ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនជំរុញឱ្យមាន ការពង្រឹងតួនាទីដ៏សំខាន់របស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ជាពិសេសនៅកម្ពុជា

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន លោកនាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីនបានជំរុញឱ្យមានការពង្រឹងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ... Read More »

Salah រកគ្រាប់បាល់បានម្ដងទៀត ជួយឱ្យ Trabzonspor ទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុម Besiktas

Mohamed Salah បានបន្តការចាប់ផ្តើមរដូវកាលយ៉ាងលេចធ្លោរបស់គេជាមួយក្លិប Trabzonspor ដោយបានទាត់បញ្ចូលទីនៅក្នុងជ័យជម្នះ ២-០ កាលពីថ្ងៃចន្ទ លើក្រុម Besiktas ដើម្បីនាំមុខដាច់នៅក្នុងតារាងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៃពានរង្វាន់លីគកំពូលទួរគី (Turkish Super Lig)។ កីឡាករ Ozan ... Read More »

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន ... Read More »

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយយករថយន្តទៅលក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយយករថយន្តទៅលក់ បន្ទាប់ពីឃាត់ខ្លួនបានកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត្រ ... Read More »

បុរសម្នាក់ឌុបគេទៅទិញគ្រឿងញៀនបានកម្រៃជើងសារ ២កញ្ចប់ ត្រូវនគរបាលល្បាតឃាត់ខ្លួន ខណៈបក្ខពួក ៣នាក់ទៀតកំពុងគេចខ្លួន

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន រួមជាមួយថ្នាំញៀនចំនួន ២កញ្ចប់មធ្យម ខណៈបក្ខពួក ៣នាក់ទៀតកំពុងរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន បន្ទាប់ពីរូបគេបានឌុបបក្ខពួកទៅទិញគ្រឿងញៀនរួចទទួលបានកម្រៃជើងសារជាថ្នាំញៀន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាល ពីវេលាម៉ោង២៣និង០៥នាទី យប់ កាលពីថ្ងៃទី១៨ តុលា ២០២៦ នៅត្រង់ចំណុចផ្លូវលំ ... Read More »

កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ ខ្លួនជនសង្ស័យ​០៤​នាក់ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ខេត្តកំពង់ស្ពឺ÷ក្រោម​ការចង្អុល​បង្ហាញ​និង​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំង​មានការសម្របសម្រួលនីតិវិធីពី​ឯកឧត្ដម​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១១:៥០ នាទី នាថ្ងៃទី១៥ ខែតុលា​​​ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ... Read More »

នគរបាលស្រុកសំពៅលូន ចុះល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនមុខសញ្ញា០៥នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦  ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ ... Read More »

អគ្គិភ័យឆាបឆេះអគារ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុនទី២

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះអគារ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្លូវ៤៤បេតេ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហរ ឃាត់ជនសង្ស័យចំនួន ៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)និងជនសង្ស័យចំនួន ៥នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់

ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហរ  ឃាត់ជនសង្ស័យចំនួន ៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)និងជនសង្ស័យចំនួន ៥នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់។ សមត្ថកិច្ចនគរបាលក្រុងបាវិតបាមអោយដឹងថា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត អនុប្រធានស្នងការប្រយុទ្ធ នៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ... Read More »

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM ... Read More »

១សប្តាហ៍ក្រោយភ្ជុំ ស្លាប់២៣នាក់ របួស ជាង៥០នាក់ ប៉ុន្តែថយចុះធៀបនឹងសប្ដាហ៍ភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងរយៈពេល ៧ថ្ងៃក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងសរុប ៣៨ករណី បណ្តាលឱ្យមនុស្ស ស្លាប់ ២៣នាក់ និងរបួសធ្ងន់ស្រាល ៥៨នាក់។ ចំនួននេះ ... Read More »

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦នេះ! មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក ពីសប្បុរសជន

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ... Read More »

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្ដិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Gordan Grlić-Radman រដ្ឋមន្ត្រីក្រសួងការបរទេស ... Read More »

បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងល្បាតព្រំដែនបានចុះល្បាតតាមព្រំដែន ក្នុងភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទះឃើញមនុស្សចំនួន០៣នាក់ ១-ឈ្មោះ ប៉ូ សុខា(វី) ភេទប្រុស ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកទោសពន្ធនាគារខេត្តសៀមរាប និងរថយន្ត Ford នៅស្រុកស្ទោង បណ្ដាលឱ្យមន្ត្រីរបួស៣នាក់

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យតក់ ស្លុតមួយបានកើតឡើង នៅវេលាម៉ោង ១២៖២០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្ដាលឱ្យមន្ត្រីរាជការ និងសមត្ថកិច្ចចំនួន ៣នាក់ ... Read More »

លោក ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងសន្និសីទ ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងខេត្តហ្វូជាន និងខេត្តកំពត

ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត ចូលរួមក្នុងសន្និសីទ នៃស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន ... Read More »

រវល់ជក់ភ្នែកមើលប្រដាល់ទុកម៉ូតូចោលត្រូវជនសង្ស័យ៣នាក់លួចយកទាំងពីរគ្រឿង

ខេត្តសៀមរាប៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបអនុវត្តតាមអនុសាសន៍ណែនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុករថយន្ដ) កើតឡើងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៦-១៦៧ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ មន្ត្រីនគរបាលបានឲ្យដឹងថា ... Read More »

រយៈពេល៩ខែមន្រ្តីជំនាញបង្ក្រាបបទល្មើសធនធានធម្មជាតិ ២២៨ករណី រឹបអូសដីជាង៤៤៧ហិកតា មកធ្វើជាដីរដ្ឋវិញ

ខេត្តក្រចេះ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៦ មន្ត្រីជំនាញ បានចុះល្បាតចំនួន ១.៤១៥លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២២៨ករណី ខណៈដីទំហំ ៤៤៧,៩៨ហិកតា ត្រូវបានរឹបអូសមកជាដីរដ្ឋ តាមរយៈការអនុវត្តវិធានការច្បាប់ និងសាលក្រមស្ថាពររបស់សាលាដំបូងខេត្ត។ យោងតាមលទ្ធផលការងាររបស់មន្រ្តីជំនាញខេត្តក្រចេះ បទល្មើសដែលត្រូវបានបង្ក្រាបរួមមាន ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបអំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបអំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក៖ ទី១. ដំណោះស្រាយព្រំដែនសមុទ្រ៖ កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ... Read More »

ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ 

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ទីប្រឹក្សាក្រសួងការងារ ថ្នាក់ដឹកនាំ ... Read More »

ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយនេះ! 

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងរៀបចំភូមិហ្វ្រង់កូហ្វូនី (Village de la Fracophonie) បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំប្លង់ និងការធ្វើផែនការលម្អិតនានា គឺធ្វើសម្រេចបានស្ទើរតែទាំងស្រុងតាមការគ្រោងទុក ការដ្ឋានសាងសង់ ការរៀបចំស្តង់ និងការដំឡើងហេដ្ឋារចនាសម្ព័ន្ធនានានៅបរិវេណសួនច្បារវត្តបទុមវតី នឹងត្រូវចាប់ផ្តើមរៀបចំនៅចុងសប្តាហ៍ក្រោយ។ ... Read More »

លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល 

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក ... Read More »

សម្តេចប្រធានរដ្ឋសភា៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាទីមោទនៈរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីប្រែក្លាយរបៀបរបបធ្វើការរបស់រដ្ឋសភាឆ្ពោះទៅកាន់សភាឌីជីថល ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងនិន្នាការសកលលោកដែលមានការរីកចម្រើនយ៉ាងខ្លាំងលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។ ... Read More »

កម្ពុជា-ក្រូអាត ជំរុញកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងនវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងបន្តកសាងពិភពលោកដែលមានសុវត្ថិភាព

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និង លោក Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាត ... Read More »

អគ្គិភ័យឆាបឆេះបន្ទប់ផ្ទះសំណាក់មួយកន្លែង ផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍

ភ្នំពេញ ៖ បន្ទប់ផ្ទះសំណាក់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅផ្ទះសំណាក់ «ម៉ីម៉ី៣ដុល្លារ» ដែលមានទីតាំងស្ថិតតាមផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ... Read More »

ប្រើប្រាស់បារីអេឡិចត្រូនិច និងទឹកក្រាធំ! ឃាត់ខ្លួនមនុស្ស ០៨នាក់

    ខេត្តសៀមរាប:កងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការពារសុវត្ថិភាពសង្គម និងទប់ស្កាត់ការរីករាលដាលនៃសារធាតុញៀន និងសារធាតុបំផ្លាញសុខភាពនានាក្នុងស្រទាប់យុវវ័យ។   នៅវេលាម៉ោង ២៣:៣០នាទី យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃ កងរាជអាវុធហត្ថខេត្តសៀមរាប ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយលួចយកកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង

  ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ០២៦នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឃាត់ខ្លួជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួច(យកកុំព្យូទ័រយួរដៃចំនួន ... Read More »

ជិះម៉ូតូជ្រុលបុករថយន្តពីក្រោយរងរបួសបាក់ជេីងម្ខាង

  ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តពីក្រោយបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៨និង៥៣នាទី ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកប់ភ្លុក  សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ស៊ូ និត ភេទប្រុស អាយុ៣៦ឆ្នាំ ... Read More »