ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យបក្ស និងលេខាបក្សក្រុងហូជីមិញ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ង្វៀន វ៉ាន់នេន​(Nguyen ... Read More »

លោក នេត្រ ភក្ត្រា ៖ ប្រើសស្បូវជាថនិកសត្វតិណាសី ស្ថិតក្នុងត្រកូលប្រើសដែលមានមាឌធំជាងគេ

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ ... Read More »

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA សម្រាប់ការអភិរក្សអង្គរ

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា ៖ ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គលើកទី២៩ នៃ ICC-Angkor កាលពីម្សិលមិញ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA ... Read More »

🔴លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តត្បូងឃ្មុំ អាចបាត់បង់តំណែង ដោយអំពើពុករលួយ

ភ្នំពេញ ៖ បន្ទាប់ពី លោករដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់មន្ត្រីមួយក្រុមចុះធ្វើអធិការកិច្ចលើ ករណីប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលសង្ស័យប្រព្រឹត្តអំពើពុករលួយ និងកិបកេងថវិកាជាតិ ។ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោក ហង់ជួន ណារុន ... Read More »

លោក ជា វ៉ាន់ដេត បានចុះជួបសំណេះសំណាលជាមួយគណៈ​កម្មាធិការ​គណបក្សឃុំ​ សាខា​បក្ស​ភូមិ​ សកម្ម​ជន​ យុវជន​គណបក្ស​ ឃុំ​ចំបក់​ ​ឃុំត្រពាំងក្រសាំង និងឃុំត្រពាំងសាប

ខេត្តតាកែវ ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចុះជួបសំណេះសំណាលជាមួយគណៈ​កម្មាធិការ​គណបក្សឃុំ​ សាខា​បក្ស​ភូមិ​ សកម្ម​ជន​ យុវជន​គណបក្ស​ ឃុំ​ចំបក់​ ​ឃុំត្រពាំងក្រសាំង ... Read More »

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជាបានរៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់”

ខេត្តកំពង់ស្ពឺ ៖ កម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥-១៧ ខែធ្នូ ឆ្នាំ២០២២ នៅរម្មណីយដ្ឋាន VKirirom ក្នុងខេត្តកំពង់ស្ពឺ។  នៅថ្ងៃទី១៥ ខែធ្នូ ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៖ ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រីករាយ ពេលបានទស្សនាការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ

ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា, ព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២បានប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម។  ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា, ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិវៀតណាមពាក់ព័ន្ធករណីជំរិតទារប្រាក់ដោយប្រើប្រាស់អាវុធ

ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទារប្រាក់ដោយប្រើប្រាស់អាវុធនៅស្រុកចន្ទ្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចលើផ្លូវបេតុងមុខកាសុីណូ888 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង មិនហុង  ... Read More »

លួចគេគេចខ្លួនបាត់ជាង១ឆ្នាំត្រឡប់មកវិញជាប់ខ្នោះ

ខេត្តកណ្ដាល ៖ ជនត្រូវចោទម្នាក់ លួចគេរួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១ឆ្នាំ លុះត្រឡប់មកវិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀលនៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។  ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង ៥បន្ថែមទៀត​ ស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៩នាក់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ គិតចាប់ពីម៉ោង ៣៖០០នាទីនាថ្ងៃទី១៤ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៥ ខែធ្នូ ... Read More »

កងកម្លាំងដឹកជញ្ជូនយោធភូមិភាគទី៤​ បន្តចុះជួយដឹកជញ្ជូន សម្ភារៈ និងគ្រឿងផ្ទះប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក

ខេត្ត​សៀមរាប ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ឯក ពៅ ហេង ... Read More »

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ចេញសេចក្តីថ្លែងការណ៍រួម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ ក្រោមប្រធានបទ « ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។ នៅក្នុងវេទិកានេះមានការអញ្ជើញចូលរួមជាអធិតីភាពពី ឯកឧត្តម ... Read More »

មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បង្កើនការយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត យាមកាម ត្រួតពិនិត្យ គ្រប់ចំណុចគោលដៅលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ខេត្ត​ឧត្តរមានជ័យ ​៖​ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០២ នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២២ បានបន្តដាក់ចេញនូវបទបញ្ជា ដល់បណ្តាកងល្បាតចំណុះទាំងអស់ ... Read More »

ក្រសួង​បរិស្ថាន ​៖​ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់​ និងផ្ទុកនូវពពួកលោហៈធ្ងន់

ភ្នំពេញ​៖​ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់​ ដោយសំណល់នេះមានផ្ទុកនូវពពួកលោហៈធ្ងន់​ ដូចជា៖​ អាសេនិក ក្រូម កាត់ម្ញ៉ូម សំណ បារត និងសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ ដូចជាសារធាតុធន់នឹងភាពឆេះ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថានតាមរយៈការទុកដាក់​ ... Read More »

ឃាត់ខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ នៅ​ស្រុក​រតន​មណ្ឌល​

ខេត្ត​​បាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​​ស្រុក​រតន​មណ្ឌល​ ចាប់ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យ​មានឈ្មោះ​ ញឹក​ វុ​ទ្ធី​ ... Read More »

នគរបាល​ស្រុក​គាស់​ក្រឡ​ចុះ​អនុវត្ត​ចំនួន​២​ដីកា​ ចាប់​ឃាត់ខ្លួន​ពិរុទ្ធ​២​នាក់​ក្នុង​ករណី​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​

ខេត្ត​​បាត់ដំបង ​៖​ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​ លោក​វរសេនីយ៍ឯក​ ប៉ា​ង​ ហៀ​ង​ អធិការ​នគរបាល​ស្រុក​គាស់​ក្រឡ​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ​ កាលពីថ្ងៃទី​១៦​ ខែធ្នូ​ម្សិលមិញនេះ​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត​ ៖​ ប្រជាពលរដ្ឋទាំងអស់គ្នា​ ត្រូវរួមគ្នាថែរក្សា​ និងអភិរក្សនូវប្រពៃណីពីដូនតា​ ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ​ តាមរយៈ​ បុណ្យរដូវរំហេីយ​

ខេត្តកំពង់ឆ្នាំង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកព្រឹត្តិការណ៍​ បុណ្យរដូវរំហេី​យ​ តាមរយៈ​ ការប្រឡងដាល់អំបុក​ និងបង្ហើរខ្លែង​ ជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង​ នាព្រឹក ថ្ងៃសៅរ៍ ... Read More »

លោកកើត ឆែ ៖ សន្តិភាពបាននាំឱ្យកម្ពុជា មានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ

ភ្នំពេញ៖  លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា កត្តាសុខសន្តិភាពបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់សប្បាយ រីករាយនិងប្រាថ្នាចង់បានគ្រប់ៗគ្នា។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធី “សម្ពោធកុដិ១ ខ្នង និងសមិទ្ធផលនានាក្នុងវត្តតាំងកសាំងខាងជើង” ស្ថិតក្នុងសង្កាត់កាកាបទី២ ... Read More »

លោកអភិបាលស្រុករមាសហែក ផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ... Read More »

ក្រូអាតប៉ះម៉ារ៉ុកម្តងទៀតក្នុងជំនួបដណ្តើមយកចំណាត់ថ្នាក់លេខ៣នៅ World Cup 2022

ការប្រកួត World Cup ឆ្នាំ២០២២ នៅកាតាបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមាន២ក្រុមដែលត្រូវប៉ះគ្នាដណ្តើមយកជើងឯកគឺបារាំង និងអាហ្សង់ទីន។ ចំណែក២ក្រុមទៀតគឺក្រូអាត និងម៉ារ៉ុកត្រូវប៉ះគ្នានៅម៉ោង១០យប់ថ្ងៃទី១៧ ធ្នូនេះដើម្បីដណ្តើមយកលេខ៣ និងលេខ៤ ដែលក្រុមទាំង២បានបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ក្រូអាតបានបង្ហាញខ្លួននៅ World Cup ... Read More »

សង្ស័យអ្នកបើករថយន្តព្រូសងងុយដេកទើបរេចង្កូតទៅបុករះចូលផ្ទះពលរដ្ឋបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន

ខេត្តបន្ទាយមានជ័យ ៖ រថយន្តព្រូសពណ៌សមួយគ្រឿងត្រូវបានអ្នកបើកៗបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួននិងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក តែសំណាងដែរដែលពុំមានអ្នករងគ្រោះនៅក្នុងហេតុការណ៍នេះទេ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។    សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ រថយន្តព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2-BA-0175 ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២២%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

តម្លៃកីឡាករផ្ទេរអន្តរជាតិលើសពី៥០០លានផោនដែលមានក្នុងឆ្នាំ២០២២នេះ

ក្លិបបាល់ទាត់បានចំណាយ៦២២.៨លានដុល្លារ (៥១២លានផោន) លើថ្លៃភ្នាក់ងារសម្រាប់ការផ្ទេរកីឡាករអន្តរជាតិផ្នែកបុរសក្នុងឆ្នាំ២០២២ នេះបើយោងតាម ​​FIFA ។ នោះគឺជាការកើនឡើង២៤.៣% លើតួលេខឆ្នាំ២០២១ ប៉ុន្តែទាបជាងកំណត់ត្រា៦៥៤.៧លានដុល្លារ (៥៣៨.២លានផោន) ដែលបានកំណត់ក្នុងឆ្នាំ២០១៩។ ក្លឹបនានាក្នុងប្រទេសអង់គ្លេសបានចំណាយច្រើនបំផុតលើថ្លៃសេវាបែបនេះដោយមាន២០៣.២លានដុល្លារ (១៦៧លានផោន) ខណៈអ៊ីតាលីស្ថិតនៅលំដាប់ទី២ជាមួយនឹងតួលេខ៨៨.៥លានដុល្លារ​​ (៧២.៨លានផោន)។ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទរស័ព្ទដៃ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់មានជំនាញខាងដើរឆក់ទរស័ព្ទដៃរបស់គេនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទីព្រឹក នៅចំណុចផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។    ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ រិទ្ធី សុភា ... Read More »

Real Madrid ចុះហត្ថលេខាលើកីឡាករប្រេស៊ីល Endrick វ័យ១៦ឆ្នាំពី Palmeiras

ក្លិនអធិរាជស Real Madrid បានចុះហត្ថលេខាលើកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Endrick ពីក្លិប Palmeiras។ ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំដែលត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានទេពកោសល្យល្អបំផុតរបស់ប្រេស៊ីលនឹងចូលរួមជាមួយជើងឯកអឺរ៉ុប និងអេស្ប៉ាញនៅខែកក្កដា ឆ្នាំ២០២៤។ នេះគឺដោយសារតែច្បាប់របស់ FIFA ហាមប្រាមកីឡាករដែលមានអាយុក្រោម១៨ឆ្នាំពីការផ្ទេរទៅក្រៅប្រទេស។ Palmeiras ... Read More »

អ៊ុយក្រែនប្រកាសអាសន្នពីថាមពល បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

ការប្រកាសនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរក្រុងគៀវ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការផ្ទុះជាច្រើនដងកាលពីថ្ងៃទី១៦ ខែធ្នូ។ យោងតាមសារព័ត៌មាន RT ក្រុមថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo កាលពីថ្ងៃទី១៦ ខែធ្នូ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលចុងក្រោយរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះ។ អ៊ុយក្រែនបានបាត់បង់សមត្ថភាពអគ្គិសនីជាង ៥0% របស់ប្រទេសនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់ទៅលើរោងចក្រថាមពលកម្តៅ ... Read More »

សម្តេចតេជោ ហ៊ុនសែន សូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត ចំនួន ៥ចំណុច

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន សូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តដូចខាងក្រោម៖  ១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លថ្នូររបស់ស្ថាប័នសារព័ត៌មាន។ ២- ... Read More »

បុរសម្នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនជ្រុលទៅបុកម៉ូតូពីក្រោយអូសកិនទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលម៉ោង ៨យប់ថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ១៧នាក់,​ អ្នក​ជាសះស្បើយ​ ១២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍ទី១៧ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១៧នាក់​, ឣ្នកជាសះស្បើយ​​​ ១២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលេីកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែត កម្ពុជា បានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក ... Read More »