ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​សិង្ហ​បុរី បង្ហាញ​ពី​ផែនការ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ចិន ​ក្នុងការ​ការពារ និង​ទប់ស្កាត់​លើ​វិបត្តិ​នានា

ចែករំលែក៖

អន្តរជាតិ៖ដើម្បីការការពារ និងទប់ស្កាត់លើវិបត្តិនានារាប់បញ្ចូលទាំងវិបត្តិហិរញ្ញវត្ថុ ដែលអាចនឹងកើតឡើង ហើយមានលទ្ធភាពរាលដាលនៅក្នុងតំបន់នោះ រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញពីផែនការកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលចិន សម្រាប់សិង្ហបុរី នៅពេលដែលផែនការគិតគូរទុកជាមុន ដំណើរការប្រសើរឡើង នោះកិច្ចសហប្រតិបត្តិការទៃផ្សេងទៀតនឹងត្រូវទៅមុខដោយរលូនបន្តបន្ទាប់គ្នា

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី លោក  Heng Swee Keat បានលើកឡើងតាមរយៈកិច្ចសម្ភាសន៍ស្តីពីខួបទំនាក់ទំនងសិង្ហបុរី​-​ចិន៣០ឆ្នាំ ថា៖ កិច្ចការបន្ទាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសទាំងពីរក្នុងទសវត្សរ៍ទី នៃទំនាក់ទំនង គឺធ្វើការជាមួយគ្នាក្នុងការពង្រឹងនិងគ្រប់គ្រងបញ្ហាដែលមានរិលក្ខណៈរាលដាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times នៅថ្ងៃទី ខែតុលាកន្លងទៅ

លោកឧបនាយករដ្ឋមន្ត្រី អះអាងថា សកម្មភាពសេដ្ឋកិច្ច និងសង្គម នឹងអាចកើតឡើងក្រោយនោះទេ បន្ទាប់កិច្ចការការពារ និងទប់ស្កាត់បញ្ហារាលដាលត្រូវបានធានាហើយនោះ ព្រោះ ប្រទេសទាំងពីរ មានលទ្ធភាព និងឱកាសច្រើនក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើនវិស័យរាប់បញ្ចូលទាំងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី​, ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម

លោក​Heng Swee Keat ក៏បានរំលេចនូវវិបត្តិហិរញ្ញវត្ថុអាស៊ី និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ជាមេរៀន និងបទពិសោធ ក្នុងការរៀបចំកិច្ចសហប្រតិបត្តិការធានាពីស្ថិរភាពសេដ្ឋកិច្ច និងកំណើន មិនឲ្យជាន់ដានប្រវត្តិសាស្ត្រឡើងវិញ

លោក Heng Swee Keat បានផ្តល់ជាឧទាហរណ៍ពាក់ព័ន្ធគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ចិន ដែលអាស៊ីត្រូវការប្រមាណ . ទ្រីលានដុល្លារ ជារៀងរាល់ឆ្នាំសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រីឯធនាគារអភិវឌ្ឍន៍អាស៊ីវិញ ក៏បានបង្ហាញឲ្យដឹងផងដែរថា អាស៊ី នឹងត្រូវការថវិកា . ទ្រីលាន ក្នុងមួយឆ្នាំ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៣០ ដើម្បីរក្សាពីកំណើនដោះស្រាយភាពក្រីក្រ និងឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ

មិនតែប៉ុណ្ណោះលោក ក៏បានព្រមានថា ទន្ទឹមនឹងគម្រោងអភិវឌ្ឍន៍ ដែលបានតាមរយៈកម្ចីខាងលើ ក៏មានហានិភ័យផងដែរ ប្រសិនបើគម្រោងនោះ មិនមានលក្ខណៈសមរម្យ មានប្រព័ន្ធហិរញ្ញវត្ថុ មិនរឹងមាំ ចំណុចនេះហើយដែលលោក ចង់ឃើញ សិង្ហបុរី និងចិន ដែលសុទ្ធសឹងតែជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ក្នុងតំបន់ ធ្វើការជាមួយនឹងអង្គការដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីបណ្តុះបណ្តាលមន្ត្រី និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអ្នកធនាគារ អ្នកវិនិយោគ ដើម្បីបង្កើតយន្តការមួយល្អប្រសើរសម្រាប់គ្រប់គ្រងលំហូរមូលនិធិ៕ដោយ៖ស តារា


ចែករំលែក៖