ខេត្តរតនគិរី៖ ទីតាំងសន្និធិរោងសិប្បកម្មគ្មានលិខិតអនុញ្ញាតមួយកន្លែងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញផ្នែករដ្ឋបាលព្រៃឈើបានលុងចុះបង្ក្រាបតាមច្បាប់ព្រៃឈើ។ ការចុះបង្ក្រាបនោះដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅវេលាម៉ោង១៤:០០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ដែលមានទីតាំងស្ថិតនៅមុខសាលាបឋមសិក្សាឡាបានសៀកក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ កម្លាំងចុះបង្ក្រាបនោះបានចាប់យកឈើអារប្រភេទសុក្រំសរុបចំនួន ២,៧៧១ម៉ែត្រត្រីគុណ។ ក្រោយបង្ក្រាបសមត្ថកិច្ចបានធ្វើកំណត់ហេតុចាត់ការបន្តតាមនីតិវិធី៕ ... Read More »
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៩៩នាក់ ខណៈអ្នកជាសះស្បើយ ៥០២នាក់ និងអ្នកស្លាប់ ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៩៩នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៥០២នាក់ និងករណីស្លាប់ ០២នាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ... Read More »
ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធមហាសាល 17ម៉ឺនដុល្លារ ដល់អតិថិជនមហាសំណាងបីរូបក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ!
សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធមហាសាលដល់ទៅ 17ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពី សែលកាត។ អថិតិជនមហាសំណាងទី1 មានឈ្មោះថា ឈុន ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត ... Read More »
ខេត្តកំពត៖ ការប្រមូលផលនេសាទ រយៈពេល ៥ខែ ដើមឆ្នាំ២០២១នេះ បានជាង ៨ពាន់តោន ទោះអំឡុងពេលវិបត្តិកូវីដ-១៩ក្ដី
ខេត្តកំពត៖ បេីយោងតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស សូរិន បានថ្លែងឲ្យដឹងថា សកម្មភាពនៃការនេសាទ ក៏ដូចជា៖ ការធ្វើវារីវប្បកម្ម ទាំងទឹកសាប ទាំងទឹកប្រៃ ក្នុងខេត្តកំពត ... Read More »
ជនសង្ស័យម្នាក់វាយប្លន់យកម៉ូតូគេមិនបានសម្រេចហើយ ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានទៀត
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកម៉ូតូ) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ... Read More »
អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ព្យាយាមរត់គេចពីតំបន់រោងចក្រយូលីក្នុងគោលបំណងមកផ្ទះត្រូវបានសមត្ថកិច្ចតាមឃាត់ទាន់ពេលនៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំដែលបានបង្ហោះតាមអាក់ខោនទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រីថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំគោកព្រីងចុះឃាត់ខ្លួនជនដែលមានវិជ្ជមានវីរុសកូវីដ-១៩ម្នាក់ដែលបានព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះនៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។ លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាវេលាម៉ោង៤និង៩នាទីរសៀល ... Read More »
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំយកថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាំយកថវិកាប្រគល់ជូនលោក អ៊ុំ ... Read More »
ការប្រមូលចំណូលរបស់គយ បានធ្លាក់ចុះប្រមាណជាង ១៥ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ!
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ កាលពីពេលកន្លងទៅនេះ ដោយបានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២១នេះ បានប្រមូលចំណូលសរុបចំនួនប្រមាណជាង ២,៤៨៩ពាន់លានរៀល ស្មើប្រមាណជាង ... Read More »
រដ្ឋបាលខេត្តកំពង់ចាម បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល០២សប្តាហ៍បន្ថែមទៀត !
ខេត្តកំពង់ចាម៖ សេចក្តីណែនាំ របស់រដ្ឋបាលខេត្តស្តីពីការបន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល០២សប្តាហ៍បន្ថែមទៀតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០-កុម្ភៈ» នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ... Read More »
ឃាតកលាក់មុខ សម្លាប់មនុស្ស៣នាក់ និងរងរបួសធ្ងន់ ស្រាល៥នាក់
ខេត្តកំពង់ធំ៖ មនុស្ស៣នាក់បានស្លាប់យ៉ាងរន្ធត់ក្នុងពេលតែមួយ និង៥នាក់ទៀតរងរបួសធ្ងន់ដោយសាររន្ទះបាញ់។ ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះចាំចម្ការទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គ្រាដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ។ ជនរងគ្រោះក្នុងករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់ ... Read More »
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា ... Read More »
ស៊ិន ឧត្តមផល្លា ទទួលមរណភាពហើយដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ
ភ្នំពេញ៖ នៅព្រឹកនេះគេទទួលបានដំណឹងដ៏ក្រៀមក្រំថា តារាសម្តែង និងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពហើយនៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមការបញ្ជាក់របស់តារាសម្តែង លោក សាវិន ... Read More »
រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនប៉ើងឡើងលើសួនច្បារចែកទ្រូងផ្លូវបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក ford យ៉ាងលឿនដល់ផ្លូវបំបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័របើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡេនឌ័រប៉ើងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងរងរបួសស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅម៉ោង ៤និង១៥នាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ... Read More »
រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀតនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន១០នាក់បន្ថែមទៀតក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដោយអ្នកជំងឺចំនួន០៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៧នាក់ និងករណីព្យាបាលជាសះស្បើយចំនួន០២នាក់។ អ្នកជំងឺកូវីដទាំង១០នាក់ក្នុងនោះរួមមាន! ១-ឈ្មោះ អ៊ុយ បណ្ឌិត ភេទប្រុស ... Read More »
រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)
ខេត្តព្រៃវែង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ម្សិលមុិញ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥ដូចខាងក្រោម៖ ១- ស្រុកពារាំង ... Read More »
ជនសង្ស័យម្នាក់លួចទូរស័ព្ទគេរត់គេចខ្លួនបាន១០ថ្ងៃត្រូវម្ចាស់ទ្រព្យឃើញឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានលួចទូរស័ព្ទរបស់គេហើយរត់គេចខ្លួនបាន១០ថ្ងៃត្រូវម្ចាស់ទូរស័ព្ទឃើញដើរនៅក្នុងភូមិក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាចោរលួចទូរស័ព្ទនេះគឺធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ លោក គាន់ ឌីណា ... Read More »
បើកឡំប្រឺតាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលបើកឡំប្រឺតាក្នុងល្បឿនលឿនហើយជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិសំរោងក្រោម ... Read More »
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ... Read More »
ផ្ទះគ្រួសារទ័ព១ខ្នងថ្មីទៀតក្នុងវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលជាអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក បានចាប់ផ្តើមសាងសង់
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ផ្ទះ ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរការសាងសង់ហើយដោយប្រើប្រាស់កម្លាំងវិស្វ័កម្មអង្គភាពជាអ្នកសាងសង់ផ្ទាល់ ដើម្បីចែកជូនគ្រួសារយោធិនជួបការលំបាករស់នៅក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ យូ ... Read More »
រដ្ឋបាលខេត្តស្វាយរៀង រកឃើញ និងបង្ហាញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៤នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៦៥៧នាក់ ស្រី ៣៤៥នាក់ ករណីជាសះស្បើយចំនួន ៣៦៩នាក់ ស្រី ១៤៩នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ២៨២នាក់ ... Read More »
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ពីវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា !
ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះគឺ៖ ទី១- ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។ ទី២- ក្រុមការងារយកសំណាក ... Read More »
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូសហព័ន្ធយុវជនវៀតណាម
ភ្នំពេញ៖ ផេកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូសហព័ន្ធយុវជនវៀតណាម ដឹកនាំដោយ លោក ... Read More »
កម្មករកម្មការិនីរោងចក្រយុំាងដុង១ ខូអិលធីឌី ប្រមាណជាង១០០នាក់ផ្ទុះការតវ៉ាសុំបើកប្រាក់ខែ៥ភាគរយ និងប្រាក់ខែគោល
ភ្នំពេញ ៖ កម្មករកម្មការិនីប្រមាណ១០០នាក់បម្រើការងារនៅក្នុងរោងចក្រយុំាង ដុង១ ខូអិលធីឌី បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យថៅកែរោងចក្របើកប្រាក់ខែ៥ភាគរយ រួមជាមួយនឹងប្រាក់ខែគោលរបស់ពួកគាត់។ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »
រដ្ឋបាលខេត្តកណ្តាល បន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត
ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេច ស្ដីពីការបន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្ដារសេដ្ឋកិច្ច-សង្គម ... Read More »
លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា, នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ... Read More »
បើកគោយន្តលើផ្លូវលំចាស់កិនចំមីនតោនផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងចំណោមជនរងគ្រោះចំនួន២នាក់ ខណៈដែលពួកគេបានបើកបរគោយន្តកិនទៅលើគ្រាប់មីនតោន នៅលើផ្លូវលំចាស់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ... Read More »
ចាប់អេស្កាវទ័រ ១គ្រឿងសមត្ថកិច្ចថាឈូសឆាយដីព្រៃភ្នំសំកុស
ខេត្តពោធិ៍សាត់ ៖ គ្រឿងចក្រ(អេស្កាវទ័រ)១គ្រឿង ត្រូវបានកម្លាំងចម្រុះស្រុកវាលវែង ចាប់យកមករក្សាទុកដើម្បីបន្តនីតិវិធី ខណៈគេអះអាងបានធ្វើសកម្មភាពឈូសឆាយដីព្រៃ ក្នុងកន្លែងការពារដែនជំរកសត្វព្រៃភ្នំសំកុស ។ ករណីបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ... Read More »
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដាក់ផែនការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការលួចឆ្លងព្រំដែនកម្ពុជា-ថៃ និងបិទខ្ទប់តំបន់ក្រហម
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បន្តដាក់ផែនការយ៉ាងម៉ឺងម៉ាត់ដល់ កងកម្លាំងជួរមុខ របស់កងពលតូចថ្មើរជើងលេខ៥១ បន្តអនុវត្តរឹតត្បិតតាមបណ្តាចំណុចឈរជើង និងតំបន់ក្រហម ដោយសហការជាមួយកងកម្លាំងចម្រុះ ឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ... Read More »
ម៉ូតូសណ្ដោងរុឺម៉កបុកស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនFood panda ផ្នែកដឹកជញ្ជូន បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង
ភ្នំពេញ ៖ ស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនFood pandaផ្នែកដឹកជញ្ជូន ខណៈកំពុងធ្វេីដំណេីរតាមផ្លូវក៏ត្រូវម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដែលបើកគេចពីរថយន្ដជ្រុលចង្កូតមកបុកម៉ូតូស្ត្រីរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសជើងខាងឆ្វេង កាលពីវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ទល់មុខនឹងផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច