ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ទីបំផុតបារាំងធ្វើបានសម្រេច គ្រងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨

នេះ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ដែល​បាន​លើ​កពាន World Cup ពីរដង​ទាំង​លើក​នេះ និងលើក​ទី​មួយ​ក្នុង​ឆ្នាំ​១៩៩៨​។ ដោយឡែក​សម្រាប់ក្រូ​អាតវិ​ញ​បានត្រឹមជា​ជើងឯករ​ង​តែប៉ុណ្ណោះ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​២៨​លាន​ដុល្លារ​។ បារាំង​បាន​ប្រកួត​​តទល់​​យ៉ាងស្វិត​ស្វាញ​​ជាមួយ​​ក្រូអាត ​នៅថ្ងៃទី១៥​ ខែ​កក្កដា​​ឆ្នាំ២០១៨ ជាវគ្គផ្ដាច់ព្រ័ត្រ នៅម៉ោង​១០​យប់​ម៉ោង​​នៅកម្ពុជា។ តែទីបំផុត​​បារាំង​គ្រង​ដំណែង​ជើង​ឯកក្រោយ​យកឈ្នះ​ក្រូ​អាត​ក្នុង​លទ្ធផល​៤​ទល់នឹង​២​។ ក្រៅ​ពី​ទទួលបាន​ពាន​ហើយ បារាំង​ក៏​ទទួលបាន​ប្រាក់ឧត្ថម្ភ​ចំនួន​៣៨​លាន​ដុល្លារ​ផងដែរ​។ ក្រូ​អាតមិ​ន​ដែល​បាន​លើ​កពាន​FIFA ... Read More »

ជប៉ុននឹងចំណាយប្រាក់ជាច្រើនកសាងតំបន់រងគ្រោះដោយទឹកជំនន់

មកទល់ពេលនេះមានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅជប៉ុនកើនឡើង ជាង២០០នាក់ហើយ និងរាប់សិបនាក់ ទៀតបាត់ខ្លួនផ្ទះសម្បែងជាច្រើនរងការ បំផ្លាញទាំងស្រុងនិងខួចខាត។ នាយក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាន បង្ហាញការប្តេជ្ញា ជួយស្តារតំបន់រង គ្រោះឡើងវិញ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលបានផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះ ... Read More »

ចិនកំពុងតែប្រើប្រាស់ក្រុមហ៊ុនអាមេរិកប្រឆំាងរដ្ឋាភិបាលអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម

រដ្ឋាភិបាលចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ ប្រើប្រាស់ពលរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយអាមេរិក។ នៅថ្ងៃទី១៣ខែកក្កដា ចិនបានជំរុញឲ្យក្រុមហ៊ុន រកសុីនៅក្នុង ប្រទេសចិន រួមគ្នាជំរុញឲ្យរដ្ឋាភិបាលអាមេរិក ជួយការពារផលប្រយោជន៍របស់ក្រុមហ៊ុនខ្លួន បើមិនដូច្នោះទេ នឹងទទួលរងការ ខាតបង់ជាច្រើន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា«យើងខ្ញុំសង្ឃឹមថា បណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងរកសុីនៅចិន ... Read More »

អាល្លឺម៉ង់ងាកទៅរកចិន បន្ទាប់ពីប្រឈមមុខតានតឹងជាមួយអាមេរិក

អាមេរិក និងអាល្លឺម៉ង់កាន់តែប្រឈម មុខតានតឹងដាក់គ្នាក្រោយពេល ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំ បានចាត់ ទុកអាល្លឺម៉ង់គឺជាអ្នកទោសរបស់រុស្ស៊ីដោយសារតែអាល្លឺម៉ង់ គាំទ្រដល់រុស្ស៊ី។ នៅក្នុងឱកាសនៃជំនួបកំពូលអង្គការ អូតង់ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ទី១១ ខែកក្កដា ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ... Read More »

កក្រើកពិភពលោក! បារាំង ឬក្រូអាតជាម្ចាស់ ជើងឯក World Cup 2018 ?

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គផ្តាច់ព្រ័ត្រហើយសម្រាប់រាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមខ្លាំង អតីតជើងឯករងយូរ៉ូឆ្នាំ២០១៦មាន់គកបារាំងប៉ះជាមួយក្រុមខ្លាំងក្រូអាតនាវេលា ម៉ោង១០យប់ចូលថ្ងៃទី១៥ ខែកក្កដាម៉ោង នៅកម្ពុជានៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ ប្រទេសរុស្សុី ... Read More »

មុនការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានការវាយប្រហារគ្រាប់បែកអត្តឃាតបានកើតឡើងសម្លាប់រង្គាល

ការវាយប្រហារសម្លាប់រង្គាលបានកើតឡើង នៅក្នុងការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការរកសំឡេងឆ្នោត នៅភាគនិរតិ Baluchistan កាលពីថ្ងៃសុក្រ សម្លាប់មនុស្ស១៣២នាក់ មុនពេលដំណើរវិលត្រឡប់មកវិញរបស់អតីតនាយករដ្ឋមន្ត្រីNawaz Sharif ដែលជាប់ទោសពីបទពុករលួយនោះ ។ លោក Sharif ត្រូវគេរំពឺងថា នឹងត្រូវនាំខ្លួនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីសហព័ន្ធ អិស្លាម៉ាបាដ ... Read More »

Barcelona បន្តចាយលុយ៣២លានផោនដើម្បីយកខ្សែការពារម្នាក់ទៀតពីក្លិប Sevilla

ក្លិប Barcelonaទើបតែប្រកាសថា ខ្លួនបានទិញខ្សែការពារសញ្ជាតិបារាំង Clement Lenglet ពីក្លិប Sevilla នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញដូចគ្នា។ កីឡាករ Clement Lenglet ដែលទើបតែមានវ័យ២៣ឆ្នាំរូបនេះបានចុះ កិច្ចសន្យាលេងឲ្យក្លិបយក្សអេស្ប៉ាញBarcelonaក្នុងទឹកដីNou Camp ដោយតម្លៃខ្លួន ... Read More »

តើអាជ្ញាកណ្តាលរូបណាដែលនឹងមកកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨?

សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានប្រកាសថា អាជ្ញាកណ្តាលសញ្ជាតិ អាហ្សង់ទីន Nestor Pitanaនឹងកាត់សេចក្តីនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី World Cup រវាងក្រុមជម្រើសជាតិបារាំងនឹងក្រូអាត។ លោក Nestor Pitana ដែលជាអតីតតារាសម្តែងមួយរូបធ្លាប់បានកាត់ សេចក្តី៤ប្រកួតហើយរួមទាំងការប្រកួតបើកឆាករវាងម្ចាស់ផ្ទះរុស្ស៊ីនឹងអារ៉ាប៊ីសាអ៊ូឌីត ហើយនឹងក្នុងការប្រកួតបារាំងឈ្នះអ៊ុយរុយហ្គាយទៀតផង។ ចំណែក២ប្រកួតទៀត ... Read More »

ក្រុមតោខៀវសម្រេចចិត្តបណ្តេញអ្នកចាត់ការទូទៅលោក Antonio Conte ចេញពីតំណែង

ក្រុមតោខៀវChelseaរបស់អង់គ្លេសបានសម្រេចចិត្តបណ្តេញអ្នកចាត់ការទូទៅ សញ្ជាតិអ៊ីតាលីលោក Antonio Conte ចេញពីតំណែងហើយដោយយល់ព្រមសងលុយ៩ លានផោនក្នុងបញ្ចប់កិច្ចសន្យាមុនថ្ងៃកំណត់។ នេះបើយោងទៅតាមសារព័ត៌មាន នៅក្នុងប្រទេសអង់គ្លេស និងអ៊ីតាលី។ ចំណែកលោកAurelio De Laurentiis ប្រធានក្លិប Napoli បានបញ្ជាក់ថា ... Read More »

ចិនអំពាវនាវដល់អាមេរិកឲ្យដាក់«កាំភ្លើងពន្ធដារ»ចុះដើម្បីពិភាក្សាវិញ

បើទោះបីមានការចោទប្រកាន់អាមេរិកថាបានចាប់ផ្តើមធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្ម តែចិនបានស្នើដល់អាមេរិកឲ្យ «ដាក់ កាំភ្លើងពន្ធដារចុះ» ហើយបើកផ្លូវឲ្យមាន កិច្ចពិភាក្សាបញ្ចប់វិវាទក្នុងវិស័យពាណិជ្ជកម្មវិញ។ កាលពីថ្ងៃទី១២ខែកក្កដា ចិន បានចោទប្រកាន់ អាមេរិកថាបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយចិន នឹងចាត់វិធានការ ការពារ។ កន្លងមក ... Read More »

មន្ត្រីកូរ៉េខាងជើងមិនជួបពិភាក្សាដោយទុកឲ្យមន្ត្រីអាមេរិករង់ចាំ

សារព័ត៌មាន Sputnik បានផ្សាយថា មន្ត្រីកូរ៉េខាងជើង មិនបានបង្ហាញខ្លួននៅ ក្នុងជំនួបជាមួយភាគីអាមេរិក ដូចដែល បានកំណត់នោះឡើយ នៅថ្ងៃទី១២ខែកក្កដាដើម្បីពិភាក្សាស្តីពីការប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់បង់ជីវិតនៅក្នុងសង្គ្រាមឆ្នាំ១៩៥០-១៩៥៣។នៅពេល មន្ត្រីអាមេរិកទៅដល់ តំបន់ព្រំដែន កូរ៉េ ទាំងពីរ ក៏មិនឃើញភាគីកូរ៉េខាងជើង ម្នាក់ ... Read More »

បាតុកម្មស្វាគមន៍ដំណើរទស្សនកិច្ចលោកដូណាល់ ត្រាំ

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសអង់គ្លេស លោកប្រធានាធិបតី អាមេរិកដូណាល់ ត្រាំរងការធ្វើបាតុកម្ម ប្រឆាំងយ៉ាងខ្លាំងពីពលរដ្ឋអង់គ្លេស ។ ក្រៅពីនេះ អ្នកនយោបាយជើងចាស់អង់ គ្លេស គឺអតីតសមាជិកព្រឹទ្ធសភា បាន និយាយថា«លោកត្រាំ ធ្វើខ្លួនដូច ... Read More »

អង្គការអូតង់មានការឯកភាពកាន់តែខ្លាំងនៅក្រោយជំនួបកំពូលបើទោះមានចំណុចមិនចុះសម្រុងគ្នា

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានបញ្ជាក់ថា អូតង់មានឯកភាព និងកាន់តែខ្លាំងនៅក្រោយជំនួបកំពូល រួចបញ្ជាក់ ថា លោកត្រាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញា ចិត្តនិងឆន្ទៈរបស់ខ្លួនដែលចង់ឃើញអូតង់ខ្លាំង។ កាលពីថ្ងៃ ទី១២ ខែកក្កដា អង្គការអូតង់បានបិទបញ្ចប់ជំនួបកំពូលរយៈពេល ២ថ្ងៃ ក្នុងទីក្រុងប្រ៊ុចសែល ... Read More »

អេហ្ស៊ីបកាត់ទោសប្រហារជីវិតក្រុមបងប្អូនអិ៊ស្លាមជាច្រើននាក់

កាលពីថ្ងៃទី១២ខែកក្កដាតុលាការអេហ្ស៊ីបបានសម្រេចកាត់ទោស ប្រហារជីវិតសមាជិកក្រុមអិ៊ស្លាម៣១នាក់ ដោយជាប់ពាក់ព័ន្ធករណីសម្លាប់ប៉ូលិស និងបុគ្គលិកសន្តិសុខកាលពីឆ្នាំ២០១៥ និងករណី ហែកគុកផ្សេងទៀតនៅឆ្នាំ២០១៦។ តុលាការនៅក្នុងស្រុក El Zagazig បានកាត់ទោសប្រហារជីវិត មនុស្ស១៨ នាក់ពីបទ សម្លាប់ សន្តិសុខ នៅក្នុងតំបន់នេះ។តាមសាលក្រមរបស់តុលាការ ... Read More »

ថៃនឹងផ្តល់សញ្ជាតិដល់សមាជិក៤រូបនៃក្រុមកីឡាទើបរំដោះចេញពីរូងភ្នំ

រដ្ឋាភិបាលថៃ នឹងផ្តល់សញ្ជាតិដល់កីឡាករ៣នាក់ និងគ្រូបង្វឹកម្នាក់ ក្នុងក្រុមកីឡា «ជ្រូកព្រៃ» ដែលទើបតែរំដោះចេញពីរូងភ្នំថាំលួង។ សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Venus Rirsuk ប្រធាននាយកដ្ឋានចុះឈ្មោះនៃក្រសួងមហាផ្ទៃថៃកាលពីថ្ងៃទី១២ ខែកក្កដា បានបញ្ជាក់ថា ... Read More »

Barcelonaបង្ហាញខ្សែបម្រើថ្មីវ័យ២១ឆ្នាំដែលទើបទិញបានពីប្រេស៊ីល

ក្លិបBarcelonaម្ចាស់ជើងឯកអេស្ប៉ាញ La Liga បានធ្វើពិធីបង្ហាញជាផ្លូវការពីការមកដល់របស់ខ្សែបម្រើ Arthur របស់ក្រុមGremioនៅក្នុងប្រទេសប្រេស៊ីល។ ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យBarcelonaរយៈពេល៦ឆ្នាំដោយមានតម្លៃខ្លួន២៧,៥លានផោន។ ខ្សែបម្រើរូបនេះបាននិយាយប្រាប់ទូរទស្សន៍Barca TVថា “ខ្ញុំពិតជារីករាយណាស់ដែលក្តីសុបិនរបស់ខ្ញុំបានក្លាយទៅជាការពិត។ ខ្ញុំតែងតែស្រមៃចង់ពាក់អាវ FC Barcelona ហើយពិសេសនោះគឺឈ្នះពានរង្វាន់ជាមួយនឹងក្លិបដ៏អស្ចារ្យមួយនេះ” ។ ... Read More »

Cristiano Ronaldo តារារះលើប្រទេសជាច្រើនៅអឺរ៉ុប

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាតារាបាល់ទាត់ដែលរះនៅលើបណ្តាលប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប។ Ronaldo ផ្តើមចេញពីយុវជនដ៏មានទេពកោសលបាល់ទាត់លេងឲ្យក្រុម Sporting Lisbon ក្នុងប្រទេសព័រទុយហ្គាល់ ហើយបានផ្លាស់ទៅកាន់ក្លិប Manchester United របស់អង់គ្លេសដោយទទួលបានជោគជ័យខ្លាំងខ្លាំងអស់រយៈពេល៦ឆ្នាំទើបចាកចេញចេញពីកីឡដ្ឋាន Old ... Read More »

ផ្ទុះនៅសួនឧស្សាហកម្មភាគនិរតីប្រទេសចិនស្លាប់១៩នាក់ និងរបួស១២នាក់

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដាថា ហេតុការណ៍ផ្ទុះនៅក្នុងសួនឧស្សាហកម្មមួយកន្លែងនៅខេត្តភាគនិរតី ប្រទេសចិនបានសម្លាប់មនុស្ស ១៩នាក់ និងរងរបួស១២នាក់។ ការផ្ទុះនេះបានកើតឡើងនៅរោងចក្រ Yibin Hengda Technology Co ដែលជារោងចក្រគីមីមួយ នៅក្នុងសួនឧស្សាហកម្ម ក្នុងទីក្រុង ... Read More »

ការធ្វើកំណែទម្រង់របស់អង្គការអូតង់(ណាតូ)ជាចំណុចបង្កឲ្យមានវិវាទ

ការធ្វើកំណែទម្រង់របស់អង្គការអូតង់ ក៏ដូចជាការបង្កើនចំណាយរបស់ប្រទេសជាសមាជិក សម្រាប់ស្ថាប័នយោធាកំពូល មួយនេះ កំពុងក្លាយទៅជាវិវាទយ៉ាងធំរវាងអាមេរិកនឹងអូតង់ ក្នុងពេលដែលអាមេរិក មិនលើកលេងពន្ធដល់អឺរ៉ុប ហើយថែម ទាំងបង្ខំឲ្យអឺរ៉ុបចំណាយ ជាច្រើនទៅលើ សម្ពន្ធមិត្តយោធានេះ។ កំណែទម្រង់លើរចនាសម្ព័ន្ធរបស់អង្គការដែលមានចំណាស់ជិត ៧០ឆ្នាំដោយរៀបចំរចនាសម្ព័ន្ធថ្មីដើម្បីសម្របខ្លួនឲ្យត្រូវនឹងស្ថានការណ៍ពិភពលោកសព្វថ្ងៃ។ ស្ថានការណ៍ពិភពលោកសព្វថ្ងៃកំពុងទទួលរងការគំរាមកំហែងពីអង្គការរដ្ឋអ៊ិស្លាម ហើយការដែលក្រុមប្រទេសមហាអំណាចកំពុងចាប់ផ្តើមបញ្ចេញធ្មុងដាក់គ្នាជាថ្មីគឺដូចក្នុងសម័យសង្រ្គាមត្រជាក់។ ... Read More »

អង់គ្លេស បញ្ជាក់ពីសម្ពន្ធមិត្តយ៉ាងរឹងមាំជាមួយអាមេរិក ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងឡុង

នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទៅកាន់ អង់គ្លេស រដ្ឋាភិបាលទីក្រុងឡុងបានបញ្ជាក់ជាថ្មីពីសម្ពន្ធមិត្តយ៉ាងរឹងមាំជាមួយអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថាទីក្រុងឡុងជាសម្ពន្ធមិត្តដ៏រឹងមាំបំផុតរបស់អាមេរិក។ ការប្រកាសខាងលើរបស់នាយករដ្ឋ មន្ត្រីអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលដែលយើងចាកចេញពីសហគមន៍អឺរ៉ុប យើងចាប់ផ្តើមបង្កើនទម្រង់ថ្មីសម្រាប់ អង់គ្លេស ... Read More »

មន្ត្រីម្នាក់ទៀតហើយរងការបាញ់សម្លាប់នៅហ្វុីលីពីន

អភិបាលរងនៅទីក្រុងភាគខាងត្បូង ប្រទេសហ្វុីលីពីន កាលពីថ្ងៃទី១១ ខែ កក្កដា ត្រូវបានខ្មាន់កាំភ្លើងជិះម៉ូតូបាញ់ សម្លាប់។ ការបាញ់សម្លាប់ខាងលើបានធ្វើឲ្យមន្ត្រីក្នុងតំបន់រងការធ្វើឃាតកើនឡើងដល់៤នាក់ហើយក្នុងរយៈពេលមិនដល់២សប្តាហ៍ផងនោះ។ មន្ត្រីដែលទើបតែរងការធ្វើឃាតមានឈ្មោះ Al Rashid Mohammad Ali ជា អភិបាលរង ... Read More »

កិច្ចប្រជំុណាតូ សម្ពន្ធមិត្តអាមេរិក អាល្លឺម៉ង់ ប្រេះឆា?

កិច្ចប្រជំុកំពូលណាតូ លើកទី២៦ បាន ចាប់ផ្តើមនៅទីក្រុងប្រុ៊ចសែល ប្រទេស បែលហ្សុិក កាលពីថ្ងៃទី១១ ខែកក្កដា បានបញ្ចប់ទៅដោយ បន្សល់ទុកនូវបញ្ហា មិនចុះសម្រុងគ្នាជាច្រើន ។ ប៉ុន្តែមេដឹក នាំប្រទេសសមាជិកណាតូ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្នុងនោះមានចំណុចសំខាន់ៗមួយចំនួនដែលបានស្របគ្នា។ ... Read More »

ក្រូ​អាត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-១

ក្រុម​ជម្រើស​ជាតិ​ក្រូ​អាតបានឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុមកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ២-១ ក្នុងជំនួប​ដែល​ឈានដល់​ការបន្ថែម​ម៉ោង​​ពីរដង នា​កីឡដ្ឋាន Luzhniki  ប្រទេសរស្សី។​ កីឡាករ Kieran Trippier ... Read More »

«ចាក់សាំងបន្ថែមចូលភ្លើងកំពុងឆេះ» សង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹង

រដ្ឋាភិបាលអាមេរិកបានចាក់សាំង បន្ថែមចូលក្នុងភ្លើងកំពុងតែឆេះ ខណៈ កាលពីថ្ងៃទី១០ខ ែកក្កដា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានឡើងគម្រោង ដំឡើងពន្ធ២០០ពាន់លានដុល្លារដល់ ទំនិញនាំចូលពីប្រទេសចិន ។ ប្រសិនបើ ទទួលបានការឯកភាពនោះច្បាប់ដំឡើង ពន្ធថ្មីរបស់លោកត្រាំទៅលើទំនិញចិននឹង ... Read More »

ដំណើរការចាកចេញពីអឺរ៉ុបមិនរងផលប៉ះពាល់នោះឡើយទោះបីមន្ត្រីជាន់ខ្ពស់អង់គ្លេសបន្តលាលែងតំណែងក៏ដោយ

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា ដំណើរការ ចាកចេញពីអឺរ៉ុបនៅតែបន្តដដែល បើទោះ បីក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នមានមន្ត្រីជាច្រើនបានចាកចេញក្តី ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅ រសៀលថ្ងៃពុធ ទី១១ ខែកក្កដា ... Read More »

វាយប្រហារគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជិត៧០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស១៣ នាក់ស្លាប់ និង៥៤នាក់រងរបួសនៅក្នុងហេតុ ការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនៅ ទីតាំងឃោសនាបោះឆ្នោត ស្ថិតនៅតំបន់ ភាគខាងជើងប៉ាគីស្ថាន កាលពីថ្ងៃទី១០ ខែកក្កដា ។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភ យ៉ាងខ្លាំងពីសន្តិសុខក្នុងពេលបោះឆ្នោត ដែលត្រូវធ្វើឡើងនៅចុងខែកក្កដានេះ។ ការវាយប្រហារខាងលើ គឺសំដៅទៅ ... Read More »

ចិនក្តាប់យកឱកាសវាយលុកនៅអឺរ៉ុបក្នុងពេលដែលអឺរ៉ុប និងអាមេរិកមានបញ្ហាពាណិជ្ជកម្ម

រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែបោះ ជំហានចូលទៅក្នុងទឹកដីដែលជាទីលាន ពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិកគឺអឺរ៉ុប។ ប៉ុន្តែក្រោយពេលដែលអាមេរិកមិនលើក លែងពន្ធដល់អឺរ៉ុបបានធ្វើឲ្យតំបន់នេះបាត់ បង់ទំនុកចិត្តលើអាមេរិកដោយងាកទៅរក ចិនវិញម្តង។ ឱកាសដ៏ពិសេសនេះចិន បានចាប់ផ្តើមបណ្តាក់ទុនជាច្រើននៅក្នុង ការសាងសង់ទីក្រុងទំនើប ឬហៅថាទីក្រុង​ឆ្លាតវៃដំបូងនៅអឺរ៉ុប ។ ទីក្រុងនេះនឹងសាង សង់ឡើងនៅក្នុងទីក្រុងសូហ្វៀរ ប្រទេស ... Read More »

ភាពរីករាយគ្រប់ដណ្តប់ទូទាំងប្រទេសថៃនិងពិភពលោក ប៉ុន្តែបានបង្កប់នូវទុក្ខក្រៀមក្រំ១៣គ្រួសារទទួលបានក្តីសុខតែមួយគ្រួសារមានកូនតូចត្រូវបាត់បង់ឪពុកជារៀងរហូត

មិនថាតែពលរដ្ឋថៃប៉ុណ្ណោះទេ ដែល មានភាពរីករាយ ក្រោយរំដោះកុមារទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នំ ដែលជាប់នៅខាងក្នុងអស់រយៈពេល១៧ថ្ងៃ។ នៅពេលកីឡាករចុងក្រោយ បាន បញ្ជូនចេញពីរូងភ្នំប្រហែលជាម៉ោង៦បានធ្វើឲ្យក្តីរំភើប ពេញលេញកើតឡើងចំពោះគ្រួសារក្រុមកីឡាករ ក៏ដូចជាពលរដ្ឋទាំង មូល។ ប៉ុន្តែភាពសប្បាយរីករាយដែល បានជួបជុំគ្រួសារវិញ ... Read More »

ប្រទេសអង់គ្លេសនឹងបញ្ជូនទាហានបន្ថែមចំនួន៤៤០នាក់ទៅកាន់អាហ្វហ្គានីស្ថាន

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May សន្យាថា នឹងបញ្ជូនទាហានបន្ថែមចំនួន 440 នាក់ឲ្យទៅកាន់អាហ្វហ្គានីស្ថាន ។ ការសន្យានេះធ្វើឡើងក្នុងអំឡុងជំនួបកំពូល NATO នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ... Read More »

មាន់គក​បារាំង​ឡើង​ទៅ​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​រង់​ចាំ​ក្រុម​ឈ្នះ​រវាង​អង់គ្លេស និង​ក្រូអាត

មួយ​គ្រាប់​​តែត​ចូល​ទី​របស់​ខ្សែ​ការពារ​ Sumuel Umtiti គ្រប់​គ្រាន់​ជួយ​ឲ្យ​បារាំង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​បែលហ្ស៊ិក​ដោយ​លទ្ធផល​ ១-០។​ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ខ្លាំង​​សម្រាប់​រយៈ​ពេល​៤៥​នាទី​ដំបូង​ដែល​ធ្វើ​ឲ្យ​ជម្រើស​ជាតិ​បារាំង​​បុក​ពោះ​មិន​ស្ទើរ​ទេ។ បែលហ្ស៊ិក​ទទួល​បាន​ឱកាស​ស៊ុត​​ជា​ច្រើន​លើក​​ដែរ​​ ប៉ុន្តែ​ការពារ​បារាំង​រឹង​មាំ​ល្អ។ ចំពោះ​បារាំង​វិញ​ក៏​មិន​បណ្តោយ​ឲ្យ​បែលហ្ស៊ិក​​វាយ​លុក​តាម​អំពើ​ចិត្ត​ដែរ​គឺ​បាន​ព្យាយាម​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់​​ដែរ​ ប៉ុន្តែ​ឱកាស​ចំ​គោល​ដៅ​ប៉ុន្មាន​ជើង​ត្រូវ​បាន​អ្នក​ចាំ​ទី​បែលហ្ស៊ិក​សង្គ្រោះ​បាន។ ជា​ពិសេស​ចុង​វគ្គ​ទី​១​ខ្សែ​ការពារ​វ័យ​ក្មេង​បារាំង​ Pavard ក៏​​បាន​ឱកាស​ស៊ុត​ម្នាក់​ឯង​កៀក​សំណាញ់​ទី​ តែ​បះ​ជើង​របស់​អ្នក​ចាំ​ទី ... Read More »