ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ទូតកម្ពុជា ចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្អាក “ច្រកចូលសម្រាប់ការស្នាក់នៅ” (Residence Track) និង “ច្រកធុរកិច្ច” (Business Track)

ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា៖ •ចាប់ពីម៉ោង០០:០០ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនផ្អាក “ច្រកចូលសម្រាប់ការស្នាក់នៅ” (Residence Track) និង ... Read More »

កិច្ចប្រជុំ​ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩ -២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១

ភ្នំពេញ ៖ កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ... Read More »

ទស្សនកិច្ចសារព័ត៌មានរយៈពេលប្រាំថ្ងៃទៅកាន់តំបន់ព្រៃ ទេសភាពខ្ពង់រាបភាគខាងកើត​

ខេត្តមណ្ឌលគិរី៖  អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចំនួនជាង ៣០នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួមដំណើរទស្សនកិច្ចសារព័ត៌មាន​ ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការ WWF ទៅកាន់ដែនជម្រកសត្វព្រៃស្រែពកនៃ​តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត​ ក្នុងខេត្តមណ្ឌលគិរី។ លោក នេត្រ ភក្ត្រា ... Read More »

សេចក្តីអំពាវនាវជាថ្មី ចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីអំពាវនាវជាថ្មីចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយសង្កេតឃើញមានការឆ្លងកូវីដ-១៩ ក្នុងអំឡុងពេល ដែលបងប្អូនពលករនៅប្រទេសថៃធ្វើដំណើរវិល ត្រឡប់មកវិញដោយលួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃនោះ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃសូមអំពាវនាវជាថ្មីដល់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅ ... Read More »

អាជ្ញាធរខេត្តចុះសិក្សាគម្រោងពង្រីកផ្លូវចាស់លេខ១៣ក្នុងក្រុងដើម្បីចាក់បេតុងរឹងមាំឆាប់ៗ កែលម្អសោភណភាពក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែមករា២០២១ម្សិលមុិញនេះអាជ្ញាធរបានដឹកនាំក្រុមមន្ត្រីជំនាញចុះសិក្សាពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក្នុងការស្ថាបនាផ្លូវបេតុងក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ត្រីជំនាញនិងអាជ្ញាធរក្រុង រដ្ឋបាលសាលាខេត្ត បានចុះទៅសិក្សាបាញ់ថ្នាំគំនូសជាសញ្ញាសម្គាល់ ដើម្បីពង្រីកផ្លូវភ្លោះគ្រោងនឹងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវចូលក្រុងស្ទឹងត្រែងឱ្យមានសោភណភាពទាក់ទាញ។ សព្វថ្ងៃនេះផ្លូវកាន់តែរួមតូចដោយសារប្រជាពលរដ្ឋបានសង់លំនៅឋានរំលោភលើចំណីផ្លូវសាធារណៈធ្វើឱ្យបាត់បង់សោភណភាពក្រុង ដោយមិនមានរបៀបរៀបរយទាល់តែសោះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងការកកស្ទះការរំដោះទឹកដោយគ្មានប្រព័ន្ធលូរដ្ឋបាលខេត្តមានគម្រោងស្ថាបនាផ្លូវដាក់លូនិងមានសួនច្បារនៅចំកណ្ដាល និងដាក់បង្គោលភ្លើងបំភ្លឺអមសងខាងផ្លូវផងដែរ ក្រោយពេលស្ថាបនាផ្លូវរួច។ ជុំវិញរឿងនេះលោកម៉ែន ... Read More »

បើកម៉ូតូទាំងស្រវឹងហើយបត់ឆ្វេងមិនប្រយ័ត្នទៅបុកកង់រថយន្តកុងតឺន័តបើកស្របគ្នាពីក្រោយរបួសឪពុកកូន២នាក់

ខេត្តស្វាយរៀង៖ ឪពុកនិងកូន២នាក់បានរងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាំងស្រវឹងហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកង់ក្រោយរថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ួយ ជា ... Read More »

អាជ្ញាធរខេត្តកំពង់ចាម​ មិនអនុញ្ញាតឲ្យប្រជា​កសិករ​ចំនួន​ ៣៣​គ្រួសារ​ចង់បាន​ដី​បឹង​ យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួននោះទេ

ខេត្តកំពង់ចាម៖ បេីតាមការអះអាងពីលោក ផ​ន ផូ មេឃុំ​កោះ​រកា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ បន្ទាប់ពីប្រជា​កសិករ​ចំនួន​៣៣​គ្រួសារ រស់នៅ​ក្នុង​ឃុំ​កោះ​រកា បាន​នាំ​គ្នា​ស្នើ​សុំ​មក​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​ដី​បង្កបង្កើន​ផល​ដែល​មាន​ទំហំ​ប្រមាណ​៤​ទៅ​៥​ហិ​កតាស្ថិតនៅ​ទំនប់​តា​សេកដើម្បី​យកមកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ស្របច្បាប់​នោះ​។ ប៉ុន្តែតាម​រយៈ​ការ​ស្នើ​សុំ​នេះ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ភ្លាម​ៗ​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​ដី​សាធារណៈ​របស់​រដ្ឋ​។ លោកមេឃុំ​កោះ​រកា ... Read More »

ក្រសួងទេសចរណ៍ ប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ ស្របតាមស្តង់ដាអាស៊ាន

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ម្សិលមុិញនេះ បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារី ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ជំនាញចុងភៅ ដើម្បីអាចបណ្តុះបណ្តាលបន្តដល់យុវជន ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឱ្យស្របតាមស្ដង់ដាអាស៊ាន (MRA)។ វគ្គបណ្ដុះបណ្ដាលទាំងពីរខាងលើនេះ ... Read More »

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងសារដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទើបតែបានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ាដោយអះអាងថា គណនីធនាគាររបស់លោកអ្នកត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged ... Read More »

សម្រាប់ទីផ្សារពិភពលោកដំឡូងមីមានទីផ្សារហើយ! ខណៈកម្ពុជានឹងក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ

ភ្នំពេញ៖​ បេីយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ​ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០–២០២៥ នឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។​ ការថ្លែងរបស់លោករដ្ឋមន្រ្តី​ បានធ្វេីឡេីងក្នុងពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ... Read More »

ប្រទេសអូស្រ្តាលីផ្តល់ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿងដល់សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បើតាមលោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាបានឲ្យដឹងថា  រដ្ឋាភិបាល​អូស្ត្រាលី បានផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿង​បន្ថែមទៀត ជូន​ដល់​សហគមន៍​កសិកម្ម នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​បានផ្តល់​២០​គ្រឿង​នៅ​ខេត្តកំពង់ធំ​រួចមកហើយនោះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាជំនួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ស្តារ​ផលិតកម្ម​ស្រូវ នៅកនភកម្ពិជាដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ក្នុងពេលជួបវិបត្តិជំងឺកូ​វីដ​-១៩​។​ លោកថា ... Read More »

អភិបាលខេត្តស្ទឹងត្រែង ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាស​គម្រប់​ខួប​ ៣៦ឆ្នាំ​ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រី​

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ... Read More »

ក្រសួងធនធានទឹក សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បេីកសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្ម​នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រសួងធនធានទឹក​ និងឧតុនិយម​ សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានបេីកនូវសិក្ខាសាលា ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនលោកយាយម្នាក់ករណីរក្សាទុកនិងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនលោកយាយម្នាក់ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ... Read More »

លោក ហ៊ុន ម៉ានី ៖ សូមពលករខ្មែរមកពីថៃ ធ្វើសត្តាឡីស័ក សមត្ថកិច្ច និងអាជ្ញាធរ ការពារតាមព្រំដែន ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានថ្លែងថាដោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ... Read More »

សេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្ដីពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ឆ្នាំសិក្សា២០២១។ ក្នុងនោះដោយបញ្ជាក់ថា, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជនក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍១០០% ... Read More »

អាជ្ញាធររាជធានីត្រៀមរួសរាន់ស្តារប្រឡាយ លូ ក្នុងខណ្ឌ៣ភាគខាងលិចរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញត្រៀមស្តារប្រឡាយ លូ ឲ្យបានមុនរដូវវស្សានេះ នៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ នោះគឺនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ការលើកឡើងជាគម្រោងដើម្បីស្ដារប្រឡាយ លូបង្ហូរទឹកខាងលើនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយនៅទួលពង្រ១ ខណៈដែលតំបន់នេះតែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានជូនដំណឹងឱ្យប្រុងប្រយ័ត្ន​ចំពោះក្របី​មួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅស្រុកភ្នំស្រួច​ ក្នុងឃុំដំបូករូង​ មានករណី​សត្វ​ក្របី​មួយក្បាលរត់ដេញវ័ធប្រជាពលរដ្ឋ​ នៅក្នុង​ភូមិ​ដំណាក់​ត្រាច​ នាវេលា​ម៉ោង​៦:៣០នាទី​ព្រឹក​ ថៃ្ង​ទី១៥​ ខែមករា​ ឆ្នាំ​២០២១​នេះ​ ។ តាមការបញ្ជាក់​ពីម្ចាស់សត្វក្របី​ឈ្មោះ​ ផូ​ លាង​ ... Read More »

រថយន្ត លោក ដួង តារា ត្រូវបានជនល្មើសមកកាច់កញ្ចក់ទាំងសងខាង និងយកដុំថ្មគប់កម្ទេចកញ្ចក់ បង្កើតជាក្តីព្រួយបារម្ភចំពោះសុវត្ថិភាព

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារ លើ ... Read More »

«ព្រះជីវប្រវត្តិសង្ខេប នៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ»

ភ្នំពេញ៖ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ព្រះអង្គ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ... Read More »

ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីរហូតដល់វាយគ្នាធ្វើឲ្យបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ បុរស២នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសមធ្យម ខណៈផឹកស្រាជាមួយបក្ខពួក៤ទៅ៥នាក់ បានទាស់ពាក្យសម្តីគ្នាធ្វើឲ្យជនដៃដល់ដែលផឹកជាមួយគ្នានោះទ្រាំពុំបាន​ក៏ស្ទុះទៅយកដែកនិងកាំបិតមកវាយ​ជនរងគ្រោះទាំង២នាក់កាលពីថ្ងៃទី១៤​ ខែមករា​ឆ្នាំ២០២១ វេលា​ម៉ោង​២១និង២០នាទី នៅចំណុចភូមិ​ចំបក់​ ឃុំ​សៀមរាប​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ... Read More »

ការទទួលមរណភាព របស់លោកវរៈសេនីយ៍ត្រី លឹម សាយ ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយឧបត្ថម្ភថវិកា ១៥០០០ ដុល្លារដល់គ្រួសារសព! និងគ្រួសារដែលរងរបួសចំនួន ១០០០០ដុល្លារ

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ាវ័យក្មេងចិត្តបុណ្យ  ឡេង ណាវ៉ាត្រា តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោក បានឲ្យដឹងបែបនេះថា៖ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម ... Read More »

ទេសភាព តំបន់ទេសចរណ៍ភ្នំដា ក្នុងរដូវនេះ នឹងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែក អមជាមួយនឹងខ្យល់បរិសុទ្ធ

ខេត្តតាកែវ៖ រមណីយដ្ឋាន តំបន់ទេសចរណ៍ ភ្នំដានារដូវនេះទេសភាព ពិតជាអស្ចារ្យណាស់ នឹងបានឃើញសម្រស់វាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែក អមជាមួយ នឹងខ្យល់អាកាសល្អបរិសុទ្ធ ដែលអាចរំសាយអស់ទុក្ខកង្វល់បន្ទាប់ពីបំពេញការងារ ។ លោក ឈូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ឲ្យអ្នកយកព័ត៏មានយើងដឹង នៅថ្ងៃទី១៥ មករា ឆ្នាំ២០២១នេះថា៖  ក្នុងរយៈពេល១ឆ្នាំ២០២០កន្លងមក មានភ្ញៀវមកទស្សនាកម្សាន្តនៅ ក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទភ្នំដាសរុប ជាង ១ម៉ឺន៥ពាន់នាក់ ក្នុងនោះភ្ញៀវជាតិចំនួនជាង១៥០០០នាក់ និងភ្ញៀវអន្តរជាតិចំនួន៤៣៣ នាក់។លោកបានបន្តថា រហូតមកដល់ពេលនេះ ក៏នៅតែមានភ្ញៀវមកលេងកម្សាន្តជាហូរហែផងដែរ ដោយ សារតែទីនេះមានទេសភាពស្រស់ស្អាត ជាមួយវាលស្រែដាច់កន្ទុយភ្នែក ដែលមានទេសភាពពណ៌មាស នៃស្រូវទុំ លាយឡំជាមួយនឹងទេសភាពវាលស្រែពណ៌បៃតង។លោកបានបន្ដថា ភ្ញៀវទេសចរ ដែលពួកគាត់ចូល ចិត្តមកកំសាន្តនៅទីនេះ ដោយសារតែពួកគាត់ មានគោលបំណងស្វែងយល់ ចង់ចេះចង់ដឹង ព្រមទាំងបានពុះពារមិនខ្លាចនឿយហត់ ចូលទៅទស្សនាយ៉ាងហូហែរ អំពីសក្តានុពលភាពវប្បធម៌នាសម័យកោះគោកធ្លកដើម្បីធ្វើការស្រាវជ្រាវ អំពីស្នាដៃដែលជាកេរដំណែលដ៏ល្បី ល្បាញនៃបុព្វបុរសខ្មែរយើងពីជំនាន់ដើមព្រមទាំងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។ប្រាសាទភ្នំដាបើនិយាយបុរាណដ្ឋានស្រុកខ្មែរគេចាត់ទុកថា ប្រាសាទភ្នំដាគឺជាប្រាសាទដែលកសាងមុនគេបង្អស់ ដើម្បីគេស្រាវ ជ្រាវប្រាសាទបុរាណនៅស្រុក ខ្មែរគឺចាប់ផ្ដើមពីប្រាសាទភ្នំដាទៅមុន។តាមឯកសារប្រាសាទហ្នឹងកសាងពីថ្មបាយក្រៀម ទំហំវាប្រហែល៨ម៉ែត្របួនជ្រុង។ ភ្នំនេះច្រើនអ្នកមកពីតំបន់អឺរ៉ុបគឺជាពួកអាមេរិកគេជាអ្នកមកធ្វើការស្រាវជ្រាវ។ ដោយឡែកនៅថ្ងៃនេះដែរ កញ្ញាមាស សុជាតា  ជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅប្រាសាទភ្នំដា ក៏បានឱ្យដឹងដែរថា នៅទីនោះពិតជាមានទេសភាព ស្រស់ស្អាតណាស់ ជាពិសេស គឺវាលស្រែដ៏ខៀវស្រងាត់ មានខ្យល់បរិសុទ្ធ ជាកន្លែងស័ក្ដិ សិទ្ធក្នុងការបន់ស្រន់ ព្រមទាំងមានរូបចម្លាក់ក្បូរក្បាច់រចនា នៅលើប្រាសាទ គួរជាទីគយគន់រំសាយអស់ទុក្ខកង្វល់ ពេលបានទៅទស្សនាកម្សាន្តនៅទីនោះ។វាស្អាតព្រោះនៅខ្ពស់ ហើយប្រាសាទនៅសល់ពីបុរាណ ចឹងយើងចង់ឡើងមកគោរពព្រោះជាកន្លែងស័ក្ដិសិទ្ធ ហើយទេសភាពស្អាត វាមានផ្កាចឹងទៅវាស្អាត យើងមកលេងផងនិង មកសុំសេចក្ដីសុខផង ។ សូមបញ្ជាក់ថា៖ ប្រាសាទភ្នំដាជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយមានវ័យចំណាស់ជាងគេក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដែនដីចំណាស់ នៃនគរគោកធ្លកស្ថិតនៅឃុំគោកធ្លកស្រុកអង្គរបូរី ខេត្តតាកែវ មានចម្ងាយ១០២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕ ដោយ៖សំរិត Read More »

នៅព្រឹកនេះ! ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ១៥នាក់ថែមទៀត ទើបធ្វើដំណើរមកពីប្រទេសថៃឆ្លងជំងឺកូវីដ-១៩និងជាសះស្បើយចំនួន០៤នាក់

     ភ្នំពេញ៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មន្រ្តីជំនាញបន្តរកឃើញពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃចំនួន ១៥នាក់ថែមទៀត ឆ្លងជំងឺកូវីដ-១៩ ខណៈអ្នកជំងឺ៤នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​ ... Read More »

មហាជនស្នើឲ្យក្រសួងហៅអ្នកនិពន្ធមកធ្វើការព្រមានក្រោយផ្ទុះការរិះគន់ខ្លាំងៗលើបទ”មុនអូនមានប្តីបងនៅឯណា?”(មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលអមដោយការរិះគន់ខ្លាំងៗទៅលើបទចម្រៀងមួយបទគឺបទ ”មុនអូនមានប្តីបងនៅឯណា?” ដែលច្រៀងCover ដោយកញ្ញាវីតា ។បទនេះត្រូវបានអ្នកស្តាប់អ្នកទស្សនាមួយចំនួនធ្វើការចែករំលែក និងវាយសំពងដោយការរិះគន់យ៉ាងខ្លាំងទៅលើតារាចម្រៀងកញ្ញា វីតា ពិសេសលើអ្នកនិពន្ធផងដែរ។  ហេតុដែលនាំឱ្យមានសាររិះគន់នេះក៏ព្រោះតែបទចម្រៀងនេះត្រូវបានអ្នកស្តាប់លើកឡើងថាបានបន្ទាបតម្លៃស្ត្រី មិនឆ្លុះបញ្ចាំងពីការអប់រំ និងបង្ហាញពីអំពើផិតក្បត់គ្នាទោះបីមានប្តីប្រពន្ធរួចទៅហើយនោះក្តី។ បទដែលច្រៀងCover ឡើងវិញដោយកញ្ញា វីតា ... Read More »

តារាសម្តែង គីម សានុ ប្រតិកម្មនិងដាក់ពាក្យប្តឹងក្រោយមានករណីយករូបថតលោកប្រើគណនីក្លែងក្លាយទៅបោកលុយនារីរងគ្រោះមួយចំនួន

     ​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រតារាសម្តែងលោក គីម សានុ ក្រោយពីលោកបញ្ចេញប្រតិកម្មទៅនឹងករណីនៃការប្រើប្រាស់រូបថតលោកយកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយហើយយកទៅបោកប្រាស់ប្រាក់នារីមួយចំនួនជាបន្តបន្ទាប់។ ​លោក លន់ គីមហេង ហៅគីម សានុ បានបញ្ចេញសារប្រតិកម្មមួយចំនួនទៅលើករណីនៃការផ្សព្វផ្សាយនេះផងដែរដែលបានចាត់ទុកថាជារឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោក និងក្រុមគ្រួសារ។ លោកថាពេលនេះលោកនិងនារីរងគ្រោះបានរួមគ្នាក្នុងការដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីសមត្ថកិច្ចនៃក្រសួងមហាផ្ទៃដើម្បីវែកមុខរកជនឆបោកខាងលើមកផ្តន្ទាទោសតាមច្បាប់។ ... Read More »

គណៈបញ្ជាការឯកភាពសង្កាត់ទាំង៦នៃខណ្ឌសែនសុខចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមទីតាំងស្មុគស្មាញមួយចំនួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពសង្កាត់ទាំង៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមទីតាំងស្មុគស្មាញមួយចំនួន ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋានសង្កាត់។ ក្នុងនោះដែអាជ្ញាធរទាំង៦នៃខណ្ឌសែនសុខ ក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ... Read More »

សម្ដេចព្រះបរមរាមា នរោត្ដម យុវនាថសោយទិវង្គតនៅសហរដ្ឋអាមេរិកក្នុងព្រះជន្ម៧៨ព្រះវស្សា

ភ្នំពេញ៖ សូមថ្វាយមហាកុសលចំពោះព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចយាងទៅកាន់ទីឋានបរមសុខ។ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ... Read More »

បេីករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវរថយន្ត Toyota Prius បុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងដែរដែលគ្មានអ្នករងរបួស​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០២១​ ... Read More »

បើករថយន្តសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនមធ្យម ហើយពេលកំពុងបើកសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ខែមករាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-4597 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់មុខផ្នែកខាងឆ្វេងហើយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ។ ... Read More »