ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

មនុស្ស០២នាក់បានស្លាប់​នៅស្រុកមណ្ឌលសីមា​ ក្នុងករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ

​    ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តបុកជាមួយនិងម៉ូតូដោយធ្វេីដំណេីរទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យមនុស្សប្រុស០២នាក់បានស្លាប់​ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច(កែងឆ្នេរ២០០០)​ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ។  ​     ... Read More »

រថយន្តម៉ាក Rang Rover មួយគ្រឿងទៀត​ហើយ​! ត្រូវ​បានអគ្គិភ័យឆាបឆេះ​ខ្ទេច​ទាំង​ស្រុង​

ខេត្តព្រះសីហនុ​៖​ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្រ្គោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងទៀត​ហើយ​ ម៉ាក Rang Rover ពណ៌ ស​ កាលពី​យប់​មិញ​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច នៅក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួចម៉ូតូ មិនបានសម្រេច នៅថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ​២០២៣ វេលាម៉ោង​១៤និង​០០នាទីរសៀល​ នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិបាក់ទូក ... Read More »

បញ្ជូនបុរសម្នាក់ទៅសាលាដំបូងករណីទៅឆ្លុះសត្វក្នុងព្រៃប្រទះឃើញភ្នែកស្មានតែភ្នែកសត្វក៏បាញ់ចំមិត្តភក្តិស្លាប់នៅស្រុកវើនសៃ

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះកម្លាំងនគរបាលស្រុក​វើនសៃបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធនឹងករណីបាញ់ច្រឡំត្រូវមិត្តភក្តិបណ្ដាលឱ្យស្លាប់។     ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មានករណីមនុស្ស ឃាតដោយអចេតនា(បង្កដោយអាវុធ)នៅចំណុចក្នុងព្រៃក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ។    ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេសថ្ងៃទី២៣ ឧសភាម្សិលមិញ!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

🔴គ្លីនិកមួយដែលមានឈ្មោះថា(BORIN Esthetic Center) , កែសម្ផស្សមនុស្សឈានដល់ស្លាប់ជនរងគ្រោះ តើអង្គភាពប្រឆាំងផលិតផលក្លែងក្លាយ និងជំនាញសុខាភិបាលចាត់ការឬទេ ?

ភ្នំពេញ ៖ គណនី facebook មួយដែលឈ្មោះថា (Pisey Tun) បានបង្ហោះនូវរឿងសោកសៅបំផុត បន្ទាប់ពីបាត់សមាជិករបស់ខ្លួនក្នុងគ្រួសារដែល បាត់បង់ជីវិតដោយសារគ្លីនិក (BORIN Esthetic Center) បានកែសម្ផស្ស បណ្ដាលឱ្យជនរងគ្រោះស្លាប់ ... Read More »

រថយន្តTACOMAពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់​ ធ្វេីឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តមួយគ្រឿងម៉ាក​ TACOMAយ៉ាងលឿន​ ខណៈតៃកុងទំនងស្រវឹងស្រាផងនោះក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ​ សំណាងល្អមិនមានអ្នករងរបួស។ ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​បានកើតឡើងកាលវេលាម៉ោង៧​ និង៤០នាទីយប់ថ្ងៃអង្គារ ទី២៣ ខែ ឧសភា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ... Read More »

តុលាការរកឃើញថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំផែនការបំផុសបំផុលកសិករឱ្យងើបបះបោរបង្កចលាចលសង្គម

ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អយ្យការអមសាលាដំបូងខេត្តរតនគិរី បាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ២៣៣ អ.យ.ក ចុះថ្ងៃទី២០ ខែឧសភា ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ កាលពីអតីតកាល, គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព

ភ្នំពេញ ៖ កាលពីអតីតកាល, គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព ។ នេះជា ប្រសាសន៍របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ ... Read More »

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

មុខសញ្ញាឆក់ទូរស័ព្ទ២នាក់ ត្រូវកម្លាំងជំនាញបង្ក្រាបបាន ក្រោយធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ ជា ប៉ូច ថា មនុស្សណាក៏ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះនឹងទទួលបានការលើកលែង ឬយោគយល់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងគ្រុបតេឡេក្រាមរបស់សម្តេច នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចបានសរសេរថា សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ ... Read More »

ក្មេងប្រុសម្នាក់មានសតិមិនគ្រប់ដើរចេញពីផ្ទះបាត់៣ថ្ងៃស្រាប់តែឃើញស្លាប់នៅក្នុងស្រះទឹក

ខេត្តប៉ៃលិន ៖ បើតាមប្រភពពីមន្ត្រីនគរបាលជំនាញនៃក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅថ្ងៃទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ វេលាម៉ោង​៧និង៣០​នាទីព្រឹក​ មានករណីក្មេងលង់ទឹកក្នុងស្រះស្លាប់​ហើម ស្ថិតនៅចំណុចស្រះទឹកក្បែរភូមិទួលខៀវ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ តាមប្រភពសមត្ថកិច្ចជំនាញបានបន្តថា÷ក្មេងរងគ្រោះ​មានឈ្មោះ​ គី​ រចនា​ ភេទ​ប្រុស​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន DMG MORI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ បានអនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន ... Read More »

ជនជាតិចិន២នាក់ក្លែងជាសង្ឃដេីរលក់ខ្សែអង្កាំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍រួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលតាំងខ្លួនជាសង្ឃនៃសាសនាជនជាតិចិន។ ការឃាត់ខ្លួនជនជាតិចិនទាំង០២នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់បាយ័ន ស្ថិតនៅសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ក្រោយមានអ្នកប្រេីប្រាស់បណ្តាញសង្គមបានបង្ហោះរូបភាពនិងផ្សព្វផ្សាយខ្លឹមសារអំពីសកម្មភាពមិនប្រក្រតីនៃអ្នកបួសក្នុងសាសនា បានធ្វេីសកម្មភាពមិនល្អដូចជាការដេីរលក់ខ្សែអង្កាំដោយកំណត់តម្លៃហេីយចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយមិនញញេីត ក្រែង ឬដោយគ្មានការអនុញ្ញាត ដែលបញ្ហានេះបង្កឱ្យកេីតមាននូវក្តីបារម្ភពីមហាជននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។   សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនដែលត្រូវឃាត់ខ្លួន ... Read More »

រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តោតខ្ពស់លើការការពារសត្វផ្សោត នៅទន្លេមេគង្គ

ខេត្តក្រចេះ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា  បានស្នើរឲ្យមន្រ្តីជំនាញ និងឆ្មាំទន្លេការពារតំបន់អភិរក្យសត្វផ្សោត រិះរកមធ្យោបាយយ៉ាងណាត្រូវការពារសត្វផ្សោតកុំឲ្យបន្តងាប់តទៅទៀត ព្រោះ សត្វផ្សោតទឹកសាបនៅទន្លេមេគង្គប្រទេសកម្ពុជាយើងជារតនសម្បិត្តមួយដ៏កម្របំផុត។ ថ្លែងបែបនេះនៅក្នុងឱកាសដែលលោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក វ៉ា ... Read More »

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមខេត្តកន្ទូម ៤នាក់បន្ថែមទៀតត្រូវបានផ្ទេរប្រគល់ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

ខេត្តរតនគិរី ៖ ពិធីជូនដំណើរអដ្ឋិធាតុទាំង៤ខាងលើនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតី ភាពលោកស៊ូ សិរី អភិបាលរងខេត្តរតនគិរីនិងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្តរតនគិរី និងលោកស្រី អុី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មការរុករកអដ្ឋិធាតុខេត្តកន្ទូម (វៀតណាម)។ ថ្លែងក្នុងពិធីនេះលោកស៊ូ សិរី អភិបាលរងខេត្តរតនគិរីបានមានប្រសាសន៍លើកឡើងថា ... Read More »

អធិការរងស្រុកកូនមុំ លោក អុិត សឿង ត្រូវបានផ្អាកការងារជាបណ្ណោះអាសន្ន ពាក់ព័ន្ធករណីលួចបើកសង្វៀនបញ្ជល់មាន់

ខេត្តរតនគិរី ៖ ពាក់ព័ន្ធនិងអធិការរង មួយរូប នៅស្រុកកូនមុំ ខេត្តរតនគិរី ដែលខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទី ភារកិច្ច បង្ក្រាបបទល្មើស ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម បង្ក្រាបបនល្បែងស៊ីសង ... Read More »

តួអង្គព្រះថោង សុខគា គឹមលាង មិនបានចូលរួមប្រកួតMiss Grand Cambodia 2023តាមការស្នើរបស់អ្នកគាំទ្រឡើយ

ភ្នំពេញ៖ កញ្ញា សុខគា គីមលាង អាយុ ២៣ឆ្នាំ នាងមានកំពស់ ១.៧០ម៉ែត្រ ។នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាងគឺជានាថការីរបាំប្រពៃណីខ្មែរម្នាក់ ។ នាងត្រូវបានក្រុមអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួត Miss Grand Cambodia ... Read More »

មន្ត្រីបរិស្ថាននៅតំបន់តាមរាមសារប្រកាសឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយរឿងសកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស

ខេត្តស្ទឹងត្រង ៖ ក្រុមការងារផ្នែកបរិស្ថានកំពុងស្រាវជ្រាវដើម្បីនាំខ្លួនជនសង្ស័យយកមកអនុវត្តច្បាប់ ព្រោះមុខ សញ្ញាទាំងនេះបានស្គាល់អស់ហើយ នៅក្នងពេលធ្វើ សកម្មភាពបទល្មើសឆក់ត្រី ដោយជនសង្ស័យបានធ្វើ សកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស ធ្វើឱ្យបាត់បង់ទូកម៉ាស៊ីន និងសម្ភារផ្សេងៗទៀត។ ក្នុងសកម្មភាពល្បាត និងរាវរកទូកនិងម៉ាស៊ីន នៅតំបន់រាមសារទន្លេមេគង្គលើក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ លោក ចាវ ស៊ីថុង (Zhao Shitong) ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃ គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជួបពិភាក្សាការងារជាមួយ លោក ចាវ ស៊ីថុង ... Read More »

នគរបាលខេត្តកណ្តាល ឆ្លើយតបបំភ្លឺទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Duong Chay ដួង ឆាយ

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Duong Chay ដួង ឆាយ ដែលបានបង្ហោះជាវីដេអូ អមដោយខ្លឹមសារថា៖ ម្តាយ និង ជីដូនរបស់របស់កុមារា ... Read More »

សមត្ថកិច្ចនគរបាល ឃាត់ក្មេងទំនើងចំនួន១៣នាក់តែងតែបង្កអសន្តិសុខក្នុងក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានក្រុមក្មេងទំនើង ចំនួន ១៣ នាក់ អាយុក្រោម ២០ ឆ្នាំ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងច្បារមន សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងស្ទាវតែងតែបង្កភាពអាណាធិបតេយ្យ ... Read More »

មនុស្ស​ ៩នាក់ស្លាប់ និងរងរបួស ៥១នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ឧសភានេះ!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ របួសធ្ងន់ ១៧នាក់ និងស្រាល ៣៤នាក់ ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

បាត់ខ្លួន៤ថ្ងៃ! ស្រាប់តែប្រទះឃើញសពហើមរលួយក្នុងព្រៃរបោះ អាចពាក់ព័ន្ធករណីឃាតកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់យកទៅសួរនាំ

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះថា គេឃើញស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ... Read More »

រកឃើញយានយន្តល្មើសចំនួន ៣៣គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី២៣​ ឧសភា​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ១០១គ្រឿង ម៉ូតូ ៤៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣គ្រឿង ... Read More »

លោកតា ឯម រឹម អាយុ ៨២ ឆ្នាំ និងលោកយាយ ជាភរិយារបស់គាត់ លោកទាំងពីរ ជាកសិករ ត្រូវបានជួយឧបត្ថម្ភដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានបញ្ជូនមកព្យាបាល

ភ្នំពេញ ៖ លោកតា ឯម រឹម អាយុ ៨២ ឆ្នាំ និងលោកយាយ ជាភរិយារបស់គាត់ លោកទាំងពីរ ជាកសិករ រស់នៅក្នុងខេត្តកំពត ត្រូវបានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ... Read More »

តោះ​អ្នក​ណាខ្លះ​មិនទាន់ស្គាល់​ដើម ងប់ ៖​ គឺ​ជាឱសថបញ្ចុះកំដៅ គ្រុន​ ខណៈ​ស្លឹក ផ្លែ និងផ្កា សម្រាប់ព្យាបាលទល់លាមក ឬឈឺខ្លួនប្រាណ

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ នៅថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានដកស្រង់ពីសៀវភៅមគ្គុទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា​ ដោយបង្ហាញពី​ដើមងប់ – Star gooseberry, sweet leaf bush៖ ជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំនៅតាមទីជនបទ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖​ រួមគ្នាពង្រឹងសន្តិសុខទឹក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖​ ការប្រែប្រួលអាកាសធាតុធ្វើឱ្យសន្តិសុខទឹក កាន់តែអាក្រក់ បណ្តាលឲ្យមានទឹកជំនន់ គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងៗទៀត។ ប្រទេសក្រីក្រ និងសហគមន៍ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងវេទិកាស្តីពីរបៀបវារៈសកម្មភាពអាស៊ី ... Read More »