ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានឃេីញការចែកចាយវីដេអូ អំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឲ្យមានការឈ្លោះប្រកែកគ្នារវាងភាគីទាំង២ ទេីបក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវភ្លាមៗ បានឲ្យដឹងថាការគ្រោះថ្នាក់ចរាចរណ៍នេះជា ករណីចាស់ កេីតឡេីងតាំងពីថ្ងៃទី២៧ ... Read More »
ព័ត៌មានជាតិ
ព័ត៌មានបឋម ៖ ខ្យល់កន្ត្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋធ្វើឱ្យដួលរលំខូចខាតអស់ចំនួន០៥ខ្នងនៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ស្របពេលក្រុមអ្នកព្យាករ នៃក្រសួងធនធានទឹកបានប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកខ្លាំងចាប់ពីអំឡុងថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១នោះ នៅខេត្តត្បូងឃ្មុំឯណេះវិញមានករណីខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យបាក់និងរលំផ្ទះប្រជាពលរដ្ឋធ្ងន់ស្រាលចំនួន៥ខ្នង តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឬសត្វទេ ។ ... Read More »
រដ្ឋបាលខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការរដ្ឋបាលចំពោះបុគ្គល ឬក្រុមហ៊ុនមិនព្រមសហការផ្តល់ព័ត៌មាន និងយកសំណាកកូវីដ-១៩ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងកូវីដ-១៩ យោធភូមិភាគទី៥ រួមជាមួយ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មេបញ្ជាការកងកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ... Read More »
អគ្គនាយកដ្ឋានពន្ធដារ៖ ជូនដំណឹងក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា សម្រាប់ឆ្នាំ២០២១នេះ
ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្តីពីការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១។ ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា អនុលោមតាមប្រកាសលេខ ៤៩៣ ... Read More »
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩
ភ្នំពេញ៖ បើយោងតាមមន្ត្រីសុខាភិបាលកម្ពុជា និងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានធ្វេីតេស្តរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។ ប្រភពដដែល បន្ថែមទៀតថា មន្ត្រីសុខាភិបាល ... Read More »
រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បន្ទាប់ពីរកឃើញករណីកូវីដ-១៩ លើស្រ្តីម្នាក់អាយុ៤៤ឆ្នាំ កាលពីយប់ថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២១
ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បន្ទាប់ពីរកឃើញករណីកូវីដ-១៩ លើស្រ្តីម្នាក់អាយុ៤៤ឆ្នាំ កាលពីយប់ថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២១ ។ សម្រេច ៖ ប្រការ១.. ត្រូវបានបិទខ្ទប់ភូមិក្រាំងដូង ... Read More »
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញថ្នាក់ដឹកនាំសភាឆែក ចូលរួមកិច្ចប្រជុំធំ២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២១នេះ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអនុញ្ញាតឱ្យទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ក៏បានអញ្ជើញ ថ្នាក់ដឹកនាំសភាឆែក ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) ... Read More »
តោះស្វែងយល់អំពីមុខងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលជាមួយនឹងកម្មវិធី iOS 15
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បាន ប្រកាសនូវប្រព័ន្ធប្រតិបត្តិការជាច្រើនសម្រាប់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone, iPad និង Apple Watch ជាដើមដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។ ... Read More »
រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់
ខេត្តកំពង់ចាម៖ សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់ ក្នុងនោះស្រុកបាធាយ ០៦នាក់ ស្រុកព្រៃឈរ ០៥នាក់ ស្រុកចំការលើ ០១នាក់ ស្រុកជើងព្រៃ ០២នាក់ ស្រុកកងមាស ... Read More »
អាជ្ញាធរខេត្តកំពត បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៩ករណី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
ខេត្តកំពត៖ រដ្ឋបាលកំពតចេញសេចក្តីជូនដំណឹង ស្តីពី ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ ... Read More »
សមត្ថកិច្ចជំនាញ ក ប ប សាខាខេត្តស្វាយរៀងរកឃើញ អាល់កុលក្លែងក្លាយជាច្រើនលីត្រ ដែលមានសារធាតុមេតាណុល
ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញ ក ប ប សាខាខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ឪសថស្ថាន ... Read More »
អភិបាលរងខណ្ឌដូនពេញ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យសំណង់ខណ្ឌ នៅទីតាំងទំនាស់ផ្លូវលេខ៥១ ភូមិ៣ សង្កាត់ផ្សារថ្មីទី៣
ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ ... Read More »
ខ្យងចំពុះទា ការចិញ្ចឹម ទីផ្សារ និងជាមុខម្ហូបរបស់សហគមន៍ពាមក្រសោម
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋជាច្រើនបានដឹងហើយថាខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ... Read More »
លោក គួច ចំរើន អញ្ជើញពិនិត្យសកម្មភាពបង្រៀន និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅសាលាវិទ្យា ល័យស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រពន្ធ ... Read More »
បែបក្រុមហ៊ុនសាប់បន្ត រត់ចោលអស់ហើយ! បានជាក្រុមហ៊ុនអុីលសុង និងក្រុមហ៊ុនហាន់សុីញ អត់ដំណើរស្ថាបនាផ្លូវជាតិលេខ៥ តាមផែនការ ?
ខេត្តកំពង់ឆ្នាំង+ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញលើកំណាត់ផ្លូវជាតិលេខ៥ ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ ម្នាក់ៗរអ៊ូរទាំ បញ្ចេញនូវទស្សនៈចម្ងល់ថា, ហេតុអីក៏គ្មានដំណើរស្ថាបនាអោយជាប់លាប់ ម្តងឃើញធ្វើ ម្តងស្ងាត់ជ្រងំ ម្តងឃើញចម្ងាយដីរាប់សិបគីឡូម៉ែត្រ ទើបឃើញមានដំណើរម្តងម្កាល។ ការយឺតយ៉ាវនេះ ពិតជាបង្កផលលំបាកក្នុងការធ្វើដំណើរ ទាំងម៉ូតូ ... Read More »
សម្តេចពិជ័យសេនា ទៀ បាញ់ ស្អែកនេះ! ដំណក់ប្រេងដំបូង នឹងយកមករក្សាទុកក្នុងវិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ បេីតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនៅព្រឹកថ្ងៃអង្គារទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា ដំណក់ប្រេងដំបូងនេះ គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ដូច្នេះស្អែកនេះនៅថ្ងៃទី៩ ខែមិថុនា ត្រូវយកមករៀបចំទុកដាក់នៅវិមានឈ្នះឈ្នះ ដែលជាកន្លែងតម្កល់នៅកិច្ចការប្រវត្តិសាស្ត្រទាំងឡាយរួមគ្នាតែម្តង ។ សម្តេចពិជ័យសេនា ទៀ ... Read More »
រថយន្តធុនធំមួយគ្រឿងបុករះរថយន្ត ម៉ូតូ និងបន្តបុកចូលផ្ទះពលរដ្ឋ រងការខូចខាត សំណាងល្អមិនមានអ្នករងរបួស
ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ដាច់ហ្វ្រ័ងរេចង្កូតបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារនៅវេលាម៉ោង ៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលេខ៥៨ ស្ថិតនៅ ភូមិជោគជ័យ ឃុំ អូរបីជាន់ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានីជាង២លាន៥សែននាក់ហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី០៧មិថុនានេះ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជំរុញឱ្យពន្លឿនការចាក់វ៉ាក់សាំងនេះឱ្យបានលឿននិងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ... Read More »
សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់ និងជាសះស្បើយចំនួន ១២០នាក់
ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១២០នាក់ និងយោងតាមលទ្ធផលតេស្ដរហ័ស (Rapid Test)+វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នៅថ្ងៃទី០៧ ... Read More »
កាវីន និងអាង សុជាតា ប៉ះគ្នាលើកដំបូងក្នុងខ្សែភាពយន្តដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែររឿង”តម្លង់៧សន្តាន”
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារផលិតខ្សែភាពយន្តរបស់ផលិតកម្ម Dr Picture និងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់បានលេចមុខរួមគ្នាក្នុងការថតខ្សែភាពយន្តជាង១០ភាគ ដែលបានដកស្រង់ចេញពីសៀវភៅរឿងព្រេងដ៏មានប្រជាប្រិយរបស់ខ្មែរដែលជារឿងបែបកំប្លែងគឺរឿង”តម្លង់៧សន្តាន”។ ទើបនឹងបញ្ចប់ការថតហើយថ្មីៗខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTNក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះគឺជាស្នាដៃថ្មីដែលគេសង្កេតឃើញថា ក្រុមផលិតករ និងទូរទស្សន៍បានលើកស្ទួយសិល្បៈអក្សរសិល្ប៍ជាតិតាមរយៈស្នាដៃភាពយន្ត។ ក្នុងនេះដែរតួអង្គសំខាន់ៗជាច្រើនរូបបានរួមគ្នាក្នុងការសម្តែងនេះដោយរួមមានទាំងតារាប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ ហើយតួឯកត្រូវបានប៉ះគ្នាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តនេះ គឺតារាប្រុសស្រស់សង្ហាលោក កាវីន ... Read More »
អេង វី គ្រឿងបន្លាស់រថយន្ត (ជិតផ្សារដេប៉ូ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨២B ផ្លូវ១៨២ សង្កាត់វាល់វង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩ តែងតែទៅទិញគ្រឿងបន្លាស់រថយន្តនៅទីតាំងខាងលើនេះស្ទើរតែរាល់ថ្ងៃ
ភ្នំពេញ៖ អេង វី គ្រឿងបន្លាស់រថយន្ត (ជិតផ្សារដេប៉ូ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨២B ផ្លូវ១៨២ សង្កាត់វាល់វង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩ តែងតែទៅទិញគ្រឿងបន្លាស់រថយន្តនៅទីតាំងខាងលើនេះស្ទើរតែរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 ... Read More »
សម្តេចតេជោ ហ៊ុនសែន ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីប្រទេសចិន ចំនួន១លានដូសបានមកដល់កម្ពុជាយើងទៀតហើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថស, ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម ... Read More »
ថ្ងៃនេះ! កម្ពុជា រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៧៨នាក់ ខណៈអ្នកជាសះស្បើយ ៥៥៧នាក់ និងអ្នកស្លាប់ ១២នាក់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៧៨នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៥៥៧នាក់ និងករណីស្លាប់ ១២នាក់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ... Read More »
អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី
ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង សម្រេច ៖ ប្រការ ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចសារជាថ្មី ដែលមានទីតាំងដូចខាងក្រោម៖ ១) ... Read More »
បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ដែលរស់នៅក្នុង ស្រុក/ឃុំ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន កុំធ្វេសប្រហែស និងជំងឺកូវីដ-១៩
ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់រំលឹកហើយរំលឹកទៀតជូនដល់ជនរួមជាតិយ៉ាងដូច្នេះថា,📣 បងប្អូនប្រជាពលរដ្ឋ #ខេត្តកំពង់ស្ពឺ ដែលរស់នៅក្នុង ស្រុក/ឃុំ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន, កុំធ្វេសប្រហែស និង🙏 សូមពាក់ម៉ាស់ ... Read More »
ក្រុមកម្ពុជាធ្វើបានល្អជាងមុនដោយចាញ់អុីរ៉ាក់៤ទល់១ វគ្គជម្រុះ World Cup ក្នុងពូល C
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិអុីរ៉ាក់ដោយលទ្ធផល៤ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល C ជុំទី២ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋានប្រទេសបារ៉ែន។ យោងតាមលទ្ធផលរបស់ ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ «ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ»
ភ្នំពេញ ៖ ក្នុងការផ្សាយរបស់កម្មវិធី ចម្រៀងគ្រួសារខ្មែរនៅរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលសរសេរថា៖ «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនឹងមកដល់នៅ ថ្ងៃទី១២ ខែមិថុនា ... Read More »
Google នឹងធ្វើការកែទម្រង់របៀបគ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្មបន្ទាប់ពីរងការផាកពិន័យចំនួនប្រមាណ ២៦៨លាន
ភ្នំពេញ៖ នៅមុននេះបន្តិច ! នាវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំងបន្ទាប់ពីត្រូវបានរងការចោទប្រកាន់ថា បានប្រើសក្ដានុពលរបស់ខ្លួនដើម្បីគាបសង្កត់ក្រុមហ៊ុនតូចៗទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា, ការឯកភាពនេះគឺដើម្បីបញ្ចប់នូវការស៊ើបអង្កេត ហើយក្រុមហ៊ុន ... Read More »
ក្រសួងធនធានទឹក ៖ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ (ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១)
ភ្នំពេញ៖ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុអាកាស (ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១)។ – ... Read More »
អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ខ្នង ស្ថិតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី
ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងសម្រេច ៖ ប្រការ ១..ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ៣ ខ្នង ស្ថិតនៅភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតដល់មានការសម្រេចសារជាថ្មី ។ ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច