ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២៣ខែកញ្ញា បានប្រកាសថា ពេលនេះកំពុងតែត្រួតពិនិត្យព័ត៌មានស្តីពីការរកឃើញសពមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបាត់ខ្លួននៅក្នុងដែនសមុទ្រកូរ៉េខាងជើង ។ មន្ត្រីដែលបាត់ខ្លួនគឺបានទៅបំពេញការងារនៅលើដែនសមុទ្រជិតព្រំដែនកូរ៉េខាង ជើង។ តាមប្រភពព័ត៌មាន មន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួននោះមានអាយុ៤៧ឆ្នាំធ្វើការនៅក្នុងក្រសួងសមុទ្រនិងនេសាទកូរ៉េខាងត្បូង បានបាត់ខ្លួនពីនាវារបស់រដ្ឋាភិបាលពេលកំពុងតែត្រួតពិនិត្យដែនសមុទ្រនៅវេលាថ្ងៃត្រង់ថ្ងៃទី២១ខែកញ្ញា។ ក្រុមការងារនៅលើនាវាយាមល្បាតបានរកឃើញស្បែកជើងរបស់មន្ត្រីដែលបាត់ខ្លួននៅលើនាវា។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកមន្ត្រីដែលបាត់ខ្លួន ដោយមាននាវានិងយន្តហោះប្រមាណ២០គ្រឿងចូលរួមស្វែងរក។ តាមប្រភពព័ត៌មានពីក្រុមចារកិច្ចកូរ៉េខាងត្បូង មន្ត្រីដែលបាត់ខ្លួនបានរកឃើញនៅតំបន់សមុទ្រកូរ៉េខាងជើង ... Read More »
ព័ត៌មានអន្តរជាតិ
ទស្សនាវដ្តី Time ប្រកាសបញ្ជីឈ្មោះបុគ្គល១០០នាក់ដែលមានឥទ្ធិពលបំផុតលើពិភពលោកឆ្នាំ២០២០
បញ្ជីឈ្មោះបុគ្គលល្បីៗទាំង១០០រូបក្នុងពិភពលោក គឺតែងតែជ្រើសរើសជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមនោះមានការផ្លាស់ប្តូរតិចតួចតែប៉ុណ្ណោះ ។ នៅក្នុងចំណោមបុគ្គលល្បីៗ មានទាំងអ្នកនយោបាយ អ្នកសិល្បៈ អ្នកជំនួញ …។ ចំពោះអ្នកនយោបាយក្នុងចំណោមបុគ្គលល្បីៗរបស់សារព័ត៌មានTime បានផ្សាយថា មានវត្តមានរបស់បុគ្គលល្បីៗដូចជា ប្រធានាធិបតីត្រាំ លោក ចូ ... Read More »
មេដឹកនាំឥណ្ឌូណេស៊ី ថ្លែងចំពោះមុខUN ថា៖ «សន្តិភាព និងស្ថិរភាពសកលលោកនឹងត្រូវបំផ្លាញ ប្រសិនបើជម្លោះ និងការប្រជែងភូមិសាស្ត្រនយោបាយ កាន់តែរីកធំឡើង»
អន្តរជាតិ៖ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ីនៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) លើកទី៧៥ នៅថ្ងៃពុធទី២៣ ខែកញ្ញានេះបានព្រមានថា៖ ស្ថេរភាព និងសន្តិភាពសកលអាចនឹងត្រូវបានបំផ្លាញប្រសិនបើជម្លោះឬការប្រជែងភូមិសាស្ត្រនយោបាយ នៅតែបន្តរីកកាន់តែធំឡើង ហើយសង្រ្គាមនឹងមិនផ្ដល់ផលចំណេញដល់នរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយ ... Read More »
ប្រធានាធិបតីហ្វីលីពីន នៅចំពោះមុខមហាសន្និបាតUN លើកទីមួយ លើកឡើងពីបញ្ហាសាលក្រមសមុទ្រចិនខាងត្បូង
អន្តរជាតិ៖ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៥ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានលើកឡើងជាប្រវត្តិសាស្ត្រ ពីសាលក្រមរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ(PCA) លើជម្លោះសមុទ្រចិនខាងត្បូងឆ្នាំ២០១៦ ។នេះជាសុន្ទរកថាលើកដំបូងរបស់លោក ឌូទើតេ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញានេះ ... Read More »
អាមេរិកកាត់បន្ថយទណ្ឌកម្មដល់ក្រុមហ៊ុនហួវៃ
រដ្ឋាភិបាលអាមេរិក បានអនុញ្ញាតឲ្យក្រុមហ៊ុនIntel របស់អាមេរិកលក់សម្ភារមួយចំនួនឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ ។ កាលពីថ្ងៃទី២២ ខែកញ្ញា អ្នកនាំពាក្យក្រុមហ៊ុន Intel បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានយល់ព្រមផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុនលក់សម្ភារចាំបាច់មួយចំនួនដល់ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ។ កាលពីខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុនហួវៃត្រូវអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅរួមជាមួយក្រុមហ៊ុនចំនួន២៧០ក្រុមហ៊ុនផ្សេងទៀត របស់ចិន។ ... Read More »
ពលរដ្ឋអាមេរិកជាង២សែននាក់ស្លាប់ដោយកូវីដ-១៩ លោកត្រាំរងការថ្កោលទោសយ៉ាងខ្លាំង
អន្តរជាតិ៖ពលរដ្ឋអាមេរិកជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់លោកត្រាំដែលធ្វើឲ្យពលរដ្ឋអាមេរិកជាង២សែននាក់ស្លាប់ គឺជាចំនួនច្រើនបំផុតក្នុងចំណោមប្រទេសមានករណីឆ្លងកូវីដ-១៩។ តាមសារព័ត៌មានChannel News Asia បានផ្សាយថា អាមេរិកមានអ្នកស្លាប់ដោយឆ្លងកូវីដ-១៩ ជាង២សែននាក់ហើយគិតមកដល់ថ្ងៃទី២២ខែកញ្ញា។ ចំនួនអ្នកស្លាប់កើនឡើងខ្ពស់បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោតអាមេរិក នាពេលខាងមុខ។ ជាមួយគ្នានោះ ពលរដ្ឋដែលគាំទ្រលោកត្រាំក៏បានធ្លាក់ចុះផងដែរ។ តាមតួលេខរបស់មហាវិទ្យាល័យJohns Hopkinsបានផ្សាយថា ... Read More »
យន្តហោះដឹកអនុប្រធានាធិបតីអាមេរិក ក្រោយហោះបុកសត្វបក្សី ត្រូវបញ្ជាឲ្យចុះចតវិញភ្លាមៗ
អន្តរជាតិ៖ បន្ទាប់ពីសត្វបក្សីមួយក្បាល បានហោះចូលម៉ាស៊ីនយន្តហោះរបស់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) ក៏បានវិលត្រឡប់មកកាន់អាកាសយានដ្ឋានមួយនៅទីក្រុង មែនឆេសស្តឺរ(Manchester) ភាគឦសាននៃរដ្ឋ ញូហិមភ៍សឺរ (New Hampshire) សហរដ្ឋអាមេរិកវិញភ្លាមៗ នៅល្ងាចថ្ងៃអង្គារទី២២ ... Read More »
ក្នុងរយៈពេល១១ខែ នៃឆ្នាំសារពើពន្ធ២០១៩-២០២០៖ ប្រទេសមីយ៉ាន់ម៉ា ការនាំចេញកសិផលរកចំណូលបានជាង៣,៦ពាន់លានដុល្លារ
អន្តរជាតិ៖ បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា បានអះអាងថា៖ ប្រទេសខ្លួន ក្នុងរយៈពេល១១ខែ នៃឆ្នាំសារពើពន្ធ២០១៩–២០២០ បានរកចំណូលបានជាង៣,៦១ពាន់លានដុល្លារ ពីការនាំចេញកសិផល ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ កាលពីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២០។ សូមជម្រាបថា សម្រាប់ការនាំចេញផលិតផលកសិកម្ម ... Read More »
ដើម្បីបញ្ជៀសវិបត្តិ shutdown សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការផ្តល់ថវិកា
អន្តរជាតិ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា បន្ទាប់ពីគណបក្សទាំងពីរនៅក្នុងសភាអាមេរិក និងមន្ត្រីសេតវិមាន បានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយដល់កសិករ និងជំនួយស្បៀងអាហារសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបនោះ ។ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកា ដើម្បីរក្សារដ្ឋាភិបាលឲ្យដំណើរការរហូតដល់ថ្ងៃទី១១ ... Read More »
មេដឹកនាំប្រេស៊ីល នៅចំពោះមុខUN ច្រានចោលការរិះគន់ទាំងអស់ថា៖ ព័ត៌មានក្លែងក្លាយធ្វើឲ្យបញ្ហានៅព្រៃ Amazon មើលទៅកាន់តែអាក្រក់
អន្តរជាតិ៖ បន្ទាប់ពីសកម្មជនបរិស្ថាន បានធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នៅខាងក្រៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទទី២១ ខែកញ្ញាថ្មីៗនេះ ដោយពួកគេបានកាន់បដាដែលសរសេរថា «ប្រទេសប្រេស៊ីលឡោមព័ទ្ធដោយអណ្តាតភ្លើង និងប្រឈមមុខនឹងការអស់ព្រៃឈើនាពេលអនាគត» ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ... Read More »
ចិនគ្មានបំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាឡើយ, នេះបើតាមការអះអាងពីលោក ស៊ី ជិនពីង
អន្តរជាតិ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឆ្លើយតបនឹងការចោទប្រកាន់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកលើប្រទេសចិន នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) នៅថ្ងៃទី២២ ខែកញ្ញា (ពេលវេលានៅញូយ៉ក) វិញថា៖ប្រទេសចិនគ្មានចំណងធ្វើសង្គ្រាមត្រជាក់ ... Read More »
ឥណ្ឌានិងចិនបានព្រមព្រៀងគ្នាមិនបញ្ជូនទាហានបន្ថែមទៅកាន់ព្រំដែនមានវិវាទ
តាមសារព័ត៌មាន Times of India បានផ្សាយថា កម្លាំងទាហានឥណ្ឌានិងចិនបានព្រមព្រៀងគ្នាឈប់បញ្ជូនទាហានទៅកាន់ព្រំដែនដែលមានវិវាទ។ តំបន់ព្រំដែនប្រទេសទាំងពីរស្ថិតនៅក្នុងភាពតានតឹងជាច្រើនសប្តាហ៍កន្លងមកហើយ។ នៅក្នុងសេចក្តីប្រកាសរួម កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ក្រោយជំនួបពិភាក្សាគ្នាតាមទូរស័ព្ទរវាងមេបញ្ជាការកងទ័ពប្រទេសទាំងពីរស្តីពីបញ្ហាព្រំដែន ភាគីទាំងពីរបានសម្រេចឈប់បញ្ជូនទាហានទៅកាន់តំបន់ព្រំដែន ។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ទៀតថា ... Read More »
អាជ្ញាធរអាមេរិក ឃាត់ខ្លួនប៉ូលិសក្រុងញូវយ៉កម្នាក់ ដោយចោទប្រកាន់ពីបទធ្វើចារកិច្ចឲ្យចិន
អន្តរជាតិ៖ បុរសជនជាតិទីបេម្នាក់ ដែលជាមន្ត្រីប៉ូលិសនៅក្នុងទីក្រុងញូវយ៉កត្រូវបានអាជ្ញាធរអាមេរិក ឃាត់ខ្លួនដោយចោទប្រកាន់ពីបទធ្វើចារកិច្ចឲ្យទីក្រុងប៉េកាំង។ ក្នុងដីកាចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញាថ្មីៗនេះ ខណៈដែលរូបគេធ្វើសកម្មភាពចាប់ពីឆ្នាំ ២០១៨ ដល់២០២០នេះ។ បើយោងតាមដីកាចោទប្រកាន់របស់អាជ្ញាធរអាមេរិក បានបញ្ជាក់ថា បុរសរូបនេះ ជនជាតិទីបេ ដែលមានអាយុ ៣៣ឆ្នាំ ... Read More »
ក្រសួងសុខាភិបាលថៃ កំពុងព្រួយបារម្ភថា៖ ជនបរទេស ជនចំណាកស្រុកខុសច្បាប់មកពីប្រទេសជិតខាង អាចបង្កឲ្យមានរលកទីពីរនៃការឆ្លងជំងឺ COVID-19
អន្តរជាតិ៖ បើតាមកាសែត Bangkok Post ដោយដកស្រង់សម្តី លោកវេជ្ជបណ្ឌិត Bancha Kakhong អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខាភិបាលថៃ បានអះអាងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ថ្មីៗនេះថា៖ ប្រទេសថៃកំពុងព្រួយបារម្ភ ទៅលើជនបរទេស និងជនចំណាកស្រុកខុសច្បាប់មកពីប្រទេសជិតខាង ... Read More »
រុស្ស៊ីប្រកាសថានឹងផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃដល់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃទី២២ ខែកញ្ញាបានប្រកាសថា នឹងផ្តល់ជូនបុគ្គលិករបស់អង្គការសហប្រជាជាតិ ទាំងអស់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយអត់គិតថ្លៃ។ នៅក្នុងឃ្លីបវីដេអូ ស្តីពីសុន្ទរកថា នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ប្រធានាធិបតី រុស្ស៊ីលោកពូទីនបានបញ្ជាក់ថា ... Read More »
ខ្សែការពារ Moussa Wague របស់ក្លិប Barcelona ផ្ទេរទៅក្រុម PAOK Salonika ក្នុងលក្ខខណ្ឌខ្ចីជើង
ក្លិប Barcelona បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្តល់លក្ខខណ្ឌខ្ចីជើងដល់កីឡាករអន្តរជាតិសេណេហ្គាល់ MoussaWague ទៅកាន់ក្លិប PAOK Salonika របស់ក្រិកសម្រាប់រដូវកាលដែលនៅសល់។ កិច្ចព្រមព្រៀងនេះនឹងក្លាយជាការខ្ជីជើងលើកទី២របស់ Wagueក្នុងរយៈពេល២រដូវកាលបន្ទាប់ពីគាត់បានចំណាយកាលពីរដូវកាលមុនលេងឲ្យក្លិប Nice នៅប្រទេសបារាំង។ កីឡាករវ័យ២១ឆ្នាំរូបនេះលេងបានតែ៤ប្រកួតប៉ុណ្ណោះនៅក្លិបBarcelona និងមិនបានចូលរួមក្នុងការប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លិបឡើយដោយបញ្ជាក់ថា ... Read More »
អ្នកចាត់ការទូទៅក្លិប West Ham United និងកីឡាករ២នាក់ទៀតធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
អ្នកចាត់ការក្លិប West Ham United លោក David Moyes និងកីឡាករ២នាក់របស់ក្លិបបានធ្វើតេស្តរកឃើញជំងឺឆ្លងកូវីដ-១៩។ ក្លិបត្រូវបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមាននេះ ខណៈពេលកំពុងត្រៀមសម្រាប់ការប្រកួតកម្មវិធី League Cup កាលពីថ្ងៃអង្គារជាមួយក្រុមHull City ដែលក្រុម ... Read More »
Juventus ស្វាគមន៍ Morata ត្រឡប់មកទីក្រុង Turin វិញមុនការរំពឹងទុក
ក្រុមសេះបង្កង់ Juventus បានស្វាគមន៍កីឡាករ Alvaro Morata ត្រឡប់មកទីក្រុង Turin វិញមុនការរំពឹងទុករបស់ខ្សែប្រយុទ្ធរូបនេះនឹងវិលទៅចូលរួមជាមួយក្រុមជើងឯកអុីតាលី Serie A មួយនេះ។ Morata ត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយ Juventus ក្នុងការខ្ចីប្រាក់ពីក្លិប ... Read More »
Novak Djokovic លើកពាន Italian Open ក្រោយយកឈ្នះ Diego Schwartzman វគ្គផ្តាច់ព្រ័ត្រ
កីឡាករវាយតឺន្នីសលេខ១ក្នុងពិភពលោក Novak Djokovic បានឈ្នះជើងឯកកម្រិត Masters ជាលើកទី៣៦ ក្រោយពីផ្តួលកីឡាករ Diego Schwartzman ក្នុងកម្មវិធីវាយតឺន្នីស Italian Open ។ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានលេងក្នុងការប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីត្រូវបានដកចេញពីការប្រកួតកម្មវិធី US ... Read More »
សកម្មជនបរិស្ថាន៤០នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្រោយនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការរុករកប្រេងនៅប្រទេសន័រវែស
អន្តរជាតិ៖ អាជ្ញាធរន័រវែស បានឃាត់ខ្លួនសកម្មជនបរិស្ថានចំនួន៤០នាក់ដែលតំណាងឲ្យអង្គការ Extinction Rebellion បន្ទាប់ពីពួកគេនាំគ្នាធ្វើការតវ៉ាឥតឈប់ឈរប្រឆាំងនឹងការរុករកប្រេង និងឧស្ម័ននៅក្នុងដែនសមុទ្របស់ប្រទេសន័រវែស ព្រមទាំងភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានSputnik នាថ្ងៃអង្គារ ទី២២ ខែកញ្ញាឆ្នាំ២០២០។ ជាក់ស្តែងការតវ៉ានេះផ្ទុះឡើងក្រោយ ក្រុមហ៊ុនអាល្លឺម៉ង់ ... Read More »
នាយករដ្ឋមន្ត្រីថ្មីជប៉ុននឹងបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ
អន្តរជាតិ៖ ក្រសួងការពារជាតិជប៉ុន នឹងលើកសំណើមូលនិធិសម្រាប់ការពារជាតិជាង៥,៤ពាន់ ពាន់លានយេន ក្នុងដំណាក់កាលឆ្នាំ២០២១។ ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោកYoshihide Suga ក៏បានសន្យាថា នឹងបន្តគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ក្នុងការពង្រឹង វិស័យការពារជាតិ។ ប្រាក់ចំណាយសម្រាប់ការពារជាតិ របស់ជប៉ុនបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ... Read More »
បោះឆ្នោតអាមេរិក៖ លោកត្រាំបាត់បង់ការគាំទ្រពីពលរដ្ឋវ័យចំណាស់ដោយសារតែកូវីដ-១៩
អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិនាពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ផលប៉ះពាល់ដោយសារតែកូវីដ-១៩ចំពោះមនុស្សវ័យចំណាស់នៅអាមេរិក បានខឹងសម្បាយ៉ាងខ្លាំង ដល់ការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ មិនមានប្រសិទ្ធភាព ហើយមនុស្សចាស់រងផលប៉ះពាល់ខ្លាំងជាងគេ។ មិនតែប៉ុណ្ណោះ ពលរដ្ឋដែលមានសាច់ញាតិរងគ្រោះដោយសារកូវីដ-១៩ ក៏មិនគាំទ្រដល់ប្រធានាធិបតីដូណាល់ ត្រាំដែរ។ លោក Rose Konecky ដែលមានឪពុកអាយុ៨០ឆ្នាំ រស់នៅមណ្ឌលចាស់ជរា ... Read More »
មេដឹកនាំចិន អះអាងថា៖ ខ្លួនប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលតាងខ្លួនជា «ចៅហ្វាយនាយរបស់ពិភពលោក»
អន្តរជាតិ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅក្នុងឱកាសខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ (UN) បានលើកឡើងថាប្រទេសធំគួរធ្វើគំរូសម្រាប់ប្រទេសតូចៗ ដោយការអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាងការអនុវត្តស្ដង់ដារពីរជាន់។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតីចិនរូបនេះបានរិះគន់របៀបវារៈឯកតោភាគីនិយម និងប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលតាងខ្លួនជា «ចៅហ្វាយនាយរបស់ពិភពលោក»។ ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ UN នៅថ្ងៃទី ... Read More »
តំបន់ដែលមានការរស់នៅដូចពេលមិនទាន់មានកូវីដ-១៩ផ្ទុះឡើង
កោះតៃវ៉ាន់ ជាតំបន់ដែលបានប្រកាសបិទទ្វារមុនគេ កាត់បន្ថយការជួបជាមួយជនបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ អ្វីដែលកោះតៃវ៉ាន់បានធ្វើគឺមានប្រសិទ្ធភាពបំផុត ហើយពេលនេះពលរដ្ឋមានការរស់នៅដូចធម្មតា ដែលមិនទាន់មានកូវីដ-១៩ផ្ទុះឡើង។ នៅទីក្រុងតៃប៉ិ ពលរដ្ឋធ្វើដំណើរ នៅទីសាធារណៈ ដោយមិនមានការបារម្ភឆ្លងកូវីដ-១៩នោះឡើយ។ពលរដ្ឋតៃវ៉ាន់មានការរស់នៅដូចពេលមិនទាន់មានកូវីដ-១៩ផ្ទុះឡើង។ នៅតាមផ្លូវ នៅតាមរមណីយដ្ឋាននានា ពលរដ្ឋទៅហាត់ប្រាណនិងធ្វើជួបជុំគ្នាយ៉ាងសប្បាយដោយមិនមានពាក់ម៉ាស់ទប់ស្កាត់កូវីដ-១៩នោះឡើយ។ ប្រសិនបើអ្នកណាម្នាក់ទៅកាន់កោះតៃវ៉ាន់ ... Read More »
កងទ័ពអាកាសឥណ្ឌា សាកល្បងហោះហើរយន្តហោះចម្បាំង Rafale នៅលើតំបន់ក្បែរព្រំដែនជម្លោះជាមួយចិន
អន្តរជាតិ៖ ខណៈដែលភាពតានតឹងនៅព្រំដែនឥណ្ឌា និងចិនហាក់ធូរស្រាលបន្តិច ស្រាប់តែថ្មីៗនេះឥណ្ឌា ទំនងចង់សម្ញែងអានុភាពថ្មីរបស់ខ្លួនដាក់ចិនក៏បានសាកល្បងហោះហើរយន្តហោះចម្បាំង Rafale របស់ខ្លួនដែលទើបទទួលបានពីបារាំង នៅលើតំបន់ជម្លោះនៅតាមព្រំដែនជាមួយចិន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌា កាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ។ មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំងRafale ... Read More »
លោកបៃឌិន នាំមុខប្រធានាធិបតីត្រាំនៅ២រដ្ឋយុទ្ធសាស្ត្រសំខាន់បំផុត
អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិរបស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិននាំមុខលោកត្រាំនៅរដ្ឋសំខាន់ចំនួនពីរ គឺរដ្ឋ Wisconsin និង រដ្ឋPennsylvania។ សារព័ត៌មានរ៉យទ័របានផ្សាយថា Reuters/Ipsos បានស្ទង់មតិនៅក្នុងរដ្ឋចំនួន៦ ដែលជារដ្ឋសំខាន់អាចកំណត់ជោគវាសនារបស់ប្រធានាធិបតីត្រាំ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា គឺរដ្ឋ Wisconsin, ... Read More »
វិមាន Taj Mahal របស់ឥណ្ឌា ចាប់ផ្ដើមបើកទទួលភ្ញៀវវិញ បើទោះជាករណីឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ
អន្តរជាតិ៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានប្រកាសបើកឲ្យភ្ញៀវទេសចរចូលទស្សនាវិមាន Taj Mahal ដែលសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់ប្រទេសឥណ្ឌា ដែលនេះជាសញ្ញានៃការបើកដំណើរការអាជីវកម្មដូចធម្មតាវិញ។ បើទោះបីជាស្ថានភាពCOVID-19 នៅប្រទេសមួយនេះ នៅតែបន្តអាក្រក់ដដែលដោយករណីឆ្លងនៅឥណ្ឌា អាចមានច្រើនជាងចំនួនឆ្លងនៅអាមេរិកនៅពេលខ្លីខាងមុខ។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ... Read More »
មេបញ្ជាការកងទ័ពឥណ្ឌានិងចិន ជួបពិភាក្សាគ្នាជាថ្មី ក្រោយជាប់គាំងជិត២ខែ
មេបញ្ជាការជាន់ខ្ពស់កងកម្លាំងទាហានឥណ្ឌានិងចិនបានជួបពិភាក្សាគ្នាជាថ្មីក្រោយការជាប់គាំងជិតពីរខែកន្លងមក។ កិច្ចពិភាក្សាចុងក្រោយបំផុតរវាងមេទ័ពប្រទេសទាំងពីរ គឺនៅថ្ងៃទី២ ខែសីហា ដោយកិច្ចពិភាក្សានោះមានរយៈរហូតដល់ទៅ១០ម៉ោង តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ មេបញ្ជាការកងទ័ពឥណ្ឌានិងចិនបានជួបពិភាក្សាគ្នា ក្រោយរយៈពេលគាប់គាំងជាង៥០ថ្ងៃ។ជំនួបពិភាក្សាគឺដើម្បីបញ្ចប់ភាពតានតឹង ខណៈរដូវរងាជិតមកដល់ ធ្វើឱ្យប៉ះពាល់ដល់សកម្មភាពយាមល្បាតតាមព្រំដែន។ ជំនួបពិភាក្សាខាងលើកើតឡើងក្រោយពេលឥណ្ឌាបានប្រកាសចំណាយប្រាក់៤០០លានដុល្លារ ជីករូងក្រោមដីនៅព្រំដែនជាប់ប្រទេសចិន ដើម្បីកាត់បន្ថយពេលវេលាបញ្ជូនទាហានទៅព្រំដែនដោយប្រើពេលតែ១០នាទីប៉ុណ្ណោះ។ សារព័ត៌មាន South ... Read More »
រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ប្រាក់ឧបត្ថម្ភឲ្យគូស្វាមីភរិយា ដែលរៀបការចាប់ពីខែមេសា ឆ្នាំ២០២១ខាងមុខ ដើម្បីជំរុញកំណើនអត្រាកំណើតទារក
អន្តរជាតិ៖ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទារករបស់ប្រជាជនខ្លួនរដ្ឋាភិបាលជប៉ុន បានសម្រេចឧបត្ថម្ភលុយមួយផ្នែកនៃកម្មវិធីគាំទ្រអ្នករៀបការថ្មីថ្មោង ការចាប់ពីខែមេសា ឆ្នាំ២០២១ខាងមុខនេះតទៅ ។ ដោយគូស្វាមីភរិយា នឹងមានលទ្ធភាពទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៦០ម៉ឺនយេន (ជាង៥៧៥៣ដុល្លារ) ដើម្បីចែតចាត់ការចំណាយផ្សេងៗ ខណៈពួកគេត្រៀមចាប់ផ្ដើមជីវិតគ្រួសារ។ បើតាមប្រភពព័ត៍មានពីរដ្ឋាភិបាលជប៉ុន ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo ... Read More »
រដ្ឋាភិបាលស្វ៊ីស គម្រោងចាយរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី នឹងធ្វើប្រជាមតិសួរយោបល់ពីពលរដ្ឋខ្លួន
អន្តរជាតិ៖ ដើម្បីឲ្យប្រជាជនបញ្ចេញមតិរបស់ខ្លួន ក្នុងគម្រោងចាយរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងថ្មី ខណៈដែលប្រទេសស្វ៊ីស ដែលចាត់ទុកជាប្រទេសអព្យាក្រឹត ហើយបច្ចុប្បន្នគ្មានសត្រូវនៅចំពោះមុខ ។ហើយគម្រោងនេះ ត្រូវបានរងការរិះគន់ធ្ងន់ៗពីប្រជាជននិងអ្នកនយោបាយស្វ៊ីស ខណៈប្រជាមតិមួយនឹងរៀបចំនៅចុងសប្ដាហ៍នេះ ។ អ្នកស្រី Priska Seiler Graf ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច