ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោល ឆាល មីសែល ... Read More »
ព័ត៌មានជាតិ
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមសហការជាមួយនគរបាលស្រុកអូររាំងឪឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងថ្នាំញៀន១១នាក់
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ... Read More »
អាជ្ញាធរសង្កាត់គោកឃ្លាងជួសជុលផ្លូវលំ១ខ្សែប្រវែង២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានធ្វើការជួសជុលកំណាត់ផ្លូវលំ១ខ្សែប្រវែង ២៣០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅមុខប៉ុស្តិ៍នគរបាលគោកឃ្លាង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចាក់ថ្មមិចកិនបង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ។ ... Read More »
ជនជាតិចិនសង្ស័យស្រវឹងស្រាបើករថយន្តបុកទម្លុះរបងគម្រោងបុរីជីបម៉ុងលេន បណ្ដាលឱ្យរងការខូចខាតអស់ចំនួន៣ផ្ទាំង
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តToyota Prius មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនហើយពេលបើកមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកទម្លុះរបងគម្រោងបុរីជីបម៉ុងលេន ធ្លាយចូលទៅក្នុងរងការខូចខាតចំនួន៣ផ្ទាំង ឯអ្នកបើកបរដេកក្នុងរថយន្តធ្វើព្រងើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២២ នៅត្រង់ចំណុចគម្រោងបុរីជីបម៉ុងលេនមួយកន្លែងស្ថិតនៅជាប់នឹងផ្លូវបេតុងចូលផ្សារព្រៃទា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »
ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវចូលក្នុងបុរីបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាល ខណៈដែលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចូលក្នុងបុរីយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនៅព្រឹកនេះ!
ខេត្តព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ... Read More »
លោក នេត្រ ភក្ត្រា ៖ កន្ធាយក្បាលកង្កែបឬល្មិចមាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត
ភ្នំពេញ ៖ កន្ធាយក្បាលកង្កែបឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេសវៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម ... Read More »
ឈប់ម៉ូតូចាំយកលុយកូនតុងទីនចោរឆក់ខ្សែ.កបានសម្រេចគេចខ្លួនបាត់
ភ្នំពេញ៖ ស្ត្រីម្នាក់ខណៈឈប់ម៉ូតូអង្គុយចាំយកលុយកូនតុងទីនស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរធ្វេីសកម្មភាពឆក់យកខ្សែ.កបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ សា នី អាយុជាង៣០ឆ្នាំ ... Read More »
រសៀលនេះសម្តេចតេជោ ហ៊ុនសែន អញ្ជើញមុជទឹកសមុទ្រ ដ៏ស្និទ្ធស្នាលបំផុត ជាមួយប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ
ភ្នំពេញ ៖ ទោះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែសម្រាប់រសៀលថ្ងៃទី៩ ... Read More »
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ ... Read More »
សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធក្នុងករណី ឆរបោកយកម៉ូតូនៅផ្សារកំពង់ចក
ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីឆរបោកយកម៉ូតូរបស់ជនរងគ្រោះនៅផ្សារកំពង់ចក។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី ៩ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្សារកំពង់ចកស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វិន ... Read More »
ពិធីប្រគល់ស៊ីម៉ងត៍១០តោនដល់សាលាបឋមសិក្សាត្បែងរាំដែលកំពុងសាងសង់អគារសិក្សាថ្មី ដោយបានសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងបើកវេទិកាសាធារណ:ចំនួន៤ភូមិក្នុងឃុំសំបួរ ស្រុករមាសហែក
ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុកនិងលោកអុីន សាប៊ន ប្រធានក្រុមប្រឹក្សាស្រុករមាសហែកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ស៊ីម៉ងត៍១០តោនដល់សាលាបឋមសិក្សាត្បែងរាំនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបើកវេទិកាសាធារណ:ចំនួន៤ភូមិមានភូមិអណ្ដូងខ្មត់ ភូមិព្រិច ភូមិព្រែកត្នោតនិងភូមិសំបួរ ស្ថិតនៅក្នុងឃុំសំបួរ ស្រុករមាសហែក នាព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២២។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលស្រុក ... Read More »
🔴កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងបញ្ជល់មាន់នៅក្នុងវីឡាមួយកន្លែងក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
ភ្នំពេញ៖ ទីតាំងបើកល្បែងបញ្ជល់មាន់ក្នុងវីឡាមួយកន្លែងក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ត្រូវបានកម្លាំងកងរាជអាវុធហត្តរាជធានីភ្នំពេញបានធ្វើការឡោមព័ទ្ធនិងចុះបង្ក្រាប ប៉ុន្តែបន្ទាប់ពីបានចុះពិនិត្យ រួចមកគឺមិនបានឃើញឧបករណ៍សម្រាប់លេងល្បែងនោះទេ។ ការចុះឡោមព័ទ្ធ និងពិនិត្យទីតាំងសង្ស័យបើកបញ្ជាល់មាន់នេះ ធ្វើឡើងនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២២ ដែលស្ថិតនៅផ្ទះវីឡាលេខ១ តាមបណ្ដោយផ្លូវលេខ៥២៨ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ... Read More »
រយៈពេល១១ខែក្នុងឆ្នាំ២០២២នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស សម្រេចបានជាង ៨០០លានដុល្លារកើនឡើងជិត៧%
ភ្នំពេញ ៖ បើទោះបីជាស្ថិតនៅក្នុងវិបត្តិសសកលនៃជំងឺកូវីដ១៩និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅបន្តរីកទៅមុខដោយសន្សឹមៗ។ ជាក់ស្ដែងទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូលរបស់កម្ពុជាទៅបណ្ដាប្រទេសនានាលើពិភពលោកនៅតែបន្តកើនឡើង។ ដូច្នេះប្រាកដណាស់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានិងបន្តបោះជំហានទៅមុខ។ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តួលេខនេះបង្ហាញឲ្យឃើញថាសេដ្ឋកិច្ចកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខយ៉ាងម៉ឺនម៉ាតដោយភាពប្រាកដប្រជា។ ... Read More »
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ រាត្រីចងចាំ ឆ្នាំ២០២២ !
ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា, មហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។ ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តថា, ... Read More »
កសិករខេត្តកំពតសប្បាយចិត្តដោយទិន្នផលស្រូវខ្ពស់ដែលទទួលបាន១ហិកតា៦តោនឯណោះ
ខេត្តកំពត ៖ ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឲ្យ ការបង្ក បង្កើនផលរបស់ប្រជាកសិករទទួលបានទិន្នផលគាប់ ប្រសើរពោលគឺមិនចំណាយថវិកាសម្រាប់ការទិញប្រេងបូមទឹកនោះឡើយ។ ប្រជាកសិករនៅតាមបណ្ដាមូលដ្ឋានក្នុងខេត្តកំពតសប្បាយចិត្តពីព្រោះផលស្រូវឆ្នាំនេះទទួលបានរហូតដល់៦តោនក្នុង១ហិកតា។ ប៉ុន្តែមិនសប្បាយចិត្ត ពីព្រោះតម្លៃថ្នាំកសិកម្មនិងជីខ្ពស់ ហើយការលក់ស្រូវចេញមិនបានថ្លៃប៉ុន្មានទេ។ អាជ្ញាធរមូលដ្ឋានខេត្តកំពតនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលមួយ ក្នុងការជួយលើកស្ទួយជីវភាពពលរដ្ឋនិងអភវិឌ្ឍន៍មូលដ្ឋាន។ ក្នុងនោះការបង្កបង្កើនផលស្រូវសំខាន់ជាង ... Read More »
បញ្ជូនខ្លួនថៅកែហាងម៉ាស្សាម្នាក់ ទៅកាន់តុលាការហើយ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន
ភ្នំពេញ ៖ នារសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនថៅកែហាងម៉ាស្សាម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន។ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ... Read More »
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់អំពីការលុបចោលដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ទៅប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេចលុបចោលបំណងទៅធ្វើទស្សនកិច្ចលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកជុំ សុន្ទរី បានឲ្យដឹងនៅថ្ងៃទី៩ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧ នៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនកាសុីណូ៦៧ នៅស្រុកចន្ទ្រា។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបរិវេណកាស៊ីណូ៦៧ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះសឿន ចាន់រ៉ា អាយុ ៣៦ ឆ្នាំ ... Read More »
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងក្រសួងកសិកម្ម ពិនិត្យ ផ្តល់យោបល់ និងកំណត់ ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជម្រាបមក លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើកិច្ចប្រជុំអន្តរក្រសួង ត្រួតពិនិត្យ ផ្តល់យោបល់ និងកំណត់ ... Read More »
ឃាត់ខ្លួនឃាតកជាប្ដីសម្លាប់ប្រពន្ធនៅខណ្ឌដង្កោបានហេីយ មូលហេតុកេីតចេញពីភ្លេីងប្រចណ្ឌ
ភ្នំពេញ ៖ ឃាតកជាប្ដីដែលបានធ្វើសកម្មភាពខ្ទប់មាត់និងច្រមុះប្រពន្ធថប់ដង្ហើមរហូតដល់ស្លាប់ក្នុងបន្ទប់ជួលរួចចាក់សោរគេចខ្លួនបាត់ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗ ឥឡូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលស្រុកពញាឮ ... Read More »
គិតខ្លីពេកហើយ ! បញ្ចប់ជីវិតដោយចងកនៅនឹងកាំជណ្តើរផ្ទះ
ខេត្តកំពង់ឆ្នាំង៖ មិនគួរគិតខ្លីពេកទេ ម្យ៉ាងទៀតតាមធម៌ព្រះពុទ្ធ ព្រះមិនប្រោសទេការធ្វើអត្តឃាតខ្លួនឯង ។ នេះហើយដែលថាសង្ខារមិនទៀង មរណភាព ផ្សេងៗគ្នា… គ្រាន់តែអាណិតជនរងគ្រោះនៅក្មេងសោះបែរជាបញ្ចប់ជីវិតរបស់ខ្លួនត្រឹមមួយប៉ប្រិចភ្នែក ។ សូមបញ្ជាក់ថា៖ តាមដំណឹងមួយបានរាយការណ៌ថា អ្នកលក់សម្លៀកបំពាក់អនឡាញម្នាក់បានធ្វើអត្តឃាតដោយ លេបថ្នាំ ... Read More »
ផ្អើលរឿង ប៉ែន ចំរ៉ុង ត្រូវបានតុលាការផ្តន្ទាទោសរឿងបណ្តឹងបរិហារកេរ្តិ៍ស្រាប់តែ អាចារ្យធំនិង ខាត់សុឃីម ចេញមុខលើកទឹកចិត្ត
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ បន្ទាប់ពីលេចចេញដំណឹងក្រៅផ្លូវការថា តារាសម្តែង និងពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ត្រូវបានត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ... Read More »
រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លេីពលរដ្ឋរស់នៅក្នុងសំណង់អគារបុរីកីឡា ខណៈពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)
ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ... Read More »
លោក ហ៊ុន ម៉ានី ទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយ លោក Argenis Angulo ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ ពិភពលោក ឆ្នាំ២០២២
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយ លោក Argenis Angulo ... Read More »
🔴ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ
ភ្នំពេញ ៖ មានករណីភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ នេះបើយោងតាមលិខិតក្រសួងមហាផ្ទៃ បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត ... Read More »
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួយថវិកា៤០លានរៀល ដល់ស្ត្រីរងគ្រោះដែលពេទ្យកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ
ភ្នំពេញ ៖ បន្ទាប់ពីមើលឃើញព័ត៌មានតាមប្រព័ន្ធសង្គម រៀបរាប់យ៉ាងច្រើនអំពីកម្មការិនីកាត់ដេរឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ ដែលជាស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ... Read More »
🔴មន្ត្រីថ្នាក់ក្រោមប្តឹងទៅរដ្ឋមន្ត្រីក្រសួងអប់រំ សុំឲ្យបញ្ចប់តំណែងប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារកិបកេងថវិកាជាតិ
ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនៅក្នុងមន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើលិខិតមួយ សូមគោរពជូន លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គោរពស្នើសុំបញ្ចប់មុខតំណែងលោក អុិន ... Read More »
🔴អភិបាលខណ្ឌព្រែកព្នៅ បង្កើតបញ្ហាបក្សពួក ធ្វើបាបមន្ត្រីដែលមិនមែនជាដៃជើងរបស់ខ្លួន ឈានដល់ហ៊ាន បង្ហោះ facebook ស្វែងរកយុត្តិធម៌ទៀតផង
ភ្នំពេញ ៖ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ គួរសិក្សាឡើងវិញពីការដឹកនាំរបស់ខ្លួន ហេតុអីក៏ឈានដល់មន្ត្រី ដាច់ចិត្ត បង្ហោះ facebook ស្វែងរកយុត្តិធម៌ ។ ... Read More »
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ៖ ផលិតស្រូវក្នុងខេត្តទទួលបានជាង១,៥លានតោន ,គិតជាទឹកប្រាក់ជិត៤០០លានដុល្លារ ក្នុងឆ្នាំ២០២២នេះ!
ខេត្តព្រៃវែង ៖ ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថាបរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦ តោន ហើយតម្លៃមធ្យម ២៥០ដុល្លាក្នុង១តោន។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច