ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោកត្រាំ ក្រោយចេញ​នយោបាយ​អន្តោប្រវេសន៍ បានធ្វើឲ្យកុមារ​ចំនួន​៥៤៥​នាក់ ស្វែងរកក្រុមគ្រួសារពុំទាន់​ឃើញ

អន្តរជាតិ៖ កុមារ​ចំនួន​៥៤៥​នាក់ ពុំទាន់​អាច​រក​ឪពុកម្តាយ ឬ​គ្រួសារ​របស់ខ្លួន​ឃើញ​ឡើយ បន្ទាប់ពី​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ចេញ​នយោបាយ​អន្តោប្រវេសន៍​បំបែក​ឪពុកម្តាយ ឬ​គ្រួសារ ពី​កុមារ ក្រោយពេល​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ី​កូ ចូល​ទឹកដី​អាមេរិក ។ នេះបើតាមការអះអាងពីមេធាវីនិង​អង្គការ​រដ្ឋាភិបាល​ ។ ... Read More »

ចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនកំណត់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

គិតមកដល់ល្ងាចថ្ងៃទី​២២ ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ ៣៤លាននាក់បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ តាមរយៈប្រៃសណីយ៍ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន​ពីមុនមក។ បើទោះបីការបោះឆ្នោតនៅសល់រយៈពេលជាងមួយសប្តាហ៍ទៀត​ក្តី ប៉ុន្តែសន្លឹកឆ្នោតត្រូវបានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់កើនឡើងខ្ពស់បំផុត ស្មើនឹង៩០ភាគរយនៃការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំ​២០១៦​។ នៅមិនដល់រយៈពេល​១០ថ្ងៃទៀតទេដល់ការបោះឆ្នោត ដូច្នេះរយៈពេលនេះនឹងមានពលរដ្ឋអាមេរិកជាច្រើនទៀតទៅបោះឆ្នោត ក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិកពីចំនួនអ្នកបោះឆ្នោតមុនពេលកំណត់។ សារព័ត៌មាន​ The Washington ... Read More »

ឥណ្ឌា ផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia នៅ​ថ្ងៃទី​២២ខែតុលា​ ឆ្នាំ២០២០ បានចុះផ្សាយថា៖ ឥណ្ឌា បានផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី​។ខណៈដែលអ្នកជំនាញ​មើលឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ បើតាមលោក Anurag Srivastava ... Read More »

ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ ព្រោះបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19

អន្តរជាតិ៖ ដោយ​មានការព្រួយបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19  នៅ​ថ្ងៃទី២១ ខែតុលា ក្រសួង​វប្បធម៌​និង​ទេសចរណ៍​របស់​ចិន បានប្រកាសថា ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​។ ​​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ចិន បានបញ្ជាក់នៅក្នុង​សេចក្ដីជូនដំណឹង​ដែល​បង្ហោះ​លើ​វេ​ប​សាយថា រដ្ឋាភិបាលចិន​នឹង​បន្ត​ហាមឃាត់​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ជា​ក្រុម និង​ហាមឃាត់​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក​រៀបចំ​ដំណើរ​កម្សាន្ត​ក្នុង​ទឹកដី​ចិន ស្របពេល​រដូវរងារ​កៀក​ខិត​មកដល់​។ ចិន​បារម្ភ​ថា ... Read More »

ក្រុមហ៊ុនអាកាសចរណ៍​American Airlines ខាតបង់ប្រាក់ដល់ទៅ​២,៤ពាន់លានដុល្លារក្នុងត្រីមាសទី​៣

ក្រុមហ៊ុនអាកាសចរណ៍​អាមេរិក American Airlines បានប្រកាសខាតបង់ប្រាក់ដល់ទៅ ២,៤ពាន់លានដុល្លារ ក្នុងត្រីមាសទី​៣​ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះដល់ទៅ ៧៣ភាគរយ​ព្រោះតែការផ្អាកការហោះហើរ​បណ្តាលមកពីកូវីដ​-១៩ ។ កាលពីថ្ងៃទី២២ខែតុលា ក្រុមហ៊ុន​American Airlines ​បានប្រកាស ក្នុងរយៈពេល៣ខែកន្លងមក បានសម្រេចកាត់បន្ថយការចំណាយ​ដល់ទៅ៤៤លានដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ ។ ... Read More »

ស្ថានីយរថភ្លើងក្នុងទីក្រុងលីយ៉ុង រងការគំរាមវាយប្រហារដោយគ្រាប់បែក

ស្ថានីយរថភ្លើង​ប៉ាត ឌីយើ(Part Dieu)ស្ថិតនៅទីក្រុង​ លីយ៉ុង(Lyon)ប្រទេសបារាំងត្រូវជម្លៀសពលរដ្ឋជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលរងការគំរាមវាយប្រហារដោយគ្រាប់បែក។ អ្នកដែលគំរាមវាយប្រហារគឺជាស្ត្រីមានកាបូបជាច្រើននៅតាមខ្លួន។ ប៉ូលិសទីក្រុងលីយ៉ុងបានឲ្យដឹងថា ក្រោយរងការគំរាមកំហែង កម្លាំងសន្តិសុខ​បានខិតខំ​ជម្លៀសពលរដ្ឋចេញពីស្ថានីយPart Dieu ទៅកាន់តំបន់មានសុវត្ថិភាព។ ស្ត្រីដែលគំរាមកំហែងខាងលើ​ត្រូវបានប៉ូលិសចាប់ខ្លួន ។ ភ្លាមៗនោះក្រុមជំនាញដោះមីនក៏បានទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។ តំបន់នៅជុំវិញស្ថានីយក៏ត្រូវឡោមព័ទ្ធដើម្បីស្រាវជ្រាវស្វែងរក ... Read More »

បំណុលរបស់ក្លិប Man United បានកើនជាង៦០០លានដុល្លារអាមេរិកដោយសារផលប៉ះពាល់វិបត្តិកូវីដ-១៩

ក្លិបបិសាចក្រហម Manchester United ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានបង្ហាញរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាបំណុលរបស់ខ្លួនបានកើនឡើងលើស៦០០លានដុល្លារអាមេរិកហើយ ។ ក្លិបនេះបានស្តីបន្ទោសថា បានកាត់បន្ថយប្រាក់ចំណូលយ៉ាងច្រើនទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានឃើញក្រុមជាច្រើនកំពុងប្រឈមដោយសារកីឡដ្ឋានរបស់ខ្លួនប្រកួតដោយបិទទ្វារ។ ការខាតបង់នេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្លិបសម្រាប់ឆ្នាំ ២០១៩-២០២០ ដែលបានរាយការណ៍ផងដែរថា ប្រាក់ចំណូលបានមកពីការផ្សាយបានធ្លាក់ចុះជិត៤២ភាគរយ បំណុលសុទ្ធរបស់ Manchester United មានចំនួន៤៧៤,១លានផោន(៦០២លានដុល្លារអាមេរិក) ... Read More »

តារាវាយកូនហ្គោលអូស្ត្រាលីលោក Adam Scott ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

អតីតកីឡាករវាយកូនហ្គោលលេខ១ពិភពលោកសញ្ជាតិអូស្រ្តាលីលោកAdam Scott បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយបានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ PGA Tour ក្នុងសប្តាហ៍នេះនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ ស្ថាប័នកម្មវិធី PGA Tour បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Adam Scott បានដកខ្លួនចេញពីការប្រកួត Zozo Championship ... Read More »

មីស៊ីលថ្មីដែលកូរ៉េខាងជើងបានប​ង្ហាញនៅក្នុងពិធីព្យុហយាត្រាអាចផ្ទុកក្បាលគ្រាប់ទម្ងន់​ដល់ទៅ​៣តោន

កាលពីថ្ងៃទី១០ ខែតុលាកន្លងមក​ កូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីបថ្មី​ ដែលមិនធ្លាប់បានបង្ហាញនាពេលកន្លងមក។ ក្រោយរយៈពេលជាង​១០ថ្ងៃកន្លងមក ក្រុមអ្នកឯកទេសសព្វាវុធអាមេរិក​បានវាយតម្លៃថា មីស៊ីលឆ្លងទ្វីប(ICBM) អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ពី ២,៥-៣តោន។ មីស៊ីលខាងលើ ត្រូវបានកូរ៉េខាងជើងបង្ហាញជាលើកដំបូង ក្នុងឱកាសខួប​លើកទី​៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង​។ ជាមួយគ្នានោះកូរ៉េខាងជើងក៏បានបង្ហាញមីស៊ីលឆ្លងទ្វីបសម្រាប់បាញ់ចេញពីនាវាមុជទឹក (SLBM) ... Read More »

អ្នកលក់អាហារតាមដងផ្លូវរកប្រាក់ចំណូលបានច្រើន​ពីការធ្វើបាតុកម្មនៅថៃ

ក្រុមអ្នកលក់ដូរ ពិសេសគឺអាហារនៅតាមផ្លូវដោយរទេះរុញ ពេលនេះ​ត្រូវបានគេចាត់ទុកថាជា​«ក្រុមចារកិច្ច»​ ដោយអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័សស្តីពីទីតាំងដែលត្រូវធ្វើបាតុកម្ម​។ ក្រុមអ្នកលក់តាមចិញ្ចឹមថ្នល់ អាចដឹងមុនប៉ូលិសទៅទៀតថា ទីកន្លែងណានឹងត្រូវបានបាតុកម្មកើតឡើង ហើយពួកគាត់បានទៅរង់ចាំនៅទីនោះដើម្បីលក់ដូរ។ សារព័ត៌មានរ៉យទ័របានផ្សាយថា បើទោះបីលក់អាហារ​​តិចតួច ដូចជាជើងមាន់ ស្លាបមាន់ ប្រហិត…ការ៉ែមដូង ជាដើម ប៉ុន្តែការលក់ដូរបែបនេះកំពុងតែពេញនិយមនិងរកប្រាក់ចំណូលបានច្រើន ... Read More »

តារាតៃវ៉ាន់ម្នាក់ ក្រោយលក់អីវ៉ាន់អនឡាញក្លែងក្លាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ

អន្តរជាតិ៖ តុលាការកំពូលរបស់ប្រទេសតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះបានសម្រេចឲ្យតារាចម្រៀងស្រី ជនជាតិតៃវ៉ាន់ T-ana ដែលមានឈ្មោះពិតDing Xiao-qin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ៦ខែពីបទលក់អីវ៉ាន់ ក្លែងក្លាយលើប្រព័ន្ធអ៉ីនធើណេត។ បើ​តាម​ការអះអាងពីព្រះរាជអាជ្ញា ... Read More »

កម្មករជីករ៉ែ១១នាក់ នៅឥណ្ឌូណេស៊ី បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យបាក់ដី

អន្តរជាតិ៖ បើតាមការអះអាងពីអាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ទី២២ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្មករជីករ៉ែចំនួន ១១នាក់បានស្លាប់នៅក្នុ្ងងហេតុការណ៍បាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នៅត្រង់ចំណុចរុករកមួយកន្លែង នៅលើកោះស៊ូម៉ាត្រា។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា៖ គ្រោះរអិលបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងអណ្ដូងរ៉ែមួយដែលមានជម្រៅ២០ម៉ែត្រ ... Read More »

កោះតៃវ៉ាន់ អបអរសាទរ​កិច្ចព្រមព្រៀងទិញអាវុធពីអាមេរិកមានតម្លៃជិត​២ពាន់លានដុល្លារ​

កោះតៃវ៉ាន់បានប្រកាសថា ខ្លួននឹងមិនមានការប្រកួតប្រជែងអាវុធ​ ជាមួយចិននោះឡើយ ហើយការទិញអាវុធពីអាមេរិក គឺដើម្បីពង្រឹងសមត្ថភាពការពារ​ប៉ុណ្ណោះ។ ការលើកឡើងខាងលើ ក្រោយពេលទីក្រុងវ៉ាស៊ីនតោន​បានព្រមព្រៀង លក់អាវុធឲ្យកោះតៃវ៉ាន់។ លោក​Yen Teh-fa មន្ត្រីយោធាជាន់ខ្ពស់តៃវ៉ាន់​បានឲ្យដឹងថា​ ការណ៍ដែលអាមេរិកយល់ព្រម​លក់អាវុធឲ្យកោះតៃវ៉ាន់ គឺជាការយកចិត្តទុកដាក់​ដល់សន្តិសុខក្នុងតំបន់​ពិសេសគឺកោះតៃវ៉ាន់​។ លោក​Yen Teh-fa ... Read More »

ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិក អះអាងថា៖ ចិន ជាការគំរាមដល់សន្តិសុខជាតិអាមេរិកប្រចាំសតវត្សរ៍ទី ២១

អន្តរជាតិ៖ ក្នុងកិច្ចសន្ទនារយៈពេល២០នាទី ក្នុងវេទិកា Atlantic Future លោក Robert O’Brien ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិកបានអះអាងប្រាប់មន្ត្រីចារកិច្ចអង់គ្លេស និងអាមេរិកថា៖« បក្សកុម្មុយនីស្តចិនព្យាយាមគ្រប់គ្រងលើគ្រប់វិស័យទាំងអស់ និងមានផែនការក្នុងការគ្រប់គ្រងឧស្សាហកម្មសំខាន់ៗនៅជុំវិញពិភពលោកទាំងអស់នោះក្នុងសតវត្សរ៍ទី២១»។ មិនតែប៉ុណ្ណោះ លោក អះអាងថា ... Read More »

ទិដ្ឋភាពពិធីបុណ្យដង្ហែសពក្នុងស្ថានភាពទឹកជំនន់នៅទីក្រុងវ៉េ

ពិធីបុណ្យសព​៥ថ្ងៃមកហើយដោយសារតែភ្លៀងធ្លាក់រហូតធ្វើឲ្យពិបាកក្នុងការដង្ហែសពចេញ​។ នៅពេលភ្លៀងដាច់គ្រាប់អ្នកភូមិក៏បានសម្រេចបញ្ជូនសពចេញ​ឲ្យបានមុនព្យុះលេខ​៨ចូលមកដល់​ អាចបង្កឲ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំជាងនេះ។ នៅព្រឹកថ្ងៃទី២២ខែតុលា​ ពិធីដង្ហែសពនៅក្នុងស្រុកក្វាងអាង​ ទីក្រុងវ៉េ បានប្រព្រឹត្តទៅដោយ​ក្តុកក្តួល​ដោយសារតែគ្រប់ទីកន្លែងគ្របដណ្តប់ដោយទឹកជំនន់ ។ សពខាងលើបានស្លាប់តាំងពីថ្ងៃទី២១ខែតុលា ប៉ុន្តែដោយគ្រោះទឹកជំនន់​មិនអាចដង្ហែចេញបាន។ ចំណែកទីកន្លែងបញ្ចុះសពក៏ត្រូវប្តូរទីតាំងផងដែរ មានចម្ងាយពីផ្ទះដល់ទៅ​៤គីឡូម៉ែត្រ​។ ដោយសារតែជាសពអ្នកចាស់ទុំក្នុងភូមិ​​ពលរដ្ឋជាច្រើនបានទៅចូលរួម​ដង្ហែសព ឆ្លងកាត់ទឹកជំនន់។ ទាំងនោះជាការសាមគ្គីជួយគ្នាក្នុងគ្រាអាសន្ន​​​។ ... Read More »

មនុស្ស​៥​នាក់​​ស្លាប់​ ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយបានពីរថ្ងៃ នៅកូរ៉េខាងត្បូង

អន្តរជាតិ៖ បើយោងតាមការអះអាងពីអាជ្ញាធរ​កូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងពេល​១​សប្ដាហ៍​ចុងក្រោយនេះ មនុស្ស​៥​នាក់​បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​រួចបានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ​។ ប៉ុន្តែបើទោះ​ជាស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​មែន អាជ្ញាធរ​អះអាងថា មិនទាន់មាន​ភស្តុតាង​ណា​បង្ហាញថា ករណី​ស្លាប់​ទាំងនេះ​ជាប់ទាក់ទង​នឹង​ថ្នាំ​វ៉ាក់សាំង​ផ្ដាសាយ​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រឿងនេះ​។ ចំណែកឯបញ្ហា​នេះ​ ក៏ជា​កង្វល់​ពាក់​ព័ន្ធ​សុវត្ថិភាព​វ៉ាក់សាំង ខណៈ​កម្មវិធី​ចាក់​វ៉ាក់សាំង​រដ្ឋ កំពុង​ពង្រីក​ដើម្បី​កុំ​ឲ្យ​ស្មុគស្មាញ​ជាមួយ​យុទ្ធនាការ​ជំងឺ​កូ​វីដ​-១៩​។​ ​សូមជម្រាបថា ... Read More »

ឥណ្ឌា​ នឹង​បញ្ចេញ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 ដែល​ចេញ​លទ្ធផល​លឿន និង​មាន​តំលៃធូរថ្លៃ

អន្តរជាតិ៖ ខណៈដែល​ឥណ្ឌា​ កំពុងស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​COVID-19 ខ្លាំងជាងគេ​នៅលើ​ពិភពលោក ក្នុងពេល​ឆាប់ៗ​នេះឥណ្ឌា​នឹង​បញ្ចេញ​ឧបករណ៍​ធ្វើតេស្ត​រកជំងឺឆ្លង ដែល​ចេញ​លទ្ធផល​លឿន​និង​មាន​តំលៃថោក ​។ ហើយក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា វា​នឹង​ជួយ​កាត់បន្ថយ​ការ​រាតត្បាតមួយនេះ ។​ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចុះផ្សាយថា លោក Souvik ... Read More »

Real Madrid ចាញ់ក្នុងទឹកដីថ្ងៃបើកឆាកវគ្គជម្រុះ Champions League ខណៈ Bayern Munich, Man City និង Liverpool ធ្វើបានល្អ

ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League កាលពីរាត្រីថ្ងៃទី២១ តុលា ក្រុម Real Madrid ដែលស្ថិតក្នុងពូលB បានប្រកួតចាញ់ក្រុម Shakhtar Donetsk ក្នុងទឹកដីរបស់ខ្លួនយ៉ាងអាម៉ាស់ក្នុងលទ្ធផល ២ទល់៣ ... Read More »

Hazard អាចបន្តព្យាបាលរបួសរហូតដល់ក្រោយការសម្រាកប្រកួតអន្តរជាតិខែវិច្ឆិកា

កីឡាករ Eden Hazard មិនត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកទីលានមុនពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិក្នុងខែវិច្ឆិកាទេ ខណៈដែលខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះមិនទាន់ ជាសះស្បើយពីរបួសនៅជើងខាងស្តាំរបស់គាត់នៅឡើយ។ ការរបួសពីដំបូងឡើយហាក់មិនអ្វីធំដុំទេប៉ុន្តែបានវិវត្តទៅជារបួសដែលមិនបានអនុញ្ញាតឱ្យកីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបង្ហាញខ្លួនក្នុងរដូវកាល ២០២០-២០២១បាន។ ដូចដែលសារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយកាលពីសប្តាហ៍មុន Hazard ... Read More »

ម្ចាស់ជើងឯកពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររងការចោទប្រកាន់ពីបទរំលោភបំពានប្រើប្រាស់សារធាតុញៀន

ម្ចាស់ជើងឯកពិភពលោកចម្ងាយ៤០០ម៉ែត្រ កីឡាការិនី Salwa Eid Naserបានទទួលការចោទប្រកាន់ពីបទរំលោភបំពានលើការប្រើប្រាស់សារធាតុញៀនរបស់នាងដែលត្រូវបានចោទដោយតុលាការវិន័យអត្តពលកម្មពិភពលោក។ កីឡាការិនីអត្តពលិកសញ្ជាតិបារ៉ែន វ័យ២២ឆ្នាំរូបនេះត្រូវបានព្យួរជាបណ្តោះអាសន្នកាលពីខែមិថុនា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ មិនធ្វើតេស្តគឺបាត់បង់ការធ្វើតេស្តប្រឆាំងសារធាតុញៀនចំនួន៤លើក។ ទោះយ៉ាងណាក៏ដោយការធ្វើតេស្តចំនួន៣លើកផ្សេងទៀតមិនបានធ្វើក្នុងរយៈពេល១២ខែ  ធ្វើឲ្យនាងរំលោភលើបទបញ្ញត្តិ និងលក្ខខណ្ឌរបស់អត្តពលកម្មពិភពលោក។ អង្គភាពសុចរិតភាពអត្តពលកម្ម (AIU) បានចោទប្រកាន់កីឡាការិនីNaser ... Read More »

ការចរចាធ្វើឡើងនៅលើការប្រកួតក្របខ័ណ្ឌ European Super League ថ្មីដែលមានទឹកប្រាក់៤,៦ ពាន់លានផោន

កិច្ចពិភាក្សាបានកើតឡើងជុំវិញការបង្កើតថ្មីក្របខ័ណ្ឌSuper League របស់អឺរ៉ុបដែលមានទឹកប្រាក់ចំនួន៤,៦ពាន់លានផោនដែលពាក់ព័ន្ធនឹងក្រុមកំពូលៗ មកពីទូទាំងទ្វីបអឺរ៉ុប។ ប្រភពបានប្រាប់ប៊ីប៊ីស៊ីថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែមានផែនការពាក់ព័ន្ធនឹងការជំនួសក្របខ័ណ្ឌ Champions League ជាមួយនឹងទម្រង់ថ្មីមួយ។ អ្នកនៅក្នុងកិច្ចពិភាក្សានេះបានបញ្ជាក់ពីការពិភាក្សាពាក់ព័ន្ធនឹងធនាគារ Wall Street JP JP ... Read More »

លោកអូបាម៉ា៖ ប្រធានាធិបតីដូណាល់ ត្រាំ និយាយកុហក ប្រតិស្ឋរឿងជារៀងរាល់ថ្ងៃ​​

អតីតប្រធានាធិបតីអាមេរិក​បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី​២១ខែតុលា​ បានទៅចូលរួមឃោស​​នាបោះឆ្នោតឲ្យលោកបៃឌិន ដោយលោកបានជំរុញឲ្យអ្នកគាំទ្រ​បន្តគាំទ្រឲ្យកាន់តែរឹងមាំ មិនត្រូវសំអាងទៅលើការស្ទង់មតិ​ថាមានប្រៀបនោះទេ។​ លោកអូបាម៉ា បានលើកឡើងថា​ ដូចជាកាលពីឆ្នាំ​២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ក្នុងការស្ទង់មតិ ប៉ុន្តែពេលបោះឆ្នោតបែរជាចាញ់ទៅវិញ។ លោកអូបាម៉ាបានលើកឡើង​នៅក្នុងពេលឃោសនាបោះឆ្នោតនៅទីក្រុងPhiladelphia ... Read More »

ក្រុមបាតុករថៃដាក់ឱសានវាទឲ្យនាយករដ្ឋមន្ត្រីត្រូវចុះចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ

ក្រុមបាតុករថៃកាលពីល្ងាចថ្ងៃទី​២១ ខែតុលា​ឆ្នាំ២០២០ បានស្នើដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈពេល​៣ថ្ងៃ។ កាលពីយប់ថ្ងៃទី​២១ខែតុលា ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខ​ស្តូបជ័យជម្នះ​នៅកណ្តាលទីក្រុងបាងកក​ ហើយនាំគ្នាដដ្ហែក្បួនចូលទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី​។ តំណាងក្រុមបាតុករបានប្រកាសថា​ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈ​ពេល៣ថ្ងៃខាងមុខទៀត។ ឱសានវាទរបស់មេដឹកនាំក្រុមបាតុករ​បានបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋម​ន្ត្រី ។ ក្រុមបាតុករបានប្រកាសថា ពួកគាត់បានផ្ញើលិខិត ... Read More »

ពលរដ្ឋថៃរាប់សិបពាន់នាក់ដង្ហែក្បួនគាំទ្រព្រះមហាក្សត្រ

ក្រុមបាតុករគាំទ្រព្រះមហាក្សត្រថៃរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួន ដោយលើកពាក្យស្លាកថា «កុំប៉ះពាល់ដល់របបរាជានិយម និងព្រះមហាក្សត្រ​»។ ក្រុមបាតុករគាំទ្រព្រះមហាក្សត្របានធ្វើឡើងនៅ​ខេត្ត ឈៀងម៉ៃ​ ចាន់បូរី​ Lampang, Nan, Narathiwat និង Songkhla នៅថ្ងៃទី​២១ខែតុលានេះ ដើម្បីគាំទ្រព្រះមហាក្សត្រ ។ ... Read More »

វៀតណាម​រកឃើញករណីឆ្លងកូវីដ​-១៩ ថ្មីចំនួន​៣នាក់ មកពីក្រៅប្រទេសទាំងអស់

គណៈបញ្ជាការគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លង​វៀតណាម ​បានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃទី​២១ខែតុលា ថា បានរកឃើញមានករណីឆ្លងថ្មី​៣នាក់ គឺចូលពីប្រទេសរុស្ស៊ី និង អង់ហ្គោឡា (Angola) ដែលបានធ្វើចត្តាឡីស័ក។​ មកទល់ពេលនេះវៀតណាមមានករណីឆ្លងសរុប១១៤៤នាក់​។ ក្នុងចំណោមអ្នកឆ្លង​៣នាក់ គឺមានពីរនាក់ម្តាយនឹងកូនមកពីប្រទេសអង់ហ្គោឡា និងម្នាក់មកពីប្រទេសរុស្ស៊ី។ ចំណែកនៅទូទាំងប្រទេសវៀតណាមវិញ គិតដល់វេលាម៉ោង​១៨ ... Read More »

ប្រជ្រៀតសុំទិដ្ឋាការចូលទឹកដីប៉ាគីស្ថាន​ ស្លាប់​១៥នាក់នៅអាហ្វហ្គានីស្ថាន

យ៉ាងហោចណាស់ក៏មានមនុស្ស​១៥នាក់ដែរបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលពលរដ្ឋជាច្រើនបានទៅកាន់ស្ថានទូតប៉ាគីស្ថានស្ថិតនៅទីក្រុងអ៊ិស្លាមម៉ាបាដ កាលពីថ្ងៃទី​២០ខែតុលា ដើម្បីសុំទិដ្ឋាកា​រចូលទៅកាន់ទឹកដីប៉ាគីស្ថាន។ ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនបានប្រមូលផ្តុំគ្នានៅមុខស្ថានទូត​ប៉ាគីស្ថានប្រចាំនៅទីក្រុងអ៊ិស្លាមម៉ាបាដ ប្រទេសអាហ្វហ្គានីស្ថាន។ការជួបជុំគ្នាច្រើន​បង្កឲ្យមានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមនុស្ស​១៥នាក់ស្លាប់ ។ ក្នុងពេលនោះមានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ៣.០០០នាក់បានទៅទៅសុំវីសា ។ ដោយសារមានមនុស្សច្រើនបែបនេះទើបមានការប្រជ្រៀតជាន់លើគ្នា​​បណ្តាលឲ្យមនុស្ស​១៥នាក់ស្លាប់ គឺជាស្ត្រីទាំងអស់។ ពលរដ្ឋ​ដែលទៅសុំវីសាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់​ទើបឈានដល់ហេតុការណ៍អាក្រក់បែបនេះកើតឡើង។ ជារៀងរាល់ឆ្នាំ​មានពលរដ្ឋអាហ្វហ្គានីស្ថាន​រាប់សិបពាន់នាក់​បាននាំគ្នាទៅកាន់ទឹកដីប៉ាគីស្ថាន ដើម្បីព្យាបាលជំងឺ ... Read More »

អុីស្រាអែលនិងអារ៉ាប់រួម (​UAE )កាន់តែជិតស្និទ្ធ​ក្រោយចុះកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងទ្វេភាគី​

កាលពីថ្ងៃទី​២០ខែតុលាឆ្នាំ២០២០​ អុីស្រាអែល និង​ អារ៉ាប់រួម​ (UAE) បានចុះកិច្ចព្រមព្រៀង ៤ចំណុច​ ក្នុងនោះមាន កិច្ចព្រមព្រៀង ​លើកលែងទិដ្ឋការ ដល់ពលរដ្ឋប្រទេសទាំងពីរ​។ នេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ របស់ប្រទេសទាំងពីរ​​ ក្រោយពេលបានសម្រេចចុះហត្ថលេខា ក្រោមអធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក ... Read More »

ទាហានចិនដែលត្រូវឥណ្ឌាចាប់ខ្លួន​ពេលនេះបានដោះលែងហើយ​

កម្លាំងទាហានចិនដែលឥណ្ឌាបានចាប់ខ្លួន​នៅតំបន់ Demchok ភាគខាងកើត Ladakh ក្រោយពេលដើរវង្វេងផ្លូវចូលទៅកាន់ព្រំដែនប្រទេសឥណ្ឌា​។ បណ្តាញព័ត៌មានANI បានផ្សាយនៅថ្ងៃទី ២១ខែតុលាថា «កម្លាំងទាហានឥណ្ឌាបានដោះលែង​ទាហានចិនឈ្មោះ Wang Ya Long ដោយបញ្ជូនទៅឲ្យកម្លាំងទាហានចិន នៅតំបន់​Chushul Moldo ... Read More »

ជប៉ុន និង​ឥណ្ឌូណេស៊ី យល់ព្រម​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ

អន្តរជាតិ៖ ក្នុងដំណើរទស្សនកិច្ច​រវាងជប៉ុន និង​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ខែតុលាម្សិលមិញនេះ ទីក្រុង​តូ​ក្យូ បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ជាង៤០០​លាន​ដុល្លារ​ផងដែរ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​COVID-19​។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ បាន​យល់ព្រម​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ ស្របពេល​ចិន​កំពុង​អុង​អាត់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ ... Read More »

បុរសខ្លាំងហ្វីលីពីន ​ថា៖ លោក​ព្រម​ទទួលខុសត្រូវ​ចំពោះ​ករណី​ស្លាប់​ច្រើនពាន់​នាក់ ក្រោម​យុទ្ធនា​ការប្រឆាំងគ្រឿងញៀន​របស់លោក

អន្តរជាតិ៖ តាមរយៈ​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃទី​១៩ ខែតុលា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បានបញ្ជាក់ថា បើ​មាន​ករណី​ស្លាប់​ណាមួយ​កើតឡើង​អំឡុង​សង្គ្រាម​គ្រឿងញៀន លោក​ព្រម​ទទួលខុសត្រូវ ហើយ​អាច​នាំ​លោក​ទៅកាន់​តុលាការ​កាត់ទោស​បាន​។ «​ខ្ញុំ​គ្មាន​បញ្ហា​ឡើយ​។ បើ​ខ្ញុំបម្រើ​ប្រទេស​ខ្ញុំ​ដោយ​ចូលដេក​គុក​នោះ [​ខ្ញុំ​] រីករាយ​»​។ ... Read More »