ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ... Read More »
ព័ត៌មានជាតិ
គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៤ មីនា កើតឡើងចំនួន ១៣លើក បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៣លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០២នាក់), រងរបួសសរុប ... Read More »
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៤ មីនា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥២ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជំរុញនិងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះនិងចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ភ្នំពេញ ៖ ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត ... Read More »
ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
ភ្នំពេញ ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) មានចម្ងាយ៥គីឡូម៉ែត្រ ១២គីឡូម៉ែត្រ និង២៤គីឡូម៉ែត្រ ... Read More »
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា ស្ថិតក្នុងមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍
ខេត្តកំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា ស្ថិតនៅជាប់ច្រំាងទន្លេស្ទឹងសែន ស្ថិតក្នុងបរិវេណ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីកត្តាមួយចំនួនដើម្បីជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន មានភាពធន់ និងចីរភាព
ភ្នំពេញ ៖ ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត ... Read More »
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តអង្គលំទង ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តអង្គលំទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានប្រតិភូអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា ... Read More »
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា ! ចាំតាមដានទាំងអស់គ្នា
ភ្នំពេញ ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅព្រឹកថ្ងៃទី២៥ខែមីនាស្អែកនេះ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្តូរទម្លាប់ពីការធ្វើការដោយឡែករៀងៗខ្លួន មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នាក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»
ភ្នំពេញ ៖ ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត ... Read More »
ជនសង្ស័យម្នាក់សម្លាប់ប្រពន្ធនិងម្នាក់ទៀតជាអ្នកសម គំនិត ត្រូវបានសមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត
ខេត្តកំពង់ឆ្នាំង៖ បុរសជាជនសង្ស័យ២នាក់ ដោយម្នាក់ជាឃាតកនិងម្នាក់ទៀតជាអ្នកសមគំនិតត្រូវសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ចាប់ឃាត់ខ្លួនបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីជនទាំង២នាក់ខាងលើនេះបានសមគំនិតគ្នាសម្លាប់ស្ត្រីម្នាក់និងដឹកយកទៅបោះចោលទាំងកណ្ដាលយប់។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៤នៅក្នុង ... Read More »
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ «គ្រប់សាសនាទាំងអស់បានរស់ឡើងវិញនិងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករាដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា »
ខេត្តក្រចេះ ៖ «គ្រប់សាសនាទាំងអស់បានរស់ឡើងវិញនិងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករាដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ... Read More »
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញមកប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត
ខេត្តកំពត ៖ ថ្ងៃនេះ ខ្ញុំបានមកប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ... Read More »
បុរសម្នាក់ គ្រាន់តែគេសួររកឈ្មោះ ប្រើហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុករំដួល
ខេត្តស្វាយរៀង៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកសាកសួរ បន្ទាប់ពីបានប្រើហិង្សា វាយទៅលើ ជនរងគ្រោះ បង្កការភ្ញាក់ផ្អើល ពេញរោងល្ខោន បណ្ដាលឱ្យរងរបួស គ្រាន់តែគេសួររកឈ្មោះ របស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ... Read More »
ឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ករណីផ្សំគំនិតសម្លាប់កូន(ចុង) អាយុ២២ ខែយ៉ាងឃោរឃៅ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ កម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ពាក់ព័ន្ធករណីសម្លាប់កូន(ចុង)អាយុជិត ២ ឆ្នាំ រួចយកទៅកប់នៅក្រោយផ្ទះបម្រុងបំបិទភស្តុតាង តែត្រូវបានពលរដ្ឋដឹងក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ជនសង្ស័យទី១ ឈ្មោះ យិន សុខលីន ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរកម្មករទីកន្លែងកំណើតភូមិព្រៃទទឹង ... Read More »
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញ ដីកាបង្គាប់ឱ្យឃុំខ្លួន បណ្តោះអាសន្នទៅលើជនត្រូវចោទ ឈ្មោះ ង៉ូវ ម៉េងហៀង ពីបទ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (លក់អាវុធ កែច្នៃបាញ់គ្រាប់លោហៈ)
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញ ដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នទៅលើជនត្រូវចោទ ឈ្មោះ ង៉ូវ ម៉េងហៀង ... Read More »
ក្រសួងការងារ ជូនដំណឹងដល់បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជ្រាបថា ... Read More »
លួចលាក់ជល់មាន់និងបាញ់អាប៉ោងខុសច្បាប់ ត្រូវលោកអភិបាលខណ្ឌមានជ័យដឹកនាំកម្លាំងចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស៣នាក់ និងវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ មនុស្សចំនួន០៣នាក់ មាន់ជល់០៣ក្បាល និងវត្ថុតាងមួយចំនួនទៀតត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ធ្វេីការឆ្មក់បង្ក្រាបបាននាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ... Read More »
សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសក្ខីកម្ម បង្ហាញអំពីសក្តានុពលនៃវិស័យនេះ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ ... Read More »
ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ... Read More »
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញវះកាត់យកចេញដុំសាច់នៅបំពង់ករបស់លោកយាយអាយុ ៧៤ឆ្នាំ
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះលោកយាយ ម៉ម ភួន អាយុ ៧៤ ឆ្នាំ រស់នៅស្រុកគូលេន ខេត្តព្រះវិហារ ... Read More »
តោះស្វែងយល់ អំពី «ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke) អាចបង្ការបាន!»
ភ្នំពេញ ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់គឺជាមូលហេតុចំបងទីមួយនៃ ពិការភាព នៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាប្រទេស ដែលមានចំណូលទាប និងមធ្យម។ ... Read More »
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ស្តីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី
ភ្នំពេញ ៖ កម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវ ឃោរឃៅនេះ។ កម្ពុជា សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារជនរងគ្រោះ ... Read More »
ស្លាប់មនុស្ស៣នាក់ស្លាប់ភ្លាមៗ និងរងរបួសធ្ងន់៤នាក់ បន្ទាប់ពីរថយន្ត៤គ្រឿងបុកបន្តគ្នានៅក្នុងក្រុងឧដុង្គម៉ែជ័យ
ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកមនុស្ស០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីរថយន្ត៤គ្រឿងបើកបរលឿនជ្រុលបុកបន្តកន្ទុយគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤ ត្រង់ចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ក្រុងឧដុង្គម៉ែជ័យ បានឲ្យដឹងថា ... Read More »
ឆក់ទូរស័ព្ទដៃបានសម្រេច រួចជិះគេចខ្លួនមិនបានប៉ុន្មាននាទីផង ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ដេញចាប់ឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្រ្កាបជាក់ស្តែងពាក់ព័ន្ធបទល្មេីសលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី ត្រង់ចំណុចផ្លូវលេខ២១៧(ច្រកចូលទីលានចាក់សំរាម) ស្ថិតនៅភូមិតាឡី ... Read More »
រថយន្តម៉ាកព្រូសបុកម៉ូតូពីក្រោយរបួសធ្ងន់២នាក់ ផ្អើលអ្នកភូមិទាំងយប់
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបង្កឡើងដោយរថយន្តម៉ាកព្រូសប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូពីក្រោយដែលបើកស្របទិសគ្នាបណ្ដាលអោយយុវជនរងរបួសធ្ងន់២នាក់ ផ្អើលអ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា អ្នករងគ្រោះមានឈ្មោះ ... Read More »
Update៖សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ ឆ្នាំ២០២៤
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ... Read More »
ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីប្រមាណ១៥%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទីអាទិត្យ២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ខណៈតាមបណ្ដាខេត្តមួយចំនួននៅតំបន់ខ្ពង់រាប និងវាលទំនាបភាគពាយ័ព្យ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាស អញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច