ព័ត៌មានទាន់ហេតុការណ៍៖

Canon’s i-Qlickរៀបចំខួបគម្រប់៧ឆ្នាំនៅសណ្ឋាគារណាហ្គាវើល

ចែករំលែក៖

ភ្នំពេញ៖ ពិធីជួបជុំញាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរគឺជាខួបគម្រប់7ឆ្នាំរបស់i-Qlickហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់និងសម្រាប់ការថ្លែងអំណគុណដល់អ្នកដែលតែងតែគាំទ្រដល់i-Qlickពីដៃគូពាណិជ្ជកម្ម។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១មេសាអ្នកចូលរួមច្រើនជាង៥០០នាក់ដែលបូករួមទាំងដៃគូពាណិជ្ជកម្មតំណាងចែកចាយនិងអ្នកសារព៌តមានបានអញ្ជើញចូលរួមក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មនៅសណ្ឋាគារNagaWorld។

លោកSatoru Takeda ដែលជាអនុប្រធានប្រចាំតំបន់CII Group នៃCanon Singapore បានចូលរួមក្នុងកម្មវិធីនេះបានថ្លែងថា“កម្មវិធីនេះគឺមិនមែនត្រឹមតែជាខួបរបស់i-Qlickនោះទេប៉ុន្តែថែមទាំងចង់ឆ្លៀតយកឱកាសនេះសម្រាប់Canon Singapore និងi-Qlickដើម្បីធ្វើការថ្លែងអំណគុណទៅដល់ដៃគូរមុខជំនួញនិងកិច្ចប្រឹងប្រែងបន្ដរសម្រាប់ការអភិវឌ្ឍផលិតផលនៅក្នុងប្រទេសកម្ពុជា។លោកអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះក្រុមហ៊ុនCanon បានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅទីនេះហើយខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើងអាចបន្តធ្វើការជាមួយនិងi-Qlickដើម្បីពុះពារលើឧបសគ្គដែលអាចកើតមាន។ពិធីជប់លៀងយប់នេះគឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់ការប្រឹងប្រែងឆ្នាំចាស់និងលទ្ធផលសម្រាប់អ្នករាល់គ្នារនៅទីនេះ”។

លោកAndy Lee នាយកនៃi-Qlickប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា“i-Qlickគឺប្ដេជ្ញាថានឹងធ្វើអោយមុខជំនួញCanon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ហើយយើងក៏សូមធ្វើការថ្លែងអំណគុណទៅដល់អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើងយើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផលកាមេរ៉ានៅក្នុងប្រទេសកម្ពុជាច្រើនជាង6ឆ្នាំនិងជាផ្លាកសញ្ញារដែលនាំមុខគេសម្រាប់ឧបករណ៍ការិយាល័យនិងម៉ាស៊ីនព្រីន។

ដើម្បីផ្ដល់ភាពងារស្រួលទៅកាន់អតិថិជនកាន់តែប្រសើរយើងក៏បានពង្រីកនូវសាខារបស់Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖សាខាចាក់អង្រែសាខាទួលគោគសាខាចំការមនសាខាNojimaសាខាសុរិយាសាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) សាខាផ្លូវសីហនុនិងសាខាផ្សេងៗជាច្រើនទៀត។

ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញយើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួលនិងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះយើងក៏ប្តេជ្ញាថានឹងធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ជាមួយនឹងការគាំទ្រពីCanon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថាCanon គឺជាអ្នកជំនាញថតរូប និងជាដំណោះស្រាយដ៏អស្ចារ្យជាមួយរូបភាពឌីជីថល។ក្រុមហ៊ុនCanon Singapore Pte. Ltd គឺជាទីស្នាក់ការកណ្ដាលសម្រាប់ការលក់ការធ្វើទីផ្សារនិងយុទ្ធសាស្ដ្រនៅក្នុងអាស៊ីខាងត្បូងនិងអាស៊ីអគ្នេយ៍។ក្រៅពីនេះក្រុមហ៊ុនបាននឹងកំពុងគ្រប់គ្រងទីផ្សារក្នុងស្រុកនិងក្រៅស្រុកដែលនៅក្នុងនោះក្រុមហ៊ុនក៏បានគ្រប់គ្រងនៅលើទីផ្សារនៅក្នុងតំបន់ផ្សេងៗជាច្រើនទៀតដូចជាប្រទេសឥណ្ឌាប្រទេសម៉ាឡេស៊ីប្រទេសថៃនិងប្រទេសវៀតណាម។ក្រុមហ៊ុនធំរបស់Canon Incបានពង្រីកក្រុមហ៊ុនទូទាំងពិភពលោកច្រើនជាង២០០ក្រុមហ៊ុនដែលមាននយោជិកច្រើនជា១៦០០០០នាក់ដែលនៅក្នុងផ្នែកស្រាវជ្រាវអភិវឌ្ឍន៍ផ្នែកផលិតកម្មផ្នែកទីផ្សារនិងផ្នែកលក់៕ វឌ្ឍនា


ចែករំលែក៖