ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

Apple បានធ្វើការផ្លាស់ប្ដូរមុខងារមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា, សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag ... Read More »

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់មន្ទីរសម្ពព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សម្រេចត្រូវបានបិទខ្ទប់មន្ទីរសម្ភព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម រយៈពេល១៤ថៃ្ង ដោយមូលហេតុ មានអ្នកទៅសម្រាលកូនមានវិជ្ជមានជំងឺកូវីដ-១៩ ... Read More »

រដ្ឋមន្ដ្រីក្រសួងអប់រំ៖ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឡងបញ្ចប់បឋមសិក្សា និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទរៀងៗខ្លួន

ភ្នំពេញ៖​ បើ​យោង​តាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា​ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ... Read More »

ក្រសួងប្រៃសណីយ៍,អញ្ជើញម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើជំនាញពាណិជ្ជកម្មឌីជីថល ការពង្រីកអាជីវកម្ម និងការលក់តាមអនឡាញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់លើ page ផ្លូវការយ៉ាងដូច្នេះថា, សូមអញ្ជើញម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើជំនាញពាណិជ្ជកម្មឌីជីថល ការពង្រីកអាជីវកម្ម និងការលក់តាមអនឡាញ ... Read More »

អាសូរ​ណាស់​! ស្លាប់​ទាំងឪពុក​និង​កូន ខណៈ​កូនប្រុសដឹកគោ​ឱ្យទៅ​ចុះ​ផឹកទឹក​ស្រះ ក៏​ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ

ខេត្តកំពង់ឆ្នាំង៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន បាន​លង់ទឹក​ស្លា​ប់​យ៉ាង​អាណោចអាធ័ម​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​រោងចក្រ​ត្រី​ប៉ុស្តិ៍ ស្ថិត​ក្នុងភូមិ​ព្រៃ​ពិស ឃុំ​ឈូក​.​ស ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា​ ឆ្នាំ​២០២១​ម្សិលមិញនេះ​ ខណៈ​កូនប្រុសដឹកគោ​ឱ្យទៅ​ចុះ​ផឹកទឹក​ស្រះ ... Read More »

អាជ្ញាធរខេត្តកំពង់ចាម បន្តករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៤៨នាក់ !

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បន្តករណីរកឃើញវិជ្ជមានកូវីដ១៩ចំនួន៤៨នាក់ក្នុងនោះស្រុកព្រៃឈរ២២នាក់ស្រុកចំកាលើ០២នាក់ស្រុកបាធាយ០១នាក់ស្រុកជើងព្រៃ២៣នាក់និងករណីជាសះស្បើយ៨១នាក់ក្នុងថ្ងៃទី៣មិថុនាឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាមបងប្អូនកម្មករ-កម្មការីនីក្នុងស្រុកជើងព្រៃ ស្រុកព្រៃឈរ និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ នៅថ្ងៃទី០៣ ខែមិថុនា ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូដឹកឈើហើយដួលម៉ូតូត្រូវឈើសង្កត់លើ

ខេត្តក្រចេះ ៖ បុរសម្នាក់បានបើកម៉ូតូដឹកឈើហើយដួលម៉ូតូដោយខ្លួនឯងត្រូវឈើសង្កត់លើរហូតដល់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។   ហេតុការណ៍បើកម៉ូតូដឹកឈើដួលបង្កដោយខ្លួនឯង​បណ្ដាលឱ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៥:១០នាទី​ព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១​នៅលេីផ្លូវលំ​ ស្ថិតក្នុងភូមិយាវ​ឃុំកំពង់ចាម  ស្រុកសំបូរ​ ខេត្តក្រចេះ​។   ជនរងគ្រោះឈ្មោះ អ៊ុល​  អ៊ន ភេទប្រុស​អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​  ... Read More »

ទីបំផុតហឿន ពិសី ម្ចាស់ពាន Cambodia’s God Talent និយាយទាំងទឹកភ្នែកថា អយុត្តិធម៌ណាស់! ឈ្នះពានគ្មានឱកាសឡើងឆាកដូចគេ

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយពីម្ចាស់ពានCambodia’s God Talent រដូវកាលទី១លោក យឿន ពិសី បានដាច់ចិត្តទម្លាយការណ៍ពិតទាំងយំសស្រាក់ដោយការតូចចិត្តព្រោះបានតែដេកឱបពានមិនមានឱកាសឡើងបង្ហាញមុខលើឆាកតន្ត្រីនានា។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីលោកបានឈ្នះពានរង្វាន់នេះអស់រយៈពេល៦ឆ្នាំកន្លងមកហើយតែគ្មានឱកាសរកប្រាក់ចំណូលពីការងារសិល្បៈដើម្បីជួយជីវភាពទាំងខ្លួនពិការនេះមិនបានសោះ។    ទស្សនិកជនបានស្គាល់ យឿន ពិសី ក្រោយពីគ្រានោះលោកស្ថិតនៅវ័យកុមារដោយបានចូលរួមប្រកួតកម្មវីធីធំមួយនិងបានក្លាយជាម្ចាស់ជ័យលាភី កម្មវិធី ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយចៃកា JICA បានដាក់ឱ្យដំណើរការម៉ាសុីនកាយសំរាមស្វ័យប្រវត្តិ ចម្រឹងដែកទប់សំរាមនៅស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជា អភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗដែលមានទំហំមុខកាត់១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់២ម៉ែត្រកន្លះជាដើម ។ បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនៅបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ... Read More »

ដោយសារជំងឺប្រចាំកាយ, លោក ស៊ិក ប៊ុនហុក លាលែងពីតំណែងប្រធាន (គ.ជ.ប)

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ពីការបានដាក់ពាក្យលាលែងពីតំណែង របស់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីលោកមានជំងឺប្រចាំកាយ ហើយការដាក់ពាក្យនេះ បានធ្វើឡើង ... Read More »

តុលាការខេត្ត​ស្ទឹងត្រែង សម្រេចឃុំខ្លួន​ម្ចាស់​កសិដ្ឋាន ចិញ្ចឹម​គោ​-​ចៀម ៣នាក់ ឪពុកនិង​កូន ពីបទ​ឃាតកម្ម ដោយមានទារុណកម្ម​

ខេត្ត​ស្ទឹងត្រែង​៖ ​ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ​មួយកន្លែង ៣នាក់ ឪពុក​និង​កូន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​​ស្ទឹងត្រែង បានសម្រេច​ឃុំខ្លួនកាលពី​ល្ងាចថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​ ពីបទ​ឃាតកម្ម​ដោយមានទារុណកម្ម។​ នេះបើ​យោង​តាម​លោក ឈុំ សៀង​ហាក់ អ្នកនាំពាក្យ​សាលាដំបូង ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅ​ព្រឹក​ថ្ងៃទី​៤ ... Read More »

ខេត្តបន្ទាយមានជ័យ គិតត្រឹមត្រឹមថ្ងៃទី ៣ មិថុនាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មានចំនួន ១២ នាក់ហើយ

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី ៣ ខែមិថុនា២០២១ នៅខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១២នាក់ហើយ ក្នុងនោះមាន៨នាក់នៅក្រុងប៉ោយប៉ែត។ នេះបើតាមការអះអាងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញនេះ។ យោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថាក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១នេះ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងជំងឺកូវីដ-១៩ បានស្លាប់មានចំនួន១២នាក់ ស្រី៨នាក់ក្នុងនោះមានក្រុងប៉ោយប៉ែតចំនួន៨នាក់ជនជាតិថៃ១​នាក់ ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាមានរបៀបវារៈចំនួន ៤

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។  នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ... Read More »

នគរបាលព្រំដែនទទួលប្រជាពលរដ្ឋ៤នាក់វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ

ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះរបស់នគរការពារព្រំដែនបានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលពីប្រទេសថៃមកប្រទេសកម្ពុជាវិញ​ បន្ទាប់ពីភាគីថៃជូនពួកគាត់តាមផ្លូវច្បាប់ឲ្យភាគីកម្ពុជា។ ការទទួលបងប្អូនវិលត្រឡប់មកមាតុភាពវិញនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅ ត្រង់ចំណុចភូមិពោធិ៍ជ្រៃ ... Read More »

មនុស្ស៣នាក់រងរបួសដោយសារម៉ូតូ២គ្រឿងបុកគ្នានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានរងរបួសដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីជូនដំណឹងស្តីពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនកម្មករ កម្មការិនី និងបុគ្គលិកដែល បម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មេត្តាជ្រាបថា កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ​ បន្តផ្អាកសកម្មភាពអាជីវកម្មផ្សេងៗ​ ដែលមានហានិភ័យខ្ពស់​ នៃការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ... Read More »

ក្រសួងសុខាភិបាល​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៨៨៦នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៧៨១នាក់​ និងអ្នក​ស្លាប់​ ០៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃសុក្រទី៤ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ៨៨៦ចំនួន​ នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៨១នាក់ និងករណីស្លាប់​ ០៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អបអរសាទរតារាសម្តែង ម៉ិច ម៉ារីកា ប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ៖ តារាសម្តែង កញ្ញាម៉ិច ម៉ារីកាបានប្រកាសថ្ងៃនេះថា នាងបានជាយសះស្បើយពីជំងឺកូវីដ១៩ហើយបន្ទាប់ពីសម្រាកព្យាបាលជំងឺផ្លូវដង្ហើមមួយនេះអស់រយៈពេល១០ថ្ងៃនោះ។ គេចាំបានថាតារាសម្តែងក្នុងរឿង”មរណមាតា” រូបនេះត្រូវបានប្រកាសដោយខ្លួនឯងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថានាងរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលការឆ្លងនេះត្រូវបាននាងសង្ស័យថាឆ្លងពីប្អូនស្រីជាអាជីវករផ្សារសំរោងយ៉ោងដែលនាងបានប៉ះពាល់ផ្ទាល់គ្រាជិះរថយន្តរួមគ្នាកាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។ ការរកឃើញវិជ្ជមាននេះក៏ក្រោយពីផ្ទុះករណីនៃអាជីវករផ្សារសំរោងយ៉ាងនាស្រុកបាទីខេត្តតាកែវត្រូវបានរកឃើញវិជ្ជមានជំងឺនេះជាបន្តបន្ទាប់។ នាងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសែនសុខជិតផ្សារអ៊ីអន២នោះ។ ការព្យាបាលត្រឹមតែរយៈពេលខ្លីពេលនេះនាងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិឲ្យវិលត្រឡប់មកធ្វើចត្តាឡីស័ក្កិបន្តនៅផ្ទះហើយកាលពីថ្ងៃទី០៣ ... Read More »

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងដោយបានឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រីជិត៥០នាក់យកមកអប់រំ

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីជិត៥០នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការបង្ក្រាបនិងឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់។   សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា យុទ្ធនាការបង្ក្រាបល្បែងសុីសងខាងលើនេះធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជុំវិញស្រុកសំពៅលូន ខេត្តបាត់ដំបង  ហើយក្រោមកិច្ចសហការរវាងកម្លាំងអន្តរាគមន៍ និងកម្លាំ​ង​ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះបង្ក្រាប ហាមឃាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋជាច្រើនរហូតចំនួន៤៥នាក់ ខណ:ដែលពួកគាត់ឆ្លៀតឱកាសប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង​នៅក្នុងមូលដ្ឋានដោយមិនបានចូលរួមចំណែករក្សាគម្លាត ... Read More »

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រមូលផ្ដុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងធ្វើការតវ៉ាបិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថា ដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំ មួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិ និងមួយ ... Read More »

អាជ្ញាធរខណ្ឌព្រែកព្នៅចុះចែកសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់មិនរៀបរយលើផ្ទៃទន្លេដោយទុករយៈពេលឲ្យ៧ថ្ងៃ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះចែកសេចក្តីជូនដំណឹងដល់ម្ចាស់ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងផ្ទះទូកតូចៗចំនូន២៩២ផ្ទះដែលមានប្រជាពលរដ្ឋរស់នៅចំនួន៣០៨គ្រួសារ តាមបណ្តោយទន្លេក្នុងភូមិក្រួសនៃសង្កាត់សំរោង និងភូមិឌួង ភូមិពោធិមង្គល ភូមិព្រែក ភូមិផ្សារលិច និងភូមិកណ្តាលនៃសង្កាត់ព្រែកព្នៅ ឱ្យរុះរើនិងយកផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ ... Read More »

ស្ត្រីជាម្ដាយអត់ទ្រាំមិនបានប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យជាកូនករណីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមពាក្យបណ្ដឹងរបស់ម្ដាយបង្កើតពីករណីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន។    ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១ នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។   សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ក់ ចំរើន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ... Read More »

គួរឱ្យហួសចិត្តណាស់! គ្រាន់តែមានជម្លោះជាមួយប្រពន្ធបន្តិចបន្តួចសោះក៏បុរសជាប្តីសម្រេចចិត្តចងកសម្លាប់ខ្លួនឯងដែរ

ភ្នំពេញ៖ បុរសម្នាក់ទើបតែចេញពីមណ្ឌលកែប្រែបាន៤ថ្ងៃក៏ទៅផឹកស្រាស្រវឹងហើយមកឈ្លោះជាមួយប្រពន្ធ រួចបានយកកំណាត់អាវទៅចងកភ្ជាប់នឹងប្រហោងខ្យល់ស្លាប់ចោលប្រពន្ធនិងកូនបាត់ទៅ។   ហេតុការណ៍នេះបានកើតឡើងកាលកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិភ្នំពេញថ្មី ក្រោយផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ... Read More »

រាល់ថ្ងៃឈ្មោះ ចែ ឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទយកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ចគ្រប់ផ្នែកក៏នៅតែធ្វើដេកលក់ដូចគ្នា

ខេត្ត​ព្រះវិហារ ៖​ ប្រភព​រាយការណ៍​ថា​មេឈ្មួញប្រមូលទិញឈេីអត់ច្បាប់ ឈ្មោះ ចែ ឡែន នៅតែមមាញឹកក្នុងការដឹកជញ្ជូនឈើយក​ទៅលក់នៅខេត្តនានាជារៀងរាល់ថ្ងៃដដែលចំណែកសមត្ថកិច្ចគ្រប់ផ្នែកក៏នៅតែធ្វើដេកលក់ដូចគ្នាដដែល ។ ឈេីទាំងនោះដឹកចេញពីស្រុកត្បែងមានជ័យ​ ស្រុក​ឆែប​ ននិងស្រុកជ័យសែនបន្តកន្ទុយគ្នាឆ្លងកាត់ផ្លូវជាតិលេខ៦២ ។ តាមប្រភពពីសមត្ថកិច្ចសុំលាក់ឈ្មោះបានឱ្យដឹងថា ឈ្មួញឈើឈ្មោះ ចែឡែន ... Read More »

ទីតាំងបូមខ្សាច់ដ៏ធំមួយកន្លែងតាមផ្លូវជាតិលេខ២​ បានឆក់យកជីវិតបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករបូមខ្សាច់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ បានដើរមិនប្រយ័ត្នបណ្ដាលឲ្យរអិលជើងធ្លាក់ចូលទុយោបូមខ្សាច់បណ្ដាលឲ្យស្លាប់យ៉ាងអាណោធអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧ និង០០នាទីយប់ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១​ ។ សពជនរងគ្រោះមានឈ្មោះ ឆន សម្បតិ្ត ភេទប្រុស ... Read More »

Update៖ គិតត្រឹមម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមិថុនា នេះ អ្នកស្លាប់ដោយពុលស្រានៅ១០នាក់ដដែល ខណៈអ្នកមានអាការ:ធ្ងន់ស្រាលកើនដល់៨៤នាក់ ចំណែកប្តីប្រពន្ធ ផលិតស្រាបញ្ជូនទៅស្នងការនគរបាល

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកនគរបាលស្រុកក្រគរបានឲ្យដឹងថា មកដល់ម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ... Read More »

ពុទ្ធោ! អ្នកឃុំអន្សាចំបក់ ទុក្ខជាន់ទុក្ខ អស់ពីពុលស្រា.ស ពេញភូមិ ឥឡូវរន្ទះបាញ់ស្លាប់ និងរបួស៤នាក់ទៀត

ខេត្តពោធិ៍សាត់ ៖ គ្រោះធម្មជាតិរន្ទះបាញ់បានឆក់យកជីវិតមនុស្ស២នាក់ ត្រឹមមួយប៉ប្រិចភ្នែក និង២នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលពួកគាត់កំពុងនាំគ្នាធ្វើរោងចាំស្រែ ។ ហេតុការណ៍ដ៍រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

លោក ជា សុមេធី ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ ដូចខាងក្រោម: នេះយោងតាមលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនៅយប់ថ្ងៃទី៣ ... Read More »

ម៉ាឡេស៊ីអនុញ្ញាតឲ្យវិស័យឯកជនអាចទិញវ៉ាក់សាំងកូវីដ-១៩ដោយខ្លួនឯង

ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រោយពីមានករណីឆ្លងជំងឺកូវីដ-១៩ច្រើននោះ ពេលនេះរដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជននានានៅទូទាំងប្រទេសអាចធ្វើការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯងបាន ដើម្បីចាក់ជូនពលរដ្ឋដែលមានតម្រូវការចាក់វ៉ាក់សាំង។ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសម្របសម្រួលការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីលោក Khairy Jamaluddin នៅថ្ងៃទី៣ខែមិថុនាថា ... Read More »