ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បង្ក្រាបក្មេងទំនើង៥នាក់ករណីហិង្សាមានស្ថានទំងន់ទោសនៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ក្មេងទំនើង៥នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួន ក្រោយពីក្រុមជនសង្ស័យទាំងនេះ យកដាវ និងកាប់បិតកាប់ទៅលើយុវជនប្រុសស្រី៧នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ និងវាយទៅលើមធ្យោបាយរបស់ក្រុមជនរងគ្រោះបន្ថែមទៀត ខូចខាតមួយចំនួន ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែមិថុនា ... Read More »

លោក ហ៊ុន ម៉ានី ៖ លោកឪពុកថ្ងៃនេះ កាលពី ៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ

ភ្នំពេញ ៖ ថ្ងៃនេះ កាលពី ៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ។ ទោះបីឆ្លងកាត់នូវសោកនាដកម្ម និងអំពើឃោឃៅជាច្រើន តែពុកបានទុកភាពទុក្ខសោកនៅមួយឡែក ហើយផ្តោតអរម្មណ៍លើការប្រមូលផ្តុំការតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ និងប្រជាជន។ នេះជាការលើកឡើងរបស់លោក ... Read More »

កងកម្លាំង​នគរបាល​ប្រតិបត្តិ​ការស្រាវជ្រាវ​ករណីប្លន់យកម៉ូតូ​ម៉ាកPOPZ​ ឃាត់ខ្លួន​បក្ខពួក​ចោរ៨នាក់​ ដក​ហូត​ម៉ូតូ​៣​គ្រឿង​ត្រឡប់មក​វិញ

ខេត្តកំពង់ស្ពឺ​៖​ ក្រោយទទួលបាន​បណ្ដឹ​ង​ពី​ជនរងគ្រោះ​ឈ្មោះ ឆៃ ណាសី​ហា ភេទប្រុស អាយុ២០ឆ្នាំ នៅ​ភូ​មិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមនីជ័យ ករណី​ប្លន់ម៉ូតូ​ ម៉ាកPOPZ ព័ណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំ​ពង់ស្ពឺ 1AA-4800 ... Read More »

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​តាមដងផ្លូវ​ស្ទើរាល់​ថ្ងៃ​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ​ បានសម្លាប់​មនុស្ស​តាមដងផ្លូវ​ និងរងរបួសធ្ងន់ស្រាល​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!  ជាក់ស្ដែង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមិថុនាម្សិលមិញ​នេះ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ ... Read More »

រាជធានី​ភ្នំពេញ និងតាមបណ្ដាខេត្ត​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់រហូតដល់៣០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ... Read More »

សមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំ ល្បាតចល័ត តាមបណ្តោយផ្លូវលេខ៣១៤cលើស្ពានបាយ៉ាប ប្រទះឃើញក្មេងទំនើង កំពុងបើកបរម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំង ឃាត់ខ្លួនធ្វើកិច្ចសន្យាអប់រំនិង ដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ចំនួន៣ខែ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំ ល្បាតចល័ត តាមបណ្តោយផ្លូវលេខ៣១៤cលើស្ពានបាយ៉ាប ប្រទះឃើញក្មេងទំនើង កំពុងបើកបរម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំង ឃាត់ខ្លួនធ្វើកិច្ចសន្យាអប់រំ និងអោយឪពុកម្តាយធ្វើលិខិតធានាយកទៅផ្ទះ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាក្មេងទំនើងមានឈ្មោះឈ្មោះ រ.ស.រ.ជ ហៅសុច  អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ ... Read More »

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន ១.ឈ្មោះ គិន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) និងបងប្អូនខ្មែរដែលរងការរើសអើង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ១៩ ខែមិថុនានេះបានឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ដោយអះអាងថា៖ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ ... Read More »

រយៈពេល ៥ខែ ឆ្នាំនេះ កម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក កើនឡើង ២៧%

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មានទំហំទឹកប្រាក់ប្រមាណ ៤.៣៥៧ លានដុល្លារអាម៉េរិក កើនឡើង ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ការនាំចេញរបស់កម្ពុជា ... Read More »

ប្រទះឃើញបុរសម្នាក់ជិះម៉ូតូទៅចង ក សម្លាប់ខ្លួននៅលើដើមអង្កាញ់ នៅសង្កាត់ឃ្មួញ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចង កសម្លាប់ខ្លួននៅលើដើមអង្កាញ់ក្នុងដីឡូតិ៍មួយកន្លែង រួមទាំងមានម៉ូតូមួយគ្រឿងផងដែរនៅទីតាំងចំណុចកើតហេតុ ផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ និង៣០ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ហេតុអ្វីបានជាបងប្អូនពលករខ្មែរនៅថៃ គួរតែវិលត្រឡប់មកទឹកដីកំណើតវិញ?

ភ្នំពេញ ៖ ស្របពេលដែលភាពតានតឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ចេះតែបន្តឡើងកម្តៅដែលផ្តើមចេញពីការប៉ះទង្គិចដោយអាវុធបង្កការឈ្លានពានដោយយោធាថៃ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បានពលីជីវិតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ កន្លងទៅ និងដោយមើលឃើញពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ... Read More »

ប្រមុខដឹកនាំបក្ស People’s Party របស់ថៃ ទាមទារឲ្យរំលាយសភា និងរៀបចំរដ្ឋាភិបាលឡើងវិញ

ថៃ៖​ លោក Natthaphong Ruengpanyawut (ណាត់ថាភុង រឿងបញ្ញាវុធ) សមាជិកសភា និងជាប្រមុខបក្ស People’s Party (បក្សប្រជាជាន) របស់ប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) ... Read More »

ប្រពន្ធនាំប្រុសស្នេហ៍មកដេកដល់បន្ទប់ប្តីមកទាន់ចាក់សោរខាងក្រៅ

ភ្នំពេញ៖​ ប្តីប្រពន្ធមួយគូរក្រោយពីរៀបសែនប្រេនជាមួយគ្នានិងមានកូនស្រីម្នាក់ជាចំណងដៃបែជាប្រពន្ធបែកចិត្តលួចបង្កេីតស្នេហ៍ជាមួយអ្នកធ្វេីការជាមួយគ្នាខណៈប្តីចេញទៅធ្វេីការបាត់បែជាប្រពន្ធនាំប្រុសស្នេហ៍មកដល់បន្ទប់ជួលសំងំតែពីរនាក់​ ស្រាប់តែប្តីមកទាន់ចាក់ចោរខាងក្រៅហៅបងប្អូនមកជួយមេីលជាក់ស្តែង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅបន្ទប់ជួលភូមិកន្ទោកខាងជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។  បុរសជាប្តីឈ្មោះ​ ផល​ ជំនិត​ អាយុ២៦ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​ បានអនុញ្ញាតឱ្យ លោក Dato’ Sri Tiong King ... Read More »

លោក ឃួង ស្រេង៖ ការពារសន្ដិសុខ សុវត្ថភាព នាយករដ្ឋមន្ដ្រីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើជើងចតុមុខថ្ងៃ២១ មិថុនា ជារឿងសំខាន់

ភ្នំពេញ៖  បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើងជាផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលនឹងប្រព្រឹត្តទៅន ... Read More »

ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ៖​ ការគាំទ្រ និងជួយជ្រោមជ្រែងសមរភូមិមុខពីសំណាក់សមរភូមិក្រោយ ក្នុងស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅការពារឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា

ខេត្ត​បាត់ដំបង៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី ... Read More »

ស្ត្រីជនជាតិភាគតិចម្នាក់ព្យាយាមសម្រាលកូននៅផ្ទះទីបំផុតទារកមិនគ្រប់ខែមួយរូបបាត់បង់ជីវិត

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ឈឺពោះ មិនព្រមទៅមណ្ឌលសុខ ភាពបណ្ដាលឲ្យទារកមិនគ្រប់ខែ ត្រូវបានបាត់បង់ជីវិត។ស្រ្តីជនជាតិដើមភាគតិច ឈ្មោះ កាក់ ម៉ាន រស់នៅក្នុងខេត្តរតនគិរី បានជ្រើសយកវិធីសម្រាលកូននៅផ្ទះខ្លួន ឯង ដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ ឬទៅសម្រាកនៅមន្ទីរពេទ្យ អំឡុងពេលមានផ្ទៃពោះ។ ហេតុការណ៍សម្រាលកូនមិនគ្រប់ខែនេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម

ភ្នំពេញ​៖​ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ពីសារៈសំខាន់ជាគោលណែនាំនៃ”ស្មារតីចិន-អាស៊ីកណ្តាល”

អន្តរជាតិ ៖ “នៅក្នុងការអនុវត្តរយៈពេលយូរ យើងបានឈ្វេងយល់និងបង្កើតឡើងនូវ”ស្មារតីចិន-អាស៊ីកណ្តាល”ដែល”គោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជួយយកអាសាគ្នាទៅវិញទៅមក និងជំរុញទំនើបកម្មរួមជាមួយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”។ នេះជាការចេញផ្សាយពីគេហទំព័រ  «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៩ ... Read More »

សមត្ថកិច្ចជំនាញ​ បន្តរកឃើញយានយន្តល្មើសចំនួន ២៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ក្នុងស្មារតីបុរេសកម្ម, សកម្ម, និងអន្តរសកម្ម, មហាគ្រួសារវិស័យទេសចរណ៍ រួបរួមសាមគ្គីគ្នា ក្រោមទិសស្លោក៖ «ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា»

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ នៅថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្នុងស្មារតីបុរេសកម្ម, សកម្ម, និងអន្តរសកម្ម, មហាគ្រួសារវិស័យទេសចរណ៍ រួបរួមសាមគ្គីគ្នា ក្រោមទិសស្លោក៖ «ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា»។  ក្រសួង​ទេសចរណ៍​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបជាមួយ លោក Dato’ Sri ... Read More »

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារតួនាទី ភារកិច្ច របស់ខ្លួន​ ២៤ម៉ោង, ជាពិសេស​ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ... Read More »

នគរបាលខេត្តព្រះសីហនុបង្ក្រាបជនសង្ស័យ ២នាក់ ករណីឆក់យ៉ាងសកម្មចំនួន ៨លើកក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងករណីឆក់ដល់ ៨លើក ជាពិសេសចំណោមជនរងគ្រោះសុទ្ធសឹងជាជនជាតិចិន នៅតំបន់នានា ក្នុងក្រុងព្រះសីហនុ ។ ជនសង្ស័យមានឈ្មោះ ១.ឈ្មោះ ខេង ធឿន ... Read More »

កាសែត Bangkok Post៖​ ក្រុមអ្នកតវ៉ា និងបណ្ដាញក្រុមនិសិ្សតថៃ ធ្វើបាតុកម្មទាមទារឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់​ ចុះចេញពីតំណែង

ទីក្រុងបាងកក៖ បើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post បានចុះផ្សាយថា​ ក្រុមអ្នកតវ៉ា និងបណ្ដាញនិស្សិតថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បាន​​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរការិយាល័យ​រដ្ឋាភិបាលថៃ​ ដោយ​ទាមទារ​ឱ្យនាយក​រដ្ឋមន្ត្រី លោកស្រី ផែថងថាន ... Read More »

លោកអភិសន្តិបណ្ឌិត និងនាយកអង្គការយូនីសេហ្វ វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ

ភ្នំពេញ​៖​ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will ... Read More »

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី  នាក់  វង្ស មេបញ្ជាការកងពលតូច ថ្មើរជើង លេខ ៤២  យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ... Read More »

ការចម្លងឯកសារអត្តសញ្ញាណកម្ម សម្រាប់ប្រើប្រាស់

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ សាយ​ ម៉េងឈាង​ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងនៅថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥នេះថា៖​ ឯកសារអត្រានុកូលដ្ឋានគ្រប់ប្រភេទ រួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព អាចយកទៅប្រើប្រាស់ជាផ្លូវការបាន ... Read More »