ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ជនបរទេសជិត ៣ពាន់នាក់ ពាក់ព័ន្ធសកម្មភាពខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសសរុបចំនួន ២,៦៧១នាក់ (ស្រី ៥៨៥នាក់) ដែលមានដល់ ... Read More »

រថយន្តដឹកប្រេងបុកជាមួយនឹងរថយន្ត camry បាឡែនបណ្ដាលអស់រោងការខូចខាតទាំងសងខាង

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកប្រេងបុកជាមួយនឹងរថយន្ត camry បាឡែនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណាំទាំងសងខាងសំណាងល្អអ្នកបើកបរពុំមានរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៤០ នាទីយប់ថ្ងៃទី២ ខែឧសភាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអត់ដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកប្រេងពាក់ផ្លាកលេខភ្នំពេញ3B  4751 ... Read More »

សូមចូលរួមរំលែកទុក្ខ! អ្នកភូមិអូសអួនរកត្រី ប្រទះឃើញសពក្មេងប្រុស២នាក់ពីរអណ្ដែតទឹកនៅចំណុចមាត់ទន្លេវៃគោត្រើយខាងកើតក្រុងស្វាយរៀង

ខេត្តស្វាយរៀង:អ្នកភូមិអូសអួនរកត្រី ប្រទះឃើញសពក្មេងប្រុស២នាក់ពីរអណ្ដែតទឹកនៅចំណុចមាត់ទន្លេវៃគោត្រើយខាងកើត ក្រុងស្វាយរៀងផ្អើលប្រជាពលរដ្ឋទាំងក្បាលល្ងាច។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាសាកសពមានឈ្មោះ ម៉ន សុវណ្ណ ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ទីកន្លែងកំណើត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសសង្ស័យជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ។ សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៦ វេលាម៉ោង ៤រសៀល សមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា នៅត្រង់ចំណុចភូមិចុង​ព្រែក​ សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​ មានជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​លួច​យក​ម៉ូតូ​ ០១គ្រឿង​ បញ្ឈរនៅ​មុខផ្ទះ​ដោយពុំបាន​ដក​សោ​ចេញ​ពី​ម៉ូតូ ... Read More »

សម្ដេច ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន អង្ករ៣តោននិងថវិកា ដើម្បីចូលរួមខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៦

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិ ការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានទទួលអំណោយពីសប្បុរសជន ជា អង្ករ៣តោននិងថវិកា ដើម្បីចូលរួមខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ... Read More »

ជនបរទេស ២,៦៧១នាក់ មាន២៩សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះថា ចាប់ពីថ្ងៃទី២០ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន៖«អ្នកសារព័ត៌មាន»មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។ សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត ... Read More »

ទីតាំងហាងចាក់សាក់ កក់សក់ ធ្វើក្រចក មួយកន្លែងនៅក្នុងតំបន់បឹងកក់ ដាក់រូបម្ខាងជាព្រះយូឡាយ និងម្ខាងទៀតរូបដូចយក្ស ឬបីសាច ត្រូវអាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោចេញ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះទៅរុះរើស្លាកយីហោហាងមួយកន្លែង ដែលរកស៊ីចាក់សាក់ កក់សក់ ធ្វើក្រចក…ស្ថិតនៅក្បែរហាង One More បឹងកក់ ក្រោយដាក់រូបមិនសមរម្យមួយ សម្រាប់ក្រសែភ្នែកនៅក្នុងសង្គមកម្ពុជាយើង។ ក្នុងឱកាសចុះរុះរើស្លាកយីហោខាងលើនេះ ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង ... Read More »

លោក ផុស សុវណ្ណ៖ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ

ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងមាន លោក ផុស សុវណ្ណ បានលើកឡើងថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកឌីជីថល។ ... Read More »

សម្តេច ម៉ែន សំអន៖ សមិទ្ធផលនៅ វត្តព្រៃខ្លូតតម្លៃជាង ២៣ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ សមិទ្ធផលជាច្រើនផ្នែកព្រះពុទ្ធសាសនា នៅវត្តព្រៃខ្លូតតម្លៃជាង២៣ម៉ឺនដុល្លារ បានបង្ហាញពីជំនឿការរីកចម្រើន នៃសេដ្ឋកិច្ចជាតិនិងប្រាក់ចំណូ លរបស់ប្រជាពលរដ្ឋមានការកើនឡើង ។ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស ... Read More »

បង្ក្រាបបទល្មើសសង្ស័យ Scam Online និងការស្នាក់នៅខុសច្បាប់នៅអគារ Sky Villa ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានឆ្មក់ចូលបង្ក្រាបបទល្មើសសង្ស័យ Scam Online និងការស្នាក់នៅខុសច្បាប់នៅអគារ Sky Villa ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ នៅតែមានការលួចប្រព្រឹត្តបទល្មើស ... Read More »

ប្រមុខការទូតកម្ពុជា៖ បើថៃ សម្រេចដកខ្លួនចេញ MOU 2001 កម្ពុជា នឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើថៃសម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ៖ «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ ... Read More »

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (រួមផ្សំគំនិតឆបោក) ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះដោយឆបោកជនរងគ្រោះផ្ទេរប្រាក់តាមប្រព័ន្ធគណនីធនាគារ។ ដោយមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា ... Read More »

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកពាក់ព័ន្ធចូលរួមលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។ ... Read More »

សម្តេចធិបតី សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នក ផលិតមាតិកាទាំងអស់ចំនួន ៦ ចំណុចសំខាន់ៗ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ថា ៖ ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នក ផលិតមាតិកាទាំងអស់ដូចខាងក្រោម៖ ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ... Read More »

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»

ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវមានខួរក្បាលចង្អៀតតាមរបៀបមើលឈើមួយដើម ដោយមិនមើលព្រៃទាំងមូល ហើយវាយតម្លៃសភាពការណ៍អ្វីមួយ ដោយមិនមើលពីសភាពការណ៍ខាងមុខ

ខេត្តកំពង់ស្ពឺ ៖ «ខ្ញុំមិនចង់ឱ្យជនជាតិខ្មែរ ជាពិសេសសមាជិក សមាជិកាបក្សប្រជាជនមានខួរក្បាលចង្អៀតតាមរបៀបមើលឈើមួយដើម ដោយមិនមើលព្រៃទាំងមូល ហើយវាយតម្លៃសភាពការណ៍អ្វីមួយ ដោយមិនមើលពីសភាពការណ៍ខាងមុខ» ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ ... Read More »

ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ កំលាំងចំរុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងបុរី ប៉េងហួត ដឹស្តា អ៊ិនធឺណល ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក និងដាក់ចេញនូវអនុសាសន៍៦ចំណុច ដើម្បីពង្រឹងវិស័យព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។ ... Read More »

ស្លាប់ម្នាក់​ របួសធ្ងន់៣នាក់​ ក្នុងករណីម៉ូតូ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅខណ្ឌដូនពេញ

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាម៉ូតូ​ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរស៣នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់​ កាលពីវេលាម៉ោង២:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។  បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ប្តីប្រចណ្ឌ, ប្តីចាក់ប្រពន្ធមួយកាំបិត រួចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាអកុសលនាងបានស្លាប់

ខេត្តកណ្តាល ៖ ករណីនេះផ្តើមឡើងដោយការស្រឡាញ់ពេក ហួងហែងពេកមិនបានគិតគូរវែងឆ្ងាយ ចុងក្រោយអ្នកបានធ្វើឲ្យមនុស្សស្រីជាទីស្រលាញ់របស់ខ្លួនចាកចេញដោយគ្មានថ្ងៃវិលត្រឡប់វិញបានឡើយ កូនកំព្រាគ្មានម្តាយថ្នាក់ថ្នមបីបាច់ថែរក្សាដោយក្តីស្រឡាញ់ដូចគ្រាមុនឡើយ ក៏ព្រោះតែម្តាយស្លាប់ចោល រីឯឪពុកជាប់ពន្ធនាគារ  ។  សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលជាប្តី ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះជាប្រពន្ធក្នុងភ្លើងប្រចណ្ឌ  ដោយកើតហេតុកាលពីវេលាម៉ោង ២៣ និង ... Read More »

អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ១០០នាក់ រួមគ្នាផ្តល់ជាគំនិតល្អៗលើប្រធានបទ «AI ក្រមសីល ធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?»

ភ្នំពេញ ៖ អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នា ផ្តល់គំនិតល្អៗក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ស្របពេលស្ថានភាពបច្ចុប្បន្ននៃវិស័យសារព័ត៌មានទាំងនៅកម្ពុជា ... Read More »

ថ្ងៃនេះ ! ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ២០%

ភ្នំពេញ ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ ... Read More »

បុរសជនជាតិស្បែកខ្មៅម្នាក់បង្ខាំងសង្សារក្នុងបន្ទប់ខុនដូមួយកន្លែងនិង គំរាមសម្លាប់

ភ្នំពេញ ៖ ស្នេហាល្អូកល្អឺននឹងគ្នាមិនសន្មតថា បានសុខកាយសប្បាយចិត្តនោះទេ គួរជ្រើសរើសយកស្នេហ៍ពិតប្រាកដជាជាងស្នេហ៍ហេងស៊យ មួយគ្រាៗ ! មើល៍នោះ ! បុរសជនជាតិស្បែកខ្មៅម្នាក់បង្ខាំងសង្សារក្នុងបន្ទប់ខុនដូមួយកន្លែងនិងគំរាមសម្លាប់ ធ្វើឱ្យនារីជាសង្សារខាងលើភ័យបានខលប្រាប់មិត្តភក្តិអោយប្ដឹងសមត្ថកិច្ចអោយជួយធ្វើអន្តរាគមន៍។  ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩:៣០នាទីយប់ ត្រូវ និងថ្ងៃទី១ ... Read More »

នគរបាលខេត្តបញ្ជូនជនសង្ស័យ ០៣នាក់  ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០៣នាក់  ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកចន្ទ្រា។ នគរបាលខេត្តស្វាយរៀងបានអោយដឹងនាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ... Read More »

សម្ដេចតេជោ ហ៊ុន សែន៖ «ថៃកំពុងព្យាយាមលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?»

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសថា «ថៃកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា-ថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យទីតាំងអាគារស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទសក្នុងមូលដ្ឋាន ដើម្បីបោសសម្អាតបទល្មើស (Scam Online)

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការបោសសម្អាតបទល្មើសអនឡាញ (Scam Online) ចេញពីមូលដ្ឋានរបស់ខ្លួន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យនៅតាមទីតាំងអាគារ ,សណ្ឋាគារ ,ខុនដូ និងអាផាត ស្នាក់នៅគ្រប់គ្រង ជនបរទស និងការរស់នៅប្រមូលផ្ដុំ។ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ ... Read More »