទេសAzerbaijan មានទ្វេដង ... Read More »
ទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះប្រកួតជើងឯកវាយកូនឃ្លីលើតុ ITTF ពិភពលោកឆ្នាំ២០២៣
យោងតាមសេចក្តីប្រកាសមួយដែលធ្វើឡើងនៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ ITTF (AGM) កាលពីថ្ងៃចន្ទនៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់លើតុវាយតឺន្នីសពិភពលោកឆ្នាំ២០២៣។ ទីក្រុង Durban ទទួលបាន៩០សំឡេងដើម្បីឈ្នះទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ដែលទទួលបាន៣៩សំឡេងដែល Dusseldorf បានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៧ ។ ព្រឹត្តិការណ៍កីឡាវាយកូនបាល់លើតុដ៏មានកិត្យានុភាពនេះនឹងធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកជាលើកដំបូងចាប់តាំងពីទីក្រុងគែរ ... Read More »
មេបក្សប្រឆាំងប៉ាគីស្ថាន ក្រោយប្តេជ្ញាធ្វើបាតុកម្មទាមទារឲ្យ នាយករដ្ឋមន្ត្រីចុះចេញពីតំណែង ត្រូវអាជ្ញាធរឃាត់ខ្លួន
អន្តរជាតិ៖ បន្ទាប់ពីមេប្រឆាំងប៉ាគីស្ថាន បានប្តេជ្ញាជួយដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Imran Khan ទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវមន្រ្តីប្រឆាំងអំពើពុករលួយប៉ាគីស្ថានបានឃាត់ខ្លួនមេបក្សប្រឆាំងរូបនេះ កាលពីថ្ងៃចន្ទ ទី២៨ខែកញ្ញាម្សិលមិញនេះ ។ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បាននិយាយថាលោក Shahbaz ... Read More »
ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១
ជាមួយនឹងការចាប់ឆ្នោតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១នេះ ការរំពឹងទុកនឹងត្រូវបញ្ចប់នៅយប់ថ្ងៃពុធបន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ។ គេនៅចាំមើលថា តើក្រុមណាជាក្រុមទាំង៦ដែលនឹងត្រូវបំពេញសម្រាប់កៅអីដែលនៅសល់ក្នុង Pot ទី៣ និងPot ទី៤ ។ ក្រុមអធិរាជស Real Madrid ... Read More »
ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្លិប Genoa ធ្វើឱ្យការជួបគ្នាជាមួយក្រុមTorino ត្រូវពន្យារពេល
ក្លិប Genoa ដែលមានមូលដ្ឋាននៅប្រទេសអុីតាលីបានបញ្ជាក់ថា ពួកគេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ទៅលើកីឡាកររបស់ក្លិបមានរហូតដល់១៤ករណី។ ករណីនេះអាចនឹងត្រូវពន្យារពេលក្នុងជំនួបជាមួយក្រុម Torino នៅថ្ងៃសៅរ៍ខាងមុខ។ ចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះរួមមានកីឡាករ Mattia Perin និងកីឡាករLasse Schone ហើយកីឡាករ៨នាក់ផ្សេងទៀត និងសមាជិកបុគ្គលិក៤នាក់ផ្សេងទៀតកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ការផ្ទុះដ៏ធំធ្វើឱ្យការប្រកួត ... Read More »
ហ្វុីលីពីនបន្តអនុវត្តច្បាប់គម្លាតសង្គមនៅទីក្រុងម៉ានីលដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
កាលពីថ្ងៃទី២៨ ខែកញ្ញា ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte បានប្រកាសថា នឹងបន្តច្បាប់គម្លាតសង្គមនៅទីក្រុងម៉ានីលបន្ថែមមួយខែទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ត្រូវអូសបន្លាយដល់ថ្ងៃទី៣១ខែតុលា។ នៅក្នុងសុន្ទរកថាដែលបានផ្សាយតាមបញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Duterteបានអំពាវនាវដល់ ក្រុមហ៊ុនទូរគមនាគមន៍បន្តអនុវត្តការងាររបស់ខ្លួនឱ្យបានល្អប្រសើរជាងនេះចំពោះសាលារៀនឯកជនដើម្បីធានាដល់ការបង្រៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព ។ ការបង្រៀនតាមអនឡាញនឹងត្រូវបើកដំណើរការវិញហើយនៅថ្ងៃទី៥ ... Read More »
ហង្សក្រហម Liverpool បំបាក់កាំភ្លើងធំ Arsenal ៣ទល់១ បន្តឈ្នះ៣ប្រកួតជាប់គ្នា
ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ហង្សក្រហម Liverpool បានបន្តភាពមិនដែលចាញ់របស់ខ្លួនជាលើកទី៣ជាប់ៗគ្នាក្នុងការប្រកួតរដូវកាលថ្មីនេះ ដោយបានបំបាក់ក្រុមភ្ញៀវកាំភ្លើង Arsenal ក្នុងលទ្ធផល ៣ទល់១ កាលពីរាត្រីម្សិលមិញ។ ក្នុងការប្រកួតសម្រាប់តង់ទី១គូនេះ ក្រុមភ្ញៀវមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី២៥ ដោយកីឡាករ Alexandre ... Read More »
ជប៉ុន នឹងលុបការហាមប្រាមដល់ប្រទេសចំនួន១០អាចធ្វើដំណើរទៅកាន់ជប៉ុនចាប់ពីខែតុលា
ជប៉ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន១០ អាចធ្វើដំណើរចុះឡើង ចូលទៅកាន់ទឹកដីជប៉ុន បានក្នុងនោះមាន អូស្ត្រាលី, នូវែលហ្សេឡង់, វៀតណាម និងប្រទេស ជាច្រើនទៀតដែលមានចំនួនអ្នកឆ្លងកូវីដ-១៩តិចជាងគេ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២៨ខែកញ្ញា ជប៉ុនបានឡើងគម្រោងបើកផ្លូវហោះហើរ ធ្វើដំណើររបស់ពលរដ្ឋ ១០ ... Read More »
ប្រធានាធិបតីកូរ៉េខាងត្បូង ៖ ការសុំទោសរបស់ គីម ជុងអ៊ុន «ជារឿងពិសេស មិនធ្លាប់មាន»
ប្រធានាធិបតីកូរ៉េខាងត្បូង ហាក់បីដូចជាមិនថ្កោលទោស កូរ៉េខាងជើងនោះឡើយ ផ្ទុយទៅវិញលោកបានចាត់ទុកថាការសុំទោសរបស់មេដឹកនាំគីម ជុងអ៊ុន គឺជារឿងមិនធ្លាប់កើតមានឡើង ។ ការដែលមន្ត្រីកូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅព្រំដែន មានអត្ថន័យនយោបាយ ស៊ីជម្រៅ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានចាត់ទុកការសុំទោសរបស់មេដឹកនាំ គីម ... Read More »
អាមេរិកត្រូវសុំការអនុញ្ញាតមុនពេលជួបមន្ត្រីកោះហុងកុង
សារព័ត៌មានSCMPនៅថ្ងៃទី២៨ខែកញ្ញា បានផ្សាយថា បណ្តាមន្ត្រីការបរទេសអាមេរិក មុនពេលជួបជាមួយមន្ត្រីកោះហុងកុង គឺត្រូវទទួលបានការអនុញ្ញាតពីក្រសួងការបរទេសចិនជាមុនសិន។ ច្បាប់ថ្មីខាងលើរបស់ចិនគឺជាវិធានការទប់ស្កាត់ការធ្វើដំណើរចុះឡើងរបស់មន្ត្រីអាមេរិកទៅជួបមន្ត្រីកោះហុងកុង និងជាការតបតទៅលើការហាមប្រាមរបស់អាមេរិកសម្រាប់មន្ត្រីចិននៅក្នុងទឹកដីអាមេរិកផងដែរ ។ លោក Felix Chung Kwok-pan មេដឹកនាំគណបក្សសេរីបានឲ្យដឹងថា ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់ទីក្រុងប៉េកាំងប្រចាំនៅហុងកុង កាលពីពេលកន្លងមកបានប្រកាសថា ... Read More »
ថៃពន្យារពេលច្បាប់អាសន្នទប់ស្កាត់ ឆ្លងកូវីដ-១៩ បន្ថែម១ខែទៀត
នៅថ្ងៃទី២៨ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ (CCSA) របស់រដ្ឋាភិបាល បានសម្រេចបន្តអនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម១ខែទៀត រហូតដលថ្ងៃទី៣១ខែតុលា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ច្បាប់ស្តីពីគ្រាអាសន្នរបស់រដ្ឋាភិបាលថៃដែលបានអនុម័តតាំងពីខែមីនាកន្លងមក ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ច្បាប់គ្រាអាសន្នត្រូវបានពន្យារពេល ៥ លើកមកហើយ ហើយនៅថ្ងៃទី៣០ ខែកញ្ញា ច្បាប់គ្រាមានអាសន្ននឹងអស់សុពលភាព។ ... Read More »
ទីបំផុត! ចៅក្រមអាមេរិក ចេញដីកាផ្អាកបណ្តោះអាសន្នបម្រាមដែលហាមឃាត់មិនឲ្យទាញយកកម្មវិធីTikTok ពី App store និង Play store
អន្តរជាតិ៖ ទីបំផុត! កម្មវិធីTikTok ពី App store និង Play store ត្រូវបានចៅក្រមសហព័ន្ធអាមេរិក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចេញដីកាផ្អាកបណ្តោះអាសន្នបម្រាមដែលហាមឃាត់មិនឲ្យទាញយកកម្មវិធីទាំងអស់នេះ ។ ... Read More »
ទាហានអាមេរិកធ្វើអត្តឃាតកើនឡើងខ្ពស់ក្នុងរដូវកាលកូវីដ-១៩
តាមតួលេខបង្ហាញឲ្យឃើញថា ចំនួនទាហានអាមេរិកធ្វើអត្តឃាត កើនឡើងខ្ពស់ជាងឆ្នាំ២០១៩ ដល់ទៅ២០ភាគរយ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ នៅលើពិភពលោក។ មន្ត្រីកម្លាំងទាហានជើងគោកអាមេរិក លោកRyan McCarthy បាននិយាយទៅកាន់សារព័ត៌មាន AP ថា« យើងមិនអាចនិយាយ តាមបែបវិទ្យាសាស្ត្រ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺបញ្ហាសុខភាពគឺជាហេតុផលបណ្តាលឲ្យទាហានធ្វើអត្តឃាតច្រើន។ ... Read More »
បាញ់ប្រហារនៅក្នុងបារ ប្រទេសម៉ិចស៊ីកូ ស្លាប់១១នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស១១នាក់ស្លាប់និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅក្នុងបារ នៃរដ្ឋGuanajuato ប្រទេសម៉ិចសុីកូ នាយប់ថ្ងៃទី២៧ខែកញ្ញា។ ស្នងការប៉ូលិសរដ្ឋGuanajuato បានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅហាងបារក្នុងទីក្រុងJaral del Progreso សម្លាប់មនុស្ស១១នាក់ និងរបួសជាច្រើនក្នុងនោះមានម្នាក់របួសធ្ងន់។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
អូស្ត្រាលីកំពុងធ្វើតេស្ត «ស្ព្រាយបាញ់តាមច្រមុះ» ដែលអាចទប់ស្កាត់ការឆ្លងកូរ៉ូណាដល់ទៅ៩៦%
អន្តរជាតិ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បាននិយាយថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី អេណា (Ena Respiratory) នៅថ្ងៃចន្ទនេះបានប្រកាសថា ស្រ្ពាយបាញ់តាមច្រមុះ (nasal spray) ... Read More »
គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ! ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ឡើងដល់ជាង១លាននាក់ហើយ
អន្តរជាតិ៖ បើគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ឡើងដល់ជាង១លាននាក់ហើយ ខណៈករណីសរុបមានជាង៣៣លានករណី និងសះស្បើយជិត២៥លាននាក់។ សូមជម្រាបថា ប្រទេសដែលឆ្លងច្រើនជាងគេ៖ ១. សហរដ្ឋអាមេរិក៖ ជាង៧.៣លានករណី ២. ឥណ្ឌា៖ ... Read More »
New York Times៖ ប្រធានាធិបតីដូណាល់ ត្រាំ អត់បង់ពន្ធ១សេនណាឡើយរយៈពេល១០ឆ្នាំកន្លងមក
ក្នុងរយៈពេល១៥ឆ្នាំមុនពេលលោកត្រាំជាប់ឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៦ លោកត្រាំមិនបានបង់ពន្ធប្រាក់ចំណូលរបស់ខ្លួនឡើយ។ សារព័ត៌មានNew York Times បានផ្សាយថា ការដែល លោកត្រាំមិនបង់ពន្ធ ដោយសារតែលោកបានផ្តល់ព័ត៌មានពីការរកស៊ីខាតបង់ ។ នៅក្នុងឆ្នាំ២០១៦ លោកត្រាំបានបង់ពន្ធតែ៧៥០ដុល្លារប៉ុណ្ណោះពីប្រាក់ចំណូលរបស់ខ្លួន និងឆ្នាំ២០១៧ ក៏បង់ពន្ធ៧៥០ដុល្លារដូចគ្នាដែរ។ ... Read More »
មន្រ្តីក្រុងព្យុងយ៉ាង ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិចពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន
អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ កូរ៉េខាងជើង បានបញ្ជាឲ្យកូរ៉េខាងត្បូង បញ្ឈប់ការរុករកសាកសពមន្រ្តីនេសាទនៅតំបន់ព្រំដែនសមុទ្រខាងលិច ព្រោះការរុករុកសាកសពពីសំណាក់ទីក្រុងសេអ៊ូល គឺបានបំពានដែនទឹករបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន KCNA បានបន្តថា កូរ៉េខាងត្បូង ... Read More »
កីឡាករ John Catlin លើកពាន Galgorm Castleជាលើកទី២
កីឡាករវាយកូនហ្គោលសញ្ជាតិអាមេរិក John Catlin បានឈ្នះពានរង្វាន់ European Tour ជាលើកទី ២ក្នុងរយៈពេល៣សប្តាហ៍ដោយទទួលបាន៦៤ពិន្ទុដែលធ្វើឱ្យរូបគេទទួលបានជ័យជំនះ២ដងក្នុងកម្មវិធី Irish Open នៅGalgorm។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចាប់ផ្តើមដំបូងមិនបានលទ្ធផលប៉ុន្មានទេ ប៉ុន្តែពេលចូលដល់វគ្គផ្តាច់ព្រ័ត្ររូបគេធ្វើបានល្អ ដោយឈ្នះកីឡាករ Aaron ... Read More »
Suarez រកបានគ្រាប់បាល់ដំបូងឲ្យ Atletico Madrid
កីឡាករ Luis Suarez បានស៊ុតបាល់បញ្ចូលទី២គ្រាប់និងបានបង្កើតការស៊ុតបញ្ចូលទី ១គ្រាប់ទៀតក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិប Atletico Madrid ជាមួយនឹងក្រុមGranada ក្នុងលទ្ធផល៦ទល់១ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញាម្សិលមុិញនេះ។ ក្រុម Atletico Madrid បាននាំមុខ១គ្រាប់ទៅលើក្រុម ... Read More »
លោក ស៊ី ជិនភីង គាំទ្រគោលនយោបាយរបស់ខេត្តស៊ីនជាំង លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិច
អន្តរជាតិ៖ បន្ទាប់ពីសហគមន៍អន្តរជាតិ រិះគន់ពីការបង្រ្កាបលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត ប្រធានាធិបតីចិន លោកស៊ី ជិនភីងនៅថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងពីការគាំទ្រគោលនយោបាយរបស់ខេត្តស៊ីនជាំង ។ បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី២៦ ខែកញ្ញាថ្មីៗនេះប្រធានាធិបតីចិន ... Read More »
Man City ចាញ់ Leicester City ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់២ទល់៥
ក្រុមខ្លាំងមេឃខៀវ Manchester City បានចាញ់ក្រុមកញ្ជ្រោងខៀវ Leicester City ក្នុងលទ្ធផល២ទល់៥ នៅក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់មិនធ្លាប់មាន សម្រាប់រដូវកាលថ្មី២០២០-២០២១ កាលពីរាត្រីម្សិលមិញ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Man City រកបានដោយកីឡាករ Mahrez ... Read More »
ប្រើប្រាស់យន្តហោះយោធាខុសគោលដៅ រដ្ឋមន្ត្រីការពារជាតិ អាហ្វ្រិកខាងត្បូងត្រូវប្រធានាធិបតីកាត់ប្រាក់ខែ៣ខែ
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានប្រធានាធិបតីផាកពិន័យ កាត់ប្រាក់ខែ៣ខែ ដោយសារតែប្រើប្រាស់យន្តហោះយោធា ហើយអនុញ្ញាតឲ្យអ្នកគ្មានភារកិច្ចចូលរួមធ្វើដំណើរតាមយន្តហោះនោះទៅកាន់ប្រទេសហ្ស៊ីមបាវេ (Zimbabwe)។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងបានប្រកាសឲ្យដឹងថា ប្រធានាធិបតីCyril Ramaphosa បានស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Nosiviwe Mapisa-Nqakula ហើយបានកាត់ប្រាក់ខែ៣ខែ ដោយសារតែគាត់អនុញ្ញាតឲ្យគណៈប្រតិភូទៅកាន់ប្រទេសហ្ស៊ីមបាវេជិះយន្តហោះរបស់កម្លាំងទាហានអាកាស។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច