ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក អះអាងថា៖ ខ្លួន​នឹង​លក់​យន្តហោះ​ចម្បាំង​ពីរ​ប្រភេទ​មាន F-15 និង F-18 ឲ្យ​ឥណ្ឌូណេស៊ី ដើម្បី​ពង្រឹង​កងកម្លាំង​ទ័ពអាកាស​

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែត Nikkei Asia នៅថ្ងៃទី ខែធ្នូឆ្នាំ២០២០ម្សិលមិញនេះថា អាមេរិកនឹងលក់យន្តហោះចម្បាំងពីរប្រភេទមាន F-15 និង F-18 ឲ្យឥណ្ឌូណេស៊ី ដើម្បីពង្រឹងកងកម្លាំងទ័ពអាកាសក្នុងការការពារតំបន់សមុទ្រ ដែលត្រូវបានចិនបញ្ជូនទូកនេសាទ និងទូកល្បាតចូលមកជាញឹកញាប់

លោក Christopher Miller រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិអាមេរិក បានធ្វើទស្សនកិច្ចនៅទីក្រុងហ្សាការតានៅថ្ងៃទី និង ខែធ្នូកន្លងទៅបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto ដែលថ្មីៗនេះ ត្រូវបានអាមេរិកលុបចោលបម្រាមចូលទៅក្នុងទឹកដីអាមេរិក

ភាគីអាមេរិក ក្នុងជំនួបមន្ត្រីជាន់ខ្ពស់នេះ ក៏បានសម្រេចលក់យន្តហោះចម្បាំងចំនួន ពីរប្រភេទគឺ F-15 និង F-18 ឲ្យឥណ្ឌូណេស៊ី ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចង់អភិវឌ្ឍសមត្ថភាពកងកម្លាំង F-15 របស់ខ្លួន ជាមួយគ្នានេះ លោក Miller និង លោក Prabowo ក៏បានជជែកពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដែលចិនកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងតាមរយៈការធ្វើយោធូបនីយកម្មនៅក្នុងតំបន់សមុទ្រជម្លោះ

ជាក់ស្តែងឥណ្ឌូណេស៊ី កន្លងមកបានជំរុញយ៉ាងខ្លាំងឲ្យអាមេរិក លក់យន្តហោះចម្បាំងប្រភេទ F-15, F-18 និង F-35 ដល់ខ្លួន ប៉ុន្តែអាមេរិកយល់ព្រមលក់យន្តហោះចម្បាំងប្រភេទ F-15 និង F-18 នៅពេលនេះខណៈយន្តហោះចម្បាំងប្រភេទ F-35 អាចរងចាំរហូតដល់១០ឆ្នាំ ឯណោះក្នុងការដឹកជញ្ជូនមកឥណ្ឌូណេស៊ី F-15 និង F-18 ត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិក McDonnell Douglas និងក្រុមហ៊ុន Boeing

ម្យ៉ាងទំនាក់ទំនងទ្វេភាគីនេះ ក៏អាចរុញចិនឲ្យឈរនៅលើមាត់ជ្រោះផងដែរខណៈការរឹតចំណងទំនាក់ទំនងទ្វេភាគីនេះ ទំនងជាចង់ទប់ស្កាត់ឥទ្ធិពលនិងអំណាចរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅក្នុងសមុទ្រចិនខាងត្បូង

សូមជម្រាបថា នៅឥណ្ឌូណេស៊ី លោក Miller ក៏បានជួបជាមួយមេបញ្ជាការកងទ័ពជើងគោកឥណ្ឌូណេស៊ី លោក  Hadi Tjahjanto ផងដែរ ដើម្បីជជែកពីការហឹហាត់កងទ័ពរួមគ្នា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅឥណ្ឌូណេស៊ី លោក Miller បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រសួងការពារជាតិអាមេរិក ជាមួយឥណ្ឌូណេស៊ី ក្នុងការការពារគោលការណ៍ «​សេរី និងបើកចំហ​» នៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជានៅក្នុងតំបន់អាស៊ី​-​បាស៊ីហ្វិ

គួររម្លឹកដែរថា លោ ប៉ៃ ប៉ុប៉េអូ ប្រមុខការទូតអាមេរិក នៅចុងខែតុលាកន្លងទៅ ក៏បានធ្វើទស្សនកិច្ចមកឥណ្ឌូណេស៊ីដែរ ការការពារប្រជុំកោះណាទុណា ពាណិជ្ជកម្ម និងបញ្ហាសមុទ្រចិនខាងត្បូង នៅតែជារបៀបវារៈសំខាន់ក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីដោយ៖ស តារា


ចែករំលែក៖