ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែង ការគួរសម ជាមួយឯកឧត្តម សរ សុពុត្រា និងជំរុញ ការវិនិយោគ លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ង្វៀន ម៉ិញវូ ឯកអគ្គរដ្ឋទូត ប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ។ ដំណើរបំពេញបេសកកម្ម ... Read More »

សមត្ថកិច្ចបញ្ជូនប្ដី-ប្រពន្ធ២នាក់ជាជនជាតិស៊ុយអែត ទៅតុលាការក្រុង ក្រោយ​វាយកម្ទេច សម្ភារក្នុងផ្សារម៉ាត​ ស្ថិតនៅ​ខណ្ឌស្ទឹងមានជ័យ

ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យ​ព្រហ្មទណ្ឌ​នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ បាន​បញ្ជូន​សំណុំរឿង​ប្តី​-ប្រពន្ធ​ ០២នាក់ ជាជនជាតិស៊ុ​យ​អែ​តទៅ​សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ឲ្យ​ខូច ខាត​ដោយ​ចេតនា​ លើ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ នៅ​ក្នុង​ផ្សារ​ម៉ាត០១កន្លែង ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន២រូប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីប្រើសម្លៀក បំពាក់ខុសច្បាប់,បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង

ភ្នំពេញ៖ រយៈពេលកន្លងទៅនេះ កងរាជអាវុធហត្ថ បានកត់សម្គាល់ឃើញថា បុគ្គលដែលប្រព្រឹត្តបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបានប្រព្រឹត្តបទល្មើសផ្សេងទៀតដូចជា : បទឆបោក, បទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។ល។ កងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន២រូប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានជាអាទិ៍ ... Read More »

អាជ្ញាធរជួយសង្រ្គោះសត្វក្តាន់ប្រភេទសត្វជិតផុតពូជលើពិភពលោកចំនួន១ក្បាលនៅខេត្តក្រចេះ

ខេត្តក្រចេះ៖ សត្វក្តាន់ឈ្មោល១ក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីដែនជម្រកសត្វតំបន់ដី សើម និងជម្រកវាលស្មៅ នៅពីក្រោយផ្ទះអ្នកភូមិក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ សត្វក្តាន់ឈ្មោលត្រូវបានឆ្កែអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ... Read More »

សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យបួននាក់ករណីលួចដែក

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានបង្ក្រាបករណីប៉ុនប៉ងលួច(ដែកនិងខ្សែភ្លើង) និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ០១និង៤៥នាទីនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ៤នាក់,១-ឈ្មោះ ទ្រា ពិសី ភេទប្រុស ... Read More »

រដ្ឋបាលខណ្ឌទួលគោកចុះពិនិត្យកន្លែងបញ្ជាំម៉ូតូមួយកន្លែងនៅសង្កាត់ទឹកល្អក់៣

ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលសាលាខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងទិញ-លក់ម៉ូតូ១កន្លែងស្ថិតនៅផ្ទះលេខ៥០B ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ... Read More »

ឯកអគ្គរដ្ឋទូតឡាវ ៖ កម្ពុជា-ឡាវនិងធ្វើឱ្យទំនាក់ទំនងនៅតាមព្រំដែនកាន់តែមានទំនាក់ទំនងគ្នាល្អបន្ថែមទៀត 

ភ្នំពេញ៖ លោក សនសៃវ៉ាន់ ណាសៃ (sonnexay Vanna xay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារ ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណា ចក្រកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ... Read More »

លោក លី ធុជ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព ជាកិច្ចការស្នូលសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព និងជាកិច្ចការស្នូលសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ... Read More »

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ ត្រូវបានប្រជាពលរដ្ឋ ចំនួន ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចមជ្ឈមណ្ឌលបាវិតផ្លាហ្សា នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចមជ្ឈមណ្ឌលបាវិតផ្លាហ្សា នៅក្រុងបាវិត។ នគនគរបាលខេត្តស្វាយរៀង បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត ... Read More »

ប្រមុខការពារជាតិកម្ពុជា៖ យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេ ក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា៖ យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេ ក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ ... Read More »

អគារខុនដូយីហោ «ដេលី សង្ហារឹម» ត្រូវកម្លាំងចម្រុះខណ្ឌមានជ័យ ចុះរដ្ឋបាលត្រួតពិនិត្យរកឃើញជនបរទេស០៥នាក់ គ្មានលិខិតឆ្លងដែន

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះរដ្ឋបាលត្រួតពិនិត្យ តាមទីតាំងខុនដូ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ បានរកឃើញជនបរទេស ០៨នាក់ ក្នុងនោះ(មានលិខិតស្នាមត្រឹមត្រូវ ០៣នាក់ ) និង ០៥នាក់គ្មានលិខិត ។ ជាក់ស្ដែងលោក សេង ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា៖ ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមបានឡើយ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធិការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវទទួលស្គាល់ និងចងចាំជានិច្ចថា ចំនួន Like ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាំយកសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២០លានរៀល ជូនកីឡាករ អ៊ួច ធារិទ្ធ

ភ្នំពេញ៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០ រៀល ជូនដល់កីឡាករគុនខ្មែរ អ៊ួច ... Read More »

លោក ជា ធីរិទ្ធ៖ គណបក្សនយោបាយទាំងអស់ដែលជាសមាជិកសម្ព័ន្ធ បានគាំទ្រជំហររាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានថ្លែងបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, គណបក្សនយោបាយទាំងអស់ដែលជាសមាជិកសម្ព័ន្ធ បានគាំទ្រនូវជំហររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ ... Read More »

សមត្ថកិច្ចខណ្ឌទួលគោក ចុះរដ្ឋបាលបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី៩នាក់

ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបើកប្រតិបត្តិការចុះរដ្ឋបាលនៅតំបន់មួយកន្លែង ក្នុងសង្កាត់បឹងកក់ទី២ ដោយឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនបានចំនួន៩នាក់ ក្នុងនោះមានស្ត្រី២នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ... Read More »

ចោរលួចរថយន្តពីភ្នំពេញ ត្រូវសមត្ថកិច្ចក្របួចបានម្នាក់នៅផ្សារសំរោងយ៉ោង ខណៈ២នាក់ទៀតរត់គេចខ្លួន

ខេត្តតាកែវ៖ ជនសង្ស័យមួយក្រុម ដែលធ្វើសកម្មភាពលួចរថយន្តពីរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការស្ទាក់ចាប់យ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនបានម្នាក់ នៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ខណៈជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៦។ ... Read More »

កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលអំណោយកាមេរ៉ាសុវត្ថិភាព របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលសម្ភារជាកាមេរ៉ាសុវត្ថិភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ... Read More »

សក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់វិស័យទេសចរណ៍កម្ពុជា ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំតុមូលវិនិយោគិនកម្រិតខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងមតិបើកក្នុងកិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី «ទស្សនវិស័យវិនិយោគទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមដកស្រង់ប្រសាសន៍ក្រើនរម្លឹករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃយើងដែលជាការដាស់ស្មារតីកូនខ្មែរគ្រប់រូប កុំឱ្យភ្លេចអតីតកាលដ៏ខ្មៅងងឹត និងរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃទី២០ ... Read More »

មន្រ្តីជំនាញ បន្តឆ្មក់ត្រួតពិនិត្យ និងពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ ១៥គ្រឿង នៅទីតាំងផ្សេងៗគ្នា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោក សេង ឈួន ... Read More »

លោក ឃួង ស្រេង៖ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនាកម្មពួកឃាដករអាវខ្មៅ៣ឆ្នាំ៨ ខែនិង ២០ថ្ងៃ បើទោះបីស្រមោលអន្ទកាលនេះបានកន្លងផុតទៅជាង៤៧ឆ្នាំហើយក្តី 

ភ្នំពេញ៖ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនាកម្មពួកឃាដករអាវខ្មៅ៣ឆ្នាំ៨ខែនិង ២០ថ្ងៃ បើទោះបីស្រមោលអន្ទកាលនេះបានកន្លងផុតទៅជាង៤៧ឆ្នាំហើយក្តី។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធី ប្រារព្ធខួបលើកទី៩នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយបាននិមន្តព្រះសង្ឃចំនួន៨៨អង្គ បង្សុកូលរាប់ ... Read More »

យុទ្ធនាការផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់ទីតាំងសហគ្រាស និងក្រុមហ៊ុន ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ... Read More »

កម្លាំងជំនាញសហការជាមួយកម្លាំងអធិការនគរបាល ស្រុកកែវសីមា បង្រ្កាបជនសង្ស័យចំនួន៧នាក់ ករណីរក្សារទុក និងប្រើប្រាស់សារធាតុញៀន 

ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តន៍អនុសាសន៍ដ៏ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបនិងបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាល ពីថ្ងៃចន្ទ ២កើត ខែជេស្ឋ ... Read More »

ស្ថានទូតកម្ពុជាប្រចាំកូរ៉េ ចេញសេចក្តីបំភ្លឺដោយបញ្ជាក់ថា ផ្លែស្វាយ ដែលមានម៉ាកយីហោ «Romdoul» (រំដួល) កំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺពិតជាមានប្រភពដើមមកពីកម្ពុជា ១០០%

ភ្នំពេញ​៖​ យោងតាមសេចក្តីបំភ្លឺព័ត៌មាន​របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបសាធារណជនជ្រាបថា នៅពេលថ្មីៗនេះ ស្ថាន ឯកអគ្គរាជទូតបានសង្កេតឃើញមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែ ពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើម ថាជាទំនិញរបស់កម្ពុជានៅលើផលិតផលថៃ។ ពាក់ព័ន្ធនឹងករណីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ ... Read More »

គោថៃជាង៥០ក្បាលក្រុមឈ្មួញនាំឆ្លងដែនមកកម្ពុជាត្រូវសមត្ថកិច្ចចាប់ទុក

ខេត្តបន្ទាយមានជ័យ៖ គោសៀមមានចំនួនប្រហែលជាង៥០ក្បាលមានញី និងឈ្មួលតូចនិងធំដែលក្រុមអ្នកស៊ីសត្វគោតែងតែនាំគោឆ្លងដែនពេលនេះត្រូវសមត្ថកិច្ចចម្រុះគៀងចាប់ចំនួនពីរថ្ងៃគីថ្ងៃទី១៩និងថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦មកហើយនៅចំណុចខាងក្រោយវត្តស្ទឹងបត់ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត។  ប្រភពពីមន្ត្រីរបញ្ជាក់ថា ការចុះអនុវត្តន៍ចាប់សត្វគោសៀមដែលក្រុមឈ្មួញនាំឆ្លងដែនកាត់អូរដោយលែងហើយគេដេញ មកចូលទឹកដីកម្ពុជារួចគេមានក្រុមស៊ីឈ្នួលដើរចាប់យកមកលក់បន្តឬក៏យកចូលទីសត្វឃាដតែម្ដង។ ដូច្នេះហើយបានយើងពិបាកធ្វើការ សត្វខ្លះមានកន្លោះឫហៅថាខ្សែជាប់ហ្នឹងច្រមុះ។  ប្រភពថា ការចុះអនុវត្តន៍ចាប់គោសៀមឆ្លងដែននោះមានក្រុមយោធានិងនគរបាលវរៈការពារព្រំដែនគោក៨៩១បានប្រមូលសត្វគោនោះមកដាក់នៅក្នុងវត្តស្ទឹងបត់សិនដើម្បីធ្វើរបាយការណ៍ជុំវិញការចុះអនុវត្តន៍។  ពលរដ្ឋនៅចំណុចខាងលើបញ្ជាក់ថា ចំណុចដែលសមត្ថកិច្ចចាប់គោសៀមនោះមានក្រុមឈ្មួញលួចលាក់នាំមនុស្សឆ្លងដែន គ្រប់រូបភាព ... Read More »

អ្នកបង្ហោះម៉ូតូធំ ត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ

ខេត្តតាកែវ៖​ អ្នកបង្ហោះម៉ូតូធំម្នាក់នៅតាមផ្លូវជាតិ ក្នុងទឹកដីខេត្តតាកែវ ដែលទទួលរងប្រតិកម្មច្រើនពីមហាជននោះ នៅពេលនេះត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ។  លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកបើកម៉ូតូធំដែលបង្ហោះតាមផ្លូវនេះ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមឃាត់ខ្លួន យកមកសួរនាំតាំងពីម្សិលមិញមកម្ល៉េះ។  សម្រាប់បុគ្គលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ ... Read More »