ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ទីក្រុងព្យុងយ៉ាង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ដើម្បីសងសឹកនឹងទីក្រុងសេអ៊ូល

អន្តរជាតិ៖ កូរ៉េខាងជើង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូលដែលបើកដៃឲ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានបញ្ជាក់ថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ៣,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ»។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។ បច្ចុប្បន្ន ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕ដោយ៖ស តារា Read More »

ពិតជាអស្ចារ្យណាស់! អវកាសយានិកអាមេរិកបង្ហោះរូបភាព«សូរ្យគ្រាស»ពីម្សិលមុិញ ដែលថតបានពីលើទីអវកាស

បរទេស៖ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ លោក ... Read More »

ការប្រកួតផ្តាច់ព្រ័ត្រ Adria Tour ត្រូវបានលុបចោល បន្ទាប់ពីធ្វើតេស្តរកឃើញកីឡាករម្នាក់មានផ្ទុកជំងឺកូវីដ-១៩

តាមការចេញផ្សាយរបស់គេហទំព័រស៊ីនហួរបានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ មិថុនានេះថាការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាវាយតឺន្នីស Adria Tour នៅទីក្រុង Zadar នៃឆ្នេរប្រទេសក្រូអាតត្រូវបានលុបចោលវិញបន្ទាប់ពីលោក Grigor Dimitrov សញ្ជាតិប៊ុលហ្គារីបានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកួតត្រូវបានផ្តួចផ្តើមដោយលេខ១ពិភពលោក Novak Djokovicក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកកីឡានិងដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ ... Read More »

Ronaldo និងលោក Sarri ជួបពិភាក្សាគ្នា ខណៈក្រុម Juventus មានគោលបំណងដោះស្រាយបញ្ហាធ្លាក់ទម្រង់លេង

កីឡាករ Cristiano Ronaldo និងអ្នកចាត់ការទូទៅលោក Maurizio Sarri បានពិភាក្សាអំពីកង្វះខាតទម្រង់លេងរបស់ក្រុមសេះបង្កង់ Juventus ចាប់តាំងពីបាល់ទាត់អុីតាលីចាប់ផ្តើម។ អតីតកំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ... Read More »

គ្រូបង្វឹក Liverpool ព្រួយបារម្ភពីរបួសរបស់ Milner និង Matip

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton ... Read More »

Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម ... Read More »

ចន្ទគ្រាសដ៏ស្រស់ស្អាតនៅវៀតណាម ១១ឆ្នាំទើបមានម្តង សោកស្តាយកម្ពុជាភ្លៀងមើលមិនឃើញ

ពលរដ្ឋវៀតណាមបាននាំគ្នាមើលចន្ទគ្រាសមិនធ្លាប់កើតមាន​រយៈពេល១១ឆ្នាំកន្លងមក។ ចន្ទគ្រាសចាប់ផ្តើមនៅល្ងាចថ្ងៃទី​២១ ខែមិថុនានេះ ហើយពលរដ្ឋជាច្រើនបាននាំគ្នាទៅកាន់ទីតាំង ដែលងាយស្រួលក្នុងការមើលចន្ទគ្រាសនេះ។ នៅប្រទេសវៀតណាម ពិសេសគឺនៅទីក្រុងហាណូយ​ស្ថានភាពអាកាសធាតុអំណោយផល ពលរដ្ឋអាចមើលឃើញ​យ៉ាងច្បាស់​។ លោក​ Chris ​ជនជាតិបារាំង​​​ដែលបាននាំកូនទៅមើលចន្ទគ្រាស បានរៀបរាប់ឲ្យដឹងថា​« ខ្ញុំធ្លាប់បានឃើញចន្ទគ្រាសនៅបារាំង ប៉ុន្តែនោះជារឿងកាលពី១០ឆ្នាំមុន។ ថ្ងៃនេះខ្ញុំចង់មកមើលទិដ្ឋភាពដ៏អស្ចារ្យនោះម្តងទៀត៕ដោយ៖ធី ... Read More »

ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសចូលទៅកាន់ព្រំដែន ខណៈឥណ្ឌា​បង្កើត​អាវុធនៅទីនោះ

រូបភាពដែលបានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏អាថ៌កំបាំង ទៅកាន់ព្រំដែន ជាប់ប្រទេសឥណ្ឌាដែលកំពុងតែមានវិវាទ។ សកម្មភាពខាងលើបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមប្រដាប់អាវុធផ្ទុះឡើងរវាងប្រទេសទាំងពីរ​។ តាមសារព័ត៌មាន ​Datviet នៅថ្ងៃទី​២១មិថុនាបានផ្សាយថា ក្រុមអ្នកឯកទេសយោធា​បានលើកឡើងថា​ ប្រព័ន្ធការពារដែនអាកាស របស់ចិនជាកាំភ្លើងធំ ទំហ៊ំ២៥មីលីម៉ែត្រ ជាប្រភេទថ្មី ដែលកម្លាំងទាហានចិនកំពុងតែសាកល្បង។ កន្លងមកចិនបានខិតខំផលិតប្រព័ន្ធការពារដែនអាកាសទំនើបៗជាច្រើន។ ... Read More »

បាញ់ប្រហារនៅទីក្រុង​ Minneapolis ​សហរដ្ឋអាមេរិក ស្លាប់និងរបួស​១២នាក់​

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់​និង១១នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារនៅទីក្រុង Minneapolis ដែលជាទីកន្លែងបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសអាមេរិក​ជាន់ករហូតដល់ស្លាប់​។ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើងនៅវេលាម៉ោង០​០និង​៣០ នាទីយប់ថ្ងៃទី​២១ខែមិថុនា​(ពេលវេលានៅអាមេរិក) ចំណែកជនដៃដល់បានគេចខ្លួនទៅបាត់។ រូបភាពបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា​ ទ្វារបង្អួចនៃរោងមហោស្រព និងហាងនៅខាងមុខនោះរងការបាញ់ប្រហារបណ្តាលឲ្យបែកបាក់ស្ទើរតែទាំងអស់។ តំបន់ដែលរងការបាញ់ប្រហារនោះ មានចម្ងាយតែ​៥គីឡូម៉ែត្រប៉ុណ្ណោះ​ពីតំបន់ដែល​បុរសជនជាតិស្បែកខ្មៅ អាមេរិក​ត្រូវប៉ូលិសសង្កត់កស្លាប់។ មកទល់ពេលនេះ ... Read More »

ចក្រភពអង់គ្លេស​៖ មនុស្ស​៣នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅឧទ្យានForbury Gardens

ចក្រភពអង់គ្លេស​៖  មនុស្ស៣នាក់ត្រូវបានសម្លាប់និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយការវាយប្រហារដោយកាំបិតកាលពីយប់ថ្ងៃសៅរ៍ទី២០ខែមិថុនានៅវេលាម៉ោង៧យប់ម៉ោងនៅប្រទេសអង់គ្លេស។ ការវាយប្រហារនេះបានកើតឡើងក្នុងសួនច្បារសាធារណៈ Forbury gardens នៅទីក្រុងReading ភាគខាងលិចក្បែរទីក្រុងឡុងដ៍។ ឧទ្យាននេះមានមនុស្សច្រើនកុះករដែលចូលមករីករាយនិងពន្លឺព្រះអាទិត្យពេលល្លាចបន្ទាប់ពីជាប់ឃុំឃាំងជាច្រើនសប្ដាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលcovid-19 យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលីសអង់គ្លេសក្នុតំបន់បានប្រកាសនៅថ្ងៃអាទិត្យនេះឲ្យដឹងថា ការវាយប្រហារដោយកាំបិតដែលបណ្ដាលឲនយមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់៣នាក់កាលពីយប់ថ្ងៃសៅរ៍នៅឧទ្យានForbury Gardens ត្រូវបានចាត់ទុកថា«ភេរវករ»។ តាមសេចក្ដីរាយការណ៍របស់ប្រពន្ធផ្សព្វផ្សាយអង់គ្លេសឃាតករជាជនជាតិ លីប៊ី អាយុ២៥ឆ្នាំ ... Read More »

ដើម្បី​ទទួល​ភាពជោគជ័យ​ពី​ការ​ងើប​ចេញពី​វិបត្តិ Covid-19 សិង្ហ​បុរី ត្រូវតែ​រៀបចំ​ឡើងវិញ​លើ​ការផ្លាស់ប្តូរ​ទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​

អន្តរជាតិ៖ លោក​Heng Swee Keat ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី តាមរយៈ​វេទិកា​ស្តីពី​ផែនការ​ស្តា​ប្រទេស​ឡើងវិញ​នៅ​ថ្ងៃ​២០មិថុនាម្សិលមិញនេះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សិង្ហ​បុរី បាន​ត្រៀម​អនុវត្ត​ផែនការ​សកម្មភាព​អាទិភាព​ចំនួន​បី ដែល​រដ្ឋាភិបាល​យល់ថា​សំខាន់ និង​ចាំបាច់​បំផុត ក្នុង​ការស្តា​ស្ថានភាព​របស់​ប្រទេស​ទៅរក​ភាព​ដើម និង​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរីToday ... Read More »

តារាស្រីChompoo Araya កំពុងតែលេចធ្លោក្នុងមជ្ឈដ្ឋានយុវវ័យនៅប្រទេសថៃ

ប្រទេសថៃ៖ ក្នុងមជ្ឈដ្ឋានបច្ចុប្បន្នក្នុងប្រទេសថៃនណាៗដែលថា មិនស្គាល់តារាជួរមុខ Chompoo Araya ដែលតារាស្រីរូបនេះ ត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេស សម្គាល់ឃើញថា នាងចូលចិត្តប្រើបា្រស់របស់ថ្លៃ មានម៉ាកល្បីៗទៀតផង។ យ៉ាងណាមិញ តារាស្រីរូបនេះ តែងតែប្រើជីវិតហ៊ឺហារឡូយឆាយ ជាពិសេស ... Read More »

អេស៉្បាញ និងបារាំង សម្រេចបើកព្រំដែនឡើងវិញជាមួយគ្នា ក្រោយបិទដោយសារ COVID-19 វាយលុកធ្ងន់ធ្ងរ

អន្តរជាតិ៖ រដ្ឋាភិបាលអេស៉្បាញ បានប្រកាសថា ចាប់ពីថ្ងៃអាទិត្យទី២១ខែមិថុនា ឆ្នាំ២០២០នេះ តទៅ ពលរដ្ឋនៃប្រទេសជាសមាជិក EU ព្រមទាំងអ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់ប្រទេសអេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃនោះឡើយ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ... Read More »

អាជ្ញាធរឥណ្ឌូណេស៊ី នាំគ្នាជម្លៀសប្រជាជន ក្រោយភ្នំភ្លើងដ៏ល្បីឈ្មោះ Merapi បានផ្ទុះឡើង

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ភ្នំភ្លើងឈ្មោះMerapi ដ៏ល្បីនៅឥណ្ឌូណេស៊ី បានផ្ទុះឡើង  ដោយមានសកម្មភាពរយៈពេល ០៧នាទី ខណៈកម្អែរផេះរបស់វា បានជះឡើងលើមេឃកម្ពស់៦,០០០ម៉ែត្រឯណោះ ... Read More »

រដ្ឋមន្ត្រី​សុខាភិបាលនៅរដ្ឋស៉ីមបាវ៉េ ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធ​អំពើពុករលួយ​ទិញ​បរិក្ខារ​ពេទ្យ​មានទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​

អន្តរជាតិ៖ លោក Obadiah Moyo រដ្ឋមន្ត្រី​សុខាភិបាល​របស់រដ្ឋស៊ីម​បា​វ៉េត្រូវបានប៉ូលិស​​ចាប់​ឃាត់ខ្លួន កាលពីថ្ងៃទី​១៩ ខែមិថុនា ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ការចុះ​កង់​ត្រា​ទិញ​បរិក្ខារ​ពេទ្យ​ទំហំ​ទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​។ កាសែត​ក្នុងស្រុក​ស៊ីម​បា​វ៉េ​មួយ ឈ្មោះថាDaily News ចុះផ្សាយ​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ Reuters ។​ ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា ស្តីបន្ទោស​ភាគី​ចិន​ថា​ ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ

អន្តរជាតិ៖ ​យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌីនាយករដ្ឋមន្ត្រីឥណ្ឌា បាន​ស្តីបន្ទោស​ភាគី​ចិន​ថា​ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន Line of Actual Control ខណៈ​បន្ទាត់​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរ ត្រូវ​ទទួលស្គាល់​ ។ ប៉ុន្តែលោក​សង្កត់ធ្ងន់​៖«​ចិន​ក៏បាន​បដិសេធ​សំណើ​ឥណ្ឌា​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ផងដែរ​»​។ ... Read More »

Real Betis បានចែកផ្លូវជាមួយលោក Rubi ក្រោយដឹកនាំមិនសូវល្អ

ក្លឹបនៅលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសថា Real Betis បានចែកផ្លូវជាមួយគ្រូបង្វឹក Rubi ចំពេលដែលទម្រង់លេងមិនសូវល្អរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅព្រឹកថ្ងៃទីអាទិត្យនេះ។ លោក Rubi បានចាកចេញពី ... Read More »

លោក Simeone បង្ហាញពីជ័យជម្នះរបស់ Atletico Madrid និងក្តីសង្ឃឹមប្រជែងកៅអីក្របខ័ណ្ឌ Champions League កាន់តែខ្ពស់

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បានសាទរចំពោះជ័យជម្នះរបស់ក្រុមលោកទៅលើក្រុម Real Valladolid ខណៈដែលពួកគេបានបង្កើន ឱកាសរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤របស់ La Liga ។ កីឡាករ ... Read More »

កាំភ្លើងធំ Arsenal រងការបរាជ័យ២ប្រកួតផ្ទួនៗ

កីឡាករ Neal Maupay បានរកគ្រាប់បាល់ជ័យជម្នះដល់ក្រុម Brighton & Hove Albion នៅម៉ោងបន្ថែមនាទីទី៩០+៥ ខណៈដែលក្រុមមួយនេះប្រឈមនឹងការកាត់ចោលដោយបានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២ទល់១ ស្របពេលដែលក្រុមកាំភ្លើងធំបាត់បង់កីឡាករសំខាន់ ម្នាក់ដោយសាររងរបួសសម្រាប់ការប្រកួតសប្តាហ៍ទី៣០កាលពីយប់ថ្ងៃទី២០ ... Read More »

តើអ្នកដឹងទេថា ហេតុអ្វីបានជាទាហានឥណ្ឌានិងចិនមិនប្រើអាវុធក្នុងពេលប៉ះទង្គិចគ្នា?

មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា ឥណ្ឌានិងចិនជាមហាអំណាចយោធានៅក្នុងតំបន់ មានពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក មានអាវុធទំនើបៗ មានគ្រប់បែកបរមាណូ… តើហេតុអ្វីពេលប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យទាហានទាំងសងខាង រាប់សិបនាក់ស្លាប់ តែមិនប្រើប្រាស់កាំភ្លើង១គ្រាប់ណាឡើយ តើហេតុអ្វី? កម្លាំងទាហានប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅកម្ពស់ពីទឹកសមុទ្រដល់ទៅ​៤.៣០០ម៉ែត្រ ជាតំបន់ដែលប្រទេសទាំងពីរបានប្រកាសថាជាដែនអធិបតេយ្យរបស់ខ្លួន។ កម្លាំងទាហានឥណ្ឌា​បានរកឃើញអាវុធបុរាណ​ដែលទាហានចិនប្រើប្រាស់ក្នុងពេលប៉ះទង្គិចគ្នា។ មូលហេតុដែលប្រទេសទាំងពីរមិនប្រើកាំភ្លើងបាញ់ប្រហារគ្នាគឺមកពីគោរពតាមកិច្ចព្រមព្រៀងទ្វេភាគី កាលពីឆ្នាំ​១៩៩៦ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកដកតំណែងមន្ត្រីដែលស្រាវជ្រាវសម្ពន្ធមិត្តរបស់លោកត្រាំ

ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចដកហូតតំណែងលោកGeoffrey Berman ប្រធានក្រុមស្រាវជ្រាវទៅលើសម្ពន្ធមិត្តរបស់លោកត្រាំ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកWilliam Barr នៅយប់ថ្ងៃទី១៩ខែមិថុនា បានប្រកាសដកហូតតំណែងខាងលើក្រោយពីលោកGeoffrey Bermanបានស្រាវជ្រាវទៅលើ​បុគ្គលជិតស្និទ្ធជាមួយប្រធានាធិបតីដូណាល់ ត្រាំ​។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា​ ប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »

លោកត្រាំ ស្តីបន្ទោសកម្លាំងប៉ូលិសមិនអាចទប់ស្កាត់បាតករ កម្ទេចរូបសំណាក់ មេទ័ព​Albert Pike

ក្រុមបាតុករអាមេរិក បានអូសរូបសំណាក់មេទ័ពAlbert Pike ឲ្យរលំហើយកម្ទេចនៅទីក្រុងវ៉ាស៊ីនតោន​ ក្នុងពេលធ្វើបាតុកម្ម​ទាមទារសិទ្ធសេរីភាពដល់ការរស់នៅរបស់ក្រុមជនជាតិស្បែកខ្មៅ។ នៅលើបណ្តាញសង្គម Twitter ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន​ ឌីស៊ី​ មិនបំពេញការងាររបស់ខ្លួន ក្នុងការរារាំង​បាតុករបំផ្លាញរូបសំណាក់ ... Read More »

អាជ្ញាធរទីក្រុងប៉េកាំងធ្វើតេស្តចំណីអាហារ និងបុគ្គលិកផ្សាររក COVID-19 ព្រោះករណីឆ្លងថ្មីៗកំពុងរកឃើញជាប្រចាំថ្ងៃ

អន្តរជាតិ៖ ដើម្បីស្វែងរកវីរុសកូរ៉ូណា អាជ្ញាធរទីក្រុងប៉េកាំង បានឈានទៅធ្វើការត្រួតពិនិត្យចំណីអាហារផ្សេងៗ ហើយចំពោះបុគ្គលិកដឹកជញ្ជូនចំណីអាហារនៅតាមផ្សារ ឬហាងនានា ក៏តម្រូវឲ្យទៅធ្វើតេស្តផងដែរ ខណៈករណីឆ្លងថ្មីៗត្រូវបានរកឃើញជាប្រចាំថ្ងៃ ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។ ... Read More »

ប្រមុខWHO ៖ បច្ចុប្បន្នទ្វីបអាមេរិក គឺជាតំបន់ដែល COVID-19 លុកលុយខ្លាំង ជាពិសេសគឺប្រទេសប្រេស៊ីល, តំបន់អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា

អន្តរជាតិ៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកកំពុងស្ថិតនៅក្នុងតំណាក់ដ៏គ្រោះថ្នាក់ថ្មីមួយ… ដោយវីរុសនេះ (COVID-19) នៅតែបន្តឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ... Read More »

ប៉ូលិសអាមេរិក បាញ់សម្លាប់សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ខណៈដែលខ្លួនបង្ហាញកាំភ្លើង​ដាក់ប៉ូលិស មុនរត់គេចខ្លួនទាំងស្លន់ស្លោ

អន្តរជាតិ៖ សារព័ត៌មាន The Sun របស់អាមេរិក នៅព្រឹកថ្ងៃសៅរ៍ ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ក្រុមមន្ត្រីប៉ូលិសនៅក្នុងទីក្រុងឡូសអាន់ជែឡេស (Los Angeles) បានបាញ់សម្លាប់ យុវជនម្នាក់ដែលជាសនិ្តសុខយាមហ្គារ៉ាស់រថយន្ដ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបន្ទាប់ពីរូបគេបង្ហាញកាំភ្លើង​ដាក់ប៉ូលិស ... Read More »

ជម្លោះប្រដាប់អាវុធនៅប្រទេសលីប៊ីនៅតែបន្ត បើទោះបីករណីឆ្លងជំងឺ COVID-19 កើនឡើងក៏ដោយ

អន្តរជាតិ៖ យោងតាមរបាយការណ៍ពីករណីឆ្លង COVID-19 របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសលីប៊ី នៅថ្ងៃសៅរ៍ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីសរុបកើនដល់ ចំនួន៥២០ករណី។ប៉ុន្តែជម្លោះប្រដាប់អាវុធ​នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែបន្តឥតឈប់ឈរ ទោះបីជាអង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាច្រើនដង ឲ្យមានការផ្អាកសង្គ្រាមសិនក៏ដោយ។ ... Read More »

ចិនប្រកាសតំបន់ដែលមានវិវាទគឺជាទឹកដីរបស់ខ្លួន, ឥណ្ឌាបន្ថែមទាហាន១៥ពាន់នាក់មកការពារព្រំដែន

ការប្រឈមមុខតានតឹងដាក់គ្នារវាងឥណ្ឌានឹងចិននៅតាមបណ្តោយព្រំដែន នៅពេលនេះកាន់តែមានភាពតានតឹងខ្លាំងឡើងថែមទៀត ក្រោយពេលចិនប្រកាសថា តំបន់ដែលមានវិវាទនោះជាទឹកដីរបស់ចិនតាមផ្លូវច្បាប់។ អ្នកឯកទេសវិទ្យាសាស្ត្រសង្គមចិនបានប្រកាសថា តំបន់ Galwan ទាំងមូលជាទីកន្លែងផ្ទុះអំពើហិង្សា រវាងទាហានចិននឹងឥណ្ឌា គឺជាដែនដីរបស់ចិន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Global Times នៅថ្ងៃទី១៩ខែមិថុនា ... Read More »

កូរ៉េខាងជើងកំពុងបោះពុម្ពខិត្តប័ណ្ណជាច្រើនប្រឆាំងកូរ៉េខាងត្បូង

នៅថ្ងៃទី២០ខែមិថុនា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានបោះពុម្ពខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងជាច្រើន ត្រៀមផ្សព្វផ្សាយនៅតាមព្រំដែន ដែលជាការសងសឹកទៅលើកូរ៉េខាងត្បូង ដែលបានបង្ហោះខិត្តប័ណ្ណ ចូលទឹកដីកូរ៉េខាងជើងបំពានកិច្ចព្រមព្រៀង។ តាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ នៅថ្ងៃទី ២០ ខែមិថុនាបានផ្សាយថា កូរ៉េខាងជើងបានបោះពុម្ពខិត្តប័ណ្ណជាច្រើនដើម្បីបង្ហោះទៅកាន់កូរ៉េខាងត្បូង ... Read More »

ប្រសិនបើក្រុងប៉េកាំង ដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើក្រុងហុងកុងមែននោះ សហភាពអឺរ៉ុបចង់ប្តឹងចិនឡើងតុលាការអន្តរជាតិ

អន្តរជាតិ៖ តាមប្រភពពីសភាសហភាពអឺរ៉ុបដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនាឆ្នាំ២០២០នេះថា ប្រសិនបើទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ សហភាពអឺរ៉ុបចង់ប្ដឹងចិន ឡើងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ។ នៅក្នុងដំណោះស្រាយមួយ សភាអឺរ៉ុបបានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥, ... Read More »

ក្មេងស្រីត្រូវក្រុមតាលីបង់បាញ់ចំក្បាលនោះពេលនេះបានបញ្ចប់មហាវិទ្យាល័យ Oxford ហើយ

នាង Malala Yousafzai ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ២០១៤ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងក្រោយនាងបានបញ្ចប់មហាវិទ្យាល័យផ្នែក ទស្សនវិជ្ជា នយោបាយនិងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Oxford ។ តាមសារព័ត៌មាន Guardian បានផ្សាយថា មកទល់ពេលនេះនាង Malala ... Read More »