ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ការិយាល័យសុខាភិបាលបាញ់ថ្នាំកម្ចាត់មេរោគកូវីដ-១៩នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២០ កម្លាំងនគរបាលការិយាល័យសុខាភិបាលរបស់ស្នងការដ្ឋានរាជធានីភ្នំពេញបានចុះមកបាញ់ថ្នាំបង្ការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺមេរោគកូវីដ-១៩ដើម្បីការពារក្នុងសហគមន៍នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចង្អុលបង្ហាញឱ្យការិយាល័យសុខាភិបាលនៃស្នងការដ្ឋានចុះបាញ់ថ្នាំបង្ការការពារជំងឺកូវីដ-១៩នៅតាមអធិការដ្ឋានទាំង១៤ខណ្ឌនិងគ្រប់ការិយាល័យថែមទៀត ។ក្នុងនោះប្រធានការិយាល័យដែលជាក្រុមការងារមានឧបករណ៍និងម៉ាសុីនហើយនិងទឹកថ្នាំលាយតាមលក្ខខណ្ឌស្ដង់ដារមិនប៉ះពាល់ដល់សុខភាពឡើយ ... Read More »

តើប្រាសាទភ្នំជីសូរ កសាងឡើងដោយព្រះមហាក្សត្រអង្គណា ក្នុងការឧទ្ទិសថ្វាយព្រហ្មមញ្ញសាសនា.!

ភ្នំពេញ៖ បើតាមប្រភពពី(វីគីភីឌៀ​)បានអោយដឹងថា៖«ប្រាសាទភ្នំជីសូរ»អ្នកកសាងគឺ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដើម្បីឧទ្ទិសថ្វាយព្រហ្មមញ្ញសាសនា ជាស្ថាបត្យកម្មខ្មែរ មាន ទីតាំងភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ សូមបញ្ជាក់ថា៖ ចង់ស្គាល់«ភ្នំជឺសូរ »បើធ្វើដំណើរតាមរថយន្ត ... Read More »

ជីម មី និងគូស្នេហ៍លេងឈុតបុរាណយ៉ាងប្រណីតទទួលបានការពេញចិត្តខ្លាំង

    ភ្នំពេញ៖ ពិធីការិនីស្រស់សោភារាងស្រឡូន កញ្ញា ម៉េង ជីម មីនិងគូស្មេហ៍បានធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ក្រោយពីនាងបានដឹកដៃគូស្នេហ៍ លោក ជីមមី ថតឈុតបុរាណប្រណីតគួរឲ្យទាក់ភ្នែក។ ​ក្រោយប្រកាសបើកចំហរអំពីចំណងស្នេហាក្រៅឆាករវាងតារាសម្តែង និងពិធីករទាំងពីរ កញ្ញាជីមមីហាក់មានយីអ៊ុនឡើងកាន់តែខ្លាំងព្រោះតែគូស្នេហ៍នាងក៏ត្រូវបានគេស្គាល់ថាជាអ្នកផលិត និងគ្រប់គ្រងកម្មវិធីសិល្បៈដ៏ជំនាញ។ ... Read More »

ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ចំនួន២នាក់បានជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មីឡើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ ហើយគ្មានរកឃើញអ្នកឆ្លងថ្មីនោះទេ។ អ្នកជាសះស្បើយទាំង០២នាក់រួមមានស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅគីឡូលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់បាន ... Read More »

បែកបាក់ស្នេហ៍យូរហើយ នី មុនីនាថទើបបើកកកាយរឿងស្នេហ៍ចាស់ដើម្បីអ្វី?

     ភ្នំពេញ​៖ អស់ពេលជាយូរដែល នី មុនីនាថ ព្យាយាមគេចពីការចោទសួររបស់អ្នកសារព័ត៌មាន ពិសេសក្រោយពីមានរឿងប្តឹងផ្តល់ជាមួយអតីតគូស្នេហ៍ឡើងដល់តុលាការនោះ។ ស្រាប់តែថ្មីៗនេះនាងចាប់ផ្តើមទម្លាយរឿងរ៉ាវស្នេហាប្រះឆានេះទៅវិញរហូតអ្នកគាំទ្រនាងដាក់ជាចម្ងល់ថាតើនាងធ្វើឡើងដើម្បីអ្វី?នី មុន្នីនាថ បានបែកបាក់ជាមួយគូដណ្តឹងជាអណិកជនរស់នៅសហរដ្ឋអាមេរិក លោក សូឡាង ជាច្រើនឆ្នាំមកហើយ។ នាងដាច់ចិត្តទម្លាយរឿងនេះទាំងទឹកភ្នែកថា ... Read More »

សម្តេចតេជោអបអរសាទរខួប១១ឆ្នាំការដាក់បញ្ចូលសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារអបអរសាទរ ខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១កក្កដានេះ ។ បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង ... Read More »

ក្រសួងទេសចរណ៍រៀបចំកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាបនិងតំបន់ទេសចរណ៍ផ្សេងៗ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើនបានសហការគ្នារៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាបនិងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិីត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារសគួរជាទីគាប់ចិត្ត ក្នុងបរិយាកាសដ៏ល្អស័ក្តិសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ... Read More »

រថយន្តព្រូសបុកខឿនសួនទឹករាំ​ រួចហោះរំលងសួនទៅបុកទូATMច្រកចូលអគារអូឡាំព្យាផ្អើលដល់សន្តិសុខនិងពលរដ្ឋជាខ្លាំង

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈបុរសម្នាក់សង្ស័យស្រវឹងស្រា​បានបើករថយន្តតូយ៉ូតាព្រូសបោះពួយយ៉ាងលឿនទៅបុកខឿនសួនទឹក​ រួចហោះរំលងសួនទៅបុកទូ(ATM)បែកបាក់ខ្ទេចខ្ទី​ ចំណែករថយន្តខូចខាតស្ទើរតែទាំងស្រុង​ ។  ​   ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី៣១ ខែកក្តដា​ ឆ្នាំ២០២០ នៅចំណុចច្រកចូលអគារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ... Read More »

កូនប្រុសញៀនថ្នាំខឹងឪពុកវ៉ៃប្រដៅ ឡើងលើផ្ទះទាញដែកកេះដុត ផ្ទះឆេះម៉ត់ខាតបង់ទឹកប្រាក់ ១៦,០០០ដុល្លារ

ខេត្តបន្ទាយមានជ័យ៖ដោយសារគ្រឿងញៀនផ្ទះ០១ខ្នងធ្វើពីថ្មក្រោមឈើលើប្រក់ស័ង្កសីមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ក្លាយជាចំណីអគ្គិភ័យបំផ្លាញទាំងស្រុងដោយសារកូនប្រុសម្ចាស់ផ្ទះយកដែកកេះដុតបំផ្លាញចោលគ្មានស្តាយស្រណោះរួចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។   លោក ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិង អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ ... Read More »

កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១៤ នឹង៣០នាទី នៅចំណុចភូមិ​ទួលត្រពាំងទូក  ឃុំជ្រៃវៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ ជាមួយជំនាញស្រុកព្រៃឈរ​ និងស្រុកជេីងព្រៃដឹកនាំដោយលោកវរសេនីយ៍ឯក ... Read More »

លោក ជិន ម៉ាលីន របាយការណ៍របស់អង្គការសិទ្ធិមនុស្ស គឺជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានហៅរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៣នៅកម្ពុជាថា៖ជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់។ មិនតែប៉ុណ្ណោះលោក ជិន ម៉ាលីន បញ្ជាក់ថាកម្ពុជាមានឱនភាពលើការអនុវត្តសេរីភាពមូលដ្ឋាន ហើយនេះគឺជារបាយការណ៍មួយធ្វើឡើងមិនបានឆ្លុះពីព្រឹត្តិការណ៍ និងទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ លោក ជិន ... Read More »

អាជ្ញាធរជាតិអប្សរា ដាក់ចេញគម្រោងអភិរក្ស និងជួសជុលប្រាសាទដំរីក្រាប ដែលជាស្នាព្រះហស្តមួយរបស់ព្រះជ័យវរ្ម័នទី២ នៅលើភ្នំគូលែន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានដាក់ចេញគម្រោងអភិរក្ស និងជួសជុលប្រាសាទដំរីក្រាប ដែលជាស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី២ស្ថិតនៅលើភ្នំគូលែន (មហិន្ទ្របព៌ត) ដោយមានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០។ ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែងនិងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ ... Read More »

ជនជាតិអាឡឺម៉ង់ម្នាក់​បានខ្យល់គដួលស្លាប់លើផ្លូវ​១៧២​ ខណ្ឌដូនពេញ​ ក្រោយពីផឹកស្រាបៀរអស់១កំប៉ុង​

​ ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិអាឡឺម៉ង់​ បានដេីរតាមដងផ្លូវដួលបោកនិងថ្នល់ស្លាប់មុនពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់ បង្កការភ្ញាក់ផ្អេីល​ជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី៣០​ ខែកក្ដដា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពញ​ រាជធានីភ្នំពេញ​ ... Read More »

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើគេហទំព័រផ្សាយស្ថិតិជំងឺកូវីដ-១៩ «worldometers» កែតួលេខអ្នកឆ្លងថ្មីនៅកម្ពុជា

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើទៅគេហទំព័រ «worldometers» ដែលជាគេហទំព័រផ្សាយពីស្ថិតិអ្នកកើតជំងឺកូវីដ-១៩ នៅលើពិភពលោកនោះ ឱ្យកែសម្រួលតួលេខចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ (អ្នកឆ្លងថ្មី) នៅប្រទេសកម្ពុជា ។ តាមសំណើរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីគេហទំព័រនេះបានចុះផ្សាយតួលេខអ្នកឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៣០ ... Read More »

នៅថ្ងៃទី៣០ ខែកក្កដានេះ យានយន្ត ១,១៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០នេះ បានបញ្ជាក់ថា នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជាបានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន១,១៣៧គ្រឿងទៀតក្នុងនោះមានម៉ូតូ ៨៣១គ្រឿង និងរថយន្ត ៣០៦គ្រឿង។ ... Read More »

អាជ្ញាធរខេត្តរតនគិរី ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់

ខេត្តរតនគិរី៖ ដើម្បីធានាបានសុវត្ថិភាពទាំងអាយុជីវិតនិង ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ អធិការស្រុកកូនមុំ នៃខេត្តរតនគិរី បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់។ លោក វរសេនីយ៍ឯក ភោគ បូរិន្ទ អធិការនគរបាលស្រុកកូនមុំខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាជារៀងរាល់ឆ្នាំទឹកជំនន់ចាប់ផ្តើមហក់ឡើងខ្លាំងចាប់ពីចន្លោះខែកញ្ញាទៅខែតុលាហើយអាជ្ញាធរស្រុកតែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឲ្យចេះវិធីការពារខ្លួនជាមុនដើម្បីជៀសផុសពីហានិភ័យផ្សេងៗដែលកើតឡើងដោយជាយថាហេតុ។ លោកវរសេនីយ៍ឯកបន្តថា ថ្មីៗនេះមន្ត្រីជំនាញក៏បានចុះផ្សព្វផ្សាយដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយទន្លេសេសាននិងទន្លេស្រែពកដែលជាតំបន់ងាយរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ត្រូវទុកដាក់សំភារៈដែលងាយស្រួលលើកទុកអោយខ្ពស់ផុតពីទឹកហើយរកទីទួលសុវត្ថិភាព ទុកដាក់សម្ភារដែលមានសភាពធ្ងន់ៗដូចជា ... Read More »

ពិធីការិនីចាស់វស្សាប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយនៅmytv ប្រើពាក្យពេចន៍ឌឺដង

ភ្នំពេញ៖អគ្គនាយិការរងពីររូបនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបានប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយ ក្នុងកម្មវិធីពេញចិត្តឬអត់ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយ៍ទូរទស្សន៍របស់ពួកគាត់ ដែលយករឿងចំអន់គ្នាលេងក្នុងកម្មវិធី«ពេញចិត្តឬអត់ »យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង  ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង ។ ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ” ។ ទង្វើបែបនេះពិធីករទាំងនោះបានភ្លេចនូវក្រមសីលធម៌ដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ ... Read More »

ទីតាំងស្តុកឈើយ៉ាងធំនៅភូមិគ៦០ត្រូវបានកម្លាំងចម្រុះខេត្តចុះបង្ក្រាបហើយឃាត់ខ្លួនម្ចាស់ទីតាំងពីរនាក់

ខេត្តរតនគិរី៖ ទីតាំងស្តុកឈើប្រណីតមួយកន្លែងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការបន្តនិងនាំខ្លួនម្ចាស់ទីតាំងបានពីរនាក់ផងដែរ។ ការចុះបង្ក្រាបទីតាំងលាក់ទុកឈើដោយខុសច្បាប់នេះគឺមានការចង្អុលបង្ហាញពី លោកថង សាវុន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនិងមានការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក លាង អ៊ូ ព្រះរាជអាជ្ញារង។អញ្ជើញចូលរួមក្នុងក្នុងកិច្ចប្រតិបត្តិការនេះដែរមានលោកនូវ ដារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តរួមទាំងកម្លាំងរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានផងដែរ។ ទីតាំងលាក់ទុកឈើមួយកន្លែងដ៏ធំនេះកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចភូមិ(គ៦០)ស្ថិតក្នុងឃុំត្រពាំងច្រេស ... Read More »

មន្រ្តីគយ ចុះបង្ក្រាបហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធខុសច្បាប់ទូរស័ព្ទដៃ៣០០គ្រឿង

ខេត្តបន្ទាយមានជ័យ៖ ទីតាំងហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធទូរស័ព្ទខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ជាក់ស្តែងរកឃើញទូរស័ព្ទដៃខុសច្បាប់ចំនួន ៣០០គ្រឿង ... Read More »

សម្តេចក្រឡាហោម ស ខេង ពលករជាង១០ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះ នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ខែនេះ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)  បានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ស្តីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ ... Read More »

ប្រទះឃើញកម្មការិនីម្នាក់ដេកស្លាប់ក្នុងរោងចក្រសង្ស័យមានជំងឺប្រចាំកាយ

ខេត្តស្វាយរៀង៖ ស្ត្រីជាកម្មការិនីម្នាក់ត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងចក្របង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសន្តិសុខនិងនគរបាលជំនាញមកពិនិត្យសពភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ស្ថិតនៅរោងចក្រ គ្រីស្តាល់ប្រាយអេឡិចទ្រិកឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី  ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះស្រី  ថេង អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិបារ៉ាយ  ឃុំមេសថ្ងក  ... Read More »

ផ្សារទំនើប Aeon ប្រកាសផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ 1$ 5$ & 10$

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះតទៅ ផ្សារទំនើប Aeon បានប្រកាសផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ 1$ 5$ & 10$ សម្រាប់ការអាប់ត្រឡប់ រាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀលវិញ ។ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញជនជាតិវៀតណាម ចំនួន ៤៨នាក់ និងហាមឃាត់ចូលកម្ពុជា រយៈពេល៣ឆ្នាំ

ភ្នំពេញ៖នៅថ្ងៃព្រហស្បត៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ... Read More »

ដានីស្នាដៃនារីខ្មែរសាឡន សាខាផ្សារត្រពាំងថ្លឹងបើកសម្ពោធជាផ្លូវការហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡនបានពង្រីកសាខាថ្មីបន្ថែមទៀតដែលបានប្រារព្ធពិធីបើកសម្ពោធនិងកាត់ខ្សែបូជាផ្លូវការហើយក្រោមវត្តមានលោកស្រីអគ្គនាយិកា អគ្គនាយិការរងនិងលោកអគ្គនាយកក្រុមហ៊ុនផងដែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    ក្នុងពិធីនោះដែរលោកស្រី ដានី ម្ចាស់ហាង ... Read More »

តោះចូលមើលទាំងអស់គ្នា ដើម្បីកុំឲ្យចាញ់បោកគេក្នុងកាប្រើប្រាស់ហ្វេសប៊ុក! ខណៈដែលជនខិលខូចផ្ញើសារថាផ្ញើលុយ២ម៉ឺនដុល្លារ នឹងវត្ថុមានតម្លៃជាច្រើន ចុងក្រោយឲ្យផ្ញើ ៧០០$ ទៅគេបើចង់បាន

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phactra Muth បានបង្ហោះធ្វើការពន្យល់ និងប្រាប់ពីករណីឆបោករបស់ជនខិលខូចមួយចំនួនដែលឆាតតាមប្រព័ន្ធសង្គមហ្វេសប៊ុក លើមិត្តរបស់គាត់តែមិនបានសម្រេចទេ ហើយគាត់ក៏បានបង្ហោះព័ត៍មានចែករំលែក ដោយគាត់រៀបរាប់ថា៖សម័យនេះដើម្បីលុយពួកអាមនុស្សខិលខូចវាយករូបជនជាតិគេហើយដើរchat ប្រាប់គេថា វាអ្នកបើកយន្តហោះវាបានពេញចិត្តមិត្តភក្តិខ្ញុំ វានឹងផ្ញើរបស់ទាំងអស់នេះ ។ គណនីហ្វេសប៊ុក Phactra ... Read More »

អភិបាលខេត្តកណ្តាលអនុញ្ញាតឱ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំណេះសំណាលនិងសម្ដែងការគួរសម

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំចំនួន៤រូបចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ ... Read More »

ផ្ទះអំណោយមនុស្សធម៌១ខ្នង​ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រ​ដែលមានវ័យចាស់ជរា នៅឃុំស្វាយប្រទាល ស្រុកស្អាង

ខេត្តកណ្តាល៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បាន​ប្រគល់ផ្ទះ១ខ្នងសង់អំពីថ្ម ... Read More »

រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ខណៈចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី

ខេត្តសៀមរាប ៖ បើយោងតាម​អ្នកជំនាញ​ខាង​ទន្លេ​ បានអះអាងថា ខណៈដែលចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​ មាន​ភាពយឺតយ៉ាវ​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា បានធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី និង​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ប្រភព​ប្រូតេអ៉ីន​របស់​ប្រជាជន​ជាង​មួយ​លាន​នាក់​។ អ្នកជំនាញបន្ថែមថា ដោយសារតែចរន្តទឹក​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​ដ៏​សំខាន់​នេះ​ប្រហែល​យឺតយ៉ាវ​រហូតដល់​ខែក្រោយ ព្រោះតែ​ភាព​គ្រោះរាំងស្ងួត និង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​និង​ឡាវ​ដែល​ត្រូវបាន​គេ​វាយតម្លៃថា បាន​រំខាន​ដល់​លំហូរ​តាម​ធម្មជាតិ​នៃ​ទន្លេមេគង្គ​។​ ​សូមជម្រាបថា បឹង​ទន្លេសាប ... Read More »

ស្រ្តីខ្មែរមានសញ្ជាតិអាមេរិក ដែលលួចរត់ចេញពីកន្លែងចត្តាឡីស័កនោះ ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះថ្ងៃនេះ ក្រោយគ្មានជំងឹកូវីដ-១៩

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់ឈ្មោះរ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះបន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក នៅក្នុងខេត្តកំពង់ចាម ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ នៅថ្ងៃនេះ ... Read More »

វ៉ាន់ នីឡាបើកកកាយទទូចរកយុត្តិធម៌បន្តរឿងអតីតមិត្តប្រុស ទម្លាយរូបអាក្រាត

   ភ្នំពេញ៖ អស់រយៈពេលជាង៤ឆ្នាំហើយដែលករណីទម្លាយរូបអាក្រាតកាយរបស់តារាចម្រៀង  សុខ ចិន្តា ហៅ វ៉ាន់ នីឡា នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ បើទោះបីជាបុរសដែលជាអ្នកទម្លាយរូបថតនោះត្រូវបាននាងបង្ហាញមុខជាសាធារណៈគឺអតីតសង្សារក៏ដោយ។ ស្ងប់ស្ងាត់បាត់មុខមួយរយៈ មែន ស្រាប់តែតារាស្រីរូបនេះចេញមុខជាថ្មីរួមទាំងបើកកកាយរឿងចាស់មួយនេះឲ្យកក្រើកជាថ្មី និងសន្យាមិនបញ្ចប់ដោយងាយនោះឡើយ។ ​រងភាពអាម៉ាស់ ... Read More »