ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រេស៊ីល៖ ក្រុមចោរមានគ្នា​៣០នាក់វាយប្រហារ​​កម្លាំងប៉ូលិសប្លន់ធនាគារ(មានវីដេអូ)

អំពើប្លន់ធនាគារដូច​ក្នុងរឿងភាពយន្ត បង្កឡើងដោយក្រុមចោរមានគ្នា​៣០នាក់​ប្រើរំសេវបំផ្ទុះ ទូដែកដើម្បីយកប្រាក់ ហើយក៏បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសដែលតាមចាប់ពួកគេពីការគេចខ្លួន។ សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីប្លន់ខាងលើកើតឡើងតាំងពីថ្ងៃទី​៣០ខែវិច្ឆិកា នៅក្នុងធនាគារមួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល​។ ការបាញ់ប្រហារប្លន់ខាងលើបណ្តាលឲ្យមានមនុស្ស​២នាក់រងរបួស​។ ក្នុងពេលរត់គេចពីការតាមចាប់របស់កម្លាំងប៉ូលិស​និងពលរដ្ឋ ក្រុមចោរក៏បានបាញ់តដៃ​​ ហើយមិនតែប៉ុណ្ណោះ ក្រុមចោរប្លន់ក៏បានបាចលុយតាមផ្លូវឲ្យពលរដ្ឋចេញមករើសដើម្បីរារាំងដំណើររបស់ក្រុមសន្តិសុខ​ផងដែរ។ ករណីប្លន់ធនាគារខាងលើ កើតឡើងនៅទីក្រុងCriciúma​ ភាគខាងត្បូងប្រទេសប្រេស៊ីល​។ ... Read More »

ការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិកូ ត្រូវបានពន្លឿនដើម្បីបញ្ចប់គម្រោងមុនថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោក បៃឌិន

អន្តរជាតិ៖ បើតាមការចុះផ្សាយទីភ្នាក់ងារញូវយ៉កថែមស៍ (NYT) បានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់គម្រោងជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិកូ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានមុនពេលការផ្លាស់ប្តូររដ្ឋបាលអាមេរិក ដែលគ្រោងធ្វើនៅក្នុងខែមករាខាងមុខនេះ នៅពេលដែលលោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ទីភ្នាក់ងារញូវយ៉កថែមស៍ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ប្រកាសថាមិនមានភស្តុតាងបញ្ជាក់ថាមានការបន្លំក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកBill Barr បញ្ជាក់ថា មិនមានភស្តុតាងណាមួយបង្ហាញពីការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ​២០២០នោះទេ។ លោក​Bill Barr បន្តទៀតថា «មកទល់ពេលនេះយើងមិនទាន់រកឃើញមានការបន្លំទ្រង់ទ្រាយធំដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនោះឡើយ​»។ រដ្ខមន្ត្រី​ Bill Barr បានប្រកាសខាងលើគឺផ្ទុយពីប្រធានាធិបតីដូណាល់ ត្រាំ​ដែលតែងតែចោទប្រកាន់ថា​ មានការបន្លំសន្លឹកឆ្នោត​ហើយព្យាយាម​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោត​​ ... Read More »

ប៉ូលិសឥណ្ឌា ប៉ះទង្គិចគ្នាជាមួយប្រជាកសិកររាប់ពាន់នាក់ ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​ក្នុង​វិស័យ​កសិកម្ម

អន្តរជាតិ៖ ប្រជាកសិករ​រាប់ពាន់នាក់​ មកពី​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ បាននាំគ្នាហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នានា​ ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​នៅក្នុង​វិស័យ​កសិកម្ម​ ក៏បានប៉ះទង្គិចជាមួយក្រុមប៉ូលិស​ ដោយបានបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ប្រើ​កាណុង​បាញ់​ទឹក​ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​កន្លងទៅ ដើម្បីបំបែកហ្វូងបាតុកម្មផងដែរ។ ព្រោះតែ​ក្រុម​កសិករខ្លាច​ថា វា​នឹងធ្វើ​ឲ្យ​ពួកគេ​ងាយ​ នឹងរង​ការកេងប្រវ័ញ្ច​ពី​សហគ្រាស​ធំៗ​។​ ​ក្នុងការប៉ះទង្គិច​គ្នា​នោះ ... Read More »

សិង្ហបុរីនឹងទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ពីក្រុមហ៊ុន Moderna ក្នុងខែធ្នូនេះ

សារព័ត៌មាន ​The Strait Times បានដកស្រង់សម្តីអគ្គនាយកក្រុមហ៊ុន Moderna លោក​Stephane Bancel ដែលបានប្រកាសឲ្យដឹងថា​ ក្រុមហ៊ុន​កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ សុខាភិបាលសិង្ហបុរី​ស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ឲ្យប្រើប្រាស់ក្នុងខែធ្នូនេះ។ លោក​ ​Stephane Bancel បានបញ្ជាក់ថា ... Read More »

អត់ខ្លាចអីសោះ!​ អំឡុង​ពេល​កូ​វីដ​-១៩ ​​វិហារ​ជ្វី​ហ្វ​មួយកន្លែង នៅអាមេរិក ទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ត្រូវអភិបាលរដ្ឋ​ញូវយ៉ក សម្រេច​ពិន័យ

     អន្តរជាតិ៖ វិហារ​ជ្វី​ហ្វ​មួយកន្លែង ស្ថិតនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីពេល​ថ្មីៗ​កន្លងមកនេះ បានទទួល​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍និងមាន​អ្នកចូលរួម​រាប់ពាន់នាក់​ ដោយមិន​គោរព​តាម​គោលការណ៍​គម្លាត​សង្គម នា​អំឡុង​នៃ​វិបត្តិ​កូ​វីដ​-១៩​ ត្រូវអភិបាលរដ្ឋ​ញូវយ៉កសហរដ្ឋអាមេរិក សម្រេច​ពិន័យ​វិហារ​ជ្វី​ហ្វមួយនេះ ជា​ទឹកប្រាក់​១៥០០០​ដុល្លារ​អាមេរិក និង​ការព្រមាន​បិទ​អាគារ​សាសនា​នេះផងដែរ។​ ជាក់ស្តែងចំពោះការសម្រេច​ពិន័យ​ដោយសារ​អាជ្ញាធរ​សង្កេត​ឃើញ ក្រុម​អ្នកចូលរួម​ក្នុង​ចំនួន​ដ៏​ច្រើន ... Read More »

មនុស្ស២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សទាំងកំរោល នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់

អន្តរជាតិ៖ រថយន្ត Ranger Rover មួយគ្រឿង ពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលឲ្យពួកគេប៉ើងទៅលើអាកាស នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ... Read More »

រកឃើញ២ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League

ការប្រកួតកាលពីយប់មិញនៃក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះតាមពូលបានរកឃើញក្រុមចំនួន២ទៀតឡើងវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយsoccerway, livescore និងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ខែធ្នូ ... Read More »

រកឃើញគូប្រកួតសម្រាប់វគ្គជម្រុះ FA Cup ជុំទី៣ហើយ

ការប្រកួតវគ្គជម្រុះ FA Cup បានបញ្ចប់ក្នុងជុំទី២ហើយ ដោយមានក្រុមខ្លាំងៗមួយចំនួនក្នុងក្របខ័ណ្ឌ Premier League, Championship, League 1, League 2 និង National League ... Read More »

ខ្សែបម្រើ Curtis Jones ជួយហង្សក្រហម Liverpool ឡើងវគ្គ១៦ នៅ Champions League

ក្រុមហង្សក្រហមបានឡើងទៅវគ្គ១៦ក្រុមនៃកម្មវិធី UEFA Champions League ដោយស្វ័យប្រវត្តិ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Ajax កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។ ... Read More »

ការចំណាយសម្រាប់កម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយគ្រោងចំណាយ៩៦០លានដុល្លារអាមេរិក

សារព័ត៌មាន CNA បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៣០ វិច្ឆិកាថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានប៉ាន់ប្រមាណថាការចំណាយកម្មវិធីព្រឹត្តិការណ៍អូឡាំពិកដែលត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយអំឡុងពេលវិបត្តិកូវីដ-១៩នឹងមានទឹកប្រាក់ប្រមាណ១០០ពាន់លានផោន (៩៦០លានដុល្លារ) ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការចំណាយសរុបក្នុងការពន្យារពេលព្រឹត្តិការណ៍កីឡាសម្រាប់មួយឆ្នាំនឹងកើនឡើងដល់២០០ពាន់លានអឺរ៉ូ។ អ្នកនាំពាក្យរបស់អ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានរ៉យទ័រថា សេចក្តីប្រកាសមួយនឹងត្រូវធ្វើឡើងលើរបាយការណ៍បណ្តោះអាសន្នបន្ទាប់ពីមានកិច្ចពិភាក្សារវាងទីក្រុងតូក្យូឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុននៅថ្ងៃពុធ។ ថវិកាផ្លូវការចុងក្រោយដែលផ្តល់ដោយគណៈកម្មាធិការរៀបចំនៅខែធ្នូឆ្នាំ២០១៩ មុនពេលព្រឹត្តិការណ៍កីឡាត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ–១៩ ... Read More »

លោកត្រាំ​ខឹងយ៉ាងខ្លាំងក្រោយអភិបាលរដ្ឋ​មិនព្រមលើកទូរស័ព្ទពេលឃើញលេខលោក

មកទល់ពេលនេះមានមន្ត្រីជាច្រើន​បានធ្វើឲ្យលោកត្រាំ ដែលមានចរិតឆេវឆាវ ឆាប់ខឹង កាន់តែខឹងខ្លាំងទៀត ក្រោយពេលមន្ត្រីឃើញលេខលោកទូរស័ព្ទទៅ មិនលើកនិយាយ។ ជាក់ស្តែងអភិបាលរដ្ឋ Arizona លោក​Doug Ducey ជាមន្ត្រីរបស់គណបក្សសាធារណរដ្ឋ​​បានធ្វើឲ្យលោកត្រាំខឹង (ចេញផ្សែងតាមត្រចៀក) ក្រោយពេលលោកឃើញលេខរបស់លោកត្រាំហើយក៏ដាក់ទូរស័ព្ទចុះមិននិយាយ សូម្បីតែអនុប្រធានាធិបតីទូរស័ព្ទទៅក៏មិនលើកដែរ​។ សកម្មភាពខាងលើកើតឡើង​ក្រោយពេលលោកបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតថាលោកបៃឌិនជាអ្នកឈ្នះ។ ... Read More »

បារម្ភពីគ្រោះថ្នាក់យន្តហោះកើនឡើង​ក្រោយកូវីដ​-១៩ ដោយសារអាកាសយានិកឈប់សម្រាកធ្វើការយូរពេក

មនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមជើងយន្តហោះក្រោយពេលកូវីដ​-១៩ ស្ងប់ស្ងាត់ទៅ។ ពេលនោះតម្រូវការធ្វើដំណើរនៅលើពិភពលោកកើនឡើង ចំណែកក្រុមអាកាសយានិកវិញ បានឈប់សម្រាកពីការងារហោះហើរយូរពេក អាចធ្វើឲ្យ ប៉ះពាល់ពេលវិលត្រឡប់មកបញ្ជាយន្តហោះវិញ​។ កុំថាឡើយបញ្ជាយន្តហោះ​ដឹកមនុស្សរាប់រយនាក់ សូម្បីតែបើករថយន្ត ឬម៉ូតូក៏ត្រូវភាំងៗម្តងៗដែរ ក្រោយការផ្អាកការបើកបរយូរពេកនោះ​។ ក្តីបារម្ភរបស់អ្នកធ្វើដំណើរកើតឡើង ក្រោយពេលមានករណីគ្រោះថ្នាក់ យន្តហោះកាលពីថ្ងៃទី​១៥ខែកញ្ញាឆ្នាំ​២០២០ ពេលនោះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ... Read More »

កម្លាំងទាហានអាកាសអាមេរិកត្រៀមលក្ខណៈរួចរាល់ក្នុងការវាយប្រហារកម្ទេចទីតាំងបរមាណូអុីរ៉ង់

អាមេរិកនិងសម្ពន្ធមិត្តបានត្រៀមលក្ខណៈវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងបរមាណូរបស់អុីរ៉ង់ ។ ក្រុមនាវាចម្បាំង​អាមេរិក ​ដែលមានយន្តហោះចម្បាំងជាច្រើន​បានទៅដល់ដែនសមុទ្រជិតប្រទេសអុីរ៉ង់ដើម្បីត្រៀមវាយប្រហារដោយរង់ចាំតែបញ្ជាបុណ្ណោះ​។ ការត្រៀមលក្ខណៈរបស់អាមេរិកកើតឡើង​ក្រោយពេលដែលអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​រងការធ្វើឃាត​ ហើយក្រោយមកក៏មានមេទ័ពមួយរូបទៀតរងការវាយប្រហារសម្លាប់​ដោយយន្តហោះគ្មានមនុស្សបើក ធ្វើឲ្យអុីរ៉ង់កាន់តែខឹងខ្លាំង​ឡើង។​ ទីប្រឹក្សាសន្តិសុខជាតិអុីរ៉ង់​លោក Hossein Dehganបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ មានសិទ្ធិក្នុងការវាយប្រហារសងសឹក។ មន្ទីរបញ្ចកោណអាមេរិកជឿជាក់ថា អុីរ៉ង់​នឹងមិននៅស្ងៀមឡើយចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួនជាបន្តបន្ទាប់បែបនេះ ។ ... Read More »

លោកចូ បៃ​ឌិន តែងតាំងអ្នកស្រី Janet Yellen ជា​រដ្ឋមន្ត្រី​រតនាគារអាមេរិក ដែលជា​ស្ត្រី​ទីមួយ​ក្នុងការគ្រង​តំណែង​កំពូល​នេះ

អន្តរជាតិ៖ អ្នកស្រី Janet Yellen ត្រូវ​ប្រធានាធិបតី​អាមេរិកថ្មីលោក ចូ បៃ​ឌិន ជ្រើសរើស​ជា​បេក្ខភាព​រដ្ឋមន្ត្រី​រតនាគារ ហើយ​អ្នកស្រី​ក៏​ក្លាយជា​ស្ត្រី​ទីមួយ​ ដែល​នឹង​គ្រង​តំណែង​កំពូល​នេះ​។ មិនតែប៉ុណ្ណោះប្រធានាធិបតី​អាមេរិកថ្មីរូបនេះ ក៏​ដាក់​បន្ថែម​ស្ត្រី​៣​នាក់​ទៀត និង​បុរស​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ទៅក្នុង​ក្រុមការងារ​សេដ្ឋកិច្ច​ដ៏​ចម្រុះ ក៏ដូចជា​ប្រកាស​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោក ដែល​សុទ្ធតែជា​ស្ត្រី​ផងដែរ​។ ... Read More »

អឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិក អភិវឌ្ឍអាវុធប្រឆាំងយន្តហោះដ្រូន ខណៈដ្រូនកាន់តែក្លាយជាអាវុធដ៏គ្រោះថ្នាក់!

អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារជាតិអឺរ៉ុប ត្រូវបានសារព័ត៌មាន Sputnik ដកស្រង់ចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី០១ខែធ្នូ ឆ្នាំ២០២០នេះថា បានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ អភិវឌ្ឍអាវុធប្រឆាំងយន្ដហោះដ្រូន។ ទីភ្នាក់ងារការពារជាតិអឺរ៉ុប បានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ ជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ខូកាស៊ូស (Caucasus ... Read More »

អាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលរកស៊ីនៅប្រទេសវេណេហ្ស៊ុយអេឡា

អាមេរិកបានដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុន​បច្ចេកវិទ្យារបស់ចិន​ដែលរកស៊ីនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ជួយដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ​។ ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី​៣០​ខែវិច្ឆិកា បានប្រកាសថា អាមេរិកបានដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនអេឡិចត្រូនិកចិន​ ដោយចោទប្រកាន់ថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរបបលទ្ធិប្រជាធិបតេយ្យ​នៅក្នុងប្រទេសនេះ​។ អាមេរិកនឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិន​នៅក្នុងទឹកដីអាមេរិក​ ហើយហាមប្រាមក្រុមហ៊ុនអាមេរិករកស៊ីជាមួយក្រុមហ៊ុនចិន​។ តាមការលើកឡើងរបស់ក្រសួង​ហិរញ្ញវត្ថុអាមេរិក​ចាប់តាំងពីឆ្នាំ​២០១៧​មកទល់ពេលនេះ ក្រុមហ៊ុននាំចេញអេឡិចត្រូនិករបស់ចិន​បានផ្គត់ផ្គង់​ សម្ភារជាច្រើនដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​។ ចាប់តាំងពីខែមករាឆ្នាំ​២០១៩ មកទល់ពេលនេះ ... Read More »

មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលិស ដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ

អន្តរជាតិ៖ មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ កាលពីថ្ងៃទី​៣០ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលិសដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ ដែល​កើតឡើង​នៅក្នុង​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ទីលាន Sanam Luang កាលពី​ថ្ងៃទី​១៩ និង​២០វិច្ឆិកា​។ ហើយប្រសិនបើ​រកឃើញថា​ពួកគេមានទោស​ក្នុង​ការប្រមាថ​មហាក្សត្រ​មែន បុគ្គល​ទាំងនោះ​អាច​ត្រូវ​ផ្តន្ទាទោស​រហូតដល់​ទៅ​១៥​ឆ្នាំ​។​ ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ ទាំង៥​នាក់ខាងលើនេះរួមមាន៖លោក Arnon ... Read More »

ទាហានជើងទឹកអាមេរិកសម្រេចបោះបង់នាវាផ្ទុកយន្តហោះUSS Bonhomme Richard ក្រោយការឆេះ

ដោយសារតែប្រាក់ចំណាយសម្រាប់ជួសជុលនាវាផ្ទុកយន្តហោះឡើងវិញត្រូវចំណាយចាប់ពី​២,៥-៣,៥ពាន់លានដុល្លារ​ ហើយត្រូវជួសជុលដល់ទៅជាង​៦០ ភាគរយទើបធ្វើឲ្យកម្លាំងទាហានជើងទឹកអាមេរិកសម្រេចបោះបង់ចោលនាវាផ្ទុកយន្តហោះ​USS Bonhomme Richard តែម្តង។ កាលពីខែកក្កដា ឆ្នាំ​២០២០ នាវាUSS Bonhomme Richard បានចតនៅកំពង់ផែ San Diego រដ្ឋ​California ... Read More »

គីម ជុងអ៊ុនបានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ របស់ចិន

អ្នកឯកទេសវិភាគ​របស់អាមេរិក​​​មួយរូបបានលើកឡើងថា​ មេដឹកនាំកូរ៉េខាងជើង​គីម ជុងអ៊ុន​អាចនឹងចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩​ ដែលចិនបានផ្គត់ផ្គង់​ ទាំងនោះហើយបានជាកូរ៉េខាងជើងមិនមានករណីឆ្លងណាមួយនោះឡើយ។ សារព័ត៌មាន​រ៉យទ័រ​បានដកស្រង់សម្តីអ្នកឯកទេសវិភាគអាមេរិក​​កាលពីថ្ងៃទី​៣០ ខែវិច្ឆិកា ដែលបានបញ្ជាក់ថា ចិនបានផ្គត់ផ្គង់​ឲ្យគ្រួសារលោកគីម ជុងអ៊ុន​ នូវប្រភេទវ៉ាក់សាំង​ដែលបានផលិតនិងសាកល្បងដោយជោគជ័យ​​របស់ក្រុមវិទ្យាសាស្ត្រចិន។ អគ្គនាយកមជ្ឈមណ្ឌលផលប្រយោជន៍ជាតិអាមេរិក​លោកHarry Kazianis បានឲ្យដឹងថា គ្រួសារ​លោកគីម ... Read More »

អាជ្ញាធរវៀតណាម រកឃើញគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់ ឆ្លងកូវីដ-១៩ ​ក្នុងស្រុក​លើកដំបូង ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ

អន្តរជាតិ៖ បើយោងតាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​វៀតណាម នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រកាសថាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​លើកដំបូង ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ នៅលើបុរស​ម្នាក់​ដែលមាន​វ័យ​៣២​ឆ្នាំ និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ខណៈបុរសរូបនេះ ​រស់នៅក្នុង​ទីក្រុង​ហូជីមិញ​ ... Read More »

មេទ័ពអុីរ៉ង់រងការធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក​

មេបញ្ជាការកងទ័ពអុីរ៉ង់និង​អង្គរក្ស​៣នាក់ទៀតបានស្លាប់ដោយសាររងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរថយន្តរបស់លោក ក្នុងតំបន់ព្រំដែន​រវាងអុីរ៉ាក់នឹងស៊ីរី​។ នេះជាការវាយប្រហារលើកទីពីរហើយទៅលើមន្ត្រីជាន់ខ្ពស់របស់អុីរ៉ង់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របរមាណូ ។ ការវាយប្រហារសម្លាប់មេទ័ពនៃកម្លាំងបដិវត្តន៍អុីស្លាមអុីរ៉ង់ (IRGC) ​នៅយប់ថ្ងៃទី​៣០ ខែវិច្ឆិកា។ ​ តាមសារព័ត៌មាន រ៉យទ័រ​បានឱ្យដឹងថា មេទ័ព​ Muslim Shahdan ... Read More »

Grosjean បើករថយន្តបុកនឹងរបាំងផ្ទុះឆេះខ្លួនប្រាណក្នុងការប្រណាំង F1 នៅប្រទេសបារ៉ែន

អន្តរជាតិ៖ Grosjean ដែលបើកបរឲ្យក្រុម Haas-Ferrari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារត្រូវភ្លើងឆេះខ្លួន បន្ទាប់ពីបើករថយន្តបុកនឹងរបាំងហើយផ្ទុះឆេះនាការប្រណាំង F1 នៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងករណីគ្រោះថ្នាក់នេះដែលបណ្តាលឲ្យរថយន្តឆេះដាច់ជាពីរនេះកើតឡើងត្រឹម២៦នាទីក្រោយចាប់ផ្តើមប្រណាំងប៉ុណ្ណោះ។ ជាក់ស្តែងអ្នកប្រណាំង F1 សញ្ជាតិបារាំងរូបនេះ ត្រូវភ្លើងឆេះ ហើយជាប់នៅក្នុងរថយន្តជិត៣០វិនាទីមុនពេលអាចចេញផុតពីអណ្ដាតភ្លើងខណៈក្រុមជួយសង្គ្រោះ ... Read More »

Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City  និងក្រុម West Ham ... Read More »

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St ... Read More »

ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក ... Read More »

កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន ... Read More »

ស្រ្ដីម្នាក់បានចូលក្នុងហាងមួយកន្លែងចាប់ទាញយកដបស្រារាប់រយដបទម្លាក់ចោលសង្ស័យមានវិបត្តិផ្លូវចិត្ត (មានវីដេអូ)

អង់គ្លេស៖ ថ្មីៗនេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ដ្រីម្នាក់បានឆ្មក់ចូលទៅក្នុងផ្សារទំនើបមួយកន្លែង យីហោ Aldi បានទាញទម្លាក់ដបស្រាដែលគេតាំងលក់លើធ្នើរ បណ្ដាលឲ្យបែក។ហេតុការណ៍នេះ ត្រូវគេថតជាប់ជាវីដេអូ កាលពីរសៀលថ្ងៃ ពុធសប្ដាហ៍មុន នៅក្នុងទីក្រុងStevenageចក្រភពអង់គ្លេស។តាមរយៈឃ្លីបវីដេអូ បានបង្ហាញឲ្យឃើញពីស្ដ្រីម្នាក់ (មិនបញ្ចេញឈ្មោះ) បានប្រើដៃរបស់នាងទៅទាញដបស្រា ដែលគេតម្រៀបលើធ្នើររាប់រយដប បណ្ដាលឲ្យដបស្រាទាំងនោះធ្លាក់បែកពេញឥដ្ឋតែម្ដង។ ខណៈនោះដែរ ... Read More »

អារ៉ាប៊ី សាអ៊ូឌីត បើកដែនអាកាសឲ្យអុីស្រាអែលជាការត្រៀមវាយប្រហារអុីរ៉ង់​

ការប្រឈមមុខតានតឹងដាក់គ្នារវាងអុីរ៉ង់ នឹងអុីស្រាអែល​ ក្រោយពីការធ្វើឃាត​បិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់​ គឺរដ្ឋាភិបាលអុីរ៉ង់​បានចោទប្រកាន់អុីស្រាអែល​ជាអ្នកនៅពីក្រោយការធ្វើឃាតនោះ ហើយអុីរ៉ង់​នឹងតបតវិញជាមិនខាន។ នៅពេលនេះ​ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់អុីរ៉ង់ក៏បានបើកដែនអាកាសឲ្យអុីស្រាអែល​ងាយស្រួលក្នុងការវាយប្រហារអុីរ៉ង់​ប្រសិនបើអុីរ៉ង់ហ៊ានវាយប្រហារសងសឹកអុីស្រាអែល ជុំវិញការស្លាប់​របស់អ្នកវិទ្យាសាស្ត្របរមាណូនោះ។ ការបើកដែនអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីត សម្រាប់យន្តហោះចម្បាំងអុីស្រាអែលឆ្លងកាត់ កើតឡើងក្រោយពេលដែលមេទ័ពអុីរ៉ង់ព្រមានថា នឹងមាន«ព្យុះមីស៊ីល»ទៅលើទីតាំងនានាក្នុងប្រទេសអុីស្រាអែល​ក្នុងពេលឆាប់ៗខាងមុខ។ នៅពេលនេះអុីរ៉ង់​ក៏បានរកឃើញថា អាវុធដែលប្រើប្រាស់ដើម្បីធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូរបស់អុីរ៉ង់ ... Read More »

ក្រុមការងារព័ត៌មាននៅសេតវិមាន​ជាស្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន

    អាមេរិក៖ ស្ត្រីភាគច្រើនក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិនគឺជាប្រវត្តិសាស្ត្រ ក្រៅពីសមាជិកព្រឹទ្ធសភាលោកស្រី​Kamala Harris ជាអនុប្រធានាធិបតី​ស្ត្រីលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយនៅមានក្រុមការងារ​ទទួលបន្ទុកព័ត៌មានប្រចំាសេតវិមានជាស្ត្រីទាំងអស់មិនធ្លាប់មានពីមុនមកទេ។ កាលពីថ្ងៃទី​៣០ខែវិច្ឆិកា ក្រុមការងារ​របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃឌិន បានប្រកាសថា ក្រុមការងារព័ត៌មានសម្រាប់រដ្ឋាភិបាលគឺជាស្ត្រីទាំងអស់។ នេះជាលើកដំបូងដែលបានជ្រើសរើសស្ត្រី​កាន់តំណែងជាន់ខ្ពស់ក្នុងវិស័យព័ត៌មាននៅសេតវិមាន​។ លោកបៃឌិនធ្លាប់បានលើកឡើងថា​ ... Read More »