ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បុរសម្នាក់ធ្លាក់ពីលើបង្គោលអង់តែនកម្ពស់១៧ម៉ែត្ររងរបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជនរងគ្រោះឡើងទៅលើបង្គោលអង់តែនដើម្បីដំឡើងចាប់ខ្សែកាបអូមនីរបស់ទូរស័ព្ទចល័ត ស្រាប់តែភ្លាត់របូតខ្សែក្រវាត់សុវត្តិភាព បណ្តាលឱ្យធ្លាក់ចុះមកដីកម្ពស់១៧ម៉ែត្រ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ... Read More »

សេចក្ដីណែនាំ ស្ដីពី ការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ដើម្បីអបអរ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

ភ្នំពេញ ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមទទួលស្វាគមន៍ភ្ញៀវ ទេសចរចិនមកកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពសម្បូរ បែប និងភាពកក់ក្តៅ និងដើម្បីត្រៀមអបអរសាទរពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា ចិន ២០២៤ នាថ្ងៃទី១៣ ខែមករា ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្ដោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី១ “សំណេរអង្គរ”

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិ ... Read More »

ថ្ងៃនេះ ! ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនជូនពលដ្ឋ និងពលករកម្ពុជានៅប្រទេសកូរ៉េខាងត្បូង

សាធារណរដ្ឋកូរ៉រ ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានប្រកាសថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេវាផ្តល់លិខិតឆ្លង​ដែនជូនពលរដ្ឋ​ និងពលករកម្ពុជា​ ដែលកំពុងស្នាក់​នៅប្រទេសកូរ៉េ​ បានចាប់ដំណេីរការពីថ្ងៃនេះតទៅ​។ សម្រាប់ព័ត៌មានលម្អិត​ សូមទាក់ទងទៅកាន់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន: ... Read More »

ព័ត៌មានដែលបង្ហោះដោយផេក News Fresh គឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅព្រឹកថ្ងៃទី១១ មករា នេះ បានច្រានចោលព័ត៌មានដែលបង្ហោះដោយផេក News Fresh ថា គឺជាព័ត៌មានក្លែងក្លាយ។  លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ... Read More »

ប្រធានក្រុមប្រឹក្សារាជធានី បន្ដគាំទ្រ តាមរយៈសមិទ្ធផលដែលសម្រេចបាន ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធ សាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល

 ភ្នំពេញ៖  លោក  ម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖  មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំង ប្រជាជន រាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់គណៈអភិបាលរាជធានីភ្នំពេញ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(តម្លៃ​ដដែល​) ត្រូវ​លក់តម្លៃ​៤,១៥០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ ៥០៛)លក់៤,១៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី១១-២០ ខែ​មករា​ ឆ្នាំ​២០២៤នេះ!

​ ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី១១ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា​​​​​​​ ឆ្នាំ២០២៤នេះ​ ​សាំង​(តម្លៃ​ដដែល​)​ ខណៈ​ប្រេងម៉ាស៊ូត ... Read More »

មន្ត្រីជំនាញក.ប.ប បន្តរកឃើញទំនិញពុំមានអនុលោមភាព សរុបប្រមាណ ២០០គីឡូក្រាម​ ក្នុងរយៈពេល​ជិតមួយសប្ដាហ៍

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១​១​ ខែមករា​ ឆ្នាំ​២០២៤នេះថា​ ជារៀង​រាល់​ថ្ងៃ​មន្រ្តីជំនាញ​ ក.ប.ប​ នៅតាមបណ្ដាខេត្ត-រាជធានី​ បានបន្តចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីរកសាធាតុគីមីហាមឃាត់ និងទំនិញគ្មានគុណភាព ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០៥នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០៥នាក់​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

មិនដឹងថាគាត់មានគំនិតអ្វី​ បានជាប្រឌិតរឿងចោរប្លន់ម៉ូតូ​ បោកបញ្ឆោតសមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺ​

ភ្នំពេញ៖ បុរសម្នាក់​ ឈ្មោះ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានប្រឌិតរឿង​ សម្តែងធ្វេីជាចោរប្លន់ម៉ូតូ​ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​ ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ​ រវល់មួយយប់ទល់ភ្លឺ​ តាមស៊េីបរកមុខសញ្ញា​ ដែលធ្វេីសកម្មភាពនេះ​ ... Read More »

រថយន្តLUXESបត់ឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របុកចំកណ្ដាលនៃរថយន្តបបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ រថយន្តLUXES  RX300មួយគ្រឿង បើកបត់ឆ្លងផ្លូវមិនមើលមុខមើលក្រោយ បណ្ដាលឲ្យរថយន្តកុងតឺន័រមួយគ្រឿងបើកបុកចំកណ្ដាលនៃរថយន្តLUXES  RX300 ធ្វើឱ្យបុរសម្នាក់ ជាអ្នកបើកបររថយន្តLUXES  RX300រងរបួសធ្ងន់។ ករណីនេះបានកើតឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២និង១០នាទី ចំណុចផ្លូវជាតិលេខ១ ... Read More »

កម្ពុជាផ្តល់ សេវាទេសរណ៍បានល្អដល់ភ្ញៀវ ! នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជិត ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើរបម្រុះជាតិសាសន៍ ៩៧៧នាក់ ចូល ចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅខេត្ដព្រះសីហនុ រយៈពេល ១ថ្ងៃ ហើយចេញដំណើរបន្ដទៅប្រទេសវៀតណាម ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖  ១- មនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងមីទ្ទីងខួបលើកទី៤៥ជ័យជំនះលើរបបប្រល័យពូជសាសន៍ ... Read More »

អ្នកនាំពាក្យ​៖​ ចាត់ទុកការយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរ តាមបណ្តាញសង្គម កើតឡើងតាំងពីមុនបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយ ជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ

ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺជុំវិញករណី Facebook មួយចំនួនបានចុះផ្សាយព័ត៌មានចរិកញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ មករិះគន់លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ... Read More »

ក្រសួងបរិស្ថានប្រកាសអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានគាំទ្រនិងអនុម័ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការកែសម្រួលកម្រិតអត្ថប្រយោជន៍ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការកែសម្រួលកម្រិតអត្ថប្រយោជន៍ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ អនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ... Read More »

ក្រសួងមហាផ្ទៃ​ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​មហាផ្ទៃ​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០២៤។  ជាក់ស្ដែង​យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ បានបញ្ជាក់​ដូចខាងក្រោម​៖ ប្រការ១… ... Read More »

បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ

ភ្នំពេញ ៖ ដើម្បីភាពងាយស្រួលដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានប្រឹងប្រែង រហូតដល់ជួយ បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េ ដោយពុំចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជាឡើយ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។  ... Read More »

រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ពីប្រជាពលរដ្ឋបានកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមនានា ជ្រាបថា កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក មានប្រជាពលរដ្ឋប្រមាណ ... Read More »

តើរេដបូក (redd+) ជាអ្វី ?

ភ្នំពេញ ៖ រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។  រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងករ​ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ... Read More »

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ ០,៥០-១,០០ម៉ែត្រ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤បានអោយដឹងថា ៖ ជ្រលងសម្ពាធទាបមានឥទ្ធិពលខ្សោយគ្របដណ្តប់លើភាគពាយ័ព្យ និងភាគខាងត្បូងប្រទេសកម្ពុជា ខណៈទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលមកលើខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ... Read More »

ជនសង្ស័យ២នាក់វាយប្លន់ម៉ូតូនឹងទូរស័ព្ទពីបុរសម្នាក់បានសម្រេចគេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកគៀរម៉ូតូបុរសម្នាក់ដឹកកូនឲ្យឈប់ រួចជនសង្ស័យវាយជនរងគ្រោះប្លន់ម៉ូតូនឹងទូរស័ព្ទបានសម្រេចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៨និង៤០នាទី​យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបឹងកក់​ ក្បែររដ្ឋាករទឹក​ ភូមិ៤ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ លី​ ... Read More »

ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ

ភ្នំពេញ​៖​ យោងតាម​រយៈ​តេឡេ​ក្រាម​ផ្លូវការ​របស់​សម្ដេច​ មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា​ ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ ... Read More »

នារីម្នាក់បេីករថយន្តឡិចសុីសRX-330 បុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន០៣កង់​រងការខូចខាតយ៉ាងដំណំ

​     ភ្នំពេញ​ ៖​ នារីម្នាក់​បានបើករថយន្តម៉ាក​ឡិចស៊ីសRX-330 មួយគ្រឿងយ៉ាងលឿន​និងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ចំនួន០៣កង់រងការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍នេះបង្កឡេីងកាលពីវេលាម៉ោង០១និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ តាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ក្រសួងរ៉ែ​ ចេញ​សេចក្ដីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ខេត្ត​ត្បូង​ឃ្មុំ​៖​ ក្រសួងរ៉ែនិងថាមពល មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំជាសេនាធិការ ដោយ មានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ... Read More »

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ១សប្ដាហ៍​ដើមឆ្នាំថ្មី ឃាត់ខ្លួនជនសង្ស័យ ៧៥នាក់ករណី​​​ព្រហ្មទណ្ឌទូទៅលើ៥៩ករណី​!

ភ្នំពេញ ៖ ជនសង្ស័យ៧៥នាក់ត្រូវបានឃាត់ខ្លួន​លើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន ៥៩ករណីដែលកើតឡើងទូទាំងប្រទេស និងបង្ក្រាបបាន ៥១ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។  ... Read More »

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះវឌ្ឍនភាព​ និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo ... Read More »

តំណាងប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្នុងពិធីអបអរសាទរ គម្រប់ខួប ១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាង និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្នុងពិធីអបអរសាទរ គម្រប់ខួប ១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ... Read More »

កម្ពុជា-សិង្ហបុរី សំឡឹងមើលទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ

ភ្នំពេញ​៖​ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៨នាក់​ក្នុងថ្ងៃ​តែមួយ

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤នេះ​ បានកើតឡើងចំនួន ០៦លើក បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ ... Read More »