ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​លរបស់ខ្លួន ​ក្នុងការ​ឆ្លើយតប​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង

អន្តរជាតិ៖ នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញនេះ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato ប្រកាសថា៖ រដ្ឋាភិបាល​ជប៉ុន បានប្តេជ្ញា​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​ល ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដោយ​សព្វាវុធ​របស់​កូរ៉េខាងជើងដែល​ក្រុង​តូ​ក្យូ​ចាត់ទុកថា​មាន​លក្ខណៈ​កាន់តែ​ចម្រុះ​និង​ស្មុគស្មាញ​។ ចំពោះការតាំង​ចិត្ត​នេះ​ធ្វើឡើង​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ បានធ្វើ​ព្យុហយាត្រា​ដ៏​សម្បើម​មួយ​កាលពី​ចុង​សប្ដាហ៍មុន ... Read More »

រូងក្រោមដីសម្រាប់ភៀសខ្លួននៅទីក្រុង វូហាន ពេលមានសង្គ្រាមបរមាណូ

កម្រមានអ្នកណាដឹងណាស់ថា ចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួនពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ​។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំង​មួយក្នុងទីក្រុង​វូហាន ។ នៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិន​និងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាពនៃសង្គ្រាមបរមាណូអាចនិឹងផ្ទុះឡើងគ្រប់ពេល​។ មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ... Read More »

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​​ក្រោយ​ឃុំខ្លួន​នៅប្រទេស​ចិន​ ពីបទបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន បានចេញមុខសុំទោសលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន

អន្តរជាតិ៖ បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​បាន​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១១ ខែតុលា​ ឆ្នាំ២០២០ ដែល​ត្រូវបាន​ឃុំខ្លួន​នៅប្រទេស​ចិន​ ដោយអាជ្ញាធរ​ចោទប្រកាន់ថា បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន ។ បន្ទាប់ពីរូបគេ​បាន​សារភាពថា បាន​ថត​វីដេអូ​សមយុទ្ធ​យោធា​ ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​ទីក្រុង​មួយ​ជាប់​ព្រំដែន​ទីក្រុង​ហុងកុង អំឡុង​បាតុកម្ម​នៅ​ទីនោះ​កាលពី​ឆ្នាំមុន​។ ​បើតាមការអះអាងពីសាច់ញាតិ​បុរស​តៃវ៉ាន់​ខាងលើឈ្មោះលី ម៉េងជូ ... Read More »

អុីស្រាអែល ​ជំទាស់​ការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អុីស្រាអែល កាលពីថ្ងៃទី​១១ ខែតុលាថ្មីៗនេះ និយាយថា៖ អុីស្រាអែល ​ចាំបាច់​ត្រូវតែ​រក្សា​ឧ​ត្ត​មា​នុ​ភាព​ក្នុង​វិស័យ​ការពារជាតិ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ ហើយអុីស្រាអែល ​ជំទាស់​ក្នុងការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ​។ ​បើតាម​ការចុះផ្សាយ​ទី​ភ្នា​ក់ងារ​ព័ត៌មាន Reuters បាននិយាយថា រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អុីស្រាអែល លោក ... Read More »

Alaba បដិសេធកុងត្រារបស់ក្លិប Bayern Munich ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Real Madrid

David Alaba បានបដិសេធចំពោះការផ្តល់ជូនបន្តកិច្ចសន្យាចុងក្រោយរបស់ក្លិប Bayern Munich ជាមួយនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ដែលកីឡាកររូបនេះចង់បានប្រាក់ខែដល់គាត់ចំនួន១១លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយយោងទៅតាមកាសែតអាឡឺម៉ង់ Alaba បានសំរេចចិត្តបដិសេធកុងត្រានេះ ដោយហេតុផលប្រាក់ឈ្នួលរបស់គាត់ ដែលធ្វើមានការចាប់អារម្មណ៍ពីក្លិបយក្ស២នៅ La Liga គឺ Real Madrid ... Read More »

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់កំពុងស៊ើបអង្កេតការធ្វើតេស្តជំងឺកូវីដ-១៩ក្លែងក្លាយ

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់ (FAI) កំពុងស៊ើបអង្កេតបន្ទាប់ពីកីឡាករ នៃសាធារណរដ្ឋអៀរឡង់បានបង្កើតលទ្ធផលអវិជ្ជមានពេលធ្វើតេស្តរក Covid-19 ហើយបានធ្វើតេស្តម្តងទៀតឃើញវិជ្ជមាន។ កីឡាករម្នាក់ដែលមិនអាចបញ្ចេញឈ្មោះបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីអះអាងថា ធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃចន្ទដើម្បីបានចូលលេងជម្រើសជាតិ។ កីឡាកររូបនោះនឹងត្រូវធ្វើការសាកល្បងឡើងវិញមុនពេលការហោះហើររបស់ក្រុមនៅថ្ងៃអង្គារសម្រាប់ការប្រកួត Nations Cup ជាមួយហ្វាំងឡង់។កីឡាករម្នាក់ទៀតបានខកខានការចាប់ឆ្នោតនៅថ្ងៃអាទិត្យជាមួយវែលបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ សមាជិកក្រុម៤នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធកីឡាករដែលឆ្លងកូវីដ-១៩ក៏ខកខានការប្រកួតនេះផងដែរដែលមានកីឡាករAaron Connolly និង ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អវិជ្ជមានកូវីដ​-១៩ ជាច្រើនថ្ងៃបន្តបន្ទាប់

គ្រូពេទ្យព្យាបាលជំងឺប្រធានាធិបតីដូណាល់ ត្រាំ លោក Sean Conley កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា ប្រធានាធិបតីបានធ្វើតេស្តជាច្រើនលើកមកហើយ ដោយមានលទ្ធផលអវិជ្ជមានកូវីដ​-១៩ ហើយលោកក៏មិនអាចចម្លងជំងឺទៅអ្នកផ្សេងបានដែរ។ តាមឯកសារ​របស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺឆ្លង​(CDC) ​ របស់អាមេរិកបានឲ្យដឹងថា ... Read More »

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ឈ្នះគូប្រកួតក្នុងជុំទី១កម្មវិធី English Open

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan បានយកឈ្នះកីឡាករលំដាប់លេខ១២៧ពិភពលោក Brian Ochoiski របស់បារាំងដោយលទ្ធផល ៤-២ ក្នុងការប្រកួតបើកឆាក English Open កាលពីម្សិលមិញ។ កីឡាករ O’Sullivan បានចាញ់កីឡាករវ័យក្មេងជនជាតិអៀរឡង់ Aaron ... Read More »

ខ្សែបម្រើក្រុម Man City កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក

កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងជំនួបជាមួយអ៊ីស្លង់នៅថ្ងៃពុធនេះ ហើយបានវិលត្រឡប់ទៅកាន់ទីក្រុង Manchester នៅអង់គ្លេសវិញ។ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី៧៣នៃការចាញ់ក្នុងពានរង្វាន់ Nations League ២-១ កាលពីថ្ងៃអាទិត្យនៅអង់គ្លេសនៅឯកីឡដ្ឋាន Wembley ។ តាមរយៈសារតាមធ្វីធើរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានសរសេរថាKevin ... Read More »

ចិននឹងធ្វើតេស្តរកកូវីដ-១៩​ដល់ពលរដ្ឋ​ទាំង​៩លាននាក់ក្នុងទីក្រុង Qingdao ខេត្ត​Shandong

ពលរដ្ឋទាំងអស់រស់នៅក្នុងទីក្រុងកំពង់ផែឈីងតាវ ក្នុង ខេត្តសានដុង (Qingdao ខេត្ត​Shandong ) ទាំងអស់ នឹងត្រូវធ្វើតេស្តរកកូវីដ-​១៩ ក្រោយពេលរកឃើញមានករណីឆ្លងនៅក្នុងទីក្រុងនេះ។ សារព័ត៌មាន​AFPបានផ្សាយថា មន្ត្រីសុខាភិបាលចិន នៅថ្ងៃទី​១២ខែតុលាបានឲ្យដឹងថា កាលពីថ្ងៃទី​១១ខែតុលា នៅទីក្រុង ឈីងតាវ ... Read More »

ថៃរឹតបន្តឹងការត្រួតពិនិត្យនៅខេត្តចំនួន១០ តាមបណ្តោយព្រំដែនជា​ប់មីយ៉ាន់ម៉ា​

ក្នុងពេលដែលប្រទេស មួយចំនួនក្នុងតំបន់​មានករណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ ប្រទេសថៃក៏បានរឹតបន្តឹង ការធ្វើដំណើរ នៅតាមតំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា​។ ​ សន្តិសុខនៅតាមច្រកទ្វារព្រំដែនខេត្តចំនួន១០​របស់ថៃ ត្រូវបានរឹតបន្តឹង ក្រោយរកឃើញមានពលរដ្ឋ​មីយ៉ាន់ម៉ា ៣នាក់ ​ទៅកាន់ប្រទេសថៃ ឆ្លងកាត់ស្រុក Mae Sotខេត្តTak ... Read More »

ក្បួននាវាចម្បាំង និងនាវាមុជទឹកជប៉ុន ចូលចតនៅកំពង់ផែមួយរបស់វៀតណាម ដើម្បីប្រឆាំងឥទ្ធិពលចិនក្នុងសមុទ្រចិនខាងត្បូង

អន្តរជាតិ៖ បើយោងតាមក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ប្រាប់ទូរទស្សន៍NHK នៅថ្ងៃទី១០ ខែតុលាថ្មីៗនេះថា ក្បួននាវាចម្បាំងរបស់ខ្លួនដែលរួមមាននាវាមុជទឹកផងដែរនោះ បានចូលចតនៅកំពង់ផែទឹកជ្រៅវៀតណាម Cam Ranh Bay ខេត្ត Khanh Hoa ។ ដោយក្បួននាវាចម្បាំងនេះ ... Read More »

ប៉ូឡូញ​ ស្រង់«គ្រាប់បែករញ្ជួយដី»មានទម្ងន់​៥តោន បន្សល់តាំងពីសង្គ្រាមលោកលើកទីពីរនៅក្បែរសមុទ្របាល់ទិក​

នៅថ្ងៃទី​១២ខែតុលា ក្រុមមុជទឹក​មកពីកម្លាំងទាហាន ជើងទឹកប្រទេសប៉ូឡូញ បានចាប់ផ្តើម​ស្រង់គ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ ​។ គ្រាប់បែកនោះមានទម្ងន់ដល់ទៅ៥តោន ស្ថិតនៅបាតទន្លេជីក ជិតដែនសមុទ្រ បាល់ទិក។ គ្រាប់បែក​ខាងលើមានរហស្សនាមថា “Tallboy” (គ្រាប់បែករញ្ជួយដី) ត្រូ​វបានកម្លាំងទាហានអាកាស ប៉ូឡូញទម្លាក់ នៅក្នុងការវាយប្រហារទៅលើ ... Read More »

ពិតជាមិនធម្មតាមែន! បុរសខ្លាំងតាហ្ស៊ីគីស្ថាន ឈ្នះឆ្នោតអាណត្តិថ្មី បន្តដឹកនាំប្រទេសដល់៣ទសវត្សរ៍

អន្តរជាតិ៖ បុរសខ្លាំង Emomali Rahmon វ័យ៦៨ឆ្នាំ ដែលជាមេដឹកនាំប្រទេសតាហ្ស៊ីគីស្ថាន បន្តដឹកនាំប្រទេសដល់៣ទសវត្សរ៍ ខណៈដែលដឹកនាំប្រទេសនេះតាំងពីឆ្នាំ១៩៩៤  និងបានឈ្នះឆ្នោតអាណត្តិថ្មី ជាមួយសំឡេងបោះឆ្នោតគាំទ្ររហូតដល់ជាង៩០ភាគរយ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី ១១ ខែតុលា ឆ្នាំ២០២០ ប្រទេសតាហ្ស៊ីគីស្ថាន ... Read More »

តំបន់ Nagorno-Karabakh យប់ទីមួយមិនមានផ្ទុះកាំភ្លើង

បទឈប់បាញ់នៅក្នុងតំបន់ Nagorno-Karabakh រវាងប្រទេស Armenia និងAzerbaijan បានចូលជាធរមាន នៅពាក់កណ្តាលយប់ថ្ងៃទី១១ឈានចូលថ្ងៃទី១២ ខែតុលា ជាការបើកផ្លូវសម្រាប់ សកម្មភាពមនុស្សធម៌ នៅក្នុងតំបន់នេះ។ សារព័ត៌មាន Sputnik នៅថ្ងៃទី ១២ខែតុលាបានផ្សាយថា ... Read More »

វៀតណាមត្រៀមសាងសង់អាកាសយានដ្ឋានទី២ ក្នុងក្រុងហាណូយ ដែលត្រូវចំណាយថវិកាជិត ៥​ពាន់លានដុល្លារ

អន្តរជាតិ៖ ខណៈនាយកដ្ឋានផែនការ និងស្ថាបត្យកម្មហាណូយ បានផ្តល់អនុសាសន៍ឱ្យសាងសង់ព្រលានយន្តហោះថ្មី ដោយជឿជាក់ថាការធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើង ពេលនេះវៀតណាម កំពុងត្រៀមនឹងចំណាយថវិកាសរុបចំនួន ១០៩.១ ទ្រីលានដុង (៤.៧ ពាន់លានដុល្លារ) ដើម្បីសាងសង់អាកាសយានដ្ឋានទី២ ក្នុងទីក្រុងហាណូយ ។ បើយោងតាមសាជីវកម្មរបស់អាកាសយានដ្ឋានវៀតណាម ... Read More »

ចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំ មានយុទ្ធសាស្ត្រវាយប្រហារឡើងកោះតៃវ៉ាន់

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា កម្លាំងទាហាន ចិនបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយ​ធំដោយមានយុទ្ធសាស្ត្រវាយប្រហារទៅលើកោះតៃវ៉ាន់​ ក្នុងពេលកោះនេះប្រកាស​ឯករាជ្យចេញពីចិននោះ។ បណ្តាញព័ត៌មាន​CCTV របស់ចិនបានផ្សាយថា ការធ្វើសមយុទ្ធ មានការចូលរួមពី យន្តហោះគ្មានមនុស្សបើក ​កម្លាំងពិសេស កម្លាំងទាហានឆ័ត្រយោង និងទាហានជើង​​​ទឹកវាយឡើងគោក បានចូលរួមធ្វើសមយុទ្ធនៅតាមបណ្តោយឆ្នេរសមុទ្របណ្តាខេត្ត ក្វាងទុងនិងហ្វូជាន ... Read More »

តើអ្នកដឹងអត់ថា៖ សត្វ​កណ្តុរ ​បាន​ជួយ​ជីវិត​មនុស្សព្រោះគេ​ប្រើប្រាស់​វា​សម្រាប់​ការពិសោធន៍​ថ្នាំ​វ៉ាក់សាំង ឬថ្នាំពេទ្យ

អន្តរជាតិ៖ ជាទូទៅមនុស្សភាគច្រើន តែងតែដឹងថាសត្វ​កណ្តុរ​ជាស​ត្វ​មួយ​ដែល​អាច​ចម្លងជំងឺ ឬ​ទៅ​បំផ្លាញ​ផលដំណាំ​ជាច្រើន ភាគច្រើន​គឺជា​សត្វ​មួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការរស់នៅ​របស់​មនុស្សប្រចាំថ្ងៃ​ ។ ប៉ុន្តែអ្នកខ្លះមិនដឹងថាសត្វ​កណ្តុរ​​មួយ​នេះ​ មានប្រយោជន៍​រហូត​បាន​ជួយ​ជីវិត​មនុស្សជាមួយ​ការសិក្សា​អំពី​ជីវវិទ្យា​ជាច្រើន​នៅក្នុង​មន្ទីរពេទ្យ និង​សកល​វិទ្យាល័យ​នានា​នៅក្នុង​ពិភពលោក​។ ​បើយោងតាមគេហទំព័រ Smithsonian Mag បាន​បញ្ជាក់ថា កាលពី​ជាង​២០​ឆ្នាំមុន និ​សិ​ត្ស​ពេទ្យ​ពីររូប​មកពី​សកលវិទ្យា​ល័យ ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ទទួលស្គាល់ពីបញ្ហាសតិអារម្មណ៍ ឬសុខភាពផ្លូវចិត្តរបស់ប្រជាជនខ្លួន នៅមិនទាន់ល្អប្រសើរគ្រប់គ្រាន់នៅឡើយ

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នាឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា អ្នកទទួលបន្ទុកកិច្ចការសុខភាពជុំវិញពិភពលោក មិនត្រូវផ្តោតការងារសំខាន់ត្រឹមតែការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ប៉ុណ្ណោះនោះទេ តែក៏ត្រូវគ្រប់គ្រងឲ្យបានពីកត្តាជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅផងដែរ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រី  ... Read More »

នាឱកាស​បុណ្យជាតិ៖ ប្រធានាធិបតី​តៃវ៉ាន់ បង្ហាញ​ក្តី​រំពឹងថា ​ចិន នឹង​ផ្លាស់ប្តូរ​គោលជំហរ និង​ឥរិយាបថ​តឹងរឹង​ជាមួយនឹង​តៃវ៉ាន់

អន្តរជាតិ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញ​ក្តី​រំពឹងតាមរយៈ​សុន្ទរកថា​ប្រចាំឆ្នាំ​នាឱកាស​បុណ្យជាតិ នៅ​ថ្ងៃ​១០តុលាឆ្នាំ២០២០ ថា៖ រដ្ឋាភិបាល​ចិន នឹង​ផ្លាស់ប្តូរ​គោលជំហរ និង​ឥរិយាបថ​តឹងរឹង​ជាមួយនឹង​តៃវ៉ាន់ ដើម្បី​រក្សា​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​ផង​។ សម្រាប់​តៃវ៉ាន់ ភាព​តានតឹង​រវាង​ច្រក​ភាគី​ទាំងពីរក៏ដូចជា​នៅក្នុង​តំបន់ ... Read More »

ឥណ្ឌា-ចិន ចាប់ផ្តើមបន្តកិច្ចពិភាក្សាមន្ត្រីយោធាជាន់ខ្ពស់ ស្តីពីវិវាទព្រំដែន

កិច្ចពិភាក្សា​ថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី​១២ខែតុលា ក្នុងតំបន់​Chushul ស្ថិតនៅក្នុងទឹកដីឥណ្ឌា ។ នេះជាកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី​៧ហើយ​ ស្តីពីវិបត្តិតាមបណ្តោយព្រំដែន។ សារព័ត៌មាន PTI បានដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា កិច្ចពិភាក្សា នឹងត្រូវធ្វើឡើង ក្នុងតំបន់ភាគខាងកើត ... Read More »

រថភ្លើងបុករថយន្តក្រុងដឹកពលរដ្ឋទៅវត្តធ្វើបុណ្យកឋិន ស្លាប់និងរបួស ជិត៥០នាក់

ប្រទេសថៃ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ១៧នាក់ស្លាប់ និង ២៩នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុង នាព្រឹកថ្ងៃទី១១ខែតុលា ស្ថិតនៅតំបន់ Bang Toey ស្រុក Muangខេត្ត Chachoengsaoប្រទេសថៃ ។ លោក Prathueng ... Read More »

ការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ក្នុងតំបន់អឺរ៉ុប

ប៉ុន្មានថ្ងៃចុងក្រោយនេះមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាថ្មីក្នុងតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស បារាំង ពិសេសគឺប្រទេសរុស្ស៊ី ដែលជាប្រទេសទទួលបានជោគជ័យមុនគេបង្អស់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នៅពេលនេះចំនួនអ្នកឆ្លងក្នុង១ថ្ងៃមានដល់ទៅ ១៣,៦៣៤ករណី និងស្លាប់ ១៤៩នាក់បន្ថែមទៀត។ ការឆ្លងកើនឡើងខ្ពស់នោះនឹងជំរុញឲ្យរុស្ស៊ីប្រើប្រាស់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ ឲ្យបានឆាប់បំផុត។ កន្លងមក ... Read More »

កូរ៉េខាងត្បូងកោះប្រជុំជាបន្ទាន់ក្រោយសាររបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងឱកាសនៃទិវាបង្កើតបក្ស

នៅថ្ងៃទី១១ ខែតុលា ការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំជាបន្ទាន់ គណៈកម្មការសន្តិសុខជាតិ(NSC) ដើម្បីពិភាក្សា ស្តីពីព័ត៌មានដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្លែង ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នាឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ កិច្ចប្រជុំក្រោមការដឹកនាំរបស់លោក Suh ... Read More »

ជប៉ុន នឹង​ផ្ដល់​កម្ចី​២៣៦​លាន​ដុល្លារ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារកូ​វីដ​-១៩

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​ជប៉ុន Toshimitsu Motegi បានថ្លែងនៅ​ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ ក្រោយ​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​ម៉ុង​ហ្គោ​លីលោក Nyamtseren Enkhtaivan ជប៉ុន ក៏បានសម្រេចនឹង​ផ្ដល់​កម្ចី​បន្ទាន់​ជា​សាច់ប្រាក់​រហូតដល់​២៣៦​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លីដើម្បី​ជួយ​សម្រួល​ដល់​កិច្ចប្រឹងប្រែង​របស់​ប្រទេស​នេះ​ក្នុង​ការស្ដារ​សេដ្ឋកិច្ចដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុនរូបនេះ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ​ក្រោយ​ជំនួប​ក្នុង​ទីក្រុង ... Read More »

បេក្ខភាពចូ បៃឌិន​ប្រកាសថានឹងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុនបញ្ចប់ការប្រឈមមុខបើលោកជាប់ឆ្នោត

    អន្តរជាតិ៖លោក Brian McKeon ទីប្រឹក្សា ទទួលបន្ទុកកិច្ចការបរទេសរបស់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកចូបៃឌិន បានលើកឡើងថា បើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នោះ លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីរំសាយកម្មវិធីអាវុធបរមាណូ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United បានចាកចេញពីការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jadon Sancho អាយុ២០ឆ្នាំបន្ទាប់ពីពួកគេបានបញ្ចប់ការផ្ទេរនេះនឹងត្រូវចំណាយជិត ... Read More »

កម្មវិធីរត់ម៉ារ៉ាតុងឆ្នាំ២០២១នៅតូក្យូត្រូវបានពន្យារពេលពីខែមីនាដល់ខែតុលា

អ្នករៀបចំកម្មវិធីបានប្រកាសនៅចុងសប្តាហ៍នេះថា ការរត់ម៉ារ៉ាតុងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២១ ត្រូវបានពន្យារពេលចាប់ពីថ្ងៃទី៧ ខែមីនាដល់ថ្ងៃទី១៧ ខែតុលា។ ព្រឹត្តិការណ៍នេះត្រូវបានគេប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាម៉ារ៉ាតុងតូក្យូដែលជាផ្នែកមួយនៃការរត់ម៉ារ៉ាតុងអន្តរជាតិចំនួន៦ រួមជាមួយការប្រារព្ធនៅបូស្តុន, ប៊ែកឡាំង, ទីក្រុងឈីកាហ្គោ, ញូវយ៉ក និងទីក្រុងឡុងនឹងមានការប្រកួតប្រជែងទ្រង់ទ្រាយធំជាមួយគ្នា។ ការរត់ប្រណាំងនៅឆ្នាំនេះដែលដំបូងត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៣៨.០០០ នាក់ត្រូវបានលុបចោលពីការចូលរួមពីសាធារណជនទូទៅដោយសារជំងឺកូវីដ-១៩ ... Read More »

Rashford ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់កុមារបន្ទាប់ពីទទួលបានពានរង្វាន់ MBE

ខ្សែប្រយុទ្ធ Marcus Rashford បានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានកុមារនៅចក្រភពអង់គ្លេសបន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United រូបនេះទទួលបានពានរង្វាន់ MBE ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីកិត្តិយសនៃពិធីខួបកំណើតរបស់ម្ចាស់ក្សត្រីឆ្នាំ២០២០ សម្រាប់សេវាកម្មដល់កុមារដែលងាយរងគ្រោះនៅក្នុងចក្រភពអង់គ្លេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ Rashford បានបញ្ចុះបញ្ចូលរដ្ឋាភិបាលដោយជោគជ័យដើម្បីបន្តគោលនយោបាយរបស់ខ្លួនក្នុងការផ្តល់អាហារតាមសាលាឥតគិតថ្លៃសម្រាប់កុមារដែលខ្វះខាតចូលទៅក្នុងខែរដូវក្តៅ ។ កីឡាករវ័យ២២ឆ្នាំរូបនេះក៏បានសហការជាមួយ ... Read More »

ដូណាល់ត្រាំ៖ ចិនត្រូវតែទទួលខុសត្រូវ​ដែលទុកឲ្យកូវីដ​-១៩​ឆ្លងរាលដាល​ជុំវិញពិភពលោក

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កំពុងពិចារណាទៅលើវិធានការបង្ខំឲ្យចិនត្រូវតែទទួលខុសត្រូវ ដែលទុកឲ្យកូវីដ​-១៩​ឆ្លងរាលដាលនៅលើពិភពលោក​។ ការប្រកាសខាងលើ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់នៅក្នុងបទសម្ភាស​ន៍របស់កម្មវិធី “Larry O’Connor Show” កាលពីថ្ងៃទី ៩ខែតុលា ។ ... Read More »