ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស

ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ ... Read More »

វាយកូនឃ្លីលើតុកម្ពុជា បានបើកកិច្ចប្រជុំពង្រឹងផែនការត្រៀមស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា មកជួបប្រជុំគ្នា ដើម្បីដាក់ចេញ ផែនការ យុទ្ធសាស្រ្ត ឆ្ពោះទៅប្រជែង ដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែល ... Read More »

គណៈកម្មការអន្តរក្រសួងបើក សិក្ខាសាលាលើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ អាចទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើនជាងមុនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារផងដែរ។ លោករដ្ឋមន្ត្រី ... Read More »

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសថ្ងៃឈប់សម្រាកមន្ត្រីរាជការ និយោជិត រោងចក្រ កម្មករ នាថ្ងៃទី១៧ដល់២១ខែសីហា

ភ្នំពេញ៖ ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែ នាំ ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការសំខាន់ៗចំនួន៨ចំណុច នាឱកាសថ្ងៃឈប់សម្រាក ពីការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ រោងចក្រ ចាប់ពីថ្ងៃទី១៧ដល់២១ ... Read More »

រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១៥នាក់ថ្មីទៀត ក្នុងនោះ១៣នាក់ជាជនជាតិចិន ២នាក់ជាជនជាតិខ្មែរ, ព្យាបាលជាសះស្បើយបានម្នាក់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។ ករណីជាសះស្បើយ ជាបុរសជនជាតិខ្មែរចំនួន ០១នាក់ ... Read More »

ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២-១៨ ខែសីហា បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងជាព្រំដែនវៀតណាមអាចនឹងមានភ្លៀងច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម«ស្តីពី ស្ថានភាពធាតុអាកាស»នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ ... Read More »

យករូឡូខ្សែភ្លើងដាច់លៀនចេញមកសាកទូរស័ព្ទបណ្ដើរលេងបណ្ដើរឆ្លងឆក់ស្លាប់ម្នាក់របួស៣នាក់

ខេត្តស្វាយរៀង៖ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យបន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃស្រាតលេងទូរសព្ធ័បណ្ដើរសាកថ្មបណ្ដើរបណ្ដាលអោយឆ្លងភ្លើងឆក់ យាយចូលជួយឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិមេលោងសង្កាត់ចេកក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីដែលស្លាប់មានឈ្មោះយស់ទូច អាយុ៦៥ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។ ស្ត្រីចំណាស់ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមានឈ្មោះចាន់សេរីអាយុ៦៦ឆ្នាំមុខរបរកសិករ ។ ចំណែកក្មេងស្រីដែលរងរបួសមានឈ្មោះអ៊ាមសុម៉ាឡែនអាយុ១៥ឆ្នាំមុខរបរសិស្សនិងឈ្មោះទ្រីសុវណ្ណបុប្ផារអាយុ៩ឆ្នាំមុខរបរសិស្សរស់ក្នុងភូមិសង្កាត់ខាងលើ។ បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរសព្ទ័ហើយក៏បានអូសយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃរស្រាតហើយមិនបានចាប់អារម្មណ៏យកមកដាក់សាកថ្មជិតខ្លួនខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆក់ឃើញបែបនោះយាយក៏រត់ចូលជួយបណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារនិងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើងនិងជួយសង្គ្រោះលើកដាក់កប់ភក់និងដឹកមកកាន់មន្ទីពេទ្យប៉ុន្តែអកុសលដោយស្ត្រីឈ្មោះយស់ទូចមានសភាពធ្ងន់ក៏បានស្លាប់និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពចេកបានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថាសពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែននិងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕យឹម សុថាន Read More »

បើករថយន្តកុងតឺន័របត់ចូលក្រុមហ៊ុនកៀរឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងបួសបុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងបត់ចូលក្រុមហ៊ុនផែស្ងួតអូលែរ មិនប្រយ័ត្នកៀរឡំប្រឺតាមួយគ្រឿងខណៈបើកស្របទិសដៅគ្នាធ្វើឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យម្ចាស់ឡំប្រឺតាខ្ទាតចេញរងរបួសដៃជើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុនផែស្ងួតអូលែរ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ទីតាំងអុីនធឺណេត បង្កប់ល្បែងភ្នាល់បាល់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបឃាត់ខ្លួនប្រុសស្រី១០នាក់

ភ្នំពេញ៖ កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីតែងតែ ជម្រុញអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង ទីតាំងបង្កប់ល្បែងស៉ីសងគ្រប់ប្រភេទ ដែលខុសពីគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ត្រូវការចុះបង្ក្រាប ភ្លាម។ ... Read More »

ពេលមានភ្លៀងធ្លាក់ជារដូវផ្សិតក្ងោកនៅតាមព្រៃ

ខេត្តរតនគិរី៖ ពេលរដូវភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោកនៅតាមព្រៃរបោះយកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា៖ ក្នុងពេលធ្លាក់ភ្លៀងនារដូវវស្សា តំបន់ការពារធម្មជាតិមួយចំនួន បានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀត។ ... Read More »

ស៊ឹម សូលីកា ទិញរថយន្តទំនើបកាដូឲ្យកូនស្រីវ័យក្រមុំ

    ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងការជិះរថយន្តទំនើបថ្លៃកប់ពពក ម៉ាក Lexus 570 អមដោយស្លាកលេខពិសេសផ្ទាល់ខ្លួននោះ ស៊ឹម សូលីកា បានធ្វើឲ្យគេស្ញប់ស្ញែងជាថ្មីក្រោយពីបានចាយលុយខ្ទង់ម៉ឺនដុល្លារអាមេរិកទិញរថយន្តទំនើប Jeep ប្រភេទ Off Road ... Read More »

កាន់តែឡើងកម្តៅរវាង ម៉េង កែវពេជ្ជតា និង អូូ រស្មី ក្រោយលេចចេញអាយ៉ៃឆ្លើយឆ្លង

    ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញរឿងរ៉ាវវិវាទពាក្យសម្តីឆ្លើយឆ្លងគ្នារវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងអ្នកនាងអូ រស្មី ក្រោយពីអ្នកនាងម៉េង កែវពេជ្ជតាចេញសាររិះគន់ទៅកាន់ អូ រស្មី ថាបានយកបទនាងច្រៀងដោយមិនបានដាក់ឈ្មោះម្ចាស់ដើម។ កាន់តែឡើងកម្តៅក្រោយពីអ្នកនាង អូ ... Read More »

ឃាត់ខ្លួនជនសង្ស័យ ២នាក់ដកហូតឧបករណ៍ និងសម្ភារជាវត្ថុតាងពាក់ព័ន្ធគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ កំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងឆែកឆេរបន្ទប់ផ្ទះជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតឧបករណ៍ និងសម្ភារមួយចំនួន ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។  ករណីឆែកឆេរបន្ទប់ផ្ទះជួលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងម៉ោង៩ និង៣៤នាទី ព្រឹកថ្ងៃចន្ទ ៦រោច ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោដល់នាយនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចំនួន៤រូបទៀត

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ ... Read More »

ស្តាប់ប្រសាសន៍សម្តេច ស ខេង លើកថា៖ មន្រ្តីខ្លះដេកដល់ម៉ោង១០ព្រឹក ហើយសុំឲ្យតែងតាំងតំណែង ទៅមិនរួចទេ ពោរពេញដោយការគាំទ្រ

ភ្នំពេញ៖ ការប្រឹងប្រែងធ្វើការងារនិងពង្រឹងសមត្ថភាព ទើបស័ក្តិសមនឹងទទួលបានការដំឡើងតំណែង។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះជាការលើកទឹកចិត្តដល់បណ្តាមន្រ្តី។ ទន្ទឹមនឹងនេះ សម្តេចបានដាស់តឿនពួកគេថា មិនត្រូវរត់ការដើម្បីតំណែងតួនាទីឡើយក្នុងពិធីតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ ... Read More »

មន្ទីរសុខាភិបាលខេត្តកណ្តាល ចាត់ទុកលិខិតចៅសង្កាត់សិត្បូ ធ្វើគ្មានមូលដ្ឋានច្បាស់លាស់ ពីស្ត្រីកងទ័ពមួកខៀវ

ខេត្តកណ្តាល៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានធ្វើការបកស្រាយជុំវិញករណីលិខិតចៅសង្កាត់សិត្បូ ចំពោះស្ត្រីជាកងទ័ពមួកខៀវមានផ្ទុកវិជ្ជមានកូវីដ-១៩ ហើយមកដល់ផ្ទះធ្វើបាយសម្លជូនចាស់ៗ និងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទៀត ជាការធ្វើរបាយការណ៍ គ្មានភាពច្បាស់លាស់ ។  សូមរំឮកថា៖ កាលពីពេលថ្មីៗនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលិខិតមួយច្បាប់ដែលបញ្ជាក់ថា ស្ត្រីមានផ្ទុកវិជ្ជមានកូវីដ-១៩ម្នាក់ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង ... Read More »

គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាមនាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក

ខេត្តព្រៃវែង៖ ស្របពេលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល បិទច្រកព្រំដែន ការពារការរាតត្បាតជំងឺវីរុសកូវីដ-១៩ ចាត់វិធានការចត្តាឡីស័ក ពិសេសចំណូលពន្ធគយកំពុងខ្វះតាមផែនការ បែជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក មួង តារា , ប្រធានគយចល័តជើងទឹក ... Read More »

រថយន្ខ១គ្រឿងរងការឆាបឆេះខណៈពេលកំពុងបើកបរ

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង ភ្លាមៗនោះ នគរបាលបានចេញអន្តរាគមន៍ជួយពន្លត់ ដោយ រថយន្តតូចមួយគ្រឿងដែលឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរ នៅតាមផ្លូវជិតមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ថ្ងៃ១០ ខែសីហា ឆ្នាំ២០២០។ ក្នុងករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថយន្តនេះរងការខូចខាត ហើយបើតាមសមត្ថកិច្ចដាក់ការសន្និដ្ឋានជាបឋមថា មូលហេតុអាចមកពីឆ្លងចរន្តភ្លើងក្នុងម៉ាសុីនរថយន្ត ៕ ... Read More »

ចែករំលែកដល់ឪពុកម្ដាយក្នុងការមើលថែកូនតូចរឿងពាក់គ្រឿងអលង្ការ

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានចែករំលែកពីករណីកូនក្មេងលេបចិញ្ចៀនដែលខ្លួនពាក់ចូលក្នុងពោះដោយគាត់បានលើកឡើងថា៖” ខ្ញុំធ្លាប់និយាយម្តងហើយ ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនមានផលប្រយោជន៍ទេ ថែមទាំងផ្តល់ទុក្ខទោសដល់ក្មេងវិញថែមទៀតផង។ សូមស្រឡាញ់កូនដោយភាពឆ្លាតវៃ ដោយមិនមានធ្វេសប្រហែស។ (ក្នុងរូបភាពខាងក្រោមគឺថតដោយ x-ray មិនមែនអេកូទេ)”។ លោកវេជ្ជបណ្ឌិតក៏បានចែករំលែក អត្ថបទ គុណវិបត្តិនៃគ្រឿងអលង្ការចំពោះក្មេងផងដែរ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យា និងចរចាថ្លៃបន្តបន្ទាប់ សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦ រោច  ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ លោក ... Read More »

នាយឧត្តមសេនីយ៍​ មៀច​ សុផា​ន់​ណា​ អញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សា​និងប្រមូលធាតុចូលនានា​ សម្រាប់ការអភិវឌ្ឍផែនការការងារ​ទី៤​ នៃគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន​(IAI Work Plan IV 2021-2025)

ភ្នំពេញ៖ នៅទីស្តីការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ៖​ នាព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២០​ នាយឧត្តមសេនីយ៍​ មៀច​ សុផាន់ណា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ជាប្រធាន​ គ.ប.ផ.ក​ និងជាប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រងមហាផ្ទៃ​ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC-Leader) ​តំណាងឲ្យ ... Read More »

សូមអញ្ជើញមកភ្លក់ឱជារសអាហារបែបជប៉ុនពិតៗនៅ ភោជនីយដ្ឋាន ហ៊្វូមីហ្សិនសៀមរាប (Fumizen SiemReap) (ឥរិយាបទក្នុងការទទួលទានអាហារជប៉ុន)

សៀមរាប ៖ខែសីហាឆ្នាំ២០២០ភាពល្អឥតខ្ចោះក្នុងការធ្វើម្ហូបគឺជាចំណុចមួយ ដែលមនុស្សភាគច្រើនរំពឹងទុកថាមាននៅក្នុងភោជនីយដ្ឋានជប៉ុន ហើយដែលអាចឱ្យពួកគេទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាដោយភាពរីករាយ រួមជាមួយនឹងសេវាដ៏ល្អឥតខ្ចោះ ចាប់ផ្ដើមពីការស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ និងអ្នករត់តុដែលចាំបម្រើតាមសេចក្ដីត្រូវការរបស់ភ្ញៀវគ្រប់ពេលវេលា ដែលនេះនឹងធ្វើឱ្យការពិសាអាហាររបស់ពួកគេកាន់តែស្រស់ស្រាយ។ នេះគឺជាអ្វីៗដែលភោជនីយដ្ឋាន Fumizen អាចផ្ដល់ជូនដល់ភ្ញៀវរបស់ខ្លួនបាន។ ភោជនីយដ្ឋានជប៉ុន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ The ... Read More »

ឃាត់ខ្លួនមនុស្ស ៥នាក់យកទៅធ្វើតេស្ដពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង និងសម្ភារៈ ដើម្បីនាំយកទៅធ្វើតេស្តរកសារធាតុញៀននិងបន្តនីតិវិធី ។ មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យប្រាប់ថា ល្ងាចថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ស្នងការខេត្តកណ្តាល ចូលរួមក្នុងកិច្ចប្រជុំស្តីពីបេសកកម្មគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែសា្រពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបេសកកម្មគណៈកម្មការអង្កេត បោសសម្អាត ... Read More »

អភិបាលខេត្តសៀមរាប៖ តំបន់ផាប់​ស្ទ្រី​ត ​នឹង​បើក​ដំណើរការ​ឡើងវិញ នៅពាក់កណ្ដាលខែសីហានេះ ប៉ុន្តែមិនមាន​ការបើក​ភ្លេង​រាំ​កម្សាន្ត​នោះទេ

    ខេត្តសៀមរាប​៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ខេត្ត កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​កម្សាន្ត​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​២១ សីហា ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញាត​ឲ្យពលរដ្ឋ​ឈប់សម្រាកចំនួន៥ថ្ងៃដើម្បីសង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរកន្លងទៅ​ ។ ... Read More »

លោកស្រីឱ វណ្ណឌីន៖ ស្ត្រីកងទ័ពមួកខៀវ មានវីជ្ជមានវីរុសកូវីដ-១៩ យកមកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មុននេះបន្តិចថា ៖ ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ... Read More »

លោកស្នងការខេត្តកំពង់ធំ ចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន

ខេត្តកំពង់ធំ៖ លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់។ នេះបើយោងតាមពាក្យបណ្តឹង របស់ពីមន្ត្រីនគរបាលនារី នៃស្នងការដ្ឋាននគរបាលខេត្ត ... Read More »

កំពុងតែដេកលក់ស្រួលស្រាប់តែបុរសម្នាក់មកគោះទ្វារស្ទុះរត់ចូលទាញទ្វារបិទខ្ទាស់គន្លឹះជិតបង្កភាពភ្ញាក់ផ្អើល

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានរត់ចូលក្នុងផ្ទះសំណាក់ទាំងភ័យស្លន់ស្លោ ហើយត្រូវបុគ្គលិកឃាត់សួរនាំដែរ តែមិនស្ដាប់ រួចបានរត់ឡើងដល់ជាន់ទី៣ គោះទ្វារបន្ទប់ភ្ញៀវប្រុសស្រី២នាក់ដែលកំពុងគេងនៅខាងក្នុងឲ្យបើកទ្វារ រួចចូលទៅក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់ ត្រូវបានបុគ្គលិកប្រុសស្រីរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះជួយធ្វើអន្តរាគមន៍ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ ... Read More »

អាជ្ញាធរភូមិកំពង់​សំបួរ អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ដែលធ្វើដំណើរ​តាមផ្លូវកំពង់សំបួរ ត្រូវជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ព្រោះបញ្ហាបាក់ដីខ្លាំង

ខេត្តបាត់ដំបង​៖ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ដោយសារភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ ហើយ​ទឹក​ហូរ​ច្រុះ​ដីបណ្ដាលឲ្យមានការបាក់ដីស្ថិតនៅតាម​បណ្ដោយ​ស្ទឹង​សង្កែនោះ ។ លោក ប៉ាត សុ​ភី ដែលជាមេភូមិ​កំពង់​សំបួរបានអំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​កំពង់​សំបួរ នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ ជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ដោយសារ​ផ្លូវ​នេះ​អាច​នឹង​បាក់​បន្តទៀត ។ ខណៈបច្ចុប្បន្ន បាន​បាក់​ប្រមាណ​២០​ម៉ែត្រ ... Read More »

រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីបេីកបររ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាកម៉ាស្ដា១គ្រឿងបើកបត់ឆ្វេងដៃបានវាក់ក៏បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៌សពាក់ស្លាកលេខភ្នំពេញ1AW-1544 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ម៉ាកសុីទីផ្លឹសសេ១០០កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-1727 ... Read More »