ភ្នំពេញ៖ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ... Read More »
ព័ត៌មានជាតិ
លោកកិត្តិសង្គហបណ្ឌិត ទេព ងន ត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកកិត្តិសង្គហបណ្ឌិត ទេព ងន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រិត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ... Read More »
ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីពី១០-១៥%
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤៖ សម្ពាធទាបគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ឡាវ វៀតណាម និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣០ ... Read More »
ខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះពលរដ្ឋច្រើនខ្នងប៉ើងដំបូលដួលរលំនៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ លំនៅឋានពលរដ្ឋតូចធំជាច្រើនខ្នងនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណត្រូវបានដួលរលំនឹងប៉ើងដំបូលទាំងផ្ទាំងដោយសារតែគ្រោះធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់កាលពីព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។ អាជ្ញាធរមូលដ្ឋានប្រាប់ថាៈ លំនៅឋានដែលរងការវាយប្រហារដោយខ្យល់កន្ត្រាក់ខាងលើមានប្រមាណជា១៤ខ្នងស្ថិតនៅក្នុងភូមិពង្រនិងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ។ ប្រភពបន្តថាៈ ក្រោយហេតុការណ៍បន្ទាប់ពីភ្លៀងរាំងគេឃើញមានអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីសួរសុខទុក្ខនិងជួយពលរដ្ឋតាមភាពជាក់ស្តែង ប៉ុន្តែនៅក្នុងហេតុការណ៍នោះគេមិនបានរាយការណ៍អំពីករណីមនុស្សនិងសត្វគោ ក្របីរងគ្រោះឡើយ៕ ដោយ ៖ វណ្ណា Read More »
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំបឋមបន្ទាន់ ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដែក
ភ្នំពេញ ៖ ទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី កុយ ... Read More »
ព្រមានមន្ត្រីនគរបាល ៣នាក់ ជាលេីកទី១ បន្ទាប់ពីចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង ធ្វេីឱ្យមានការរិះគន់
ភ្នំពេញ៖ រឿងក្នុងសង្គម បុគ្គលខ្លះតែងមានកំហុស១ភាំង ដោយសារការលោភលន់ ដោយ អំណាច តួនាទីភារកិច្ច ត្រូវមានកំហុស ទោះអាព្យាស្រ័យ យល់អនុគ្រោះ គ្មានបណ្តឹង ទីបំផុត ! ការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ពីប្រជាពលរដ្ឋ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និងចរចាជាមួយដៃគូជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នកដោះស្រាយបញ្ហាចំពោះមុខនានា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ... Read More »
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅខេត្តពោធិ៍សាត់ នារសៀលនេះ រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ
ខេត្តពោធិ៍សាត់ ៖ ខ្ញុំ និងក្រុមការងារបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅខេត្តពោធិ៍សាត់ នារសៀលនេះ រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ ដែលបណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។ នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ... Read More »
បន្ទាប់ពី លោក តែម ម៉ឺន លាលែងពីតំណែង ត្រូវបានតែងតាំងលោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួស
ភ្នំពេញ ៖ លោក ខូវ ឆាយ ត្រូវបានអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធ ជំនួសប្រធានសហព័ន្ធចាស់ គឺលោក តែម ម៉ឺន ។ នេះជាការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពី ... Read More »
កម្ពុជា-ជប៉ុន ស្វះស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធ ៦០នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២០ករណីទូទាំងប្រទេសថ្ងៃទី ២៩ មីនានេះ!
ភ្នំពេញ៖ យុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦០នាក់ (ស្រី ០៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា ... Read More »
ព័ត៌មានលម្អិតជុំវិញហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស៤៦នាក់ ក្នុងនោះស្រី២៥នាក់បានរងរបួសស្រាល៤១នាក របួសធ្ងន់៥នាក់
ខេត្តពោធិ៍សាត់ ៖ ព័ត៌មានលម្អិតជុំវិញហេតុការណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស៤៦នាក់ ក្នុងនោះស្រី២៥នាក់បានរងរបួសស្រាល៤១នាក់ របួសធ្ងន់៥នាក់។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវដែកត្រង់ចំណុចផ្លូវទៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ... Read More »
សេចក្តីជូនដំណឹង ស្តីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករកម្ពុជា វិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេស បងប្អូន ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា ឆ្លើយតបតាមសំណូមពររបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »
បញ្ជូនខ្លួនឧក្រិដ្ឋជនអាមេរិកម្នាក់ ទៅប្រទេសដើមវិញ ក្រោយពាក់ពន្ធ័ករណីរំលោភអនីតិជនរួចរត់មកលាក់ខ្លួននៅកម្ពុជា
ភ្នំពេញ៖ ឧក្រិដ្ឋជនជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធករណីរំលោភអនីតិជនរួចរត់មកលាក់ខ្លួននៅកម្ពុជា ត្រូវបានមន្ត្រីស៊ើបអង្កេតរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន និងបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃទី២៨ ខែមីនាម្សិលមិញនេះ ដើម្បីផ្តន្ទាទោស ។ ឧក្រិដ្ឋជនរូបនេះឈ្មោះ Philip Alan Rogers អាយុ៥៨ឆ្នាំ ... Read More »
នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ១៨នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងរយៈពេលមួយថ្ងៃ
ខេត្តពោធិ៍សាត់៖ ជនសង្ស័យចំនួន១៨នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៦ ករណី ក្នុងរយៈពេលមួយថ្ងៃ។ បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក កែវ សារិ ... Read More »
ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!
ភ្នំពេញ៖ គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! ខណៈថ្ងៃទី២៩ មីនានេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ ... Read More »
យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ទូទាំងប្រទេសនាថ្ងៃទី២៩ មីនានេះ!
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស រកឃើញយានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៧១គោលដៅ ... Read More »
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ... Read More »
សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ... Read More »
ក្រសួងការបរទេសបង្ហាញលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានគូសរំលេចនូវសមិទ្ធផលដែលសម្រចបានក្នុងឆ្នាំ២០២៣ ដែលរួមមាន៖ ១. កម្ពុជាទទួលបានជោគជ័យក្នុងការចាកចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។ ២. ... Read More »
សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ... Read More »
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបដិមាធ្វើពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង
ខេត្តសៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង លោក សយ សុភារិន្ទ បានឱ្យដឹងថា រូបបដិមានោះ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ... Read More »
បញ្ជូនខ្លួនជនសង្ស័យចំនួន ០៨នាក់ ពាក់ព័ន្ធករណីបេីកល្បែងស៉ីសង ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានធ្វេីការបញ្ជូនខ្លួនជនសង្ស័យចំនួន ០៨នាក់ ពាក់ពានករណីបេីកល្បែងស៉ីសង ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។ គួររម្លឹកថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ កាលពីរសៀលថ្ងៃទី២៥ ... Read More »
ធនាគារជាតិ សេចក្ដីបំភ្លឺព័ត៌មាន ករណីការចុះផ្សាយអត្ថបទថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះនិងនៅមានកម្រិតទាប
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សេចក្ដីបំភ្លឺព័ត៌មាន ករណីការចុះផ្សាយអត្ថបទថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះនិងនៅមានកម្រិតទាប។ ធនាគារជាតិ បានបញ្ជាក់ថា នាពេលថ្មីៗនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេត អនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ... Read More »
រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ
ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ស្នើឱ្យអង្គការKOFIH បន្តគាំទ្រការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ លោកសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare ... Read More »
មុខសញ្ញាឆក់ទូរស័ព្ទដៃតាមដងផ្លូវម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់
ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទូរស័ព្ទដៃតាមដងផ្លូវម្នាក់ ក្រោយជនសង្ស័យបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ បានសម្រេចរួចគេចខ្លួនបាត់។ បេីតាមការបញ្ជាក់ពីលោក វរសេនីយ៍ត្រី មៀន សុចិត្រា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងចំពាមកែច្នៃខុសច្បាប់បានចំនួន២៧២ដើម និងគ្រាប់លោហៈបានមួយចំនួនធំ
ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវលើករណីការជួញដូរកាំភ្លើងចម្ពាមកែច្នៃប្រើគ្រាប់លោហៈខុសច្បាប់ ... Read More »
Update ៖ ព័ត៌មានបឋម! លោកអធិការនគរបាលស្រុកក្រគរបញ្ជាក់ថា ករណីរថភ្លើងបុករថយន្តក្រុងមានអ្នករបួស៥នាក់(មានវីដេអូ)
ខេត្តពោធិ៍សាត់ ៖ លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ជាបឋម នារសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ... Read More »
ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច