ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងសន្និសីទអបអរសាទរទិវារំលឹកខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និង លោក ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ... Read More »

ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន លើជំពូកទី៥

ភ្នំពេញ៖ បើតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ក្រោមអធិបតីភាព លោក ប៊ុន ហុន ... Read More »

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានដឹកនាំកម្លាំងចុះជួយទប់ទឹកជំនន់ និងជំលៀស ប្រជាពលរដ្ឋនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កាលពីដើមសប្តាហ៍នេះ ឧត្តមសេនីយ៍ទោ គឹមសេង ងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានដឹកនាំកម្លាំង១៣០នាក់ ចុះជួយទប់ទឹកជំនន់ និងជំលៀសប្រជាពលរដ្ឋដែលផ្ទះរបស់ពួកគាត់កំពុងលិចទឹកដោយគ្រោះធម្មជាតិទឹកជំនន់ នៅភូមិដំណាក់ ឃុំពោធិ៍វាល ស្រុកកណ្តៀង ពោធិ៍សាត់។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាបន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ ... Read More »

បេីកកង្ហារចោលឆ្លងចរន្តអគ្គិសនីឆេះផ្ទះផ្អេីលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានកេីតឡេីងខណៈម្ចាស់ផ្ទះបានបេីកកង្ហារចោលក្នុងបន្ទប់បណ្តាលផ្ទុះឆ្លងចរន្តបង្កជាអណ្តាតភ្លេីងឆេះមានផ្សែងហុយខ្មួលខ្មាញ់​ ផ្អេីលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃ ទី២៣ កញ្ញា ២០២០ នៅចំណុចផ្ទះលេខ ១១ ផ្លូវលេខ១៩ បុរីពិភពថ្មី ត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា

ភ្នំពេញ៖ រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ លោក លឹម ... Read More »

រសៀលនេះ! មានផ្ទះ១ខ្នងរអិលចូលស្ទឹងពោធិ៍សាត់បន្ទាប់ពីទឹកស្រក

 ខេត្តពោធិ៍សាត់ ៖ ផ្ទះ១ខ្នងបានរអិលធ្លាក់ចូលទៅក្នុងទឹកស្ទឹងពោធិ៍សាត់ បើទោះជាទឹកបានស្រកទៅហើយក្ដី បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសម្ភារជាច្រើន។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១៥នាទី រសៀលថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ... Read More »

លោក ឯម ច័ន្ទមករា ៖ វិស័យពិការភាពមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា

ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ជាមួយអនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស UNOHCHR លោកស្រី ខ្លាវឌៀ ដឺឡា ហ្វុនតេ, និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក ឯម ច័ន្ទមករា បានលើកឡើងថាវិស័យពិការភាពមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដេីម្បីសិក្សានិងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨​ ខ្សែនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដេីម្បីសិក្សានិងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨​ ខ្សែនៅក្រុងសៀមរាប​ ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា៖ គណៈកម្មការក្រសួង ដើម្បីសិក្សា ... Read More »

ក្រសួងការបរទេសបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ខ្លួន

ភ្នំពេញ៖ លោកប្រាក់ សុខុន  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស  និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើយោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួង ... Read More »

រដ្ឋបាលខណ្ឌចំការមនដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២០

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន បានដាក់ឲ្យដេញថ្លៃគំរោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២០ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តទួលទំពូង ដែលមាន ០៥គំរោង ស្ថិតក្រោមវត្តមានលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ, ... Read More »

មានក្មេងដេញកាប់ចាក់គ្នាដូចរឿងហុងកុង បង្កការភ័យខ្លាចយ៉ាងខ្លាំងនៅទំនប់ព្រែកជីកនៃខេត្តស្វាយរៀង(មានវីដេអូ)

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា តំបន់ទំនប់ព្រែកជីក ស្ថិតនៅក្នុងភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីក្មេងៗដេញកាប់ចាក់គ្នាដូចក្នុងរឿងភាពយន្តហុងកុង ដែលកំពុងបង្កការភ័យខ្លាចដល់អ្នកទៅលេងកម្សាន្តនៅទីនោះយ៉ាងខ្លាំង ។ បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ចមេត្តាជួយមានវិធានការការពារសន្តិសុខ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញកំពុងពិចារណា ជ្រើសរើសយកក្រុមហ៊ុនចំនួន៣ដើម្បីផ្តល់សេវាប្រមូលសំរាមនៅរាជធានីចុងក្រោយឆាប់ៗនេះ

ភ្នំពេញ៖ បន្ទាប់ពីទទួលពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក នាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងពិចារណា វាយតម្លៃដោយជ្រើសរើសយកក្រុមហ៊ុន ចំនួន៣ប៉ុណ្ណោះ ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបដោយលក្ខណៈស្តង់ដារ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង៣ ដែលរដ្ឋបាលរាជធានីសម្រេចជ្រើសរើសនៅដំណាក់កាលចុងក្រោយនេះនឹងទទួលខុសត្រូវប្រមូលសំរាមក្នុងខណ្ឌទាំង១៤តាមតារាងពេលវេលាជាក់លាក់ក្នុងការប្រមូល និងគ្រប់ច្រកផ្លូវទាំងអស់។ ដើម្បីដោះស្រាយបញ្ហាសំរាម ... Read More »

ផ្ទះ១៣ខ្នងដួលរលំនិងនិងរបើកដំបូលទាំងស្រុងដោយភ្លៀងនិងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋ១៣ខ្នងដួលរលំនិងរបើកដំបូលទាំងស្រុងនៅស្រុកស្វាយជ្រំក្រុងស្វាយរៀងនិងស្រុករំដួលដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយនិងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២០ប៉ុន្តែមិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ បើតាមសមត្ថកិច្ចបានអោយដឹងថានៅស្រុករំដួល មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នងមាន ទី១ម្ចាស់ផ្ទះមានឈ្មោះនេត សំអាន ភេទប្រុស រស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួលផ្ទះធ្វើពីឈើប្រក់ស័ង្កសី ... Read More »

រំលោភប្អូនថ្លៃបាន១០ដងទើបដឹងដល់បងស្រី

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពេជ្រចិន្តាបានឃាត់ខ្លួនបុរសល្មោភកាមម្នាក់នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨៖០០នាទី នៅត្រង់ចំណុចជិតរបងកាស៊ីណូស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១៦និង៥៥នាទីថា មានករណីរំលោភសេពសន្ថវៈលើអនីតិជន កើតឡើងចំនួន១លើកបង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ា សុភ័ក្ត្រ ... Read More »

យុវជនចង់ក្លាយជាតារាល្បីសូមប្រុងប្រយ័ត្នល្បិចបោកថ្មីមួយនេះ!

ភ្នំពេញ៖ លេចចេញករណីបោកប្រាស់ថ្មីមួយដោយការប្រើ គណនីយហ្វេសប៊ុកមិនពិតដោយបានប្រើប្រាស់រូបថតផលិតករភាពយន្តនៃស្ថានីយទូរទស្សន៍របស់ប្រទេសថៃម្នាក់ឆាតទៅកាន់យុវជនដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហាឲ្យមកធ្វើការដាក់ពាក្យដោយសន្យាថានឹងផ្តល់ការងារសិល្បៈជាច្រើនជុំវិញការថតភាពយន្ត និងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាឱកាសជួយឲ្យពួកគេរកប្រាក់កម្រៃបានរាប់រយដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ។ ​ការបែកធ្លាយករណីនេះត្រូវបានទម្លាយឲ្យដឹងពីក្រុមយុវជនដែលធ្លាប់រងគ្រោះព្រោះជឿជនឆបោកទាំងនោះ។ ពួកគេលើកឡើងថាគណនីយហ្វេសប៊ុកដែលគេសង្ស័យថាជាការបោកប្រាស់ពួកគេនេះមានឈ្មោះជាភាសាខ្មែរថា”នឹងទីផ្សារស្ពតពាណិជ្ជកម្ម អ្នកបង្ហាញម៉ូត” ដោយបានប្រើប្រាស់រូបថតផលិតករនៃស្ថានីយទូរស្សន៍ប៉ុស្តិ៍លេខ៣នៃព្រះរាជាណាចក្រថៃ ដោយមានទាំងរូបលើ Profile Cover រួមជាមួយតារាសម្តែងថៃល្បីឈ្មោះ។ ... Read More »

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ... Read More »

លោក អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំផែនការការងាររបស់អនុគណៈកម្មការ

ភ្នំពេញ៖ នាព្រឹកពុធ ៦កើត ខែអស្សុ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ... Read More »

រដ្ឋមន្ត្រីអប់រំ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការងារអប់រំកាយនិងកីឡា ជាយានក្នុងការអភិវឌ្ឍសង្គមជាតិ ព្រោះ(កីឡាកសាងមនុស្ស មនុស្សកសាងសង្គម)

ភ្នំពេញ៖ ថ្លែងនៅចំពោះមុខ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត លោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន​និងកីឡា មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោក ហ៊ុន ម៉ានី ចុះទស្សនកិច្ច និងជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យនេតយ៉ង់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ៦ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា ... Read More »

អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករផ្សារប៉ាហ៊ី (ផ្សារក្រោម)

ខេត្តប៉ៃ លិន៖ បើតាមប្រភពពីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្ដម ចេង ញ៉ាន់, ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនក្រុមចោរដើរលួចបូមប្រេងម៉ាស៊ូតតាមការដ្ឋានជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមចោរដើរលួចបូមប្រេងម៉ាស៊ូតតាមការដ្ឋាន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “លួច ” តាមបញ្ញាត្តិមាត្រា៣៥៣ ... Read More »

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី២៩លានដុល្លារដើម្បីគាំទ្រការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាម៉េរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាតាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែកញ្ញានេះ បានលើកឡើងថា សម្រាប់កម្មវិធីទី២នៃការអភិវឌ្ឍផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈដែលបានធ្វើវិមជ្ឈការរួមមាន ប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន២០លានដុល្លារ ... Read More »

ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើផ្នែកទី០៦ ស្ដីពីការចុះបញ្ជីមរណភាព

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ... Read More »

លោហិតសិល្បៈនៃព្រះអយ្យកា និងព្រះនត្តាក្សត្រី (ដំណក់ឈាមសិល្បៈនៃលោកយាយ និងចៅស្រី)

ភ្នំពេញ៖ ព្រះឆាយាលក្ខណ៍នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក និងព្រះនត្តាក្សត្រីរបស់ព្រះអង្គគឺ អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ម៉ូនីកា ក្នុងព្រះពស្តអប្សរា។ អ្នកអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ម៉ូនីកា គឺជាបុត្រីនៃព្រះអង្គម្ចាស់ សុីសុវត្ថិ ... Read More »

បុរសម្នាក់បើករថយន្តរេចង្កូតទៅបុករថយន្តក្រុងដាច់កង់ម្ខាង ម៉ូតូមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បុកបន្តកន្ទុយថែម

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តហាយឡេនឌ័ររេចង្កូតចូលទៅចំណែកផ្លូវម្ខាងជ្រុលទៅបុករថយន្តក្រុងដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យដាច់កង់មុខម្ខាង ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតបេីកបរលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័របន្ថែមទៀតបណ្តាលឲ្យបោកផ្ទប់និឹងកញ្ចក់ខាងក្រោយ តែ ជាសំណាងល្អដែរដែលគ្រាន់តែមានមនុស្សម្នាក់រងរបួសស្រាល ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវផ្សារតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញ​ ក្រោមអធិបតី ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឧត្តមសេនីយ៍ឯក​ ... Read More »

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឡើងជាស្នងការនគរបាលខេត្តបាត់ដំបង, ជំនួសឧត្តមសេនីយ៍ទោ អ៊ុច សុខុន

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្ដូរស្នងការនគរបាលខេត្តបាត់ដំបង ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន បញ្ជាឱ្យអង្គភាពជំនាញចាត់ការលើ លោក ថ្លាង ភិនរ៉ា ! ករណីដកកាំភ្លើងភ្ជង់ពលរដ្ឋ

ភ្នំពេញ៖ កាន់តែដំណើរការទៅមុខហើយ រឿងក្ដីរបស់ លោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ដែលដកកាំភ្លើងភ្ជង់ថៅកែហាងគុយទាវអង្គរជុំ ក្នុងវង់ផឹកស៊ីនោះ គឺត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ... Read More »

រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំ ដើម្បីរៀបចំផែនការ វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ  អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះលោក ... Read More »