ក្រោយពីវ៉ាក់សាំង Sputnik V បានអនុម័តកាលពីថ្ងៃទី១១ខែកញ្ញា ក្លាយទៅជាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់លើពិភពលោក ហើយវ៉ាក់សាំងនោះទទួលបានជោគជ័យយ៉ាងខ្លាំង ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពនិងសុវត្ថិភាពរួចមក។ នៅថ្ងៃទី១៥ខែតុលានេះ រុស្ស៊ី បានសម្រេចអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទីពីរ មានឈ្មោះថា EpiVacCorona ។ ប្រធានាធិបតីរុស្ស៊ី ... Read More »
ព័ត៌មានអន្តរជាតិ
ចិន រុស្ស៊ី និងគុយបា ជាប់ឆ្នោតសម្រាប់អាណត្តិថ្មី ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
អន្តរជាតិ៖ បើទោះបីជាប្រទេសចិន រុស្ស៊ី និងគុយបា ដែលត្រូវបានមើលឃើញថា មានកំណត់ត្រាសិទ្ធិមនុស្សមិនសូវល្អនោះ កាលពីថ្ងៃទី១៣តុលាថ្មីៗនេះ ក៏បានជាប់ឆ្នោតសម្រាប់អាណត្តិថ្មីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បន្ទាប់ពីបានបោះឆ្នោតជ្រើសរើសសមាជិក១៥ប្រទេស សម្រាប់អាណត្តិ៣ឆ្នាំ ដែលនឹងចាប់ផ្តើមការងាររបស់ខ្លួនពីឆ្នាំ២០២១ ដល់២០២៣ ។ ក្រោយពេលប្រទេសចិន ជាប់ឆ្នោតក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សស្ថានបេសកកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិលើកឡើងថា ... Read More »
លោក ស៊ី ជិនភីង ប្រាប់ឲ្យកងម៉ារីនពង្រឹងសមត្ថភាពធ្វើសង្គ្រាម ដើម្បីប្រែក្លាយជាកងទ័ពដ៏មានឥទ្ធិពល
អន្តរជាតិ៖ ក្នុងអំឡុងទស្សនកិច្ចថ្ងៃទី២របស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង ស្ថិតនៅក្នុងមូលដ្ឋានទ័ពម៉ារីននៅទីក្រុងឆាវចូវខេត្តគ័ងតុង ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ១៣ ខែតុលា ថ្មីៗនេះ លោក ស៊ី បានប្រាប់ឲ្យកងម៉ារីននៃកងទ័ពជើងទឹករំដោះប្រជាជនចិនពង្រឹងសមត្ថភាពធ្វើសង្គ្រាម និងត្រៀមលក្ខណៈទប់ទល់គ្រោះថ្នាក់ជានិច្ច។ ដោយលោកប្រធានាធិបតីចិនរូបនេះ ... Read More »
ធនាគារពិភពលោកWB៖ បានអនុម័តកញ្ចប់ថវិកា១២ពាន់លានដុល្លារ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង COVID-19 ឲ្យប្រទេសកំពុងអភិវឌ្ឍន៍
អន្តរជាតិ៖ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង COVID-19 ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក (WB) កាលពីថ្ងៃទី១៣ខែតុលាថ្មីៗនេះ បានអនុម័តកញ្ចប់ថវិកា១២ពាន់លានដុល្លារ។ ដោយកញ្ចប់ថវិកាទាំងនេះ ក៏រួមបញ្ចូលការទិញឧបករណ៍ធ្វើតេស្ត និងការព្យាបាលអ្នកផ្ទុកជំងឺ COVID-19 ផងដែរ។ ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៣ ... Read More »
ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបន្តឈ្នះគូប្រកួតក្នុងកម្មវិធី National League កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល៣ទល់០ ដោយគ្មានកីឡាករឆ្នើម Cristiano Ronaldo។ ក្រោមការដឹកនាំរបស់លោក Fernando Santos ព័រទុយហ្គាល់ធ្វើបានល្អដោយ៤ប្រកួតក្នុងកម្មវិធីប្រកួតខាងលើមិនដែលស្គាល់រសជាតិចាញ់នោះទេ។ ការប្រកួតជាមួយស៊ុយអែតកាលពីយប់មិញក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានគ្រប់គ្រងបាល់បានច្រើន ជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ព័រទុយហ្គាល់រកគ្រាប់បាល់បាន២គ្រាប់គឺគ្រាប់ទី១ ... Read More »
Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City
ខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯទីក្រុង Manchester នៅថ្ងៃសៅរ៍ ទី១៧ ខែតុលាខាងមុខ និងមានទំនុកចិត្តថាគាត់អាចជួយក្រុមថ្មីរបស់គាត់ឈ្នះការប្រកួត។ Arsenal បានចុះហត្ថលេខាយកកីឡាករអន្តរជាតិហ្គាណាវ័យ២៧ឆ្នាំរូបនេះពីក្លិប Atletico Madrid ... Read More »
La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ
ការប្រកួត La Clasico ដំបូងរវាងក្រុម Barcelona នឹង Real Madrid នឹងត្រូវបានលីគកំពូលអេស្ប៉ាញប្រកាសហើយគឺត្រូវប្រកួតនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវនឹងម៉ោង៩យប់ម៉ោងនៅកម្ពុជា។ ពេលវេលានៃការប្រកួតចាប់ពីថ្ងៃទី៧ ក្នុងប្រតិទិនត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាស៊ីរបស់ក្លិបយក្សអេស្ប៉ាញ ហើយអនុវត្តតាមរូបមន្តម្តងទៀតដែលប្រើដោយ La ... Read More »
ខ្សែបម្រើ Ramsey របស់ក្រុមជម្រើសជាតិវេលខកខានការធ្វើដំណើរទៅទឹកដីប៊ុលហ្គារីដោយសារបញ្ហារបួស
សមាគមបាល់ទាត់ប្រទេសវេលបានឲ្យដឹងថា ខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Aaron Ramsey បានអវត្តមានក្នុងការប្រកួតកម្មវិធី Nations League កាលពីថ្ងៃពុធក្នុងជំនួបប៉ះជាមួយក្រុមប៊ុលហ្គារីដោយសារការរងរបួស។ Ramsey មានវ័យ២៩ឆ្នាំបានធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួនក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជាមួយក្រុមអៀរឡង់ក្នុងទីក្រុង Dublin កាលពីថ្ងៃអាទិត្យកន្លងទៅ។ ... Read More »
បារាំងអនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានប្រកាសអនុវត្តច្បាប់គ្រាមានអាសន្ននៅតំបន់ជាច្រើនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី។ បើទោះបីប្រទេសបារាំងបានរឹតបន្តឹងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែនៅមានការឆ្លងរាលដាលជាច្រើនកើតឡើង។ ទាំងនោះហើយទើបប្រធានាធិបតីបារាំងសម្រេច អនុវត្តច្បាប់គ្រាអាសន្នតែម្តង។ ប្រធានាធិបតីម៉ាក្រុង បានប្រកាស ទទួលស្គាល់ថា ... Read More »
ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ
ថៃសម្រេចប្រកាសអាសន្នក្នុងទីក្រុងបាងកកក្រោយពីមានបាតុកររាប់សិបពាន់នាក់ធ្វើបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី ។ នៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលថៃបានបញ្ជាក់ថា ច្បាប់អាសន្នបានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី៥នាក់ ។ ក្រៅពីការកាត់បន្ថយការប្រមូលផ្តុំ ច្បាប់គ្រាមានអាសន្ននឹងត្រូវហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភដល់ពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខជាតិសណ្តាប់ធ្នាប់ក្នុងសង្គម។ នៅក្នុងសេចក្តីប្រកាសផ្សាយតាមកញ្ចក់ទូរទស្សន៍ កម្លាំងប៉ូលិសថៃបានបញ្ជាក់ថា ច្បាប់គ្រាមានអាសន្នគឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ក្រុមជ្រុលនិយម បង្កភាពចលាចល អំពើហិង្សាកើតឡើង។ ... Read More »
នាវាមុជទឹកថ្មីរបស់ជប៉ុន ឈ្មោះ Taigei ហៅត្រីបាឡែន គ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ!
អន្តរជាតិ៖ នាវាមុជទឹកថ្មីរបស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រីបាឡែន ក្នុងភាសាជប៉ុន ត្រូវបានដាក់បង្ហាញនាវាមុជថ្មីរបស់ខ្លួន នៅកន្លែងសាងសង់នាវានៅភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ហើយនេះគឺជានាវាមុជទឹកទី២២ របស់ខ្លួន ដែលគ្រោងនឹងដាក់ឲ្យដំណើរការក្នុងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ... Read More »
រុស្ស៊ីបញ្ជូនយានអវកាស Soyuz MS-17 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ
នៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី ១៤ខែតុលា(ម៉ោងនៅទីក្រុងមូស្គូ)យានអវកាស MS-17 បានដឹកអវកាសយានិក៣រូប ជនជាតិអាមេរិក និងរុស្ស៊ី ចេញពីមជ្ឈមណ្ឌលអវកាសBaikonur ស្ថិតនៅក្នុងតំបន់ Kazakhstan ។ យានអវកាស បានបញ្ជូនអវកាសយានិ៣រូប មានឈ្មោះថា Sergey ... Read More »
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបេក្ខភាពចូ បៃឌិន នាំមុខដល់ទៅ១៧ពិន្ទុ
ការឃោសនាបោះឆ្នោតនៅអាមេរិកឈានចូលដំណាក់កាលចុងក្រោយ ខណៈដែលការបោះឆ្នោតនៅអាមេរិកនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ ។ ការស្ទង់មតិទូទាំងប្រទេសបង្ហាញឲ្យឃើញថា ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវបានបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក បៃឌិន នាំមុខឆ្ងាយណាស់។ ការស្ទង់មតិរបស់មជ្ឈមណ្ឌល Opinium Research និង Guardian ... Read More »
សម្ពាធទាបសីតុណ្ហភាពបានកកើតហើយ អាចក្លាយទៅជាព្យុះលេខ៨ នៅវៀតណាម
ចាប់ពីវេលាម៉ោង១៣ ថ្ងៃទី១៥ ខែតុលា ដល់ម៉ោង១៣ថ្ងៃទី១៦ ខែតុលា សម្ពាធទាបបានធ្វើដំណើរតាមទិសពាយព្យ ដោយអាចធ្វើដំណើរបានពី១៥-២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្ពាធទាបនោះអាចកកើតខ្លាំងឡើងក្លាយទៅជាព្យុះលេខ៨។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជាតិវៀតណាម នៅរសៀលថ្ងៃទី១៤ខែតុលានេះ បានប្រកាសថា សម្ពាធទាបបានធ្វើដំណើរពីសមុទ្រខេត្ត ថៃប៊ិន ... Read More »
ក្រុមដោះមីនប៉ូឡូញបានបំផ្ទុះគ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ នៅបាតទន្លេ
គ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរ មានទម្ងន់ដល់ទៅ៥៤០០គីឡូក្រាម ក្នុងនោះមានរំសេវ២៤០០គីឡូក្រាម ត្រូវបានគេចាត់ទុកថាជាគ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរ ពេលនេះត្រូវបានបំផ្ទុះបំផ្លាញចោលដោយជោគជ័យហើយ។ គ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរត្រូវបានរកឃើញនៅបាតទន្លេជីកប្រទេសប៉ូឡូញ ជាប់ដែនសមុទ្របាល់ទិក។ ក្រុមមុជទឹកបានរៀបចំបំផ្ទុះចោលនៅថ្ងៃទី១៣ខែតុលា ។ ក្រុមមុជទឹកបានខិតខំអស់រយៈពេលដល់៥ថ្ងៃដើម្បីបំផ្លាញគ្រាប់បែកខាងលើ។ ពលរដ្ឋប្រមាណ៧៥០នាក់រស់នៅក្បែរ ដងទន្លេជីក Piast ក្នុងស្រុកSwinoujscie ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ... Read More »
កូរ៉េខាងជើងបង្កើតសាកលវិទ្យាល័យមានឈ្មោះថា គីម ជុងអ៊ុន
នៅក្នុងការផ្សាយរបស់បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង (KCNA) ពីពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំគម្រប់ខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលា បានបង្ហាញឲ្យឃើញថា មានក្បួនដង្ហែរបស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ គីម ជុងអ៊ុន។ តាមសារព័ត៌មានខាងលើ សាកលវិទ្យាល័យ គីម ជុងអ៊ុន បានបណ្តុះបណ្តាលផ្នែកការពារជាតិ និងបច្ចេកវិទ្យា។ នេះជាសាលាទីមួយដែលមានឈ្មោះ ... Read More »
លីគកំពូលកូរ៉េ K-League អនុញ្ញាតឲ្យអ្នកគាំទ្រ២៥ភាគរយចូលទស្សនាក្នុងកីឡដ្ឋាន ខណៈស្ថានភាពកូវីដ-១៩ធូរស្រាល
សមាគមបាល់ទាត់កូរ៉េខាងត្បូងបានប្រកាសថា អ្នកគាំទ្របាល់ទាត់កូរ៉េខាងត្បូងនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋានប្រកួតក្នុងក្របខ័ណ្ឌកំពូល K-League វិញចាប់ពីថ្ងៃសុក្រក្នុងអត្រា២៥ភាគរយនៃសមត្ថភាពពហុកីឡដ្ឋានបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩។ អ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យមានចំនួនកំណត់ក្នុងខែកក្កដា ក្រោយពីទ្វារបិទម្តងទៀតកាលពី៣សប្តាហ៍មុន បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ដែលជាប់ទាក់ទងនឹងការប្រឆាំងនឹងបំរាមរបស់រដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូល។ រដ្ឋាភិបាលបានបន្ធូរបន្ថយការហាមប្រាមអ្នកទស្សនានៅចុងសប្តាហ៍នេះបន្ទាប់ពីការឆ្លងមេរោគក្នុងស្រុកជារៀងរាល់ថ្ងៃស្ថិតក្នុងតួលេខទាបជាងមុនរយៈពេល២សប្តាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០២ករណីកាលពីថ្ងៃអង្គារ ដែលចំនួន៦៩នាក់ក្នុងស្រុកនិង៣៣នាក់មកពីបរទេសបាននាំឱ្យចំនួនសរុបនៃការឆ្លងជំងឺនេះនៅក្នុងប្រទេសឡើងដល់២៤.៨០៥នាក់ ៕ដោយ៖ភារៈ Read More »
ខ្សែប្រយុទ្ធ២រូបរបស់ក្រុមជម្រើសជាតិប៉េរូធ្វើតេស្តរកឃើញជំងឺកូវីដ-១៩
ខ្សែប្រយុទ្ធ២រូបគឺកីឡាករ Raul Ruidiaz និងកីឡាករ Alex Valera នឹងអវត្តមានវគ្គជម្រុះ World Cup ឆ្នាំ២០២២រវាងប៉េរូទល់នឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃអង្គារ។ កីឡាករទាំង២ក៏បានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃអាទិត្យរួមជាមួយខ្សែការពារ Christian Ramos ... Read More »
បង់ក្លាដែសនឹងប្រហារជីវិតអ្នកទោស រំលោភផ្លូវភេទ
គណៈរដ្ឋមន្ត្រីបង់ក្លាដែស បានអនុម័ត ទោសប្រហារជីវិតដល់ជនល្មោភកាមរំលោភផ្លូវភេទ។ ការសម្រេចខាងលើកើតឡើងក្នុងពេល ដែលមានបាតុកម្មកើនឡើងខ្ពស់ប្រឆាំងនិងការរំលោភផ្លូវភេទក្នុងប្រទេសនេះ។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីBangladesh Sheikh Hasina បានបញ្ជាក់ថា សំណើអនុម័តច្បាប់ប្រហារជីវិត គឺជាទោសធ្ងន់បំផុត។ ច្បាប់នេះនឹងត្រូវបាន កែទម្រង់ ឆាប់បំផុត ហើយឆ្លងកាត់ការឯកភាពពីប្រធានាធិបតី ... Read More »
ក្រោយខ្យល់ព្យុះ មេដឹកនាំ គីម ជុងអ៊ុន សន្យាសាងសង់ផ្ទះថ្មី២៥ពាន់ខ្នងជូនពលរដ្ឋ
មេដឹកនាំកូរ៉ខាងជើង គីម ជុងអ៊ុន បានសន្យាជួយដល់ពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លង ដោយលោកសម្រេចសាងសង់ផ្ទះថ្មីដល់ទៅ២៥ពាន់ខ្នងក្នុងរយៈពេល៥ឆ្នាំជួយដល់ពលរដ្ឋរងគ្រោះ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានទៅកាន់តំបន់រងគ្រោះធ្ងន់បំផុតដោយទឹកជំនន់ ខ្យល់ព្យុះ។ លោកគីម ជុងអ៊ុន បានបង្ហាញពីក្តីអាណិតអាសូររួមសុខរួមទុក្ខដល់ពលរដ្ឋក្រីក្រ ប្រឈមនិឹងគ្រោះធម្មជាតិ។ ផ្ទះខ្លះមានអាយុកាលជាង៥០ឆ្នាំទៅហើយ មានសភាពទ្រុឌទ្រោម។ ... Read More »
ខ្សែប្រយុទ្ធ Ronaldo ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ (FPF) បានប្រកាសថាកីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុមសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC Sport ចុះផ្សាយនៅព្រឹកថ្ងៃពុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FPF បានឲ្យដឹងថា កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo ... Read More »
លោក Wenger អំពាវនាវឲ្យមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធ្វើឡើងរៀងរាល់២ឆ្នាំម្តង
លោក Arsene Wenger បានអំពាវនាវឱ្យមានការប្រកួតបាល់ទាត់ពិភពលោកនិងជើងឯកទ្វីបអឺរ៉ុបរៀងរាល់២ឆ្នាំម្តងជាជាងរាល់៤ម្ដងដូចដែលធ្លាប់មានពីមុនមក។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ដែលលោកមើលការខុសត្រូវ និងដឹកនាំកំណើននៃការប្រកួតទាំងបុរស និងស្ត្រីនៅទូទាំងពិភពលោក។ ជាមួយនឹងការប្រកួតអន្ដរជាតិមួយចំនួនដែលកំពុងធ្វើឡើង លោក Wenger បានលើកឡើងពីចំណង់ចំណូលចិត្តរបស់លោកក្នុងការមានការប្រកួតបាល់ទាត់ពិភពលោក និងជើងឯកអឺរ៉ុបដែលត្រូវបានធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំហើយបានធ្វើឱ្យមានការព្រួយបារម្ភអំពីទម្រង់ប្រកួតបច្ចុប្បន្ននៃក្របខ័ណ្ឌ ... Read More »
រុស្ស៊ីនិងចិនទទួលបានការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីប្រទេសជាច្រើន ចំណែកអាមេរិកវិញយ៉ាណាដែរ?
ការមិនចុះសម្រុងនយោបាយផ្ទៃក្នុង អាមេរិក ហើយការបោះឆ្នោតក៏កាន់តែខិតជិតមកដល់នោះ បានធ្វើឲ្យបាត់បង់ឱកាសដ៏ល្អធ្លាក់ទៅលើរុស្ស៊ីនិងចិន ទាំងវិស័យការទូត សន្តិសុខ រហូតដល់វេជ្ជសាស្ត្រ ផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។ នៅពេលនេះដែរអាមេរិកមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការនៅឡើយទេ បើទោះបីប្រធានាធិបតីដូណាល់ ត្រាំខិតខំជំរុញឲ្យបានមុនពេលបោះឆ្នោតក្តី តែក្រុមវិទ្យាសាស្ត្រអាមេរិកមិនអាចធ្វើទៅរួចឡើយ។ ផ្ទុយទៅវិញប្រទេសរុស្ស៊ីមានការបញ្ជាទិញវ៉ាក់សាំងដល់ទៅជាង ៥០ប្រទេសហើយជុំវិញពិភពលោក។ ... Read More »
ព្យុះលេខ ៧មិនទាន់ទាំងឆ្លងផុតផងព្យុះលេខ៨សំដៅមកបន្ថែមទៀតនៅភាគកណ្តាលប្រទេសវៀតណាម
សម្ពាធទាបនៅតំបន់សមុទ្រចិនខាងត្បូងជាប់ប្រទេសវៀតណាម បានកកើតទៅជាព្យុះលេខ៧ ដែលមានឈ្មោះអន្តរជាតិថាជាព្យុះ(Nangka) បានបោកបក់ចូលមកតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បង្កឲ្យមានគ្រទឹកជំនន់ទ្រង់ទ្រាយធំបំផុត បំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិតជាច្រើន។ ខណៈព្យុះលេខ៧មិនទាន់ផុតទៅផង ព្យុះលេខ៨ក៏បានសំដៅមកកាន់ប្រទេសវៀតណាមបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំរបស់អគ្គនាយករងគ្រប់គ្រង បង្ការគ្រោះធម្មជាតិ នារសៀលថ្ងៃទី១៣ខែតុលា លោកអគ្គនាយករង ហ្វាង ភុក ឡឹម ... Read More »
រុស្ស៊ីមានគម្រោងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ Sputnik-V ផ្តល់ឲ្យពិភពលោកទាំងមូល
រុស្ស៊ីនឹងសហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាមួយប្រទេសប្រេស៊ីល ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀត ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ TV Rossiya 24 លោកKirill Dmitriev ប្រធានមូលនិធិនិយោគផ្ទាល់ទៅលើការផលិតវ៉ាក់សាំងរបស់រុស្ស៊ីបានឲ្យដឹងថា មានប្រទេសជាង៥០ហើយមកទល់ពេលនេះបានសម្រេចទិញវ៉ាក់សាំង Sputnik-V ។ លោក ... Read More »
តៃវ៉ាន់ ប្រតិកម្មចំពោះទូរទស្សន៍រដ្ឋចិន បានចាត់ទុកការចោទប្រកាន់រឿងចារកម្ម ពីសំណាក់ប្រទេសចិនទៅលើប្រជាជនតៃវ៉ាន់ថា «ជាព័ត៌មានក្លែងក្លាយ»
អន្តរជាតិ៖ បន្ទាប់ពីទូរទស្សន៍រដ្ឋចិនបានចាក់ផ្សាយកម្មវិធីមួយ ដែលបង្ហាញឲ្យឃើញពីអ្នកសិក្សាជនជាតិចិន–តៃវ៉ាន់ម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ស្របពេលដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង កំពុងកើនឡើងជាលំដាប់នោះ ។ភ្លាមៗរដ្ឋាភិបាលកោះតៃវ៉ាន់ បញ្ចេញប្រតិកម្មចំពោះទូរទស្សន៍រដ្ឋចិន ដែលចាក់ផ្សាយចម្លើយសារភាពនៃប្រជាជនតៃវ៉ាន់អំពីការធ្វើចារកម្មពីសំណាក់ប្រទេសចិនទៅលើប្រជាជនតៃវ៉ាន់ថា «ជាព័ត៌មានក្លែងក្លាយ» ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ... Read More »
ទីក្រុងវ៉េ(Hue) និងខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមលិចលង់ដោយជំនន់ទឹកភ្លៀង
ភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី៦ ខែតុលារហូតមកទល់ពេលនេះ បណ្តាលឲ្យលិចលង់ជាទ្រង់ទ្រាយធំនៅតាមបណ្តាខេត្ត-ក្រុង ភាគកណ្តាលនៃប្រទេសវៀតណាម ។ តំបន់ដែលលិចលង់ខ្លាំងជាងគេនោះគឺទីក្រុងវ៉េ។ ភ្លៀងធា្លក់ខ្លាំងជាប់គ្នាមិនដាច់ ធ្វើឲ្យកម្រិតទឹកនៅដងទន្លេហឿងឡើងខ្ពស់បំផុត ។ នៅក្នុទីក្រុងនេះមាន មនុស្ស៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងផ្ទះដល់ទៅ៥៣.៤០០ ខ្នងត្រូវទឹកជន់លិចរហូតដល់៣២ម៉ែត្រ ក្នុងតំបន់មួយចំនួន។ ... Read More »
ចិន ប្រកាសគាំទ្រឥណ្ឌូណេស៊ី មានសមត្ថភាពសម្រាប់ការផលិតវ៉ាក់សាំងCOVID-19 នៅអាស៊ីអាគ្នេយ៍
អន្តរជាតិ៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ីលោក Luhut Pandjaitan បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអះអាងថា៖ រដ្ឋាភិបាលចិន នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតា ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។ ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង ... Read More »
ត្រូវប៉ូលិសចងខ្សែហើយដឹកទៅ បុរសជនជាតិស្បែកខ្មៅទាមទារប្រាក់សំណង១លានដុល្លារ
អន្តរជាតិ៖លោក Donald Neely អាយុ៤៤ឆ្នាំបានដាក់ពាក្យបណ្តឹងប្តឹងទៅក្រុមសន្តិសុខនៅទីក្រុងGalveston រដ្ឋតិចសាស់ ក្រោយពេលប៉ូលិសពីរនាក់ចាប់លោកចងដៃហើយដឹក«ដូចដឹកឆ្កែ»។ លោក Donald Neely បានទាមទារប្រាក់សំណង ១លានដុល្លារ ចំពោះទង្វើប្រមាថនិងការភ័យខ្លាចពេលត្រូវប៉ូលិសចាប់ខ្លួន។ ពាក្យបណ្តឹងរបស់លោក ... Read More »
មេដឹកនាំបាតុកម្មថៃ ប្រកាសផែនការធ្វើបាតុកម្មហ៊ុមព័ទ្ធអាគាររដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ ខែតុលានេះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង
អន្តរជាតិ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មេដឹកនាំបាតុកម្មថៃម្នាក់ គឺលោកArnon Nampa បានប្រកាសផែនការធ្វើបាតុកម្មហ៊ុមព័ទ្ធអាគាររដ្ឋាភិបាលថៃ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម។ ដោយមេដឹកនាំបាតុកម្មរូបនេះបានអះអាងថានៅថ្ងៃទី១៤ ខែតុលាថា បាតុករប្រឆាំងរដ្ឋាភិបាលនឹងប្រមូលផ្តុំគ្នានាវិមានប្រជាធិបតេយ្យ នៅលើរុក្ខវិថីRatchadamnoen រួចបន្តដំណើរទៅវិមានរដ្ឋាភិបាល។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច