ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមចុះពិនិត្យការ​រៀបចំសម្ភារបរិក្ខារពេទ្យ ដើម្បីត្រៀមបើកដំណើរការនៃមន្ទីរពេទ្យមេគង្គកំពង់ចាម

ខេត្តកំពង់ចាម៖ ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងមានរាលដាលខ្លាំងក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ចាម នោះនៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងទី០៣ ខែឧសភា ឆ្នាំ២០២១ ​លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្ត ... Read More »

ឃ្លានផឹកណាស់ទាំងប្រុសទាំងស្រី៖​ មនុស្ស​ ៥នាក់​យករថយន្ត៣គ្រឿង ដាក់ព័ទ្ធជុំវិញខ្យូសរួចនាំគ្នាផឹកស៊ី កុំឲ្យគេដឹង មានអីកម្លាំងសមត្ថកិច្ចឡោមព័ទ្ធក្របួចបានទាំងអស់(មានវីដេអូ)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក វណ្ណ ហាស់វារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ សហការ​ជាមួយ​កម្លាំងអធិការដ្ឋានខណ្ឌមានជ័យ​ ដឹកនាំ​កម្លាំងចម្រុះរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះឡោមព័ទ្ធបង្រ្កាប​ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន​៥នាក់ ដែលជួបជុំគ្នាហូបចុកផឹកស្រាជល់កែវយ៉ាងសប្បាយរីករាយ ល្មើស​នឹងបំពាន​បំរាម​របស់​រាជរដ្ឋាភិបាល ... Read More »

ព្រឹទ្ធសភាសម្តែងការដឹងគុណចំពោះក្រុមគ្រូពេទ្យ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា

ភ្នំពេញ៖ ព្រឹទ្ធសភាសូមសម្តែងនូវការគោរពកោតសរសើរប្រកបដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអញ្ជើញមកផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ (ដូសទី២) ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមគ្រួសារសរុបចំនួន ៣៤៥នាក់ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែឧសភា ... Read More »

ធ្វើកោសល្យវិច័យគ្រោងឆ្អឹងសាកសព ក្រោយទទួលព័ត៌មានពីអ្នកដើររកឃ្មុំ

ខេត្តពោធិ៍សាត់ ៖ កាលពីល្ងាចថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ក្រុមគ្រូរពេទ្យ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីពិនិត្យ ... Read More »

ប្រជាពលរដ្ឋនាំគ្នារារាំងមិនឱ្យអាជ្ញាធរយកសពស្ត្រីម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ មកបូជានៅក្នុងវត្តជ្រៃបាក់ ព្រោះខ្លាចឆ្លងទៅអ្នកភូមិ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកគ្នាមករារាំងអាជ្ញាធរមិនឲ្យដឹកសពស្ត្រីម្នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យកមកបូជានៅក្នុងវត្ត ។ ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា ... Read More »

អំណោយដ៏ថ្លៃថ្លារបស់លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ប្រគល់ជូនរដ្ឋបាលខណ្ឌឬស្សីកែវដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១នេះលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតអោយលោក ឆារស៏ វ៉ាន់ , ... Read More »

អាជ្ញាធរសម្រេចបិទផ្សារត្រីប៉ោយប៉ែត មួយចំហៀងជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករលក់ដូរមានវិជ្ជមានកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២ និង៣០នាទី សម្រេចបិទផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលេលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មួយចំហៀង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងមួយផ្នែកនៅលើផ្លូវហ្សូអា ខាងជើងផ្សារបន្តឲ្យលក់ដូរធម្មតា ដើម្បីជួយសំរួលរាល់ការទិញម្ហូបអាហារ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី២

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វរសេនីយ៍ត្រី ងួន ធានី នាយករងសាលាពលទាហានទី២ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

ក្រសួងសុខាភិបាលហាមឃាត់គណនីហ្វេសប៊ុកចំនួន ១២ កំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និង ផលិតផលសម្លាប់មេរោគដទៃទៀត គ្មានលេខទិដ្ឋាការ ឬបញ្ចិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន ១២ កំពុងផ្សព្វផ្សាយលក់ អាល់កុល ជែល និង ផលិតផលសម្លាប់មេរោគដទៃទៀត គ្មានលេខទិដ្ឋការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។ ... Read More »

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យសកម្មភាព បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្តាយមានជ័យ៖ យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យសកម្មភាពកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទៅដល់លោក គ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ... Read More »

សេចក្ដីអំពាវនាវស្ដីពីការរក្សាថ្លៃទំនិញលើទីផ្សារ និងសកម្មភាពសេវាកម្មគ្រប់ប្រភេទក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ អ្នកលក់ដូរស្បៀងអាហារ មុខទំនិញ និង សកម្មភាពសេវាកម្មគ្រប់ប្រភេទ ក្នុងខេត្តស្ទឹងត្រែង ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញស្បៀងជាច្រើនមុខរួមនឹងម៉ាស់ ទាំងយប់ ដើម្បីយកទៅចែកជូនអ្នកខ្វះខាត!

ភ្នំពេញ៖ ដោយអនុវត្តតាមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

លោក ឃួង ស្រេង៖ តំបន់ក្រហមនៅតែបន្ដបិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩តែបង្រួមមកតូចជាងមុន

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា នៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខគឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ... Read More »

កម្លាំងកងយោធពលខេមរភូមិន្ទបន្តយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់បិទខ្ទប់ក្នុងថ្ងៃទី៣

ភ្នំពេញ៖ ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១នេះ គឺជាថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃទី៣ ជូនដល់ប្រជាពលរដ្ឋ,កម្មករនិយោជិត,ក្នុងសង្កាត់ស្ទឹងមានជ័យ២,ផ្សារបុរីលឹមឈាងហាក់ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញដោយក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម.តំបន់លឿងទុំ និងតំបន់លឿង.ស្របពេលដែលខណ្ឌចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន: “អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ ?

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងខ្លីថា, “អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ។ លោករដ្ឋមន្ត្រីបានលើកឡើងថា, មកដល់ពេលនេះមានអ្នកណាស្លាប់ដោយដាច់បាយឬនៅ? គ្មាន! តែមានអ្នកស្លាប់ដោយកូវីដ១៩ ជាងរយហើយ។ ... Read More »

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ប្រកាសថា “ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់”

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១នេះថា ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ... Read More »

អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុននិងនាំយកអំណោយជូនរដ្ឋបាលស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖  អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួនពីរ ក្នុងស្រុកកោះញែក និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកកោះញែក។ នាថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ... Read More »

ថៅកែភាស៊ីនៅរង្វង់មូលបឹងត្រកួន ទារភាស៊ីពីគោយន្តដឹកកសិផលឆ្លងកាត់ខុសពីសៀវភៅបន្ទុក

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករបើកគោយន្តដឹកដើម និងមើមដំឡូង នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក បានបង្ហាញការខឹងសម្បារចំពោះឈ្មោះគី ជា ជាមន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃច្រកតំបន់ព្រំដែនបឹងត្រកួននៃយោធភូមិភាគទី៥) មានឋានន្តរសក្តិវរសេនីយ៍និងក៏ជាថៅកែភាស៊ីចំណតស្រុកថ្មពួក(មានទីតាំងនៅរង្វង់មូលប្រសព្វបឹងត្រកួនស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតនិងនៅលើផ្លូវជាតិលេខ៥៦ A ​ឃុំគំរូនៃស្រុកថ្មពួក ។ ម្ចាស់គណនីហ្វេសប៊ុក ... Read More »

រយៈពេល​២ថ្ងៃ​នេះតួលេខបន្តការកេីនឡេីងខ្ពស់! ខណៈក្រសួងសុខាភិបាល​ រកឃើញ​​ករណីវិជ្ជមានកូវីដ-១៩​ ក​ឆ្លង​ថ្មី​​ចំនួន​ ៨៤១នាក់​​ និងអ្នកជាសះស្បេីយ​ ៦១នាក់​

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅថ្ងៃ​ចន្ទទី៣ ខែឧសភា ឆ្នាំ២០២១នេះ​​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៨៤១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៦១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ នៅថ្ងៃទី២ ... Read More »

រដ្ឋបាល​ខណ្ឌមានជ័យ៖​ ​​បងប្អូន​សប្បុរសជន និង​អង្គការទាំងអស់ ដែលមាន​បំណង​យក​អំណោយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ ជាប់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ សូម​ទាក់ទង​មក​អាជ្ញាធរមូលដ្ឋាន​

ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​ រដ្ឋបាល​ខណ្ឌមានជ័យ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជា​សាធារណៈ​មួយ ជូនដំណឹង​ដល់​បងប្អូន​សប្បុរសជន និង​អង្គការ សមាគម​នានា​ទាំងអស់ ដែលមាន​បំណង​យក​អំណោយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ ដែល​ជាប់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ... Read More »

ភូមិ ដែលមានចំនួន អ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ភូមិ ដែលមានចំនួន អ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅរាជធានីភ្នំពេញ ដូចមានបង្ហាញប្រាប់ជូនដូចខាងក្រោម និង📣 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោមនេះ៖ 🔴 ... Read More »

កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​ក្រសោប​​ជនអាវ៉ាសែ​ប្រុស​ស្រី​ចំនួន​២៦​នាក់​ ប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​ ក្នុង​បន្ទប់​ខារ៉ាអូខេ​«​ពិភព​ថ្មី​» ស្រុក​កំ​រៀង

ខេត្តបាត់ដំបង​៖ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ប្រឆាំង​គ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងនៅថ្ងៃទី២​ ខែឧសភា​ ឆ្នាំ​២០២១ថា​ កម្លាំង​សមត្ថកិច្ចជំនាញ​ស្រុក-ខេត្ត​ បានសហការគ្នា​ឆ្មក់​ចូល​ទៅ​បង្រ្កាប​ និងឃាត់ខ្លួនក្រុម​ជនអាវ៉ាសែ​ប្រុស​ស្រី​ចំនួន​២៦​នាក់​ ដែលលួចប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​ និង បំពាន​បំរាម​វិធានការ​ក្រសួងសុខាភិបាល​ ក្នុង​បន្ទប់​ខារ៉ាអូខេមួយកន្លែងយីហោ​«​ពិភព​ថ្មី​»នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ... Read More »

បើដឹកកម្មករ កម្មការិនី ផ្ទុកច្រើនតាន់តាប់បែបនេះ ឯណាទៅការអនុវត្តវិធានសុខាភិបាល, ! អាជ្ញាធរឃាត់យកទៅធ្វើចត្តាឡីស័កទាំងអស់ !

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្មករ កម្មការិនីជាច្រើននាក់ ដែលបម្រើការងារនៅរោងចក្រ នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរឃាត់រថយន្តដែលដឹកកម្មករ យកទៅធ្វើចត្តាឡីស័ក ទាំងអស់ នៅសាលាបឋមសិក្សាអង្គសឹង្ហ។ សូមបញ្ជាក់ថា, ... Read More »

បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ Food panda បើក​ម៉ូតូ​លឿនធ្វេសប្រហែស​បុកមន្រ្តីនគរបាលម្នាក់​ ប្រចាំ​ការនៅតំបន់បិទខ្ទប់បាក់ជេីង

ភ្នំពេញ​៖ បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ Food panda ម្នាក់ បាន​បើក​បរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ឆ្លង​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ហើយ​មិនបាន​បង្អង់​ល្បឿន ទៅ​បុក​មន្ត្រីនគរបាលម្នាក់​ ដែលកំពុង​អនុវត្តតាមវិធានការបិទខ្ទប់​ទាំង​កំរោល​ បណ្ដាលឲ្យរបួសធ្ងន់​បាក់ជេីងម្ខាង។ ភ្លាមនោះ​ជនបង្កក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ បានកើត​ឡើងនៅនៅវេលា​ម៉ោង ៦ព្រលប់​ថ្ងៃទី​២ ... Read More »

អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល ដែលមានរាយនាមឈ្មោះដូចខាងក្រោមតាមតារាង ។ រដ្ឋបាលស្រុកចំការលើ សូមអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធផ្ទាល់ និងអ្នកទាំង៥៨ខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ... Read More »

អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី​ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី​ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ​ 1- ក្រុងស្វាយរៀង ០៨៨ ៤៧៧ ៧៧៦៥ 2-ស្រុករមាសហែក ០១២ ៣១៨ ៥៥០ 3-ស្រុកស្វាយជ្រំ ... Read More »

ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម និងតំបន់លឿងទុំឲ្យបានជ្រាបថា៖ ១. អនុវត្តស្មារតីសេចក្តីសំរេចលេខ៥៤, ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម និង រៀបចំរំកិលផ្លាស់ប្តូរទីតាំងស្តង់ទៅកន្លែងតំបន់ក្រហមដែលទើបកំណត់ថ្មី។ ទន្ទឹមនឹងនេះបានបង្ករលក្ខណ:អោយផ្នែកឯកជនចូលរួមលក់ទំនិញតាមស្តង់ ... Read More »

លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងទទួលអំណោយពីលោកឌី វិជ្ជា និង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែនក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ​ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន​ ... Read More »

ស្រ្តីម្នាក់បើករថយន្តហាយឡេនឌ័រទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួញមួយកំណាត់មុខ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបើករថយន្តហាយឡេនឌ័រខ្វះការប្រុងប្រយ័ត្នបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរួញមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ... Read More »