ខេត្តព្រះសីហនុ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងការសាងសង់ចំណតផែកុងតឺន័រទឹកជៅនៅខេត្តព្រះសីហនុ គ្មានអ្វីដែលជាអាថ៌កំបាំងដូចដែលក្រុមប្រឆាំងលើកឡើយ ប៉ុន្តែគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន និងជួយសម្រួលដល់ជីវភាពរស់នៅឲ្យប្រជាជនកម្ពុជាកាន់តែរីកធូរធារ។ សម្តេចធិបតី ហ៊ុន ... Read More »
ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យឆាប់សិក្សា និងរៀបចំប្រព័ន្ធតភ្ជាប់រវាងតំបន់ទឹកសាបនិងទឹកប្រៃ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច
ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចបានប្រគល់ភារកិច្ចទៅឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្សាលើយុទ្ធសាស្រ្តមួយចំនួនបន្ថែមទៀត ដោយវាយតម្លៃឡើងវិញលើ់ប្រព័ន្ធជញ្ជូនតាមផ្លូវទឹកសាប ហើយផ្តុំឡើងវិញរវាងការតភ្ជាប់តំបន់ទឹកសាប ព្រែកជីក ... Read More »
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តជួយពិនិត្យលទ្ធផលក្នុងការបន្តជួយអភិវឌ្ឍប្រទសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បន្ថែមទៀត
ខេត្តព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តជួយពិនិត្យលទ្ធផលក្នុងការបន្តជួយអភិវឌ្ឍប្រទសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តគាំទ្រលើគម្រោងកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ដល់ស្ពានអ្នកលឿង ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តព្រះសីហនុ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ... Read More »
ប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត
ខេត្តកំពត៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានប្រាប់ឱ្យដឹងព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ... Read More »
មន្ត្រីខណ្ឌជលផលនិងក្រុមអភិរក្សត្រីមេពូជដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ បន្តស្រាវជ្រាវរកជនសង្ស័យ
ខេត្តស្ទឹងត្រែង៖ មន្ត្រីខណ្ឌជលផលនិងប្រជាសហគមន៍នេសាទបានដកហូតដុតបំផ្លាញចោលនៅនឹងកន្លែង មងប្រវែងជិត១៣ ពាន់ម៉ែត្រ និងសន្ទូចរនង ១២០០០ ផ្លែ ក្នុងប្រតិបត្តិការចុះធ្វើល្បាតនៅតាមដងទន្លេមេគង្គ ក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងថ្ងៃទីចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ធ្នូ ឆ្នាំ២០២៣នេះ។ មន្ត្រីខណ្ឌជលផលស្ទឹងត្រែងបញ្ជាក់ថា ឧបករណ៍ទាំង នេះក្រុមប្រតិបត្តិការប្រមូលបានពីអន្លុងអភិរក្សត្រីមេពូជ និងអន្លុងអភិរក្សសត្វផ្សោតមេគង្គ ជាតំបន់ហាមឃាត់ការនេសាទ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ផ្អែកលើទិន្នន័យដឹកជញ្ជូនបច្ចុប្បន្ន ទោះបីគេមានផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែមានចំនួនច្រើនដដែល ដោយសារលក្ខណៈពិសេសមួយចំនួនគឺ៖ ទី១-ចំនួន ៩០% ... Read More »
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ តំបន់វាលទំនាប តំបន់ខ្ពង់រាប ធ្លាក់ត្រជាក់ , តំបន់ផ្ទៃសមុទ្រ រលកសមុទ្រមានកម្ពស់ពី១,០០-១,៧៥ម៉ែត្រ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា ៖ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ នេះ នឹងហើយរួចរាល់នៅត្រឹមឆ្នាំ២០២៦
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ រវាងកម្ពុជានិងជប៉ុន សម្ដេចបានជំរុញឱ្យបើកការដ្ឋានកំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ នេះ នៅក្នុងឆ្នាំ២០២៣ ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ ២៤៣លានដុល្លារ
ខេត្តព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃ ... Read More »
ខ្ចីម៉ូតូបងស្រីមិនបានវាយម៉ូតូបណ្តាលឱ្យខូចខាត រត់គេចបាន៦ថ្ងៃត្រឡប់មកវិញពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល ខណៈដែលជនសង្ស័យរូបនេះខ្ចីម៉ូតូបងស្រីខ្លួនឯងមិនបានក៏ទាញចបជីកវាយកម្ទេចម៉ូតូ ហើយរត់គេចខ្លួនបាន៦ថ្ងៃត្រឡប់មកវិញដោយដៃមានកាន់ស្នចាក់ត្រីនិងដាវកែច្នៃដើរអុកឡុកពេញភូមិបង្កឱ្យមានការភ្ញាក់ផ្អើល។ ករណីប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ... Read More »
តោះយើងចាប់ផ្តើមស្វែងយល់បន្តិចអំពីអ្វីទៅហៅថា <<ពាណិជ្ជកម្មតាមប្រព៍ន្ធអេឡិកត្រូនិក ឬ E-commerce>> ?
ភ្នំពេញ ៖ យោងតាមទំព័រវេបសាយ Dictionary.com បង្ហាញថាអ្វីទៅជាអត្ថន័យនៃពាក្យថា <<ពាណិជ្ជកម្ម ឬ Commerce>> សំដៅដល់ផ្នែកមួយនៃការជួលដូរ (Trade) ឬផលិតកម្ម (Production) ដែលដោះស្រាយជាមួយនឹងការដោះដូរទំនិញ និងសេវារវាងគ្នា នៅក្នុងទីផ្សារ។ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅលើជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមានរបួស និងស្លាប់មនុស្ស
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឱ្យមន្ត្រីមានសមត្ថកិច្ច ត្រូវឃាត់ខ្លួនជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ បុកមនុស្សស្លាប់នៅនឹងកន្លែង ដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលទេ។ សម្តេចធិបតីបានចេញបទបញ្ជាដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» ... Read More »
ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត!
ភ្នំពេញ ៖ ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត! ១) អ្វីទៅជារបួសគ្រាំទ្រូង-សួត៖ – គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ... Read More »
សូមបើកបរប្រុងយ័ត្ន! ខណៈមនុស្សស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ២០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន ១៦លើក បណ្តាលឱ្យមនុស្សស្លាប់ ... Read More »
រកឃើញយានយន្តល្មើសចំនួន ៤៩២គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី២១ ធ្នូនេះ!
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងសមត្ថកិច្ចជំនាញ រកឃើញយានយន្តល្មើសចំនួន ៤៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍ដដែលបន្តថា ចំនួនគោលដៅសរុប ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៧នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសថ្ងៃទី ២១ ធ្នូនេះ!
ភ្នំពេញ៖ ជនសង្ស័យចំនួន ២៧ នាក់(ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ... Read More »
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ ... Read More »
Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ... Read More »
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនបរទេស ៤នាក់ រឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ការបង្ក្រាបនេះអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងបរិស្ថាន។ សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ... Read More »
ជនជាតិថៃប្រុសស្រី៦នាក់ត្រូវនគរបាលត្រៀមបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ នគរបាលឃាត់ខ្លួនជនជាតិថៃប្រុសស្រី៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ក្នុងបុរីធីធីនៅក្រុងប៉ោយប៉ែត។ អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី ... Read More »
រដ្ឋមន្រ្ដីសុខាភិបាល ស្នើដល់សាកលវិទ្យាល័យរដ្ឋ-ឯកជន និងគ្រឹះស្ថានសិក្សា ត្រូវអភិវឌ្ឍនូវអ្វីដែលជាភាពជឿលឿន នៅលើសកលលោក និងពិភពលោកកំពុងជំរុញ
ភ្នំពេញ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្នើដល់សាកលវិទ្យាល័យទាំងផ្នែកសាធារណៈ និងឯកជន រួមទាំងគ្រឹះស្ថានសិក្សាវិស័យសុខាភិបាល ត្រូវអភិវឌ្ឍខ្លួន ទៅតាមអ្វីដែលជាភាពជឿលឿននៅលើសកលលោក និងពិភពលោកកំពុងជំរុញ ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋកម្ពុជា។ ... Read More »
ក្លិបអ្នកកាសែតកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌ សារព័ត៌មាន»។ នៅក្នុងសេចក្តីថ្លែងការណ៍ខាងលេីនេះ បានបញ្ជាក់ថា យើងទាំងអស់គ្នាដែលជាចាងហ្វាង និពន្ធនាយក តំណាងសមាគម ... Read More »
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ប្រកាសគាំទ្រឱ្យបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដោយលោករដ្ឋមន្រ្តី បានចាត់ទុកថា ជាចំណែកមួយនៃការចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងវិស័យព័ត៌មានរបស់កម្ពុជា។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី នាឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ... Read More »
ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ បានធ្វេីឡេីងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ... Read More »
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំក្រុមការងាររាជរដ្ឋាភិបាល សហការ និងគាំទ្ររដ្ឋបាលខេត្តព្រៃវែង រួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យជោគជ័យ!
ខេត្តព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការនិងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ ... Read More »
លោកគ្រូម្នាក់ត្រូវជនសង្ស័យយកដែកចុងស្រូចចាក់រងរបួស ព្រោះខឹងធ្លាប់និយាយមើលងាយ
ខេត្តបន្ទាយមានជ័យ៖ គ្រូបង្រៀនម្នាក់ត្រូវជនដៃដល់ជាអ្នកជិតខាងលបបាញ់នឹងចម្ពាមកៅស៊ូនិងយកដែកមុតស្រួចតាមចាក់រហូតដល់ផ្ទះបណ្តាលឱ្យរងរបួសចំនួន០៣កន្លែង កាលពីវេលាម៉ោង ម៉ោង៦និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។ នគរបាលស្រុកព្រះនេត្រព្រះបានឳ្យដឹងថា៖ ជនរងគ្រោះឈ្មោះពិន ដារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ... Read More »
រូបចម្លាក់បដិមាថ្មភក់ចំនួន៦ ត្រូវបានប្រទះឃើញនៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម
ភ្នំពេញ៖ អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានថ្លែងឱ្យដឹងថា៖ ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។ អ្នកស្រី នេត ស៊ីមន បានបញ្ជាក់ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានរួម៖ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច