ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

មន្ទីរពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយទៀតបានរៀបចំរួចហើយ

ភ្នំពេញ៖ មន្ទីរពេទ្យថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលមួយទៀតបានរៀបចំរួចហើយ។ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោប្រឆាំង Covid-19 បានត្រៀមខ្លួនសំរាប់បេសកកម្មនេះរួចរាល់ជាស្រេច។ ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។ សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ សូមឆ្លៀតឱកាសនេះ ធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សូមចិត្តថ្លើមនេះ ក្លាយជាលក្ខណៈសម្គាល់របស់ប្រជាជាតិយើងទៅថ្ងៃមុខ ចំពោះខ្មែរស្រលាញ់ខ្មែរក្នុងគ្រាលំបាក

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណេរទាំងរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើ facebook ផ្លូវការ បង្ហាញពីសម័យតេជោ ខុសពីសម័យរបបខ្មែរក្រហម ខណ:កាល:ទេស:លើសកលលោកបច្ចុប្បន្ន និងកម្ពុជា ជួបគ្រោះដ៏សាហាវជំងឺកូវីដ-១៩ ក្នុងគ្រាលំបាក មានសប្បុរសជនច្រើនណាស់ចូលរួមជាមួយរាជរដ្ឋាភិបាល ... Read More »

សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ របស់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស( គ. វ.ក-១៩)

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ នៃខេត្តកណ្តាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការបិទខ្ទប់ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រម ទាំងធានាបាននូវការបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

សម្រេចចិត្តទាំងបង្ខំ​ ចេញទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង​មួយរយៈ

ភ្នំពេញ ៖ សម្រេចចិត្តទាំងបង្ខំ​ ចេញទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង​មួយរយៈ​។ ការបិទនេះដោយពិនិត្យឃេីញ​វិជ្ជមាន​កូវីដ-១៩​ ចំពោះអាជីវករនៅទីតាំងខាងលេី។​ ឆ្លៀតឱកាសនេះសូ​មអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង​ សូមមកយកសំណាកនៅព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភមង្គល​ ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក​ ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។​ ​ សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ... Read More »

ដើម្បីអាចចេញពីលំនៅឋានទៅផ្សារ ក្នុងពេល ​​Lockdown , លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ចេញប័ណ្ណសម្គាល់ខ្លួនជូនពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ

ភ្នំពេញ ៖ ត្រូវចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋមួយគ្រួសារម្នាក់ ដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ។ ដោយឡែកផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាន នៃការរីករាលដាលជំងឺកូវីដ១៩។ នេះជាប្រសាសន៍ លោក ឃួង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៤៦៤នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៦៤នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ។ ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ... Read More »

បន្ទាប់ពីបិទផ្សារកីឡដ្ឋាន ក្រុងតាខ្មៅនេះ ជាបណ្តោះអាសន្ន ក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដល់យប់ !

ភ្នំពេញ៖ ទាំងយប់ស្ទើរមិនបានទទួលទានដំណេក បាយ ទឹក សម្រាកទេ គឺអាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញ ក្រុមគ្រូពេទ្យ បានបំពេញការងារចុះមកយកសំណាក ពីអាជីវករ ប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវបំផុត! ដើម្បីប្រាកដថា អាជីវករ ... Read More »

គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ មិនហត់ទេ មិនក្តៅរងារទេ ឲ្យតែជនរួមជាតិ , ប្រាប់១ម៉ាត់ម្នាក់ៗមកថា, មិនចេញទៅណា គឺនៅផ្ទះនោះ !

ភ្នំពេញ៖ ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង។ ដើម្បីពួកគាត់វិញ ចូរយើងរួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។ ពិសេសនៅផ្ទះចុះ មិនធ្ងន់ធ្ងរទេ ដើម្បីអនុវត្តតាមវិធានសុខាភិបាលនោះ។ ... Read More »

ទាហានថៃចាប់ពលករខ្មែរ២៣នាក់និងមេខ្យល់ថៃ២នាក់នាំមនុស្សឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចថៃក្នុងស្រុកតាព្រះយ៉ា បានឃុំខ្លួនក្រុមមេខ្យល់២នាក់និងតៃកុងរថយន្តលួចនាំពលករខ្មែរខុសច្បាប់ចូលប្រទេសថៃចំនួន២៣នាក់ក្នុងនោះមានម្ចាស់ផ្ទះរួមគំនិតលាក់បំពួនក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។   សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចទាហានឈុតខ្មៅ ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងស្រាវជ្រាវស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចចូលប្រទេសថៃដោយខុសច្បាប់ នៅក្នុងទឹកដីស្រុកគោកឃ្យូង ... Read More »

ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង

ភ្នំពេញ​៖​ ស្ត្រីម្នាក់មានជំងឺប្រចាំកាយជាច្រេីនឆ្នាំមកហេីយ​ ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានដេកស្លាប់នៅក្នុងបន្ទប់ជួលត្រូវបានសាច់ញាតិរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទី​ព្រឹក​ថ្ងៃទី១៩​ ខែមេសា​ ២០២១​ នៅចំណុចបន្ទប់ជួលលេខ២០៣​ ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។ ​ ជនរងគ្រោះឈ្មោះ ម៉ាន​ ... Read More »

រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយសម្ភារ បរិក្ខារពេទ្យជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

       ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់សម្ភារ បរិក្ខារពេទ្យ ជូនដល់ក្រសួងសុខាភិបាលតាម​រយៈកម្មវិធីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ប្រមាណ ៣៥០ ០០០ ដុល្លារ​អាមេរិក។ ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហ​ប្រតិបត្តិការអន្តរ​ជាតិ​កូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួងសុខាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺ​កូវីដ​-១៩ ​នៅក្នុងប្រទេសកម្ពុជា។ ... Read More »

លោក គឹម សន្តិភាព ៖ ក្នុងភូមិសាស្ដ្រមួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជា «តំបន់ក្រហម»!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា, គណៈប្រតិបត្តិនៃគ.ប.ខ. បានសម្រេចកំណត់តំបន់មួយចំនួន ក្នុងភូមិសាស្ដ្រមួយចំនួន ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ... Read More »

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសេចក្តីជូនដំណឹង ស្តីពី ករណីមរណភាពដោយសារជំងឺកូវីដ-១៩ របស់លោក គិន លី អតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទទួលដំណឹងដ៏ក្រៀមក្រំនិង សូមជម្រាបជូន លោក លោកស្រីមន្ត្រីរាជការគយនិងរដ្ឋាករទាំងអស់មេត្តាជ្រាបថា លោក គិន លី មន្ត្រីចូលនិវត្តន៍ ដែលជាអតីត ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវជាស្វាមីរបស់ ... Read More »

ហាមមិនស្តាប់សោះ ! សមត្ថកិច្ចក៏ឃាត់ចាប់បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ នៅវេលាម៉ោង ៦:០០នាទីល្ងាចនេះតែម្តង !

ភ្នំពេញ៖ ហាមមិនស្តាប់សោះ ! សមត្ថកិច្ចក៏ឃាត់ចាប់បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ នៅវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចអោយដឹងថា , បុរស៦នាក់ជួបជុំផឹកសុី ... Read More »

អភិបាលរាជធានីភ្នំពេញ ត្រៀមរៀបចំដំឡើងគ្រែចំនួនប្រមាណពីរពាន់គ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅអគារវិមានពិភពថ្មីសែនសុន និងអគារ ឌឺ ព្រេមៀ សេនធ័រ សែនសុខ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មមាញឹកការងារបំផុត ដោយគ្មានគិតយប់ថ្ងៃ ភ្លៀងធ្លាក់ គឺលោកដឹកនាំបញ្ជាជម្រុញអោយគណ:បញ្ជាការឯកភាពទាំង១៤ខណ្ឌ និង សង្កាត់-ប៉ុស្តិ៍ទាំង១០៥ យកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋ ការបិទខ្ទប់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ... Read More »

ប្រជាពលរដ្ឋជាង៤០គ្រួសារស្ម័គ្រចិត្តរុះរើសំណង់មិនស្របច្បាប់ ទៅរស់នៅទីតាំងថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង៤០គ្រួសារបានរុះរើសំណង់មិនស្របច្បាប់ នៅចន្លោះផ្លូវដែករថភ្លើង និងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅរស់នៅទីតាំងអភិវឌ្ឍន៍ថ្មី បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីជំនាញឃាត់រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់ឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលឆ្លងពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ គ្មានច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រ ស្រុកអូរជ្រៅ ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម ... Read More »

Update ៖ ខាងមន្ត្រីសុខាភិបាលកំពុងធ្វើតេស្តសំណាកទៅលើអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ ! និងអាជីវករដែលលក់ក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅ បន្ទាប់ពីអភិបាលខេត្តបញ្ជាអោយបិទផ្សារនេះ !

ខេត្តកណ្តាល៖ មកដល់ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាល បានចុះមកយកសំណាក មុនដំបូងទៅលើមនុស្សចំនួន ១១នាក់ ដែលបានវាស់កំដៅលើសពី ៣៧អង្សាសេ នឹងបន្តយកសំណាកទៅលើបងប្អូនអាជីវករដែលលក់ដូរនៅក្នុងផ្សារពហុកីឡដ្ឋានក្រុងតាខ្មៅខេត្តកណ្ដាល។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខេត្ត ... Read More »

ហុឹស! ..អគារ វិមាន​ កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះថា, អគារ វិមាន​ កាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកម៉ាស៊ីនត្រជាក់ នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

Breaking News ៖ មុននេះបន្តិច! អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្តាល ក្រោយពីបើកបានមួយថ្ងៃ , ខាងមន្ត្រីសុខាភិបាលរកឃើញអ្នកឡើងកំដៅលើសពី ៣៧អង្សាសេ ចំនួន១១នាក់ !

ខេត្តកណ្តាល៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១១នាក់ ត្រូវបានខាងជំនាញមន្ត្រីសុខាភិបាលពិនិត្យឃើញមានកំដៅមិនប្រក្រតី លើសពី ៣៧អង្សាសេ រហូតដល់ចំនួន ១១នាក់ ទើបអាជ្ញាធរខេត្តកណ្ដាលសម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះជាបណ្តោះអាសន្ន ។ សូមបញ្ជាក់ផងដែរថា, ក្រោយពីមានបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ... Read More »

ក្រសួងសុខាភិបាល​រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៦២៤នាក់​ និងអ្នកជាសះស្បេីយ​ ៤៨នាក់​

ភ្នំពេញ​៖​​​​ នៅរសៀលថ្ងៃចន្ទទី១៩ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៦២៤នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៤៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ ... Read More »

សេចក្តីជូនដំណឹង ៖ ស្តីពីផ្អាកការចាក់វ៉ាក់សាំងសុីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)

ភ្នំពេញ៖ យោង៖ សេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ ស្តីពីយុទ្ធនាការវាក់សាំងស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធនធានទឹក ... Read More »

រាជរដ្ឋាភិបាលបានចេញ សេចក្ដីណែនាំ ស្តីពី វិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ... Read More »

លោក គឹម សន្តិភាព ៖ រាជរដ្ឋាភិបាល បានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ភ្នំពេញ៖ លោក គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ បានថ្លែងឲ្យយ៉ាងដូច្នេះថា, ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ... Read More »

សមត្ថកិច្ចចាប់យុវជន៤នាក់ ដែលប្រមូលផ្ដុំផឹកស៊ីចាក់ធុងបាស់រាំលេងល្មើស​ នឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ នៅស្រុកសំរោង

      ខេត្ត​តាកែវ​៖ យុវជន៤នាក់ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេងសប្បាយល្មើសទៅ​នឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល​ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ​ ត្រូវ​លោក ... Read More »

ស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ស្ថានីយ៍ប្រេងឥណ្ធនៈ សូគីម៉ិច សាខាជ្រមុះជ្រូក ស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែកអនាម័យ នៅទីតាំងខាងលើនេះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ ... Read More »

មន្ត្រីជំនាញមន្ទីរពាណិជ្ជកម្ម៖ ចុះស្រង់ថ្លៃទំនិញ និងណែនាំឲ្យអាជីវករទាំងអស់ បិតស្លាកថ្លៃឲ្យបានច្បាស់លាស់​ ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ

ខេត្ត​កណ្ដាល​៖ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ដើម្បីជៀសវាងជនឆ្លៀតឱកាសលក់តម្លើងតម្លៃ​ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចុះស្រង់ថ្លៃទំនិញចាំបាច់ និងណែនាំឲ្យអាជីវករទាំងអស់ បិតស្លាកថ្លៃទំនិញឲ្យបានច្បាស់លាស់។ ក្នុងប្រតិបត្តិការនេះ​ ដឹកនាំដោយ លោកអោម ប៊ុនធឿន ... Read More »

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលមានទីតាំងស្ថិតនៅ អគារ ​៤៣២ ​មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ (កម្រិតហានិភ័យ​ 🔴🔴🔴)ករណីកូវីដ-១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលមានទីតាំងស្ថិតនៅ អគារ ​៤៣២ ​មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ (កម្រិតហានិភ័យ​ ... Read More »

រដ្ឋបាលខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩​ សម្រេច​បន្តបិទផ្នែកខ្លះ នៃផ្សារចំនួន១០ នៅក្រុងបាត់ដំបង និងនៅស្រុកថ្មគោល រយៈពេល៨ថ្ងៃ

ខេត្តបាត់ដំបង​៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក ងួន រតនៈ អភិបាល​ នៃគណៈអភិបាលខេត្តបាត់ដំបង​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយពេលបុណ្យចូលឆ្នាំថ្មីរួចរាល់  បានសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ... Read More »

រដ្ឋបាលខេត្តកំពង់ចាមប្រជុំពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ... Read More »