ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ជាប្អូនប្រុសម្ចាស់សណ្ឋាគារអន្តរជាតិ ធានយី បានទះកំផ្លៀងបុគ្គលិកត្រូវជនរងគ្រោះប្តឹងទៅសមត្ថកិច្ច

 ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវជាប្អូនប្រុសម្ចាស់សណ្ឋាគារ អន្តរជាតិ ធានយី បានទះកំផ្លៀងទៅលើបុរសម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារ ៣លើកជាបន្តបន្ទាប់ ត្រូវបានជនរងគ្រោះទ្រាំមិនបានប្តឹងទៅសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ អន្តរជាតិ ធានយី នៅជាប់ស្ពានអាកាសផ្សារដីហុយ ... Read More »

បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកម៉ូតូពីក្រោយ ដួលអូសជិត ៥០ ម៉ែត្របណ្តាលលឲ្យបុរសពីរនាក់រងរបួសពេញខ្លួន

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តតូយ៉ូតាព្រូស មួយគ្រឿងជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងដួលអូសជិត៥០ ម៉ែត្រ បណ្តាលឲ្យបុរសពីរនាក់រងរបួសដៃជើងពេញខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករាឆ្នាំ ២០២២ នៅចំណុចលើស្ពានអាកាស៥ មករា ... Read More »

ដោយសារ សម្តេចតេជោ , លោក មីន អោងឡាំង សន្យាសម្របសម្រួល ឱ្យប្រេសិកពិសេសអាស៊ានបានជួបជាមួយនឹង ភាគីពាក់ព័ន្ធទាំងអស់រួមទាំងក្រុមប្រដាប់អាវុធ ជនជាតិភាគតិចផងដែរ

ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង ឡាំង បានសន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ថា លោកនឹងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុង ដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយ ភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការ ប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ ការសន្យានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធាន អាស៊ានឆ្នាំ២០២២ ... Read More »

សេចក្ដីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា សម្រាប់ថ្ងៃនេះ !

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្តី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច ... Read More »

តុលាការសម្រេចឃុំខ្លួនបុរសជាប់ចោទ អតីតស្វាមីស្ត្រីមេតុងទីនម្នាក់ សង្ស័យពាក់ព័ន្ធអំពើឃាតកម្ម កាលពីជិត១ឆ្នាំមុន នៅក្នុងក្រុងព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរសជាស្វាមី របស់អតីតសពស្ត្រីមេតុងទីនម្នាក់ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួន បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តហើយ កាលពីល្ងាចថ្ងៃទី៦មករា២០២២ ម្សិលមិញនេះ។  រីឯការសម្រេចឃុំខ្លួនជនជាប់ចោទជាស្វាមី សពស្ត្រីមេតុងទីនរូបនោះ បានធ្វើឡើងក្រោយការចុះស៊ើបអង្កេត ស្រាវជ្រាវ ... Read More »

ក្រសួងអប់រំ ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្សព្វផ្សាយនិងជំរុញសិស្ស និស្សិត​ អាយុចាប់ពី១២ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបមកលោក លោកស្រី សាកលវិទ្យាធិការគ្រប់គ្រឹះស្ថានឧត្តមសិក្សា លោក លោកស្រី នាយក នាយិកាគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគូ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ... Read More »

លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ដែលមានតំលៃជាង ១លានដុល្លារ

ខេត្តស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ខេត្ត ស្វាយរៀង ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ... Read More »

កូនខ្មែរកាត់ថៃរស់នៅអាមេរិកម្នាក់បញ្ចេញស្នាដៃថ្មីមុនចូលរួមប្រគុំតន្ដ្រីមិត្ដភាពកម្ពុជា-ជប៉ុន

សហរដ្ឋអាមេរិក៖ ពិតជាកោតសរសើរខ្លាំងអំពីការខិតខំប្រឹងប្រែងផលិតផបទចម្រៀង និងច្រៀងសំនៀងជាភាសាខ្មែរ ពីសំណាក់តារាចម្រៀងលោក Soup pha បើទោះបីជាលោកបានរស់នៅនិងធំធាត់នៅលើទឹកដីសហរដ្ឋអាមេរិកនោះក៏ដោយ។ បទចម្រៀងថ្មីដែលលោកទើបនឹងបញ្ចេញថ្មីៗនេះមានចំណងជើងថា”ស្នាមខាំ”  ដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជំរៅជាភាសាខ្មែរ ។  តាមការស្តាប់អត្ថន័យនៅក្នុងបទចម្រៀងមួយនេះ គឺចង់បង្ហាញទំហំនៃការស្រលាញរបស់បុរសលើនារីម្នាក់ ដោយគេបានប្រើឃ្លាថា៖ “បើទោះបីអូនកាច ឆ្នាស ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី ៧ ជូនជនមានពិការភាពទ័លលំបាករស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ

ខេត្ត​កំពង់ចាម​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  និងដោយមានការនិមន្តចូលរួមពីព្រះនាគមុនី មេគណខេត្ត បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី ... Read More »

ទំនិញខូចគុណភាពប្រមាណ​ ៣តោនត្រូវបានមន្ត្រីក.ប.ប.​ ដុតកម្ទេចចោល​ និង​រកឃើញ​ទីតាំងផលិត​ និងចែកចាយអំបិលមួយកន្លែងសង្ស័យថាផលិតអំបិលមិនអនុលោមតាមបទប្បញ្ញតិ្ត​

ខេត្តស្វាយរៀង​៖​ ដោយបានអនុវត្តនូវតួនាទី​ និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍​ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ​ មន្ត្រីក.ប.ប.​ បានចុះត្រួតពិនិត្យទំនិញតាមបណ្ដា​ផ្សារ​ ហាងលក់ទំនិញ​ សិប្បកម្មផលិត​ និងឃ្លាំងស្តុកនានា​ និងបានរកឃេីញ​ ដកហូត​ និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ... Read More »

រថយន្តហាយប្រ៊ីដបុកជាមួយរថយន្តកូរ៉េដឹកទំនិញបណ្តាលឱ្យក្រឡាប់បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែរថយន្តកូរ៉េដឹកទំនិញបុកជាមួយរថយន្តកាមរីហាយប្រ៊ីដបណ្តាលឱ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ កែងច្រកចូលចម្ការព្រីង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកាមរីហាយប្រ៊ីដ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ... Read More »

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ អញ្ជេីញជាអធិបតីក្នុងសន្និបាតគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែ២

ភ្នំពេញ​៖​ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងសន្និបាតគណ:កម្មាធិការគណបក្ស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក​ ... Read More »

មន្ត្រី «ក.ប.ប.» នាំយករថយន្តពិសោធន៍ចល័តចុះត្រួតពិនិត្យទំនិញតាមបណ្ដាទីផ្សារ​ និង​រកឃើញ​ដេប៉ូលក់ប្រេងឥន្ធនៈចំនួន​ ៩ទីតាំង​ភាពមិនអនុលោម

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងនៅថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះថា​៖ មន្ត្រីជំនាញ​ បាននាំយករថយន្តពិសោធន៍ចល័តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ​ ពិធីតាំងពិពណ៌ផលិតផល​ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្តតាកែវ​, ខេត្តកែប​, ខេត្តសៀមរាប,​ កំពង់ធំ​ ... Read More »

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ មន្ទីរពេទ្យតេជោ សែន កោះធំ និងក្លាយជាមន្ទីរពេទ្យដែលមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺន

ខេត្ត​កណ្ដាល​៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ា និងប្រគល់ជំនួយម៉ាសជាង៣លាន និងបរិក្ខារពេទ្យដល់រដ្ឋាភិបាលមីយ៉ាន់ម៉ារួចហើយ

ប្រទេសមីយ៉ាន់ម៉ា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាពហើយ និងបានប្រគល់ជំនួយម៉ាសជាង៣លាន និងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដែលពិធីទទួលបដិសណ្ឋារកិច្ចសម្ដេចតេជោ ... Read More »

សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាគណបក្សប្រជាជនកម្ពុជាក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី ៤៣ នទិវាជ័យជម្នះ ៧ មករា ។ សូមក្រាបថ្វាយបង្គំព្រះថេរា នុថេរៈគ្រប់ព្រះអង្គ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជូនដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ... Read More »

រថយន្តធុនធំក្រឡុកស៊ីម៉ងត៍កៀររថយន្តហាយប្រ៊ីដអស់មួយចំហៀង

ភ្នំពេញ​៖​ រថយន្តធុនធំក្រឡុកស៊ីម៉ងត៍មួយគ្រឿងបេីកបរមិនប្រយ័ត្នជ្រុលទៅកៀររថយន្តកាមរីហាយប្រ៊ដពីចំហៀងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៧​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបទួលពង្រ​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីតដ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2AM-8090 ... Read More »

លោក ហ៊ុនម៉ានី : ៧មករា យើងនិយាយអំពី “សន្តិសុខជាតិ” “ស្ថិរភាពនយោបាយ” “ការងើបឡើងវិញនៃសេដ្ឋកិច្ច” “កិច្ចការសង្គមសេដ្ឋកិច្ច” និងបណ្តាវិស័យផ្សេងៗទៀត !

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានថ្លែងថា, ខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧ មករា) យើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកល ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ាហើយ នៅវេលាម៉ោងប្រមាណ១០ព្រឹកនេះ ប្រកបដោយសុវត្ថិភាព !

ប្រទេសមីយ៉ាន់ម៉ា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២  បានអញ្ជើញដល់ទី ក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ាហើយនៅវេលាម៉ោង ប្រមាណ១០និង១៥នាទីព្រឹកនេះ(ម៉ោងនៅកម្ពុជា) ក្នុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយដែលសម្តេចថាជាការ នាំមីយ៉ាន់ម៉ាត្រលប់ចូលអាស៊ានដើម្បីពង្រឹងការរួបរួម អាស៊ានឡើងវិញ។ ... Read More »

ក្រសួង​សុខាភិបាល​កម្ពុជា!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១១នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ០៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​ គ្មាន

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៧ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១១នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ០៩នាក់ និងករណីស្លាប់​ គ្មាន​។   សូមជម្រាបថា​ ... Read More »

លោក​ ស​ សុខា​ អបអរសាទរខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា !

ភ្នំពេញ​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះថា៖​ ថ្ងៃនេះជាខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ( ... Read More »

រដ្ឋបាលខេត្ត​សៀមរាប​ ជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)សម្រាប់ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)សម្រាប់ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ។  រដ្ឋបាលខេត្ត នឹងរៀបចំយុទ្ធនាការ ... Read More »

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ៧មករា

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបលេីកទី​៤៣ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២២) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ ... Read More »

លោក​ ជា​ សុមេធី​៖ យុវជនជំនាន់ក្រោយទាំងអស់គួរចងចាំថាថៃ្ងជ័យជម្នះ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត

ភ្នំពេញ​៖​ បើតាមការ​បញ្ជាក់​ពី​លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ ដែលបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់លោកនៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ ដោយ​បាន​អបអរសាទរ ទិវាបុណ្យជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២២ ខួបលើកទី៤៣​។ លោក​បាន គូសបញ្ជាក់​ថា៖ ... Read More »

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកសួនច្បារពុះចែកទ្រូងផ្លូវលេខ២១៧​(ចម្ការដូង)ហោះមកបុកឡំប្រឺតាបណ្ដាលឱ្យក្រឡាប់ចូលទឹក

​    ភ្នំពេញ ៖​ បុរសម្នាក់ស្រវឹងស្រាជោកជាំ​ បានបើករថយន្តបោះពួយយ៉ាងលឿនហើយបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ​ និងហោះទៅបុកឡំប្រឺតាដែលម្ចាស់ចតស្ងៀមបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង​ ហើយដោយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយរងការខូចខាតយ៉ាងខ្លាំង។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២​ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ត្រង់ចំណុចជិតផ្សារព្រែកជ្រៃ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន ... Read More »

សម្តេចហេងសំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជំនះ ៧ មករា

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២នេះគឺជាខួបលើកទី ៤៣ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២២) ... Read More »

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធគាស់គន្លឹះទ្វារចូលទៅរំលោភសេពសន្ថវ:នារីម្នាក់មិនបានសម្រេច

ខេត្ត​បាត់ដំបង​ ៖​ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបាត់ដំបង កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២២ បានបញ្ជូនបុរស​ម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​ដែលកំពុង​សម្រាក​នៅ​កន្លែងធ្វើការ​ តែ​មិន​បាន​សម្រេច​ ។​  មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបាត់ដំបង បានឲ្យដឹងថា ​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​និង​១៦​នាទី​ រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៦​ ខែមករា​ ... Read More »

រថយន្តធុនធំបុករថយន្តព្រូសរួចបន្តទៅបុកបង្គោលភ្លើងស្តុបដួលរលំសង្កត់លើឡំប្រឺតាមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់គាបជើងក្នុងកាប៊ីនរថយន្តរងរបួសជើងម្ខាង

ភ្នំពេញ៖ នារីម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបេីករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ត្រូវបានរថយន្តហុីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំមួយគ្រឿងបុកឡើងវិលពីរជុំ ហេីយរថយន្តធុនធំរេចង្កូតទៅបុកបង្គោលភ្លើងស្តុបដួលរលំសង្កត់លើឡំប្រឺតាមួយគ្រឿងបណ្តាលឱ្យបុរសជាព្រូម្នាក់គាបជើងជាប់ក្នុងកាប៊ីនរងរបួសជាទម្ងន់។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៦ ខែមករាឆ្នាំ២០២២ នៅចំណុចភ្លើងស្តុប កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ ៥២៨ ស្តិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា ... Read More »