ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃប្រើប្រាស់រថយន្តបាញ់ទឹកទៅលើក្រុមបាតុករដែលប៉ុនប៉ងសម្រុកចូល​រដ្ឋសភា​

កម្លាំងប៉ូលិសនិងក្រុមបាតុករ​បានប៉ះទង្គិចគ្នា​នៅមុខរដ្ឋសភាថៃ ក្នុងពេលក្រុមតំណាងរាស្ត្រកំពុងតែប្រជុំ​ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ។ តាមសារព័ត៌មាន CNA នៅថ្ងៃទី​១៧ខែវិច្ឆិកា​ ក្រុមបាតុករថៃ​បានពាក់មួកការពារ​ និងសម្ភារការពារផ្សេងទៀត ព្យាយាមឆ្លងរបង​ការពារ​ ជុំវិញរដ្ឋសភាដែលកំពុងប្រជុំ​។ ក្រុមបាតុករបានគប់គ្រាប់បែកផ្សេងទៅលើកម្លាំងប៉ូលិសទៀតផង ។ កម្លាំងប៉ូលិសក្នុងទីក្រុង​បាងកកបានហាមប្រាមពលរដ្ឋចូលកៀក ក្នុងបរិវេណ​៥០ម៉ែត្រជុំវិញ​រដ្ឋសភា​។ ​ ប៉ុន្តែក្រុមបាតុករបានព្យាយាមឆ្លងរបងការពារ​​ ... Read More »

សភា​ថៃ៖ ​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយការទាមទារ​​បាតុករ

អន្តរជាតិ៖ កាពីថ្ងៃទី​១៧ វិច្ឆិកា​ម្សិលមិញនេះ សភា​ថៃ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​លើ​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែលជា​ការទាមទារ​មួយ​របស់​ក្រុមបាតុករ បាននាំគ្នាធ្វើបាតុកម្ម​រាប់​សប្ដាហ៍​មក​នេះដើម្បី​សម្រេច​ថា សំណើ​ណាមួយ​នឹងត្រូវ​យកមក​ពិចារណា​នៅ​ដំណាក់កាល​បន្ទាប់​ ខណៈនាកិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​សំណើ​កែ​រដ្ឋធម្មនុញ្ញ​ចំនួន​៧ ។ សូមជម្រាបដែរថា ស្របពេល​ដែល​សភា​កំពុង​ប្រជុំ បាតុករ​ប្រឆាំង​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅ​ខាងក្រៅ​បរិវេណ​អាគារ ស្របពេល​ក្រុមគាំទ្រ​រដ្ឋាភិបាល​ក៏​ជួបជុំ​ក្បែរ​នោះដែរ​។ ​តំណាងរាស្ត្រ ... Read More »

រុស្ស៉ី៖ ​យល់ព្រម​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី ​នៅ​ស៊ូដង់ ដែលមាន​សមត្ថភាព​​ផ្ទុក​នាវា​ដោយ​ថាមពលនុយក្លេអ៊ែរ​

អន្តរជាតិ៖ កាលពីថ្ងៃទី​១៦ វិច្ឆិកា​ថ្មីៗនេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន យល់ព្រម​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​រុស្ស៊ី​នៅ​ស៊ូដង់ដែលមាន​សមត្ថភាព​ក្នុងការ​ផ្ទុក​នាវា​ដែល​ដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ចំពោះមូលដ្ឋាន​កងទ័ព​រប​ស់​រុស្ស៊ី​ថ្មី​នេះ ក្រោយ​អវត្តមាន​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់​នេះ នឹង​បើកផ្លូវ​ឲ្យ​ប្រទេសមហាអំណាចមួយ​នេះ​ ដើម្បីពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ទ្វីបអាហ្វ្រិក​។​ ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ​ក្នុង​ក្រឹត្យ​ដែល​នឹង​ចុះហត្ថលេខា​ដោយផ្ទាល់ លោក​ប្រធានាធិបតី​រូបនេះ ... Read More »

ច្បាប់ប្រទេសក្រិ​ក៖ អ្នកធ្វើបាបសត្វចិញ្ចឹម​សត្វ​ ​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ

អន្តរជាតិ៖ បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ បាននិយាយថា កាលពីពេល​ថ្មីៗ​កន្លងមកនេះ សភា​ក្រិ​ក បានសម្រេច​ប្រែក្លាយ​ច្បាប់​ពីបទ​ល្មើស​ដ៏​សាមញ្ញ​ទៅ​បទឧក្រិដ្ឋ ជុំវិញ​ការចិញ្ចឹម​សត្វ​ដោយ​មិនបាន​ត្រឹមត្រូវ ហើយ​អ្នកប្រព្រឹត្ត​ខុស​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ទៅ​១០​ឆ្នាំ​ឯណោះ​។ បើតាមលោក Makis Voridis រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្រិ​ក បានបង្ហាញ​សេចក្តីព្រាងច្បាប់​ទៅកាន់​សភាពេញអង្គ ជាមួយនឹង​ការផ្តល់​សារ​ដ៏​ធំ​មួយ​ថាសភា​សម្រាប់​សង្គម​។ ... Read More »

លោកត្រាំដកតំណែងនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចដកតំណែង​លោកChris Krebs នាយកទីភ្នាក់ងារសន្តិសុខបណ្តាញអាមេរិក។ ការសម្រេចដកតំណែង គឺដោយសារតែ​បញ្ហាបោះឆ្នោត​កាលពីថ្ងៃទី​៣ខែវិច្ឆិកា​​។ ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី១៧ខែវិច្ឆិកាបានប្រកាសដកតំណែងអគ្គនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ​​ លោក Chris Krebs។ តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ... Read More »

ខ្សែបម្រើក្រុម Arsenal និងជាជម្រើសជាតិអេហ្ស៊ីបធ្វើតេស្តវិជ្ជមានកូវីដ-១៩

សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានប្រកាសថា ខ្សែបម្រើ Mohamed Elnenyរបស់ក្រុម Arsenal និងជាកីឡាករជម្រើសជាតិផងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពេលដែលគាត់បំពេញភារកិច្ចប្រកួតលក្ខណៈអន្តរជាតិ។ កីឡាករវ័យ២៨ឆ្នាំរូបនេះមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែបានធ្វើតេស្តវិជ្ជមាននៅពេលមកដល់ប្រទេស Togo សម្រាប់ការប្រកួតជម្រុះទ្វីបអាហ្វ្រិករបស់អេហ្ស៊ីបកាលពីថ្ងៃអង្គារ។ កាលពីថ្ងៃចន្ទលីកកំពូលអង់គ្លេស Premier League បានប្រកាសលទ្ធផលវិជ្ជមានចំនួន១៦នាក់ពីកីឡាករចំនួន១.២០៧ ... Read More »

Jordan Henderson និង Raheem Sterling អវត្តមានក្នុងជំនួបអង់គ្លេសប៉ះអ៊ីស្លង់នៅ Nations League

ខ្សែការពារ Jordan Henderson និងខ្សែប្រយុទ្ធ Raheem Sterling នឹងអវត្តមានក្នុងការប្រកួតកម្មវិធី Nations League របស់អង់គ្លេសទល់នឹងក្រុមអ៊ីស្លង់នៅឯកីឡដ្ឋាន Wembley នៅថ្ងៃពុធនេះដោយសារបញ្ហារបួស។ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ ... Read More »

ក្រុមហ៊ុនហួវៃស្នើដល់អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបពិចារណាលើច្បាប់ហាមឃាត់ក្រោយរបបលោកត្រាំបញ្ចប់

អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ចិន ហួវៃ លោក Victor Zhang បានបញ្ជាក់ថា អង់គ្លេសក៏ដូចជាប្រទេសមួយចំនួននៅអឺរ៉ុបគួរតែត្រួតពិនិត្យឡើងវិញ​ដល់ការហាមប្រាមក្រុមហ៊ុនហួវៃ បង្កើតសេវាឥតខ្សែជំនាន់ទី​៥ 5G ក្រោយរបបដឹកនាំរបស់លោកត្រាំ​បានបញ្ចប់​។ កាលពីខែកក្កដាកន្លងមក ក្រោមគំនាបរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រដ្ឋាភិបាលអង់គ្លេស​បានសម្រេចបោះបង់ហួវៃចេញពីគម្រោងបង្កើត​5G ... Read More »

ចិនមានឃ្លាំងអាវុធបរមាណូគ្រប់គ្រាន់សម្រាប់តបតជាមួយសត្រូវ

ចិនបានបង្កើនសមត្ថភាពការពារ កាន់តែរឹងមាំជាមួយឃ្លាំងអាវុធដ៏ទំនើប ក្នុងនោះមានអាវុធបរមាណូជាដើម។ អាវុធរបស់ចិនមានកម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ទប់ទល់រាល់ការវាយប្រហារណាមួយពីអាវុធបរមាណូ​របស់សត្រូវ។ មានប្រសាសន៍នៅក្នុងវេទិកាMoganshan រយៈពេល ៤ថ្ងៃស្តីពីបញ្ហាក្នុងប្រទេសនិងអន្តរជាតិ ​ក៏ដូចជាគម្រោង​៥ឆ្នាំ របស់ចិន លោកWang Xiangsui សាស្ត្រាចារ្យ​មកពីមហាវិទ្យាល័យBeihang ក្នុងទីក្រុងប៉េកាំង បានបញ្ជាក់ថា ប្រព័ន្ធការពាររបស់ចិនរឹងមាំ ... Read More »

កម្លាំងទាហានអង់គ្លេសបំផ្ទុះ​គ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ

ក្រុមជំនាញដោះមីនរបស់ទាហានជើងទឹកអង់គ្លេស​ កាលពីថ្ងៃទី​១៦ខែវិច្ឆិកាបានបំផ្ទុះគ្រាប់បែកបុកសម្រាប់ប្រឆាំង នាវាមុជទឹកដែលបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។ គ្រាប់បែកបុក​ត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេសប្រទះឃើញនៅថ្ងៃទី​១១ខែវិច្ឆិកា នៅបាតសមុទ្រ ជិតកំពង់ផែElizabeth II កោះGuernsey របស់អង់គ្លេស។ ក្រោយការហាមប្រាមនាវាឆ្លងកាត់នៅក្នុងបរិវេណ២០០ម៉ែត្រជុំវិញគ្រាប់បែកខាងលើ​ ក្រុមជំនាញក៏បានបំផ្ទុះតែម្តង​។ កម្លាំងផ្ទុះយ៉ាងខ្លាំងធ្វើឲ្យទឹកបាញ់យ៉ាងខ្ពស់ទៅលើអាកាស។ គ្រាប់បែកខាងលើសម្រាប់ប្រឆាំងនាវាមុជទឹកផលិតដោយអាមេរិក ដោយមានគ្រាប់រំសេវផ្ទុះរហូតដល់ទៅ១០០គីឡូក្រាម​។​គ្រាប់បែកនេះផលិតដើម្បីបំពាក់នៅលើ យន្តហោះចុះចតនៅលើនាវាផ្ទុកយន្តហោះ ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរី​អំពាវនាវ ឱ្យអាមេរិក-ចិន​ផ្សះផ្សាគ្នាក្រោមរដ្ឋកាលដឹកនាំរបស់លោកបៃឌិន

នាយករដ្ឋមន្ត្រីសិង្ហបុរី ​ លោក លីសៀងឡុង​បានអំពាវនាវឲ្យអាមេរិកនិងចិនផ្សះផ្សាទំនាក់ទំនងឱ្យកាន់តែប្រសើរ ​ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីថ្មី លោកចូ បៃឌិន​ ជាបុគ្គលមានទស្សនៈនយោបាយផ្សះផ្សា​ ស្ថាបនា​។ លោកលី សៀងឡុង​បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Bloomberg ថា «​ ... Read More »

រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​៖ សម្រេចលាលែង​ចេញពី​តំណែង​ ព្រោះមិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់

អន្តរជាតិ៖ ដោយបង្ហាញ​ពី​ការមិន​ពេញចិត្ត​ នឹង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ចប់​ជម្លោះ​ក្នុង​តំបន់Nagorno-Karabakh បានធ្វើឲ្យរដ្ឋមន្ត្រីការបរទេស​អា​មេ​នី​ លោកZohrab Mnatsakanyan នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ម្សិលមិញនេះសម្រេចលាលែង​ចេញពី​តំណែង​ ។ ប៉ុន្តែ​ទឹកដី​ក្នុង​តំបន់​នេះ​មួយចំនួន​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​អា​មេ​នី​ ទៅ​ឲ្យ​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​។​ ជាក់ស្តែង​ការចុះ​ចេញពី​តំណែង​របស់រដ្ឋមន្ត្រីការបរទេស​អា​មេ​នី លោកZohrab ... Read More »

រយៈពេល​ជាង១សប្តាហ៍​ ប្រទេសប៉េរូមានប្រធានាធិបតីដល់ទៅ៣រូប

ប្រទេសប៉េរូ៖ ក្នុងរយៈពេលតែជាង១សប្តាហ៍ប៉ុណ្ណោះ​ប្រទេសប៉េរូបានផ្លាស់ប្តូរប្រធានាធិបតីដល់ទៅ​៣រូប​​​ ដោយសង្ឃឹមថា នឹងផ្សះផ្សាជាតិសាសន៍ ដែលកំពុងតែវិវាទយ៉ាងខ្លាំង​នោះបាន។ កាលពីថ្ងៃទី​១៦ខែវិច្ឆិកា សភាប៉េរូបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ Fracisco Sagasti ឡើងកាន់តំណែង​ជាប្រធានាធិបតីជាបណ្តោះអាសន្ន​ជំនួសលោក Manuel Merino ដែលបានលាលែងចេញពីតំណែង​។ លោក Manuel Merino ... Read More »

រដ្ឋាភិបាលថៃ៖ នឹងចាត់វិធានការចំពោះអ្នកលក់អនឡាញតាម influencers, YouTubers និង freelancers ដោយគិតពន្ធលើប្រាក់ចំណូល

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថានាយកដ្ឋានប្រាក់ចំណូលថៃ ​មានគោលបំណងទាញបុគ្គលិកចំនួន៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធមួយចំនួនរួមមាន៖ ទាំងអ្នកលក់តាមអ៉ីនធើណេត influencers, YouTubers និង freelancers។ព្រោះការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះ​នៅមាន​មនុស្សជាច្រើនដែលមិនត្រូវ​បានយកពន្ធលើប្រាក់ចំណូល ,នេះបើយោងតាមប្រសាសន៍របស់លោក ... Read More »

New York Times: លោកត្រាំ កំពុងតែស្វែងរកវិធីសាស្ត្រវាយប្រហារអុីរ៉ង់​

អន្តរជាតិ៖ នៅពេលនេះ​ទីប្រឹក្សារបស់ប្រធានាធិបតីដូណាល់ ត្រាំ​បាន ព្យាយាមទប់ស្កាត់លោកត្រាំចេញបញ្ជាវាយប្រហារអុីរ៉ង់ ក្នុងរយៈចុងក្រោយនៃការកាន់អំណាច​។ សារព័ត៌មាន New york times​បានផ្សាយថា នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីត្រាំ​បានសួរក្រុមប្រឹក្សា ស្តីពីយុទ្ធសាស្ត្រវាយប្រហារអុីរ៉ង់ ។ លោកត្រាំ​ចង់វាយប្រហារអុីរ៉ង់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ មុនពេល​លោកចេញពីតំណែង ។ ... Read More »

WHO ៖ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងទ្វីបអ៉ឺរ៉ុប និងអាមេរិក ចំពោះការកើនឡើងនៃជំងឺឆ្លងកូវីដ-១៩

អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា អង្គការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវករណីជំងឺ COVID-19 នៅក្នុងប្រទេសមួយចំនួនជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ... Read More »

អា​រ៉ា​ប៊ី​សា​អូឌីត​៖ រិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន

អន្តរជាតិ៖ នៅ​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ២០២០ អា​រ៉ា​ប៊ី​សា​អូឌីត​ បានរិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន​។ ការលើកឡើងបែបនេះ ខណៈរដ្ឋមន្ត្រីការបរទេស​ប្រទេស​មហាអំណាច​តំបន់​មជ្ឈិមបូព៌ា​មួយនេះ បានអះអាងថា​ ការហាមឃាត់​នេះ ជា​រឿង​ខុស និង​មិន​សម​ហេតុផលហើយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត មិន​ត្រូវការ​សម្ភារៈ​យោធា​របស់​អាល្លឺម៉ង់​ទៀតឡើយ​។ ... Read More »

ប្រេស៊ីលកោះហៅ Galhardo សម្រាប់ការប្រកួតជម្រុះ World Cup ប៉ះជាមួយអ៊ុយរ៉ាហ្គាយ

ខ្សែបម្រើ Thiago Galhardo ដែលមិនបានជាប់ជម្រើសជាតិត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ ប៉ះជាមួយអ៊ុយរ៉ាហ្គាយនៅពេលដែលមានបញ្ហារបួសរបស់កីឡាកររូបនេះជាសះស្បើយវិញ។ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Galhardo ជំនួសខ្សែប្រយុទ្ធ Pedro ដែលបានរងរបួសដៃ ... Read More »

លោក Mascherano អតីតកីឡាករក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនប្រកាសចូលនិវត្តន៍

អតីតកីឡាករក្រុម Barcelona, ​​Liverpool និងជម្រើសជាតិអាហ្សង់ទីន លោក Javier Mascherano បានប្រកាសចូលនិវត្តន៍ហើយ។ លោក Mascherano អាយុ៣៦ឆ្នាំបានបង្ហាញពីការសម្រេចចិត្តរបស់គាត់បន្ទាប់ពីអាជីពនេះអស់រយៈពេល១៧ឆ្នាំ។ កីឡាករអន្តរជាតិអាហ្សង់ទីនដែលដែលបានបង្ហាញខ្លួន១៤៧ដង ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះគឺ Mascherano បានវិលត្រឡប់មកស្រុកកំណើតរបស់គាត់វិញដោយចុះហត្ថលេខាជាមួយក្លិបEstudiantes ... Read More »

អតីតអ្នកចាំទី Liverpool លោក Clemence ទទួលមរណភាពក្នុងអាយុ ៧២ ឆ្នាំ

អតីតអ្នកចាំទីក្រុម Liverpool និងជាអតីតអ្នកចាំទីឲ្យក្រុមជម្រើសជាតិអង់គ្លេសលោក Ray Clemence បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ។នេះបើយោងតាមក្រុមគ្រួសាររបស់គាត់និយាយកាលពីថ្ងៃដើមសប្តាហ៍នេះ។ លោក Clemence ដែលកំពុងរស់នៅជាមួយជំងឺមហារីកក្រពេញប្រូស្តាតតាំងពីឆ្នាំ២០០៥ គឺជាអតីតអ្នកចាំទីដោយបានឈ្នះពានរង្វាន់អឺរ៉ុបចំនួន៣ និងពានរង្វាន់ចំនួន៥ក្នុងរយៈពេល ១៤ឆ្នាំនៅក្រុម Liverpool ។ ការចុះហត្ថលេខាលើទឹកប្រាក់១៨,០០០ផោនពីក្លិប ... Read More »

Rafael Nadal យកឈ្នះ Andrey Rublev ទទួលបានជោគជ័យនៅ ATP

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានចាប់ផ្តើមទទួលជោគជ័យក្នុងព្រឹត្តិការណ៍ ATP Finals នៅទីក្រុងឡុង។ កីឡាករអេស្ប៉ាញរូបនេះបានបំបាក់កីឡាករ Andrey Rublev ដោយលទ្ធផល ៦-៣ និង ៦-៤ ក្នុងរយៈពេល១ម៉ោងនិង១៧នាទី។ មានតែ២ដងគត់គឺនៅឆ្នាំ២០១៣ ... Read More »

សេតវិមានធ្លាក់ក្នុងស្ថានភាព ស្មុគស្មាញបំផុតក្រោយលោកត្រាំ មិនព្រមចាញ់ឆ្នោត

មន្ត្រីក្រោមឱវាទនៅសេតវិមាន ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពេល​ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមចាញ់ក្នុងការបោះឆ្នោត នឹងផ្ទេរអំណាចដោយសន្តិភាព​។​ មន្ត្រីជាច្រើនបានសម្រេចជ្រើសរើស វិធីសាស្ត្រចាកចេញឲ្យឆ្ងាយ​ (លាលែងពីតំណែង)បញ្ជៀសរឿងអាស្រូវ ។ ក្នុងពេលនេះ​ លោកត្រាំ​បានប្រកាសថា មូលហេតុដែល​លោកបៃឌិនឈ្នះក្នុងការបោះឆ្នោតនេះគឺជាការបន្លំសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ ... Read More »

រដ្ឋាភិបាលថ្មីអាមេរិក ដឹកនាំដោយលោកបៃឌិន​និងមានរដ្ឋមន្ត្រីការពារជាតិ ជាស្ត្រី​លើកដំបូង

លោកស្រី Michele Flournoy ជាបេក្ខភាពសម្រាប់ដំណែងរដ្ឋមន្ត្រីការពារជាតិ អាមេរិក​ ក្នុងរដ្ឋាភិបាលថ្មី របស់លោកបៃឌិន។ លោកស្រីត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលកន្លងមក​។ ប្រសិនបើលោកស្រី Michele Flournoy ត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិក និងក្លាយជាស្ត្រីដំបូងបង្អស់ដឹកនាំមន្ទីរ ប៉ង់តាហ្គោល(មន្ទរបញ្ចកោណ)។ លោកស្រីមានទស្សនៈនយោបាយផ្សះផ្សា ... Read More »

លោកស្រីMaia Sandu ជាប់ឆ្នោត​ប្រធានាធិបតី​ ម៉ូលដូវ៉ា(Moldova)

តាមលទ្ធផលរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ​Moldova កាលពីថ្ងៃទី​១៥ខែ វិច្ឆិកា​បង្ហាញឲ្យឃើញថា អតីតនាយករដ្ឋមន្ត្រី លោកស្រី Maia Sandu ទទួលបានជ័យជម្នះ នាំមុខដល់ទៅ​១៥ភាគរយ​។ ការបោះឆ្នោតប្រធានាធិបតី មានបេក្ខភាពពីររូបគឺមកពីគណបក្ស​សកម្មភាព​និងសាមគ្គីភាព ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកស្រីMaia ... Read More »

ជប៉ុន​​និង​IOC ព្រមព្រៀងរៀបចំព្រឹត្តិការណ៍អូឡាំពិកតាមការគ្រោងទុក

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និង ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានព្រមព្រៀងគ្នារៀបចំការប្រកួតកីឡាអូឡាំពិកតាមការគ្រោងទុក ក្នុងរដូវក្តៅឆ្នាំ២០២១ បើទោះបី​ការឆ្លងកូវីដ​-១៩មិនទាន់បញ្ចប់ក្តី​។ នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការអូឡាំពិក ... Read More »

ទីក្រុងប៉េកាំង​អំពាវនាវទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការគាបសង្កត់ទៅលើក្រុមហ៊ុនចិន

រដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បញ្ឈប់រាល់ការគាបសង្កត់ទៅលើបណ្តាក្រុមហ៊ុនចិន ។ ជាមួយគ្នានោះចិនក៏បានប្រឆាំងនឹងការ​ហាមប្រាមវិនិយោគិនអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន​ ដែលប្រធានាធិបតីត្រាំបានអនុម័ត។ គេហទំព័រ​របស់ក្រសួងពាណិជ្ជកម្មចិន​ នៅថ្ងៃទី​១៦ខែវិច្ឆិកា បានផ្សាយថា «ទីក្រុងប៉េកាំង​បានបង្ហាញពីទស្សនៈរឹងមាំទប់ទល់ការដាក់គំនាបទៅលើក្រុមហ៊ុនចិនពីសំណាក់រដ្ឋាភិបាលអាមេរិក​។​ អាមេរិក បានចោទប្រកាន់ដោយគ្មានហេតុផល​ទៅលើក្រុមហ៊ុនចិនមួយចំនួនថា ស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងទាហាន​។ ​ ទាំងនោះ​មិនមែនជាការណ៍ពិតឡើយ ទីក្រុងប៉េកាំងប្រឆាំងជាដាច់ខាត»។ សូមបញ្ជាក់ផងដែរថា ... Read More »

ប្រទេសអាល្លឺម៉ង់ ព្រមានបិទប្រទេស ក្នុងរយៈពេលយូរខែ និងបិទកន្លែងកម្សាន្ដផ្សេងៗ

អន្តរជាតិ៖ ខណៈពេលដែលប្រទេសក្រិក បានប្រកាសហាមប្រាមការប្រមូលផ្តុំថ្មី ហើយប្រទេសម៉ិចស៊ិកូ បានឆ្លងលើសពីមួយលាននាក់ ។ស្រាប់តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានព្រមានថា ខ្លួនអាចនឹងបិទប្រទេសមួយនេះ ក្នុងវិធានការប្រឆាំងនឹងជំងឺ Covid-19 ទំនងជាមានរយៈពេល ៤ ទៅ ៥ ខែទៀត។ ... Read More »

ករណីឆេះអគារមួយនៅហុងកុង បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជិត២០នាក់

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានករណី​អគ្គិភ័យ​មួយឆាបឆេះនៅអគារជាន់ក្រោមមួយកន្លែង ក្នុងទីក្រុងហុងកុងកាលពីយប់ថ្ងៃអាទិត្យទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ។ នេះបើតាមការអះអាងពីក្រុមប៉ូលីសជំនាញផ្នែកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង។ ករណីគ្រោះអគ្គិភ័យឆាបឆេះខាងលើនេះ បានកើតឡើងប្រហែលម៉ោង៨យប់ (ម៉ោងនៅហុងកុង) នៅ​ប្លុកអគារមួយកន្លែងតាម​បណ្តោយផ្លូវCanton ក្នុងតំបន់ Jordan ។ ... Read More »

នៅទ្វីបអាស៊ីមានពលរដ្ឋ១៥លាននាក់ឆ្លងកូវីដ​-១៩

តាមតួលេខរបស់គេហទំព័រ Worldometers គិតដល់ថ្ងៃត្រង់ ថ្ងៃទី​១៦ខែវិច្ឆិកា នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ 54.804.194 នាក់ និងស្លាប់1.324.025 នាក់ ។ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយចំនួន38.129.282នាក់ ។ ក្នុងចំណោមអ្នកឆ្លង​មាននៅទ្វីបអាស៊ី មានដល់ទៅ​១៥លាននាក់​។ ... Read More »

ទីបំផុត! លទ្ធផល​បោះឆ្នោត​មីយ៉ាន់ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បក្សNLD ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ច្រើនជាង​ចំនួន​គាំទ្រ​កាលពី​ឆ្នាំ​២០១៥

អន្តរជាតិ៖ បន្ទាប់ពី​ការបោះឆ្នោត​នៅប្រទេសមី​យ៉ាន់​ម៉ា បានធ្វើ​ឡើងអស់រ​យៈ​ពេល ១​សប្តាហ៍កន្លងទៅនេះ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកាម្សិលមិញនេះគណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហភាព​មី​យ៉ាន់​ម៉ា (UEC) បានប្រកាស​លទ្ធផល​បោះ​ឆ្នោត​ថ្នាក់ជាតិ​ចុងក្រោយ ​ខុសពី​ការប៉ាន់ស្មាន​ខ្លះ​មុន​ការបោះឆ្នោត បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បែរជា​ធ្វើ​បានល្អ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា​ទៅវិញ​។ខណៈលទ្ធផល​បោះឆ្នោត​នេះ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ... Read More »