ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន និងឥណ្ឌាជួបប្រជុំកំពូលក្រៅផ្លូវការ បន្ទាប់ពីជម្លោះបញ្ហាព្រំដែន

ប្រធានាធិបតីចិន លោក ស៊ី ជីនីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានព្យាយាមកែសម្រួលទំនាក់ទំនង ដែលធ្លាប់តែតានតឹងនោះ នៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃសុក្រទី២៧ ខែមេសា បន្ទាប់ពីជម្លោះបញ្ហាព្រំដែនធ្វើឲ្យដាច់ទំនាក់ទំនងគ្នាកាលពីឆ្នាំមុននោះ ។ លោកស៊ី ... Read More »

គីម ជុងអ៊ុនធ្វើដំណើរថ្មើជើងឆ្លងព្រំដែន ទៅជួបពិភាក្សាជាប្រវត្តិសាស្ត្រ មិនធ្លាប់មានជិត៧០ឆ្នាំកន្លងមក

នៅព្រឹកថ្ងៃទី ២៧ខែមេសា លោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង ដើម្បីទៅជួបពិភាក្សា ជាប្រវត្តិសាស្ត្រជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង នៅតំបន់ព្រំដែនស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង ។ នេះជាលើកទី១ ដែលមេដឹកនាំកូរ៉េខាងជើង បាន ធ្វើដំណើរ ឆ្លងកាត់ព្រំដែន ... Read More »

កិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្រ្តចាប់ផ្តើមនៅថ្ងៃនេះ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានជួបប្រជុំគ្នានៅតំបន់គ្មានយោធា ដែលបែងចែកប្រទេសកូរ៉េជាពីរនៅថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជាកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រមួយរបស់ឧបទ្វីបកូរ៉េ ។ កិច្ចប្រជុំនេះ ... Read More »

អួតអាងកម្លាំងជាថ្មី! ចិនហោះហើរយន្តហោះទម្លាក់គ្រាប់បែកនៅលើដែនកោះតៃវ៉ាន់

ព័ត៌មានពីកម្លាំងទ័ពអាកាសចិនបានឲ្យដឹងថា ចិនបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងនៅលើដែនកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ មេសា) ដែលជាការអួតអាងបង្ហាញកម្លាំងរបស់ក្រុងប៉េកាំងជាថ្មី បន្ទាប់ពីព្រមានថា នឹងប្រឆាំងការប្រកាសឯករាជ្យណាមួយរបស់តៃវ៉ាន់ដែលគ្រប់គ្រងខ្លួនដោយខ្លួនឯងនោះ ។ កងទ័ពអាកាសចិនបានបង្ហើបនៅលើបណ្តាញមីក្រូប្លុក ថា យន្តហោះទម្លាក់គ្រាប់បែក H-6K, យន្តហោះឈ្លបយកការណ៍ ... Read More »

Anker បានប្រកាសពីគូប្រជែង AirPods ដែលមានតម្លៃសមរម្យនិងមាន Speakers ថ្មីៗជាច្រើន

យីហោសម្លេងរបស់ Anker គឺ Soundcore កំពុងបញ្ចេញវាគ្មិននិងកាសថ្មីជាច្រើនទៀតដើម្បីស្វាគមន៍រដូវ Spring និងរដូវ Summer ។ Soundcore, ដូចជាស្លាកយីហោរបស់ខ្លួន, ធ្វើឱ្យផលិតផលដ៏រឹងមាំមានតម្លៃសមរម្យ។ ភាគច្រើននៃវាគ្មិន និងកាសទាំងនេះលេចធ្លោសម្រាប់ជីវិតថ្មរបស់ពួកគេដែលជាគុណសម្បត្តិចម្បងរបស់ Anker ... Read More »

Real Madrid មានសង្ឃឹមកាន់តែច្រើនក្រោយឈ្នះ Bayern Munich ជើងទី១

ក្រុមអធិរាជស Real Madrid មានប្រៀបក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយយកឈ្នះ Bayern Munich ជើងទីមួយក្រៅទឹកដីដោយលទ្ធផល ២ទល់នឹង១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ។ ជ័យជម្នះនេះធ្វើឲ្យ ... Read More »

តុលាការឥណ្ឌាដាក់ទោសប្រហារជីវិតមេដឹកនាំសាសនា Asaram Bapuពីបទរំលោភក្មេងជំទង់

មេដឹកនាំសាសនាGuruឥណ្ឌាម្នាក់ ដែលមានសាសនិករាប់លាននាក់ត្រូវតុលាការផ្តន្ទាទោសជាប់គុកមួយជីវិត កាលពីថ្ងៃពុធ ទី២៥ ខែមេសា ពីបទចាប់រំលោភបំពានផ្លូវវភេទក្មេងស្រីជំទង់ម្នាក់ ។ លោក Asaram Bapu ដែលជាមេដឹកនាំសាសនាម្នាក់មានការគោរពកោតសរសើរបំផុតរបស់ប្រទេសឥណ្ឌា ត្រូវបានកាត់ទោសជាអតិបរមានៅក្នុងសវនាបិទទ្វារជិតមួយ ស្ថិតនៅក្នុងរដ្ឋ Rajasthan ។ ... Read More »

អតីតយុទ្ធជនតៃវ៉ាន់ប៉ះទង្គិចជាមួយប៉ូលីសក្នុងការតវ៉ារឿងប្រាក់សោធននិវត្តន៍

អតីតយុទ្ធជនយោធាតៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែមេសាបានប៉ះទង្គិចជាមួយកម្លាំងប៉ូលីស នៅពេលដែលពួកគេព្យាយាមលុកលុយអគាររដ្ឋសភា ក្នុងអំឡុងពេលតវ៉ាជាបន្តបន្ទាប់ចុងក្រោយបំផុតដើម្បីប្រឆាំងគម្រោងកាត់បន្ថយប្រាក់សោធននិវត្តន៍ ។ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅច្រក ចេញ-ចូលសំខាន់របស់អគារនីតិប្បញ្ញត្តិតៃវ៉ាន់ ហើយអ្នកខ្លះបានបោះគ្រាប់បែកផ្សែង និងដបទឹកសុទ្ធទៅលើប៉ូលីសដែលការពារអគារនេះ នៅកណ្តាលទីក្រុងតៃប៉ិ។ រូបភាពនៅផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍បានបង្ហាញថា ក្រុមបាតុករបានព្យាយាមដោយឥតបានការ ដើម្បីបោះក្ដារមឈូសឈើទទេចូលទៅក្នុងបរិវេណនៃអគាររដ្ឋសភា។ លោក ... Read More »

អាមេរិកកំពុងស៊ើបអង្កេតអំពើឃោរឃៅប្រឆាំងនឹងជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា

មន្ត្រីអាមេរិកបានប្រាប់រ៉យទ័រថា រដ្ឋាភិបាលអាម៉េរិកកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីអំពើឃោរឃៅ ដែលបានចោទប្រកាន់ប្រឆាំងនឹងជនម៉ូស្លីមរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ដោយចងក្រងជាឯកសារចោទប្រកាន់ពីបទឃាតកម្ម, ការរំលោភសេពសន្ថវៈ, ការវាយដំ និងបទល្មើសផ្សេងៗទៀត ហើយការស៊ើបអង្កេតនេះ អាចត្រូវបានប្រើប្រាស់ដើម្បីចោទប្រកាន់ទោសក្រុមយោធាមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ ការស៊ើបអង្កេតដែលដឹកនាំដោយក្រសួងការបរទេសអាមេរិកនេះ បានចូលរួមសំភាសន៍មនុស្សជាងមួយពាន់នាក់ ទាំងបុរស និងស្ត្រីម៉ូស្លីមរ៉ូហ៊ីងយ៉ាដែលស្ថិតនៅក្នុងជំរុំជនភៀសខ្លួនបង់ក្លាដេស មានប្រមាណជិត ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សរសើរមេដឹកនាំគីមជុងអ៊ុន

កាលពីថ្ងៃទី២៤ ខែមេសា នៅក្នុងជំនួប ជាមួយសមភាគីបារំាង លោក Emmanuel Macron នៅសេតវិមាន ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានពិភាក្សាលើ បញ្ហាសំខាន់ៗ ក្នុងនោះមានទាំងបញ្ហាកូរ៉េ ខាងជើង ... Read More »

អាមេរិកនឹងវាយប្រហារ ប្រសិនបើអីុរ៉ង់ បន្តកម្មវិធីបរមាណូ?

ក្រោយពេលអីុរ៉ង់ព្រមានថា នឹងបន្ត កម្មវិធីបរមាណូ ប្រសិនបើអាមេរិក លុប ចោលកិច្ចព្រមព្រៀង ដែលបានចុះហត្ថ លេខាជាមួយប្រទេស ៥+១ នោះ នៅ ពេលនេះប្រធានាធិបតីអាមេរិក ក៏បាន ព្រមានតបវិញថា អីុរ៉ង់នឹងជួបបញ្ហាធ្ងន់ ... Read More »

កិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់ ចិននិងរុស្ស៊ី ស្វែងរកកិច្ចការពារពីអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី២៤ ខែមេសាចិននិងរុស្ស៊ី បានជំរុញឲ្យស្ថាប័នទទួលបន្ទុកកិច្ចការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បង្ហាញនូវការគាំទ្ររបស់ខ្លួន ដោយចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនោះ ដែលស្នើឡើងដោយមហាអំណាច ទាំងពីរ ក្នុងការប្រឆាំងទៅនឹងអាមេរិក កុំ ឲ្យដកខ្លួនដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ ចិននិងរុស្ស៊ី ដែលជាអ្នកគាំទ្រធំជាងគេចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ជា ពិសេសរុស្ស៊ី បានខិតខំស្វែងរកការគាំទ្រពីបណ្ដាប្រទេសដទៃ ... Read More »

ស្លាប់១៨នាក់ដោយអគ្គិភ័យឆេះហាង KTV នៅចិន

កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា មានករណីគ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំមួយបានកើតឡើង នៅក្លិប Karaoke KTV បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់ និង៥នាក់រងរបួស។ កម្លាំងជួយសង្គ្រោះបានបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានការណ៍។ តាមលទ្ធផលនៃការស្រាវជ្រាវជាបឋមបង្ហាញឲ្យឃើញថា គ្រោះអគ្គិភ័យកើតឡើងដោយសារតែមានមនុស្សដុតបំផ្លាញ។ ... Read More »

បាតុកម្មទ្រង់ទ្រាយធំប្រឆាំងសភាជ្រើសរើសអតីតប្រធានាធិបតីធ្វើជានាយករដ្ឋមន្ត្រី

បាតុកម្មប្រឆាំងនឹងអតីតប្រធានាធិបតី Armenia លោក Sargsyan បន្តរក្សាតំណែងដឹកនាំប្រទេសជាតិ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ នៅពេលដែលទាហានចូលរួមធ្វើបាតុកម្ម។ នៅពេលនេះ បើមិនមានវិធីសាស្ត្រដោះស្រាយឲ្យបានសមស្របទេនោះ រដ្ឋាភិបាលនឹងជួបនូវឧបស័គ្គ។ កាលពីថ្ងៃទី២៣ ខែមេសា កម្លាំងទាហានរាប់សិបនាក់ក៏បានចូលរួមធ្វើបាតុកម្មនៅទីក្រុង Erevan ដើម្បីប្រឆាំងនឹងសភា ... Read More »

វាយប្រហារគ្រាប់បែកនៅប្រទេសប៉ាគីស្ថានប៉ូលិស៦នាក់ស្លាប់

កាលពីថ្ងៃទី២៤ ខែមេសា មានការវាយប្រហារគ្រាប់បែកអត្តឃាតទៅលើកម្លាំងប៉ូលិសប៉ាគីស្ថាន ដែលកំពុងយាមល្បាតនៅទីក្រុង Quetta បណ្តាលឲ្យប៉ូលិស៦នាក់ស្លាប់ និង១៥នាក់រងរបួស។ លោក Mosxxsm Jah Ansari បានប្រកាសឲ្យដឹងថា ភេរវករបានបំផ្ទុះគ្រាប់បែកដែលលាក់ទុកនៅក្នុងខ្លួន នៅជិតរថយន្តដឹកប៉ូលិស។ ភ្លាមៗនោះប៉ូលិសក៏បានបាញ់ទៅលើជនភេរវករផ្សេងទៀត ... Read More »

ខ្សែការពារប្រេស៊ីល Dani Alves ចង់វិលត្រឡប់ទៅកាន់ទ្រនំចាស់ Barcelona វិញ

ខ្សែការពារសញ្ជាតិប្រេស៊ីល Dani Alves របស់ក្លិបបារាំង Paris Saint-Germain បានថ្លែងថា គាត់ពិតជាចង់វិលត្រឡប់ទៅកាន់ក្លិបចាស់ Barcelonaខ្លាំងណាស់។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចាកចេញពីក្រុមយក្សអេស្ប៉ាញ Barcelona ក្នុងឆ្នាំ ២០១៦ក្រោយឈ្នះពានចំនួន២៣ ហើយទៅចូលរួមជាមួយនឹងក្រុមសេះបង្កង់ Juventusនៅអ៊ីតាលី ... Read More »

ឆេះអណ្តូងប្រេងខុសច្បាប់នៅប្រទេសឥណ្ឌូនេស៊ីស្លាប់និងរបួសជិត៦០នាក់

អាជ្ញាធរបានថ្លែងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស១៨ នាក់បានស្លាប់ និងមនុស្ស៤០នាក់ទៀតរងរបួសនៅក្នុងការឆាបឆេះដ៏ធំមួយស្ថិតនៅអណ្តូងខួងប្រេងខុសច្បាប់មួយកន្លែង នៅក្នុងប្រទេសឥណ្ឌូណេស៊ី ។ ភ្លើងបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋ និងដើមឈើ ខណៈដែលក្រុមពន្លត់អគ្គិភ័យបាននិងព្យាយាមគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់ ហើយអ្នកភូមិគ្មានអ្វីក្រៅតែពីនាំឈរមើលប៉ុណ្ណោះ ។ នេះបើតាមវីដេអូបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Sutopo Purwo Nugroho ... Read More »

ថៃចង់ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកនឹងកូរ៉េខាងជើង

កាលពីថ្ងៃទី២៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit Wongsuwan បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Jim Mattis នៅទីក្រុងវ៉ាស៊ីនតោន ស្តីពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ។ ... Read More »

តៃវ៉ាន់នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលបង្ហាញពីការលុកលុយរបស់ចិន

ក្រុមមន្ត្រីបានថ្លែងកាលពីថ្ងៃអង្គារថា កោះតៃវ៉ាន់នឹងអនុវត្តទម្លាយការលុកលុយរបស់ចិន ក្នុងសមយុទ្ធបាញ់គ្រាប់ពិត ប្រចាំឆ្នាំក្នុងខែមិថុនា ដោយធ្វើឱ្យមានការភ្ញាក់ផ្អើលពីការវាយប្រហារតាមឆ្នេរសមុទ្រ ដើម្បីបង្ហាញពីការគំរាមកំហែងផ្នែកយោធាកើនឡើងពីទីក្រុងប៉េកាំង ។ កម្លាំងយោធាដែលកំពុងរីកលូតលាស់របស់ប្រទេសចិន កំពុងបង្កើនសាច់ដុំរបស់ខ្លួន និងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីសប្តាហ៍មុននៅច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកតូចចង្អៀតបំបែកចិនដីគោក ពីតៃវ៉ាន់ បន្ទាប់ពីការធ្វើសមយុទ្ធកងនាវាចរជើងទឹកជាច្រើនសប្តាហ៍ នៅក្នុងតំបន់នោះ ។ ... Read More »

មូន ជេអុីន ជាអ្នកនាំលោកត្រាំ និងគីម ជុងអ៊ុនវិលត្រឡប់ចូលតុពិភាក្សា

លោក មូន ជេអីុន មានបំណងប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងតាំងពី៩ឆ្នាំមុន មកម៉្លេះ ហើយលោកជាបុគ្គល ដែលគាំទ្រ ដើរតាមគន្លង របស់អតីតប្រធា នាធិបតី Kim Dae Jung ដែលជាអ្នក ទទួលបានពានរង្វាន់ណូបែលសន្តិភាព ... Read More »

គណៈកម្មការព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័ត លោក Mike Pompeo ធ្វើជារដ្ឋមន្ត្រីការបរទេស

តំណែងរដ្ឋមន្ត្រីការបរទេស របស់ លោក Mike Pompeo អាចប្រាកដនៅ ក្នុងដៃ ក្រោយពេលដែល ឆ្លងផុតដំណាក់កាលនៃការបោះឆ្នោតគាំទ្រនៅក្នុងព្រឹទ្ធ សភា។ នៅក្នុងការបោះឆ្នោតនោះ លោក Mike Pompeo ទទួលបានសំឡេងគាំទ្រ ... Read More »

Everton ទទួលបាន៣ពិន្ទុដើម្បីបង្កើនការជឿជាក់ដល់គ្រូបង្វឹក

ក្រុមស្ករគ្រាប់ Everton បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល ១ទល់០ទទួលបាន៣ពិន្ទុបន្ថែមទៀតក្រោយពីខកខាន រកពិន្ទុរយៈពេលចុងក្រោយជិតចប់រដូវកាលនេះ។ កីឡាករ Theo Walcott បានបំពេញតួនាទីយ៉ាងល្អដើម្បីផ្តល់ការជឿជាក់ដល់គ្រូបង្វឹកលោក Sam Allardyce ខណៈដែលខ្សែបម្រើស្លាប ... Read More »

ខ្សែប្រយុទ្ធ Mohamed Salah ឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ

ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool បានឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ នៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League លើកទី៤៥ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅ Grosvenor House នាទីក្រុងឡុង ចក្រភពអង់គ្លេសកាលពីសប្តាហ៍មុន។ ... Read More »

សន្តិភាពពិភពលោកពឹងផ្អែកទៅលើរុស្ស៊ីនិងចិនជាអ្នកការពារ

រុស្ស៊ីនិងចិន មិនត្រឹមតែជាប្រទេស មហាអំណាច សព្វាវុធនោះទេគឺ ថែមទាំងមានសេដ្ឋកិច្ចរីកចម្រើនទៀតផង បើទោះបីរងការដាក់ទណ្ឌកម្មពីប្រទេសលោក ខាងលិចក្តី ។ នៅពេលដែល សន្តិសុខ ពិភពលោក កំពុងតែរងការគំរាមកំហែង ដោយសារតែការឈ្លានពានតាមបែបថ្មី ទៅលើប្រទេសដែលមិនដើរតាមមាគា៌ នយោបាយដែលប្រទេសលោកខាងលិចដាក់ឲ្យ។ ... Read More »

រុស្ស៊ី៖ នយោបាយអាណានិគមរបស់បារាំងវិលត្រឡប់មកវិញហើយ

មន្ត្រីជាន់ខ្ពស់ រុស្ស៊ីបានថ្កោលទោស ទៅលើនយោបាយ របស់បារាំង ក្រោយ ពេល ប្រធានាធិបតីម៉ាក្រុង បានអំពាវឲ្យ សម្ពន្ធមិត្តយោធា ធ្វើសង្គ្រាមនៅស៊ីរី ក្នុង នោះមានអាមេរិក បន្តវត្តមាន យោធានៅ ក្នុងទឹកដីស៊ីរីដើម្បីរក្សាសន្តិសុខ ... Read More »

អតីតប្រធានាធិបតីអាមេរិក George HW. Bush បញ្ជូនចូលមន្ទីរពេទ្យ Houston

អតីតប្រធានាធិបតីអាមេរិក George HW. Bush កាលពីថ្ងៃចន្ទ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Houston សម្រាប់ព្យាបាលការឆ្លងមេរោគដែលបានរាលដាលដល់ឈាមរបស់គាត់ មួយថ្ងៃបន្ទាប់ពីពិធីបុណ្យសពរបស់លោកស្រី Barbara Bush ដែលជាប្រពន្ធរបស់គាត់រស់នៅជាមួយគ្នា៧ទសវត្សរ៍។ អ្នកនាំពាក្យលោក Jim McGrath ... Read More »

ឡានដឹកទំនិញបំបុកចូលផ្លូវហ្វូងមនុស្សកំពុងថ្មើរជើងស្លាប់និងរបួសជាង២០នាក់នៅកាណាដា

អ្នកបើកបររថយន្តដឹកទំនិញម្នាក់បានបើកបំបុកចូលហ្វូងមនុស្សស្លាប់១០នាក់ និងរងរបួស១៥ នាក់នៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា កាលពីថ្ងៃចន្ទ ខណៈមនុស្សម្នានៅតាមចិញ្ចើមថ្នល់កំពុងដើរថ្មើរជើង មានប្រវែង១.៦គីឡូម៉ែត្រ។ ឧបទ្ទវហេតុនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ហៅថា ជាការវាយប្រហារដ៏សោកសៅ និងមិនសមរម្យ ... Read More »

លោកគីម ជុងអ៊ុនធ្វើទស្សនកិច្ចស្ថានទូតចិន និងមន្ទីរពេទ្យក្រោយឧបទ្ទវហេតុរថយន្តក្រុងស្លាប់អ្នកទេសចរចិន៣២នាក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានផ្សាយកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅស្ថានទូតចិននៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពី “ការអាណិតអាសូរយ៉ាងជ្រាលជ្រៅ” ចំពោះឧបទ្ទវហេតុរថយន្តក្រុងដែលបានសម្លាប់អ្នកទេសចរចិន ៣២នាក់ និងរបួសពីរនាក់ ។ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានរាយការណ៍ថា “គាត់បាននិយាយថា ឧបទ្ទវហេតុដែលមិននឹកស្មានដល់ បាននាំមកនូវទុក្ខព្រួយដ៏ជូរចត់ដល់បេះដូងរបស់គាត់ ហើយថា ... Read More »

នាវាផ្ទុកយន្តហោះចិនដឹកនាំសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងកើត

ក្រុមនាវាល្បាតនៃកងនាវាចម្បាំងចិនមួយគ្រឿង បានធ្វើសមយុទ្ធហ្វឹកហាត់ប្រយុទ្ធនៅសមុទ្រចិនខាងកើត ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារ ជាការបង្ហាញកម្លាំងចុងក្រោយរបស់កងទ័ពជើងទឹក ចិន ខណៈជម្លោះជាមួយជិតខាងកំពុងកើនឡើងខ្លាំង ។ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សាយថា នាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះតែមួយរបស់ប្រទេសចិន Liaoning បានចូលរួមនៅក្នុងការហ្វឹកហ្វឺនប្រយុទ្ធប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក ... Read More »

អគ្គិភ័យនៅហាងខារ៉ាអូខេភាគខាងត្បូងចិនស្លាប់មនុស្ស១៨នាក់

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបន្ទប់ខារ៉ាអូខេមួយនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្ស១៨នាក់ និងរងរបួស៥នាក់ទៀត។ យោងតាមប៉ូលិសបានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅពាក់កណ្ដាលអធ្រាត្រ នៅអគារកម្ពស់បីជាន់ នៅទីក្រុង Qingyuan ខេត្តក្វាងទុង ហើយត្រូវបានគេគ្រប់គ្រោងស្ថានការណ៍បាននៅវេលាម៉ោង១រំលងអធ្រាត្រ ។ ការស៊ើបអង្កេតបឋមបានរកឃើញថា អគ្គិភ័យនេះ ... Read More »