ព័ត៌មានទាន់ហេតុការណ៍៖
'

បុរស​ម្នាក់​ ប្រើប្រាស់ថ្នាំញៀន​រហូតបាត់បង់ស្មារតី​ ត្រូវ​កម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅមណ្ឌលកែប្រែ

ខេត្តបាត់ដំបង៖ ដោយសារ​តែគ្រឿងញៀន​ បានបំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ ដូច្នេះ​សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​។ ខណៈ​បុរសម្នាក់​ បានប្រើប្រាស់ថ្នាំញៀន​ច្រើន​ហួស​កម្រិត​បណ្ដាលឱ្យ​​បាត់បង់ស្មារតីលែងស្គាល់បងប្អូន​ ត្រូវ​កម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅមណ្ឌលកែប្រែ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្ត​ថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ... Read More »

សមត្ថកិច្ចឃាត់ក្រុមជនសង្ស័យចំនួន០២នាក់ ក្រោយធ្វើ សកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានហើយ ព្យាយាមជិះគេចខ្លួន

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែសំណាងមិនល្អនគរបាលស្ទាក់ជាប់ ឃាត់ខ្លួនតែម្តង។ សមត្ថកិច្ច  នគរបាលឃាត់ខ្លួន ក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ... Read More »

ការរកឃើញឧបករណ៍សម្ងាត់ដើម្បីតាមដានការផ្ទេរប្រាក់រវាងសហរដ្ឋអាមេរិកនឹងប្រទេសជាង ២០ជុំវិញពិភពលោក

មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាង ៦០០នាក់អាចចូលទៅកាន់មូលដ្ឋានទិន្នន័យដែល តាមដានរាល់ការផ្ទេរប្រាក់លើសពី ៥00 ដុល្លារអស់រយៈពេលជិតមួយទសវត្សរ៍។ យោងតាម Wall Street Journal ព័ត៌មានខាងលើត្រូវបានដកចេញពីការស៊ើបអង្កេតដោយសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Ron Wyden ។ លោក Wyden ... Read More »

Arsenal ទិញបានខ្សែការពារម្នាក់ទៀតមកពី Spezia ក្នុងតម្លៃ២០លានអឺរ៉ូ

ក្លិបកាំភ្លើងធំ Arsenal បានចុះហត្ថលេខាលើកីឡាករ Jakub Kiwior ពីក្រុម Spezia មកពីលីក Serie A ក្នុងតម្លៃ២០លានអឺរ៉ូ (១៧.៦លានផោន) លើកិច្ចព្រមព្រៀងដែលមានរហូតដល់ឆ្នាំ២០២៧ ។ ខ្សែការពារប៉ូឡូញវ័យ២២ឆ្នាំរូបនេះផ្តល់ការគាំទ្រដែលត្រូវការច្រើនសម្រាប់ក្រុមរបស់លោក ... Read More »

លោកគួច ចំរើន ៖ គណៈកម្មការអន្តរក្រសួងជម្រុញត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖​ ផ្តល់ការចាប់អារម្មណ៍លើសមត្ថភាពកាបូនក្នុងដីដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ

ខេត្ត​កំពង់ចាម​៖​ លោក ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ការចាប់អារម្មណ៍លើសមត្ថភាពកាបូនក្នុងដីដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។​ ការថ្លែងបែបនេះ​ នាឱកាស​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ និងគណ:ប្រតិភូអមដំណើរ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា ... Read More »

ថៃកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេស២៥លាននាក់ក្នុងឆ្នាំ២០២៣

នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលថៃរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៥ លាននាក់ រួមទាំងយ៉ាងហោចណាស់ ៥ លាននាក់មកពីប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសថៃមុនពេលជំងឺរាតត្បាតកូវីដ-១៩។ ការបើកដំណើរការឡើងវិញនៃប្រទេសចិនត្រូវបានគេរំពឹងថានឹងជំរុញបន្ថែមទៀតនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ដែលមុនពេលជំងឺរាតត្បាត វិស័យទេសចរណ៍បាននាំមកនូវប្រាក់ចំណូលប្រហែល 12% នៃផលិតផលក្នុងស្រុកសរុប (GDP) នៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ ... Read More »

តោះ​! មកស្គាល់​ទឹកធ្លាក់ លែងអង លែងឃិន​ ស្ថិត​ក្នុង​ភូមិសាស្ត្រភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង

ខេត្ត​មណ្ឌល​គិរី ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅថ្ងៃពុធទី​២៥​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ទឹកធ្លាក់ លែងអង លែងឃិន​ ស្ថិត​ក្នុង​ភូមិសាស្ត្រភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង​ ខេត្តមណ្ឌលគិរី​។  ​ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ... Read More »

គួរយល់ដឹងថា, ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ!

ភ្នំពេញ ៖ បើតាម#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ថា, ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ! ក្នុងនោះបានធ្វើការ ពន្យល់ បកស្រាយយ៉ាងដូច្នេះ ,  ១) អ្វីទៅជាជំងឺទឹកនោមប្រៃ ហើយវាមានរោគសញ្ញាអ្វីខ្លះ?  ជាធម្មតា ... Read More »

លោក ឌិត ទីណា ៖​ លើកទឹកចិត្តឱ្យមានការសរសេរអត្ថបទកៅស៊ូថ្មី ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រ

ខេត្ត​ត្បូងឃ្មុំ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិត​នៅឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមករា ... Read More »

លោក ស សុខា ៖ តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង! សម្តេចតេជោ គាំទ្រការលើកឡើងនេះ !

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា កាលពីម្សិលមុិញ បានលើកឡើងថា, តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង!  ខណៈលោកឃើញ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះជជែកគ្នា រវាងអ្នកសារព័ត៌មាន Live ... Read More »

បុរសម្នាក់ត្រូវបានសមត្តកិច្ចបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិនតាមដីកាបង្គាប់ឱ្យឃុំខ្លួនក្នុងករណីរំលោភលើទំនុកចិត្ត

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ង៉ោ រ៉ាវុិច ភេទប្រុស អាយុ៣៧ឆ្នាំ ... Read More »

កាស៊ីណូដែលឆាបឆេះនៅសល់តែគ្រោងឆ្អឹង ត្រូវឆាបឆេះម្ដងទៀត ដោយក្រុមជាងផ្សារដែកកាត់រុះរើធ្លាក់កម្ទេចភ្លើងធូប

ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូដែលបានឆាបឆេះនៅក្រុងប៉ោយប៉ែតនោះ នៅពេលក្រុមជាងកាត់ដែករុះរើត្រូវឆេះម្តងទៀតនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងក្រុងប៉ោយប៉ែត។     ក្រុមជាងបានប្រាប់ថា នៅពេលអគ្កិភ័យឆាបឆេះបន្ទប់អគារជាន់ទី៣របស់ក្រុមហ៊ុនកាស៊ីណូហ្ក្រែនអឹដាយមិនស៊ីធី គឺក្រុមជាងដែលរុះរើអគារកាស៊ីណូដែលភ្លើងឆេះនៅពេលដែលជាងបានផ្សារកាត់ដែកដើម្បីរុះរើអគារផ្នែកខាងជើងផ្លូវធ្វើឱ្យកម្ទេចដែកដែលកាត់ដោយម៉ាស៊ីនផ្សារបណ្តាលឱ្យឆាបឆេះឡើង ហើយភ្លាមៗក្រុមជាងបានយកបំពង់ពន្លត់អគ្គិភ័យនាំគ្នាបាញ់ពន្លត់បានរយៈពេលប្រមាណជិតកន្លះម៉ោងទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។      ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា៖​ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ... Read More »

រថយន្តតាកូម៉ាបេីកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវគល់ស្ពានស្ទឹងមានជ័យក្រឡាប់ផ្ងារជេីង

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តតាកូម៉ាក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យក្រឡាប់ផ្ងារជេីង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២៤​ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកតាកូម៉ាពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BM-9813 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ... Read More »

ចេញពីផ្សារដេីមគជិះម៉ូតូទៅផ្ទះចោរឆក់យកកាបូបលុយអស់ជាង១០លានរៀលនៅមុខវត្តស្ទឹងមានជ័យ​

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូបណ្តេីរគ្នាជាមួយប្រពន្ធចេញពីផ្សារដេីមគបំណងទៅផ្ទះ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីគាត់បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់​ ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​  ខណ្ឌមានជ័យ។      តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពលកេីតហេតុរូបគាត់បានចេញពីផ្សារដេីមគជិះម៉ូតូ២គ្រឿងពីរនាក់ប្តីដោយគាត់ជិះខាងមុខប្តីគាត់ជិះខាងក្រោយហេីយប្តីគាត់ស្ពាយកាបូបលុយពីចំហៀង​ ... Read More »

ករណីបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ មករា​នេះ! មានចំនួន​១៣​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈដែលជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣​នេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៥%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

អនុវត្ត​ដីកាចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​តាម​ដីកា​តុលាការ​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​

​ខេត្ត​បាត់ដំបង ​៖​ ពិរុទ្ធជន​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ថ្មគោល​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ស្ថិត​នៅ​ចំណុច​ភូមិ​កៀន​កែស​១​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ដោយអនុវត្ត​​ដីកា​របស់​តុលាការ​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ និង​សមគំនិត​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អង្គារ​ទី​២៤​ ខែមករា​ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ Qantas កំពុងរកមូលហេតុ ក្រោយពីមានយន្តហោះដឹកអ្នកដំណើរ៣គ្រឿង មានបញ្ហាម៉ាស៊ីន

នៅពេលនេះ មានពលរដ្ឋរាប់សែននាក់កំពុងតែរង់ចាំមើលលទ្ធផលនៃការស្រាវជ្រាវករណីយន្តហោះជួបបញ្ហាម៉ាស៊ីន (ខូចម៉ាស៊ីន) ពេលកំពុងតែហោះហើរនៅលើអាកាស។ នៅពេលនេះមានពលរដ្ឋជិត ២សែននាក់កំពុងតែតាមដានការហោះហើរនៅលើគេហទំព័រ Flight Rada ។ បច្ចុប្បន្ន ក្រុមហ៊ុនហោះហើរនៅជុំវិញពិភពលោកកំពុងដំណើរការល្អប្រសើរឡើងវិញ ក្រោយពេលចិនបានបើកវិស័យទេសចរណ៍ ឡើងវិញ ហើយអ្នកដំណើរជាច្រើនបានកក់សំបុត្រយន្តហោះសម្រាប់ដំណើរកម្សាន្ត ។ ... Read More »

ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជិត១០០នាក់ជួបជុំគ្នានៅវត្តដេីម្បីការពារព្រះគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថាបណ្តេញចេញពីវត្តបន្ទាប់ពីមានអធិករណ៍

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជិត១០០នាក់មកជួបជុំគ្នានៅវត្តដេីម្បីការពារព្រះគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថានឹងបណ្តេញចេញពីវត្តក្រោយពីមានអធិករណ៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នៅក្នុងភូមិចារថ្មី ឃុំគោកបល្ល័ង្ក ស្រុកមង្គលបុរី។     ប្រជាពលរដ្ឋបានលើកឡើងថាៈមូលហេតុដែលពួកគាត់ប្រមាណជាង១០០នាក់បានផ្តិតមេដៃគាំទ្រព្រះគ្រូចៅអធិការវត្តចារថ្មីមិនអោយអាជ្ញាធរឬមន្ត្រីសង្ឃរំសាយចេញពីវត្តចារថ្មីននេះទេ ព្រោះគ្រូចៅអធិការវត្តចារថ្មីជាសង្ឃល្អចេះតែកសាងវត្ត ដោយព្រះគ្រូចៅអធិការវត្តគ្មានញាតិញោមសាច់ញាតិនោះទេ។ ទំនាស់ដែលត្រូវអាជ្ញាធរឃុំប្តឹងសុំរំសាយព្រះចៅអធិការនេះ ព្រោះរឿងលុយកឋិនទានសាមគ្គីមានប្រាក់ជាង១០ម៉ឺនបាតនិងប្រាក់រៀលជាង២០លានរៀល។     ... Read More »

បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។  រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទីព្រឹក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់ឧបត្ថម្ភអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ អំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបាន​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ​ នាំយកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោង ... Read More »

អតីតមន្ត្រី FBI ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបាន ចាប់ដៃជាមួយរុស្ស៊ី

អតីតមន្ត្រីចារកិច្ចអាមេរិក( FBI) Charles McGonigal ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានជួយមហាសេដ្ឋី រុស្ស៊ី លោក Oleg Deripaska គេចពីទណ្ឌកម្មរបស់អាមេរិក ។ ទន្ទឹមនឹងនោះក៏បានទទួលប្រាក់ដើម្បីស្រាវជ្រាវទៅលើគូប្រជែងរបស់ខ្លួនផងដែរ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ... Read More »

គួរបើកការស៊ើបអង្កេតអំពើពុករលួយ របស់លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការ ខេត្តរតនគិរី !

ភ្នំពេញ ៖ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការ ខេត្តរតនគិរី ! កន្លងទៅថ្មីៗនេះ ឃើញមានបណ្ដាញទំនាក់ទំនងសង្គម facebook គេហទំព័រ ក្នុងស្រុក បានធ្វើការផ្សព្វផ្សាយជាច្រើន ជុំវិញអំពើពុករលួយរបស់គាត់។ ... Read More »

លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២៤​ ខែមករា​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​១៩០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៣​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ៤១​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.០១២​គ្រឿង​ ម៉ូតូ​ចំនួន​ ៥៣៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ស្លាប់​និង​របួស​១១​នាក់​ កើតឡើង​៨​លើក​ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅថ្ងៃ​ទី​២៤​ ខែមករានេះ!

​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៦​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ចំនួន​ ៣​នាក់​ ។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ ... Read More »

Update ៖ អ្នកនាំពាក្យថា ក្រសួងអប់រំកំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន កាត់សក់សិស្សប្រុស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោក រស់ សុវាចា ប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស បើទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។ លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យករណីនេះ»។  ... Read More »

កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៤ខែមករាឆ្នាំ២០២៣។ យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន៖ ទី១-ឈ្មោះ ផូ ស៊ុនវ៉ា  អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ... Read More »

រថយន្តក្រុមហ៊ុនតេលានិងរថយន្តព្រូសបេីកបរបញ្ច្រាសទិសដៅចរាចរណ៍កៀរគ្នារងការខូចខាត

ភ្នំពេញ​៖​ រថយន្តដឹកហ្គាសក្រុមហ៊ុនតេលានិងរថយន្តម៉ាកព្រូសបេីកបរបញ្ច្រាសទិសដៅចរាចរណ៍ដូចគ្នាហេីយបានកៀរគ្នាបណ្តាលឱ្យគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចរង្វង់មូលស្ពានអាកាសមហាវិថិឈ្នះ=ឈ្នះ​ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  រថយន្តដឹកហ្គាសក្រុមហ៊ុនតេលា​ ពាក់ស្លាកលេខភ្នំពេញ3F-0050 ចំណែករថយន្តព្រូស​ ពណ៌ស​ ... Read More »