កូរ៉េខាងត្បូង នៅថ្ងៃទី ២៧ខែកញ្ញា បានប្រារព្ធពិធីប្រគល់ធាតុទាហានចិន១១៧នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ នៅឆ្នាំ១៩៥០-១៩៥៣។ នេះជាពិធីប្រគល់ធាតុទាហានចិនលើកទី៧ហើយតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៤។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ក្រៅពីធាតុទាហានទាំង១១៧រូប នៅមាន សម្ភារ វត្ថុបុរាណដល់ទៅ ១.៣៦៨ ... Read More »
ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូងបញ្ជូននាវា៣៩គ្រឿងស្វែងរកសពមន្ត្រីដែលត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់
កម្លាំងទាហានការពារដែនសមុទ្រកូរ៉េខាងត្បូងបានបញ្ជូននាវាដល់ទៅ ៣៩គ្រឿងស្វែងរកសាកសពមន្ត្រីគ្រប់គ្រងដែនសមុទ្រនិងនេសាទ ដែលត្រូវទាហានកូរ៉េខាងជើង បាញ់សម្លាប់ធ្លាក់ចូលក្នុងទឹកសមុទ្រ។ ក្រៅពីនាវាទាំង៣៩គ្រឿងនៅមាន យន្តហោះ៦គ្រឿងផងដែរ បានស្វែងរកនៅតាមតំបន់សមុទ្រជិតព្រំដែនមានវិវាទ ជាទីកន្លែងដែល មន្ត្រីវ័យ៤៧ឆ្នាំបាត់ខ្លួនកាលពីថ្ងៃទី២១ខែកញ្ញា។ ភាគីកូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូងឲ្យបញ្ចប់សកម្មភាពស្វែងរក ដោយបញ្ជាក់ថា ការស្វែងរកបានចូលដល់ដែនសមុទ្ររបស់កូរ៉េខាងជើង។ សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៧ខែកញ្ញាបានផ្សាយដោយដកស្រង់សម្តីមន្ត្រីកូរ៉េខាងជើងដែលបានបញ្ចាក់ថា«យើងនឹងមិនលើកលែងរាល់សកម្មភាពឈ្លានពានទឹកដីពីកូរ៉េខាងត្បូងនោះឡើយ ... Read More »
ក្រុមគ្រូពេទ្យគុយបា “Henry Reeve” ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព
គណៈកម្មការសន្តិភាពពិភពលោក (WPC) បានបានស្នើបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពដល់ក្រុមគ្រូពេទ្យរបស់គុយបា មានឈ្មោះថា”Henry Reeve” សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២០ ដោយសារតែក្រុមគ្រូពេទ្យខាងលើខិតខំទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។ នៅក្នុងសារលិខិតផ្ញើទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព នៅប្រទេស ន័រវេស លិខិតរបស់(WPC) បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមគ្រូពេទ្យគុយបា ... Read More »
មន្រ្តីជាន់ខ្ពស់ថៃ ប្រកាសថា៖ នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ
អន្តរជាតិ៖ បើតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានអះអាងកាលពីថ្ងៃទី២៥ខែកញ្ញាថ្មីៗនេះថា នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹមតែរយៈ៧ថ្ងៃប៉ុណ្ណោះ ប្រសិនបើមិនមានករណីឆ្លង COVID-19 ក្នុងចំណោមភ្ញៀវបរទេស ដែលនឹងមកដល់ថៃនៅខែតុលាខាងមុខ។ចាប់ពីថ្ងៃទី១ ខែតុលា អាជ្ញាធរថៃ អនុញ្ញាតឲ្យភ្ញៀវបរទេសចូលទឹកដីខ្លួនជាថ្មី ... Read More »
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ ប្រកាសថា៖ លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ
អន្តរជាតិ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងរៀបចំនៅឆ្នាំ២០២៣ខាងមុខនេះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមហាធៀមហាម៉ាត់ ដែលមានវ័យ៩៥ឆ្នាំ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ ប្រសិនបើការបោះឆ្នោតនោះរៀបចំទៅតាមកាលកំណត់។ លោក មហាធៀ មហាម៉ាត់ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតសហព័ន្ធLangkawi ដោយប្រកាសដំណឹងថា លោកនឹងមិនចូលរួមការបោះឆ្នោតខាងមុខឡើយ ប្រសិនបើរៀបចំតាមកាលកំណត់នោះ ... Read More »
សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham បានស្រឡាំងកាំងបន្ទាប់ពីខ្សែបម្រើអង់គ្លេស Dele Alli ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Paris St-Germain ... Read More »
Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor
អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។ លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny ... Read More »
ព្រឹត្តិការណ៍អូឡាំពិកនៅតែធ្វើនៅឆ្នាំក្រោយទោះជាប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក៏ដោយ
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានប្រកាសថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ បើទោះមិនមានវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ។ លោក Thomas Bach បានធ្វើការប្តេជ្ញានៅក្នុងកិច្ចប្រជុំតាមវីដេអូជាមួយអ្នករៀបចំកម្មវិធីកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ របស់ម្ចាស់ផ្ទះជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដែលត្រូវបានពន្យារពេលទៅឆ្នាំ២០២១នេះ ... Read More »
មិនទាន់ចប់ទេ! ករណីបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់, កូរ៉េខាងត្បូងនឹងស្នើឲ្យកូរ៉េខាងជើង បើកការស៊ើបអង្កេតរួមគ្នា
អន្តរជាតិ៖ បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៉ីន នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា ជុំវិញការបាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់ លោកនឹងស្នើឱ្យកូរ៉េខាងជើងបើកស៊ើបអង្កេតរួមគ្នាមួយ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធពីក្រុមគណបក្សប្រឆាំង និងសាធារណមតិនៅក្នុងប្រទេស ... Read More »
ប្រទេសចិន ផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីពីរគ្រឿង រយៈពេល៤សប្តាហ៍ ដោយសារតែCOVID-19
អន្តរជាតិ៖ បន្ទាប់ពីមន្ត្រីជំនាញរបស់ចិន បានរកឃើញត្រីក្លាសេមានផ្ទុកវីរុសកូរ៉ូណា នៅលើកញ្ចប់វេចខ្ចប់ផ្នែកខាងក្រៅ ។ ពេលនេះប្រទេសចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រ ពីនាវារុស្ស៊ីពីរគ្រឿងសម្រាប់រយៈពេល ៤សប្តាហ៍ ។ បើតាមមន្រ្តីការិយាល័យគយចិន បានប្រាប់សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ... Read More »
លោក ស៊ូហ្កា និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ
អន្តរជាតិ៖ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide )នៅថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះថា៖លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ ... Read More »
ទ្វីបអាស៊ីមានករណីឆ្លងកូវីដ-១៩ ជាង១០លាននាក់ហើយ
តាមតួលេខរបស់គេហទំព័រ Worldometers គិតមកដល់វេលាម៉ោង១២ថ្ងៃទី២៦ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង ៣២,៧៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់៩៩៣.០០០នាក់។ ទ្វីបអាស៊ីជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយមានពលរដ្ឋដល់ទៅជាង១០លាននាក់ហើយឆ្លងកូវីដ-១៩ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកពិភពលោករកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ទៅ៣១៩.០០០នាក់ ក្នុងនោះមានអាមេរិក ឥណ្ឌា និងប្រេស៊ីលមានចំនួនអ្នកឆ្លងច្រើនជាងគេបង្អស់។ ... Read More »
មេដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន ស្នើសុំឲ្យអាមេរិក និងចិនឈប់ឈ្លោះគ្នា និងអំពាវនាវឲ្យUN ចែកចាយវ៉ាក់សាំងកូវីដ-១៩«ដោយមិនគិតថ្លៃ»
អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញាឆ្នាំ២០២០នេះ បានចុះផ្សាយថា មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីនបានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យមានការចែកចាយវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនាពេលខាងមុខនេះ និងទទូចដល់ប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងប្រទេសចិនឈប់ឈ្លោះគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគេលើបញ្ហានេះ ... Read More »
ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ គម្រោងផ្លូវដែកធុនស្រាលដោយគាំទ្រពីជប៉ុន ត្រូវប្រធានាធិបតីស្រីលង្កាបញ្ជាឲ្យលុបចោល
អន្តរជាតិ៖ គម្រោងផ្លូវដែកធុនស្រាលមានតម្លៃ ១,៥ពាន់លានដុល្លារ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុប្រទេសជប៉ុន ដោយកិច្ចព្រមព្រៀងផ្លូវដែកនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន ក៏ត្រូវប្រធានាធិបតីស្រីលង្កាបច្ចុប្បន្នលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចេញបញ្ជាឲ្យលុបចោលនូវគម្រោងផ្លូវដែកនេះ ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីស្រីលង្ការូបនេះ ... Read More »
អូស្ត្រាលីប្រកាសនៅអង្គការសហប្រជាជាតិថា ពិភពលោកត្រូវការដឹងពីប្រភពនៃវីរុសកូវីដ-១៩
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាតិថា លោកបានស្នើឲ្យពិភពលោកត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ពីប្រភពកូវីដ-១៩ឲ្យបានច្បាស់លាស់។ តាមការលើកឡើងរបស់លោក Scott Morrison ការស្រាវជ្រាវជាសាកលនឹងត្រូវបានធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកបានដឹងច្បាស់ពីប្រភពកូវីដ-១៩។ លោកScott Morrison បានបញ្ជាក់ថា វីរុសកូវីដ-១៩ បានឆ្លងរាលដាលដល់មនុស្សជុំវិញពិភពលោកជាង៣២លាននាក់ ... Read More »
ក្រុមហ៊ុន Google ប្រកាសជាផ្លូវការថា៖ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអាមេរិកទាំងអស់ត្រូវហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្ម
អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ក្រុមហ៊ុនយក្ស Google បានផ្ញើអ៉ីម៉ែលទៅកាន់អ្នកផ្សព្វផ្សាយដោយក្រុមហ៊ុនមួយនេះប្រកាសផ្លូវការថា៖ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងមិនត្រូវបានអនុញ្ញាត ឬដំណើរការនោះទេ។ បើទោះជាបេក្ខភាពឈរឈ្មោះបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត ។ ជាក់ស្តែងនៅក្នុងអ៉ីម៉ែលរបស់ក្រុមហ៊ុន Google ក៏បានបញ្ជាក់បន្ថែមទៀតថា ... Read More »
នាយករដ្ឋមន្រ្តីជប៉ុនថ្មីត្រៀមខ្លួនជួបលោកគីម ជុងអ៊ុន«ដោយគ្មានលក្ខខណ្ឌ»
នាយករដ្ឋមន្ត្រីថ្មីជប៉ុនបានប្រកាសថា លោកបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ ។ នៅក្នុងសារ «វីដេអូ» ដែលបានផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោកYoshihide Suga បានប្រកាសថា លោកបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុនដោយគ្មានលក្ខខណ្ឌ។ ... Read More »
យន្តហោះយោធាអ៊ុយក្រែនសម្រាប់ហ្វឹកហាត់បានធ្លាក់សម្លាប់មនុស្ស២២នាក់
អន្តរជាតិ៖យន្តហោះសម្រាប់ហ្វឹកហាត់កម្លាំងទាហាននៅអ៊ុយក្រែនបានជួបគ្រោះថ្នាក់ធ្លាក់ពេលព្យាយាមចុះចតជាបន្ទាន់ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅសម្លាប់មនុស្ស ២២នាក់។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅយប់ថ្ងៃទី២៥ខែកញ្ញា ពេលនោះយន្តហោះយោធាប្រភេទAn-26 របស់កម្លាំងទាហានអាកាសអ៊ុយក្រែន បានធ្លាក់នៅតំបន់ Kharkov ស្ថិតនៅភាគខាងជើងប្រទេសនេះ សម្លាប់មនុស្ស ២២នាក់។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា យន្តហោះ ដឹកជញ្ជូនយោធាមានមនុស្ស ... Read More »
Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica
ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។ ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules ... Read More »
ក្រោយមេដឹកនាំប្រឆាំង អះអាងថា៖ ខ្លួនមានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលម៉ាឡេស៊ីថ្មី ,ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថាការអះអាងនេះប្រហែលគ្រាន់ជាសារនយោបាយប៉ុណ្ណោះ
អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលអះអាងថា៖ លោកបានប្រមែប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីហើយ ។ ប៉ុន្តែតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន បានលើកឡើងថា ការអះអាងនេះប្រហែលគ្រាន់ជាសារនយោបាយប៉ុណ្ណោះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama ... Read More »
នាយករដ្ឋមន្រ្តីអូស្ត្រាលី ប្រកាសថា៖ បើខ្លួនអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ បានជោគជ័យ នឹងចែកចាយឲ្យបានទូទាំងពិភពលោក
អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះ លោក ស្កុត ម៉ូរីសុន(Scott Morrison) នាយករដ្ឋមន្រ្តីអូស្រ្តាលី បានទទូចថាប្រទេសណាដែលអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បានជោគជ័យ ត្រូវចែករំលែកជាសកលព្រោះបើមិនដូច្នោះទេ ប្រវត្តិសាស្ត្រនឹងក្លាយទៅជាចៅក្រមកាត់ក្តីរឿងនេះមិនខាន។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA ... Read More »
ប្រមុខរដ្ឋវៀតណាម អំពាវនាវឲ្យភាគីជម្លោះសមុទ្រចិនខាងត្បូងទាំងអស់ គោរពតាមច្បាប់អន្តរជាតិ និងបញ្ឈប់សកម្មភាពឯកតោភាគី
អន្តរជាតិ៖ លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី២៤ ខែកញ្ញាថ្មីៗនេះ បានអំពាវនាវឲ្យភាគីជម្លោះទាំងអស់ គោរពតាមច្បាប់អន្តរជាតិនិងបញ្ឈប់សកម្មភាពឯកតោភាគី ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញនៅក្នុងតំបន់ដែនទឹកជម្លោះ ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីរូបនេះ ក៏បានប្តេជ្ញារក្សាស្ថិរភាព សន្តិភាព ... Read More »
នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា ប្រកាសថា៖ ជប៉ុននិងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ឲ្យខាងតែបាន ទោះបី COVID-19 មិនទាន់អាចគ្រប់គ្រងបានក៏ដោយ
អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) តាមរយៈវីដេអូ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា៖ លោក បានប្តេជ្ញាចិត្តក្នុងការដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកដែលត្រូវពន្យារទៅឆ្នាំ ២០២១ឲ្យខាងតែបានទោះបី COVID-19 ... Read More »
មនុស្ស១.០០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍ French Open
អ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍វាយតឺន្នីស French Open ឆ្នាំនេះត្រូវបានថយចុះមកនៅត្រឹម១.០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីសនិងនៅជុំវិញទីក្រុងប៉ារីស។ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានប្រាប់ទូរទស្សន៍បារាំងថា“យើងនឹងអនុវត្តច្បាប់ដូចគ្នានៅ Roland Garros និងកន្លែងផ្សេងទៀត។ យើងនឹងអនុវត្តពីចំនួន៥.០០០នាក់មកនៅត្រឹម១០០០នាក់។ ជាមួយនឹងស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ... Read More »
Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
ក្លិប Flamengo បានស្នើសុំសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ពន្យារពេលការប្រកួតរបស់ពួកគេជាមួយ ក្រុមPalmeiras នៅថ្ងៃអាទិត្យបន្ទាប់ពីមានកីឡាករចំនួន១៦នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores បានឲ្យដឹងថា ពួកគេមានតែកីឡាករ៩ នាក់ប៉ុណ្ណោះដែលអាចរកចូលលេងសម្រាប់ការប្រកួតជាមួយក្រុម Allianz ... Read More »
អាជ្ញាកណ្តាលជនជាតិអុីតាលីម្នាក់និងដៃគូរបស់គាត់ត្រូវគេចាក់សម្លាប់
អាជ្ញាកណ្តាលសញ្ជាតិអុីតាលីលោក Daniele De Santis និងដៃគូរបស់គាត់គឺអ្នកនាង Eleonora Manta ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេ។ ការចាក់សម្លាប់ដ៏ឃោរឃៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញប្រទេសអុីតាលីដែលជាកន្លែងដែលលោក De Santis គឺជាមន្ត្រីដែលទទួលបានការគោរពខ្ពស់នៅក្របខ័ណ្ឌអុីតាលី Serie C ។ ... Read More »
ពីរថ្ងៃជាប់គ្នា តៃវ៉ាន់ បាញ់សាកល្បងមីស៉ីល២គ្រាប់ បន្ទាប់ពីយន្តហោះចម្បាំងចិនជាច្រើនគ្រឿង ហោះឆ្លងចូលដែនអាកាសតៃវ៉ាន់
អន្តរជាតិ៖ បន្ទាប់ពីយន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្លងចូលដែនអាកាសតៃវ៉ាន់នាពេលកន្លងទៅ ស្រាប់តែនៅយប់ថ្ងៃទី២៤និង២៥ខែកញ្ញា ឆ្នាំ២០២០នេះ យោធាតៃវ៉ាន បានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ ដោយមួយគ្រាប់នៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួននិងមួយគ្រាប់ទៀត ត្រូវបានរំពឹងថា បាញ់សាកល្បងនៅមូលដ្ឋានយោធា Jiupeng ក្បែរឆ្នេរភាគខាងត្បូង ។ តាមការបញ្ជាក់របស់ទីភ្នាក់ងារនេសាទតៃវ៉ាន់ បាននិយាយថា ... Read More »
ទ្វីបអាស៊ីបានក្លាយទៅជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបង្អស់លើពិភពលោក
ទ្វីបអាស៊ីបានឈានមុខទៅលើតំបន់អាមេរិកខាងជើង ក្លាយទៅជាតំបន់ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅទូទាំងទ្វីបអាស៊ី មានអ្នកឆ្លងសរុបដល់ទៅ ៩.៩៣៥.៩៧៣នាក់ និងស្លាប់ ១៨៤.២៤១នាក់ ។ ចំណែកនៅតំបន់អាមេរិកខាងជើងវិញ មានករណីឆ្លងសរុប ៨.៥៦៧.៨១៨នាក់ និងស្លាប់ ៣០៣.៩៨១នាក់។ តំបន់អាមេរិកខាងត្បូងមានអ្នកឆ្លង៧.៧៥២.៤០៣នាក់ ... Read More »
ឥណ្ឌានិងចិនបានបង្កើនសកម្មភាពបញ្ជូនទាហានចេញពីតំបន់ព្រំដែនមានវិវាទ ក្នុងពេលរដូវរងាជិតមកដល់
នៅពេលរដូវរងាជិតមកដល់ ចិន និងឥណ្ឌាក៏បានប្រញាប់បញ្ជូនទាហានចេញពីតំបន់ព្រំដែន ដែលកំពុងតែមានវិវាទរយៈពេលកន្លងមក ។ តំបន់ព្រំដែនដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា នោះគឺមានកម្ពស់ពីទឹកសមុទ្រដល់ទៅ៤៥០០ម៉ែត្រ និងកង្វះអុកស៊ីហ្សែន អាកាសធាតុធ្លាក់ចុះខ្លាំងនៅក្នុងខែតុលានេះប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពស្នាក់នៅរបស់យោធា។ អ្នកឯកទេសយោធា Zhou Chenming នៅទីក្រុងប៉េកាំង បានលើកឡើងថា កម្លាំងទាហាន ... Read More »
ប៉ូលិសបារាំងចាប់ខ្លួនជនដៃដល់ប្រើកាំបិតវាយប្រហារនៅទីក្រុងប៉ារីសរបួស៤នាក់
ប៉ូលិសបារាំងបានប្រកាសឲ្យដឹងថា ជនដៃដល់ប្រើកាំបិតវាយប្រហារ នៅតំបន់ជិតទីតាំងការិយាល័យ សារព័ត៌មានCharlie Hebdo នៅទីក្រុងប៉ារីស នាថ្ងៃទី២៥ខែកញ្ញា ។ ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា ក្រុមជំនាញរបស់បារាំងបានបើកការស្រាវជ្រាវ និងសួរចម្លើយទៅលើជនសង្ស័យដែលបានចាប់ខ្លួននៅជិតមហោស្រព Bastille ក្នុងទីក្រុងប៉ារីស។ ប៉ូលិសបារាំងបានឲ្យដឹងថា នេះជាជនសង្ស័យតែម្នាក់គត់ក្នុងករណីវាយប្រហារខាងលើ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច