ភ្នាក់ងាររបស់លោក Mino Raiola បាននិយាយថា Paul Pogba មិនសប្បាយចិត្តលេងនៅក្លិបបិសាចក្រហម Manchester United ទេ ហើយត្រូវផ្លាស់ប្តូរក្រុមផ្សេងក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ ធ្នូនេះ។ ... Read More »
ព័ត៌មានអន្តរជាតិ
ប្រធានក្រុម Sergio Ramos ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid ក្រោយជាពីរបួសមុនប៉ះ Moncheng នៅ Champions League
សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយកាលពីថ្ងៃ៧ ធ្នូម្សិលមិញថា ខ្សែការពាររឹងមាំ និងជាប្រធានក្រុម កីឡាករ Sergio Ramos បានចូលហ្វឹកហាត់ក្នុងក្រុម Real Madrid វិញបន្ទាប់ពីជាពីរបួស និងបន្ទាប់ពីជ័យជម្នះរបស់ពួកគេនៅឯ Sevilla ... Read More »
Sergio Perez ឈ្នះជើងឯកប្រណាំងរថយន្តនៅ Sakhir Grand Prix លើកដំបូងក្នុងប្រវត្តិសាស្ត្រ
កីឡាករប្រណាំងរថយន្តឆ្នើម Sergio Perez បានទទួលជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គាត់នៅក្នុងការប្រណាំងរថយន្ត Formula 1 នៅឯព្រឹត្តិការណ៍ Sakhir Grand Prix កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរង់ចាំការប្រណាំងចំនួន១៩០ លើក។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៧ ធ្នូ ។ ... Read More »
អាជ្ញាធរតៃវ៉ាន់ ពិន័យបុរសម្នាក់ ដែលបំពានវិធានចត្តាឡីស័កជាទឹកប្រាក់៣៥០០ដុល្លារ
អន្តរជាតិ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ត្រូវបានអាជ្ញាធរតៃវ៉ាន់ ពិន័យជាទឹកប្រាក់៣៥០០ដុល្លារ ដែលបំពានវិធានចត្តាឡីស័ក ក្រោយចេញពីបន្ទប់ដោយឡែករបស់ខ្លួន៨វិនាទី។ បើតាមមន្ទីរសុខាភិបាលទីក្រុង Kaohsuing និយាយថា បុរសជនជាតិហ្វីលីពីនម្នាក់ ដែលជាពលករ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កសណ្ឋាគារមួយកន្លែងក្នុងទីក្រុងនេះ។ បន្ទាប់ពីរូបគេ ត្រូវបានថតជាប់ដោយកាមេរ៉ាសណ្ឋាគារ ដោយបានដើរចេញពីបន្ទប់របស់ខ្លួនចំនួន៨វិនាទី។ ... Read More »
អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិន១៤រូបពាក់ព័ន្ធការបោះឆ្នោតនៅហុងកុង
ទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្មលើការធ្វើដំណើរនិងហិរញ្ញវត្ថុចំពោះមន្ត្រីចិន១៤រូប ដែលអាមេរិកចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកោះហុងកុង ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មដល់មន្ត្រីចិន១៤រូប ហើយទ្រព្យសម្បត្តិរបស់មន្ត្រីទាំង១៤រូបនឹងត្រូវបង្កកនៅអាមេរិក ។ ក្រុមហ៊ុនអាមេរិកក៏ដូចជាបុគ្គលហាមមានទំនាក់ទំនងរកស៊ីជាមួយមន្ត្រីទាំង១៤រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក គឺជាការខិតខំរបស់ប្រធានាធិបតីត្រាំ ក្នុងការដាក់ទណ្ឌកម្មទៅលើចិនមុនពេល លោកបញ្ចប់តំណែងនៅថ្ងៃទី២០ ខែមករា ... Read More »
អង់គ្លេសចែកកាតសម្រាប់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
នៅថ្ងៃទី៨ខែធ្នូនេះ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួនហើយ។ ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានកាតមួយសន្លឹក កត់ត្រាពីការចាក់លើកទីមួយ និងថ្ងៃកំណត់សម្រាប់ទៅចាក់លើកទីពីរ ក្រោយការចាក់លើកទីមួយ៣សប្តាហ៍។ ក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTechមក នៅថ្ងៃទី៨ខែធ្នូនេះអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួនហើយ។ អង់គ្លេសក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលអនុម័តចាក់វ៉ាក់សាំង។ នៅក្នុងការចាក់វ៉ាក់សាំងដំណាក់កាលដំបូងមានមន្ទីរពេទ្យធំចំនួន៥០កន្លែងទូទាំងប្រទេស ហើយពលរដ្ឋដែលមានវ័យលើសពី ... Read More »
កោះតៃវ៉ាន់ស្នើទិញមីស៊ីលការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន
កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការវាយប្រហារពីប្រទេសចិន។ គេហទំព័រDaily hôm នៅថ្ងៃទី៦ខែធ្នូបានផ្សាយថា តាមប្រភពព័ត៌មានពីទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោងទិញមីស៊ីលការពារដ៏ទំនើបចំនួន៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន។ ប្រសិនបើការទិញមីស៊ីលការពារនោះត្រូវបានអនុម័ត កោះតៃវ៉ាន់នឹងមានឃ្លាំងមីស៊ីលការពារកាន់តែច្រើន ។ តាមសារព័ត៌មានTaiwan News ... Read More »
កម្លាំងទាហានរុស្ស៊ីនឹងរៀបចំធ្វើសមយុទ្ធជាង៤៨០០លើកក្នុងឆ្នាំ២០២១
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅពេលថ្មីៗនេះបានប្រកាសឲ្យដឹងថា កម្លាំងទាហានប្រទេសនេះនឹងរក្សាការហ្វឹកហាត់ធ្វើសង្គ្រាមនៅឆ្នាំ២០២១ ដែលបានរក្សាដូចដើមគឺមានសមយុទ្ធជាង៤៨០០លើកដូចការគ្រោងទុក។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីSergei Shoigu បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ខែធ្នូថា «ការហ្វឹកហាត់ថ្មីត្រូវបានឡើងគម្រោង ហើយឆ្នាំ២០២១យើងរក្សាការហ្វឹកហាត់ដូចដើម ដោយមានសកម្មភាពធ្វើសមយុទ្ធតូចធំ៤៨០០លើក»។ លោកSergei Shoigu បន្តទៀតថា«យើងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលហ្វឹកហាត់ ... Read More »
បោះឆ្នោតសភាវេណេហ្ស៊ុយអេឡា ប្រធានាធិបតីម៉ាឌូរ៉ូ និងសម្ពន្ធមិត្តទទួលបានជ័យជម្នះ
នៅព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោតវេណេហ្ស៊ុយអេឡា (CNE) បានប្រកាសថា គណបក្សសម្ពន្ធមិត្តកាន់អំណាច (PSUV) ទទួលបានកៅអីភាគច្រើនក្នុងសភាអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៦ខែធ្នូ។ តាមសារព័ត៌មាន CNE គណបក្សសម្ពន្ធមិត្តកាន់អំណាចទទួលបាន ការគាំទ្រដល់ទៅ៦៧,៦ភាគរយ នាំមុខយ៉ាងឆ្ងាយពីគូប្រជែងគឺគណបក្សសកម្មភាពជាតិ(AD)ទទួលបានសំឡេងគាំទ្រតែ១៧,៩៥ភាគរយប៉ុណ្ណោះ។ ប្រធានគណបក្ស ... Read More »
នេប៉ាល់ត្រៀមវាស់កម្ពស់កំពូលភ្នំ Everest ជាថ្មី
នៅថ្ងៃទី៧ខែធ្នូនេះ នេប៉ាល់នឹងរៀបចំពិធីប្រកាសពីកម្ពស់របស់កំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំ Everest ដោយសារតែមានការរញ្ជួយដីកន្លងមកធ្វើឲ្យប៉ះពាល់ដល់កម្ពស់របស់ភ្នំEverest ។ នាយកដ្ឋានស្រាវជ្រាវនេប៉ាល់បានប្រកាសឲ្យដឹងនៅថ្ងៃទី៧ខែធ្នូថា ក្រុមការងារវាស់កម្ពស់ភ្នំនឹងប្រកាស ជាសាធារណៈឲ្យបានច្បាស់ដោយសារតែកម្ពស់ភ្នំបានប្រែប្រួល មិនមែនកម្ពស់៨.៨៤៨ម៉ែត្រពីទឹកសមុទ្រដូចមុនទៀតឡើយ។ ការរញ្ជួយដីកាលពីឆ្នាំ២០១៥ ធ្វើឲ្យកម្ពស់ភ្នំខ្ពស់ជាងគេបំផុតលើពិភពលោកផ្លាស់ប្តូរ។ នៅក្នុងការវាស់កម្ពស់ភ្នំលើកនេះមានការចូលរួមពីក្រុមអ្នកជំនាញប្រទេសចិន តាមកិច្ចព្រមព្រៀង ... Read More »
ពិភពលោកតាមដានកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទ្រង់ទ្រាយធំរបស់អង់គ្លេស
កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់អង់គ្លេសទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិដោយសារតែវ៉ាក់សាំងខាងលើផលិតដោយក្រុមហ៊ុន អាមេរិក Pfizer សហការជាមួយក្រុមហ៊ុនBioNTechរបស់អាល្លឺម៉ង់។ នៅថ្ងៃទី៨ ខែធ្នូ (ពេលវេលានៅអង់គ្លេស)កម្មវិធីចាក់វ៉ាក់សំាងនឹងចាប់ផ្តើម ក្រោយពីទទួលបានវ៉ាក់សាំង៨សែនដូសពីមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុន Pfizer ក្នុងប្រទេសបែលហ្សុិក។ កម្មវិធីចាក់វ៉ាក់សាំងទទួលបានការចាប់អារម្មណ៍ដោយសារតែអង់គ្លេសគឺជាប្រទេសទីមួយដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនដល់ពលរដ្ឋ ហើយមិនមែនជាវ៉ាក់សាំងផលិតនៅក្នុងស្រុករបស់ខ្លួនឡើយ។ កន្លងមករុស្ស៊ីក៏បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik ... Read More »
តើមានមនុស្សប្រុសប៉ុន្មាននាក់ចង់ធ្វើដូចគាត់! បុរសម្នាក់ សុខចិត្តរៀបការជាមួយមិត្តស្រីជា«តុក្កតាជ័រ»ដែលបានជួបគ្នាដំបូងនៅក្លឹបរាត្រី
អន្តរជាតិ៖ តើវាជារឿងចម្លែកមែនទេ ហើយក៏ជាមនុស្សលើកដំបូងបំផុតដែលបុរសម្នាក់ ជាអ្នកលេងកាយវប្បកម្មមកពីប្រទេសកាហ្សាក់ស្ថាន បានរៀបចំពិធីមង្គលការដ៏ផ្អែមល្ហែមជាមួយមិត្តស្រីរបស់គាត់ដែលជាតុក្កតាជ័រ បន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមក ។ ជាក់ស្តែង បុរសខាងលើនេះ គឺជាអ្នកលេងកាយវប្បកម្មវ័យក្មេងឈ្មោះយូរី ថុឡូកូ (Yuri Tolochko) មកពីប្រទេសកាហ្សាក់ស្ថាន បានរៀបការជាមួយតុក្កតាជ័រកៅស៊ូឈ្មោះម៉ាកូ ... Read More »
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក
អន្តរជាតិ៖ លោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ត្រូវបានប្រធានាធិបតីជាប់ឆ្នោតថ្មីៗ ចូ បៃឌិន ជ្រើសរើសធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ ជាក់ស្តែងចំពោះការសម្រេចចិត្តនេះ មានន័យថា លោក ចូ បៃឌិន ... Read More »
ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេពីប្រទេសចិន
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី៦ខែធ្នូបានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិនបានបញ្ជូនមកដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ ។ ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់នៅក្នុងកិច្ចប្រជុំអនឡាញថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនឱសថចិន Sinovac ... Read More »
Dembele មានបញ្ហារបួសសរសៃពួរម្តងទៀតត្រូវខកខានបង្ហាញខ្លួនឲ្យBarcelona
ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែប្រឈមមុខនឹងការញុំាញីដោយសាររបួសម្តងទៀត បន្ទាប់ពីរូបគេរងរបួសសរសៃពួរកាលពីប្រកួតកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore កាលពីម្សិលមិញ។ កីឡាករជម្រើសជាតិបារាំងរូបនេះត្រូវបានដូរចេញក្នុងតង់ទី១ ក្នុងលទ្ធផល២-១ នៅក្របខ័ណ្ឌ La Liga របស់ Barcelona ... Read More »
Floyd Mayweather នឹងឡើងសង្វៀនម្តងទៀតប៉ះនិង Logan Paul នៅខែកុម្ភៈឆ្នាំក្រោយ
នៅព្រឹកថ្ងៃទី៧ ធ្នូនេះសារព័ត៌មាន BBC Sport បានផ្សាយថា លោកFloyd Mayweather ដែលជាអតីតជើងឯកប្រដាល់សកលទម្ងន់ធ្ងន់បានប្រកាសថា ខ្លួននឹងឡើងប្រកួតជាមួយកីឡាករ Logan Paul ក្នុងកម្មវិធីប្រកួតពិពិរណ៌ពិសេសមួយនៅខែកុម្ភៈឆ្នាំ ២០២១ខាងមុខ។ កីឡាករសញ្ជាតិអាមេរិក Mayweather ... Read More »
ក្រុមហ៊ុន IBM ព្រមាន ពីក្រុមចោរព័ត៌មានវិទ្យា ឬHackers ដាក់គោលដៅលើប្រតិបត្តិការផ្ដល់វ៉ាក់សាំងCOVID-19
អន្តរជាតិ៖ ក្រុមមន្ត្រី របស់សហរដ្ឋអាមេរិករៀបចំគម្រោងការចែកចាយវ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានព្រមានថាក្រុមចោរព័ត៌មានវិទ្យា ឬហេកគ័រ (hackers) កំពុងដាក់គោលដៅទៅលើក្រុមហ៊ុនឱសថសំខាន់ៗដែលរៀបនឹងបញ្ចេញវ៉ាក់សាំងនេះ។ ជាក់ស្តែងកាលពីថ្ងៃព្រហស្បតិ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ នៅក្នុងអត្ថបទblog មួយបានចេញផ្សាយថា ក្រុមហ៊ុន IBM អះអាងថា ... Read More »
Judd Trump ត្រូវប៉ះ Neil Robertson នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្នូកឃ័រជើងឯកឆ្នាំ២០២០នៅអង់គ្លេស
កីឡាករស្នូកឃ័រលំដាប់លេខ១ ពិភពលោក Judd Trump បានយកឈ្នះកីឡាករ Lu Ning របស់ចិនក្នុងលទ្ធផល ៦-២ ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេស ដោយត្រូវប៉ះជាមួយកីឡារជម្រើសជាតិអូស្ត្រាលី Neil Robertson ។ លោក ... Read More »
មាន់ខ្នាយមាស Tottanham បំបាក់ក្រុមកាំភ្លើងធំ Arsenal ២-០ឡើងឈរកំពូលតារាង
ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham បានបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ២ទល់០ បន្តឈរកំពូលតារាងក្នុងលីគកំពូលអង់គ្លេស Premier League ធ្វើឲ្យក្រុមមាន់ខ្នាយមាសបំបែកកំណត់ត្រាមិនដែលចាញ់៥ប្រកួតជាប់ៗគ្នាគ្រប់ការប្រកួតទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៧ ធ្នូ នេះ។ ... Read More »
អាមេរិក៖ ពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានប្រាក់១៥០០ដុល្លារ ?
អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានស្នើរដ្ឋាភិបាលចំណាយប្រាក់ដល់ពលរដ្ឋអាមេរិក ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយម្នាក់ៗទទួលបានប្រាក់១៥០០ដុល្លារ។ លោកJohn Delaney អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានលើកឡើងថា «ការចាក់វ៉ាក់សាំង កាន់តែឆាប់កាន់តែល្អ យើងចង់ឲ្យបញ្ចប់ការឆ្លងកូវីដ-១៩បានឆាប់បំផុត ដើម្បីឲ្យជីវភាពរស់នៅធម្មតាវិញ»។ សំណើផ្តល់ប្រាក់១៥០០ដុល្លារដល់ពលរដ្ឋអាមេរិកដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណ៧៥ភាគរយនៃពលរដ្ឋអាមេរិក បើគិតជាប្រាក់មានចំនួន៣៨០ពាន់លានដុល្លារ។ កាលពីចុងខែវិច្ឆិកា ... Read More »
រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលសំណូក ត្រូវរឹបអូសប្រាក់ជាច្រើនវ៉ាលិស
រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការសង្គម បានចេញទៅសារភាពចំពោះនាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់ប្រទេស ក្រោយពេលរកឃើញថាបានទទួលសំណូកដើម្បីចែកចាយជំនួយកូវីដ-១៩ របស់រដ្ឋាភិបាល។ សារព័ត៌មានAP បានផ្សាយថា លោក Juliari Batubara បានទៅបង្ហាញខ្លួននៅមុខនាយកដ្ឋានប្រឆាំងអំពើពុករលួយ (KPK) ក្នុងរដ្ឋធានីហ្សាការតា។ ការបង្ហាញវត្តមានក្រោយពេលប្រធាននាយករដ្ឋានប្រឆាំងអំពើពុករលួយស្នើឲ្យលោកចេញសារភាព។ តាមការលើកឡើងរបស់(KPK) លោកJuliari ... Read More »
ព្រះមហាក្សត្រថៃទទួលបានការស្វាគមន៍ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យខួបកំណើតរបស់អតីតព្រះមហាក្សត្រ
ពលរដ្ឋថៃរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងឱកាសដែលព្រះអង្គបានរៀបចំព្រះរាជពិធីបុណ្យខួបកំណើតរបស់ព្រះបិតាព្រះអង្គ។ តាមសារព័ត៌មាន AP ពលរដ្ឋរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn នៅថ្ងៃទី៥ខែធ្នូ ។ នេះជាព្រឹត្តិការណ៍សំខាន់បំផុតដែលព្រះអង្គបង្ហាញព្រះវត្តមាននៅទីសាធារណៈ ខណៈមានក្រុមបាតុករប្រឆាំងអូសបន្លាយជាច្រើនខែកន្លងមកទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រMaha Vajiralongkorn ... Read More »
ប៉ូលិសបារាំងប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករនៅទីក្រុងប៉ារីស
ប៉ូលិសបារាំងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករហិង្សា បង្កអសន្តិសុខក្នុងទីក្រុងប៉ារីស។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សាកើតឡើងក្រោយពេលក្រុមបាតុករប្រឆាំងនិឹងច្បាប់សន្តិសុខថ្មីរបស់ប្រធានាធិបតីម៉ាក្រុង ។ នេះជាអំពើហិង្សាលើកទីពីរហើយក្នុងទីក្រុងប៉ារីសពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មី។ កាលពីថ្ងៃទី៥ខែធ្នូ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មក្នុងទីក្រុងប៉ារីសដោយសន្តិភាព ។ ប៉ុន្តែក្រោយមកក៏មានក្រុមបាតុករជ្រុលនិយមបានបង្កហិង្សាទៅលើកម្លាំងប៉ូលិស ហើយនៅយប់ថ្ងៃទី ៥ខែធ្នូ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ៣០នាក់ផងដែរ។ ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មនៅទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង ... Read More »
បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិតពីបទបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩
សារព័ត៌មានបរទេសជាច្រើន ក្នុងនោះមានទាំងដេលីម៉ែល និង អាស៊ីសេរី…ផងដែរ បានផ្សព្វផ្សាយ ពីបុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ ត្រូវបានកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់ចោល បន្ទាប់ពីបុរសនោះត្រូវបានចោទប្រកាន់ពីបទមិនគោរពបម្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាអ្នកជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព ... Read More »
ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Sami Khedira អាយុ៣៣ឆ្នាំនិយាយថាការផ្លាស់ទៅលេងនៅ Premier League អាចជាជំរើសមួយនៅពេលកុងត្រារបស់ ... Read More »
ក្រុមខ្លាំងៗ៣នៅអង់គ្លេសទទួលបានលទ្ធផលល្អទាំងអស់
ក្រុមខ្លាំងៗចំនួន៣នៅអង់គ្លេស Premier League ទទួលបាន៣ពិន្ទុដូចគ្នាក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១០ កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុមមេឃខៀវ Manchester City ឈ្នះក្រុមភ្ញៀវ Fulham, ក្រុមបិសាចក្រហម Manchester United ... Read More »
Napoli ប្តូរឈ្មោះកីឡដ្ឋានតាមការប្រកាសដោយមានឈ្មោះលោកMaradona
ក្លិប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេឡើងវិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិបលោក Diego Maradona ទទួលមរណភាព ដោយការដូរឈ្មោះកីឡដ្ឋាននេះគឺតាមការប្រកាសកាលពីមរណភាពរបស់លោកថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។ អតីតខ្សែបម្រើប្រយុទ្ធ និងអ្នកចាត់ការទូទៅរបស់អាហ្សង់ទីនលោកម៉ារ៉ាដូណាដែលបានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅក្នុងខែវិច្ឆិកាបានដឹកនាំក្រុមអុីតាលីមួយនេះឱ្យឈ្នះជើងឯក Serie A ... Read More »
អាមេរិកលក់អាវុធមានតម្លៃជាង១៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០
ឆ្នាំ២០២០ គឺជាពេលវេលាលំបាកបំផុតសម្រាប់ប្រទេសជុំវិញពិភពលោក ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។ ជាមួយគ្នានោះសេដ្ឋកិច្ចបណ្តាប្រទេសក៏ត្រូវធ្លាក់ចុះផងដែរ ដោយសារតែការបិទប្រទេស។ ប៉ុន្តែវិស័យឧស្សាហកម្មសព្វាវុធរបស់អាមេរិកនៅតែដំណើរការល្អ ដោយអាមេរិកលក់អាវុធទៅឲ្យប្រទេសជាសម្ពន្ធមិត្ត នាំមកនូវប្រាក់ចំណូលដល់ទៅ១៧៥ពាន់លានដុល្លារ គឺកើនឡើងដល់ទៅ២,៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ កាលពីថ្ងៃទី៤ខែធ្នូ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលបានអនុម័តលក់អាវុធទៅឲ្យប្រទេសជាសម្ពន្ធមិត្តមានតម្លៃជាង១៧៥ពាន់លានដុល្លារ គិតក្នុងរយៈពេលពីថ្ងៃទី១ខែតុលាឆ្នាំ២០១៩ ដល់ថ្ងៃទី ... Read More »
អង់គ្លេសទទួលបានវ៉ាក់សាំងកូវីដ-១៩ដំបូងគេពីក្រុមហ៊ុន Pfizer-BioNTech
អង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីក្រុមហ៊ុនPfizer-BioNTech។ សារព័ត៌មាន CNN បានផ្សាយថាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនPfizer-BioNTech បានបញ្ជូនដល់ប្រទេសអង់គ្លេស នៅថ្ងៃទី៣ខែធ្នូ។ វ៉ាក់សាំងនោះបានបញ្ជូនទៅកាន់អង់គ្លេសតាមរថយន្តដែលមិនមានឡូហ្គោ ធ្វើដំណើរពីបែលហ្ស៊ិកទៅកាន់ទីតាំងរក្សាទុកក្នុងប្រទេសអង់គ្លេស ក្នុងនោះមាន Wales, Scotland និង north Ireland ... Read More »
បារ៉ែនមិនអនុញ្ញាតឲ្យទិញទំនិញអុីស្រាអែលផលិតនៅតំបន់តាំងទីលំនៅលើទឹកដីប៉ាឡេស្ទីនឡើយ
សារព័ត៌មាន BNA របស់បារ៉ែនបានផ្សាយនៅថ្ងៃទី៥ ខែធ្នូថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យនាំទំនិញពីអុីស្រាអែល ដែលទំនិញនោះផលិតនៅតំបន់តាំងទីលំនៅក្នុងទឹកដីប៉ាឡេស្ទីនដែលអុីស្រអែលបានគ្រប់គ្រង។ ព័ត៌មានខាងលើ គឺផ្ទុយពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍បារ៉ែន លោក Zayed bin Rashid al-Zayani ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច