ភ្នំពេញ ៖ ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០២ មីនា ឆ្នាំ២០២២ព្រឹកស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឫដូសជំរុញ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.-១៩) សូមជម្រាបជូនសាធារណជន ជ្រាបថា ដើម្បីបង្កើនឱ្យមាន ភាពស៊ាំរបស់បុគ្គល ក៏ដូចជាបង្កើនភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩. គួរឱ្យព្រួយបារម្ភក្នុងពេលបច្ចុប្បន្ននេះ ... Read More »
កំពុងឆ្កឹះសោបន្ទប់បំណងចូលលួចទ្រព្យសម្បត្តិត្រូវម្ចាស់មកទាន់ឃាត់ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ជូនសមត្ថកិច្ចក្រោយពីរូបគេធ្វេីសកម្មភាពឡេីងលេីផ្ទះហើយចូលឆ្កឹះសោបន្ទប់ជួលបំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់បន្ទប់មកទាន់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្នុងបុរីសែនមនោរម្យ ផ្លូវបេតុង ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »
Microsoft OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple Silicon
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Microsoft បានចាប់ផ្តើមធ្វើការកែសម្រួលកម្មវិធី OneDrive របស់ខ្លួនសម្រាប់កុំព្យូទ័រ M1 Mac ... Read More »
អគ្គនាយកស៊ីម៉ាក់៖ រដ្ឋាភិបាលជប៉ុនសម្រេចផ្ដល់ជំនួយឥតសំណង គាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ ប្រមាណជាង១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ
ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃអង្គារទី០១ ខែមីនា ឆ្នាំ២០២២នេះថា៖ ស្អែកនេះនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវចុះហត្ថលេខាលើលិខិតប្ដូរសាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។ ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួប បង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ៖ បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួប បង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន ... Read More »
រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីប្រគល់-ទទួលទូបង្កកត្រជាក់ខ្លាំង, ទូទឹកកករក្សាវ៉ាក់សាំង និងបរិក្ខារប្រព័ន្ធត្រជាក់ដទៃទៀត ពីលោកឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ហ័្វររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា ... Read More »
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលអគារសង្គ្រោះបន្ទាន់ អគារបោកគក់ និងសម្លាប់មេរោគ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង
ខេត្តកោះកុង ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអង្គារទី១ ខែមីនា ឆ្នាំ២០២២ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី មិថុនា ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ : នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ... Read More »
ខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ មានការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន
ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គីសនីកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០១ ខែមីនា ឆ្នាំ២០២២នេះថា៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F1) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដំឡើងបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ៖ (១)ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា (៣) ... Read More »
ទីណាមានជនរងគ្រោះ ទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា!
ខេត្តត្បូងឃ្មុំ៖ លោក រស់ សុខន នាយករងសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកពញាក្រែក ព្រមទាំងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ... Read More »
លោក ឌី រ័ត្នខេមរុណ ផ្ដល់អំណោយជាប្រភេទថ្នាំ QINGWEN JIAONANG (ថ្នាំផ្តាសាយ) កម្លាំងប្រជាការពារសង្កាត់បឹងទំពុនទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ សរុបចំនួន៦៥នាក់
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ... Read More »
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រីករាយ អបអរសាទរប្រកបដោយមោទនៈ ចំពោះអគារអ្នកដំណើរថ្មីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ជាសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់រាជរដ្ឋាភិបាលសម័យតេជោ ដែលបានបង្ហាញ និងបញ្ជាក់ច្បាស់ពីមុខមាត់ និងមោទនភាពជាតិកម្ពុជា។ នេះបើយោងតាមផេកក្រសួងទេសចរណ៍ បញ្ជាក់នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ លោករដ្ឋមន្ត្រីថ្លែងចំណាប់អារម្មណ៍ដូចនេះ នៅពេលបានចូលរួមក្នុងពីធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ... Read More »
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វចុះស្ទាក់ឃាត់រថយន្តដឹកសត្វជ្រូករស់ដោយសង្ស័យថានាំចូលពីប្រទេសវៀតណាម
ខេត្តស្វាយរៀង ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ បានចុះស្ទាក់ឃាត់រថយន្តដឹកសត្វជ្រូករស់ដោយមានការសង្ស័យនាំចូលពីប្រទេសវៀតណាម។ ករណីចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១និង០២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។ លោកប៉ែន ... Read More »
កំពុងអង្គុយផឹកខឹងគេតឿនទៅផ្ទះច្រេីនដងពេកផ្ទុះហិង្សាវាយឱ្យរបួសម្នាក់
ភ្នំពេញ ៖ បុរសមួយក្រុមដែលត្រឹមតែជាអ្នកស្គាល់គ្នាតាមរយៈរត់ឡំប្រឺតានិងម៉ូតូឌុបនៅកន្លែងតែមួយបានអង្គុយផឹកស៊ីជុំគ្នា។ លុះនៅពេលស្រវឹងស្រឿងៗស្រាប់តែមានបុរសម្នាក់ដែលប្រពន្ធមានកូនខ្ចីទូរស័ព្ទហៅឱ្យត្រឡប់ទៅផ្ទះវិញ ពេលនោះក៏មានបុរសម្នាក់តឿនឱ្យទៅផ្ទះ២ទៅ៣ដង ធ្វើឱ្យបុរសម្នាក់នោះខឹងក៏កើតជាហិង្សាវាយបាក់ម្រាមដៃម្ខាង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណ១១និង៤០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »
ចាប់បានហេីយជនសង្ស័យដែលឆក់កាបូបស្ត្រីម្នាក់បណ្តាលឱ្យដួលស្លាប់នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ជាមុខសញ្ញាឆក់កាបូបពីស្ត្រីម្នាក់បណ្តាលឱ្យដួលបោកក្បាលស្លាប់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ពេលនេះត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានហេីយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ... Read More »
Toyota ផ្អាកដំណើរការរោងចក្រដើម្បីធ្វើការស៊ើបអង្កេតលើការវាយប្រហារតាមរយៈអុីនធើណេត
ភ្នំពេញ ៖ ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃចន្ទថា នឹងផ្អាកដំណើរការរោងចក្រទាំង១៤ របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ... Read More »
ករណីសង្ស័យផ្ទុះអាវុធក្នុងផ្ទះវីឡាដ៏ធំនៅសង្កាត់គោកឃ្លាង!លោកមេប៉ុស្តិ៍ដួង វណ្ណៈ ថាមិនមែនទេ
ភ្នំពេញ៖ លោក ដួង វណ្ណៈ មេប៉ុស្តិ៍គោកឃ្លាងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះថា ក្រោយពីកម្លាំងរបស់លោកបានចុះទៅដល់ទីតាំងនិងពិនិត្យផ្ទាល់ហើយបានហៅម្ចាស់ផ្ទះមកសាកសួរួចមកទើបដឹងថាមិនមែនជាករណីផ្ទុះអាវុធនោះទេ។ លោកមេប៉ុស្តិ៍បន្តថា តាមពិតរឿងនេះគឺជាករណីឈ្លោះគ្នាក្នុងគ្រួសារហើយក៏មានការបោកកែវនិងសម្ភារផ្សេងៗទើបបង្កការភ្ញាក់ផ្អើលឡើង លោកថាតាមការឱ្យដឹងពីពលរដ្ឋជិតខាងក៏មិនបានឭសំលេងផ្ទុះអាវុធនោះដែរ។សូមបញ្ជាក់ថា ករណីសង្ស័យផ្ទុះអាវុធនៅក្នុងផ្ទះវីឡាដ៏ធំមួយ ស្ថិតតាមផ្លូវបេតុងលេខ៥ ភូមិដំណាក់ សង្កាត់គោកឃ្លាង ... Read More »
កម្ពុជាករណីឆ្លងកូវីដ-១៩៖ រកឃើញថ្មីចំនួន ៣១៣នាក់( អូមីក្រុងទាំងអស់) និងអ្នកជាសះស្បើយ ៤០៥នាក់ ,ខណៈអ្នកជំងឺស្លាប់គ្មាន
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី០១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣១៣នាក់(PCR) ( អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន ៤០៥នាក់ អ្នកជំងឺស្លាប់គ្មាន ។ ... Read More »
អ្នកនាំពាក្យស្ថានទូតចិន៖ នគរបាលកម្ពុជាបានស្រាវជ្រាវឃើញថាករណី «ទាសករលក់ឈាម» ជាការប្រឌិត
ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ស្តីពីការដែលប៉ូលិសកម្ពុជាបានស្រាវជ្រាវឃើញថាឃើញថាសំណុំរឿង «ទាសករឈាម» ថាជាការប្រឌិត។ អ្នក នាំ ពាក្យ រូប នេះ បាន គូស បញ្ជាក់ ... Read More »
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមកិច្ចប្រជុំរវាងក្រសួងការបរទេសជប៉ុន
ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមុិញ លោក ទុយ រី ... Read More »
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិ បានបន្តបញ្ជូនកម្លាំងកងវិស្វកម្មពហុជំនាញចំនួន១៨៤នាក់ នៅសាធារណរដ្ឋលីបង់ ,សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
ភ្នំពេញ ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិ បានបន្តបញ្ជូនកម្លាំងកងវិស្វកម្មពហុជំនាញចំនួន១៨៤នាក់ (នារី២៩នាក់) ទៅប្តូរវេនកម្លាំងចប់អាណត្តិបេសកកម្មនៅសាធារណរដ្ឋលីបង់ និងកម្លាំងកងវិស្វកម្មសំណង់ចំនួន ២១៩នាក់(នារី ២៨នាក់) ទៅប្ដូរវេននៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ នេះជាថ្លែងពីនាយឧត្តមសេនីយ៍ ឈុំ ... Read More »
ក្រសួងទេសចរណ៍និងវិស័យឯកជន ពិភាក្សាគ្នាអំពីប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីផ្សារអាស៊ាន និងអឺរ៉ុបជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេ សម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។ ក្រៅពីនេះ ខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើនផងដែរ។ នេះជាការលើកឡើងរបស់អង្គប្រជុំនៃអនុក្រុមការងារកំណត់ប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ... Read More »
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅសាធារណរដ្ឋតួកគី
ប្រទេសតួកគី ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគី ថ្ងៃទី ២៦-២៧ ខែកុម្ភៈ ... Read More »
រថយន្តដឹកឥដ្ឋបើកបុកម៉ូតូពីក្រោយរួចកិនពីលើបណ្តាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជិះម៉ូតូឆ្លងផ្លូវទៅកន្លែងធ្វើការត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរួចកិនពីលើ ហើយរថយន្តបង្កបើករត់បានប្រហែល៥០០ម៉ែត្ររួចតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង១៥នាទីព្រឹកថ្ងៃទី០១ មីនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែបក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី ... Read More »
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ... Read More »
មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត និងខេត្តកំពង់ធំ នាថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តត្រួតពិនិត្យទៅលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកអង្គរជ័យ ... Read More »
លោកស្នងការនគរបាលខេត្តសៀមរាបប្រគល់អាវក្រោះនិងពិលជូនការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តប្រើប្រាស់ដើម្បីបំពេញបេសកកម្ម
ខេត្តសៀមរាប ៖ អាវក្រោះចំនួន ១០ និងពិលចំនួន ១០ ត្រូវបានលោកស្នងការនគរបាលខេត្ត្តសៀមរាបផ្តល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបម្រើការងារផ្នែកព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព។ ពិធីប្រគល់អាវក្រោះនិងពិលនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី តេង ... Read More »
អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ! អប់រំផ្សព្វផ្សាយច្បាប់ ២៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៨៤នាក់ (យានយន្ត ៥៧គ្រឿង) ,ខណៈការអនុវត្តវិធានការច្បាប់(គ្មាន)
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃអង្គារទី០១ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »
បុរសម្នាក់បើករថយន្តបំពានបារាសត្រូវរថភ្លើងបុករងការខូចខាតយ៉ាងដំណំ(មានវីដេអូ)
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តford ranger មួយគ្រឿងប្រដេញរថយន្តមួយគ្រឿងទៀតដែលបានបុករថយន្តប្អូនរបស់ខ្លួនមិនឈប់ដោះស្រាយ ក៏បានបុកជាមួយរថភ្លើងបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច