ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូ

    ភ្នំពេញ៖ ជនសង្ស័យ២នាក់មានជំនាញខាងដើរលួចម៉ូតូត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨៖០០នាទី នៅចំណុចមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ផ្លូវលេខ១០០៣ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ... Read More »

អភិបាលខេត្តសៀមរាបបញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាច ថ្ងៃទី០៥ ខែកញ្ញានេះ

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថាគិតមកដល់ព្រលប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ ដែលជាឱសានវាទសម្រាប់ការចាកចេញពីចម្ការរបស់លោកខឹម វាសនា បានមកដល់ហើយ ហើយក៏មាននៅសល់មនុស្សតិចតួចប៉ុណ្ណោះដែលមិនទាន់បានចាកចេញ។ តែអាចនិយាយបានថា សមត្ថកិច្ចបានគ្រប់គ្រងនិងបញ្ចប់រួចរាល់ហើយ។ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំកម្លាំងរបស់លោក ... Read More »

កម្ពុជាបរិច្ចាគជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថាននូវវិភាគទានជាទឹកប្រាក់ចំនួន៥០,០០០ដុល្លារអាមេរិក

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន ប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានបរិច្ចាគជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថានដែលកំពុងជួបគ្រោះមហន្តរាយដោយទឹកជំនន់។      ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា  ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ចាគវិភាគទានជាទឹកប្រាក់ចំនួន៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ... Read More »

រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យឯកជន បុករថយន្តព្រូសដែលកំពុងបត់ចូលព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ បណ្ដាលឱ្យខូចខាតទាំងសងខាង

ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនមួយគ្រឿងបានបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តតូយូ៉តាព្រូសមួយគ្រឿងដែលកំពុងបើកបត់ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញចំផ្នែកខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសវិលមួយជុំដាច់កង់ម្ខាង តែសំណាងល្អមិនមានអ្នករបួសនោះទេ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃចន្ទទី៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ត្រង់ច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ឆេះផ្សារតូចទួលសង្កែយ៉ាងសន្ធោសន្ធៅទាំងកណ្ដាលយប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ភ្នំពេញ ៖ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១១ៈ៤០នាទីមានករណីអគ្គីភ័យមួយបានឆាបឆេះផ្សារតូច(ទួលសង្កែ)យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាងសហការគ្នាដងទឹកជះពន្លត់ រួមជាមួយនឹងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំនៅផ្លូវលេខ៩០១ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញមានអណ្ដាតភ្លើងឆេះចេញពីតូបលក់កាហ្វេ ហើយក៏រាលដាលដល់តូបជាប់ៗគ្នា ទើបមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋរស់នៅជិតខាងចេញមកមើល ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យ ... Read More »

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឱ្យឃុំខ្លួនពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនទៅតុលាការពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺជំពាក់លុយគេអត់សង ហៅថាឧកញ៉ាក្ស័យធន ។      ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និង ម៉ូតូបណ្តាលឱ្យមនុស្ស០២នាក់ រងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ ថ្ងៃចន្ទ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៥:៤០នាទីល្ងាច នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត និងម៉ូតូក្នុងដំណើរ ... Read More »

កម្លាំងមន្ត្រីខាងជើងបឹងទន្លេសាប ស្ទាក់ចាប់រថយន្តដឹកឈើលេខ១ នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ ៖ លោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាបបានថ្លែង ការដឹកជញ្ជូនឈើលេខ១ដោយគ្មានច្បាប់អនុញ្ញាត គឺមានទោសធ្ងន់ធ្ងរដែលមិនអាចលើកលែងបានឡើយ ។ ការថ្លែងនេះនាឱកាសមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានសហការជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ។     ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណិតនេះ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៥ ... Read More »

ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ កើតឡើង​៥​លើក​ ស្លាប់​៣​នាក់​ របួស​ ៣​នាក់​ !!!

​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ចំនួន​៣​នាក់​ របួសធ្ងន់​ ៣​នាក់​ (​ស្រី​១​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​  ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤០៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​០៥​ ខែកញ្ញា​!

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​នេះ​ បានបញ្ជាក់​ថា​ ចំនួន​គោលដៅ​សរុប​ ១៥៦​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.៥០៣​គ្រឿង​ ម៉ូតូ​ចំនួន​ ២.២៩២​គ្រឿង​ ... Read More »

តំណាង​រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ ដែលមានតំណាងអញ្ជើញមកពីប្រទេសសរុបចំនួន១៤

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ លោក ជា សំអាង រដ្ឋលេខាធិការ នៃក្រសួងបរិសា្ថន និងជាជនបង្គោលសម្រាប់កម្មវិធីស្តារសត្វខ្លាធំ តំណាងដ៏ខ្ពង់ខ្ពស់ លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ... Read More »

រថយន្តកុងតឺន័របេីកលឿនក្នុងស្ថានភាពផ្លូវកោងបួងចង្កូតក្រឡាប់ផ្ងារជេីង

ខេត្តព្រះសីហនុ ៖ រថយន្តសណ្តោងទូកុងតឺន័រ​មួយគ្រឿងបេីកបរក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ក្រឡាប់ផ្ងារជេីងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១និង៣០នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ចំណុចផ្លូវកោងបំបែកផ្លូវជាតិលេខ៤ ពីវាលរេញ-ស្ទឹងហាវ ចន្លោះគីឡូម៉ែត្រលេខ ០-១ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ... Read More »

លោក ឃួង ស្រេង អញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុនCNTY.EUZY និង គម្រោងសាងសង់រោងចក្រថាមពល ហាណូយ វៀតណាម

ហាណូយ ៖ លោក ឃួង ស្រេង បានអញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY  គម្រោងសាងសង់រោងចក្រថាមពលហាណូយ វៀតណាម ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្នុង គោលដៅរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ក្នុងនាមទីក្រុងសម្ព័ន្ធមេត្រីភាព ទាំង២ ... Read More »

បណ្ឌិត សុខ ទូច ថ្លែងថា ព្រៃឈើឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹបនៅតែរងការកាប់បំផ្លាញ

ខេត្តព្រះវិហារ ៖ ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បានបន្តការល្បាតនិងបានរកឃើញការកាប់បំផ្លាញដើមឈើសុក្រំចំនួន៧ទីតាំង និងដើមផ្ចឹកចំនួនមួយទីតាំង។  ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ យើងបានកំណត់មុខសញ្ញាអ្នកដែលបានចូលកាប់ឈើ គឺជាអ្នកដែលមកតាំងទីលំនៅថ្មី ក្រោយព្រះរាជ្យក្រឹត្យដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស ក្នុងឆ្នាំ២០១៤។  កន្លងមកយើងបានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះ ទៅរស់នៅទីតាំងថ្មី ... Read More »

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី

នៅក្នុងការបោះឆ្នោតចុងក្រោយបង្អស់ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បាននាំមុខ លើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Rishi Sunak ក្លាយជានាយករដ្ឋមន្ត្រីជំនួសតំណែងលោក Boris johnson ។ លទ្ធផលបោះឆ្នោតនោះ លោកស្រី ... Read More »

មន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានកសាងសំណុំរឿង និងស្រាវជ្រាវចាប់ជនល្មើស ទៀប ធួក

ខេត្តកំពង់ធំ ៖ លោក គឹម ចេត្ថាវី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានឱ្យដឹង នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះថា ចំពោះជនល្មើសមិនរាងចាលឈ្មោះ ទៀប ធួក ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិពពេជ ... Read More »

រយៈពេល៨ខែឆ្នាំ២០២២នេះ! កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១២៣ ក្រោមទុនវិនិយោគជិត ៣៣០០លានដុល្លារ

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបញ្ជាក់ថា​ រយៈពេល៨ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១២៣គម្រោង ក្រោមទុនវិនិយោគប្រមាណជិត ៣,៣០០លានដុល្លារ។ របាយការណ៍ដដែល​ ... Read More »

កម្ពុជា និងគុយបា ពង្រឹងទំនាក់ទំនង

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, កាលនៅក្នុងជំនួបនាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »

ក្រសួង​ការងារ៖​ ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបើក​ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករនិយោជិតនៃ​ក្រុមហ៊ុន YAO TAI SHOES CO., LTD

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការបើក​ផ្តល់ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករនិយោជិត នៃ​ក្រុមហ៊ុន YAO TAI SHOES CO., ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិកើតឡើងក្រោយឆ្នាំ១៩៧៩ គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព

ភ្នំពេញ​៖​ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នាព្រឹកថ្ងៃទី៥ ... Read More »

រញ្ជួយដីកម្រិត៦,៦រ៉ិចទ័រនៅទីក្រុង ស៊ីឈួន ប្រទេសចិន

ទីភ្នាក់ងារត្រួតពិនិត្យភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័របានវាយប្រហារភាគនិរតីប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា។ តាម USGS បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមានចម្ងាយ៤៣គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kangding ក្នុងខេត្ត Sichuan ក្នុងជម្រៅ១០គីឡូម៉ែត្រ។ ... Read More »

ខ្សែបម្រើ Edson Alvarez របស់ Ajax មានបំណងចង់ចូលរួមជាមួយ Chelsea

អ្នកចាត់ការក្រុម Ajax លោក Alfred Schreuder បានសារភាពថាខ្សែបម្រើ Edson Alvarez ចង់ចូលរួមជាមួយ Chelsea នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ក្រុមតោខៀវបានដាក់សំណើដេញថ្លៃ៥០លានអឺរ៉ូសម្រាប់ Alvarez នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅអង់គ្លេស ខណៈដែលទីផ្សារហូឡង់បានបិទរួចហើយ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ កញ្ញា នេះ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  បានដឹកនាំគណៈប្រតិភូចូលរួមបុណ្យសពមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេកលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ... Read More »

ក្រសួង​ទេសចរណ៍​៖​ ក្រោយវិបត្តិកូវីដ-១៩​ ធូរស្រាល​ សណ្ឋាគារ-ផ្ទះសំណាក់ បា​នបើកដំណើរការឡើងវិញ​ និងបង្កើតការងារជាង ៧០ភាគរយ

ភ្នំពេញ៖ គ្រប់សេវាស្នាក់នៅនិងអាជីវកម្ម​អាហារដ្ឋាន​ ដែលបាននិងកំពុងបានបើកឡើងវិញ ក្នុងអំឡុងពេលនេះ គឺបានទាក់ទាញបុគ្គលិក​កម្មករ​និយោជិក​ចូលបំរើការងារបានប្រមាណជាង ៧០%។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍របស់ក្រសួងទេសចរណ៍ ។  របាយការណ៍ដដែល​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ កម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ​ បាន​ទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់ ១លាននាក់ និងមាន​អាជីវកម្ម​សេវាកម្មស្នាក់នៅចំនួន ... Read More »

អឺរ៉ុបប្រឈមវិបត្តិក្នុងសង្គមដោយសារតែឥទ្ធិពលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

តម្លៃថាមពលនិងប្រាក់ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃបានកើនឡើងខ្ពស់ កំពុងបង្កឱ្យមានវិបត្តិក្នុងសង្គមអឺរ៉ុបទាំងមូល ពិសេសគឺនៅរដូវរងាខាងមុខ។ ការខកចិត្តរបស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រដ្ឋាភិបាលក៏បានកើនឡើងក្នុងប្រទេសជាច្រើន បង្ខំឱ្យពលរដ្ឋដង្ហែក្បួនបាតុកម្មនៅតាមទីក្រុងធំៗក្នុងតំបន់អឺរ៉ុប។ តាមរបាយការណ៍ថ្មីបំផុតដែលបានប្រកាសនៅដើមខែកញ្ញារបស់ក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រសកលបង្ហាញឱ្យឃើញថា អង់គ្លេស ប្រឈមវិបត្តិសង្គមជាង៥០% ក្នុងចំណោមជិត២០០ប្រទេសដែលបានវាយតម្លៃពីវិបត្តិក្នុងសង្គម។ កាលពីចុងសប្តាហ៍កន្លងមក មានពលរដ្ឋប្រមាណ៧ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុង ប្រាហា(Praha) នៃប្រទេសសាធារណរដ្ឋឆេក ប្រឆាំងនឹងវិបត្តិកង្វះថាមពល និងតម្លៃអគ្គិសនី ... Read More »

Rafael Nadal ផ្តួល Richard Gasquet ឈានទៅជុំទី៤ក្នុងព្រឹត្តិការណ៍ US Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានបន្តដំណើរស្វែងរកជ័យជម្នះរបស់គាត់សម្រាប់ជើងឯក Grand Slam លើកទី៣ នៃឆ្នាំ២០២២នេះជាមួយនឹងជ័យជម្នះលើកីឡាករ Richard Gasquet ដើម្បីឈានដល់ជុំទី៤នៃព្រឹត្តិការណ៍ US Open កាលពីរាត្រីថ្ងៃអាទិត្យ។ Nadal ... Read More »

កម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់អោយលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅព្រឹកថ្ងៃចន្ទ ១០កើត ... Read More »

លោក​ សរ​ ចំរុង​៖​ តួនាទី និងភារកិច្ច របស់គណៈកម្មាធិការទី១ គឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការជំនាញទាំង១០ របស់រដ្ឋសភា

ខេត្ត​តាកែវ៖ បើ​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ បានឱ្យដឹងថា​ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក សរ ... Read More »

ចិនអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាប្រភេទហឺតលើកដំបូង

ចិនបានក្លាយទៅជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ដែលជាប្រភេទហឺត មិនមែនចាក់តាមម្ជុលនោះទេ ។ វ៉ាក់សាំងនេះផលិតដោយ ក្រុមហ៊ុន CanSino Biologics មានទីតាំងនៅទីក្រុង Tianjin ប្រទេសចិន។ តាមសារព័ត៌មាន The Straits Times បានផ្សាយថា ... Read More »

ត្រឡប់មកពីចម្ការរលោក ខឹម វាសនា វិញ សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ព្រោះតែឪពុកម្ដាយស្ដីបន្ទោស

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួនបន្ទាប់ពីត្រឡប់មកពីចម្ការលោក ខឹម វាសនា នៅជើងភ្នំគូលែនខេត្តសៀមរាបវិញ ហើយត្រូវបានឪពុកម្ដាយណែនាំ និងស្ដីបន្ទោសឱ្យកូនបន្តិចបន្តួច ព្រោះមិនចង់ឱ្យកូនត្រឡប់ទៅទីនោះវិញ។     ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួនខាងលើនេះមាន ឈ្មោះ ម៉ាត ម៉ាន ភេទប្រុស ... Read More »