ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារអតីតយុទ្ធជន ៣០០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យទី៣ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ... Read More »

កាន់តែហាម ! កាន់តែព្រហើន ! សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងខារ៉ាអូខេ (យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ក្នុងក្រុងក្រចេះ

ខេត្តក្រចេះ ៖ នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ អ៊ង​ រី​ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន ប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សាចំនួន ៣វត្តគឺ៖ វត្តជ័យគីរី (ភ្នំហាន់ជ័យ) វត្តខែលជ័យសិរីសោភ័ណមុនីរតន: និងវត្តឥន្ទកោសី (ហៅវត្តវត្តកោះជ្រូក) ក្នុងស្រុកកំពង់សៀម

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ... Read More »

លោកអភិបាលខេត្ត ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្តក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១

ខេត្តកំពត៖ នៅព្រឹកថ្ងៃអាទិត្យ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត ... Read More »

គួរឱ្យសង្វេគណាស់ ក្មេងប្រុសពិការម្នាក់ ស្លាប់បាត់បង់ជីវិតដោយសារឈ្លក់មី

ខេត្តបន្ទាយមានជ័យ ៖ ពិតជានឹកស្មានមិនដល់ក្មេងប្រុសម្នាក់ហូបមីឈ្លក់ធ្វើឲ្យបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី០២ខែតុលា ឆ្នាំ ២០២១ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ។ ក្មេងរងគ្រោះឈ្មោះ ទុន ស៊ីម៉ានុត  ភេទប្រុសអាយុ០៦ឆ្នាំ នៅភូមិថ្មី ... Read More »

ត្រឹម​មួយប៉ប្រិចភ្នែក​ អគ្គិភ័យត្របាក់រោងគោដ៏ធំមួយអស់ប្រាក់រាប់ម៉ឺន​ដុល្លារ នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារោងគោដ៏ធំមួយកន្លែងត្រូវបានអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោរសន្ធៅតែមួយប៉ប្រិចភ្នែកគ្មានសល់អ្វីទាំងអស់។ ករណីនេះត្រូវបានគេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនីទើប បណ្ដាល​ឲ្យ​ឆាបឆេះ​រោង​គោ​ដ៏​ធំ​មួយនោះ ដែល​មាន​គំនរ​ចំបើង​នៅ​ក្នុង​រោង​ខាងលើ រួម​ទាំង តុ ទូ និង​សម្ភារៈ​ផ្សេងៗមាន​តំលៃ​ជា​ច្រើន​ទៀត ដែល​ម្ចាស់​បាន​រើ​ចេញពីផ្ទះ រួច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​រោង​នោះ ។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែតុលា ... Read More »

នគរបាលស្រុក​គិរីវង់ បង្ក្រាប​ទីតាំង​លួចលាក់​ដាំ​កញ្ឆា​ចំនួន​៤​ទីតាំងនៅស្រុកគិរីវង់

ខេត្តតាកែវ៖ ដើម្បីបង្ការ​ទប់ស្កាត់បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​ និង​ជា​ពិសេស​ដើម្បីអនុវត្តន៍​ឲ្យបាននូវគោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ១១​រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ឯក​ ... Read More »

ដោយសារបារមីគ្រូ! ផ្ទះ១ខ្នងក្លាយជាចំណីព្រះអគ្គី

ខេត្តបន្ទាយមានជ័យ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០២១កន្លងទៅ នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ នគរបាលរដ្ឋបាលឃុំប៉ោយចារ បានឱ្យដឹងថា ផ្ទះដែលត្រូវបានព្រះអគ្គីឆាបឆេះនោះ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រ  មានម្ចាស់ឈ្មោះវី សាវ៉ៃ ... Read More »

ពលករខ្មែរចំនួន១៦នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ទោះកម្លាំងសមត្ថកិច្ចខិតខំការពារទប់ស្កាត់នៅតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយជាក់ស្ដែងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍សិលាខ្មែរនៃវរសេនាតូចលេខ៩១១ សហការជាមួយ កម្លាំងយោធា និងកម្លាំងប្រជាការពារភូមិសិលាខ្មែរ បានធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើ នៅប្រទេសថៃ បានចំនួន១៦នាក់ ស្រីចំនួន០៥នាក់នៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី៣ខែតុលាឆ្នាំ២០២១ត្រង់ចំណុចព្រំទល់ភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ... Read More »

បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀង !

ភ្នំពេញ៖ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀង ! នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកស្ទឹងសែន ... Read More »

កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៩៩នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៩០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៣នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​០៣ ខែតុលា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៩៩នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩០នាក់ និងករណីស្លាប់​ ២៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០២ ខែតុលា​​​​​​ ... Read More »

ម្ចាស់រីសត “លីលីសាន់រាយស៍រីសត”នៅខេត្តមណ្ឌលគិរីចាក់ដីលុបអូរបាំងផ្លូវមុខទឹក

ខេត្តមណ្ឌលគិរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្នើរសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្តមណ្ឌលគិរី ករណីម្ចាស់រីសត យីហោ « លីលីសាន់រាយស៍រីសត » ទីតាំងនៅតាមផ្លូវជាតិលេខ៧៦ បានចាក់ដីលុបអូរ បាំងមុខទឹក នៅចំណុចស្ពានមួយកន្លែង ស្ថិតនៅភូមិពូលូង សង្កាត់រមនា ... Read More »

ឆ្លងចរន្តអគ្គិសនីក្លាយជាអគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋអស់២ខ្នង

ខេត្តកំពង់ស្ពឺ៖ នៅ១រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្រពាំងសារ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំធម្មតាអរបានឲ្យដឹងថាផ្ទះដែលរងដោយអគ្គិភ័យបំផ្លាញនេះទី១ ម្ចាស់ឈ្មោះ យ៉ាន់ ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ... Read More »

លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ (ACC) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៤ ខែតុលា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ (ACC) ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឆឹង ចំរើន ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបញ្ចប់មុខតំណែង លោក ហេង ចាន់ថា

ភ្នំពេញ ៖ យោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព”កាសែតនគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង ... Read More »

មេឃកំពុងធ្លាក់ភ្លៀងខ្លាំងរថយន្តបើករអិលរេចង្គូតទៅបុកម៉ូតូបណ្តាលឱ្យរងរបួសរងរបួសធ្ងន់ម្នាក់នៅលើស្ពានបាឡេ

ភ្នំពេញ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងរថយន្តបានបើករអិលរេចង្កូតជ្រុលទៅ បុកម៉ូតូមួយគ្រឿងរុញខ្ទប់ទៅនឹងបង្កាន់ដៃស្ពានបាឡេ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅគ្លីនិកឯកជន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានបាឡេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកTACOMA ពណ៌ស ... Read More »

តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ចុះចែកសម្ភារនិងគ្រឿងឧបភោគបរិភោគដល់កងកម្លាំងនៅទីបញ្ជាការ និងឈរជើងសហការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

ខេត្តកណ្តាល ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឈៀ វណ្ណឌី តំណាងលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចុះចែកសាច់ពពែសរុបចំនួន៨៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងរបស់ទីបញ្ជាការ ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​៖​ ចាត់តំណាងឱ្យនាំយកនូវអំណោយជាស្បៀង និងថវិកាជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលជួបការលំបាក​ និងខ្វះខាត

ខេត្ត​ព្រះសីហនុ៖​ លោក ហេង ប៊ុនទី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង០៩​និង៣០នាទីព្រឹកថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១​នេះ​ បានចាត់តំណាងឱ្យលោក ខៀវ សំណាង ប្រធានក្រុមការងារចុះជួយភូមិ១ ដឹកនាំសមាជិកក្រុមការងារ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ... Read More »

រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាកំពុងរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ និងវេទិកាទេសចរណ៍អាស៊ាន

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួងទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០២​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ ដោយ​អនុវត្តតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងត្រៀមរៀបចំចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ចុងឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ប្រភពដដែល​ ... Read More »

អភិបាល​ខេត្ត​កែប​ ៖ ស្នាដៃ កេរដំណែល ដែលមនុស្សចាស់បន្សល់ទុកគឺជាមេរៀនបទពិសោធន៍ដ៏ល្អ សម្រាប់កូនចៅជំនាន់ក្រោយសិក្សារៀនសូត្រ និងយកគំរូតាម

ខេត្ត​កែប​៖​ ក្នុងឱកាសដឹកនាំមន្ត្រីរាជការខេត្តកែប ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចំនួនបីរូប គឺព្រឹទ្ធាចារ្យ អាន ហេ អតីតអភិបាលរងទីមួយក្រុងកែប , ព្រឹទ្ធាចារ្យ នេត ហួន អតីតអភិបារងទីបីក្រុងកែប , ព្រឹទ្ធាចារ្យ នុត ... Read More »

កម្មវិធីមេរោគ FluBot កំពុងតែត្រូវបានចែកចាយតាមរយៈសារក្លែងក្លាយ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅប្រទេសនូវែលសេឡង់បានចេញសេចក្ដីប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot ... Read More »

អភិបាល​ខេត្ត​កណ្ដាល​នាំយកអំណោយកុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹម នៃក្តីសង្ឃឹម

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ​ បានដឹកនាំសហការី ... Read More »

សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ​ និង​ គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ​-១៩​ ចំនួន៣ខែទៀត​ គឺ​ តុលា​ វិច្ឆិកា​ និង​ ធ្នូ​ ឆ្នាំ២០២១

ភ្នំពេញ ៖ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារផលប៉ះពាល់ដោយសារកូវីដ​លេីជីវភាពរស់នៅរបស់ប្រជាជន​ ជាពិសេសគ្រួសារក្រីក្រ​ មិនទាន់ថមថយ​។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែតុលា ... Read More »

លោក​ អ៊ុំ​ រាត្រី​ បន្តចុះផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនពលរដ្ឋរងគ្រោះទឹកជំនន់ ៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់ ១២គ្រួសារ ក្នុងឃុំបត់ត្រង់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០២  ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគ បរិភោគ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន ... Read More »

រយៈពេលមួយសប្តាហ៍ មានពលករជាច្រើននាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិរងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករជាច្រើននាក់ រួមទាំងជនបរទេសមួយចំនួន បម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលឃាត់បានក្នុងភូមិសាស្ត្រ ស្រុកថ្មពួក និង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។  បើគិតក្នុងមួយសប្តាហ៍នេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនពលករ ... Read More »

អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីឯកសារសំខាន់ៗឆ្ពោះទៅកាន់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់ ឆ្នាំ២០២២

ភ្នំពេញ​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីឯកសារសំខាន់ៗឆ្ពោះទៅកាន់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង ដល់ប្រធានក្រុមការងារយុវជនបក្ស និងសមាជិកបក្សទាំងអស់ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ហ្សូម ... Read More »

លោក ហេង វុទ្ធី ចុះពិនិត្យ​បញ្ជីឈ្មោះ​ សមាជិកបក្ស​ប្រជាជនឃុំអារក្សត្នោត

ខេត្តកំពង់ចាម​ ៖​ ជាថ្មីម្តងទៀត​ នៅព្រឹក​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ​ ព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ... Read More »

នាំយកទេយ្យទានទៅប្រគេងព្រះសង្ឃគង់នៅវត្តទាំង២៤ក្នុងខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលទៅតាមវត្តមួយចំនួនគំរាមកំហែងដល់សុខភាពព្រះសង្ឃនិងគណៈកម្មការវត្ត បានធ្វើឱ្យពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រព្រឹត្តទៅមិនសមប្រកបទៅតាមការចង់បានរបស់ពុទ្ធបរិស័ទក៏ដូចជាព្រះចៅអធិការវត្តនិងគណៈកម្មការវត្តនោះឡើយ ពោលគឺពិធីកាន់បិណ្ឌធ្វើឡើងក្នុងភាពខ្លាចរអា ញញើតញញើមរៀងៗខ្លួន ។      ដើម្បីសម្រាលទុក្ខលំបាកក្នុងវត្តអារាមបង្ការខ្លាចខ្វះចង្ហាន់ នៅព្រឹកថ្ងៃទី០២  ខែតុលា ឆ្នាំ២០២១ ... Read More »