ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

ភ្នំពេញ ៖ ឯកឧត្តមប្រធានជាទីរាប់អាន ! ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមន្សរីករាយ គោរពជូនឯកឧត្តម នូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។ ... Read More »

តោះស្វែងយល់ អំពី ជំងឺមហារីកឆ្អឹង (Ostéosarcome)

ភ្នំពេញ ៖ ជំងឺមហារីកឆ្អឹង(Ostéosarcome) គឺជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។ ជំងឺមហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។ ក-រោគសញ្ញា ជាទូទៅជំងឺមហារីកឆ្អឹងមានរោគសញ្ញាដូចជា៖    ... Read More »

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១០%

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១០% ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក ... Read More »

ជនដែលត្រូវចោទ៣នាក់ក្នុងចំណោម៩នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបញ្ជូនចូលពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានភាពទោស

ខេត្តស្វាយរៀង៖ ជនដែលត្រូវចោទ៣នាក់ក្នុងចំណោម៩នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន បញ្ជូនចូល ពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថាន ភាពទោស នៅស្រុកស្វាយជ្រំ។ យោងតាម លោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤នេះថា កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ មានទីលំនៅភូមិទៃយា ... Read More »

បុរស​២នាក់​ជិះ​ម៉ូតូ​ធំ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាកបុក​បណ្ដាល​ឱ្យរង​របួស​ធ្ងន់​

ភ្នំពេញ​៖ បុរស​២នាក់​ខណៈ​ជិះ​ម៉ូតូ​ធុនធំ​ខ្វះ​ការប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បេីក​បុក​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យរងរបួស​ធ្ងន់​ ។  ​ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៣៥នាទីយប់​ ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ត្រង់ចំណុច​ផ្លូវ​លេខ៤៣០​ កែង​ផ្លូវលេខ១៩៩​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អំពាវនាសាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន

ភ្នំពេញ៖ មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ... Read More »

ផ្ដន្ទាទោសកូនអកត្តញ្ញូ ស្រវឹងស្រាចាក់សម្លាប់ម្ដាយ បង្កើត ដាក់ពន្ធនាគារកំណត់១៣ ឆ្នាំពីបទ ឃាតកម្ម

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសកូនអកត្តញ្ញូម្នាក់ ស្រវឹងស្រាប្រើកាំបិតចុងស្រួចចាក់សម្លាប់ម្តាយបង្កើត ដាក់ពន្ធនាគារកំណត់១៣ ឆ្នាំ ពីបទ.ឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។  ... Read More »

សឹងតែមិនជឿ ! … យកក្រវិលខារ៉ាបាវត្រូវរង្វាន់ដាក់ចូលកំប៉ុងវិញ ប្ដីលើកផឹកលេបធ្លាក់ចូលដល់ក្នុងក្រពះ

ខេត្តត្បូងឃ្មុំ ៖ មហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈដែលមានព័ត៌មានថា ! បុរសម្នាក់បានផឹកភេសជ្ជៈ ខារ៉ាបាវ បែរជា លេបដោយទាំងក្រវិលកំប៉ុងទៅជាមួយ ធ្លាក់ ដល់ក្រពះ ហើយត្រូវបានប្រពន្ធដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តរតនគិរី តែ ដោយសារទីនោះខ្វះសម្ភារៈបច្ចេកទេស ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងចំនួន ២ក្រុម នៅចំណុចបង្គោលអង់តែនវិទ្យុបាយ័ន

ខេត្ត​មណ្ឌល​គិរី​៖​ អ្នកនាំពាក្យនៃសាលាដំបូងខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨០ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទងនឹងករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០២ក្រុម ... Read More »

មន្ត្រីជាន់ខ្ពស់បន្តចុះពិនិត្យទីតាំង បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអមដំណើរ ... Read More »

៦ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងទីផ្សារអន្តរជាតិសម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង២៦ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ ចំនួន ២០ប្រទេសនិងជាមួយបណ្តាប្រទេសផ្សេងទៀត មានទំហំទឹកប្រាក់សរុបជាង ២៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង១២ពាន់លានដុល្លារកើនឡើងប្រមាណជាង១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣  ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ កន្លះឆ្នាំមកនេះ ទិន្នន័យឆៀករថយន្តយ៉ាងម៉េចដែរ? ហេតុអ្វីចាំបាច់យករថយន្តទៅឆៀក?

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)នៅឆមាសទី១ ឆ្នាំ២០២៤ មានចំនួន១១៥.៨៣៨គ្រឿង(កើនឡើងចំនួន៤១.៥៤៨គ្រឿង)បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានរថយន្តមកឆៀកចំនួន ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ... Read More »

ទស្សនៈមិត្តអ្នកអាន៖ មានភ្លើងទើបមានផ្សែង ក្រុមយុវជនជ្រុលនិយមប្រព្រឹត្តខុសច្បាប់ មិនអាចបណ្តោយតាមអំពើចិត្តនោះទេ

ភ្នំពេញ ៖ លោក ឌី វីរៈ (អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា) បានអធិប្បាយថា ៖ អ្នកដែលស្រលាញ់និងការពារបរិស្ថានមានច្រើនណាស់ ដែលគេធ្វើការពិតប្រាកដគឺមិនមានបញ្ហាអ្វីចំពោះពួកគេនោះទេ ប៉ុន្តែសម្រាប់ក្រុមដែលយករឿងបរិស្ថានមកបិទបាំងផែនការខ្មៅកង្វក់ ចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា បង្កចលាចលខុសច្បាប់ អុកឡុក ក្នុងចេតនាអាក្រក់ណាមួយ ... Read More »

ឃាត់ខ្លួនជនសង្ស័យ​ ៣នាក់​ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (យកដែកសំប៉ែតស្រួចដើម្បីកាច់សោ.កម៉ូតូ)

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងលួច (យកដែកសំប៉ែតស្រួចដើម្បីកាច់សោ.កម៉ូតូ) នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។  ប្រភពដដែលបន្តថា​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ... Read More »

Update៖ សម្តេចតេជោជួបសំណេះសំណាលជាមួយ សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

គណៈកម្មការទទួលបន្ទុកវិស័យផែនការ នៃរដ្ឋសភា អញ្ជើញរដ្ឋមន្ត្រីក្រសួងផែនការមកបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រសួង

ភ្នំពេញ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខា ប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ សន្តិបណ្ឌិត ... Read More »

រកឃើញយានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ប្រភពដដែលបន្តថា​ ... Read More »

សាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ៩នាក់ពាក់ព័ន្ធនឹងករណីនាំគ្នាជិះម៉ូតូកាន់ដាវដេញកាប់ជនរងគ្រោះនៅស្រុកស្វាយជ្រំ

ខេត្ត​ស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថាន ... Read More »

តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទម្ងន់ប្រមាណ ០២ គីឡូក្រាម

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០២នាក់ខាងលើ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើស ... Read More »

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធិភូមិភាគទី៤

ខេត្តកំពង់ធំ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤​ បាននាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ... Read More »

លោក ស៊ូ ម៉ុល ៖ អំពាវនាវដល់ប្រជាកសិករក្នុង ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឱ្យបានញឹកញាប់ ប្រសិនបើ កសិករជួបប្រទះ និងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក អំពាវនាវដល់ប្រជាកសិករក្នុងឃុំទាំង១៦នៅ ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឲ្យបានញឹកញាប់ប្រសិនបើ កសិករជួបប្រទះ និងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្ម ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។ ... Read More »

កម្ពុជា​ បន្តផ្ដល់ភាពរាក់ទាក់ជូនវិនិយោគិនបារាំង តាមរយៈការរៀបចំពិធីលៀងសាយភោជ ទទួលវិនិយោគិនប្រមាណ ២០០នាក់ ក្នុងទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី​ ៩​កក្ដដា​ម្សិលមិញនេះ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីលៀងសាយភោជ ... Read More »

ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ... Read More »

តាមពិតចឹងសោះ! ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បំភ្លឺព័ត៌មានពាក់ព័ន្ធករណីនារីជនជាតិឡាវលោតពីលើអគារ

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា៖​ មានករណីស្ត្រីជនបរទេសម្នាក់ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ... Read More »

បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០៣នាក់​ នៅស្រុកបាណន់

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកបាណន់ បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០៣នាក់អនុវត្តតាមច្បាប់។  ប្រភពដដែលបន្តថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០២នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  មានអ្នកឆ្លងថ្មី​​ ០២នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

មន្ត្រីជំនាញសហការបង្រ្កាបនិងបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល(មានវីដេអូ)

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ... Read More »

អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ៖ ការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ... Read More »

ក្នុងរយៈពេល ៤៧ថ្ងៃ! សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២៩៧ករណី ដែលមានជនសង្ស័យ ១៦១៦នាក់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១១៧៧នាក់

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅព្រឹកថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៤នព​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថាក្នុងរយៈពេល ៤៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី០៩ ខែកក្កដា ... Read More »