ក្លិបយក្សព័រទុយហ្គាល់បានប្រកាសថា ក្រុមមាន់ខ្នាយមាស Tottenham បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាកីឡាករ Carlos Vinicius ក្នុងលក្ខខណ្ឌខ្ចីជើងពី Benfica រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ កិច្ចព្រមព្រៀងខ្ចីជើងដំបូងក្នុងតម្លៃ២,៧លានផោនសម្រាប់ Carlos Vinicius ក៏រាប់បញ្ចូលទាំងជម្រើសទិញ៤១លានផោន ទោះបីជាចំនួនទឹកប្រាក់ដែលត្រូវបង់សម្រាប់ខ្ចីជើងនឹងត្រូវបានកាត់ប្រសិនបើអនុវត្តគ្រប់លក្ខខណ្ឌ។ ក្រុមមាន់ខ្នាយមាស ... Read More »
ព័ត៌មានអន្តរជាតិ
គីម ជុងអ៊ុន ជូនពរលោកត្រាំឆាប់ជាសះស្បើយពីជំងឺ
ក្រោយទទួលបានដំណឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយាឆ្លងកូវីដ-១៩មក មេដឹកនាំជាច្រើននៅជុំវិញពិភពលោក បានជូនពរលោកត្រាំឆាប់ជាសះស្បើយ ឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ក្នុងចំណោមមេដឹកនាំដែលជូនពរលោកត្រាំ មានទាំងមេដឹកនាំកូរ៉េខាងជើងផងដែរ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតជូនពរលោកត្រាំឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។ សារព័ត៌មានជាតិកូរ៉េខាងជើង ... Read More »
អាមេរិកបានត្រៀមយុទ្ធសាស្ត្រអាក្រក់បំផុត គ្មានមេដឹកនាំ
ក្រោយប្រធានាធិបតីអាមេរិកឆ្លងកូវីដ-១៩ និងមន្ត្រីសំខាន់ជាច្រើនរូបទៀតនៅសេតវិមានបានឆ្លងកូវីដ-១៩មក អាមេរិកបានត្រៀមយុទ្ធសាស្ត្រអាក្រក់បំផុតដែលអាចកើតឡើងជាយថាហេតុ។ នៅពេលនេះយន្តហោះ«ថ្ងៃអវសានផែនដី» របស់អាមេរិកបានចាប់ផ្តើមហោះហើរ ក្រោយទទួលបានព័ត៌មានថាប្រធានាធិបតីអាមេរិក និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតឆ្លងកូវីដ-១៩ ។ យន្តហោះE-6 Mercury ដែលជាទីបញ្ជាការបរមាណូលើអាកាសរបស់អាមេរិកទុកសម្រាប់ពេលទីតាំងនៅលើដីរងការវាយប្រហារខ្ទេចអស់នោះ ពេលនេះបានចេញប្រតិបត្តិហើយ។ កាលពីពាក់កណ្តាលយប់ថ្ងៃទី១ ខែតុលា(ពេលវេលានៅអាមេរិក) ... Read More »
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងបានបង្ហាញខ្លួនជាសាធារណៈក្រោយរយៈពេល៣ខែ
លោកស្រី Kim Yo-jong ជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី២ ខែតុលា បានបង្ហាញខ្លួនជាថ្មីតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់កូរ៉េខាងជើង។ សូមបញ្ចាក់ថា លោកស្រី Kim Yo-jong មិនបានបង្ហាញខ្លួនតាំងពីដើមខែកក្កដាមក។ សារព័ត៌មានជាតិកូរ៉េខាងជើង ... Read More »
រុស្ស៊ី អញ្ជើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាក់វ៉ាក់សាំង Sputnik V
មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ី បានប្រកាសថា បានត្រៀមលក្ខណៈដើម្បីចាក់វ៉ាក់សាំង Sputnik V ជូនប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រសិនបើលោកយល់ព្រម។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya លោក Alexander Gintsburg ... Read More »
បុគ្គលិកក្រុមមហ៊ុន Amazon របស់អាមេរិក ជិត២ម៉ឺននាក់ ឆ្លងជំងឺ COVID-19
អន្តរជាតិ៖ បើតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០នេះថា បុគ្គលិកលក់ទំនិញតាមអនឡាញដ៏ធំបំផុតនៅអាមេរិក គឺបុគ្គលិកជួរមុខរបស់ក្រុមហ៊ុន Amazon នៅទូទាំងសហរដ្ឋអាមេរិកជាង ១៩,០០០នាក់បានឆ្លងជំងឺ COVID-19 ដែលស្មើនឹង ១.៤៤% ... Read More »
មេដឹកនាំប្រឆាំងរុស្ស៉ី លោកNavalny គឺជាភ្នាក់ងារចារកម្មអាមេរិក (CIA),នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រុស្ស៉ី
អន្តរជាតិ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថា ការចោទប្រកាន់របស់មេដឹកនាំប្រឆាំង Navalny ទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺគ្មានមូលដ្ឋានច្បាស់លាស់ មិនអាចទទួលយកបាន ហើយជាការប្រមាថផងដែរ។ មិនតែប៉ុណ្ណោះលោកPeskov ... Read More »
ទីបំផុត! កូនស្រីលួចលាក់របស់ស្ដេចបែលហ្ស៉ិក ក្រោយតតាំងក្ដីអស់រយៈពេលជាង២០ឆ្នាំ ក្លាយជាព្រះនាងហើយ
អន្តរជាតិ៖ សំណុំរឿងកូនស្រីលួចលាក់របស់ស្ដេចបែលហ្ស៉ិក ផ្ទុះឡើងនៅឆ្នាំ១៩៩៧ ពេលដែលនាង Delphine Boel ត្រូវបានអះអាងថា ជាកូនស្រីរបស់ស្ដេច Albert II ។ រហូតទើបដល់ឆ្នាំ២០១៩ ប៉ុណ្ណោះ ដែលតុលាការសម្រេចឲ្យមានការធ្វើតេស្ត DNA ... Read More »
រដ្ឋបាលលោក ត្រាំ មានផែនការបើកការស៊ើបអង្កេតមួយលើវៀតណាម ពាក់ព័ន្ធនឹងការបន្លំរូបិយប័ណ្ណ ឬការធ្វើពាណិជ្ជកម្មដោយមិនស្មោះត្រង់
អន្តរជាតិ៖ ប្រទេសវៀតណាម អាចនឹងប្រឈមមុខការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំមានផែនការបើកការស៊ើបអង្កេតមួយលើវៀតណាម ពាក់ព័ន្ធនឹងការបន្លំរូបិយប័ណ្ណ (currency manipulator) ហើយដែលការចោទប្រកាន់នេះអាចនឹងនាំទៅរកការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម លើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ... Read More »
លោកបៃឌិន មានប្រតិកម្មបែបណាក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ឆ្លងកូវីដ-១៩
បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន មិនទាន់មានប្រតិកម្មឬវិភាគអ្វីជុំវិញការឆ្លងកូវីដ-១៩របស់ប្រធានាធីបតីដូណាល់ ត្រាំ នៅឡើយ។ ទាំងនោះគឺជាការបរាជ័យរបស់លោកត្រាំ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ នៅលើបណ្តាញសង្គម ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា ... Read More »
ប្រទេសថៃ កំពុងបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ជាង ២ម៉ឺនតោន ដោយមិនគិតពន្ធនាំចូលសម្រាប់ខែតុលានេះ
អន្តរជាតិ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃលោក Keerati Rushchano បានអះអាងថា៖ ប្រទេសថៃ កំពុងទទួលបានឱកាសល្អមួយក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្រោយប្លុកមួយនេះអនុញ្ញាតឲ្យថៃនាំចូលអង្ករចំនួន ២៤៨៨៣តោនដោយមិនគិតពន្ធនាំចូលឡើយសម្រាប់ខែតុលានេះ។ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃរូបនេះ បន្តថាគណៈកម្មការអឺរ៉ុបនៅថ្ងៃទី ២២ ខែកញ្ញាបានប្រកាសថា ចំនួនកូតាអង្ករសេសសល់ដែលថៃនាំអង្ករទៅអឺរ៉ុបប្រចាំឆ្នាំ នឹងមិនគិតពន្ធឡើយសម្រាប់ខែតុលា។ ... Read More »
Breaking news៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ឆ្លងកូវីដ-១៩
ក្តីព្រួយបារម្ភពីការឆ្លងកូវីដ-១៩ដល់ប្រធានាធិបតីអាមេរិកពេលនេះបានក្លាយជាការណ៍ពិតហើយ ដោយកាលពីយប់ថ្ងៃទី១ខែតុលា(ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter របស់លោកថា លោកនិងភរិយាបានឆ្លងកូវីដ-១៩។ ផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងនយោបាយអាមេរិកអាស្រ័យទៅលើស្ថានភាពជំងឺរបស់ប្រធានាធិបតីក្រោយឆ្លងកូវីដ-១៩ មានកម្រិតធ្ងន់ប៉ុនណា ។ ប្រសិនបើលោកមានកម្រិតស្រាល នឹងមិនប៉ះពាល់នោះឡើយ ផ្ទុយទៅវិញបើកម្រិតធ្ងន់នោះ គឺអាចប៉ះពាល់ដល់សេដ្ឋកិច្ចនយោបាយ ... Read More »
មន្រ្តីជាន់ខ្ពស់វៀតណាម សមយុទ្ធយោធាចិននៅសមុទ្រចិនខាងត្បូង អាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចារស្តីពីដែនសមុទ្រជាមួយបណ្តាប្រទេសអាស៊ាន
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែតុលាម្សិលមិញនេះថា៖ សមយុទ្ធយោធាដែលធ្វើឡើងនៅសប្តាហ៍នេះ ដោយទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងនឹងធ្វើឲ្យប៉ះពាល់ដល់ការចរចាស្តីពីក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានបញ្ហាជម្លោះ។ ... Read More »
ប្រជាជននៅអាមេរិកឡាទីន ងាកទៅទិញទំនិញតាមអនឡាញ កាន់តែច្រើនឡើងៗ ចាប់តាំងពីកូវីដ-១៩ផ្ទុះឡើង
អន្តរជាតិ៖ ខណៈការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតសកល (COVID-19) ជម្រុញឲ្យប្រជាជនរាប់លាននាក់នៅអាមេរិកឡាទីន បានកែប្រែទម្លាប់ពីមុនដែលធ្លាប់ទៅផ្សារទិញទំនិញ បែរងាកទៅធ្វើការទិញទំនិញតាមអនឡាញវិញ។ មិនតែប៉ុណ្ណោះបានធ្វើឲ្យវិស័យឧស្សាហកម្មពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់អាមេរិកឡាទីន បាននិងកំពុងតែរីកចម្រើនខ្លាំងឡើងគួរឲ្យកត់សម្គាល់ ។ បើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញាឆ្នាំ២០២០ម្សិលមិញថា៖ ... Read More »
Robert Lewandowski របស់ក្រុម Bayern Munich ឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំ
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Uefa ២០១៩-២០២០ ។ ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski អាយុ៣២ឆ្នាំបានផ្តួលមិត្តរួមក្រុមរបស់ក្លិប Bayern Munich ... Read More »
ក្រុមហ៊ុនអាកាសចរណ៍Delta Airlines របស់អាមេរិកឲ្យអាកាសយានិក១៩០០នាក់ឈប់សម្រាក
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកDelta Airlines នឹងអនុញ្ញាតឲ្យអាកាសយានិកចំនួន១៩០០នាក់ ឈប់សម្រាក ប្រសិនបើសភាអាមេរិកមិនឈានដល់កិច្ចព្រមព្រៀងជួយដល់សេដ្ឋកិច្ចនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរគឺ Delta Airlines និង American Airlines បានកាត់បន្ថយបុគ្គលិកដល់ទៅ៣២ពាន់នាក់ក្រោយសភាអាមេរិកមិនព្រមព្រៀងទៅលើកញ្ចប់ជំនួយសេដ្ឋកិច្ច។ ជាមួយគ្នានេះអាកាសយានិក១៩០០នាក់ ក៏ត្រូវដាក់ច្បាប់សម្រាកផងដែរ។ សារព័ត៌មាន ... Read More »
ទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោកត្រាំឆ្លងកូវីដ-១៩
លោកស្រី Hicks ទីប្រឹក្សាប្រធានាធិបតីដូណាល់ ត្រាំ ហើយតែងតែអមដំណើរលោកត្រាំនៅក្នុងកម្មវិធីនានានោះ ពេលនេះរកឃើញវិជ្ជមានកូវីដ-១៩។ កាលពីថ្ងៃទី៣០ ខែកញ្ញាលោកស្រី Hicks ក៏មានវត្តមាននៅក្នុងកម្មវិធីតស៊ូមតិ លើកដំបូងរវាង លោកត្រាំ នឹងលោកបៃឌិនដែរ។ នៅថ្ងៃទី២ ខែតុលា ... Read More »
លទ្ធផលនៃការចាប់ឆ្នោតចែកពូលក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១
ការចាប់ឆ្នោតចែកពូលនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០២០ ត្រូវបានបញ្ចប់ហើយធ្វើអ្នកគាំទ្រនៅជុំវិញពិភពលោកចាប់ផ្តើមរំភើបយ៉ាងខ្លាំងចំពោះរដូវកាលបាល់ទាត់អឺរ៉ុបថ្មីនេះ។ ក្រុម La Liga នីមួយៗចូលរួមប្រកួតប្រជែងនៅឆ្នាំនេះត្រូវបានផ្គូរផ្គងជាមួយក្រុមយក្សអឺរ៉ុបយ៉ាងហោចណាស់មួយ ដោយក្រុម Real Madrid ត្រូវប៉ះក្រុម Inter Milan, ... Read More »
Neymar មានឈ្មោះនៅក្នុងបញ្ជីអ្នកជាប់ពន្ធរបស់ប្រទេសអេស្ប៉ាញ
ទីភ្នាក់ងារពន្ធរបស់ប្រទេសអេស្ប៉ាញបានចេញផ្សាយបញ្ជីឈ្មោះមនុស្ស និងក្រុមហ៊ុនប្រចាំឆ្នាំរបស់ពួកគេដែលជំពាក់ពន្ធច្រើនជាង១លានអឺរ៉ូនៅចុងឆ្នាំ២០១៩។ ជាមួយនឹងបំណុលចំនួន៣៤,៦លានអឺរ៉ូ Neymar គឺជាឈ្មោះដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតដែលត្រូវបង្ហាញនៅក្នុងបញ្ជីឆ្នាំនេះផងដែរ។ ក្លិបផ្សេងៗក៏បង្ហាញខ្លួនផងដែរដោយ ក្លិប Real Murcia ជំពាក់ទឹកប្រាក់១០.៧លានអឺរ៉ូក្នុងការបង់ពន្ធវិញ, ក្លិប Hercules ជំពាក់ទឹកប្រាក់៣.៧លានអឺរ៉ូ, ក្លិប Lleida ... Read More »
ខ្សែការពារស្តាំរបស់ Ajax មានវត្តមាននៅឯក្លិប Barcelona
ខ្សែការពារស្តាំរបស់ក្លិប Ajax កីឡាករ Sergino Dest កំពុងទទួលការពិនិត្យសុខភាពនៅឯក្លិប Barcelona មុនពេលចុះហត្ថលេខាលើតម្លៃខ្លួន២០លានអឺរ៉ូ (១៨លានផោន) ។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានឆ្លងកាត់ការហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Ajax ហើយបានបានបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិហូឡង់លើកដំបូងនៅឆ្នាំ២០១៩ ។ លោក ... Read More »
សង្គ្រាមអាមេនី និង អាហ្សុែបៃហ្សង់ ៖ អាមេរិក បារាំង រុស្ស៊ី ចេញសេចក្តីប្រកាសរួមអំពាវនាវឱ្យឈប់ចងគំនុំ
នៅថ្ងៃទី១ ខែតុលា រុស្ស៊ី បារាំង និងអាមេរិក បានស្នើដល់កម្លាំងទាហាន អាហ្ស៊ែបៃហ្សង់ និង អាមេនី អនុវត្តបទឈប់បាញ់គ្នាជាបន្ទាន់ ហើយវិលត្រឡប់ចូលតុពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ។ នៅក្នុងសេចក្តីប្រកាសរួម ប្រធានាធិបតីទាំង៣បានបញ្ជាក់ថា ... Read More »
រថយន្តផ្ទុករំសេវផ្ទុះបើកបុកទីតាំងត្រួតពិនិត្យអាហ្វហ្គានីស្ថានស្លាប់១១នាក់
កាលពីយប់ថ្ងៃទី៣០ខែកញ្ញា ក្រុមភេរវកម្មវាយប្រហារអត្តឃាតបានបើករថយន្តផ្ទុករំសេវផ្ទុះបុកទីតាំងត្រួតពិនិត្យនៅខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស១១នាក់។ ការវាយប្រហារខាងលើកើតឡើង ក្រោយពេលដែលកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងក្រុមតាលីបង់នឹងថ្នាក់ដឹកនាំកម្លាំងទាហានតាលីបង់ នៅប្រទេសកាតារមិនទទួលបានជោគជ័យ។ អ្នកនាំពាក្យមន្ត្រីក្នុងតំបន់ លោកOmar Zwak បានឲ្យដឹងថា ភេរវករបានបើករថយន្តសំដៅ ទៅលើទីតាំងត្រួតពិនិត្យសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ... Read More »
រយៈពេល៥ឆ្នាំចូលរួមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី រុស្ស៊ីទទួលបានអ្វីខ្លះ?
តាមការវាយតម្លៃជាក់ស្តែងរុស្ស៊ីមិនទទួលបានអ្វីនៅក្នុងទឹកដីស៊ីរី ដូចជា អាមេរិកដែលបានបូមប្រេងស៊ីរីយកទៅលក់នោះទេ។ ប៉ុន្តែអ្វីដែលរុស្ស៊ីទទួលបាននោះគឺការសាកល្បងអាវុធជាច្រើនប្រភេទនៅលើទឹកដីស៊ីរី ។ អាចនិយាយបានថា ទឹកដីស៊ីរី គឺជា«ផ្ទាំងទស្សនីយភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មសព្វាវុធរបស់រុស្ស៊ី និងជាទីតាំងសាកល្បងអាវុធក្នុងសមរភូមិពិត»។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា មុនពេលចាប់ផ្តើមចូលរួមនៅក្នុងសង្គ្រាមក្នុងប្រទេសស៊ីរី គឺបានបង្កើតទីតាំងទាហានអាកាសជាសម្ងាត់នៅលើទឹកដីស៊ីរីរួចមកហើយ ដោយមានយន្តហោះចម្បាំង ... Read More »
គណៈកម្មការអឺរ៉ុប EU៖ នឹងចេញច្បាប់ថ្មី ដើម្បីទប់ស្កាត់អំណាចរបស់ក្រុមហ៊ុន Google, Facebook, Amazon និង Apple
អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលាឆ្នាំ២០២០ បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់អាមេរិកមានដូចជា Google, Facebook, Amazon និង Apple រួមទាំងក្រុមហ៊ុនមួយចំនួនទៀត នឹងប្រឈមមុខ ចំពោះច្បាប់ថ្មី ... Read More »
មេដឹកនាំUN៖ អំពាវនាវឲ្យបណ្ដាប្រទេសនានា គួរតែប្រើប្រាស់កញ្ចប់ថវិកាជាតិរបស់ខ្លួន ដើម្បីជួយដល់កម្មវិធីវ៉ាក់សាំង របស់អង្គការសុខភាពពិភពលោក
អន្តរជាតិ៖ បើតាមការលើកឡើងរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី៣០ ខែកញ្ញាឆ្នាំ២០២០នេះថា៖ វាគឺដល់ពេលហើយ ដែលប្រទេសនានាត្រូវចាប់ផ្តើមប្រើប្រាស់កញ្ចប់ថវិកា នៃផែនការឆ្លើយតបនឹងជំងឺ COVID-19 របស់ខ្លួនដើម្បីជួយដល់កម្មវិធីថ្នាំវ៉ាក់សាំង របស់អង្គការសុខភាពពិភពលោក(WHO) ហើយ។ ... Read More »
នៅក្នុង«សង្គ្រាមតស៊ូមតិ» រវាងលោកត្រាំនឹងបៃឌិន មានពលរដ្ឋអាមេរិកទស្សនាតិចជាងឆ្នាំ២០១៦
នៅក្នុងសង្គ្រាមតស៊ូមតិរវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃឌិន បានទាក់ទាញអ្នកទស្សនា តែ៧៣,១ លាននាក់ប៉ុណ្ណោះ គឺតិចជាងកាលពីឆ្នាំ២០១៦។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិកលែងចាប់អារម្មណ៍ក្នុងវិស័យនយោបាយដូចមុនទៀតហើយ។ ក្រុមហ៊ុនមានឯកទេសស្រាវជ្រាវទីផ្សារ ផ្សព្វផ្សាយនៅទូទាំងពិភពលោកNielsen ... Read More »
ប្រមុខការបរទេសអ៉ីរ៉ាក់ ថា៖ ក្រោយអាមេរិកគំរាមបិទស្ថានទូត ក្នុងទីក្រុងបាកដាដ ខ្លួនមិនសប្បាយចិត្តទាល់តែសោះ
អន្តរជាតិ៖ ជាមួយនឹងការគំរាមកំហែងដ៏គ្រោះថ្នាក់ របស់ក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួននឹងដកកងទ័ព ក៏ដូចជាការគំរាមបិទស្ថានទូត ក្នុងទីក្រុងបាកដាដ លោក Fuad Hussein រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ាក់ នៅថ្ងៃពុធទី៣០ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថា ទីក្រុងបាកដាដ មិនសប្បាយចិត្តទាល់តែសោះ ... Read More »
សង្គ្រាមអាមេនី – អាហ្សែបៃហ្សង់ កំពុងតែក្តៅ តើប្រទេសទាំងពីរមានអាវុធទំនើបនិងកម្លាំងទាហានច្រើនប៉ុនណា?
សង្គ្រាមរវាង អាមេនី – អាហ្សែបៃហ្សង់ កំពុងតែកើនកម្តៅដោយប្រទេសទាំងពីរបានបង្កើនការវាយប្រហារគ្នាយ៉ាងខ្លាំង។ តើប្រទេសទាំងពីរមានកម្លាំងទាហាននិងអាវុធច្រើនប៉ុនណា? កម្លាំងទាហានអាហ្សែបៃហ្សង់ មានប្រៀបពីចំនួនទាហានថ្មើរជើង(កម្លាំងទាហានជើងគោក)។ ចំណែកប្រទេសអាមេនី មានប្រៀប ខាងកម្លាំងទាហានអាកាស និងយន្តហោះចម្បាំង។ ប្រទេសអាមេនី មានទំនាក់ទំនងល្អជាមួយរុស្ស៊ី ចំណែកអាហ្សែបៃហ្សង់ ... Read More »
បុរសជនជាតិអាមេរិកម្នាក់ ក្រោយជាសះស្បើយពីជំងឺអេដស៍រយៈពេល១២ឆ្នាំ ប៉ុន្តែមកស្លាប់ដោយសារជំងឺមហារីកឈាម
អន្តរជាតិ៖ បើតាមការប្រកាសរបស់អង្គការសង្គមអេដស៍អន្តរជាតិ (IAS) នៅថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះថា លោក Timothy Ray Brown ជនជាតិអាមេរិក គឺជាមនុស្សទីមួយដែលព្យាបាលជាសះស្បើយពីជំងឺអេដស៍អស់រយៈពេល១២ឆ្នាំក្រោមមក ក៏បានទទួលមរណភាពដោយសារជំងឺមហារីកឈាម (leukemia) ។ អង្គការសង្គមអេដស៍អន្តរជាតិ ... Read More »
តារាសម្ដែងថៃ នាង Pancake បង្ហាញភាពស្និទ្ធស្នាល ជាមួយនឹងគូស្នេហ៍យ៉ាងផ្អែមល្ហែម ក្នុងថ្ងៃកំណើតខាងប្រុស
អន្តរជាតិ៖ ស្នេហា១០ឆ្នាំមិនច្រេះចាប់របស់តារាសម្ដែងស្រី នាង Pancake Khemanit មិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសិល្បៈដែលធ្វើឲ្យមានភាពជោគជ័យមកដល់សព្វថ្ងៃនេះទេ តែជីវិតស្នេហារបស់តារាស្រីរូបនេះ ក៏កាន់តែរលូនទៅមុខ បន្ទាប់ពីមានទំនាក់ទំនងស្នេហា ជាមួយនឹងមន្ត្រីប៉ូលីសរូបស្រស់ម្នាក់ គឺលោក Saksoonthorn ផងដែរ។ ជាក់ស្តែងថ្មីៗនេះ នៅក្នុងកម្មវិធីជប់លៀងជាលក្ខណៈគ្រួសារក្នុងថ្ងៃកំណើតរបស់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច