ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ !

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ... Read More »

នគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ សហការជាមួយកម្លាំង សមត្ថកិច្ចខណ្ឌទួលគោក កំពុង ធ្វើការឡោមព័ន្ធទីតាំងអាគារខុនដូមួយនៅសង្កាត់ទឹកល្អក់ទី១

ភ្នំពេញ ៖ កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ សហការជាមួយកម្លាំង សមត្ថកិច្ចខណ្ឌទួលគោក កំពុង ធ្វើការឡោមព័ន្ធទីតាំងអាគារខុនដូ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញទទួលម៉ាស៊ីនសម្លាប់មេរោគនិងម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគជាច្រើនគ្រឿងដើម្បីទប់ស្កាត់មេរោគកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលម៉ាស៊ីនសម្លាប់មេរោគ និងម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគជាច្រើនគ្រឿង ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ផ្ដល់ដោយលោក Shaun Walts តំណាងសប្បុរសជនដាប់ប៊ែលយូខេអិល អេកូអុីស ឥណ្ឌូឆាយណា ខណៈដែលជំងឺ នេះមិនទាន់សាបរលាបចេញពីរាជធានីភ្នំពេញនៅឡើយ។    ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែ ... Read More »

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំទីប្រឹក្សាយុវជនប្រចាំត្រីមាសទី៤ ឆ្នាំ២០២១

ខេត្តកំពត ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ... Read More »

ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សកម្ពុជានិយម ក្នុងបញ្ជីគណបក្សនយោបាយ

ភ្នំពេញ៖ បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចចុះឈ្មោះឲ្យគណបក្សកម្ពុជានិយមក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលគណបក្សនេះមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល ... Read More »

Update ៖ ទីបំផុតតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធាទាំង៧នាក់ហើយ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់នៅខេត្តបាត់ដំបង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរបានសម្រេចឃុំខ្លួនមន្ដ្រីយោធាទាំង៧នាក់នោះហើយ ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសរក្សាទុកនិងជួញដូរអាវុធដោយខុសច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបងនាពេលកន្លងទៅ។ មន្ត្រីយោធាទាំង៧នាក់ដែលបានចាប់ឃាត់ខ្លួននោះរួមមាន៖   ... Read More »

លោក សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសកម្ពុជា និងប្រតិភូនៃសហភាពអឺរ៉ុប

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញក្នុង“ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញក្នុង“ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា។  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

ទោះបីជា ពាក់អាវម៉ូតសិចស៊ីបែបចិត្តល្អជាន់គ្នាមែន ប៉ុន្តែអ្នកខ្លះរងការរិះគន់ អ្នកខ្លះមិនរងការរិះគន់ទៅវិញ

ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះរូបភាពនៃការបង្ហាញម៉ូតអាវបែបចិត្តល្អរបស់អ្នកលក់អនឡាញនិងតារាល្បីឈ្មោះមួយចំនួនត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាពាក់អាវម៉ូតតែមួយមែន ប៉ុន្តែការរិះគន់បែជាផ្ទុយពីគ្នាទៅវិញ។    ប៉ុន្មានថ្ងៃមុននេះមានការចែករំលែកព្រោងព្រាតអំពីម៉ូតអាវរបស់នារីថ្មីដែលគេកំពុងតែពេញនិយមស្លៀកនៅប្រទេសជិតខាង ដែលក្នុងនោះគេក៏បានឃើញអ្នកលក់អនឡាញម្នាក់ និងតារាសម្តែងម្នាក់ផងដែរដែល បានស្លៀកអាវចំហរដើមទ្រូង ស្ទើតែមួយល្វែងខាងលើទៅហើយ។ ស្របនឹងការចែករំលែកខាងលើនេះលេចចេញមតិចម្រុះគ្នានៅលើការស្លៀកសម្លៀកបំពាក់បែបនេះផងដែរ។  កន្លងទៅគេបានឃើញតារាកូនមួយល្បីឈ្មោះ អ្នកនាង គង់ ចាន់ ... Read More »

សេចក្ដីណែនាំបន្ថែម ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា១២+២ ជំនាន់ទី៣៩ និង១២+៤ ជំនាន់ទី៣ និងគ្រូបង្រៀនមត្តេយ្យសិក្សា១២+២ ជំនាន់ទី៣៤ ឆ្នាំ២០២១

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការប្រឡងជើសរើសគ្រូបងៀនបឋមសិក្សា១២+២ ជំនាន់ទី៣៩ និង១២+៤ ជំនាន់ទី៣ និងគ្រូបងៀនមត្តេយ្យសិក្សា១២+២ ជំនាន់ទី៣៤ ឆ្នាំ២០២១ ។ ... Read More »

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាល​ “សមភាពយេនឌ័រ”

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាល​ “សមភាពយេនឌ័រ” រៀបចំឡើងដោយអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងនាយកដ្ឋានុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច ... Read More »

ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់នៅខេត្តបាត់ដំបង ត្រូវតុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ  បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ... Read More »

តុលាការសម្រេចឃុំខ្លួនបុរស ជនជាតិចិន៣នាក់ ករណីបង្ខាំង ជនជាតិថៃជិត ១០០នាក់ ដើម្បីជំរិតទារប្រាក់ នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឃុំខ្លួនបុរស ជនជាតិ ចិនបីនាក់ពាក់ព័ន្ធការបង្ខាំងជនជាតិថ ចំនួន ៩៩នាក់ ដើម្បីជម្រិតទារប្រាក់» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា២០២១នេះ។  ការបង្ខាំងឃុំជម្រិតទារប្រាក់ បន្ទាប់ពីចាញ់បោកមេខ្យល់មកធ្វើការឱ្យ ក្រុមហ៊ុនលក់ ផលិតផល ... Read More »

មន្ទីរបរិស្ថានខេត្តព្រះសីហនុ បំផុសចលនាសំអាតអនាម័យបរិស្ថាន ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ២០២១ ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ»

ខេត្ត​ព្រះសីហនុ​៖​ ដើម្បីបំផុសចលនាការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាម និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក​ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយ និងសំអាតអនាម័យបរិស្ថានតាមបណ្តោយឆ្នេរសមុទ្រក្រុងព្រះសីហនុ ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ដោយមានការចូលរួមពីលោក ... Read More »

សមត្ថកិច្ចចម្រុះបង្ក្រាប និង​រឹបអូស​ឈើ​ជាង​៦​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​បម្រុងដឹក​តាម​រថយន្ត​ធំយកទៅលក់

     ខេត្តព្រះវិហារ ​៖ កម្លាំង​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ  បាន​សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាប និង​រឹបអូស​ឈើ​ជាង​៦​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​ធំ​បំណងឆ្លងទៅលក់នៅខេត្តផ្សេង។​ ប្រតិបត្តិការនេះធ្វើឡើងកាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅត្រង់​ភូមិ​ពោធិ៍​ទាប ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។ ... Read More »

ស៊ុយអ៊ែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី

ភ្នំពេញ ៖ រដ្ឋាភិបាលស៊ុយ អ៊ែត, រាជរដ្ឋាភិបាលកម្ពុជា, អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។ ដែលគម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ... Read More »

រថយន្តជាន់ហ្វ្រ័ងមិនស៊ីបុកម៉ូតូកំពុងឈប់ភ្លើងស្តុបស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុទាំងព្រឹក

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុទាំងព្រឹកខណៈដែលបុរសរូបនេះកំពុងជិះម៉ូតូឈប់នៅចំណុចភ្លើងស្តុបហើយត្រូវបានរថយន្តមួយគ្រឿងជាន់ហ្វ្រ័ងមិនស៊ីបុកពីក្រោយយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនផ្សារអង្គតាសោម ស្ថិតក្នុងភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។      ... Read More »

អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ

ខេត្តកំពត៖ «សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្ទះសម្បែង ភូមិឃុំរបស់ខ្លួន ញែកសំរាមតាមប្រភេទ វេចខ្ទប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការ ៣ កុំ ៣ ការពារដើម្បីភូមិដ្ឋានរបស់យើងមានអនាម័យបរិស្ថានល្អ មានផាសុកភាពសម្រាប់ការរស់នៅ សុខុមាលភាពពលរដ្ឋយើងល្អ ជៀសផុតពីការឆ្លងជំងឺទាំងឡាយ»។ នេះគឺជាការ ថ្លែងអំពាវនាវរបស់លោក ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»

ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម

ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ... Read More »

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ៖ បញ្ឈប់អំពើហិង្សាលើស្រ្តី

ភ្នំពេញ ៖ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យ នៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី (NAPVAWIII) រួមទាំងការចែករំលែកបទពិសោធន៍លើការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាលើស្រ្តី ក្នុងបរិបទកូវីដ-១៩ និងចូលរួមអបអរសាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ក្រសួងកិច្ចការនារីបានរៀបចំ កិច្ចប្រជុំលើកទី២៥ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ... Read More »

អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២១នេះ!

ខេត្ត​តាកែវ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹង​នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត ... Read More »

អាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអនុសេនាធំចល័តទី២ ប្រចាំការខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង​ ០៩​ និង៣០នាទីព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ ក្នុងរង្វង់៣ភាគរយ !

ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន បានដាក់ការព្យាករសេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនលើសការព្យាករណ៍ ២.៤ ភាគរយសម្រាប់ឆ្នាំ២០២១ គាំទ្រដោយកំណើនកសិកម្ម និងឧស្សាហកម្ម ខណៈវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ រំពឹងថានឹងងើបឡើងវិញ ក្រោយប្រទេសបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំង​។ ... Read More »

សេចក្តីប្រកាសព័ត៌មាន៖​ ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃ​អង្គារ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញនេះ​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ... Read More »

លោក ហែម ដារិទ្ធ​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ !

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៣​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១នេះ​ បរិវេណវត្តអរុណវត្តី​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ​ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា ... Read More »

ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) គឺ ស្ពាន« ភ្ជាប់និស្ស័យ» គឺភ្ជាប់និស្ស័យរវាងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ !

ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមឈ្មោះមួយទៀតដល់ ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) គឺ ស្ពាន« ភ្ជាប់និស្ស័យ»  ខណៈដែលស្ពាននេះជាស្ពានភ្ជាប់និស្ស័យមិត្តភាពកម្ពុជា-ចិន , ... Read More »

បុរសសន្តិសុខឯកជន យាមហាងម្នាក់ដេកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខឯកជនដេកស្លាប់ ដែលគេស្គាល់ថាជាអ្នកយាមហាងលក់ សំលៀកបំពាក់ជជុះមកពីជប៉ុន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៥ព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចហាងមួយកន្លែងខាងលើ  ស្ថិតនៅ ផ្លូវលេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹកកេងកង ... Read More »

សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងគណៈប្រតិភូនៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងគណៈប្រតិភូនៅសាធារណរដ្ឋកូរ៉េ។  តបតាមការអញ្ជើញរបស់ លោកស្រី លីម ហៃស៊ុក ... Read More »

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងលេងពួកក្រុមជ្រុលនិយមឱ្យ ចប់សិន ទើបសម្តេចត្រួសត្រាយផ្លូវ សម្រាប់ក្មេងជំនាន់ក្រោយ

ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងលេងពួកក្រុមជ្រុលនិយមឱ្យ ចប់សិន ទើបសម្តេចត្រួសត្រាយផ្លូវ សម្រាប់ក្មេងជំនាន់ក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ... Read More »