ខេត្តស្ទឹងត្រែង៖ ផ្ទះមួយខ្នងតូចល្មម៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ប្រក់សង្ក័សី ក្រាលក្តារ បាំងក្តា ត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់ ក្នុងមួយប៉ប្រិចភ្នែក រួមទាំងសម្ភារៈខូចខាតអស់ទាំងស្រុង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០,៣១នាទីយប់ ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ឋិតក្នុងចំណុចសាលាឆទាន ភូមិអូលាងគ្រោះ ... Read More »
ព័ត៌មានជាតិ
អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ទេីទាំងស្រុងនៅបឹងទំពុន ខណ្ឌមានជ័យ
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមេសា ឆ្នាំ២០២០ នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះថ្មក្រោមលេីមានឈេីនិងថ្មខ្លះ ។ នៅមុនពេលកេីតហេតុរូបគាត់និងកូនៗបានសម្រាននៅបន្ទប់ខាងក្រោមលុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងលេីទេីបនាំគ្នាស្រែកឆោឡោឡេីងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ បន្ទាប់មកទេីបសមត្ថកិច្ចនិងក្រុមរថយន្តអគ្គីភ័យជាច្រេីនគ្រឿងចុះមកដល់ចំណុចកេីតហេតុដេីម្បីអន្តរាគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង២និង៤០នាទីទេីបអគ្គីភ័យខាងលេីរលត់ទាំងស្រុង ដោយរងការខូចខាតផ្ទះស្ទេីទាំងស្រុង។ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ ដោយឡែកមូលហេតុនោះក៏មិនទាន់ដឹងដែរ៕ ... Read More »
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា អធិរាជ មហាសាច់ ដែលបានធ្វេីការឡាយវីដេអូបំភ្លេីស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធមួយចំនួន ស្របពេលដែលកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងជំនាញតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលតែងតែខិតខំជាប្រចាំមិនថាយប់ ឬថ្ងៃ ... Read More »
សម្តេច ស ខេង សម្រេចផ្អាកការងារ លោកស្នងការរង ស្រេង សុខា ជាបណ្តោៈអាសន្ន
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ... Read More »
ផ្អាកសកម្មភាពអង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា
ភ្នំពេញ៖ អង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ត្រូវបាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន ។ ការផ្អាកសកម្មភាព ... Read More »
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ពីលេខទូរស័ព្ទ លោកឧត្តមសេនីយ៍ត្រី ស្នងការ ពិតប្រាកដ ជូនដល់សាធារណៈជន ,បណ្តាសារព័ត៌មាន
ខេត្តកណ្តាល៖ លើ Facebook ផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង បញ្ជាក់ ពីការទទួលយកព័ត៌មាន គ្រប់ទិសទីពីសាធារណៈជន និងបណ្តាសារព័ត៌មាន តាមរយៈទូរស័ព្ទ ២៤ម៉ោងលើ២៤ម៉ោង ជាមួយការរក្សានូវសិទ្ធអ្នកផ្តល់ដំណឹង ព័ត៌មាន ដើម្បីជាគោលដៅបម្រើអោយផលប្រយោជន៍សង្គម ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ទទួលសម្ភារៈសម្រាប់បង្ការ មេរោគកូវីដ-១៩ ពីក្រុងសៀងហៃប្រទេសចិន ជាម៉ាស់និងខោអាវការពារមេរោគឆ្លងកូវីដ-១៩
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារៈ សម្រាប់បង្ការ មេរោគឆ្លងកូវីដ-១៩ ពីក្រុងសៀងហៃប្រទេសចិន ខណៈជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជា របស់យើងបាននឹងកំពុងប្រឈមផង នោះ។ ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ... Read More »
លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេស ការផ្ដល់ សេវាសុរិយោដី
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយ៉ាង ណាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសលើការ ផ្ដល់សេវាសុរិយោដីខណៈរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ ដោយផ្ទេរមុខងារ នេះទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារនេះជូនប្រជាពលរដ្ឋឱ្យកាន់តែលឿននិងល្អប្រសើរ។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បែប ... Read More »
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ។ សូមអានសេចក្តីប្រកាសជូនដំណឹងដូចខាងក្រោមនេះ៖ Read More »
រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ នៅទីស្តីការ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ជួបពិភាក្សាការងារជាមួយ លោក ជា វ៉ាន់ដេត ... Read More »
« យើងចូលរួមសង្រ្គោះជីវិតពី Covid19 យើងរួមគ្នាស្រូបយក និងចែករំលែកតែព័ត៌មានវិជ្ជមាន »
ភ្នំពេញ៖ « យើងចូលរួមសង្រ្គោះជីវិតពី Covid19 យើងរួមគ្នាស្រូបយក និងចែករំលែកតែព័ត៌មានវិជ្ជមាន » ។ អ្នកស្រី អាង សុគន្ធារី ប្រធានសហគមន៏ Freedom Faith net ... Read More »
ឃាត់ខ្លួនក្រុមចោរប្លន់ចំនួន៤នាក់ ដែលភ្ជង់អ្នកលក់ចាប់ហួយយកទ្រព្យសម្បត្តិនៅស្រុកជីក្រែង
ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ៖ ក្រុមចោរប្លន់ប្រដាប់ដោយអាវុធច្នៃបានធ្វើសកម្មភាពភ្ជង់អ្នកលក់ចាប់ហួយនៅស្រុកជីក្រែងយកទ្រព្យសម្បត្តិ រួចគេចខ្លួន ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានធ្វើស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបានចំនួន៤នាក់។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ... Read More »
ស្លាប់២នាក់ ខូចខាតម៉ូតូ១គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកែច្នៃ
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ ខូចខាតម៉ូតូ១គ្រឿង កាលពីវេលាម៉ោង២៣និង៤៥នាទី ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវលំក្រាលកៅស៊ូ ភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »
ស្ត្រីកម្មការិនីរោងចក្រម្នាក់ចេញពីផ្សាររត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តដឹកកម្មករ បុកស្លាប់នឹងកន្លែង
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិ នឹងអ្នកធ្វើដំណើរចោមរោម មើលនិងរាយការណ៏មក សមត្ថកិច្ចមូលដ្ឋាន ខណៈស្ត្រីកម្មការិនីរោងចក្រ ម្នាក់ចេញពីផ្សាររត់ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវរថយន្តដឹកកម្មករបុកស្លាប់នឹង កន្លែងកាលពីវេលាម៉ោង៥ និង ៤៥នាទីព្រឹក ថ្ងៃអង្គារ ១៤រោច ខែចេត្រ ទោស័ក ... Read More »
ឪពុកមា និងក្មួយទំនាស់គ្នារឿងលក់ដី ក្មួយផ្ទុះកំហឹងទាញដាវកាប់ឪពុកមា បណ្តាលអោយរងរបួសធ្ងន់
ខេត្តកំពង់ធំ៖ ករណីហិង្សាដោយចេតនា មានអាវុធ(ដាវ) រវាងឪពុកមា និងក្មួយព្រោះតែទំនាស់គ្នារឿងលក់ដី ធ្វើអោយក្មួយផ្ទុះកំហឹងទាញដាវកាប់ឪពុកមា បណ្តាលអោយរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុច ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ... Read More »
ខឹងម្តាយក្មេកស្តីបន្ទោសវាយចានឆ្នាំង និងដុតផ្ទះខាននៅ
ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើអំពើហិង្សាក្នុងគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះខាននៅព្រោះតែម្តាយក្មេកស្តីបន្ទោសរឿងគិតតែផឹកស្រាមិនជួយខំរកស៊ីប្រពន្ធកូន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅភូមិអង្រ្គង ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ ឆែម វិត ... Read More »
នារីម្នាក់លេបថ្នាំសម្លាប់ខ្លួនព្រោះឈ្លោះគ្នាជាមួយសង្សារញឹកពេក
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សម្រេចចិត្តបញ្ចប់ជីវិត្តខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួន សង្ស័យមានវិបត្តិស្នេហា ឈ្លោះគ្នាជាញឹកញ៉ាប់ ជាមួយគូរស្នេហ៍ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្ទះលេខ៥៣ ផ្លូវលំ បុរីរ៉ុងរឿង ... Read More »
អត់លុយឲ្យថ្លៃបន្ទប់ជួល បែកគំនិតទៅគាស់តូបលក់ដូរក្នុងផ្សារម្ចាស់ទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់អត់លុយឱ្យថ្លៃបន្ទប់ជួលសម្រេចចិត្តធ្វេីសកម្មភាពគាស់តូបលក់ដូរសម្ភារៈកូនក្មេង និងបន្តទៅគាស់តូបជាងទង ប៉ុនប៉ងលួចទ្រព្យសម្បត្តិតែម្ចាស់គេមកទាន់ចាប់ប្រគល់ជូននគរបាល កាលពីវេលាទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យឈ្មោះ សឿន ... Read More »
ក្រសួងអប់រំ ៖ អាចទស្សនាវីដេអូមេរៀនដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាទី២ (TVK2) នៅលើបណ្ដាញ Youtube
ភ្នំពេញ៖ លោកអ្នកអាចទស្សនាវីដេអូមេរៀនដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាទី២ (TVK2) នៅលើបណ្ដាញ Youtube ក្រសួងអប់រំ យុវជន និងកីឡា ២៤ម៉ោង/៧ថ្ងៃ៕ … ដោយ៖ សិលា Read More »
មិនខ្វល់ពាក្យរិះគន់ មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹក
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់ បើទោះបីជាលេចចេញការរិះគន់មួយចំនួនក៏ដោយ។ ថ្មីៗនេះ មាន សូនីតា បានបង្ហាញរូបភាព សិចស៊ីស្លៀកឈុតប៊ីគីនី ឬឈុតវាលខ្នងជាបន្តបន្ទាប់ដែល ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនាងបើកភ្នែកធំៗ។ ... Read More »
សេចក្តីប្រកាសព័ត៌មាន និងកម្រងរូបភាព នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន និងកម្រងរូបភាព នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ដោយ៖ សុខ ខេមារ Read More »
អាជ្ញាធររាជធានីភ្នំពេញ ដាក់វិធានការ បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង រយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា ... Read More »
រន្ទះបាញ់បែកសសរផ្ទះ ខូចខាតផ្ទាំងសូឡា ទូរទស្សន៍និងងាប់ឆ្កែមួយក្បាល
ខេត្តក្រចេះ៖ ខណ:មានភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់ធ្វើឲ្យរន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យបែកសសរផ្ទះជាពីរ ខូចខាតផ្ទាំងសូឡាមួយគ្រឿង ទូរទស្សន៍មួយគ្រឿងនិងងាប់ឆ្កែមួយក្បាល តែមិនរងគ្រោះដល់មនុស្សនោះទេ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ នៅឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះទៅស្រង់ស្ថិតិនៃការខូចខាតដោយរន្ទះបាញ់និងបានផ្តល់អំណោយដល់គ្រួសាជនរងគ្រោះផងដែរ៕ ... Read More »
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំនួប ជាមួយនឹងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបរវាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២០ ... Read More »
សម្តេចតេជោ ហ៊ុន សែន៖ យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩
ភ្នំពេញ៖ មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា៖ រាល់វិនាទី និងជារៀងរាល់ថ្ងៃ សម្តេចតេជោ ហ៊ុន សែន សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ ... Read More »
គិតត្រឹមម៉ោង១១ព្រឹកនេះមានកម្មករ-កម្មារិនី៦០នាក់មកពីរោងចក្រនៅខណ្ឌឬស្សីកែវចូលពិនិត្យសុខភាពធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅវិទ្យាល័យឫស្សីកែវ
ភ្នំពេញ៖វិទ្យាល័យឬស្សីកែវជាទីតាំងដែលសាលារាជធានីភ្នំពេញរៀបចំជាកន្លែងទទួលឲ្យកម្មករ-កម្មការិនីធ្វើចត្តាឡីស័ក(ដាក់នៅដាច់ដោយឡែក) រយៈពេល១៤ថ្ងៃ បន្ទាប់ពីវិលត្រឡប់មកពីស្រុកកំណើតចូលក្នុងរាជធានីភ្នំពេញ ។ បើតាមមន្រ្តីក្រសួងការងារបានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារទទួលបានកម្មករ-កម្មារិនីរោងចក្រនៅក្នុងខណ្ឌឬស្សីកែវចំនួន ៦០នាក់ មានប្រុស៤នាក់ ដែលត្រឡប់មកពីតាមបណ្តាខេត្ត ធ្វើចត្តាឡីស័ក ពិនិត្យសុខភាព ក្រោយពេលពិនិត្យសុខភាពពួកគាត់រួចរាល់ហើយ ... Read More »
ក្រសួងអប់រំ៖ ការបង្រៀនពីចម្ងាយ ដោយប្រើប្រាស់ស្ថានីយវិទ្យុផ្សាយសម្លេង ដល់កុមារថ្នាក់មត្តេយ្យសិក្សា សិស្សបឋមសិក្សា ថ្នាក់ទី១ ទី២ និងទី៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបង្រៀនពីចម្ងាយ ដោយប្រើប្រាស់ស្ថានីយវិទ្យុផ្សាយសម្លេង ដល់កុមារថ្នាក់មត្តេយ្យសិក្សា សិស្សបឋមសិក្សា ថ្នាក់ទី១ ទី២ ... Read More »
ចេញពីលក់ដូរនៅផ្សារកាប់គោ មកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តទំនេីបបុកពីក្រោយរបួសស្រាល៣នាក់ ទាំងប្ដី ប្រពន្ធ និងកូន
ភ្នំពេញ ៖ ក្រុមគ្រួសារមួយមានប្ដី ប្រពន្ធ និងកូនស្រី បានចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿង បេីកបរដោយជនបរទេស មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ និងរាយប៉ាយរបស់របបពេញផ្លូវ រួចព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត និងតៃកុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ ... Read More »
ស្ថានទូតចិនផ្តល់ម៉ាសនិងឧបករណ៍ សម្ភារ ច្រើនមុខសម្រាប់ប្រឆាំងវីរុសកូវីដ-19ជូនដល់អគ្គិសនីកម្ពុជា
ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ អគ្គិសនីកម្ពុជា បានទទួលអំណោយម៉ាស់ចំនួន១០ម៉ឺន, ម៉ាស់ N95 ចំនួន២ពាន់, ឧបករណ៍វាស់កម្ដៅចំនួន១០០, វ៉ែនតាការពារជាង១ពាន់ និងស្រោមដៃចំនួន១ពាន់, ម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង ពីក្រុមហ៊ុនចិន ... Read More »
ក្រសួងធនធានទឹក៖ កម្ពុជាចុះត្រជាក់២៣ អង្សាសេ និងភ្លៀង ធ្លាក់មានបាតុភូត ផ្គរ រន្ទះខ្យល់ កន្ត្រាក់
ភ្នំពេញ ៖ កម្ពុជានឹង ចុះត្រជាក់ដល់ ២៣ អង្សាសេ ព្រមទាំងមាន ភ្លៀងធ្លាក់រាយ ប៉ាយលើ ផ្ទៃប្រទេសហើយ មានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃ ទី២២ ... Read More »