ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគេនដល់វត្តចំនួន ០៤ បន្ថែមទៀត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកស្រី ហ៊ុន ម៉ាណា នៅល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ឱ្យក្រុមការងារនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

កុមារីដ៏វ័យឆ្លាត បង្កើតក្តីស្រមៃចង់ជួបសម្តេចធិបតី ! ឥឡូវបានដូចបំណង 

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ៖ «Soun Chana» បានបង្ហោះទាំងរំភើបចំពោះគោលដៅក្តីរំពឹងរបស់កូនស្រីមានឆន្ទះប្រាថ្នាខ្ពស់ ឈានដល់ចង់បានជួបថ្នាក់ដឹកនាំប្រទេស ចុងក្រោយកូនគាត់ នៅក្មេងទាំងវ័យ ទាំងសេចក្តី ប៉ុន្តែបានសម្រេចបំណងរបស់ខ្លួនចំនួន ២ដង ស្របតាមការរំពឹងទុក។ ស្ត្រីម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម

  ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា ... Read More »

នគរបាលរាជធានីចេញសេចក្តីបំភ្លឺ ករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាការ

  ភ្នំពេញ ៖ នគរបាលរាជធានីចេញសេចក្តីបំភ្លឺ ករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាការ ដោយបញ្ជាក់ថា ៖  ☑ ចំពោះករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណជននិងបណ្តាញសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថាៈកាល ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦វេលាម៉ោង១៧និង ៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ... Read More »

ជនសង្ស័យ​ជាស្ត្រីម្នាក់ ត្រូវបានបង្ក្រាបនិងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង​ខេត្ត​កំពង់ស្ពឺ​​​ ជាប់ពាក់ព័ន្ធ​ករណី​គ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង១១:១៧នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៦កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ... Read More »

នគរបាលចុះឃាត់ខ្លួនបុរស ២នាក់ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់គ្រឿងញៀន រួមជាមួយថ្នាំញៀន ១កញ្ចប់តូច

ខេត្តកណ្តាលπជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែលឃាត់ខ្លួន រួមជាមួយថ្នាំញៀន ១កញ្ចប់តូច ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥ និង៣០នាទីរសៀល កាលពីថ្ងៃទី៥ កញ្ញា ២០២៦ នៅចំណុចចុងព្រែកម៉ែន ភូមិទេពអរជូន ឃុំកោះខែល ... Read More »

ជនសង្ស័យម្នាក់ជាជនជាតិកាណាដា បានរំលោភលេីទំនុកចិត្តលេីនារីជាជនជាតិខ្មែរ ត្រូវនគរបាលខណ្ឌដង្កោ ចាប់បញ្ចូនទៅតុលាការ

        ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាប់បញ្ចូនជនសង្ស័យម្នាក់ជាជនជាតិកាណាដា ទៅកាន់សាលាដំបូងរាជធានភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ... Read More »

Update÷ផ្ទុះហិង្សា ប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ ក្រោយយុវតីម្នាក់បាត់បង់ជីវិត

ខេត្តរតនគិរី៖ ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រក សត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋមួយក្រុមលើកគ្នាវាយកម្ទេច និងដុតបំផ្លាញ បណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ... Read More »

នគរបាលស្រុកកោះញែកឃាត់ខ្លួនបុរសម្នាក់លួចម៉ូតូពីស្រុកលំផាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់

ខេត្តមណ្ឌលគិរី÷មន្ត្រីនគរបាលស្រុកកោះញែកបានឲ្យ ដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ 2026 នេះថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យឧត្តម នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ ខេត្តរតនគីរី ... Read More »

ជាងផ្សារដែកបណ្តាលឱ្យឆេះផ្ទះ ១ខ្នងយ៉ាងសន្ធោសន្ធៅនៅភូមិកោះនរា ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:២០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្លូវលំ ក្រុម២ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ... Read More »

កុំចេះតែហ៊ាន! រដ្ឋបាលក្រុងស្វាយរៀង អញ្ជើញបុរសម្នាក់មកធ្វើកិច្ចសន្យា និងណែនាំបន្ទាប់ពីយកសំរាមមកចោលនៅទីសាធារណៈក្នុងសង្កាត់សង្ឃ័រ

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានអញ្ជើញបុរសម្នាក់មកធ្វើកិច្ចសន្យា និងណែនាំបន្ទាប់ពីយកសំរាមមកចោលនៅទីសាធារណៈ។ អាជ្ញាធរក្រុងបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »

សម្ដេចម៉ែន សំអន អញ្ជើញប្រគល់ផ្ទះថ្មមួយខ្នងជូនដល់វីរកងទ័ពឈ្មោះ សំ សារ៉ុង និងគ្រួសារ នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះបេតុងប្រក់ស័ង្កសី ០១ខ្នង (ទទឹង ៨ម៉ែត្រ បណ្ដោយ ... Read More »

ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានធូរស្រាល និងមិនបង្កការខូចខាតធ្ងន់ធ្ងរឡើយ

ខេត្តរតនគិរី៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំចំនួន ០៣ នៃស្រុកអណ្តូងមាស ខេត្តរតនគិរី បានធូរស្រាលជាបណ្តើរៗ និងត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី០៦ ... Read More »

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពតពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៨:២០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ឯក សេង ... Read More »

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះស្ទាក់ឃាត់រថយន្តមួយគ្រឿងលួចដឹកជ្រូករស់ខុសច្បាប់ ចំនួន ២៤ក្បាល

ខេត្តស្វាយរៀង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះស្ទាក់ឃាត់រថយន្តលួចដឹកជ្រូករស់ខុសច្បាប់មួយគ្រឿង។ ជាក់ស្តែង បើយោងតាមផេកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រកាសនារសៀលថ្ងៃទី០៦ ខែកញ្ញា ថា ជាថ្មីម្តងទៀត នៅវេលាម៉ោង ២៣:០៥នាទី ... Read More »

ទំនាស់ពាក្យសម្ដីផ្ទុះការប្រតាយប្រតប់! បុរសប៉ាគីស្ថាន ២នាក់ និងបុរសខ្មែរ ២នាក់ ត្រូវសមត្ថកិច្ចនាំទៅសួរនាំ និងបញ្ចប់រឿងដោយសន្តិវិធី

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ មានហេតុការណ៍ទំនាស់ពាក្យសម្ដីមួយបានឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក រវាងបុរសជនជាតិប៉ាគីស្ថានចំនួន ០២នាក់ និងបុរសជនជាតិខ្មែរចំនួន ០២នាក់ ដែលត្រូវបានរាយការណ៍ថា ស្លៀកពាក់ ឬបង្ហាញខ្លួនជាស្ត្រី ខណៈកំពុងស្ថិតនៅលើសួនច្បារមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ... Read More »

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង ... Read More »

រាជរដ្ឋាភិបាលកម្ពុជា​ បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ខេត្តកោះកុង​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ ... Read More »

ឪពុកបង្កើតចាប់រំលោភកូនខ្លួនឯងត្រូវអាវុធហត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីឈ្មោះ ស.ន .យ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ សង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖​ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ... Read More »

កងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងស្រុកសំរោងបង្រ្កាបជាក់ស្តែងលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣ នាក់ករណីគ្រឿងញៀន

ខេត្តតាកែវ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយ ទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងស្តារនីតិសម្បទាជនជាប់ឃុំបានល្អ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ... Read More »

លោក គង់ គឹមនី អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សកម្ពុជាស្រុកកោះញែក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី 

ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាកោះញែក។ ពិធីនេះ មានការអញ្ជេីញចូលរួមពីសំណាក់លោក ... Read More »

បញ្ជូនជនសង្ស័យ ៦៨នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីបើកល្បែងស៊ីសងដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០២:៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំបញ្ជារួមដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈើលើថ្មក្រោម ០១ខ្នងទាំងស្រុងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង។ គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣៦៩ ក្រុម៩ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

សម្តេច ម៉ែន សំអន៖ លើកទឹកចិត្តឱ្យគ្រួសារជនភៀសសឹកកំពុងស្នាក់នៅភូមិរង់ចាំបន្ដដាំបន្លែដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយូរអង្វែង 

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានផ្ដល់ការលើកទឹកចិត្តឱ្យគ្រួសារជនភៀសសឹកដែលកំពុងស្នាក់នៅភូមិរង់ចាំបន្ដដាំបន្លែបង្ការដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយូរអង្វែង មិនចាំបាច់តែចាំទទួលអំណោយពីសប្បុរជនខាងក្រៅទើបបានរស់ស្រួលនោះឡើយ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដបែបនេះខណៈសម្ដេចអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិរង់ចាំ ឃុំស្លក្រាម  ស្រុកស្វាយចេក ... Read More »

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសាច់ និងគោពូជប្រមាណជាង ៤.០០០ក្បាលនៅស្រុកបាណន់ ដែលបង្កើតឡើងដោយកូនខ្មែរ

ខេត្តបាត់ដំបង​៖​ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការលើកសរសើរម្ចាស់ទីតាំងកសិដ្ឋានចិញ្ចឹមគោសាច់មួយកន្លែង ដែលបច្ចុប្បន្នមានគោប្រមាណជាង ៤.០០០ក្បាល សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ និងជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្គត់ផ្គង់សាច់គោទៅលើទីផ្សារនៅកម្ពុជាទៅថ្ងៃ​អនាគត​។​ ជាក់ស្ដែង​ទីតាំងកសិដ្ឋានចិញ្ចឹមគោសាច់និងមេគោពូជ គឺមានទីតាំងនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ... Read More »

កម្ពុជា​ នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទ​អន្តរជាតិ ស្ដីពី Online Scams ដើម្បីបង្ហាញ​ឆន្ទៈ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ នៅចុងខែកញ្ញានេះ!

ភ្នំពេញ​៖​ នៅសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នឹងជាការ​បង្ហា​ញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ចំពោះ​បណ្តា​ប្រទេស​នៅ​លើពិភពលោក​ឱ្យដឹង​ពី​ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​តាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាសកលលោក។ បើតាមមន្ត្រីជាន់ខ្ពស់ លេខាធិការដ្ឋាន នៃគណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​​ បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំង ... Read More »

កម្ពុជា​ បង្ហាញក្ដីរំពឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា ​

ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងទាក់ទាញក្រុមហ៊ុនបារាំងប្រមាណ ៤០០ វេទិកាធុរកិច្ចកម្ពុជា-បារាំង ហើយក្នុងនោះនឹងមានក្រុមហ៊ុនដែលចាប់អា​រម្មណ៍មកសិក្សា និងវិនិយោគលើវិស័យអាទិភាពមួយចំនួន រួមមានថាមពល សុខាភិបាល និងកែច្នៃកសិកម្ម តាមរយៈការរៀបចំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ១៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ៧ករណី ផ្សេងគ្នា

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »