ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា លើកទឹកចិត្តដល់មន្រ្តីណាដែលគោរពវិន័យ យកចិត្តទុកដាក់លើការងារ

ភ្នំពេញ៖ មន្ត្រីណាដែលគោរពវិន័យ ខិតខំបំពេញការងារ ដោយភាពទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម គោរពពេលវេលា ត្រូវបានលើកទឹកចិត្ត…..មិនមែនលើកទឹកចិត្តជាលុយ ឬជាសម្ភារៈនោះទេ គឺលើកទឹកចិត្តទៅលើការផ្តល់តួនាទីការងារ  ព្រោះមន្ត្រីនោះហើយដែលធ្វើឱ្យអង្គភាពទទួលបានផ្លែផ្កា…! ។      នេះជាប្រសាសន៍លើកឡើងរបស់លោកចេង មុនីរ៉ា ... Read More »

អាមេរិករកឃើញករណីកើតជំងឺអុតស្វាកើនឡើងដល់ទៅ១៧០០០នាក់

តាមតួលេខថ្មីបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានករណីកើតជំងឺអុតស្វាកើនឡើងដល់ទៅ១៧ពាន់នាក់ នៅទូទាំងសហរដ្ឋអាមេរិក។ តំបន់ដែលរងគ្រោះច្រើនជាងគេនោះគឺ ទីក្រុងញូវយ៉កមាន៣១២៤នាក់ ។ បន្ទាប់មកគឺរដ្ឋកាលីហ្វ័រនីញ៉ាមានករណីឆ្លង ៣២៩១នាក់ និងរដ្ឋផ្លរីដា មានមនុស្សឆ្លង១៧៣៩នាក់ …។ អាមេរិកគឺជាប្រទេសដែលមានករណីកើតជំងឺអុតស្វាច្រើនជាងគេ បំផុត។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ១៥នាក់ ,អ្នក​ជាសះស្បើយ​ ២១នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​៣០ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ១៥នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២១នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ខ្សែបម្រើ Pogba ត្រូវគេប៉ុនប៉ងជំរិតទារប្រាក់ និងគំរាមកំហែងពីក្រុមក្មេងទំនើង

ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បាននិយាយថា គាត់គឺជាជនរងគ្រោះនៃការប៉ុនប៉ងជំរិត និងការគំរាមកំហែងពីក្រុមក្មេងទំនើងដែលបានរៀបចំ ហើយអាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលី និងបារាំងកំពុងស៊ើបអង្កេតលើបញ្ហានេះ។ Pogba ដែលបានចូលរួមជាមួយក្លិប Juventus ក្នុងក្របខ័ណ្ឌ Serie Aរបស់អ៊ីតាលីក្នុងខែកក្កដាបន្ទាប់ពីការចាកចេញរបស់គាត់ពីក្លិប Manchester ... Read More »

សាលាចំនួន០៣ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ទទួលសម្ភារសិក្សាពី អភិបាលខេត្ត

 ខេត្តបន្ទាយមានជ័យ៖ សិស្សានុសិស្សចំនួន ១០០ នាក់មកពីសាលារៀនចំនួន០៣ ក្នុងឃុំតាឡំ ស្រុកមង្គលបូរីទទួលសម្ភារសិក្សាពីលោកអភិបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោក នោ ហ្យង់ជូន ... Read More »

រថយន្តដឹកកម្មករបត់ឆ្វេងមិនប្រយត្ន័បុកជាមួយរថយន្តតាកូម៉ាដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងរបួសមនុស្ស៨នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនីចំនួន៨នាក់ដែរបានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ព្រោះតែរថយន្តដឹកកម្មករបត់ឆ្វេងមិនប្រយត្ន័ក៏ជ្រុលទៅបុកជាមួយរថយន្តTacomaដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតក្នុងភូមិ ថ្មី  សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។     ... Read More »

អុីរ៉ាក់៖ មានអំពើហិង្សានៅវិមានប្រធានាធិបតីបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស

អំពើហិង្សារវាងកម្លាំងប៉ូលិសនឹងក្រុមបាតុករដែលសម្រុកចូលវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីបាដាដនាថ្ងៃទី ២៩ខែសីហា បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ សារព័ត៌មាន AP បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥នាក់ស្លាប់ និងអ្នករបួសរាប់រយនាក់ ។ គណៈប្រតិភូរបស់អង្គការសហប្រជាជាតិជួយដល់ប្រទេសអុីរ៉ាក់បានស្នើដល់ក្រុមបាតុករឱ្យចាកចេញពីតំបន់ អន្តរជាតិដែលមានទីតាំងស្ថានទូតបណ្តាប្រទេសជុំវិញពិភពលោក ក៏ដូចជាចាកចេញពីទីតាំងរដ្ឋាភិបាល។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ... Read More »

ជនជាតិថៃម្នាក់ប្រើហិង្សាលើប្រពន្ធដោយសារភ្លើងប្រចណ្ឌរួចហើយក៏យកថ្នាំបាញ់ស្មៅប្រភេទថ្នាំទឹកខៀវផឹកសម្លាប់ខ្លួននៅដីក្រហម

ខេត្តប៉ៃលិន៖  យោងតាមរបាយការណ៍របស់ផែនការងារអន្តោប្រវេសន៍ ស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី មានករណីប្រើហិង្សាកើតឡើងដោយសារភ្លើងប្រចណ្ឌទៅលើប្រពន្ធ  រួចហើយបុរសជាប្តីនោះក៏យកថ្នាំបាញ់ស្មៅ(ប្រភេទថ្នាំទឹកខៀវ)មកផឹកសម្លាប់ខ្លួន។ ពេលប្រពន្ធដឹងក៏ប្រញាប់ប្រញាល់ដឹកប្តីតាមម៉ូតូយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បើឱ្យគ្រូពេទ្យជួយលាងក្រពះ យកជាតិពុលចេញ តែគ្រូពេទ្យប្រាប់ថាមានសង្ឃឹមតិចណាស់។     សមត្តកិច្ចជំនាញបានបន្តឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ... Read More »

Manchester United យល់ព្រមលើកិច្ចព្រមព្រៀង៨០លានផោនសម្រាប់ខ្សែបម្រើស្លាប Antony ពីក្លិប Ajax

ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Ajax សម្រាប់ខ្សែបម្រើស្លាបប្រេស៊ីល Antony ។ Man United នឹងបង់ថ្លៃដើម៨០.៧៥លានផោនជាមួយនឹងបន្ថែម៤.២៥លានផោនបន្ថែមទៀត។ កីឡាករ​វ័យ២២ឆ្នាំរូបនេះ​ត្រូវ​ទៅ​ដល់​ទីក្រុង Manchester ដើម្បី​ពិនិត្យ​សុខភាព​ក្នុង​រយៈពេល៤៨ម៉ោង​បន្ទាប់។ Antony ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្តខូចខាតទាំងសងខាង

    ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនទាំងបំពានភ្លើងស្តុបទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យប៉ើងទៅផ្លូវម្ខាងទៀត តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

បុរសនិងស្ត្រីម្នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖ បុរសម្ម្នាក់បើកម៉ូតូឌុបស្ត្រីម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តឡិចសុីស GX-470 ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យបោកផ្ទប់នឹងកញ្ចក់រថយន្តធ្វើឱ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកនារីដែលជីះពីក្រោយរងរបួសស្រាល។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ នៅក្បែរវត្តតាំងកសាង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បញ្ជូនមន្ត្រីយោធាម្នាក់ទៅតុលាការរឿងបាញ់ប្រពន្ធមានសាហាយនៅខ្ទមចម្ការធ្លាយពោះ

ខេត្តស្ទឹងត្រែង ៖ មន្ត្រីយោធាម្នាក់នៅរសៀលថ្ងៃទី ២៩ខែ សីហា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការដោយសារតាមទាន់ប្រពន្ធកំពុងមានសាហាយនៅខ្ទមចម្ការកើតមានចិត្តខឹងក៏បានដកកាំភ្លើងខ្លីK៥៤បាញ់ចំនួន១គ្រាប់ធ្វើឱ្យប្រពន្ធរងរបួសធ្លាយពោះខាងឆ្វេងដល់ភ្លៅខាងឆ្វេងរងរបួសយ៉ាងធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២៦ខែសីហាឆ្នាំ២០២២នៅចំណុចខ្ទមចម្ការ ស្ថិតក្នុងភូមិផាបាំង ឃុំថ្មកែវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាប្ដីដែលបាញ់ទៅលើប្រពន្ធមានឈ្មោះ វ៉ៃ ឆោម ... Read More »

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងគាំទ្រ និង​លើកទឹកចិត្ត ដល់​វិស័យ​ឯកជន​ទាំងអស់ នៅក្នុង​ខេត្តស្វាយរៀង ដែល​វិនិយោគ​វវិស័យអចលនទ្រព្យដីនិង ផ្ទះល្វែង

ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងស្វាយរៀង បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងក៏ដូចជាក្នុងនាមអាជ្ញាធរ សូមលើកទឹកចិត្តដល់វិស័យវិនិយោគឯកជនទាំងអស់នៅខេត្តស្វាយរៀង ដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យមានដីធ្លី ផ្ទះល្វែងដែលមានតម្លៃសមរម្យ នៅក្រុងស្វាយរៀង ស្រប​ពេលដែល​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៧៩%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ក្រុមលោក ខឹម វាសនា អាជ្ញាធរខេត្តតម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ជាកំហិត

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោក នី ចាន់ពិនិត្យតំណាងលោកខឹម វាសនា បានចេញមកទទួលយកលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបពីក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រី តម្រូវឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣០ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ជួបពិភាក្សាការងារជាមួយលោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV (Israel’s Official International Development Cooparetion Program)

ភ្នំពេញ ៖ នៅវេលាម៉ោង ១៣៖៣០នាទី រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបពិភាក្សាការងារជាមួយលោកស្រី Eynat Shlein ... Read More »

ទឹកចិត្តម្តាយ ទោះក្រលំបាកយ៉ាងណាក្តី គឺតែងគិតចង់ឱ្យកូនមានឱកាសបានរៀនសូត្រចេះដឹងនឹងគេដើម្បីអនាគតល្អ

ភ្នំពេញ ៖ ទឹកចិត្តម្តាយ ទោះក្រលំបាកយ៉ាងណាក្តី គឺតែងគិតចង់អោយកូនមានឱកាសបានរៀនសូត្រចេះដឹងនឹងគេដើម្បីអនាគតល្អ។ ប្អូនស្រី ថាវ ធារី ជាស្រ្តីមេម៉ាយក្រោយបែកបាក់គ្រួសារគឺត្រូវមើលថែចិញ្ចឹមកូនទាំងលំបាក ដែលពេលនេះអត់ទាំងការងារធ្វើទៀតផង។ នេះជាការថ្លែង របស់លោក ដួង តារា រដ្ឋលេខាធិការ ... Read More »

ទំនាស់ពាក្យសម្ដីគ្នាទាញកាំបិតកាប់របួស៣នាក់ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់

ខេត្តពោធិ៍សាត់ ៖ បុរស៣នាក់បានរងរបួសរយះសាច់ហូរឈាមស្រោចពេញខ្លួន ក្រោមកណ្ដាប់ដៃបុរសម្នាក់បានប្រើកាំបិតចិញ្រ្ចាំដំឡូងមីកាប់មកលើពួកគេ បន្ទាប់ផឹកសុីស្រវឹងហើយប៉ះទង្គិចពាក្យសម្ដីគ្នា។       ហេតុការណ៍ហិង្សាដោយចេតនារហូតដល់បង្ហូរឈាមគ្នានេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០ និង៤៣នាទីយប់ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨៥)

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៤ ៥១៧នាក់ នៃ សហគ្រាសទាំង៥១ នៃវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារ វីង ... Read More »

សេណារីយ៉ូ Chernobyl, Fukushima អាចកើតឡើងនៅ Zaporizhzhia ប្រទេសអ៊ុយក្រែន

លោក Yevgeny Balitsky ប្រមុខដឹកនាំនៅតំបន់ Zaporizhzhia បានឱ្យដឹងថា សេណារីយ៉ូនៃការបែកធ្លាយសារធាតុវិទ្យុសកម្មដូចនៅ Chernobyl, Fukushima អាចនឹងកើតឡើងនៅរោងចក្រអគ្គិសនីបរមាណូ Zaporizhzhia ។ លោក Balitsky បានបញ្ជាក់ទៀតថា ... Read More »

សកម្មភាព ស.ស.យ.ក. ទូទាំងប្រទេស សម្រាប់ថ្ងៃ ២៥- ២៨ ខែសីហា ឆ្នាំ ២០២២

ខេត្តព្រៃវែង ៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២នេះ សមាជិក សមាជិកា ស.ស.យ.ក.ស្រុក-ឃុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាយកថ្មមិច ជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៤នាក់សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស។  តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា រថយន្តតាក់សុីមួយគ្រឿង ម៉ាកឡិចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ... Read More »

កាំភ្លើងច្នៃ ប្រើហ្គាស ចំនួន០៨ដើម ត្រូវកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំសាលាវិស័យដកហូត

ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាលាវិស័យ បានធ្វើការដកហូតអាវុធកែច្នៃខុសច្បាប់ប្រភេទកាំភ្លើងប្រើហ្គាស បាញ់គ្រាប់កង់ ពីប្រជាពលរដ្ឋបានចំនួន០៨ដើម។   ការដកហូតនេះនាឱកាសប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសាលាវិស័យ បានចុះទៅផ្សព្វផ្សាយ ស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច ដល់លំនៅដ្ឋានប្រជាពលរដ្ឋ រស់នៅភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ... Read More »

សម្ដេចប្រមុខរដ្ឋស្ដីទី តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ ចំនួន ០៥រូប

ភ្នំពេញ ៖ សម្ដេចប្រមុខរដ្ឋស្ដីទី តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ ចំនួន ០៥រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)

ភ្នំពេញ ៖ នៅវេលាម៉ោង ១០៖៣០នាទីថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ (Jerusalem ... Read More »

ស្ថានទូតជប៉ុន ៖ <<ការជួបសម្តែងការគួរសមចំពោះលោកបណ្ឌិត ស៊ុំ ម៉ាប់ ដោយលោក តានិណៃ ឧបទូតថ្មី>>

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី២៦ ខែសីហា លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតថ្មី បានជួបសម្តែងការគួរសមចំពោះបណ្ឌិត ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៧៨%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០២២ ។  -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដំណឹងអំពីគណនីយផ្លូវការបន្ថែម ទាំង៦ នៅលើប្រព័ន្ធ Facebook, Telegram, TikTok, Instagram, Twitter និង Yutube

ភ្នំពេញ ៖ លោកបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់លើផេកផ្លូវការយ៉ាងដូច្នេះថា, សូមបងប្អូនជួយ ... Read More »

លោក ងួន រតនៈ បើកកិច្ចប្រជុំពិភាក្សាលើសំណើសុំកាត់ឆ្វៀលដី​ពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តកំពង់ធំ

ខេត្ត​កំពង់ធំ​​៖​ ​​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​នា​រសៀល​ថ្ងៃ​ទី​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​កាត់​ឆ្វៀល​ដី​ពាក់ព័ន្ធ​គម្រប​ព្រៃឈើ​ឆ្នាំ​២​០​០​២​ ​នៃ​ស្រុក​ចំនួន​ ​៧​ ​ក្នុង​ខេត្ត​កំពង់ធំ​ ​រួម​មាន​ ​ស្រុក​បារាយណ៍​ ​ស្រុក​សណ្តា​ន់ ​ស្រុក​ប្រាសាទ​សំបូរ​ ​ស្រុក​កំពង់​ស្វាយ​ ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ... Read More »

ក្រសួងការពារជាតិបើកកិច្ចប្រជុំពិភាក្សាការងាររៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ នៅសាលប្រជុំជាន់ទី៤ នៃទីស្ដីការក្រសួងការពារជាតិ មាន បើកកិច្ចប្រជុំពិភាក្សាការងារប្រុងប្រៀបរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោ បាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ... Read More »